មន្ទីរពេទ្យកាល់ម៉ែត្រ Archives - Kampuchea Thmey Daily

មកដឹងពីរោគសញ្ញា និងវិធីបង្ការ ពីជំងឺមហារីកសុដន់
តាមការសិក្សាជាច្រើនបានបង្ហាញថា មានស្ត្រីម្នាក់ក្នុងចំណោម ៨នាក់ អាចប្រឈម និងកើតជំងឺមហារីកសុដន់ជារៀងរាល់ឆ្នាំ។ ជំងឺមហារីកសុដន់ គឺជាជំងឺដែលកើតឡើងដោយសារការមានបម្រែបម្រួលខុសធម្មតានៅក្នុងកោសិការសុដន់។ ការប្រែប្រួលនេះលេចចេញដំបូងជាចំណុចតូចៗ បន្ទាប់មកផ្តុំជាដុំ ហើយសាយភាយទៅតំបន់ទាំងមូលរបស់សុដន់ និងអាចរាលដាលទៅសរីរាង្គផ្សេងៗនៃតួរខ្លួនរបស់អ្នកជំងឺ។

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ជំងឺមហារីកសុដន់ ភាគច្រើនកើតលើស្ត្រី តែបុរសក៏អាចប្រឈមមុខនឹងជំងឺនេះផងដែរ។ គេបែងចែកជំងឺមហារីកសុដន់នេះជា ២ប្រភេទ ទី១.មហារីកដែលកើតចេញពីបំរែបំរួលកោសិកានៅក្នុងបំពង់ទឹកដោះ និងទី២.មហារីកដែលកើតចេញពីបំរែបម្រែបម្រួលកោសិកានៅក្នុងកន្សោមដោះ។

កត្តាហានិភ័យដែលអាចឱ្យកើតជំងឺមហារីកសុដន់ រួមមាន កត្តាប្រវត្តិក្រុមគ្រួសារ (ម្តាយបង្កើត បងស្រី ប្អូនស្រីបង្កើត) កត្តាហ្សែន ៥-១០%។ អ្នកលើសទម្ងន់ច្រើនជាងគីឡូស្តង់ដា (BMI) និងអ្នកមានលើសគីឡូច្រើនក្រោយអស់រដូវ។ កត្តារបបចំណីអាហារ (អាហារសំបូរដោយជាតិខ្លាញ់), អ្នកដែលពិសារគ្រឿងស្រវឹងច្រើន, អ្នកដែលប្រើពពួកអ័រម៉ូនយូរឆ្នាំ, អ្នកមិនមានកូន សុដន់តឹងណែន, អ្នកមានកូនដំបូងនៅអាយុច្រើនលើសពី ៣០ឆ្នាំ និងស្ត្រីមិនបំបៅដោះកូន និងស្ត្រីដែលមានរដូវដំបូងមុនអាយុ ១២ឆ្នាំ និងអស់រដូវក្រោយ ៥៥ឆ្នាំ។

ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកសុដន់ ត្រូវពិនិត្យសុដន់ និងក្លៀក, ថតគៀបសុដន់ mammography, អេកូសុដន់, ច្រិបយកដុំសាច់ដែលសង្ស័យយកទៅវិភាគ (microbiopsy), ថតសុដន់ដោយម៉ាស៊ីន MRI និងម៉ាស៊ីន scanner។ ចំណែករោគសញ្ញានៃជំងឺមហារីកសុដន់ មានដូចជា ប្រែប្រួលទំហំ និងទម្រង់សុដន់,សញ្ញាឈឺសុដន់, ស្បែកសុដន់ប្រែប្រួល ក្រហម ហើម រឺមានលក្ខណៈដូចសំបកក្រូចពោធិសាត់, មានចេញឈាម រឺទឹករងៃពីក្បាលសុដន់, មានដុំស្អិតនៅក្នុងសុដន់, ក្បាលសុដន់លឹបចូលក្នុង, មានឡើងហើមកូនកណ្តុរក្រោមក្លៀក។

វិធីបង្ការពីជំងឺមហារីកសុដន់ ត្រូវពិនិត្យ គៀប និងអេកូសុដន់ជារៀងរាល់ឆ្នាំចាប់ពីអាយុ ៣៥ឆ្នាំឡើង, ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីរក្សាទម្ងន់ឱ្យនៅស្តង់ដា (BMI), កុំជក់បារី និងបន្ថយការពិសារគ្រឿងស្រវឹង, បន្ថយការប្រើប្រាស់អ័រម៉ូនរយៈពេលយូរលើសពី ១០ឆ្នាំ, បំបៅដោះកូន ចន្លោះ ១ឆ្នាំកន្លះទៅ ២ឆ្នាំ។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

យោងតាមប្រសាសន៍ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក” កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា នៅ​កម្ពុជា​រក​ឃើញមនុស្សប្រមាណ ​២០ ០០០នាក់ ​​កើត​មហារីកជារៀងរាល់ឆ្នាំ ហើយជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឹមហារីក។ ក្នុងនោះមនុស្សម្នាក់បានស្លាប់ដោយសារជំងឺនេះរៀងរាល់ ៤០នាទីម្តង ឬប្រមាណ ៣៨នាក់ ក្នុងមួយថ្ងៃ៕

The post មកដឹងពីរោគសញ្ញា និងវិធីបង្ការ ពីជំងឺមហារីកសុដន់ appeared first on Kampuchea Thmey Daily.

ឈ្វេងយល់ពីជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើង ដែលបណ្តាលមកពីគ្រឿងស្រវឹង
ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឱ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឱ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំជាដើម។

ចំពោះរោគសញ្ញា ធ្វើឱ្យមានភាពចុករោយសាច់ដុំ ឬក៏រមួលក្រពើ (Crampes Musculaires)។ ភាពចុះខ្សោយនៃរាងកាយ / អស់កំលាំង (Asthénie/fatigue) ស្ពឹក ស្រពន់ដៃជើង ដូចស្រមោចវារ (Paresthésie des extrémités à type de picotement et fourmillements) ក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure) ព្រមទាំងចុះថយទំហំ ឬស្វិតសាច់ដុំ (Amyotrophie)។

ការធ្វើរោគវិនិច្ឆ័យ គឺជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស ធ្វើការវាស់មុខងារសរសៃប្រសាទ និងសាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយម៉ាស៊ីនវាស់សរសៃ និងសាច់ដុំ (ENMG, électroneuromyogramme)។

ប្រសិនបើលោកអ្នកមានភាពស្ពឹកស្រពន់ដៃជើង ភាពចុះខ្សោយនៃសាច់ដុំ សូមរួសរាន់ទៅជួបពិគ្រោះប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីការសម្រេចធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់។

កាលពីពេលកន្លងទៅ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការសេពគ្រឿងស្រវឹង មិនមានផលចំណេញអ្វីនោះទេ មានតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពមនុស្ស និងខាតបង់ទាំងថិវិកាថែមទៀត។ លើសពីនេះ ការទទួលទានគ្រឿងធ្វើឱ្យខូចសិរីរាង្គមនុស្ស ដូចជា ខូចថ្លើម លំពែង រលាកក្រពះពោះរៀន ឬមហារីក្រពះពោះវៀន មហារីកមាត់ បំពង់ក ព្រមទាំងបណ្តាលឱ្យបាត់បង់បញ្ញាណ និងកើតជំងឺផ្សេងៗជាច្រើនមុខទៀត៕

The post ឈ្វេងយល់ពីជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើង ដែលបណ្តាលមកពីគ្រឿងស្រវឹង appeared first on Kampuchea Thmey Daily.

វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំរបស់មន្ទីរពេទ្យកាល់ម៉ែត លើកទី ១១
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រព្រឹត្តឡើងដោយមានអ្នកចូលរួមបរិច្ចាគឈាមពីអ្នកស្ម័គ្រចិត្ត និងសប្បុរសជន ប្រមាណ ៤៥៦ នាក់ ដោយទទួលបានអំណោយឈាមប្រមាណ  ៤៤៤ ប្លោក ។ ពិធីនេះប្រារព្ធឡើងនៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, និងវត្តមានថ្នាក់នាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជនស្ម័គ្រចិត្ត។

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា គិតមកត្រឹមពេលនេះ ជាលើកទី ១១ ហើយដែលមន្ទីរពេទ្យកាល់ម៉ែត្រ បានសហការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន និងសាច់ញាតិអ្នកជំងឺដែលនេះបានបង្ហាញក្តីស្រឡាញ់ដ៏ជ្រះថ្លាក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ។ ឯកឧត្តមក៏បានសម្តែងនូវអំណរគុណចំពោះ មូលនិធិ ២៥រៀល វីតាល់ ដែលបានចូលរួមជានិច្ចក្នុងការសហការរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់មន្ទីរពេទ្យកាល់ម៉ែត ជារៀងរាល់ឆ្នាំ មិនដែលខកខាន ។

សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) បានមានប្រសាសន៍ថាមូលនិធិ ២៥រៀល វីតាល់ នឹងបន្តបេសកម្មចូលរួមឧបត្ថម្ភគាំទ្រជានិច្ចនូវយុទ្ធនាការចុះប្រមូលអំណោយឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងគ្រប់រូបភាព ដើម្បីរួមគ្នារក្សាសន្និធិឈាមសុវត្ថិភាពសម្រាប់អ្នកជំងឺប្រើប្រាស់ ។ ជាមួយគ្នានេះយើងខ្ញុំ សូមអំពាវដល់ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន សូមបន្តចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមឱ្យបានផុលផុសដើម្បីជាចលករជំរុញដល់វប្បធម៍នៃការរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះមនុស្សជាតិ។ លោកជំទាវបន្តថា ដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ វីតាល់ និងមូលនិធិ ២៥រៀល ប្តេជ្ញានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារ របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងដំណើរការប្រមូលឈាម រួមទាំងយុទ្ធនាការ នៃការចុះប្រមូលផ្តល់អំណោយឈាម ដែលឈានទៅដល់ការពង្រីកវិសាលភាពប្រមូលឈាមបន្ថែមនៅតាមបណ្ដាខេត្ត នាថ្ងៃអនាគតផងដែរ។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់)

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានមានប្រសាសន៍ឱ្យដឹងដែរថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់សប្បុរសជន គឺជាការបង្កើតទម្លាប់ និងវប្បធម៌នៃការចែករំលែកសកម្មភាពមនុស្សធម៌ដ៏ប្រពៃនៅក្នុងសង្គមជាតិ ។ ការបរិច្ចាគឈាមមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ តែថែមទាំងជួយសង្គ្រោះជីវិតអ្នកជំងឺចាំបាច់ទៀតផង តួយ៉ាងមានអ្នកជំងឺត្រូវការឈាមជារៀងរាល់ ៦ នាទីម្តង។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវក្តីសោមន្សនៃទឹកមមុខស្នាមញញឹមរបស់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមសបញ្ជាក់ពីការយល់ដឹងនូវគុណតម្លៃនៃការបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺយ៉ាងប្រពៃ ។ ឯកឧត្តមក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងជានិច្ចរបស់ មូលនិធិ ២៥រៀល វីតាល់ ក្នុងការចូលរួមរៀបចំសកម្មភាពប្រចាំឆ្នាំនៃពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ-បុគ្គលិកនិងសប្បុរសជន នៃមន្ទីរពេទ្យកាលម៉ែត។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល

គួរបញ្ជាក់ផងដែរថា រាល់សកម្មភាពសប្បុរស និងការចូលរួមសកម្មភាពសង្គម របស់វីតាល់ អាចកើតឡើងក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប។  វីតាល់  នឹងបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័នដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់ក្នុងព្រះរាជាណាចក្រកម្ពុជា ៕«វីតាល់មោទនភាព ផលិតផលជាតិ»៕

The post វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំរបស់មន្ទីរពេទ្យកាល់ម៉ែត លើកទី ១១ appeared first on Kampuchea Thmey Daily.

គណៈកម្មការទី៨រដ្ឋសភា សរសើរពេទ្យកាល់ម៉ែត ដែលធ្វើបច្ចុប្បន្នភាពបច្ចេកទេសព្យាបាលថ្មីៗ ទាន់បច្ចេកទេសវេជ្ជសាស្ត្រពិភពលោក
លោកស្រី ឡោក ខេង ប្រធានគណ:កម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ថ្លែងអំណរគុណចំពោះការចូលរួមរបស់មន្ទីរពេទ្យកាល់ម៉ែតក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ លោកស្រី ឡោក ខេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរពេទ្យនូវសេវាថែទាំ និងព្យាបាលជូនអ្នកជំងឺជាពិសេសការធ្វើនវានុវត្តលើបច្ចេកទេសព្យាបាលថ្មីៗប្រកបដោយប្រសិទ្ធភាពខ្ពស់ទាន់បច្បុប្បន្នភាព បច្ចេកទេសវេជ្ជសាស្ត្ររបស់ពិភពលោក។

លោកស្រី ថ្លែងអំណរគុណដូច្នេះ ក្នុងពេលដឹកនាំគណ:ប្រតិភូគណ:កម្មការ ចុះពិនិត្យសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកស្រី ឡោក ខេង បានលើកឡើងថា កិច្ចប្រជុំនេះ ក្នុងគោលបំណងសំខាន់គឺស្វែងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា រួមគ្នាដោះស្រាយលើការផ្តល់សេវាសុខាភិបាលជូនប្រជាពរដ្ឋឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ មន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ ព្រមទាំងអគ្គនាយករង ទីប្រឹក្សា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកាល់ម៉ែត បានទទួលស្វាគមយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណ:កម្មការទី៨ នៃរដ្ឋសភា។

លោកសាស្រ្តាចារ្យ គង់ សន្យា បានជម្រាបអំពីវឌ្ឍនភាពនៃមន្ទីរពេទ្យលើការងារដឹកនាំនិងគ្រប់គ្រង ការងារធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមន្ទីរពេទ្យ សម្ភារៈ បរិក្ខារ និងឱសថ ក៏ដូចជាទិសដៅបន្តឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗរបស់មន្ទីរពេទ្យ។

លោកស្រីប្រធាន និងសមាជិក គណៈកម្មការទី៨ នៃរដ្ឋសភា បានលើកទឹកចិត្ដនិងគាំទ្រយ៉ាងពេញទំហឹង ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងការបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅរកការគ្របដណ្តប់សុខភាពជាសកលជូនប្រជាពលរដ្ឋកម្ពុជា។

បន្ទាប់ពីជំនួប លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអមដំណើរប្រតិភូរបស់គណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញទស្សនាផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យកាល់ម៉ែត រួមមាន÷ផ្នែកជំងឺមហារីកនិងជំងឺឈាម ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកជំងឺទូទៅ និងផ្នែកសម្រាកព្យាបាលជំងឺបេះដូង៕

The post គណៈកម្មការទី៨រដ្ឋសភា សរសើរពេទ្យកាល់ម៉ែត ដែលធ្វើបច្ចុប្បន្នភាពបច្ចេកទេសព្យាបាលថ្មីៗ ទាន់បច្ចេកទេសវេជ្ជសាស្ត្រពិភពលោក appeared first on Kampuchea Thmey Daily.

វិធីសាស្ត្របឋមដើម្បីបង្ការ​ និងព្យាបាលជំងឺគ្រុនផ្តាសាយ
ជំងឺគ្រុនផ្តាសាយ ជាជំងឺដែលបង្កឡើងដោយវីរុស (Virus) ហើយភាគច្រើនកើតនៅរដូវវស្សា និងរដូវលំហើយ។ ជំងឺនេះឆ្លងតាមរយៈ ការក្អក កណ្តាស សំបលរ ស្លេស និងនៅក្បែរអ្នកជំងឺផ្តាសាយ ឬប៉ះវត្ថុដែលមានមេរោគ។

បើតាមមន្ទីរពេទ្យកាល់ម៉ែត អាការៈទូទៅនៃជំងឺគ្រុនផ្តាសាយ គឺចាប់ផ្តើមឈឺគ្រុនក្តៅភ្លាមៗ អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ ឈឺខ្លួន ឈឺក ឈឺក្បាល រងា ញាក់ ក្អកហៀសំបោរ ។ល។ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺគ្រុនផ្តាសាយ គឺត្រូវ ចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់១ឆ្នាំម្តង។ ខ្ទប់មាត់របស់អ្នកដោយប្រើក្រដាស ឬកន្សែងនៅពេលក្អក ឬកណ្តាស់ ឬខ្ទប់មាត់ដោយដៃរបស់អ្នក លាងដៃឱ្យបានស្អាត សម្អាតសម្ភារៈប្រើប្រាស់អោយបានស្អាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។

វិធីសាស្រ្តបឋមដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយតាមបែបធម្មជាតិ គឺត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងមានខ្យល់អាកាសបរិសុទ្ធ និងផឹកទឹកឱ្យបានច្រើន។ បន្ថែមពីនេះ លោកអ្នកអាច ហាន់ខ្ញីជាចំណិតៗតូចៗហើយលាយជាមួយទឹកក្តៅផឹករាល់ថ្ងៃ។ វិធីម្យ៉ាងទៀត លោកអ្នកអាចលាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មា១ស្លាបព្រាកាហ្វេ រួចយកទៅលាយជាមួយទឹកក្តៅមួយកែវតូចល្មមដើម្បីផឹករាល់ថ្ងៃ។

ចំណែក វិធីព្យាបាលដោយប្រើប្រាស់ឱសថដែលអាចប្រើប្រាស់បាននៅក្នុងគេហដ្ឋាន ក្នុងករនីមានអាការៈឈឺក្បាល ឬគ្រុនក្តៅ ប្រើឱសថប៉ារ៉ាសេតាម៉ុល មិនឱ្យលើសពី ៣ក្រាមក្នុងមួយថ្ងៃ (ចំពោះមនុស្សធំ) ឬមិនអោយលើសពី ៦០មីលីក្រាមក្នុង ១គីឡូ (ចំពោះក្មេង)។ ករណីមានអាការៈ ផ្តាសាយហៀសំបោរបន្ថែម គួរប្រើឱសថ ប្រូមេតាស៊ីនបន្ថែម ២ ទៅ ៤ដងក្នុង១ថ្ងៃ មិនឱ្យលើសពី ១៥០មីលីក្រាមក្នុង១ថ្ងៃ (ចំពោះមនុស្សធំ) ឬTamiflu ចំនួន៧៥មីលីក្រាម ២ដងក្នុងមួយថ្ងៃ (រយៈពេល៥ថ្ងៃ)។

បើមានរោគសញ្ញាណាមួយកើតឡើងដូចជា ឈឺបំពង់ក ឈឺច្រមុះ និងក្តៅខ្លួនខ្លាំងលើសពី ៣៨អង្សាសេ អ្នកជំងឺគួរស្វែងរកសេវាពិនិត្យពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការពិនិត្យ និងព្យាបាលត្រឹមត្រូវ និងជៀសវាងការផ្សំថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពលោកអ្នក៕

ប្រភព៖ មន្ទីរពេទ្យកាលម៉ែត្រ

The post វិធីសាស្ត្របឋមដើម្បីបង្ការ​ និងព្យាបាលជំងឺគ្រុនផ្តាសាយ appeared first on Kampuchea Thmey Daily.

ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
តាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែជួបប្រទះជាញឹកញាប់ទៅលើមនុស្សដែលមាន អាយុលើសពី ៥០ឆ្នាំ។

មានកត្តាជាច្រើនដែលបង្កឱ្យមានជំងឺមហារីកពោះវៀនធំ រួមមាន ការបរិភោគសាច់ច្រើន អាយុលើសពី៥០ឆ្នាំ ផឹកស្រា ជក់បារី និងការប្រែប្រួលនៃហ្សែន។ ជំងឺមហារីកពោះវៀនធំដែលបង្កមកពីការប្រែប្រួលនៃហ្សែន គឺអាចចម្លងទៅឱ្យសមាជិកជំនាន់ក្រោយ ដែលធ្វើឱ្យជំងឺនេះក្លាយជាជំងឺតំណពូជ។

១.តើធ្វើយ៉ាងណាទើបដឹងថាអ្នកជំងឺមានជំងឺមហារីកពោះវៀនធំដោយសារហ្សែន?

ជាទូទៅ ការធ្វើរោគវិនិច្ឆ័យ គឺគេធ្វើការវិភាគរកបម្រែបម្រួលរបស់ហ្សែន។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នៃជំងឺមហារីកពោះវៀនធំត្រូវតែធ្វើការវិភាគទៅលើហ្សែនទាំងអស់នោះទេ មានកត្តាមួយចំនួនអាចឱ្យយើងសង្ស័យថាអ្នកជំងឺមហារីកពោះវៀនដែលបណ្តាលមកពីបម្រែបម្រួលហ្សែន ដែលកត្តានោះរួមមាន អ្នកជំងឺមានបងប្អូន ឬឳពុកម្តាយបង្កើតមានមហារីកពោះវៀនធំ (យ៉ាងតិច២នាក់)។ អ្នកជំងឺមានអាយុតិចជាង ៦០ឆ្នាំ និងការឆ្លុះពោះវៀនឃើញថាអ្នកជំងឺមានចំនួនដុំសាច់ (ប៉ូលីព) ច្រើនជាង១០០ ក្នុងពេលឆ្លុះពោះវៀន។

២.នៅពេលដែលជំងឺមហារីកពោះវៀនដែលបង្កមកពីហ្សែនត្រូវបានរកឃើញ តើកត្តាអ្វីខ្លះដែលគ្រួសារអ្នកជំងឺចាំបាច់ត្រូវធ្វើ?

យើងដឹងហើយថា ជំងឺមហារីកពោះវៀនធំដែលបណ្តាលមកពីហ្សែន គឺជាជំងឺតំណពូជ ដូចនេះនៅពេលដែលរោគវិនិច្ឆ័យបានបញ្ជាក់ថា ហ្សែនជាមូលហេតុបង្កឱ្យមានជំងឺមហារីក គ្រួសារអ្នកជំងឺចាំបាច់ត្រូវតែធ្វើការតាមដាន និងបង្ការដើម្បីរកឱ្យឃើញជំងឺនេះ នៅដំណាក់កាលដំបូងដើម្បីឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់។

៣. តើការតាមដានត្រូវធ្វើឡើងតាមវិធីណា?

វិធីតែមួយគត់ដែលអាចធ្វើឱ្យយើងអាចរកឃើញជំងឺមហារីកពោះវៀនធំនៅដំណាក់កាលដំបូង និងបង្ការជំងឺនេះបានគឺការឆ្លុះពោះវៀន។ ដោយសារការប្រឈមមុខខ្ពស់ទៅនឹងការកើតមហារីកពោះវៀន ដូចនេះគ្រួសាររបស់អ្នកជំងឺទាំងអស់ ត្រូវតម្រូវឱ្យធ្វើការឆ្លុះពោះវៀន ១ ទៅ ២ឆ្នាំម្តង នៅពេលដែលពួកគេមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ អ្នកជំងឺអាចតម្រូវមានការឆ្លុះក្រពះ និងការតាមដានជំងឺមហារីកស្បូនបន្ថែមក្នុងករណីចាំបាច់។ បើមិនមានការតាមដានឱ្យបានដិតដល់នោះទេ អ្នកជំងឺអាចនឹងប្រឈមមុខក្នុងការធ្វើរោគវិនិច្ឆ័យយឺតយ៉ាវដែលអាចធ្វើអោយការព្យាបាល គ្មានប្រសិទ្ធភាព (មិនអាចជាសះស្បើយ)។

៤. តើការព្យាបាលជំងឺមហារីកពោះវៀនដែលបណ្តាលមកពីហ្សែន គេធ្វើដូចម្តេច?

ជាទូទៅរបៀបនៃការព្យាបាលជំងឺមហារីកពោះវៀន គេធ្វើដូចគ្នាទៅនឹងជំងឺមហារីកពោះវៀន ដែលបណ្តាលមកពីមូលហេតុផ្សេងទៀត ដូចជា ការវះកាត់ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងករណីជំងឺនេះមិនទាន់មានការរីករាលដាល។ ក្នុងករណីជំងឺមានការរីករាលដាលទៅសរីរាង្គផ្សេងទៀត គឺគេត្រូវព្យាបាលដោយថ្នាំគីមី។ ករណីនេះការព្យាបាលមិនអាចជាសះស្បើយឡើយ។ ចំណែកការឆ្លុះពោះវៀនជាវិធីសាស្ត្រមួយដែលអាចព្យាបាល និងបង្ការជំងឺមហារីកពោះវៀនបាន។ ការឆ្លុះពោះវៀនអាចឱ្យយើងកាត់យកចេញនូវដុំសាច់តូចៗដែលបម្រុង និងក្លាយជាជំងឺមហារីក បើដុំសាច់តូចៗទាំងអស់ត្រូវបានយកចេញអ្នកជំងឺអាចជៀសផុតពីជំងឺមហារីកពោះវៀនបាន។

ដូច្នេះប្រសិនបើលោកអ្នកមានបងប្អូន និងគ្រួសារមានជំងឺមហារីកពោះវៀនធំ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀន ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំឱ្យមានការយឺតយ៉ាវក្នុងការព្យាបាល ព្រោះអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត៕

The post ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ appeared first on Kampuchea Thmey Daily.

មកដឹងពីមូលហេតុដែលបណ្តាលឱ្យលើសសម្ពាធឈាមក្នុងសួត លើទារកទើបនឹងកើត
ការបរាជ័យក្នុងការផ្លាស់ប្ដូររបត់ឈាមពីទារកក្នុងផ្ទៃ មកជារបត់ឈាមធម្មតាដូចជាមនុស្សពេញវ័យក្រោយពេលសម្រាលរួច នឹងអាចបង្កឱ្យមានការលើសសម្ពាធឈាមនៅក្នុងសួត បណ្តាលឱ្យមានការឡើងសំបុរស្វាយលើទារកទើបនឹងកើត (refractory cyanosis) ការខ្វះកម្រិតអុកស៊ីហ្សែនក្នុងខ្លួន(Desaturation) និងការខ្សោយបេះដូងដែលអាចឈានដល់ការបាត់បង់ជីវិត។

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត អត្រានៃការលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត មានចំនួនប្រហែលជា ២នាក់ ក្នុងចំណោមទារក ១០០០នាក់។ ចំពោះមូលហេតុដែលបង្ក គឺការឈ្លក់ទឹកព្រៃ ការឆ្លងរោគពីម្តាយមកកូន ជាពិសេសដោយមេរោគStreptococcus Group B, ទារកមិនគ្រប់ខែ ដែលមិនទទួលបានការបន្ទុំសួតត្រឹមត្រូវ (No antenatal corticosteroid therapy)។ ខ្សោយនៅកំឡុងជុំវិញកំណើត (perinatal birth asphyxia), ការខ្សោយខ្លាំងតាំងពីនៅក្នុងផ្ទៃពោះ (chronic in utero asphyxia) និងការលូនសន្ទះទ្រូងចូលក្នុងសួត(Congenital diaphragmatic hernia)។

មុននឹងធ្វើរោគវិនិច្ឆ័យថា ជាការលើសសម្ពាធឈាមក្នុងសួត វេជ្ជបណ្ឌិតឯកទេសត្រូវរកមើល ថាមិនមានជំងឺបេះដូងពីកំណើតមួយចំនួនជាមុនសិន ដូចជា Transposition of great arteries, Tetralogy of Fallot, Pulmonary atresia,Tricuspid atresia, Total anomalous pulmonary venous return, Ebstein anomaly, Common Trunk។ រីឯរោគសញ្ញាវិញ គឺទារកស ឬឡើងស្វាយ ទោះផ្ដល់អុកស៊ីសែនឱ្យក៏នៅតែស្វាយ, ដកដង្ហើមញាប់, ចង្វាក់បេះដូងដើរញាប់, ភាពខុសគ្នានៃកំរិត Saturation (Pre ductal / Post ductal> 5-10%) នៅលើដៃស្តាំ និងជើង។

ចំណែក ការព្យាបាលគឺទៅតាមមូលហេតុដែលបង្ក ដូចជា ការផ្ដល់អុកស៊ីហ្សែន (Pulmonary vasodilator therapy),ការចាក់ Exogenous Surfactant Therapy សម្រាប់ទារកមិនគ្រប់ខែសំរាប់ជំងឺ Hyaline Membrane disease, ការផ្តល់ថ្នាំផ្សះសម្រាប់ការឆ្លងមេរោគពីក្នុងផ្ទៃ (Fetal-maternal infection), ការព្យាបាលដោយវះកាត់ចំពោះ congenital diaphragmatic hernia។ ជៀសវាងការបង្កការឈឺចាប់ដល់ទារក ឬបង្កស្ដ្រេសលើទារក, ការឱ្យថ្នាំ Sildenafil ឬ Milrinone ដើម្បីបញ្ចុះសម្ពាធឈាមនៅក្នុងសួត, ការផ្ដល់ថ្នាំInotrope ដើម្បីឱ្យ Mean arterial Pressure > 50mHg, Assisted ventilation (conventional or HFOV), NO inhaler, ECMO ប្រសិនបើ Oxygenation index > 35-40។

ការតាមដាន និងពិនិត្យផ្ទៃពោះឱ្យបានត្រឹមត្រូវ និងចាក់ថ្នាំជំនួយសួតទៅលើគត៌ដែលគំរាមសម្រាលមុនខែ ក៏ជាវិធីសាស្ត្រមួយជួយកាត់បន្ថយក្នុងការលើសសម្ពាធឈាមក្នុងសួតទៅលើទារកទើបនឹងកើតផងដែរ៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

The post មកដឹងពីមូលហេតុដែលបណ្តាលឱ្យលើសសម្ពាធឈាមក្នុងសួត លើទារកទើបនឹងកើត appeared first on Kampuchea Thmey Daily.

អគារសម្រាកព្យាបាលថ្មីនៃមន្ទីរពេទ្យកាល់ម៉ែតកម្ពស់២៥ជាន់ បើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះ បានអញ្ជើញជាអធិបតីភាពបើកការដា្ឋន សាងសង់ជាផ្លូវការអគារមជ្ឈមណ្ឌលកណ្តាល អគារវេជ្ជសាស្រ្តស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត។ អគារថ្មីនេះ មា​នកម្ពស់ដល់២៥ជាន់ និងចំណាយថវិកាសាងសង់ប្រមាណជាង៦២លានដុល្លារអាមេរិក។

មជ្ឈមណ្ឌលកណ្តាលនេះ មានបណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ម៉ែត្រ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ ចំណែក មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុងនេះ មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ ម៉ែត្រការ៉េ។

ចំណែក អគារចំណតវិញ នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណត មានបណ្តោយ ៧២ ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨,៥៦៨ ម៉ែត្រក្រឡា ដែលអាចផ្ទុកម៉ូតូ ចំនួន ៤៦៥គ្រឿង រថយន្តចំនួន ៥៤៦គ្រឿង រួមមានអាហារដ្ឋាន ផ្នែកបច្ចេកទេសអេឡិចត្រូនិច និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ឬហៅថា Simulation Center ។

ក្រសួងសុខាភិបាល បានលើកឡើងថា គម្រោងសាងសង់ថ្មីនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពដោយធានាបានការថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសុវត្ថិភាព ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងគោលនយោបាយ ព្រមទាំងអាទិភាពជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានវ អគារមជ្ឈមណ្ឌលកណ្តាល នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពមន្ទីរពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសមត្ថភាពបច្ចេកទេស តាមជំនាញឯកទេសនីមួយៗ ប្រកបដោយនវានុវត្តដែលផ្តោតលើគុណភាពជាមូលដ្ឋាន។

The post អគារសម្រាកព្យាបាលថ្មីនៃមន្ទីរពេទ្យកាល់ម៉ែតកម្ពស់២៥ជាន់ បើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃនេះ appeared first on Kampuchea Thmey Daily.