មន្ទីរពេទ្យ Archives - Kampuchea Thmey Daily

គិតត្រឹមថ្ងៃទី ២១ មីនា មានសាលារៀន និងមន្ទីរពេទ្យ ជិត ៣០ កន្លែង បន្តផ្អាកដំណើរការ ដោយសារការឈ្លានពានរបស់យោធាថៃ
គិតត្រឹមថ្ងៃទី ២១ ខែមីនាឆ្នាំ២០២៦ នេះ មានសាលារៀន និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ប្រមាណជិត ៣០ នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅបន្តផ្អាកដំណើរការដោយសារការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ នេះបើយោងតាមក្រសួងមហាផ្ទៃ។

ក្នុងចំណោមសាលារៀន និងមន្ទីរពេទ្យ/មណ្ឌលសុខភាពប្រមាណជិត ៣០ ក្នុងនោះ មានសាលារៀនចំនួន ២០ កន្លែង និងមណ្ឌលសុខភាព ៨ កន្លែង។ នៅខេត្តបន្ទាយមានជ័យ មានសាលារៀន ៥ កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១ កន្លែង ខេត្តឧត្តរមានជ័យមានសាលារៀន ៨ កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ៥ កន្លែង និងខេត្តព្រះវិហារមានសាលារៀន ៧ កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ២ កន្លែង។

សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើប្រទេសកម្ពុជាចំនួន ២ លើក បានបណ្តាលឱ្យសាលារៀនប្រមាណជាង ៣០ កន្លែង ទទួលរងការខូចខាតទាំងស្រុងធ្ងន់និងស្រាល និងមណ្ឌលសុខភាព/មន្ទីរពេទ្យប្រមាណ ២០០ កន្លែង ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សារបស់សិស្ស និងគ្រូរាប់ពាន់នាក់ ក៏ដូចជាប្រជាពលរដ្ឋក្នុងការទៅទទួលសេវានៅតាមមណ្ឌលសុខភាព/មន្ទីរពេទ្យ។ ប៉ុន្តែជាដំណោះស្រាយទាំងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកន្លែងសិក្សាបណ្តោះអាសន្ននៅតាមជំរំស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដើម្បីផ្តល់ឱកាសឱ្យកុមារបានសិក្សា និងរៀនតាមអនឡាញ។ ចំណែកក្រសួងសុខាភិបាល ក៏បានពង្រាយក្រុមគ្រូពេទ្យនៅតាមជំរំជនភៀសសឹកផងដែរ ដើម្បីអប់រំប្រជាពលរដ្ឋពីការរស់នៅប្រកបដោយអនាម័យ និងបម្រើសេវាជូនប្រជាពលរដ្ឋ ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។

បើតាម លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាលារៀនដែលបន្តបិទទ្វារមិនទាន់អាចដំណើរការសិក្សាបាន ដោយសារសាលាទាំងនោះ រងការខូចខាតដោយសារសង្គ្រាម និងមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាយប៉ាយបណ្តាលមកពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ជាវិធានការចំពោះមុខ ក្នុងការដោះស្រាយការសិក្សាជូនកុមារ និងយុវជនភៀសសឹក ក្រសួងអប់រំ បានបង្កើតសាលារៀនបណ្តោះអាសន្ននៅតាមជំរំ និងរៀនតាមអនឡាញ ដែលនឹងជួយឱ្យពួកគេទទួលបានគុណភាពចំណេះដឹងដ៏ទំនើប និងសម្បូរបែបសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែម។ បេសកកម្មនេះ មានគោលបំណងឆ្លើយតបបន្ទាន់ ដើម្បីធានាថា ការសិក្សារបស់សិស្សានុសិស្សជាជនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន មិនត្រូវបានរអាក់រអួល ឬបោះបង់ចោលឡើយ។

ចំណែក លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានលើកឡើងថា ក្នុងការបម្រើដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ក្រសួង បានរៀបចំក្រុមគ្រូពេទ្យផ្តល់សេវានៅតាមជំរំជនភៀសសឹក ដើម្បីផ្តល់សេវា និងអប់រំពួកគាត់ពីការរស់នៅប្រកបដោយអនាម័យ។ ជាងនេះទៀត ក្រសួង បានស្តារឡើងនូវមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលរងផលប៉ះពាល់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ដោយឡែក ពាក់ព័ន្ធជនភៀសសឹកវិញ គិតត្រឹមថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦ មានពលរដ្ឋភៀសសឹកជាង ៦ សែន ១ ម៉ឺននាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹកចំនួន ៣៦៣២០ នាក់ ក្នុងនោះ ស្ត្រី ១៨៨០៥ នាក់ និងកុមារ ១២២៩២ នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា៕
អត្ថបទ ៖ សំអឿន

The post គិតត្រឹមថ្ងៃទី ២១ មីនា មានសាលារៀន និងមន្ទីរពេទ្យ ជិត ៣០ កន្លែង បន្តផ្អាកដំណើរការ ដោយសារការឈ្លានពានរបស់យោធាថៃ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីសុខាភិបាល អះអាងថា មន្ទីរពេទ្យរាជធានី ខេត្ត និងស្រុក ជាសសរទ្រូង នៃក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជា
លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អះអាង​ថា​ មន្ទីរពេទ្យ​រាជធានី ខេត្ត និង​ស្រុក ជា​សសរទ្រូង ​នៃ​ក្តីសង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។ ដូចនេះ ​មន្ទីរពេទ្យ តែងតែ​បម្រើ អ្នក​ជំងឺ​ប្រកបដោយ​សុវត្ថិភាព គុណភាព សមភាព និង​ទាន់​ពេលវេលា។

នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ពិនិត្យ​លទ្ធផល​ឆ្នាំ​ ២០២៥ និង​ការរៀបចំ​ផែនការ​អនុវត្ត​សកម្មភាព​ឆ្នាំ ​២០២៦ សម្រាប់​មន្ទីរពេទ្យ​រាជធានី ខេត្ត នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា ភ្នំពេញ​ កាលពី​ថ្ងៃទី ​៥​ កុម្ភៈ លោក​រដ្ឋមន្ត្រី ​បាន​បន្តថា ​«ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស មាន​ក្តីសង្ឃឹម និង​ជឿជាក់​ថា នៅពេលដែល​ក្រុមគ្រួសារ ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​គាត់ ត្រូវការ​ការ​ថែទាំ ព្យាបាល ជា​ពិសេស​ម្តាយ​សម្រាលកូន នៅពេលដែល​អ្នកជំងឺ​ត្រូវការ​ការវះកាត់ ឬ​នៅពេលដែល​ត្រូវការ​ចម្លើយ​រោគវិនិច្ឆ័យ​ជាបន្ទាន់ គឺ​ មន្ទីរពេទ្យ តែងតែ​បម្រើ​ប្រកប​ដោយ​សុវត្ថិភាព គុណភាព សមភាព និង​ទាន់ពេលវេលា តាម​ការ​ជាក់ស្តែង​របស់​យើង។ ទំនុក​ចិត្ត​ទាំងនេះ គឺជា​ចំណុច​ដ៏​ល្អ ហើយ​ការ​រៀបចំ​សិក្ខាសាលា​ នា​ថ្ងៃនេះ ជា​ការ​ប្រមូលផ្ដុំ ដើម្បី​បង្កើន​ភាព​ទុកចិត្ត និង​ក្តីសង្ឃឹម​ដល់​អ្នកជំងឺ ឱ្យ​ស័ក្ដិសម​នឹង​ទទួល​បាន​នូវ​គុណ​តម្លៃ​នេះ​»។

លោក​រដ្ឋមន្ត្រី បានលើកឡើង​ទៀតថា «ការ​វិនិយោគ​លើ​គុណភាព​សេវា​សុខាភិបាល​នៅថ្ងៃនេះ គឺជា​ការវិនិយោគ​លើ​មូលធន​មនុស្ស​សម្រាប់​ថ្ងៃ​អនាគត។ បើ​ប្រជាជន​មាន​សុខភាព​ល្អ ប្រជាជន​នឹង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រៀន​សូត្រ បង្កើន​ផលិតភាព ​និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីកចម្រើន ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។ គោលដៅ​យុទ្ធសាស្ត្រ​របស់​យើង គឺ​ការ​បម្រើ​សេវា​ដែល​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព និង​សមធម៌​»។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​មន្ទីរពេទ្យ​ជាតិ ​ត្រូវ​មាន​ទំនាក់ទំនង​ល្អ ខិតខំ​ឆ្លើយតប ​និង​ជួយ​ដល់​មន្ទីរពេទ្យ​ខេត្ត​ដែល​ជា​សម្ព័ន្ធ​មេត្រី​គ្នា ក្នុង​ភាព​ជា​លំនាំ​ការ​រៀបចំ​រចនាសម្ព័ន្ធ​ និង​បទបញ្ជាផ្ទៃក្នុង​នៅ​មន្ទីរពេទ្យ​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ។ ចំណែក​ថ្នាក់ដឹកនាំ និង​អ្នក​ជំនាញ​សុខាភិបាល ត្រូវ​ពិនិត្យ​លើ​ដំណើរការ​របស់​អង្គភាព​ជា​រួម​តាម​បែបបទ​រដ្ឋបាល នៃ​ការ​គ្រប់គ្រង​លក្ខន្តិកៈ​ដោយឡែក ធនធាន​មនុស្ស និង​ការ​ទុកដាក់​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ​សមស្រប​តាម​នីតិវិធី។

លើស​ពី​នេះ​ទៀត ​ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ​សុខាភិបាល ត្រូវ​ខិតខំ​បង្កើត​ស្នាដៃ (Legacy) នៃ​ការងារ​វិជ្ជាជីវៈ​របស់​ខ្លួន ទុកជា​ថ្ងៃ​អនាគត​សម្រាប់​អ្នក​បន្ត​ជំនាន់​ក្រោយ៕

អត្ថបទ ៖ សំអឿន

The post រដ្ឋមន្ត្រីសុខាភិបាល អះអាងថា មន្ទីរពេទ្យរាជធានី ខេត្ត និងស្រុក ជាសសរទ្រូង នៃក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជា appeared first on Kampuchea Thmey Daily.

គិតត្រឹមខែតុលា ការសាងសង់ពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រេចបានលទ្ធផលជាង ៣៨%
គិត​ត្រឹម​ខែតុលា ​ឆ្នាំ ​២០២៥​ នេះ​ គម្រោង​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​(ស​.​វ​.​ស)​ នៅ​ទីតាំង​ទី ​៣​ សម្រេច​បាន​លទ្ធផល​ជាង ​៣៨% ​បន្ទាប់ពី​បាន​ចាប់ផ្ដើម​ការ​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ០៩ ខែ​ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។

គម្រោង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​នេះ​បាន​ទទួល​ការ​អនុម័ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថវិកា​កម្ចីសម្បទាន​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នូវ​ទឹកប្រាក់​ឥណទាន​ចំនួន ៦៦,៥៧ លាន​ដុល្លារ។ កិច្ចសន្យា​សាងសង់​មាន​រយៈពេល​ ២៨ ខែ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ ២០២៧ ខាងមុខ។

មន្ទីរពេទ្យ​នេះ សាងសង់​ឡើង​នៅលើ​ទីតាំង​ទី​ ៣ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​មាន​ផ្ទៃដី​សរុប ២២ ២៤៣ ម៉ែត្រការ៉េ បណ្តោយ ៨៣,៨០​ ម៉ែត្រ និង​ទទឹង​ ៥៩,៨០ ម៉ែត្រ និង​កម្ពស់ ​៨​ ជាន់ ​មាន​សមត្ថភាព​ទទួល​ជំងឺ​សម្រាក​សរុប​បាន​ ២០០​ គ្រែ។

នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​រួមគ្នា លើក​ទី ​២ នៃ​គម្រោង​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ទី​តាំងទី ​៣ នៃ ​ស​.​វ​.​ស​ កាលពី​ពេល​ថ្មីៗ​ នេះ លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​នាយក​គម្រោង​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​មានប្រសាសន៍ថា ​គិត​ត្រឹម​ខែ​តុលា ឆ្នាំ​ ២០២៥ នេះ ការងារ​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សម្រេច​បាន​លទ្ធផល ៣៨.២០% នៃ​ផែនការ​គម្រោង។

យ៉ាងណាក៏ដោយ លោកស្រី​រដ្ឋលេខាធិការ បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​ការងារ​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ ដែល​សម្រេច​បាន​លទ្ធផល​ជា​វិជ្ជមាន និង​ទាន់​ពេលវេលា ​នៃ​កាលវិភាគ​ការងារ ជាពិសេស​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បានផ្តល់​ការ​គាំទ្រ​ក្នុង​ការងារ​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នេះ ឱ្យ​កាន់តែ​រលូន​ទៅមុខ​បន្ត​ទៀត​ទៅតាម​គោលដៅ​គ្រោងទុក។

លោក Koo Bonhyun នាយក​ប្រចាំ​ប្រទេស​របស់ Korean Exim Bank បាន​សាទរ​ចំពោះ​វឌ្ឍនភាព និង​បាន​ចាត់ទុក​គម្រោង​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​នេះ ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ​០៩ ខែ​ធ្នូ ​ឆ្នាំ​ ២០២៤ លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​មានប្រសាសន៍ថា អគារ​មន្ទីរពេទ្យ​នេះ​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ពេទ្យ​ទំនើប​ទាន់សម័យ និង​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​សម្រាប់​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ហើយ​អគារ​មន្ទីរពេទ្យ​នេះ​សម្រាប់​បណ្ដុះបណ្ដាល​ និង​ទាក់ទាញ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ​សហការគ្នា​ ដើម្បី​រក​នវានុវត្តន៍​ថ្មីៗ​ ទៅលើ​ការ​សិក្សា និង​ស្រាវជ្រាវ​ការអប់រំ​សុខភាព និង​ការពារ និង​ធ្វើ​គោលនយោបាយ​ទៅលើ​ការ​បណ្តុះ​បណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ស្របទៅនឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ​១ ​របស់​រាជរដ្ឋាភិបាល គឺ​ ការពង្រឹង ​និង​ការលើកកម្ពស់​សុខភាព​ឈាន​ទៅ​រក​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា សមិទ្ធផល​នេះ​ពេល​សាងសង់​រួច​មិន​ត្រឹមតែ​ជា​អគារ​មន្ទីរពេទ្យ​មួយ​ដ៏​ទំនើប​ប៉ុណ្ណោះ​ទេ ក៏​ជា​កន្លែង​មួយ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព និង​ជា​កន្លែង​មួយ​ដែល​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​ នឹង​ប្រើប្រាស់​ទីតាំង​នេះ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត៕

អត្ថបទ ៖ សំអឿន

The post គិតត្រឹមខែតុលា ការសាងសង់ពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រេចបានលទ្ធផលជាង ៣៨% appeared first on Kampuchea Thmey Daily.

ក្រោយបាក់ផ្លូវ ឥឡូវអ្នកជំងឺត្រូវជម្លៀសចេញជាបន្ទាន់ ដោយសារ​ហានិភ័យបាក់មន្ទីរពេទ្យនៅ បាងកក
មន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកក បានជម្លៀសអ្នកជំងឺចេញជាបន្ទាន់ ដោយសារតែហានិភ័យបាក់រលំ បន្ទាប់ពីហេតុការណ៍បាក់ផ្លូវ Samsen។

(រូបថត៖ Khaosod)

បំណាក់ផ្លូវនេះបានជះឥទ្ធិពលដ៏ធំដល់អគារមន្ទីរពេទ្យ ទើបធ្វើឲ្យមន្ត្រីចេញការព្រមានឲ្យប្រយ័ត្ន ហើយមន្ទីរពេទ្យផ្ទាល់ក៏ត្រូវបង្ខំចិត្តជម្លៀសអ្នកជំងឺដែរ ដើម្បីសុវត្ថិភាព។

តាមការផ្សាយរបស់ Khaosod, ក្រៅពីអ្នកជំងឺ ពលរដ្ឋរស់នៅជុំវិញនោះ ក៏ត្រូវជម្លៀសចេញផងដែរ ស្របពេលរដ្ឋបាលក្រុងបាងកក បានប្រកាសដាក់តំបន់នោះជាតំបន់ហាមចូល ព្រោះតែគ្រោះថ្នាក់។

(រូបថត៖ Khaosod)

សូមជម្រាបថា ផ្នែកមួយនៃផ្លូវ Samsen ទល់មុខមន្ទីរពេទ្យ Vajira ក្នុងខ័ណ្ឌ Dusit នៃទីក្រុងបាងកក បានបាក់ស្រុត​នា​ព្រឹកថ្ងៃពុធ​ទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០២៥ ដោយបង្កើតជារណ្ដៅ​ជម្រៅ​៥០​ម៉ែត្រ។

មន្ត្រីសាលាខ័ណ្ឌ Dusit បានឲ្យដឹងថា ការបាក់ស្រុតនេះ កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹក បណ្តាលមកពី​​ផ្ទុះ​បំពង់​ទឹក ធ្វើឲ្យប៉ះពាល់ដល់ផ្ទៃ​ខាង​លើ​នៃ​ផ្លូវ។

ឧបទ្ទវហេតុនេះបានរំខានដល់ប្រព័ន្ធប្រើប្រាស់សាធារណៈ រួមទាំងអគ្គិសនី និងការផ្គត់ផ្គង់ទឹកនៅតំបន់ក្បែរនោះ។ អាជ្ញាធរ​បាន​បិទ​ផ្លូវ​នៅ​ចន្លោះ​ផ្លូវ​បំបែក​មន្ទីរពេទ្យ Vajira និង​ផ្លូវ​បំបែក Sang Hi ដោយ​ជំរុញ​អ្នក​បើក​បរ​ឲ្យ​គេច​ពី​តំបន់​នោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ដឹង​មូលហេតុ​បាក់​ស្រុត​ផ្លូវ​ដ៏​ធំ​​​ក្នុង​ទីក្រុង​បាងកក​ហើយ!

The post ក្រោយបាក់ផ្លូវ ឥឡូវអ្នកជំងឺត្រូវជម្លៀសចេញជាបន្ទាន់ ដោយសារ​ហានិភ័យបាក់មន្ទីរពេទ្យនៅ បាងកក appeared first on Kampuchea Thmey Daily.

មន្ទីរពេទ្យកម្រិតកំពូលរបស់ ម៉ាឡេស៊ី លើកទឹកចិត្តអ្នកជំងឺមកពីកម្ពុជា ជាមួយសេវាព្យាបាលទាបជាង ថៃ ដល់ទៅ ៣០ភាគរយ
ស្របពេលតម្រូវការព្យាបាលប្រកបដោយប្រសិទ្ធិភាព កំពុងកើនឡើងខ្លាំងទូទាំងតំបន់អាស៊ីអាគ្នេយ៍ ពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាជាដើមនោះ មន្ទីរពេទ្យដ៏ទំនើបបំផុតមួយរបស់ម៉ាឡេស៊ី បានលើកទឹកចិត្តពលរដ្ឋកម្ពុជា ងាកមករកសេវាសុខាភិបាលរបស់ខ្លួន ជាមួយបច្ចេកវិទ្យាកម្រិតកំពូលក្នុងប្រទេស ដោយធានានូវការរៀបចំកញ្ចប់ព្យាបាល និងតាមដានសុខភាពដ៏ពិសេសមួយសម្រាប់ពលរដ្ឋកម្ពុជាទៀតផង។

Sunway Medical Centre – Penang ជាមន្ទីរពេទ្យកម្រិតកំពូលមួយក្នុងតំបន់អាស៊ាន ដោយបានបំពាក់នូវបរិក្ខារព្យាបាលជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ពិសេសការព្យាបាលជំងឺមហារីកប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈម៉ាស៊ីនព្យាបាលដោយថាមពលនុយក្លេអ៊ែរ (Nuclear Reactor Treatment) ក៏ដូចជា Robotic Surgery សម្រាប់ជំនួយដល់ការវះកាត់ និងប្រព័ន្ធតាមដានសុខភាពវ័យឆ្លាត ហៅថា AI ជាដើម។

ក្នុងកិច្ចសម្ភាសជាមួយប្រតិភូព័ត៌មានកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី វេជ្ជបណ្ឌិត Christine Lee នាយកប្រតិបត្តិ Sunway Medical Centre – Penang បានលើកឡើងថា ដោយឃើញតម្រូវការសេវាសុខាភិបាលកម្រិតខ្ពស់កើនឡើងខ្លាំងក្នុងចំណោមពលរដ្ឋកម្ពុជា មន្ទីរពេទ្យសាន់វេ បានយកចិត្តទុកដាក់ និងបង្កើតឲ្យមានកញ្ចប់ព្យាបាល ជាពិសេសសម្រាប់អ្នកជំងឺមកពីប្រទេសកម្ពុជា។

វេជ្ជបណ្ឌិត Christine Lee បញ្ជាក់ដែរថា Sunway Medical Centre – Penang បានបំពាក់បរិក្ខាព្យាបាលកម្រិតពិភពលោក ទាំងជំងឺទូទៅ និងការវះកាត់ដោយមានជំនួយពី Robotic ក៏ដូចជាជំងឺមហារីក ដោយបរិក្ខារទាំងនោះ អាចជួយកាត់បន្ថយពេលវេលាព្យាបាល ជាមួយប្រសិទ្ធិភាពខ្ពស់។

វេជ្ជបណ្ឌិត Susan Loo Pooi San នាយកផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Sunway Medical Centre – Penang បញ្ជាក់ថា ក្រៅពីបរិក្ខាទំនើបចុងក្រោយ (Advanced Medical Technology) មន្ទីរពេទ្យនេះ ក៏មានវេជ្ជបណ្ឌិតគ្រប់ជំនាញសរុបជាង ៩០នាក់ ដើម្បីជួយប្រឹក្សា និងព្យាបាលដល់អ្នកជំងឺ ដែលសំដៅធ្វើយ៉ាងណាកាត់បន្ថយរយៈពេលព្យាបាល និងឆាប់ជាសះស្បើយ។

ដោយឃើញថា បញ្ហាសុខភាពឧស្សាហ៍កើតមានលើចាស់ជរា ពិសេសបញ្ហាសន្លាក់ជង្គង់ដែលបង្កផលវិបាក ឬមិនអាចដើរបានសម្រាប់អ្នកជំងឺភាគច្រើនជាចាស់ជរានោះ ជាហេតុនាំជំរុញឱ្យ Sunway Medical Centre – Penang ពាំនាំមកនូវបច្ចេកវិទ្យា Robotic Surgery សម្រាប់ជំនួយដល់ការវះកាត់ជង្គង់ដែលមានបញ្ហារ៉ាំរ៉ៃ។

បើតាមវេជ្ជបណ្ឌិត Ahmad Fauzey Bin Kassin អ្នកឯកទេសផ្នែកវះកាត់សរីរាង្គសន្លាក់ និងឆ្អឹង លើកឡើងថា បញ្ហសន្លាក់ គឺជាជំងឺរ៉ាំរ៉ៃដេលទាមទារការព្យាបាលរយៈពេលយូរ ហេតុនេះហើយបានជា Sunway Medical Centre – Penang បានរៀបចំការព្យាបាលវះកាត់ Robot ជាបចេ្ចកវិទ្យាទំនើបមួយ ហៅថា Robotic Surgery។
លោកថា ការវះកាត់ប្រភេទនេះ គឺមានប្រសិទ្ធភានិងជោគជ័យខ្ពស់ ហើយអ្នកជំងឺគឺអាចដើរបានត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះក្រោយការវះកាត់។

វេជ្ជបណ្ឌិត Christine Lee បង្ហើបដែរថា បច្ចុប្បន្ន Sunway Medical Centre – Penang គឺជាមន្ទីរអន្តរជាតិទំនើបបំផុតមួយនៅម៉ាឡេស៊ី និងកំពុងទទួលការព្យាបាលអ្នកជំងឺមកពីគ្រប់ទិសទីក្នុងតំបន់ ពិសេសអ្នកជំងឺមកពីប្រទេសឥណ្ឌូនេស៊ី។

លោកស្រីបន្តថា ដើម្បីលើកទឹកដីពលរដ្ឋកម្ពុជាទទួលបានសេវាព្យាបាលដ៏មានប្រសិទ្ធភាព និងជឿទុកចិត្ត Sunway Medical Center Penang បានរៀបចំនូវកញ្ចប់ព្យាបាលពិសេសហៅថា ទេសចរសុខភាព ដោយមានតម្លៃសមរម្យ។ ក្នុងនោះអ្នកជំងឺមិនចាំបាច់ខ្វាយខ្វល់ពីអ្នកបកប្រែ កន្លែងសម្រាកសម្រាប់ក្រុមគ្រួសារ (អ្នកកំដរ) និងសេវាបដិសណ្ឋារកិច្ចផ្សេងទៀតតទៅទៀតឡើយ ដោយមន្ទីរពេទ្យគឺទទួលខុសត្រូវរៀបចំគ្រប់បែបយ៉ាង។

តួយ៉ាង សម្រាប់អ្នកជំងឺមកសម្រាកព្យាបាលមួយយប់នៅ Sunway Medical Centre – Penang ក្រុមគ្រួសាររបស់គាត់នឹងទទួលបានបន្ទប់ដោយឥតគិតថ្លៃនៅឯសណ្ឋាគារ Sunway Hotel Seberang Jaya ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sunway Group តែម្តង។ លើសពីនេះ វេជ្ជបណ្ឌិត Christine Lee អះអាងថា តម្លៃសេវាព្យាបាលនៅមន្ទីរពេទ្យលោកស្រី គឺទាបជាសេវាព្យាបាលនៅមន្ទីរពេទ្យទំនើបក្នុងប្រទេសថៃដល់ទៅ ៣០% ឯណេះ។

Sunway Medical Centre – Penang គឺស្ថិតក្នុងរដ្ឋដ៏ល្បីល្បាញរបស់ម៉ាឡេស៊ី គេស្គាល់ថា Penang ក្នុងទីក្រុង Penai ខណៈក្នុងខែសីហានេះដែរ មន្ទីរពេទ្យនឹងបើកការិយាល័យប្រឹក្សាការព្យាបាលរបស់ខ្លួនជាលើកដំបូងក្នុងទីក្រុងភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងព្យាបាលជូនពលរដ្ឋកម្ពុជា៕ អត្ថបទ៖ កម្ពុជាថ្មី

The post មន្ទីរពេទ្យកម្រិតកំពូលរបស់ ម៉ាឡេស៊ី លើកទឹកចិត្តអ្នកជំងឺមកពីកម្ពុជា ជាមួយសេវាព្យាបាលទាបជាង ថៃ ដល់ទៅ ៣០ភាគរយ appeared first on Kampuchea Thmey Daily.

មកដឹងពីសេវាព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ទាំង១២ ក្នុងរាជធានីភ្នំពេញ ដែលជាដៃគូ ប.ស.ស.
បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មានមន្ទីរពេទ្យដៃគូសហការជាច្រើន ទាំងមន្ទីរពេទ្យរដ្ឋ និងឯកជន នៅទូទាំងប្រទេស។ ក្នុងនោះរាជធានីភ្នំពេញ មានមន្ទីរពេទ្យថ្នាក់ជាតិចំនួន១២ ដែលជាដៃគូប.ស.ស ដែលផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺជាច្រើនមុខ។ ថ្ងៃនេះសូមណែនាំសេវាព្យាបាលនៅតាមមន្ទីពេទ្យថ្នាក់ជាតិទាំង១២ ដែលជាដៃគូ ប.ស.ស.ក្នុងរាជធានីភ្នំពេញ។

១.មន្ទីរពេទ្យជាតិ តេជោសន្តិភាព

មន្ទីរពេទ្យជាតិ តេជោសន្តិភាព មានផ្តល់សេវាចំនួន១៩ រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករថយន្តសង្គ្រោះបន្ទាន់ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសណ្តំ និងប្រពោធនកម្ម ផ្នែកសម្ភព ផ្នែករោគស្ត្រី ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកជំងឺបេះដូង ផ្នែកប្រព័ន្ធរំលាយអាហារ ផ្នែកជំងឺសួត ផ្នែកវិភាគជាលិការវិទ្យា ផ្នែកវះកាត់ ផ្នែកសម្រាកពេទ្យ ផ្នែកឱសថស្ថាន ផ្នែកមន្ទីរពិសោធន៍ ផ្នែកព្យាបាលមាត់ ធ្មេញ ផ្នែកចក្ខុសាស្ត្រ ផ្នែករោគកុមារ និងផ្នែកព្យាបាលដោយចលនា។

២.មន្ទីរពេទ្យហ្លួងម៉ែ

មន្ទីរពេទ្យហ្លួងម៉ែ ផ្តល់សេវាចំនួន១១ រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ(សេវាវះកាត់តូច) ផ្នែកជំងឺមហារីក និងព្យាបាលដោយកាំរស្មី ផ្នែកប្រព័ន្ធរំលាយអាហារ និងអន្តរាគមន៍ប្រព័ន្ធរំលាយអាហារធ្លុះ ផ្នែកសង្គ្រោះបន្ទាន់ និងសាមុយ ផ្នែកប្រពោធនកម្ម ផ្នែកវះកាត់មហារីក(សេវាវះកាត់ប្រព័ន្ធរំលាយអាហារ សេវាវះកាត់សួត-ទ្រូង និងការវះកាត់ម៉ូត្រសាស្ត្រ) ផ្នែករូបភាពវេជ្ជសាស្ត្រ និងអន្តរាគមន៍រូបភាពសាស្ត្រ(ULTRASOUND,RADIOGRAPHY,CT-SCAN និង INTERVENTIONAL RADIOLOGY) ផ្នែកមន្ទីរពិសោធន៍ និងដេប៉ូឈាម ផ្នែកវិភាគសាច់ និងកោសិកាវិទ្យា សេវាផ្នែករោគស្ត្រី ផ្នែកសណ្តំ ក្រោយសណ្តំ។

៣.មន្ទីរពេទ្យព្រះកេតុមាលា

មន្ទីរពេទ្យព្រះកេតុមាលា មានផ្តល់សេវា ចំនួន២៦ ដូចជា ផ្នែកសណ្តំ ផ្នែកវះកាត់ ឆ្អឹងបាក់បែក និងរូបរាងកាយ ផ្នែកវះកាត់តម្រងនោម និងជំងឺតម្រងនោម ផ្នែកវះកាត់ពោះ និងទ្រូង ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកប្រពោធនកម្មសល្យសាស្ត្រ ផ្នែកប្រពោធនកម្មជំងឺទូទៅ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកចក្ខុរោគ ផ្នែកទន្តវទនសាស្ត្រ ឬុមាត់ធ្មេញ ផ្នែកលាងឈាម ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ២៤ម៉ោង ផ្នែកជំងឺទូទៅ ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកជំងឺសួត ផ្នែកជំងឺថ្លើម ក្រពះ និងពោះវៀន ផ្នែកឯកទេសជំងឺសើស្បែក និងឡាស៊ែ ផ្នែកវិកលវិទ្យា ផ្នែកព្យាបាលដោយចលនា ផ្នែកឱសថ ផ្នែកវិទ្យាសាស្ត្រ និងរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៍ ផ្នែករថយន្តសង្គ្រោះ។

៤. មន្ទីរពេទ្យកាល់ម៉ែត

មន្ទីរពេទ្យកាល់ម៉ែត ផ្តល់សេវាចំនួន៣៨ រួមមាន​ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ជំងឺវះកាត់តូច ផ្នែកប្រពោធនកម្ម ផ្នែកសណ្តំ-ភ្ញាក់ពីសណ្តំ ផ្នែកពិគ្រោះជំងឺបេះដូង អ៊ុយនីតេឆ្លុះសរសៃឈាម អ៊ុយនីតេវិបត្តិចង្វាក់បេះដូង អ៊ុយនីតេប្រពោធនកម្មបេះដូង អ៊ុយនីតេប្រពោធនកម្មវះកាត់បេះដូង អ៊ុយនីតេសង្គ្រោះបន្ទាន់បេះដូង អ៊ុយនីតេវះកាត់បេះដូង ផ្នែកជំងឺបេះដូង កុមារ ផ្នែកពិគ្រោះជំងឺមហារីក អ៊ុយនីតេវេជ្ជសាស្ត្រនុយក្លេអ៊ែរ អ៊ុយនីតេផ្សាំខួរឆ្អឹង និងព្យាបាលដោយកោសិកា អ៊ុយនីតេព្យាបាលសម្រន់ អ៊ុយនីតេជំងឺមហារីកកុមារ អ៊ុយនីតេលោហិតសាស្ត្រ អ៊ុយនីតេព្យាបាលដោយកាំរស្មី ផ្នែកសម្ពព សម្រាលកូន ផ្នែកប្រពោធនកម្មទារក ផ្នែករោគស្ត្រី ផ្នែកវះកាត់ អ៊ុយនីតេវះកាត់ប្រព័ន្ធទឹកមូត្រ អ៊ុយនីតេវះកាត់បែកបាក់ឆ្អឹង ផ្នែកេជំងឺទូទៅ អ៊ុយនីតេឆ្លុះទងសួត ផ្នែកព្យាបាលសើស្បែក និងកាមរោគ ផ្នែកប្រសាទសាស្ត្រ ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកព្យាបាលមាត់-ធ្មេញ ផ្នែកព្យាបាលដោយចលនា ផ្នែកមន្ទីរពិសោធន៍ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកមជ្ឈមណ្ឌលលាងឈាម ផ្នែកសម្រាកពេទ្យ ផ្នែករថយន្តគិលានសង្គ្រោះ។

៥.មន្ទីរពេទ្យព្រះអង្គឌួង

មន្ទីរពេទ្យព្រះអង្គឌួង មានផ្តល់សេវា ចំនួន២១ រួមមាន ផ្នែកជំងឺមហារីក ផ្នែកពិនិត្យជំងឺក្រៅ ផ្នែកអង់ដូគ្រីន ផ្នែកវះកាត់លើផ្ទៃមុខ(MAXILLOFACIA) ផ្នែកបាក់បែកឆ្អឹង ផ្នែកប្រព័ន្ធរំលាយអាហារ ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ទូទៅ ផ្នែកមន្ទីរពិសោធន៍ ផ្នែករូបភាពវេជ្ជសាស្ត្រ(IMAGERIE) ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកវះកាត់កែសម្ភស្ស និងស្តារលទ្ធភាពពលកម្ម ផ្នែកក្រពះ ពោះវៀន ថ្លើម និតឬសដូងបាត ផ្នែកមាត់ធ្មេញ ផ្នែកសើស្បែក ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកទារក ផ្នែកចក្ខុរោគ ផ្នែកទឹកនោមផ្អែម និងបេះដូង ផ្នែកប្រព័ន្ធប្រសាទ។

៦.មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម

មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម មានផ្តល់សេវាចំនួន ១១ រួមមាន ផ្នែកពិគ្រោះជំងឺទូទៅ ផ្នែកពិគ្រោះជំងឺឆ្លង ផ្នែកពិគ្រោះជំងឺមិនឆ្លងរ៉ាំរៃ(NCD) ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសម្រាកពេទ្យ ផ្នែករោគស្ត្រី ផ្នែករូបភាពវេជ្ជសាស្ត្រ(ULTRASOUND,HEART ULTRASOUND, X-RAY) ផ្នែកវះកាត់ទូទៅ ផ្នែកជំងឺក្រពះ ពោះវៀន និងថ្លើម ផ្នែកជំងឺសន្លាក់ឆ្អឹង និងផ្នែកមន្ទីរពិសោធន៍។

៧.មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានផ្តល់សេវាចំនួន៨ ដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកថែទាំទារក ផ្នែកជំងឺទូទៅ ផ្នែកពិនិត្យមាត់ ធ្មេញ ផ្នែកវះកាត់ ក្រោយវះកាត់ ប្រពោធនកម្ម រម្ងាប់មេរោគ ផ្នែករូបភាពវេជ្ជសាស្ត្រ វិទ្យុសាស្ត្រ ផ្នែកមន្ទីរពិសោធន៍។

៨.មន្ទីរពេទ្យកុមារជាតិ

មន្ទីរពេទ្យកុមារជាតិ មានផ្តល់សេវាចំនួន១៩ ដែលរួមមាន ផ្នែកសង្គ្រោះបន្ទាន់ និងពិគ្រោះជំងឺក្រៅ ផ្នែកជំងឺមហារីក ផ្នែកមន្ទីរពិសោធន៍ ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកព្យាបាលដោយចលនា ផ្នែកប្រពោធនកម្ម និងសណ្តំ ផ្នែកឱសថស្ថាន ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកមាត់ ធ្មេញ ផ្នែកជំងឺទារក និងបេះដូង ផ្នែកជំងឺធ្ងន់ ផ្នែកជំងឺវះកាត់ទូទៅ បាក់ឆ្អឹង ឆែបមាត់ ផ្នែកស្បែក និងជំងឺទូទៅកុមារ ផ្នែកលោហិតវិទ្យា និងប្រព័ន្ធភាពស៊ាំ ផ្នែកត្រចៀក ច្រមុះ បំពង់ក ប្រព័ន្ធការស្តាប់ រោគក្រពេញកុមារ តម្រងនោម និងទឹកនោមផ្អែម ផ្នែកជំងឺឆ្លង និងគ្រុនឈាម ផ្នែកថ្លើម ក្រពះ ពោះវៀន  ផ្នែកជំងឺសួត និងអាឡឺស៊ី ផ្នែកប្រព័ន្ធប្រសាទ ជំងឺមហារីក កង្វះអាហាររូបត្ថម្ភ។

៩. មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត

មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត មានផ្តល់សេវាចំនួន២៩ រួមមាន ផ្នែកជំងឺត្រចៀក ច្រមុះ បំពង់ក ផ្នែកវះកាត់មុខមាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញ ផ្នែកវះកាត់តម្រងនោម ផ្នែកសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន ផ្នែកឯកទេសវេជ្ជសាស្ត្រទូទៅ ផ្នែករោគស្ត្រី ផ្នែកជំងឺមហារីក ផ្នែកវះកាត់ពោះ និងទ្រូង ផ្នែកជំងឺប្រព័ន្ធសរសៃប្រសាទ ផ្នែកជំងឺទូទៅទារក និងកុមារ ផ្នែកសើស្បែក និងកាមរោគ ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នេកសោភ័ណសល្យសាស្ត្រ ផ្នែកវះកាត់បែកបាក់ឆ្អឺង និងជំងឺឆ្អឹង ផ្នែកចក្ខុរោគ ផ្នែកសម្ភព ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មសល្យសាស្រ្ត ផ្នែកប្រពោធនកម្មវេជ្ជសាស្ត្រ ផ្នែកមជ្ឍមណ្ឌលឯកទេសជំងឺសួត ផ្នែកព្យាបាលជំងឺមនុស្សចាស់ ព្រះសីហនុរាជ ផ្នែកជំងឺបេះដូង និងសរសៃឈាម ផ្នែកមជ្ឈមណ្ឌលលាងឈាម ផ្នែកមណ្ឌលព្យាបាលដោយចលនា និងវេជ្ជសាស្ត្រកីឡា ផ្នែកសង្គ្រោះបន្ទាន់ជំងឺបេះដូង ផ្នែកសណ្តំ ក្រោយសណ្តំ ផ្នែកមន្ទីរពិសោធន៍ ផ្នែកអាណាប៉ាត់។

១០.មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ផ្តល់សេវាចំនួន២១ រួមមាន ផ្នែកពិគ្រោះជំងឺទូទៅ ផ្នែកវះកាត់ម៉ូត្រសាស្ត្រ ផ្នែកវះកាត់ឆ្អឹង និងសន្លាក់ ផ្នែកវិកលវិទ្យា ផ្នែកចក្ខុសាស្ត្រ ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ ផ្នែកតម្រងនោម និងលាងឈាម ផ្នែករោគស្ត្រី ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកវះកាត់ទូទៅ ផ្នែកសោភ័ណសល្យសាស្ត្រ ផ្នែករូបភាពវេជ្ជសាស្ត្រ(ULTRASOUND, X-RAY,CT-SCAN,MRI) ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកជំងឺមាត់ ធ្មេញ ផ្នែកព្យាបាលដោយចលនា ផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន ផ្នែកជំងឺសួត ផ្នែកឱសថបុរាណចិន ផ្នែកជំងឺបេះដូង និងសរសៃឈាម។

១១. មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន

មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ផ្តល់សេវាចំនួន៨ រួមមាន ផ្នែកពិគ្រោះជំងឺទូទៅ ផ្នែកពិគ្រោះជំងឺសើស្បែក ផ្នែកជំងឺសួត ផ្នែកជំងឺសម្រាកពេទ្យ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលដោយចលនា ផ្នែកថតសួត និងឆ្អឹង ផ្នែកមន្ទីរពិសោធន៍។

១២.វិទ្យាស្ថានជាតិសុខភាពសាធារណៈ

វិទ្យាស្ថានជាតិសុខភាពសាធារណៈ មានផ្តល់សេវា ផ្នែកមន្ទីរពិសោធន៍(T3, T4, TSH, CA125, CA15-3, Total PSA) និងវាក់សាំង (វាក់សាំងបង្ការជំងឺឆ្កែឆ្គួតខាំ)៕

The post មកដឹងពីសេវាព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ទាំង១២ ក្នុងរាជធានីភ្នំពេញ ដែលជាដៃគូ ប.ស.ស. appeared first on Kampuchea Thmey Daily.

មកស្គាល់មន្ទីរពេទ្យ និងមណ្ឌលសុភាពចំនួន ៩២កន្លែង ដែលជាដៃគូរបស់ ប.ស.ស
បច្ចុប្បន្នចំនួននៃសមាជិក បេឡាជាតិសន្តិសុខសង្កម (ប.ស.ស) មានការកើនឡើងជាបន្តបន្ទាប់ ដោយសារ​ប័ណ្ណ ប​.​ស​.​ស បានជួយ​សម្រាល​បន្ទុក​​​យ៉ាងច្រើន​នៅពេល​ទៅ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ផ្សេងៗ នៅតាម​មូលដ្ឋាន​សុខាភិបាល ដែល​ជា​ដៃគូ​ជាមួយ ប​.​ស​.​ស។

ថ្ងៃនេះកម្ពុជាថ្មី សូមបង្ហាញនូវមូលដ្ឋានសុខាភិបាលចំនួន ៩២កន្លែង ដែលទទួលស្គាល់ដោយបេឡាជាតិរបបសន្តិសុខសង្គម។

សម្រាប់រាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសមៈ មន្ទីរពេទ្យមិត្តភាពខ្មែរៈ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មណ្ឌលសុភាពទួលគោក មន្ទីរពេទ្យបង្អែកសម្តេចឪ មណ្ឌលសុខភាពទឹកថ្លា មន្ទីរពេទ្យបង្អែកពោធិចិនតុង មណ្ឌលសុខភាពស្ទឹងមានជ័យ មន្ទីរពហុព្យាបាល និងសម្ភពសុខលាភមេត្រី មណ្ឌលសុខភាពគោករកា និងមន្ទីរសម្រាកព្យាបាលមូលមិត្ត។

ចំពោះខេត្តកណ្តាល រួមមាន មន្ទីរពេទ្យបង្អែកជ័យជំនះ មណ្ឌលសុខភាពបែកចាន មន្ទីរពេទ្យបង្អែកអង្គស្នួល មន្ទីរពេទ្យបង្អែកកោះធំ មន្ទីរពេទ្យបង្អែកស្រុកស្អាង មណ្ឌលសុខភាពព្រែកអញ្ចាញ មន្ទីរពេទ្យបង្អែកប៊ុនរានី ហ៊ុន សែនរកាកោង មណ្ឌលសុខភាពវិហារសួគ៌ មណ្ឌលសុខភាពសំរោងធំ និងមន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល។

ខេត្តកំពង់ស្ពឺ រួមមាន មន្ទីរពេទ្យបង្អែកកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកឧដុង្គ មន្ទីរពេទ្យបង្អែកស្រុកគងពិសី។ ខេត្តស្វាយរៀងមាន មន្ទីរពេទ្យបង្អែកស្វាយរៀង មន្ទីរពេទ្យបង្អែកេជីភូ។ ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ខេត្តព្រះសីហនុ ​មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មន្ទីរសម្រាកព្យាបាល CT មណ្ឌលសុខភាពវាលរេញ មណ្ឌលសុខភាពអណ្តូងថ្ម និងមណ្ឌលសុភាពរាម។ ខេត្តសៀមរាប មន្ទីរពេទ្យបង្អែកសៀមរាប មណ្ឌលសុភាពពួក។ ខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(អូជ្រៅ) មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គមបុរី និងមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។

ខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកព្រែកកក់(ស្ទឹងត្រង់)។ ខេត្តត្បូងឃ្មុំ មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក មន្ទីរពេទ្យបង្អែកស្រុកមេមត់ មន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ។ ខេត្តក្រចេះ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ មន្ទីរពេទ្យបង្អែកស្រុកឆ្លូង មន្ទីរពេទ្យបង្អែកស្រុកស្នួល។ ខេត្តព្រៃវែង មន្ទីរពេទ្យបង្អែកអ្នកលឿង មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង មន្ទីរពេទ្យបង្អែកពារាំង មន្ទីរពេទ្យបង្អែកស្វាយអន្ទរ មណ្ឌលសុភាពក្តឿងរាយ និងមន្ទីរពេទ្យបង្អែកស្រុកកំចាយ។

ខេត្តតាកែវ មន្ទីរពេទ្យបង្អែកបាទី មន្ទីរពេទ្យភ្នែកតាកែវ មន្ទីរពេទ្យខេត្តតាកែវ និងមណ្ឌលសុខភាពត្រាំខ្នារ។ ខេត្តកំពត មន្ទីរពេទ្យបង្អែកខេត្តកំពត មន្ទីរពេទ្យបង្អែកកំពង់ត្រាច។ ខេត្តកែប មន្ទីរពេទ្យបង្អែកខេត្តកែប។ ខេត្តកោះកុង មន្ទីរពេទ្យបង្អែកស្រែអំបិល មន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មណ្ឌលសុខភាពត្រាង មណ្ឌលខុភាពស្តៅ មន្ទីរពេទ្យបង្អែកសំពៅលូន មន្ទីរពេទ្យបង្អែកថ្មគោល។ ខេត្តប៉ៃលិន មន្ទីរពេទ្យបង្អែកប៉ៃលិន។ ខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មណ្ឌលសុខភាពឈើតុំ មន្ទីរពេទ្យបង្អែកស្រុកក្រគរ មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ មណ្ឌលសុខភាពស្នាមព្រះ និងមន្ទីរពេទ្យបង្អែកបាកាន។

ខេត្តកំពង់ធំ មន្ទីរពេទ្យបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកស្ទោង។ ខេត្តស្ទឹងត្រែង មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ខេត្តរតនគិរី មន្ទីរពេទ្យបង្អែកខេត្តរតនគិរី មន្ទីរពេទ្យបង្អែកបកែវ។ ខេត្តមណ្ឌលគិរី មន្ទីរពេទ្យបង្អែកសែនមនោរម្យ មណ្ឌលសុខភាពអូរអាម មណ្ឌលសុខភាពកែវសីម៉ា។ ខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មណ្ឌលសុខភាពអូរស្មាច់ មន្ទីរពេទ្យបង្អែកស្រុលអន្លង់វែង។ ខេត្តព្រះវិហារ មន្ទីរពេទ្យបង្អែក១៦មករា មណ្ឌលសុខភាពភ្នំដែក មណ្ឌលសុខភាពជាំក្សាន្ត និងមណ្ឌលសុខភាពស្រអែម៕

អត្ថបទ៖ គេន ម៉ាលិះ

The post មកស្គាល់មន្ទីរពេទ្យ និងមណ្ឌលសុភាពចំនួន ៩២កន្លែង ដែលជាដៃគូរបស់ ប.ស.ស appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ ការបង្កើតមន្ទីរពេទ្យតម្លៃ ៣០០លានដុល្លារ របស់វិស័យឯកជន នឹងរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា
ថ្មីៗនេះវិស័យឯកជន បានបោះទុនវិនិយោគរួមគ្នាចំនួន ៣០០លានដុល្លារ សាងសង់មន្ទីរពេទ្យថ្មី (មន្ទីរពេទ្យកម្ពុជា) ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក ដោយគ្រោងនឹងចាប់ផ្ដើមការសាងសង់នៅក្នុងឆ្នាំ២០២៦។ ក្នុងនាជាអ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត​ ប៊ុនថង យល់ថា ការបង្កើតមន្ទីរពេទ្យថ្មីនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា។

តាមរយៈកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត ឈត​ ប៊ុនថង បានបញ្ជាក់ថា ការដែលវិស័យឯកជនរួមគ្នាបោះទុនវិនិយោគចំនួន ៣០០លានដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យស្តង់ដាពិភពលោកនេះ គឺជារឿងដែលល្អ ហើយជាការវិនិយោគដែលធំជាងគេបំផុតលើកដំបូងលើវិស័យសុខាភិបាល របស់វិស័យឯកជន។

ចំពោះការបោះទុនវិនិយោគមន្ទីរពេទ្យថ្មី របស់វិស័យឯកជនក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះ លោកបណ្ឌិតសង្ឃឹមថា ពេលដែលមន្ទីរពេទ្យសាងសង់រួច ប្រជាពលរដ្ឋខ្មែរ នឹងទទួលបានសេវាសុខាភិបាលគ្រប់គ្រាន់ទាំងកម្រិតធម្មតា មធ្យម និងស្តង់ដាខ្ពស់បំផុត ហើយលែងខ្វះមន្ទីរពេទ្យ គ្រូពេទ្យ និងសេវាសុខាភិបាលទៀត។

លោកបណ្ឌិតបន្តថា កន្លងមកស្ថាប័នរដ្ឋ បានធ្វើទំនើបកម្មទៅលើមន្ទីរពេទ្យ សម្ភារៈបរិក្ខារបស់ពេទ្យ និងការផ្តល់សេវាកម្មជាបណ្តើរៗ ដោយគិតមកដល់ពេលនេះមន្ទីរពេទ្យរដ្ឋមួយចំនួនត្រូវបានកែលម្អរ និងសាងសង់អគារថ្មីៗជាច្រើន ចំណែកវិស័យឯកជន ក៏បានបង្កើតមន្ទីរពេទ្យជាច្រើន ទាំងកម្រិតក្នុងស្រុក និងការវិនិយោគពីបរទេសផងដែរ។

ស្របពេលដែលវិស័យសុខាភិបាលសាធារណៈបាន និងកំពុងកែលម្អរខ្លួនជាបណ្តើរៗ ហើយមានវិស័យឯកជនចូលរួម បង្កើនគ្រូពេទ្យ បរិក្ខាពេទ្យ សេវាកម្មល្អប្រសើរនៅក្នុងការបង្កើតមន្ទីរពេទ្យថ្មីទៀតនោះ លោកបណ្ឌិតថា ការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យសុខាភិបាលនៅកម្ពុជា។ ម្យ៉ាងវិញទៀត ជួយលើកម្ពស់ដល់សុខមាលភាព ការថែទាំសុខភាព ការព្យាបាល និងការសង្រ្គោះប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើង។

ជាងនេះទៅទៀត លោកបណ្ឌិតសង្ឈឹមថា​ ការសាងសង់មន្ទីរពេទ្យតម្លៃ ៣០០លានដុល្លារនេះ នឹងមានការសិក្សាច្បាស់លាស់ ជាពិសេសការសិក្សាពីបទពិសោធល្អ គំរូល្អ របៀបផ្តល់សេវាល្អៗរបស់ពិភពលោក។ ព្រមទាំងការពិនិត្យមើលទៅលើសមត្ថភាពគ្រូពេទ្យ សសម្ភារៈបច្ចេកទេសបរិក្ខា សីលធម៌ គុណធម៌របស់គ្រូពេទ្យ រួមទាំងចមណុចខ្វះខាតផ្សេងៗទៀត ដើម្បីធានាបានថា ការបោះទុនវិនិយោគនេះ បានផ្តល់នូវសេវាគ្រប់គ្រាន់ផង ផ្តល់នូវសមត្ថភាពក្នុងការព្យាបាល ការសង្គ្រោះ ក៏ដូចជាការជួយទៅដល់ការថែទាំសុខភាពពលរដ្ឋផង និងលើកកម្ពស់ការផ្តល់សេវានៅក្នុងប្រទេសផងដែរ។

ពាក់ព័ន្ធនឹងការសាងសង់មន្ទីរពេទ្យឯកជនតម្លៃ ៣០០លានដុល្លារ នេះដែរ កម្ពុជាថ្មី បានទាក់ទងទៅ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្តែលោកស្រីថា ខ្លួនមិនមានព័ត៌មាននេះទេ៕

អត្ថបទ៖ គេន ម៉ាលិះ

The post អ្នកជំនាញ៖ ការបង្កើតមន្ទីរពេទ្យតម្លៃ ៣០០លានដុល្លារ របស់វិស័យឯកជន នឹងរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា appeared first on Kampuchea Thmey Daily.