មហាសន្និបាត Archives - Kampuchea Thmey Daily

កម្ពុជា​ប្រាប់​មហាសន្និបាត​សុខភាព​ពិភពលោក​យ៉ាងណា​ខ្លះ ដើម្បី​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ?
មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​៧៤ (WHA74) បាន​ប្រារព្ធ​ធ្វើឡើង​ពីថ្ងៃ​ច័ន្ទ ទី​២៤ ខែឧសភា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ (Video Conference) ហើយ​មហាសន្និបាត​សុខភាព​ពិភពលោក​នេះ កម្ពុជា​ក៏បាន​ចូលរួម​ផងដែរ​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​តំណាង​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​នោះបាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​តូច​តែ​មាន​បេះដូង​ទូលាយ​។ ប្រទេស​កម្ពុជា​បាន​គ្រប់គ្រង​ការឆ្លើយតប​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដោយ​ជោគជ័យ​ពេញ​មួយឆ្នាំ​២០២០ ដោយមាន​ករណី​ជា​វិជ្ជមាន​តិចជាង ៥០០​ករណី និង​គ្មាន​អ្នកស្លាប់​។

បើ​តាម​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង កម្ពុជា​ពិតជា​មាន​មោទនភាព​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ របស់​សង្គមជាតិ​ទាំងមូល ដែល​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​នេះ​កើតឡើង ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។ ដូចនឹង​ប្រទេស​ជាច្រើន​ទៀត​ដែរ វីរុស​កូ​វីដ​-១៩ នៅតែ​ចរាចរ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​បញ្ឈប់​ការចម្លង​វីរុស​កូ​វី​-១៩ តាមរយៈ​ការអនុវត្ត “៣​ការពារ ៣​កុំ​”​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា មេរៀន​ជា​បទពិសោធន៍ អាច​ឲ្យ​យើង​ដាក់ចេញ​នូវ​វិធានការ​កាត់បន្ថយ​ហានិភ័យ ដើម្បី​ធានា​បាន​ទាំង​សុខភាព​សាធារណៈ និង​ដំណើរការ​សេដ្ឋកិច្ច ដែល​ប្រការ​នេះ ទាមទារ​ឲ្យ​មានការ​ដាក់ចេញ​នូវ “​អភិក្រម​វិស័យ​សុខាភិបាល លើស​ពី​ការ​គិត​ត្រឹម​សុខភាព និង​ការ​វិនិយោគ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​” មួយចំនួន​សម្រាប់​អនាគត​។ លើស​ពី​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​ឲ្យ​អនុវត្ត​យន្តការ និង​នីតិវិធី​នៃ​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ មានការ​លំបាក​ផ្នែក​ជីវភាព​។

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង លើកឡើង​ដែរ​ថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បាននឹងកំពុង​ដំណើរការ​យ៉ាងសកម្ម ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាន​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ចំនួន​១០​លាន​នាក់ ក្នុងចំណោម​១៦​លាន​នាក់ នៅ​ខែមិថុនា ឆ្នាំ​២០២២​។ គិត​ត្រឹម​ថ្ងៃនេះ ប្រជាជន​ជាង​២​លាន​នាក់ បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ រួចហើយ រួម​ទាំង​មន្ត្រី​បុគ្គលិក​សុខាភិបាល មនុស្ស​ចាស់ ជនបរទេស​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា និង​ក្រុម​ងាយ​រងគ្រោះ​ផ្សេងទៀត​។

កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ចិន​តែមួយ ដែល​បានចែង​យ៉ាង​ច្បាស់ ក្នុង​សេចក្តី​សម្រេចចិត្ត​លេខ ២៧៥៨ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​សេចក្តី​សម្រេចចិត្ត លេខ ២៥.១ នៃ​មហាសន្និបាត​សុខភាព​ពិភពលោក។ គោលបំណង​រួម​របស់​យើង ក្នុង​ការ​បញ្ចប់​ជំងឺ​រាតត្បាត​ជាស​កល​នេះ ទាមទារ​ឲ្យ​មាន​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​។ កម្ពុជា នឹង​បន្ត​សហការ​ជាមួយ​បណ្តា​ប្រទេស​នានា អង្គការ​សុខភាព​ពិភពលោក និង​ដៃគូ​ទាំងអស់ ដើម្បី​អនាគត​កាន់តែ​ប្រសើរ ឈាន​ទៅ​សម្រេច​ពិភពលោក ប្រកបដោយ​សុខភាព និង​សុវត្ថិភាព​បំផុត​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​អះអាង​ដែរ​ថា ប្រទេស​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ភាពជា​អ្នកដឹកនាំ និង​ការ​សម្របសម្រួល​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ឆ្លើយតប​ជា​សកល​ចំពោះ​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ កោះ​កែវ

The post កម្ពុជា​ប្រាប់​មហាសន្និបាត​សុខភាព​ពិភពលោក​យ៉ាងណា​ខ្លះ ដើម្បី​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ? appeared first on Kampuchea Thmey Daily.

សមភាព​យេនឌ័រ​ស្រ្តី​ កើន​ឡើង ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​
​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីថ្លែងថា ស្ថានភាព​ស្ត្រី និង​សមភាព​យេនឌ័រ មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​ទាំង​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គមជាតិ ហើយ​ក៏បាន​រុញច្រាន​មនុស្ស​ជាច្រើន ឱ្យ​ចាក ចេញពី​ភាពក្រីក្រ និង​ងាយ​រងគ្រោះ​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩-២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ របស់​ក្រសួង​កិច្ចការនារី នា​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​ភ្នំពេញ​។

​នៅក្នុង​ឱកាស​បិទ​សន្និបាត​នេះ លោកស្រី​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​គូសបញ្ជាក់ថា ក្រោម​ម្លប់​នៃ​សន្តិភាព និង​ការអភិវឌ្ឍន៍ ស្ត្រី​កម្ពុជា​ជា​កម្លាំងចលករ ដែល​បានរួម​ចំណែក​នៃ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​កន្លងមក ហើយ​ស្ត្រី​មាន​កាលានុវត្តនភាព ក្នុង​ការ​ទទួលបាន​សិទ្ធិ ការអភិវឌ្ឍ ចំណេះដឹង និង​ជំនាញ​បច្ចេកទេស ដែលជា​មូលដ្ឋានគ្រឹះ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ប្រកបដោយ​សក្តានុពល នៅក្នុង​ទីផ្សារ​សេដ្ឋកិច្ច ថ្នាក់ជាតិ និង​នៅ​ក្នុង​តំបន់ ហើយក៏​ជា​អ្នក​ទទួលបាន​ភាគ​ផល​ពី​កិច្ច​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​គេ និង​គ្រួសារ​មាន​ភាព​ប្រសើរ​ឡើង បាន​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ និង​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​។

​ជាមួយគ្នានេះ ក្នុងអំឡុង​ឆ្នាំ​២០២០ នៅក្នុង​វិបត្តិ​ជាស​កល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មានការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញ​ថា កូ​វីដ​-១៩ មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​ស្ត្រី​ច្រើនជាង​បុរស ទាំង​ក្នុង​ផ្នែក​សេដ្ឋកិច្ច​និង​ផ្នែក​សង្គម​។ ទោះជា​យ៉ាងណា នៅ​ក្នុង​វិបត្តិ​នេះ កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​បាន​ល្អ និង​បាន​កាត់បន្ថយ​ផល ប៉ះពាល់​ជា​អវិជ្ជមាន​នានា ឲ្យ​ស្ថិត​ក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន តាមរយៈ​ការ​ដាក់​ចេញ នូវ​វិធានការ​ចាំបាច់ និង​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ខាង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ថា សន្តិភាពនិង​ស្ថិរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់ការ​អភិវឌ្ឍ និង​អ្វីៗ​ទាំងអស់​របស់​កម្ពុជា ឈរ​លើ​មូលដ្ឋាន​សន្តិភាព​ទើប​កម្ពុជា អាច​ងើបឈរ​ឡើងវិញ​ដោយ​ខ្លួនឯង ហើយ​បាននិងកំពុង​បោះជំហាន​ទៅមុខ​លើ​វិថី​អភិវឌ្ឍន៍​។ ទន្ទឹម​នឹង​នេះ ស្ថានភាព​ស្ត្រី និង​សមភាព​យេនឌ័រ ក៏​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ហើយ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម ក៏បាន​រុញច្រាន​មនុស្ស​ជាច្រើន ឲ្យ​ចាកចេញពី​ភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ប នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ដូច​បណ្តា​ប្រទេស​ដទៃ​ដែរ កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ប្រកបដោយ​ភាព​ម៉ឺងម៉ាត់ និង​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល និង​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​។ ជាក់ស្តែង​ទោះបី កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ករណី​នេះ​ភាគច្រើន​ប្រភេទ​នាំចូល និង​គ្មាន​អ្នកណាម្នាក់​ស្លាប់​នោះឡើយ​។ កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​បានល្អ និង​កាត់បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នានា ឲ្យ​ស្ថិតក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន តាមរយៈ វិធានការ​ចាំបាច់​ខាង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បន្ថែមថា វិធានការណ៍​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ចំពោះ​ជំងឺ​កូ​វីដ​-១៩​កន្លងមកនេះ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់ថា ជា​អភិក្រម​ដ៏​មាន ប្រសិទ្ធភាព​ទូទាំង​អន្តរក្រសួង​-​ស្ថាប័ន និង​សង្គម ជាតិ​ទាំងមូល និង​អម​ជាមួយ​វិធានការ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​។ នៅក្នុង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិបត្តិ​កូ​វីដ​-១៩​កន្លងមក បាន​ឆ្លើយតប និង​ផ្តល់នូវ​អត្ថប្រយោជន៍​ដោយផ្ទាល់​ជាច្រើន​ដល់​ស្ត្រី និង​ក្រុម​ជន​ងាយ​រងគ្រោះ ពិសេស តាមរយៈ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ការដាក់ចេញ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម ការផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ការរៀបចំ​កម្មវិធី​ហិរញ្ញប្បទាន ពិសេស​ជួយ​ស្តារ​លទ្ធភាព និង​លើកកម្ពស់​អាជីវ​កម្មស​ហ​គ្រាស​ធុន​តូច និង​មធ្យម​ជាដើម​។

​ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​យល់ច្បាស់​ថា ការគាំទ្រ និង​ឆ្លើយតប​នឹង​តម្រូវការ​និង​តួនាទី​របស់​ស្ត្រី នៅក្នុង​បរិការណ៍​អំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ជា​កិច្ចការ​អាទិភាព ក្នុង​លក្ខខណ្ឌ​សង្គម​ផង និង​ជា​សក្តានុពល សម្រាប់​ការវិនិយោគ ដ៏​វៃឆ្លាត​នៅក្នុង​ការស្តារ និង​ពន្លឿន​កំណើន​សេដ្ឋ កិច្ច​-​សង្គម​ក្រោយ​វិបត្តិ​ផង៕

អត្ថបទ៖ វិមាន​

The post សមភាព​យេនឌ័រ​ស្រ្តី​ កើន​ឡើង ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​ appeared first on Kampuchea Thmey Daily.

មហាសន្និបាត​លើក​ទី​៤១​របស់​AIMF​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​គី​កាលី​ ប្រទេសរ​វ៉ាន់ដា​នៅ​ឆ្នាំ​២០២១
មហាសន្និបាត​លើក​ទី​៤០ និង​កិច្ចប្រជុំ​ការិយាល័យ​អចិ​ន្ត្រៃ​យ៏​លើក​ទី​៩២ នៃ​សមាគម​​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​ដែល​បាន​ធ្វើឡើង​តាម​រយះ​ការ​បញ្ជូន​រូបភាព និង​សំឡេង​ពី​ទីក្រុង​ ទុ​យ​នី​ស ប្រទេស​ ទុយ​នេ ស៊ី ត្រូវ​បាន​បញ្ចប់​នា​រាត្រី​ថ្ងៃ​ទី​១០​​ ខែធ្នូ​ យប់​ម៉ិ​ញ​។​

រាជធានី​ភ្នំពេញ​គឺជា​សមាជិក​អចិ​ន្ត្រៃ​យ៏​នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុងប្រើប្រាស់​ភាសា​បារាំង​(AIMF) បាន​ចូលរួម​ប្រជុំ​និង​អនុ​ម​ត័​តាមរយះ​ប្រព​ន្ធ័​បញ្ជូនរូបភាព​និង​សំឡេង​ពី​ទីក្រុង​ទុ​យ​នី​ស ក្រោម​អធិបតីភាព​លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​អង្គ​សន្និបាត​បា​នសំរេច​ជ្រើសរើស ទីក្រុង​ប​រ័​ដូ ប្រទេស​បារាំង​ធ្វើជា​កន្លែង​ ប្រជុំ​ការិយាល័យ​អ​ចិ​ន្ត្រៃ​យ៏​នៅ​ខែ​មិនា និង​ជ្រើសរើស​ទីក្រុង​គី​កាលី ប្រទេសរ​វ៉ាន់ដា​(RWonda)​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​AIMF លើក​ក្រោយ​នៅ​ក្នុង​ខែ​ក​ក្ដ​ដា ឆ្នាំ​២០២១​។​

​កិច្ចប្រជុំ​ដែល​ទើបបាន​បញ្ចប់​ទៅ​នេះ ​បាន​បែង​ចែ​កជា​៣​ផ្នែក​ធំៗ​គឺ​៖ ​ស​ន្និសិទ​ស្តីទី​ក្រុង​កំពុង​មាន​ការអភិវឌ្ឍ​ន៏ និង​ឌីជីថល​,​កិច្ចប្រជុំ​ការិយាល័យ​អចិ​ន្ត្រៃ​យ៏​លើក​ទី​៩២​របស់​សមាគម​AIMF ,​កម្មវិធី​បើក​មហាសន្និបាត​លើក​ទី​៤០​របស់​សមាគម​AIMF​ដែលមាន​២​ផ្នែក​។

​កិច្ចប្រជុំ នេះ​មានការ​ចូលរួម​ពី​ប្រតិភូ​នៃ​សមាគម​AIMF​ចំនួន​១៣០​ទីក្រុង​ក្រោម​ការ​សម្របសម្រួល​ពី​លោកជំទាវ​Anne Hidalgo អភិបាលក្រុង​ប៉ារីស និង​ជា​ប្រធាន​សមាគម AIMF ផងដែរ​។​

របៀប​វា​រះ​ជាច្រើន​ត្រូវ​បាន​លើកយក​មក​ពិនិត្យ​ពិភាក្សា​និង​អនុ​ម​ត័ ក្នុងនោះ​មានការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​បញ្ជី​សមាជិក​,​ការអ​នុម័ត​លើ​កំណត់ហេតុ មហាសន្និបាត​របស់​ស​មា​គម​លើក​ទី​៣៩​ដែល​បាន​ធ្វើ ឡើង​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៤​ ខែធ្នូ ឆ្នាំ​២០១៩​។ របាយ​ការ​ណ៏​សកម្មភាព​ឆ្នាំ​២០១៩,​របាយ​ការ​ណ៏​នៃ ការអនុវត្ត​ថវិកា​ឆ្នាំ​២០១៩ និង​សេចក្តី​ថ្លែង​ការ​របស់លោក​រតនាគា​រឹក​,​ការអនុម័ត លើ​គណនី​ឆ្នាំ​សារពើ​ព​ន្ធ័ និង​របាយ​ការ​ណ៏​ចំណាយ​ឆ្នាំ​២០១៩,​ការអនុម័ត​លើ បញ្ជី​សមាជិកភាព​ការិយា ល័យ​អចិ​ន្ត្រៃ​យ៏​សំរាប់​ឆ្នាំ​២០២១.២០២២,​ការ​ទទួល​សមាជិក​ថ្មី​ក៏ដូចជា​ការកំណត់​កាលបរិច្ឆេទ​,​ទី តាំង​និង​ប្រធានបទ​មហាសន្និបាត សំរាប់​ឆ្នាំ​បន្ទាប់​ផងដែរ​៕

អត្ថបទ៖​ ​ស្រីរ័ត្ន​

The post មហាសន្និបាត​លើក​ទី​៤១​របស់​AIMF​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​គី​កាលី​ ប្រទេសរ​វ៉ាន់ដា​នៅ​ឆ្នាំ​២០២១ appeared first on Kampuchea Thmey Daily.