មាស Archives - Kampuchea Thmey Daily

តម្លៃមាសអន្តរជាតិ​ដាំក្បាលចុះជាង ១ ៣០០ ដុល្លារ​​ រាប់តាំងពី​ចុង​ខែមករា ធ្ងន់បំផុតគឺ​សប្ដាហ៍មុន
តម្លៃមាសអន្តរជាតិ​បាន​ធ្លាក់ដាំក្បាលចុះជាបន្តបន្ទាប់អស់ជាង ១ ០០០ ដុល្លារ/អោន ក្រោយហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅចុងខែមករា ដែលការធ្លាក់ចុះនោះធ្ងន់ធ្ងរបំផុតនៅសប្ដាហ៍មុន ​ចំពេលដែល​ជម្លោះនៅ​មជ្ឈិមបូព៌ាកំពុង​បង្កក្ដីបារម្ភពីសម្ពាធអតិផរណាទូទាំងសកល ដែលឱ្យបណ្ដាធនាគារកណ្ដាលរឹតបណ្ដឹងអត្រាការប្រាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃមាសសម្រាប់ការជួញដូរ​ភ្លាមៗ (Spot Gold) ​បាន​ធ្លាក់ចុះ ៥,៨% មក​នៅ​ត្រឹម ៤ ២២៦ ដុល្លារ/អោន ​គិត​ត្រឹមម៉ោង ២ កន្លះរសៀល ថ្ងៃចន្ទ (២៣ មីនា) នៅទីក្រុងហុងកុង ដែលនោះជាតម្លៃទាបបំផុតរាប់តាំងពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំមុន និងជាការធ្លាក់ចុះសម្រាប់ការជួញដូរ ៩ ថ្ងៃជាប់ៗគ្នា។ ​​

កាលពីសប្ដាហ៍មុន វាបាន​ធ្លាក់ចុះរហូតដល់ ១០% ដែលជាការធ្លាក់ចុះក្នុងអត្រាតម្លៃប្រចាំសប្ដាហ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល ៤៣ ឆ្នាំ ពោលគឺរាប់តាំងពីខែកុម្ភៈ ឆ្នាំ ១៩៨៣។

​រាប់ពី​កម្រិត​ខ្ពស់បំផុត​ក្នុងប្រវត្តិសាស្រ្ត ​៥ ៥៩២ ដុល្លារ/អោន នៅថ្ងៃទី ២៩ មករា មក តម្លៃមាសនៅពេលនេះ បាន​ធ្លាក់ចុះប្រមាណ ២៤,៥% រួចទៅហើយ ​ពោលគឺប្រមាណ ១ ​៣៦៨ ដុល្លារ/អោន។

អ្នកជំនាញបានប្រាប់រ៉យទ័រថា ដោយសារជម្លោះអ៊ីរ៉ង់នៅតែបន្ត ហើយតម្លៃប្រេងនៅតែខ្ពស់ វិនិយោគិនបាន​ផ្លាស់ប្ដូរការរំពឹងទុករបស់ពួកគេលើធនាគារកណ្ដាលជុំវិញពិភព​លោក​ ពីការកាត់បន្ថយអត្រាការប្រាក់ ទៅដំឡើងអត្រាការប្រាក់វិញ ដែលនោះហើយ ធ្វើឱ្យការទិញមាសលែងសូវទាក់ទាញ។

បច្ចុប្បន្ននេះ តម្លៃប្រេងឆៅអន្តរជាតិនៅតែខ្ពស់ ប្រមាណជាង ១១០ ដុល្លារ/បារ៉ែល (ការជួញដូរនៅថ្ងៃចន្ទ ២៣​ មីនា) ​ដោយសារតែភាពតានតឹងនៅជុំវិញច្រកសមុទ្រហ័រមូហ្ស ដែលបញ្ហានេះ ជំរុញឱ្យមានការភ័យខ្លាចអំពីអតិផរណា។ ​

ជាធម្មតា អតិផរណាខ្ពស់អាចជំរុញតម្លៃមាស ដែលគេរាប់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព​ ដោយសារតែវាបង្កើតភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ យ៉ាងណាមិញ អត្រាការប្រាក់ខ្ពស់ ដែលសំដៅលើភាពតឹងរុឹងនៃគោលនយោបាយហិរញ្ញវត្ថុ អាចបញ្ច្រាសនិន្នាការបែបនេះ។

ការធ្លាក់ចុះនៃតម្លៃមាសឥឡូវនេះ ​ក៏រួមចំណែកផងដែរដោយ​ភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិក និងការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) កាលពីសប្ដាហ៍មុន ក្នុងការរក្សាអត្រាការប្រាក់គោលឱ្យនៅដដែល (៣,៥-៣,៧៥%) ដោយ​សំអាងលើភាពមិនប្រាកដប្រជានៃជម្លោះនៅអ៊ីរ៉ង់លើសេដ្ឋកិច្ចអាមេរិក។  ការសម្រេចចិត្តនេះ កំពុងបង្កើនក្ដីរំពឹងថា​ Fed អាចនឹង​ដំឡើងអត្រាការប្រាក់ម្ដងទៀត ដោយបញ្ច្រាស់ទៅនឹងអ្វីដែលខ្លួនបាន​ធ្វើនៅឆ្នាំមុន៕

The post តម្លៃមាសអន្តរជាតិ​ដាំក្បាលចុះជាង ១ ៣០០ ដុល្លារ​​ រាប់តាំងពី​ចុង​ខែមករា ធ្ងន់បំផុតគឺ​សប្ដាហ៍មុន appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលចិនទិញមាសចូល ១៥ ខែ ជាប់ៗគ្នា
ធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្ដាលរបស់ប្រទេសនេះ បាន​ឱ្យដឹងថា ​ខ្លួន​បានបន្តការទិញមាសចូល ១៥ ខែជាប់ៗគ្នានៅខែមករា ដែលវា​បង្ហាញពីតម្រូវការរឹងមាំ​លើទ្រព្យសម្បត្តិសុវត្ថិភាព។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ទិន្នន័យរបស់ PBoC ដែលចេញផ្សាយនៅថ្ងៃសៅរ៍នេះ (៧ កុម្ភៈ) បាន​បង្ហាញថា ស្ដុកមាសរបស់ចិន បាន​កើនដល់ ៧៤,១៩ លាន​អោន គិតត្រឹមចុងខែមករា ដោយ​កើនឡើងពី ៧៤,១៥ លាន​អោន គិតត្រឹមខែធ្នូ ចុងឆ្នាំមុន។ ​

តម្លៃ​ទុនបម្រុងមាសរបស់ចិន បានកើនឡើងដល់ ៣៦៩,៥៨ ប៊ីលានដុល្លារនៅចុងខែមករា ពី ៣១៩,៤៥ ប៊ីលានដុល្លារ​ នៅខែធ្នូ។

តម្លៃមាស ដែលគេចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាពក្នុងគ្រាមិនប្រាកដប្រជា ឬហានិភ័យនយោបាយ ឬសេដ្ឋកិច្ច បាន​កើនឡើងខ្លាំងនៅដើមឆ្នាំនេះ ដោយ​ហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរហូតដល់ជិត ៥ ៦០០ ដុល្លារ/អោន។ យ៉ាងណាមិញ តម្លៃនេះបាន​ថយចុះមកវិញ ក្រោយ​ភាពតានតាងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មបាន​ស្រាកស្រាន្ត។ ​

គួរកត់សម្គាល់ថា​​ ​ខណៈធនាគារកណ្ដាលចិន​បន្តទិកមាសស្តុក ការប្រើប្រាស់មាសរបស់ចិន​បាន​បន្តធ្លាក់ចុះក្នុងឆ្នាំ ២០២៥ ដែលជាការ​ធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នា​ ក្នុងអត្រាប្រមាណ ៣,៧៥% មកត្រឹម ៩៥០ តោន។ នេះបើតាមសមាគមមាសចិន​។

នៅខែឧសភា​ ឆ្នាំ ២០២៤ ចិន​បានផ្អាកការទិញមាស ក្រោយ​ពីបាន​ទិញ ១៨ ខែ ជាប់ៗគ្នា។ យ៉ាងណាមិញ ៦ ខែក្រោយមក ចិន​បាន​បើកការទិញមាសចូលជាថ្មី៕ ​

The post ធនាគារកណ្ដាលចិនទិញមាសចូល ១៥ ខែ ជាប់ៗគ្នា appeared first on Kampuchea Thmey Daily.

មេខ្លោងរត់ពន្ធមាសពីរនាក់​​​នៅវៀតណាម ត្រូវតុលាការ​កាត់ឱ្យជាប់គុក​១០ឆ្នាំ​​
តុលា​ការ​ទី​ក្រុង​ហាណូយ​បាន​កាត់​ទោស​មនុស្ស​ពីរ​នាក់ ​ពី​បទ​រត់​ពន្ធ​​មាស​ខុស​ច្បាប់​ ចំនួន​៥៤៦គីឡូ​ក្រាម​ ពី​ប្រទេសចិន​ទៅ​​​ប្រទេស​វៀត​ណាម​ និង​បង្គាប់​ឱ្យ​អ្នក​ទាំង​ពីរ​បង់​ប្រាក់ចំនួន​ ៤៦.១៨លានដុល្លារអាមេរិក ស្មើ​នឹង​តម្លៃ​មាស​ដែល​បាន​រត់​ពន្ធ​។​

លោក Tran Thi Hoan និង​បក្សពួក។ VN Express

​ការ​ចុះ​ផ្សាយ​របស់ VN Express, នៅ​ថ្ងៃទី៥ខែ​កុម្ភៈ បាន​ឱ្យ​ដឹង​ថា តុលាការ​ក្រុង​ហា​ណូយ​បាន​ប្រកាស​សាល​ក្រម​សម្រេច​លើ​​ជន​ជាប់​ចោទ​ចំនួន ១១នាក់ បន្ទាប់​ពី​សវនាការ​រយៈ​ពេល​មួយ​ថ្ងៃ​​ ដែលបាន​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​ពុធ​។

ជន​ជាប់​ចោទ ដែល​ជាមេខ្លោង​ទាំងពីរ​ ​គឺ​លោក​ Tran Thi Hoan អាយុ ៤១ ឆ្នាំ ជាម្ចាស់​ហាង​មាសមួយ​កន្លែង​ក្នុង​ខេត្ត Lao Cai ជាប់​ព្រំដែន​ប្រទេសចិន​ និង លោក Pham Tuan Hai នាយកក្រុមហ៊ុនឯកជន​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​គុក ១០ ឆ្នាំ ពី​បទ​ជួញដូរខុស​ច្បាប់​។

ចំណែក​ចុង​ចោទ​ ៦នាក់​​ផ្សេង​ទៀត រួម​ទាំង​បុគ្គលិក​ របស់លោក​ Hoan ​ ដែល​ដឹក​ជញ្ជូនមាស​ឆ្លង​កាត់​ព្រំដែន​ប្រទេស​ចិន​ចូលប្រទេសវៀត​ណាម បាន​ទទួល​ការផ្តន្ទាទោសដាក់​ពន្ធនាគារពី ៣ ទៅ ៥ឆ្នាំ ពី​បទ​ចោទ​ប្រកាន់​ដូច​គ្នា​។

គួរ​ឱ្យ​ដឹង​ថា ក្នុង​​ករណី​​ដូច​​គ្នា​​នេះ នាយក​ប្រតិបត្តិ​​បី​​រូប​​នៃ​​ក្រុមហ៊ុន​​មាស​​វៀត​ណាម ត្រូវ​បាន​ផ្តន្ទាទោស​ព្យួរ​ពី ៣០ ទៅ ៣៦ខែ ពីបទ «បំពាន​បទ​ប្បញ្ញត្តិ​គណនេយ្យ​ដែល​បណ្តាល​ឱ្យ​មានផល​វិបាក​ធ្ងន់ធ្ងរដល់​សង្គម​» ។

យ៉ាងណា ទ្រព្យសម្បត្តិ និង​អចលនទ្រព្យ​ជាច្រើនរបស់ លោក Tran Thi Hoan រួមជាមួយ​នឹង​ខ្សែ​ដៃ ចិញ្ចៀន និងដុំមាស​ដែល​រឹបអូសបាន អំឡុងពេលស៊ើបអង្កេត នឹងត្រូវ​បបង្កក ឬទុក​នៅ​តុលាការ​ ដើម្បី​ធានា​ការ​អនុ​វត្ត​សាល​ក្រម​។​

តុលា​ការ​​បាន​​ឱ្យ​ដឹង​ថា​សកម្មភាព​​របស់​ចុង​ចោទ​​​ជា​​គ្រោះ​ថ្នាក់​ធំមួយ ​ដល់​សង្គម ជា​ពិសេស​​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​ដល់​​សណ្តាប់​ធ្នាប់ និង​​សន្តិសុខ​​ផលិត​កម្ម​ និង​​សកម្មភាព​​អាជីវកម្ម លើស​ពី​នេះ​នាំឱ្យ​​ខាត​បង់​​ថវិកា​​រដ្ឋ៕

ប្រែសម្រួល៖ ណឺ មិនា

The post មេខ្លោងរត់ពន្ធមាសពីរនាក់​​​នៅវៀតណាម ត្រូវតុលាការ​កាត់ឱ្យជាប់គុក​១០ឆ្នាំ​​ appeared first on Kampuchea Thmey Daily.

អសន្តិសុខ! ថៃ ដាក់ហាងមាស១០០កន្លែងនៅបាងកក ចូលក្នុងបញ្ជី ប្រឈមគ្រោះថ្នាក់នៃការប្លន់
ស្របពេលតម្លៃមាសជាសកលប្រែប្រួលចុះឡើងៗ ប្រទេសថៃកំពុងកើតក្តីកង្វល់អំពីបញ្ហាសុវត្ថិភាព ដោយពេលនេះ បានព្រមានឲ្យម្ចាស់ហាងមាសទាំងឡាយត្រូវពង្រឹងសន្តិសុខនិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយដាក់ហាងមាសចំនួន១០០កន្លែងក្នុងចំណោម១ ០០០កន្លែងចូលទៅក្នុងបញ្ជីទីតាំងដែលប្រឈមគ្រោះថ្នាក់នៃការប្លន់ ព្រោះតែភាពអសន្តិសុខ។

(រូបថត៖ Bangkok Post)

កាសែត Bangkok Post បានដកស្រង់សម្តីអគ្គស្នងការរងនគរបាលជាតិថៃ Thatchai Pitaneelabut ដែលនិយាយក្នុងកិច្ចប្រជុំស្តីពីវិធានការសន្តិសុខសម្រាប់អាជីវកម្មលក់មាសនៅទីក្រុងបាងកក កាលពីថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦ថា ម្ចាស់ហាងមាសស្ថិតក្នុង «តំបន់ក្រហម» ដែលជាកន្លែងមានអត្រាបទល្មើសខ្ពស់ គួរតែពិចារណាលើការជួលភ្នាក់ងារសន្តិសុខដែលទទួលបានការបណ្តុះបណ្តាល ការបំពាក់របារដែកការពារសន្តិសុខ និងធានាថាពួកគេមានកញ្ចប់ធានារ៉ាប់រងឲ្យបានគ្រប់គ្រាន់។

ការព្រមាននេះកើតឡើង បន្ទាប់ពីករណីប្លន់មាសដ៏កក្រើកទីក្រុងបាងកកនៅហាង Aurora ក្នុងផ្សារទំនើប Lotus’s Sukhumvit 50 កាលពីយប់ថ្ងៃទី៣០ខែមករា។

ក្នុងហេតុការណ៍នោះ ជនសង្ស័យម្នាក់ឯង បានប្រើកាំភ្លើងភ្ជង់បុគ្គលិក និងចាក់សាំងនៅមុខហាង ដោយគំរាមដុតផ្សារទំនើប ប្រសិនបើមិនព្រមប្រគល់មាសឲ្យ។ ចោរបានគេចខ្លួនបាត់ស្រមោលជាមួយនឹងមាសដែលមានតម្លៃប្រហែល ១១.១៧ លានបាត និងប្រាក់សុទ្ធប្រហែល ១៧០.០០០ បាត។

(រូបថត៖ Khaosod)

ក្រៅពីបាងកក ថ្មីៗនេះក៏មានករណីប្លន់នៅក្រុងហាតយ៉ៃ នៃខេត្តសុងក្លា ភាគខាងត្បូងប្រទេសថៃផងដែរ ដោយកាលពីថ្ងៃទី៣ ខែកុម្ភៈ ចោរបានប្រើញញួរវាយបំបែកកញ្ចក់ទូក្នុងហាងមាស Burapha ក្នុងផ្សារទំនើបមួយ រួចប្រមូលយកខ្សែករមាសយ៉ាងច្រើន ដោយប្រើពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ។

សូមជម្រាបថា តម្លៃ​ហាងឆេងមាសបានបន្តធ្លាក់ចុះក្រោម ៦ ពាន់ដុល្លារ ​ក្នុងមួយតម្លឹង​កាលពីថ្ងៃចន្ទនេះ ​បន្ទាប់ពី​ឡើង​ដល់​ជិត​ ៧ ​ពាន់ដុល្លារ ​ក្នុងមួយតម្លឹង កាលពីសប្ដាហ៍មុន។​

​គិត​ត្រឹម​ម៉ោង​ ៨ ​ព្រឹក​ថ្ងៃទី​ ០២ ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​តម្លៃ​មាស​តាម​បណ្ដា​ហាង​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​លក់​ចេញ​ក្នុង​តម្លៃ ៥៧០ ដុល្លារ ក្នុង​មួយ​ជី​៕

អត្ថបទ៖ សុខ សុវណ្ណ

ទេសចរបរទេស ត្រូវសន្តិសុខថៃមួយក្រុម ព្រួតគ្នាវាយទាត់ធាក់នៅ ប៉ាតាយ៉ា

The post អសន្តិសុខ! ថៃ ដាក់ហាងមាស១០០កន្លែងនៅបាងកក ចូលក្នុងបញ្ជី ប្រឈមគ្រោះថ្នាក់នៃការប្លន់ appeared first on Kampuchea Thmey Daily.

តម្លៃមាសអន្តរជាតិបន្តហក់ឡើងខ្លាំង ជិតដល់ ៥ ៦០០ ដុល្លារ/អោន ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត​
តម្លៃមាសអន្តរជាតិ​បន្តហក់ឡើងខ្លាំងជិតដល់ ៥ ៦០០ ដុល្លារ/អោន សម្រាប់ការជួញដូរលើទីផ្សារអាស៊ីព្រឹកនេះ​ ​ដោយបន្តបំបែកកំណត់ត្រា​ខ្ពស់បំផុតជាបន្តបន្តាប់ ចំពេលវិនិយោគិនងាកទៅរកទ្រព្យសម្បត្តិសុវត្ថិភាព ដោយសារតែភាពស្រពេចស្រពិលនៃភាពតានតឹងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បាន​កើនឡើង ២,៧% ដល់ ៥ ៥៤២,២៩ ដុល្លារ/អោន គិតត្រឹមម៉ោង ៩ និង ៤៩ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ (២៩ មករា) នៅទីក្រុងហុងកុង។ មុននោះ តម្លៃដដែល​បាន​កើនរហូតដល់ទៅ  ៥ ៥៩១,៦១ ដុល្លារ/អោន។

តម្លៃមាសអន្តរជាតិ បាន​ហក់ឡើងលើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកាលពីថ្ងៃចន្ទ និងបាន​កើនឡើងជាង ១០% រួចទៅហើយ គិតតែក្នុងសប្ដាហ៍នេះ។ រាប់តាំងពីថ្ងៃទី ១ មករា មក តម្លៃមាសអន្តរជាតិ​ បាន​ហក់ឡើងកប់ពពកក្នុងអត្រាកំណើនរហូតដល់ទៅ ២៧% ឬលើស ១ ០០០ ដុល្លារ/អោន ​បន្ទាប់ពីកើនឡើងប្រមាណ ៦៥% នៅឆ្នាំមុន។

អ្នកវិភាគទីផ្សារបាន​លើកឡើងពីកត្តាជំរុញផ្សេងៗ ​ដែលរួមបញ្ចូលទាំងតម្រូវការខ្លាំងក្លានៃមាស ដែលគេរាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាព ការទិញរបស់បណ្ដាធនាគារកណ្ដាល និងការចុះថ្លៃនៃប្រាក់ដុល្លារ។ ​តម្រូវការខ្លាំងក្លា គឺដោយសារតែភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក ជាមួយបណ្ដាប្រទេសផ្សេងៗ ​ជាមួយពិសេស​ជាមួយ​សម្ព័ន្ថមិត្តកាណាដា និង​បណ្ដាប្រទេសនៅអឺរ៉ុប។

កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​គំរាមដាក់ពន្ធលើបណ្ដាប្រទេសអឺរ៉ុបជុំវិញបញ្ហាកោះហ្រ្គីនឡែន​ ដែលបំផ្ទុះសង្រ្គាមពាណិជ្ជកម្មជាថ្មី មុនពេលលោកដកពាក្យគំរាមវិញ ហើយបញ្ហានេះបាន​ធូរស្រាល​។ យ៉ាងណាមិញ អាវុធពន្ធនេះ មិនឈប់ទៅទាំងស្រុងទេ ដោយលោកយកទៅគំរាមប្រទេសកាណាដា ដែលគ្រោងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជាមួយ​​ចិន រហូតដល់កាណាដា ដកខ្លួនចេញពីដំណើរការកិច្ចព្រមព្រៀងជាមួយ​ចិន​។ លើសពីនេះ លោកបាន​គំរាមដាក់ពន្ធលើផលិតផលស្រាក្រហមរបស់បារាំង ក្រោយបារាំង ដូចនឹង​ប្រទេសនៅអឺរ៉ុបភាគច្រើន បាន​បដិសេធមិនចូលរួម «ក្រុមប្រឹក្សាសន្តិភាព» ដែលលោក ត្រាំ ​បាន​បង្កើត​ឡើង។

​ភាពតានតឹងភូមិសាស្រ្តនយោបាយអាមេរិក-អ៊ីរ៉ង់ ក៏បន្តឡើងកម្ដៅផងដែរ។ លោក ត្រាំ កាលពីថ្ងៃពុធ​ បានជំរុញឱ្យអ៊ីរ៉ង់​ចូលតុចរចា និង​សម្រេច​កិច្ចព្រមព្រៀងមួយលើអាវុធនុយក្លេអ៊ែរ ដោយព្រមានថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នាពេលអនាគត នឹងកាន់តែធ្ងន់ធ្ងរ​ខ្លាំង​។ ​អ៊ីរ៉ង់បានឆ្លើយតបទៅវិញ ដោយ​គំរាម​វាយប្រហារ​តបតវិញប្រឆាំង​អាមេរិក អ៊ីស្រាអែល និង​ប្រទេសណា​ដែលគាំទ្រសត្រូវរបស់ខ្លួនទាំង២។

ដោយឡែក កត្តាជំរុញតម្លៃមាសអន្តរជាតិ​មួយទៀត គឺពាក់ព័ន្ធនឹង​គោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) ដែលសម្រេចមិនផ្លាស់ប្ដូរអត្រាការប្រាក់បច្ចុប្បន្ន (៣,៥%-៣,៧៥%) ដោយបន្តវិភាគស្ថានភាពសេដ្ឋកិច្ចអាមេរិក​បន្ត។ កន្លងមក លោក ត្រាំ តែងតែធ្វើទុក្ខបុក្ខម្នេញឱ្យ Fed បន្ថយអត្រាការប្រាក់ ដែលបង្កក្ដីបារម្ភដល់វិនិយោគិនពីឯករាជ្យភាពរបស់ធនាគារកណ្ដាល និងរួមចំណែកដល់កំណើន​តម្លៃមាស។

អ្នកវិភាគទីផ្សារមួយចំនួនរំពឹងថា តម្លៃមាសអាចនឹង​បន្តហក់ឡើង ប្រសិនបើភាពមិនប្រាកដប្រជាសកលនៅតែបន្ត ដែលធ្វើឱ្យ​ការងាកទៅជួញដូរទ្រព្យសម្បត្តិសុវត្ថិភាពកាន់តែច្រើន៕

The post តម្លៃមាសអន្តរជាតិបន្តហក់ឡើងខ្លាំង ជិតដល់ ៥ ៦០០ ដុល្លារ/អោន ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត​ appeared first on Kampuchea Thmey Daily.

តម្លៃមាសអន្តរជាតិហក់ឡើងកប់ពពក លើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត
តម្លៃមាស​ហក់ឡើងកប់ពពកសម្រាប់ការជួញដូរលើទីផ្សារអន្តរជាតិនៅថ្ងៃចន្ទនេះ លើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលជំរុញដោយកំណើនតម្រូវការទ្រព្យសម្បត្តិសុវត្ថិភាព ចំពេលមាន​ភាពមិនប្រាកដប្រជានៃ​បញ្ហាភូមិសាស្រ្តនយោបាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ១,៩៨% ដល់ប្រមាណ ៥ ០៨១ ដុល្លារ/អោន គិតត្រឹមម៉ោង​ ១១ និង ២៣ នាទីព្រឹកថ្ងៃចន្ទ នៅទីក្រុងហុងកុង ខណៈវគ្គជួញដូរមុននោះ វាបាន​ហក់ឡើងរហូតដល់ ៥ ០៩២​ ដុល្លារ/អោន។ ដោយឡែងតម្លៃមាសនាពេលអនាគតរបស់អាមេរិកវិញ បាន​កើនឡើង ២,០១% ដល់ប្រមាណ ៥ ០៧៩​ ដុល្លារ/អោន។​

តម្លៃមាសបានកើនឡើងប្រមាណ ៦៤% នៅឆ្នាំ ២០២៥ ដែលជំរុញដោយសង្រ្គាមពាណិជ្ជកម្ម​ ​តម្រូវការទ្រព្យសម្បត្តិសុវត្ថិភាពដ៏រឹងមាំ ការបន្ធូរបន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក កំណើននៃការទិញពីធនាគារកណ្ដាលអន្តរជាតិ​ រួមទាំងចិន និងកំណើននៃការវិនិយោគមាស ETF។ ដោយឡែកនៅឆ្នាំ ២០២៦ គិតត្រឹមថ្ងៃចន្ទ តម្លៃមាសអន្តរជាតិ​បាន​ហក់ឡើង ១៧% រួចបាត់ទៅហើយ។ ​

កត្តា​បង្ក​ថ្មី​បំផុត​ គឺ​ការ​បាត់បង់​ទំនុកចិត្ត​លើ​រដ្ឋបាល​ និង​ទ្រព្យសម្បត្តិ​របស់​សហរដ្ឋអាមេរិក ដែល​បណ្តាល​មក​ពី​ការ​សម្រេច​ចិត្ត​ដ៏ពិបាកស្មាន​របស់​រដ្ឋបាល​​ប្រធានាធិបតី ដូណាល់ ត្រាំ ​កាល​ពី​សប្តាហ៍​មុន​​។ លោក ត្រាំ បាន​គំរាមដាក់ពន្ធលើបណ្ដាប្រទេសនៅអឺរ៉ុប ជុំវិញបញ្ហាហ្រ្គីនឡែន ដោយបំផ្ទុះសង្រ្គាមពាណិជ្ជកម្មអាមេរិក-សហភាពអឺរ៉ុបជាថ្មី មុនពេលប្រកាសដកការគំរាមកំហែងនេះវិញនៅសប្ដាហ៍មុន ហើយបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែក្រោយ​មកទៀត លោកប្រកាសថានឹ​ងដាក់ពន្ធ ១០០% លើកាណាដា ប្រសិនប្រទេសជិតខាងមួយនេះ ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន។

លើសពីនោះ ​លោក ត្រាំ បានគំរាម​កំហែ​​ពន្ធ ២០០% លើ​ស្រាទំពាំងបាយជូរ​បារាំង និង​ស្រាសំប៉ាញ ដើម្បី​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី អេម៉ាណូអែល ម៉ាក្រុង ឱ្យ​​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ក្រុមប្រឹក្សា​សន្តិភាព​ដែល​លោក​បាន​ស្នើ​ឡើង។ អ្នក​រិះគន់​មាន​ការ​ព្រួយបារម្ភ​ថា ផែនការ​នេះ​អាច​ធ្វើ​ឱ្យ​ចុះខ្សោយ​តួនាទី​របស់​អង្គការ​សហប្រជាជាតិ (UN) ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​សកល ទោះបីជា​លោក ត្រាំ បាន​និយាយ​ថា ក្រុមប្រឹក្សា​នឹង​ធ្វើការ​ជាមួយ​ UN ក៏ដោយ។

អ្នកវិភាគទីផ្សារលើកឡើងថា ភាពមិនប្រាកដប្រជានៃគោលនយោបាយ​របស់លោក ត្រាំ ​លើបញ្ហាក្នុងស្រុក និងភូមិសាស្រ្តនយោបាយ​នៅតែបន្ត ដែលអាចធ្វើឱ្យ​តម្លៃមាសអន្តរជាតិ​បន្តកើនឡើងទៅមុខទៀត៕ ​

The post តម្លៃមាសអន្តរជាតិហក់ឡើងកប់ពពក លើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ដែលលួចបន្លំដូរមាសក្លែងក្លាយ យកមាសពិត ៣ករណី
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ២នាក់ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមប្រភពដដែល ករណីទី១ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាស ក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចតូបម៉ាក់លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ យកបានខ្សែកទម្ងន់ ២ជីកន្លះ ។ ករណីទី២ កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាស ក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាស យីហោ ហេងមានលាភ ផ្ទះលេខ១៩អឺ០ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ យកបានខ្សែកទម្ងន់២តម្លឹង។ ករណីទី៣ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាស ក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុច ហាងមាស ផ្ទះលេខ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកបានខ្សែកទម្ងន់ ២តម្លឹង ។

ចំពោះជនសង្ស័យដែលជាជនជាតិវៀតណាមដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ ង្វ្រៀន សុីធូ ភេទ ស្រី អាយុ ៥៦ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ២- ឈ្មោះ ង្វ្រៀន យ៉ាងជា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់ នៅ ផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងចាប់យកមាន លោហៈធាតុពណ៌លឿងស្លេក ( ក្លែង ក្លាយ ), ចិញ្ចៀនចំនួន ១៤វង់, ខ្សែក ចំនួន ២៨ខ្សែ, ខ្សែដៃ ៣ខ្សែ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

The post ឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ដែលលួចបន្លំដូរមាសក្លែងក្លាយ យកមាសពិត ៣ករណី appeared first on Kampuchea Thmey Daily.

អ្នកជំនាញព្យាករថា តម្លៃមាសអន្តរជាតិនឹង​បន្តហក់ឡើងនៅឆ្នាំ ២០២៦
តម្លៃមាសអន្តរជាតិបាន​កើនឡើងលើសជាង ៦០% រាប់តាំងពីដើមឆ្នាំដល់ខែចុងធ្នូនេះ ដោយសារតែ​ភាពតានតឹង​ភូមិសាស្ត្រនយោបាយ តម្រូវការខ្លាំងរបស់បណ្ដា​ធនាគារកណ្តាល និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលបង្កពីបញ្ហាផ្សេងៗរួមទាំងសង្រ្គាមពាណិជ្ជកម្មពន្ធគយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉៉យទ័រ។

តម្លៃមាសបាន​កើនលើស ៤ ៥០០ ដុល្លារ/អោន កាលពីថ្ងៃសុក្រសប្ដាហ៍ ដែលជាអត្រាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត មុនធ្លាក់ចុះមកវិញប្រហែល ៤ ៣៧០ ដុល្លារ/អោន នារសៀលថ្ងៃអង្គារ (ទី ៣០​ ខែ ធ្នូ) នេះ។

អ្នកជំនាញទីផ្សារបាន​ព្យាករថា តម្លៃមាស ដែលគេរាប់់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព នឹង​បន្តកើនឡើងនៅឆ្នាំក្រោយ ដោយសារតែការបន្តនៃភាពតានតឹងភូមិសាស្រ្តនយោបាយសកល និងភាពមិនប្រាកដប្រជាជនសេដ្ឋកិច្ច ដែលធ្វើឱ្យតម្រូវការមាសកើនឡើង។

យោងតាមការចុះផ្សាយកាលពីពេលថ្មីៗនេះរបស់សារព័ត៌មាន Yahoo Finance  លោក Paul Williams នាយកគ្រប់គ្រងនៅក្រុមហ៊ុនផ្គត់ផ្គង់មាសដុំ Solomon Global បាន​រំពឹងថា កត្តាជំរុញតម្លៃមាស​នឹងនៅតែរឹងមាំនៅឆ្នាំ ២០២៦ ដែលធ្វើឱ្យ​ការបំបែកកំណត់ត្រាតម្លៃខ្ពស់់ នឹង​បន្តកើតមាន​។ ​លោក Williams បាន​និយាយយ៉ាងដូច្នេះថា៖ «យើងរំពឹងថាលោហៈដ៏មានតម្លៃនេះ នឹងបន្តកើនឡើង ហើយឈានដល់ ៥ ០០០ ដុល្លារ/អោន ​នៅចុងឆ្នាំ ២០២៦»។

ក្រុមអ្នកស្រាវជ្រាវរបស់ធនាគារអាមេរិក Bank of America និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអង់គ្លេស HSBC ក៏បានព្យាករផងដែរថា តម្លៃមាសនឹងឡើងដល់ ៥០០០ ដុល្លារ/អោន ត្រឹមចុងឆ្នាំក្រោយ។ ដោយឡែកធនាគារយក្សមួយទៀត Goldman Sachs ​បាន​ព្យាករថាតម្លៃមាសនឹង​កើនឡើង​ត្រឹម ៤ ៩០០ ដុល្លារ/អោន​ ក្នុងអំឡុងពេលដូចគ្នា ប៉ុន្តែនៅតែបង្ហាញពីកំំណើនរឹងមាំ៕

The post អ្នកជំនាញព្យាករថា តម្លៃមាសអន្តរជាតិនឹង​បន្តហក់ឡើងនៅឆ្នាំ ២០២៦ appeared first on Kampuchea Thmey Daily.