មិត្តភក្តិ Archives - Kampuchea Thmey Daily

បង្អាប់​ សើច​ចំអក​ឲ្យ​មិត្តភក្ដិ យើង​អាច​សោកស្ដាយ​ថ្ងៃក្រោយ
ចំអន់​ ឬ​បង្អាប់​លេង​ អាច​ជា​រឿង​លេង​សើច តែ​វា​​​បែរ​ជា​អាច​បង្ក​​ឲ្យ​​ជោគ​វាសនា​មនុស្ស​មួយ​ចំនួន​ឈាន​ដល់​គ្រោះ​ថ្នាក់​ទៅ​វិញ​ បើ​លេង​សើចដោយ​មិន​បាន​ថ្លឹង​ថ្លែង​​ពិចារណា។

តាម​ប្រភព​​ទិន្នន័យ​ពី​​​ការ​ស្ទង់​មតិ​​ស្រាវជ្រាវ​ រដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក ការ​បង្អាប់​ ឬ​ចំអក​ មាន​ច្រើន​រូប​ភាព ច្រើន​ទម្រង់​ ដូច​ជា ឆាឆៅ​​លេង ដាក់​ឈ្មោះ​ហៅ​ក្រៅ (រហស្សនាម) និយាយ​ដើម បំភ័យ ​ឬ​សម្លុត​លេង រើស​អើង ឬ​មួយ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ខ្មាស​គេ​ នៅ​​កន្លែង​មាន​មនុស្ស​​​ច្រើន​​ជា​ដើម ហើយ​​ការ​ចំអន់​លេង​នេះ អាច​ធ្វើឡើង​ដោយ​ផ្ទាល់ ឬ​ការ​បង្ហោះ​លើ​អន​ឡាញ ​ក៏​ត្រូវ​បាន​​រាប់​​​​​​​​​​​​​​​បញ្ចូល​ផង​ដែរ។

ត្រឹម​ការ​ស្រាវជ្រាវ​ ១ ​ឆ្នាំពេញ ពី​ឆ្នាំ​២០១៧-២០១៨ ទៅ​លើ​សិស្ស​សាលា នៅ​អាមេរិក បង្ហាញ​ថា ៧​នាក់ ​ក្នុង​ចំណោម​​ ៥០​នាក់ ជួប​បញ្ហា​ចំអន់​លេង​ និង​រើស​អើង​ពី​សំណាក់​មិត្តភក្តិ​ ភាគ​ច្រើន​​ការ​ចំអន់​។

​ប៉ុន្តែ​បញ្ហា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺក្រុម​អ្នក​​ជំនាញ​​​សុខភាព​មក​ពី​សមាគម​វេជ្ជសាស្រ្ត​អាមេរិក ​​បាន​វិភាគ​​​លើ​ទិន្នន័យ​ស្រាវជ្រាវ​​នេះ​ ​រក​ឃើញ​​ថា សិស្ស​​​ត្រូវ​បាន​គេ​សើច​ចំអក មាន​អត្រា​ទាក់​ទង​​នឹង​ការ​ជក់​បារី ញ៉ាំ​ស្រា ច្រើន​ជាង​អ្នក​មិន​ត្រូវ​បាន​គេ​ចំអន់​ច្រើន។ ហើយ​អត្រា​នេះ​កើត​ឡើង​ត្រឹម​រយៈ​ពេល​ ១២​ខែ ពោល​គឺ​អំឡុង​ពេលសិស្សទាំង​នោះ ត្រូវគេ​​បង្អាប់ ធ្វើ​បាប។

មិន​តែ​ប៉ុណ្ណោះ​ អ្នក​ជំនាញ​សុខភាព​រក​ឃើញ​ទៀត​ថា សិស្ស​ត្រូវ​បាន​គេ​បង្អាប់​ មាន​អត្រា​បាក់ទឹក​ចិត្ត​កើន​ ​១១​% និង​បាត់​បង់​ស្មារតី​​យក​ចិត្ត​ទុក​ដាក់​ប្រហែល​ ១២​%​ បើ​ធៀប​នឹង​​សិស្ស​មិន​​ទទួល​ការ​បង្អាប់​។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ ក្រុម​អ្នក​ជំនាញ​​​ដដែល ​ក៏​បាន​​បន្ថែម​ទៀត​ថា តាម​ការ​តាម​ដាន​ជា​ប្រចាំ​ចំពោះ​ករណី​​នេះ ត្រឹម​តែ​ការ​បណ្តុះ​បង្អាប់ សិស្ស​​​បាន​រង​ផល​ប៉ះ​ពាល់ ដោយ​ការ​​គិត​ច្រើន ដំណេក​មិន​ស្កប់​ស្កល់ ការ​ប្រលង​របស់​ពួក​គេ ហើយ​​​បើ​​សិស្ស​ទទួល​ការ​លេង​សើច​បែប​នេះ​ច្រើន ​ពិសេស​ពី​មិត្តភក្តិ​អាយុ​ប្រហែល​គ្នា នឹង​អាច​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ ដល់​​បញ្ហា​ខួរ​ក្បាល សតិ​បញ្ញា​ រង​គ្រោះ​រយៈ​ពេល​វែង​ទៀត​ផង។

ផ្អែក​តាម​ការ​សិក្សា​​លើ​ទិន្នន័យ​​​នៅ​​រដ្ឋ​ដដែល កាល​ពី​ឆ្នាំ​២០១៥ ក្មេងៗ និង​យុវវ័យ​រង​ការ​បណ្តុះ​បង្អាប់​ ឈាន​ដល់​ដំណើរ​ធ្លាក់​ទឹក​ចិត្ត ធ្វើ​បាប​ខ្លួន​ឯង ​(ទារុណកម្ម​ដោយ​វត្ថុ​ផ្សេង​ៗ) និង​ឈាន​ដល់​​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទៀត​ផង។

ដោយ​បញ្ហា​ខាង​លើ​ ជា​អាច​ឈាន​ដល់​កម្រិត​ធ្ងន់​ធ្ងរ ​ក្រុម​អ្នក​ស្រាវជ្រាវ​​មក​ពី​រដ្ឋ​​ខាង​លើ​នេះ​ ក៏​កំពុង​ស្វែង​រក​វិធាន​ការមាន​​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ផង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ វិធីដោះស្រាយដោយសន្តិ នៅពេលមានមនុស្សប៉ងចង់ធ្វើបាបយើងដោយចេតនា (Bullying)

ចុចអាន៖ ដោះស្រាយ​ជាមួយ​មនុស្ស​ច្រណែន ដែល​ប៉ង​បំផ្លាញ​យើង

The post បង្អាប់​ សើច​ចំអក​ឲ្យ​មិត្តភក្ដិ យើង​អាច​សោកស្ដាយ​ថ្ងៃក្រោយ appeared first on Kampuchea Thmey Daily.

មិត្ត​រួម​ការងារ ៣ ប្រភេទ​​​អ្នកណា​ៗ​ក៏​ចង់​ធ្វើការ​ជាមួយ
ជាធម្មតាគ្រប់កន្លែងការងារសុទ្ធតែមានមិត្តរួមការងារដែលល្អនិងមិនល្អពុំខានឡើយ។ មានមិត្តល្អអាចចាត់ទុកថាសំណាងក៏ថាបាន ព្រោះយើងក៏មិនចាំបាច់មានសម្ពាធបន្ថែមពីលើការងារទៀត។

ប្រសិនបើយើងមានមិត្តរួមការងារដែលមានលក្ខណៈសម្បត្តិ ៣​ យ៉ាងដូចខាងក្រោមនេះ យើងមិនគួរមើលរំលងពួកគេទេ៖

១. មិត្តគាំទ្រ

មិត្តរួមការងារដែលចេះគាំទ្រយើង ពិតជាមិត្តម្នាក់ដែលមិនអាចខ្វះបាននោះទេ នៅកន្លែងការងារនានា។ ហេតុផលនោះដោយសារ មនុស្សគ្រប់គ្នារមែងត្រូវការការគាំទ្រជាជាងការបង្អាក់លើសកម្មភាពអ្វីមួយ។ មិត្តប្រភេទនេះតែងជម្រុញទឹកចិត្តនៅពេលមិត្តមានបញ្ហា និងជួយទុក្ខធុរៈមិនដែលខាន។ ពួកគេជាក្រុមមនុស្សដែលមិនសូវប្រកាន់ខ្លួន ព្រមទាំងចេះជួយគ្នាមិនខ្លាចនឿយខ្លួនឯង។

២. មិត្តនៅខាងយើង

មិនខ្វល់ថាយើងធ្វើខុស ឬធ្វើត្រូវឡើយ នៅចំពោះមុខអ្នកដទៃពួកគេនឹងឈរនៅខាងយើងជាមុនសិន។  ក្រោយពីអ្នកដទៃចេញទៅបាត់ មិត្តប្រភេទនេះនឹងចាប់ផ្តើមប្រាប់ពីកំហុសរបស់យើង ដោយមិនខ្លាចរអា និងមិនមែនក្នុងន័យជាន់ពន្លិច ប៉ុន្តែកែលម្អដើម្បីឲ្យយើងកាន់តែប្រសើរ។

៣. មិត្តយល់ចិត្ត

មិត្តរួមការងារចេះយល់ចិត្តយើង  ជាមិត្តដែលមិនងាយជួបប្រទះឡើយ។ ពួកគេតែងតែយល់ថា យើងជួបការលំបាកអ្វី ស្មុគស្មាញអ្វី និងត្រូវការអ្វី។ មិត្តប្រភេទនេះ រមែងបង្កភាពសប្បាយរីករាយដល់ក្រុម និងចូលរួមជួយដោះសា្រយវិបត្តិមិត្ត ក៏ដូចជាមិនបន្ថែមបន្ទុកផ្លូវអារម្មណ៍ដល់យើងឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ liveaboutdotcom

ចុចអាន៖ចិត្តសាស្ត្រ​លើក​ទឹកចិត្ត​បុគ្គលិក​តាម​ភោជនីយដ្ឋាន ​យក​បេះដូង​ទៅ​ធ្វើការ

ចុចអាន៖បុគ្គលិក​លក្ខណៈ​ដែល​នឹង​ក្លាយ​ជា​មេដឹកនាំ​បាន ទាំង​វ័យក្មេង​ខ្ចី

The post មិត្ត​រួម​ការងារ ៣ ប្រភេទ​​​អ្នកណា​ៗ​ក៏​ចង់​ធ្វើការ​ជាមួយ appeared first on Kampuchea Thmey Daily.

មិត្ត ៣ ប្រភេទ​ដែល​គួរឱបក្រសោបឱ្យបានក្នុងជីវិតរស់នៅ
ពាក្យថា មិត្តល្អ មិនមែនចេះរកបានមកធ្វើភឿនម្រាក់ឡើយ។ ក្នុងជីវិតនេះ យើងនឹងជួបមិត្តច្រើននាក់ តែនោះអាចគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ហេតុនេះ បើបានប្រទះនឹងមិត្តដែលមានចរិតលក្ខណៈ ៣ ប្រភេទដូចខាងក្រោម គួរតែរក្សាពួកគេឲ្យបានជាប់។

១. មិត្តចូលចិត្តធ្វើឲ្យយើងសើច

មិត្តប្រភេទនេះ ពិតជាកម្ររកបានណាស់ ទោះបីមានរឿងអ្វី ក៏ពួកគេរមែងធ្វើឲ្យយើងសើចចេញបាន ពេលនៅជាមួយ។ ពួកគេអាចធ្វើឲ្យថ្ងៃមិនល្អរបស់មិត្តប្រែក្លាយជាថ្ងៃដ៏សប្បាយរីករាយ ដោយសារតែពួកគេអាចធ្វើឲ្យយើងបំភ្លេចនូវទុក្ខកង្វល់ទាំងឡាយដែលកំពុងតានតឹង។

២. មិត្តមានគំនិតវិជ្ជមាន

ពិភពលោកបច្ចុប្បន្ន សំបូរមនុស្សគិតតែផលប្រយោជន៍ខ្លួនឯង ដោយពេលខ្លះអាចធ្វើឲ្យយើង មើលពិភពលោកនេះក្នុងផ្លូវអវិជ្ជមានតាមនោះក៏ថាបាន។ ប៉ុន្តែបើមានមនុស្សរាប់អានម្នាក់ដែលមើលពិភពលោកក្នុងផ្លូវវិជ្ជមាន គួរតែថែរក្សាចំណងមិត្តភាពជាមួយពួកគេឲ្យបានល្អ ព្រោះថាមិត្តប្រភេទនេះ អាចធ្វើឲ្យយើងមានអារម្មណ៍ល្អ ធ្វើរឿងត្រឹមត្រូវ និងទាញយើងមកមើលពិភពលោកក្នុងផ្លូវល្អ។

៣. មិត្តចេះជួយយកអាសារ

មិត្តភក្តិបែបនេះ តែងតែចេះយល់សុខទុក្ខ និងយកចិត្តទុកដាក់នឹងធ្វើអ្វីដើម្បីជួយយើង សូម្បីតែរឿងបន្តិចបន្តួចក៏ដោយ។ ពួកគេឧស្សាហ៍ផ្ញើសារ  អ៊ីម៉ែល ឬ ហៅទូរសព្ទ មកនិយាយជាមួយ ដើម្បីរក្សាចំណងមិត្តភាព ទោះបីជារៀនសាលាខុសគ្នា ឫធ្វើការកន្លែងផ្សេងគ្នាក៏ដោយ។ គ្រប់ពេលយើងជួបការលំបាក ពួកគេរមែងស្វះស្វែងជួយតាមលទ្ធភាពមិនទុកយើងចោលឡើយ។

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ មនុស្ស ៤ ​នាក់ដែលគ្រប់គ្នាចង់មាន​ជាចាំបាច់ ត្រូវមានក្នុងជីវិតខ្លួន

ចុចអាន៖ នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់​វ័យចំណាស់

The post មិត្ត ៣ ប្រភេទ​ដែល​គួរឱបក្រសោបឱ្យបានក្នុងជីវិតរស់នៅ appeared first on Kampuchea Thmey Daily.

មិនសូវមានមិត្ត? បង្កើតមិត្តថ្មី លែងឲ្យខ្លួនឯកោតាមវិធី៥នេះ ធានា!
គ្នាយើងខ្លះមានអារម្មណ៍ថា ខ្លួនឯងដូចជាឯកោ នៅឆ្ងាយដាច់ពីគេម៉េចមិនដឹង! អារម្មណ៍បែបនេះ អាចមកពីមិនសូវមានមិត្តភក្តិជជែកលេង​ ដើម្បីផ្លាស់ប្ដូរយោបល់នោះឯង!

មិនថ្វីទេ! ពីពេលនេះទៅ គ្នាយើងនឹងលែងកណ្ដោចកណ្ដែងទៀតហើយ ដោយចាប់ផ្ដើមបង្កើតមិត្តថ្មី​តាមរយៈសកម្មភាពទាំង ៥ ខាងក្រោម៖

១. ធ្វើការងារស្ម័គ្រចិត្ត

ការងារស្ម័គ្រចិត្ត ជាការងារអាចជួបមនុស្សច្រើន មកពីកន្លែងខុសគ្នា មានជំនាញខុសគ្នា ចំណេះដឹងនិងតំណែងផ្សេងៗពីគ្នា ដោយអាចឲ្យយើងជជែក និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីបង្កើតបានមិត្តភាពថ្មីៗជាមួយអ្នកដទៃ។

កិច្ចការនេះ មិនត្រឹមតែអាចបង្រៀនឲ្យយើងក្លាយជាមនុស្សពូកែខាងទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឲ្យយើងក្លាយជាមនុស្សមានទំនួលខុសត្រូវ ចេះគោរពពេលវេលា និងទទួលបានបទពិសោធន៍ថ្មីៗពីមនុស្សដែលនៅក្នុងក្រុមស្ម័គ្រចិត្តដូចគ្នា។

២. ដើរទិញឥវ៉ាន់

Young woman reading information about the product on the phone

ការទិញឥវ៉ាន់នឹងធ្វើឲ្យជួបមនុស្សច្រើនគ្រប់ប្រភេទដែលមានចំណូលចិត្តផ្សេងៗគ្នា ដោយអាចជជែកគ្នាលេងតាមរយៈការជ្រើសរើសសម្លៀកបំពាក់ថ្មីតាមទីផ្សារ ឬតាមអ៊ិនធរណេតជាដើម។ ការសួរគ្នាពីសម្លៀកបំពាក់ គ្រឿងសម្អាង និងសម្ភារផ្សេងៗទៀត ក៏ជាវិធីដែលអាចធ្វើឲ្យយើងមានភាពសិ្នទ្ធស្នាលជាមួយអ្នកដទៃបានដែរ។

៣. ទៅមើលកុន

ការទៅមើលកុន ពិតជាអាចឲ្យយើងរាប់អានមិត្តភក្ដិថ្មីបន្ថែម ដោយការជជែកជាមួយអ្នកដែលអង្គុយនៅក្បែរខ្លួនបាន។ ពេលទៅមើលកុន យើងនឹងអាចរកបានមិត្តមានអត្តចរិតច្រើនប្រភេទ ហើយបើនិយាយពីអ្នកដែលចង់បានមិត្តដែលមានចិត្តដូចគ្នា ឬស្រដៀងគ្នាគឺមិនខុសនោះទេ។

៤. ទៅហាត់ប្រាណ

ការធ្វើលំហាត់ប្រាណមិនត្រឹមតែធ្វើឡើងដើម្បីទទួលបានសុខភាពល្អនោះទេ តែវាក៏ជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតទំនាក់ទំនងថ្មី ដោយចាប់ផ្ដើមតាមរយៈការនិយាយសួរនាំគ្នា។ វិធីនេះមានភាពសាមញ្ញបំផុត និងងាយស្រួលក្នុងការអនុវត្ត ជាពិសេសបានផលចំណេញទាំងផ្នែកសុខភាពនិងទំនាក់ទំនង។

៥. ភ្ជាប់ទំនាក់ទំនងតាមបណ្ដាញសង្គម

ទំនាក់ទំនងតាមបណ្ដាញសង្គម កំពុងមានការពេញនិយមបំផុតនាពេលបច្ចុប្បន្ន។ គ្នាយើងអាចស្គាល់មិត្តភក្តិដែលមកពីបណ្ដាខេត្ត-ក្រុងផ្សេងៗ និងប្រទេសនានា។ បណ្ដាញសង្គមមិនត្រឹមតែជាកន្លែងដែលរាប់អានមិត្តប៉ុណ្ណោះទេ វាក៏ជាកន្លែងដែលអាចរកការងារ រកដៃគូ កន្លែងបន្ធូរអារម្មណ៍ និង កន្លែងចែករំលែកចំណេះដឹងនិងបទពីសោធន៍ជាច្រើនថែមទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖រឿង ៤ ដ៏សំខាន់ទាក់ទិននឹងអាជីវកម្មវាល់លានដុល្លារ

ចុចអាន៖គ្រប់គ្នា​ជានា​យក​ប្រតិបត្តិ ​នៃ​ជីវិត​ខ្លួនឯង កុំ​រស់​ព្រោះ​អ្នកដទៃ​

The post មិនសូវមានមិត្ត? បង្កើតមិត្តថ្មី លែងឲ្យខ្លួនឯកោតាមវិធី៥នេះ ធានា! appeared first on Kampuchea Thmey Daily.

មូលហេតុ ៦ យ៉ាង​ដែល​អ្នក​មិន​សូវ​មាន​មិត្ត​ច្រើន​ដូច​គេ​ដទៃ
ស្វែងរក ​ឬ​រក្សា​មិត្តភាព​នៅ​ពេល​ពេញ​វ័យ ​គឺ​ខុស​គ្នា​ជាង​កាល​នៅ​តូចៗ។  ឧបមាថាបច្ចុប្បន្ន​ ​អ្នក​ជា​មនុស្ស​មិន​មាន​មិត្ត​ច្រើន​ទេ ហើយតែងតែ​សួរ​ខ្លួនឯង​ជានិច្ច​ថា​ ហេតុអ្វី​មិន​មាន​គេ​រាប់អាន​ដូច​អ្នក​ផ្សេង​ទៀត។

នេះ​ជា​អ្វី​ ដែល​អ្នក​គួរ​ពិចារណា​៖

១.​ ពូកែ​ត្អូញត្អែរ​រក​លេខ​ដាក់​គ្មាន

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ពូកែ​ត្អូញត្អែរ​ឥត​ឈប់​ឈរ​ អំពី​ការងារ​​ ឬ​ក្នុង​ខ្លួន​អត់​មាន​ប្រាក់​ទេ ​ឬ​ក៏​ជីវិត​ជួប​តែ​រឿង​អយុត្តិធម៌​ច្រើន​ជាង​គេ។ល។

ជា​ការ​ពិត​ មនុស្ស​ជុំវិញ​ខ្លួន​នឹង​មិន​ចំណាយ​ពេល​ច្រើន​ជា​មួយ​អ្នកដាច់ខាត។ ព្យាយាម​កែប្រែ​អាកប្បកិរិយា​អវិជ្ជមាន​ទាំង​នោះ​ចោល​ភ្លាម ​មិន​អ៊ីចឹង កុំ​បន្ទោស​ថា​គ្មាន​អ្នក​ណា​មក​រាប់​រក​ឲ្យ​សោះ។

២. បោះបង់​មិត្ត​ចោល​នៅ​ពេល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង

នៅ​ពេល​អ្នកមានស្នេហា ឬចាប់ផ្ដើមជួប​នរណា​ថ្មី​ អ្នក​ក៏​ទុកមិត្តចាស់​ចោល។ ពេលមួយបើបែក​បាក់​ស្នេហា​ អ្នកក៏មក​និយាយ​ឲ្យ​ពួកគេ​ស្ដាប់។ នោះហើយជាមូលហេតុដែលគ្មាន​នរណា​ទំនេរ​មក​អង្គុយ​ស្ដាប់​រឿង​បែកបាក់​របស់​អ្នក​។ ធ្លាប់ធ្វើយ៉ាងម៉េចដាក់មិត្ត នោះគេនឹងធ្វើបែបនោះដាក់អ្នកវិញ។

៣. ជា​មនុស្ស​អាត្មា​និយម

ភាព​អាត្មានិយម​ ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​បំបែក​មិត្តភាព​។ មិត្តភាព​គឺ​តម្រូវ​ឱ្យ​ផ្ដល់​ពេលវេលា​ខ្លះដល់គ្នា​ សូម្បី​តែ​ពេល​អ្នក​មិន​ចង់​នៅ​ជាមួយ​ក្រុម​មិត្ត​ក៏​ដោយ។ តែ​បើ​សិន​អ្នក ជា​មនុស្ស​មាន​សំពាយ​អាត្មានិយម​ ជាប់​ខ្លួន​មក​ហើយ ​ធានា​ថា ​គ្មាន​នរណា​គេ​ ហ៊ានមក​ក្បែរ​ឡើយ។

៤. មិន​ខ្វល់​ពី​មិត្ត

ប្រសិន​បើ​អ្នក​មិន​ខ្វល់​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​មិត្តទេ គេ​ក៏​មិន​ខ្វល់​ពី​អ្នក​វិញ​ដូចគ្នា។  ការជួយយកអាសារ ការយកចិត្តទុកដាក់ លើកទឹកចិត្ត សុទ្ធតែ​​ជា​ការ​សំខាន់ត្រូវផ្ដល់ឱ្យគ្នាទាំងគ្រាសប្បាយឬទុក្ខព្រួយ។ បើសិនអ្នកទៅរកមិត្តតែពេលអាសន្ន លុះស្រណុករត់ចោលគ្នា ច្បាស់ណាស់ថា អ្នកគ្មានមិត្តសូម្បីម្នាក់ឡើយ។

៥. ពូកែ​ដ្រាម៉ា

បើ​អ្នក​ជា​មនុស្ស​ពូកែ​ដ្រាម៉ា ​ដូច​កុន​ល្ខោន ​ស្អី​បន្តិច​ក៏​ស្ដី​បន្ទោស​អ្នក​ដទៃ ​ហើយ​ពូកែ​យក​រឿង​សម្ងាត់​របស់​គេ​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ  ឬ​ព្យាយាម​ធ្វើ​ឱ្យ​នរណា​ម្នាក់​ខឹង​សម្បារ​ ឬ​ពូកែ​ខាង​បញ្ចុះបញ្ចូល​ឲ្យ​បង្ក​ជម្លោះ​រវាង​គ្នា ធានា​ថា​ គ្រប់គ្នា​នឹង​រត់​ទៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មិន​ខាន។

៦. ​ពូកែ​ច្រណែន

ពូកែ​ច្រណែន​នៅ​ពេល​ដែល​មិត្ត​ទិញ​សម្ភារ​ថ្មី​ ឬ​បាន​ធ្វើការ​នៅ​កន្លែង​ល្អ? ប្រាកដណាស់ អ្នកមិនអាចរកអ្នកណាបានមកធ្វើជាមិត្តឡើយ ព្រោះគេរអានឹងអ្នក។ ផ្ទុយទៅវិញ​ ក្នុង​នាម​ជា​មិត្តល្អ ​​អ្នក​គួរ​តែ​អបអរ​ជាមួយ​មិត្តភក្ដិ​ ហើយ​មាន​ចិត្តសាទរចំពោះ​ពួកគេ​ នៅ​ពេល​ពួកគេ​ទទួល​បាន​ជោគជ័យ​ នោះទើបទំនាក់ទំនងកាន់ល្អទ្វេរឡើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មកអាន​ទស្សនៈអំពីមិត្តភាពក្នុងគំនិត​សេដ្ឋីៗ ស្តាប់ទៅ​ភ្ញាក់ខ្លួន

ចុចអាន៖ ហេតុផលធំៗដែល​មិន​គួរ​ឲ្យ​មិត្តភក្ដិ និង សង្សារ​ខ្ចី​លុយ

The post មូលហេតុ ៦ យ៉ាង​ដែល​អ្នក​មិន​សូវ​មាន​មិត្ត​ច្រើន​ដូច​គេ​ដទៃ appeared first on Kampuchea Thmey Daily.

មិត្តភក្ដិ​រៀបការចោលអស់​​ មិនមែន​ជា​ចុង​បញ្ចប់​នៃ​ពិភពលោក​ទេ
អាចជាជា​រឿង​ដែលមិន​មែន​រីករាយ​ នៅ​ពេល​ដែល​យើង​រស់នៅ​ក្នុង​ជីវិត​នៅ​លីវ​តែ​ឯង​ ហើយ​មិត្តភក្ដិ​ទាំងអស់​មាន​គ្រួសារ ​រី​ឯ​អ្នក​ខ្លះ​កំពុង​តែ​មាន​កូន ។

កុំ​មាន​ទុក្ខ​ព្រួយ​នាំ​សៅហ្មង​ មក​អាន​ពី​​​របៀប​ដោះស្រាយ​ស្ថានភាព​ស្មុគស្មាញ​ ហើយ​​ត្រឡប់​មក​ជា​មាន​អារម្មណ៍​ល្អ​ឡើងវិញ។

១ . រស់នៅ​តាម​ពេលវេលាកំពុងមាន

ខណៈ​យើង​នៅ​លីវ​ ស្របពេលមិត្តភក្ដិ​​មាន​ផ្ទៃពោះ​ឬ​ចិញ្ចឹម​កូន​តូច​ ​ជឿ​ថា​ស្រី​ៗ​គ្នាយើងខ្លះ ប្រាកដ​ជា​មាន​អារម្មណ៍​អាណិត​ខ្លួនឯង​ នេះ​គេ​ហៅ​ថា ​អន្ទាក់​ប្រៀបធៀប។ ជា​ការ​ពិត​មិន​មាន​អ្វី​ខុស​ ​តែក៏​មិន​ចាំបាច់​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​មិត្ត​របស់​យើង​ដែរ។

រស់នៅ​តាម​ពេលវេលា​ផ្ទាល់ខ្លួន​ដែលកំពុងមាន ហើយ​ធ្វើការ​ជ្រើសរើស​​នូវ​អ្វី​ដែល​សម​នឹង​យើង។ នៅ​ពេល​ចាប់ផ្ដើម​ផ្ដោត​អារម្មណ៍​លើ​ខ្លួនឯង​  ក៏ដូចជាឈប់​គិត​ច្រើន​ពី​អ្វី​ដែល​អ្នកផ្សេង​ទៀត​កំពុង​មាន​ នោះ​ភាព​រីករាយ​ជាមួយ​ខ្លួនឯង​នឹង​មាន​កាន់​តែ​ច្រើនទ្វេរ។ រីឯការ​ប្រៀបធៀប​នឹង​លែង​ចាំបាច់​ ឬ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ដែរ។

២. ចងចាំ​នូវ​រាល់​របស់​ល្អ​ដែល​មាន​ក្នុង​ជីវិត

ជំនួស​ឱ្យ​ការ​គិត “មិត្តភក្ដិ​របស់​ខ្ញុំ​ទាំងអស់​សុទ្ធ​តែ​មាន​កូន​ ហើយ​ខ្ញុំ​នៅ​តែ​នៅ​លីវ​ដដែល” ចូរគិត​តែពី​អ្វី​ដែល​យើង​មាន​បានហើយ។ ប្រាកដ​ណាស់​​ ពេលនេះយើង​​មិន​អាច​ចិញ្ចឹម​កូន​អាយុ ២ ឆ្នាំ​ឬ​មិនទាន់មាន​ផ្ទៃពោះ​ពិតមែន ហើយ​ក៏រកសង្សារ​មិនទាន់ឃើញ ប៉ុន្តែ​យើង​មាន​ផ្ទះ​ មានការងារ​ ហើយមានប្រាក់ខែចាយ។

នៅ​លីវ​ អាច​ធ្វើ​រឿងអ្វី​ដែល​ចង់ធ្វើ មិនចាំបាច់ស្មុគស្មាញរឿងប្ដីសី។ យើង​ចូលចិត្ត​ហាត់​យូហ្គា​ឬ​ចូលចិត្ត​អាន ​គឺធ្វើបាន​ភ្លាមៗ​ ឥត​បង្អង់។ ឃើញ​ទេ? យើងអាចធ្វើ​រឿង​​ផ្សេងទៀត​ដោយមិនខ្វល់ច្រើន។

៣. កុំ​ស្មាន​ថា​ជីវិត​មិត្ត​មាន​គ្រួសារ​ងាយស្រួល​ជាង

មិនមែន​មិត្តភក្ដិ​បាន​រៀបការ​និង​មាន​កូន​ មានន័យថា​ ពួកគេ​ពិត​ជា​សប្បាយ​រីករាយ​នោះ​ទេ។ និយាយរួម​ពួកគេ​មិន​ដូច​យើង​ឡើយ។

ការពិត​ ​មិត្ត​យើង​អាច​ជា​ច្រណែន​នឹង​យើង​វិញ​ផង​មិន​ដឹង។ ពួកគេ​មិន​បាន​សប្បាយ​ចិត្ត​រាល់​ថ្ងៃ​ឡើយ ​ពីព្រោះ​ពួកគេ​មាន​គ្រួសារ​ត្រូវ​រ៉ាប់រង​និង​បញ្ហា​ផ្ទាល់ខ្លួន​ សឹង​រាល់ថ្ងៃ។ គ្រាន់​តែ​ថា ​បញ្ហា​របស់​ពួកគេ​មើល​ទៅ​ខុស​គ្នា​ពី​យើង។

៤. បន្ត​ឈោងចាប់អ្វី​ដែល​ចង់​បាន

ចូរ​បន្ត​ឈោងចាប់អ្វី​ដែល​យើង​ធ្លាប់​ចង់​បាន​!  មិនថា​ជា​រឿង​អ្វី​ ត្រូវ​តែ​ខិតខំ ​និង​ជឿជាក់​លើ​ខ្លួនឯង​ ហើយ​រឿង​តែ​មួយ​គត់​ដែល​អាច​បរាជ័យ ​លុះណា​តែ​យើង​ឈប់​ព្យាយាមប៉ុណ្ណោះ។

បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ នោះ​យើង​នឹង​មិន​ច្រណែន​មិត្ត​យើង​ទេ​ ពីព្រោះ​យើង​មាន​អ្វី​ដែល​ចង់បាន​រួចហើយ។

៥. កុំ​មាន​អារម្មណ៍​ខឹង​ឬ​អន់ចិត្ត

មិត្តភក្ដិ​មាន​កូន​នៅ​ពេល​ដែល​យើង​នៅ​លីវ​ មិន​មានន័យថា ​ពួកគេ​បាន​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​ ហើយ​​យើង​​បាន​ធ្វើអ្វី​ខុស ។

សូម​រក្សា​ការ​ផ្ញើ​សារ​និង​ដើរ​លេង​ជាមួយ​មិត្ត​ដូចដែល​យើង​ធ្វើ​ពី​មុន។ មិត្តភាព​នៅ​តែ​មាន​សារៈសំខាន់​ ហើយ​ពួកគេ​មិន​ភ្លេច​ឬ​ព្រងើយ​កន្តើយ​ចំពោះ​យើង​​ ដរាប​ណា​យើង​មិន​ភ្លេច​គេ​ដែរ។​ ណាមួយ​ដោយសារ​តែ​ពួកគេ​មាន​កូន​ ទើប​រវល់ ចងចាំ​រឿង​នេះ ​ហើយ​រក្សា​មិត្តភាព​ដដែល។

គន្លឹះ​ទាំង​នេះ​អាច​ជួយ​យើង​ដោះស្រាយ​បញ្ហាយើងបាន នៅ​ពេល​​ដែលមិត្ត​​គ្រប់គ្នា​សុទ្ធ​តែ​មាន​គ្រួសារ។ ចូរចងចាំថា មិត្តភក្ដិ​រៀបការ​​ មិនមែន​ជា​ចុង​បញ្ចប់​នៃ​ពិភពលោក​ទេ ចុង​បញ្ចប់​គឺជាអ្វីដែលយើងតែងគិតអគតិលើខ្លួនឯងទៅវិញទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ youqueen

ចុចអាន៖ សង្សារខ្ចីលុយ​ គួរឱ្យដែរ?

ចុចអាន៖ ឧត្តមភរិយា ដែលបុរសទាំងឡាយគេងស្រមៃប៉ុនប៉ង

The post មិត្តភក្ដិ​រៀបការចោលអស់​​ មិនមែន​ជា​ចុង​បញ្ចប់​នៃ​ពិភពលោក​ទេ appeared first on Kampuchea Thmey Daily.

មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ
រើស​និយោជិក​មិន​ងាយស្រួល​ទេ ចំណែក​ខ្សែ​បន្ទាត់​រវាង​ចៅហ្វាយ​និង​មិត្តភក្ដិ​ជួនកាល​អាច​ពិបាក​ទៅ​ថ្ងៃ​មុខ​ឬ​អាច​ខូចខាត​មិត្តភាព​ទាំងស្រុង​បាន។ មនុស្ស​ជាច្រើន​យល់ថា​គេ​ត្រូវការ​មនុស្ស​ទុកចិត្ត​តែ​មិត្តភក្ដិ​តាម​ពិត​ភាគច្រើន​ជា​មនុស្ស​ដំបូង​ដែល​និយម​ប្រៀបធៀប ហើយ​ចុងក្រោយ គេ​នឹង​យល់ថា ចំណេះ​គេ មិន​សម​មក​នៅ​ក្រោម​យើង​ឡើយ។

ហេតុអ្វី​ការ​យក​មិត្តភក្ដិ​មក​ធ្វើការ​ក្រោម​ខ្លួនភាគច្រើន​នាំ​តែ​ស្មុគស្មាញ​និង​ខក​បំណង?

១ គេ​ច្រើន​ភ្លេច​ថា នរណា​ជា​ចៅហ្វាយ

សូម​ចងចាំ​ថា​នៅ​កន្លែង​ធ្វើការ​សំខាន់​ក្នុងការ​ធ្វើជាចៅហ្វាយ ​ជាជាងធ្វើជាមិត្ត។ ភាព​រាក់ទាក់​ពេក អាចធ្វើ​ឲ្យ​​អន្តរាយ​ដល់​សិទ្ធិ​អំណាច​និងរូបភាពជាអ្នកដឹកនាំ។

លោក Devora Zack នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Only Connect Consulting, Inc ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បី «ចិត្តសាស្ត្រ​នៃ​ការ​គ្រប់គ្រង​មនុស្ស»បាន​មាន​ប្រសាសន៍​ថា“ ការ​ចង់​ធ្វើ​ជា​មិត្តភក្តិ​ជាមួយ​និយោជិក​ធ្វើ​ឲ្យ​ការ​ផ្ដល់​មតិ​ត្រឡប់​លំបាក គេ​ក៏​មិន​និយាយត្រង់​យើង​ក៏​ពិបាក​វាយតម្លៃ​គេ ទោះ​គេ​ធ្វើ​មិន​បាន​ល្អ។

ហានិភ័យ គឺ​បុគ្គលិក​ផ្សេងៗទៀត ​លែង​មានចិត្ត​នឹង​ខិតខំ​ព្រោះ​មិត្ត​របស់​យើង​ បាន​យក​ប្រៀប​លើ​ពួកគេ​បាន​ជានិច្ច ដោយ​ប្រើ​ទំនាក់ទំនង​នោះ​ទៅសង្កត់ពួកគេ​ឬ​កាត់​មុខពួកគេ នេះ​ជា​អន្តរាយ​ធំ​មួយ សម្រាប់​ការ​ដឹកនាំ​និង​ការ​រកស៊ី។

“ ក្រុម​របស់​យើង​ដែលចង់ជោគជ័យ គេ​ត្រូវការអ្នកដឹកនាំមិនមែនមិត្តភក្ដិ​ទេ! មាន​តែ​មនុស្ស​គ្មាន​សមត្ថភាព​តែ​ប៉ុណ្ណោះ ដែល​ចង់​បាន​មិត្តភក្តិ​ក្នុង​ជួរ​អ្នក​ដឹកនាំ​នឹង​អាល​យោង​ពួកគេ” ។ នៅ​ចុង​បញ្ចប់​ពួកគេ​ក្ដាប់​អំណាច​ដែល​បំផ្លាញ​រូបភាព​ពិត​របស់​អ្នក​នៅ​ក្នុង​សង្គម​ការងារ។

អ្នក​ពិគ្រោះ​យោបល់​ក្រុមហ៊ុន​លោក Carlann Fergusson ស្ថាបនិក​ក្រុមហ៊ុន Propel Forward LLC មានប្រសាសន៍ថា អន្ទាក់​នៃ​ការ​ចូល​មក​ក្បែរ​របស់​មិត្ត​ គឺ​ពឹងពាក់។ ជួយ​ពួកគេ​ចុះ​កុំ​យក​មក​ក្បែរ។ បុគ្គលិក​ឆ្នើម​របស់​យើង​ទៅ​វិញ​ទេ រើស​យក​អ្នកណា​មិន​យើង​មិន​ធ្លាប់​ស្គាល់​សោះ ស្រាប់តែ​ធ្វើការ​ល្អ នឹង​ក្លាយ​ជា​មនុស្ស​ជិតស្និទ្ធ​បាន ហើយ​គេនាំ​គ្នា​ទទួលស្គាល់​ព្រោះ​នេះ​បង្ហាញ​ថា​យើង​មិន​បាន​ប្រើ​អារម្មណ៍​ក្នុង​ការងារ​ឬ​ការ​តែងតាំង។

២ ស្គាល់​ចំណុច​ខ្សោយ​យើង

ជា​ចៅហ្វាយ គួរកុំ​ទៅ​ញ៉ាំ​បាយ​ថ្ងៃត្រង់​ស្និទ្ធស្នាល​ជាមួយអ្នកនេះអត់អ្នកនោះ។ សួរ​ថា​រង្វាន់​ស្និទ្ធ​ជាមួយ​ចៅហ្វាយ​គួរ​បាន​ទៅ​មនុស្សអែបអបឬមនុស្សធ្វើការពិតៗ?

ជា​ការ​ពិត​ការ​ស្គាល់​បុគ្គលិក​តាម​កម្រិត​ផ្ទាល់ខ្លួន ដែល​គេ​នោះ​ក៏​ដឹង​រឿង​ចំណុច​ខ្សោយ​របស់​យើង​ច្រើន​ដូចជា ស្នេហា ពិន្ទុ​កាល​នៅ​រៀន ចរិត​ផ្ទាល់ខ្លួន​របស់​យើង  តើ​ចំណេញ​អ្វី​ដល់​ការងារ​ដឹកនាំ?

លោក Deb Hornell ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ HRCool មូលដ្ឋាន​នៅ​ទីក្រុង​ឈីកាហ្គោ Hornell Partners មានប្រសាសន៍ថា អ្នក​គ្រប់គ្រង​ត្រូវការ​ចំណាយ​ពេល​វេលា​ជាមួយ​បុគ្គលិក​ដើម្បី​ស្គាល់​ពួកគេ និង​បង្ហាញ​ពី​ទេពកោសល្យ​និង​ការលើកទឹកចិត្ត​របស់ពួកគេមិនមែន​យក​មនុស្ស​ស្គាល់​គ្នា​ស្រាប់​មក​កកូរ​ទេ។

អ្នកនិពន្ធនិងអ្នកពិគ្រោះយោបល់ផ្នែកអាជីវកម្មលោក Bob Papes មានប្រសាសន៍ដែរ ថា​អ្នកដឹកនាំ​គួរតែ​ប្រឹងប្រែង​ទាក់ទង​នឹង​និយោជិក​ថ្មីៗ ព្រោះ​គ្មាន​ថ្មី​គឺ​គ្មានការរីកចម្រើន។

៣ បុគ្គលិក​ល្អ សំខាន់​ជាង​មិត្តភក្តិ

លោក Elster ផ្តល់​យោបល់​ដល់អ្នកគ្រប់គ្រង់ថា ពេល​រកស៊ី យើង​ចង់បាន​ធនធាន​ឆ្នើម​ឬ​ចង់​បាន មិត្តភាព​ការងារ​ដែល មិនមែន“ មិត្តភក្តិ”គួរ​តែ​មិន​យកមនុស្ស​ជាមិត្តមកដាច់ខាត ។

«ជា​ការសមរម្យទេ ដែលឃើញអ្វីៗគ្រប់យ៉ាងកំពុង​កើតឡើងជាមួយ​និយោជិក​ហើយ​ហារ​មិន​បាន ព្រោះ​មនោសញ្ចេតនា​មិត្តភក្តិ?» មិត្តភក្តិ​ផ្ទាល់ខ្លួន គួរមាន​ដែនកំណត់​មិន​ពាក់ព័ន្ធ​ការងារ។  “ កុំប្រើ​បុគ្គលិក​មក​គិត​ឈឺក្បាល​និង​ពិភាក្សា​អំពី​បញ្ហា​ផ្ទាល់ខ្លួន​ឬ​ក្រៅ​វិជ្ជាជីវៈ​ដោយសារ​យកមិត្តភក្តិ​មក​បង្ក អ្នក​នឹង​បរាជ័យ!»

ចុងក្រោយ « កុំពិភាក្សាអំពីព័ត៌មានសម្ងាត់​របស់ក្រុមហ៊ុន​ជាមួយមិត្តភក្តិ​ ព្រោះពួកគេ​មិន​ស្រលាញ់​ក្រុមហ៊ុន​អ្នក​ដូច​បុគ្គលិក​ឆ្នើម​របស់​អ្នក​ដែល​អនុវត្ត​រាល់ថ្ងៃ​ឡើយ៕»

ប្រែសម្រួល៖​ស្រស់

ប្រភព៖ mediabistro

ចុចអាន៖អង់គ្លេស នៅតែ​ជា​ភាសា​កំពូល​តារាង​ក្នុង​ពិភព​ពាណិជ្ជកម្ម​ និង​អាជីព​

ចុចអាន៖អនុវត្ត ៥ ជំហាន​នេះ​ ​នឹង​​ទទួល​បាន​អាជីព​ដែល​យើង​ស្រលាញ់​ពេញចិត្ត

The post មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ appeared first on Kampuchea Thmey Daily.

រៀនស្គាល់មុខមាត់ពិត មនុស្ស​ប្រភេទមិត្តទ្រុស្តមិត្ត
សង្គម​បច្ចុប្បន្ន មាន​មនុស្ស​ខ្លះ ចូល​មក​ក្នុង​គោល​បំណងជាមិត្ត​ល្អ ប៉ុន្តែ​តខ្លះ​ទៀត​មក​ក្នុង​គោល​បំណង​មិន​ល្អ ដោយប្រើឈ្មោះថា មិត្ត។

មិន​មែន​ជា​ភាព​ងាយ​ស្រួល​នោះ​ទេ ​ដែល​យើង​រក​បាន​នូវ​មិត្តភក្ដិ​ដ៏​ល្អ ​ ប៉ុន្តែវាក៏​កាន់​តែ​ពិ​បាក​ទៅ​ទៀត ​ចំពោះ​មិត្តភក្ដិ​ដែល​មាន​អត្តចរិត​ពិស ​​ចាំ​តែ​ចាក់​យើង​នៅ​ពី​ក្រោយ​ខ្នង ​នឹង​តែងតែ​ព្យាយាម​រក​គ្រប់​មធ្យោបាយ​ដើម្បី​វាយប្រហារ បង្អាប់បង្អោន ​បន្ទោសបង្អាប់យើង។

ធម្មតា​មិត្តសម្លាញ់គឺ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ នៅ​ពេល​យើង​មាន​បញ្ហា ​មិត្តភក្ដិ​ល្អ​តែងតែ​នៅ​ក្បែរ​ និង​មិនចោលគ្នា​ឡើយ។ គេតែងផ្ញើសារ​រក​គ្នា​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​​ បាក់ទឹកចិត្ត ម្នាក់​នោះ​តែងតែ​សួរ​ថា “មាន​កើត​អ្វី​អត់?” ចង់​និយាយ​គ្នា​រឿង​មិន​សូវ​សប្បាយ​ចិត្ត​ជា​មួយ​គ្នា​អត់?។ល។

មិត្តបែបនេះ​មាន​ន័យ​ថា​មិន​ត្រឹម​តែ​រួសរាយ​រាក់ទាក់​និដឹងសុខទុក្ខប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែម​ទាំង​គិត​ដល់​យើង​ ដឹង​ពី​យើង ស្គាល់ចិត្តយើង ​​ទុក​ចិត្ត​ទៅ​លើ​មត្ថភាព​របស់​យើង ​គាំទ្រ​យើង​មិនថា​​កាលៈទេសៈ​ណា​ក៏​ដោយ មិន​ថា​នៅ​ចំណុច​ណា​លំបាក​យ៉ាង​ណាក្តី។

ទន្ទឹម​នឹង​នេះ​មិត្តភក្តិ​ក្លែងក្លាយ​មិន​ដែល​មាន​ចំណាប់​អារម្មណ៍​ពី​បេះដូង​របស់​យើង អំពើល្អរបស់យើង​ទេ គេចូលមកស្និទ្ធហួសហេតុ ពេលដែលយើងមាន​អ្វីមួយគេកំពុងចង់បាន ​ហើយ​មិត្តភក្តិ​ក្លែងក្លាយ នោះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែលយើង​ចុះខ្សោយ ហើយ​​ត្រូវ​ការ​ពួក​គេ​បំផុត។ ពេលខ្លះ​យើងពិបាកសម្គាល់ណាស់ថាអ្នកណាជាមិត្តពិត ​អ្នកណាជាមិត្តលាក់ពុត។

កាលៈទេសៈខ្លះដែលយើងលំបាកបំផុត​ វត្តមានរបស់គេនៅសែនឆ្ងាយពីយើង។ ​មិត្តភក្ដិ​ទាំង​អស់​នោះមិន​បាន​ឱ្យ​តម្លៃ​និង​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់ ឬចាំជួយយើងឡើយ ហើយគេនឹងអាចប្រើចំណុចខ្សោយ​មកវាយបកយើង​វិញក៏ថាបាន។

មិត្តភក្តិ​ក្លែងក្លាយ ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ទំនុក​ចិត្ត​ និង​សូម្បី​តែបំផ្លាញ​កេរ៍ឈ្មោះយើងបាន។ វាគ្រោះ​ថ្នាក់ជាជាងភាពឯកោគ្មានមិត្តទៅទៀត។ ដូច្នេះគួរ​ដើរ​ចេញ​ឱ្យ​ឆ្ងាយ​ ជាការល្អហើយ!

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ ឧបសគ្គ​ក្នុង​ជីវិត ​៥ យ៉ាង បើយក​ឈ្នះ​បាន​ យើង​នឹង​ក្លាយ​ជា​មនុស្ស​ខ្លាំង

ចុចអាន៖ ប្រសិនសង្ស័យថា មិត្តភក្តិកំពុងលេងល្បិច កេងចំណេញលើយើង

The post រៀនស្គាល់មុខមាត់ពិត មនុស្ស​ប្រភេទមិត្តទ្រុស្តមិត្ត appeared first on Kampuchea Thmey Daily.