មូលនិធិរូបិយវត្ថុអន្តរជាតិ IMF Archives - Kampuchea Thmey Daily

IMF៖ គោលនយោបាយពន្ធពាណិជ្ជកម្មដូចរបស់ ត្រាំ អាច​ប៉ះពាល់​កំណើនសេដ្ឋកិច្ចសកល
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានក្នុង​របាយការណ៍​ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់​ខ្លួន ​ថា ​​វិធានការ​​ពន្ធ​លើ​ពាណិជ្ជកម្ម ​ដែល​ជា​ទំនោរ​គោលនយោបាយការពារ​និយម​​របស់​បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​សកល​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ធំ​ផ្សេង​ៗ​។

ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​អន្តរជាតិ​ ​ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនដដែល​ ​មិន​បាន​ចុច​ចំ​ឈ្មោះ​លោក​ ត្រាំ​ នោះ​ទេ​ ប៉ុន្តែ​ថា​ វិធានការ​ដំឡើង​ពន្ធ​បង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មសង​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​ ដែលធ្វើ​ឱ្យ​ខូច​ខាត​សេដ្ឋកិច្ចដល់​ប្រទេស​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ និង​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​មូល​។

IMF បាន​ឱ្យដឹង​ថា​ មានការកើនឡើងយ៉ាងខ្លាំងនៃចំនួន «វិធានការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម» ដែលបានអនុវត្តដោយប្រទេសនានា​ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដោយ​កើន​ឡើង​ពី​ ១ ០០០ ករណី​ នៅ​ឆ្នាំ​ ២០១៩ ដល់​ ៣ ០០០ ករណី​ នៅ​ឆ្នាំ​ ២០២៤​ ​ខណៈរលក​ថ្មី​នៃវិធានការ​ពន្ធ​ នឹងបង្កើតគ្រោះថ្នាក់បន្ថែមទៀត។

ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas ​បាន​ថ្លែង​ថា ពិភពលោក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ចំណុច​ដែល​ធ្វើ​ឱ្យ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ដោយ​ «វិធានការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្មទាំងនេះជាច្រើន អាចឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ប្រទេសដែល​អាត្មានិយម​ ហើយ​ទីបំផុត អាច​នឹង​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ​​ក៏ដូច​ជា​ប្រទេស​ខ្លួន​ឯង​ផ្ទាល់​ដែល​អនុវត្ត​វា​»។ លោក​បន្ត​ថា​​​ ​ផល​ប៉ះពាល់​លើ​​ពាណិជ្ជកម្ម​ពិភពលោក​ ក៏​ធ្វើ​ឱ្យ​​ប្រជាជន​ក្នុង​ប្រទេស​ដែល​​អនុវត្ត​វិធានការ​ពន្ធ​ កាន់តែ​ក្រីក្រ​ផង​ដែរ​​។

របាយការណ៍​​របស់ IMF ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ បាន​ព្យាករ​ថា​ ពិភព​លោក​នឹង​មើល​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច​ ៣,២ ភាគរយ​ សម្រាប់​ឆ្នាំ​ ២០២៤ និង​ឆ្នាំ​ ២០២៥។ យ៉ាង​ណា​មិញ​ ស្ថាប័ន​ហិរញ្ញវត្ថុ​ដដែល​បាន​លើក​ វិធានការ​ពន្ធខ្ពស់​លើ​ពាណិជ្ជកម្មពិភពលោកត្រឹម​ពាក់កណ្តាលឆ្នាំក្រោយ អាចកាត់បន្ថយ ០,៨ ភាគរយ​ នៃ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ ២០២៥ និង​ ១​,៣ ភាគរយ​ នៅ​ឆ្នាំ​ ២០២៦​។ ​

ការ​ព្រមាន​របស់​ IMF ដែល​ចាត់​ទុក​សហរដ្ឋអាមេរិក​ថា​ជា​ «ម៉ាស៊ីន​សម្រាប់​កំណើន​សេដ្ឋកិច្ច​សកល​» ធ្វើ​ឡើង​ចំពេល​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ដើមខែ​វិច្ឆិកា​ខាង​មុខ​។

លោក​ ត្រាំ​ ដែល​ជាគូប្រជែង​របស់​លោក​ស្រី​ កាម៉ាឡា ហារីស​ លើ​ការ​បោះ​ឆ្នោត​ កន្លង​មក​បាន​បង្កើន​វោហាសាស្រ្ត​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ស្ដី​ពី​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ ជា​ពិសេស​​ពីម៉ិកស៊ិក និង​ចិន​។ លោក ត្រាំ​ ​បាន​​​ប្តេជ្ញា​ដាក់​ពន្ធ​ ១០ ភាគរយ​ លើ​គ្រប់​មុខ​ទំនិញ​ដែល​នាំ​ចូល​ទៅ​អាមេរិក​ និង​ ៦០ ភាគរយ​ លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន​ ខណៈ​រដ្ឋបាល​អាមេរិក​ ដែលបច្ចុប្បន្ន​​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​ ចូ បៃដិន​ ក៏​ពង្រឹង​លើ​វិធានការ​​ពន្ធ​ផង​ដែរ​។

មិន​ត្រឹម​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ​ ដែល​​ពង្រឹង​​គោលនយោបាយ​ការពារ​និយម​របស់​ខ្លួន​ ប្រទេស​លោក​ខាង​លិច​ផ្សេង​ៗ​ទៀត​ ដូច​ជា​ សហភាព​អឺរ៉ុប​ និង​កាណាដា​ ក៏​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ដូច​គ្នា​ផង​ដែរ​ ដោយ​ភាគ​ច្រើន​ផ្ដោត​គោលដៅ​លើ​ប្រទេស​ចិន​។ ការណ៍​នេះ​ បាន​បង្ក​ជា​ការ​សង​សឹក​ពី​ក្រុង​ប៉េកាំង​ ដែល​​កន្លង​មក​ បាន​ដាក់​វិធានការ​ឆ្លើយ​តប​មួយ​ចំនួន​ ជា​ពិសេសលើ​ទំនិញ​ដែល​នាំ​ចូល​ពី​អឺរ៉ុប​ទៅ​ចិន​។

ក្រៅ​តែ​ហានិភ័យ​ពាណិជ្ជកម្ម​ របាយការណ៍​ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់​ IMF ក៏​បាន​គូស​បញ្ជាក់​ពី​ហានិភ័យផ្សេងៗ​ទៀត​ ​រួម​មាន​ទាំង​លទ្ធភាព​នៃ​ការកើនឡើង​តម្លៃប្រេង និងទំនិញផ្សេង​ៗ​ ​ដែល​រួម​ចំណែក​ដោយ​ជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន​ជាដើម​៕

The post IMF៖ គោលនយោបាយពន្ធពាណិជ្ជកម្មដូចរបស់ ត្រាំ អាច​ប៉ះពាល់​កំណើនសេដ្ឋកិច្ចសកល appeared first on Kampuchea Thmey Daily.

IMF៖ បំណុលសាធារណៈទូទាំង​សកល នឹង​កើន​លើស ១០០ ទ្រីលាន​ដុល្លារ ឆ្នាំ​នេះ​
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ​ថា​ ​បំណុល​សាធារណៈសរុបរបស់ពិភពលោក​នឹង​កើន​លើស ១០០ទ្រីលាន​ដុល្លារ ជាលើក​ដំបូង​នៅ​ឆ្នាំ​២០២៤នេះ​ ហើយ​អាច​​នឹង​បន្ត​កើន​ឡើង​យ៉ាង​រហ័ស​ ដោយ​សារ​តែ​ទំនោរ​​នយោបាយ​លើ​ការ​ចំណាយ​​ខ្ពស់​របស់​បណ្ដា​រដ្ឋាភិបាល​ កំណើន​សេដ្ឋកិច្ច​យឺត​យ៉ាវ​ដែល​ជំរុញ​​តម្រូវការ​​ខ្ចី​ប្រាក់ និង​​ថ្លៃ​អត្រាការប្រាក់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

​​របាយការណ៍​តាមដានសារពើពន្ធ​របស់ IMF បានបង្ហាញថា បំណុលសាធារណៈសកលនឹងកើនឡើងដល់ ៩៣ ភាគរយ​ ធៀប​នឹង​ផលិតផលក្នុងស្រុកសរុប​ (GDP) នាដំណាច់ឆ្នាំ២០២៤​ និងឈានដល់១០០ភាគរយ​ ធៀបនឹង​ GDP នៅ​ឆ្នាំ​២០៣០​។ នោះ​នឹង​ធ្វើ​ឱ្យ​វា​កើន​លើស​កម្រិត​ខ្ពស់​បំផុត​ (៩៩ ភាគរយ ធៀប​នឹង​ GDP) ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩ និង​ខ្ពស់​ជាង​១០ភាគរយ ធៀប​នឹង​អត្រា​នៅ​ឆ្នាំ ២០១៩ ពោល​គឺ​មុនពេល​​វិបត្តិកូវីដចូល​មក​ដល់​ ហើយ​បំប៉ោងការ​ចំណាយ​របស់​រដ្ឋាភិបាល​។ ​

របាយការណ៍ដដែល​បាន​លើក​ឡើង​ថា​ មានហេតុផល​សម​ទំនង​ជាច្រើន​ដែល​ថា ​​កម្រិតបំណុលនាពេលអនាគត នឹង​ហក់​ឡើង​ខ្ពស់​ជាង​​ការព្យាករ​នាពេលបច្ចុប្បន្ន ​ដែល​ជំរុញ​ដោយ​ទំនោរ​ចំណាយ​ច្រើន​របស់​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​ ដែល​ជាប្រទេស​​​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​របស់​ពិភព​លោក​។ ​

IMF បានបន្ត​និយាយ​ក្នុងរបាយការណ៍យ៉ាង​ដូច្នេះ​ថា​​៖«ភាពមិនប្រាកដប្រជានៃគោលនយោបាយសារពើពន្ធ បានកើនឡើង ហើយបន្ទាត់ក្រហមនយោបាយស្តីពីការយកពន្ធ បានកាន់​តែ​​មាន​ភាព​ជាក់ស្តែង​។ សម្ពាធក្នុងការចំណាយដើម្បីដោះស្រាយការផ្លាស់ប្តូរ​បៃតង វ័យចំណាស់​នៃ​ប្រជាសាស្រ្ត​ ការព្រួយបារម្ភអំពីសុវត្ថិភាព និងបញ្ហាប្រឈមនៃការអភិវឌ្ឍន៍យូរអង្វែងកំពុងកើនឡើង»។

ក្នុងសេណារីយ៉ូអវិជ្ជមានដ៏ធ្ងន់ធ្ងរ​បំផុត ​បំណុលសាធារណៈសកលអាចឡើងដល់ ១១៥​ភាគរយ​ ធៀប​នឹង​ GDP ដោយ​ខ្ពស់​ជាង​ការ​ព្យាករ​នា​ពេល​បច្ចុប្បន្ន​រហូតដល់​ ២០​ភាគរយ​។ IMF លើក​ឡើង​ថា​ សេណារីយ៉ូដ៏​អាក្រក់​នេះ​ អាច​កើត​ឡើង​​ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ ​គោលនយោបាយ​​ហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងភាពមិនច្បាស់លាស់នៃ​គោល​នយោបាយសារពើពន្ធ និងរូបិយវត្ថុកាន់តែច្រើន​ក្នុងប្រទេស​មាន​សេដ្ឋកិច្ចសំខាន់ៗជាប្រព័ន្ធ ដូចជាសហរដ្ឋ​អាមេរិក​ និងប្រទេសចិនជាដើម។

បើ​តាម​រ៉យទ័រ​ ក្តីបារម្ភរបស់ IMF អំពីការកើនឡើងកម្រិតបំណុល ​ចេញ​ផ្សាយ​​ឡើង​៣​សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបេក្ខជនជា​គូប្រជែង​ទាំង២​បានសន្យាថានឹងកាត់បន្ថយពន្ធ និងការចំណាយថ្មី​ ដែលអាចបន្ថែម​ឱនភាព​ថវិកា​រាប់​ទ្រីលាន​ដុល្លារ ខណៈសហរដ្ឋ​អាមេរិក​រួច​ចំណែក​ធំ​ជាង​គេ​បំផុត​លើ​ទំហំ​បំណុល​សាធារណៈ​សកល៕

The post IMF៖ បំណុលសាធារណៈទូទាំង​សកល នឹង​កើន​លើស ១០០ ទ្រីលាន​ដុល្លារ ឆ្នាំ​នេះ​ appeared first on Kampuchea Thmey Daily.

IMF៖កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៥,៥ ភាគរយនៅឆ្នាំនេះ
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវ​នឹងមានកំណើន ៥,៥ ភាគរយនៅឆ្នាំ ២០២៤ ដោយកើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣ ដែលត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃការនាំចេញសម្លៀកបំពាក់ ​កសិកម្ម និងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

លោក Kenichiro Kashiwase ប្រធានបេសកកម្មរបស់ IMF ប្រចាំកម្ពុជា បាននិយាយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣០ ខែកញ្ញាថា៖« ​ទោះជាយ៉ាងណាក៏ដោយ វិស័យសំណង់ និងអចលនទ្រព្យកំពុងឆ្លងកាត់នូវការកែតម្រូវមួយ បន្ទាប់ពីមានកំណើនយ៉ាងឆាប់រហ័សកាលពីឆ្នាំមុន​» ។

លោកបានមានប្រសាសន៍ថា កំណើនឥណទានបានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលដែលគុណភាពទ្រព្យសកម្មកាន់តែយ៉ាប់យ៉ឺន និងបំណុលក្នុងវិស័យឯកជនខ្ពស់។ ​លោកបានបន្ថែមថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ កម្ចីមិនដំណើរការ (NPLs) បានកើនឡើងដល់ ៦ ភាគរយននៃចំនួនឥណទានសរុប ​ដែលឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះដែលកំពុងលេចឡើងជាមួយនឹង ​វិធានដ៏ហ្មត់ចត់ក្រោយកូវីដ១៩។

Kashiwase បាននិយាយថា​ ហានិភ័យចំពោះទស្សនវិស័យបានផ្លាស់ប្តូរទៅជាការធ្លាក់ចុះ ជាពិសេសដោយសារតែតម្រូវការខ្សោយជាងការព្យាករណ៍ពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ការឡើងកំដៅណៃភូមិសាស្ត្រ និងបំណុលឯកជនក្នុងស្រុកខ្ពស់។

លោកបានមានប្រសាសន៍ថា៖«ការកើនឡើង NPLs នៅក្នុងវិស័យទេសចរណ៍ និងអចលនទ្រព្យក៏បង្កហានិភ័យដល់កំណើន និងស្ថិរភាពហិរញ្ញវត្ថុផងដែរ។ ​ផ្ទុយទៅវិញ ការបន្តបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុសកលនឹងគាំទ្រដល់ការងើបឡើងវិញ»។

Kashiwase បាននិយាយថាអតិផរណាបានធ្លាក់ចុះមកត្រឹមជាមធ្យម១,៦ ​ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ធ្លាក់ចុះពី ២,១ ភាគរយក្នុងឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីនិន្នាការតម្លៃទំនិញសកល និងកំណើនតម្រូវការក្នុងស្រុកខ្សោយ។

លោកបានមានប្រសាសន៍ថា៖«សម្រាប់រយៈពេលពេញមួយឆ្នាំ អតិផរណាត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រហែល ១,៥ ភាគរយ មុនពេលឈានដល់និន្នាការរយៈពេលវែង ៣ ភាគរយ» ។ ​

កាលពីថ្ងៃទី២៥ ខែកញ្ញា​ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។

យោងតាមនេះបើយោងតាមទស្សនវិស័យសអភិវឌ្ឍន៍អាស៊ី​(ADO) ​ADB ក៏បានកាត់បន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។ ជាមួយគ្នានេះដែរ ADB ក៏បានព្យាករណ៍ថា សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,0% សម្រាប់ឆ្នាំ ២០២៥៕

The post IMF៖កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៥,៥ ភាគរយនៅឆ្នាំនេះ appeared first on Kampuchea Thmey Daily.

IMF ទំនង​ផ្ដល់​កម្ចី​បន្ថែម​៣​ប៊ីលាន​ដុល្លារ​ដល់​បង់ក្លាដែស​ ប៉ុន្តែ​ចោទ​សួរ​ពី​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ​បាន​​បង្ហាញ​ពីភាព​​វិជ្ជមានអំពីការផ្តល់ប្រាក់កម្ចីបន្ថែមចំនួន ៣ ប៊ីលានដុល្លារ ដល់ប្រទេសបង់ក្លាដែស ប៉ុន្តែ​ស្ថាប័ន​ប្រាក់កម្ចីពហុភាគីនេះ​ ចង់ដឹងថាតើរដ្ឋាភិបាលបណ្តោះអាសន្នគ្រោងនឹងធ្វើកំណែទម្រង់អ្វីខ្លះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​ The Daily Star នា​ថ្ងៃ​ចន្ទ​នេះ​។

ការ​ពិភាក្សា​លើ​ប្រធាន​បទ​នេះ​ ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួបតាម​ប្រព័ន្ធ​វិដេអូ​​រវាង​​ទីប្រឹក្សាហិរញ្ញវត្ថុបង់ក្លាដែស​ លោក​ Salehuddin Ahmed ​និង​​ប្រធានបេសកកម្មបុគ្គលិក IMF លោក Chris Papageorgiou ​ដែល​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​កម្មវិធី​កម្ចី​ ៤,៧ ប៊ីលាន​ដុល្លារ​ សម្រាប់​បង់ក្លាដែស​ ​កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន​។ ​

ថ្លែងជាមួយអ្នកសារព័ត៌មាននៅលេខាធិការដ្ឋានកាលពី​ថ្ងៃអាទិត្យ​ លោក Salehuddin បាននិយាយថា IMF ចង់ដឹងអំពីផែនការកំណែទម្រង់ និងថាតើសមាមាត្រពន្ធធៀប​នឹង​ផលិតផលក្នុងស្រុក​សរុប​ (GDP) នឹងកើនឡើងដែរឬទេ។ ​លោកបាន​យល់​ព្រម​នឹង​សំណើ​ចង់​ដឹង​របស់​ IMF។ ទីប្រឹក្សាហិរញ្ញវត្ថុបង់ក្លាដែសដដែល​ បាន​និយាយ​ថា ធនាគារបង់ក្លាដែសបានផ្លាស់ប្តូររួចហើយសម្រាប់សំណើប្រាក់កម្ចីចំនួន ៣ ប៊ីលានដុល្លារ ដោយបន្ថែមថា ព័ត៌មានលម្អិតនឹងត្រូវបានពិភាក្សានៅពេលដែលបេសកកម្មរបស់ IMF ធ្វើទស្សនកិច្ច​ទៅ​បង់ក្លាដែសនៅចុងខែកញ្ញា​នេះ​។

គួរ​គូស​បញ្ជាក់​ថា​ ក្រោយ​ត្រូវ​បាន​តែង​តាំង​ជា​​ទេសាភិបាលធនាគារកណ្ដាល​បង់ក្លាដែសកាលពីខែមុន លោក Ahsan H Mansur បានផ្តួចផ្តើមការពិភាក្សាលើប្រាក់កម្ចីបន្ថែមពី IMF ដើម្បីសងបំណុលបរទេស និងជំរុញទុនបំរុងប្តូរប្រាក់បរទេស។

កន្លង​មក​ មន្ត្រី IMF បានជូនដំណឹងដល់ក្រសួងហិរញ្ញវត្ថុ និងមន្ត្រីធនាគារកណ្តាលថា ពួកគេកំពុងវាយតម្លៃថាតើខ្លួនអាចផ្តល់ប្រាក់កម្ចីដល់​បង់ក្លាដែសបានចំនួនប៉ុន្មាន ដោយមិនលើសកូតាសម្រាប់ប្រទេសនេះ។ តាមការគណនារបស់ក្រសួងហិរញ្ញវត្ថុ បង់ក្លាដែសអាចទទួល​ប្រាក់បន្ថែមចំនួន ៣ ​ប៊ីលានដុល្លារទៀត ដោយមិនចាំបាច់លើសពីកូតានោះទេ។

រហូតមកដល់ពេលនេះ IMF បានបញ្ចេញទឹកប្រាក់ចំនួន ២,៣ ប៊ីលាន​ដុល្លារ​ ​ក្រោមកម្មវិធីកម្ចី ៤,៧ ប៊ីលាន​ដុល្លារ​ ចាប់​តាំង​ពី​គម្រោង​នេះត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​មករា​ ដើមឆ្នាំ​។ ​

បច្ចុប្បន្ន​ រដ្ឋាភិបាលបណ្តោះអាសន្ន ដែល​គ្រប់​គ្រង​​ប្រទេស​ក្រោយ​រដ្ឋាភិបាល​ចាស់ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​បាតុកម្ម​ដឹក​នាំ​ដោយ​ក្រុម​និស្សិត​ ត្រូវ​ប្រឈម​មុខ​នឹងបញ្ហា​សេដ្ឋកិច្ច​ផ្សេង​ៗ​ រួម​ទាំង​​​អតិផរណាខ្ពស់ ការថយចុះទុនបំរុងរូបិយប័ណ្ណបរទេស ដែលជាបញ្ហា​ដ៏​ធំ​អស់រយៈពេលជិត២​ឆ្នាំមកហើយ។

អតិផរណា​បន្ត​ខ្ពស់ក្នុងខែកក្កដា ​ដល់ ១១,៦៦ ភាគរយ​ ​ខណៈ​អតិផរណាម្ហូបអាហារនៅ​ខែ​កក្កដា​ បាន​ហក់​លើស​ ១៤ ភាគរយ​ ​ខ្ពស់​បំផុត​ក្នុងរយៈពេល​ជាង​ ១០ ឆ្នាំ។ ទន្ទឹមនឹងនេះ ទុនបំរុង​អន្តរជាតិ​របស់​បង់ក្លាដែស​ ​ដែលមានចំនួនជាង ៤០ ប៊ីលាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២ បាន​ធ្លាក់​ចុះ​ស្ទើរ​តែ​ពាក់​កណ្ដាល​ត្រឹម​ ២០,៥ ប៊ីលាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃ​ ២១ ខែ​សីហា​។ ​រដ្ឋាភិបាលបណ្តោះអាសន្នបានចាត់វិធានការមួយចំនួនដើម្បីដោះស្រាយស្ថានការណ៍ ដូចជាការដំឡើងអត្រាការប្រាក់​ និងការអនុវត្តវិធានការតឹងរ៉ឹងមួយចំនួនសម្រាប់វិស័យធនាគារ៕

The post IMF ទំនង​ផ្ដល់​កម្ចី​បន្ថែម​៣​ប៊ីលាន​ដុល្លារ​ដល់​បង់ក្លាដែស​ ប៉ុន្តែ​ចោទ​សួរ​ពី​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​ appeared first on Kampuchea Thmey Daily.

IMF ​រិះ​គន់​អាមេរិក​ពាក់​ព័ន្ធ​នឹង​​បំណុល​ជាតិ​ ឱនភាពលើ​វិស័យ​ផ្សេង​ៗ​ និង​របាំង​ពាណិជ្ជកម្ម​
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីសប្តាហ៍មុន បាន​រិះ​គន់​សហរដ្ឋ​អាមេរិក​ចំៗ​​ ​និងបាន​​​សម្ដែង​ការ​ព្រួយ​បារម្ភ​   ធ្ងន់​ធ្ងរ​អំពី​បំណុល​ជាតិ​ គោលនយោបាយ​ពាណិជ្ជកម្ម​បែប​ការពារ​និយម​ និង​ឱនភាព​លើ​វិស័យ​ផ្សេង​ៗរបស់​ប្រទេស​នេះ​​ ក្រោម​ហេតុផល​ថា​វា​នឹង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​ទាំង​ក្នុង​ស្រុក​ និង​សកល​។  ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Business Insider កាល​ពី​ថ្ងៃអាទិត្យ​។

​IMF បាន​និយាយ​ក្នុងរបាយការណ៍​វាយតម្លៃប្រចាំឆ្នាំរបស់ខ្លួនថា​ ​សេដ្ឋកិច្ច​របស់​អាមេរិកដំណើរ​ការ​ទៅ​​​​ល្អ​គួរឱ្យកត់សម្គាល់​​ ហើយ​រំពឹង​ថា​​នឹងមានកំណើន​​បន្ថែមទៀត។ ប៉ុន្តែ​ស្ថាប័ន​ដដែល​ បាន​ព្រមាន​ថា​ បញ្ហាមួយចំនួនកំពុងក្លាយជាសម្ពាធខ្លាំងហួស​ហេតុ​ ដែលមិនអាចមិនអើពើបាន។

សេចក្តីសង្ខេបការវាយតម្លៃ បាននិយាយថា ឱនភាពសារពើពន្ធមានទំហំធំពេក ដែល​ធ្វើ​ឱ្យ​បំណុល​ជាតិ​ ធៀប ​នឹង​ផលិត​ផលក្នុងស្រុក​សរុប​ (GDP)​ មាន​គម្លាត​ខុស​គ្នា​ខ្លាំង​ ហើយ​មាន​រយៈ​ពេល​យូរ​។ ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​អន្តរជាតិ​ដដែល​ បន្ត​ថា​៖ «​ការពង្រីកការរឹតបន្តឹងពាណិជ្ជកម្មជាបន្តបន្ទាប់​ និងការ​បញ្ចេញ​សកម្មភាព​មិន​គ្រប់​គ្រាន់ដើម្បី​ដោះ​ស្រាយ​ភាព​ងាយរងគ្រោះ​​​ ដែល​បង្ហាញ​ឱ្យ​ឃើញ​ក្នុង​ការ​​បរាជ័យរបស់ធនាគារ​នៅ​​ឆ្នាំ ២០២៣​ ​បង្កឱ្យមានហានិភ័យធ្លាក់ចុះយ៉ាងធ្ងន់​ធ្ងរ​»។

IMF ​គូស​បញ្ជាក់​ថា ឱនភាពរ៉ាំរ៉ៃ​ នឹង​ធ្វើ​ឱ្យ​អសមាមាត្រនៃ​បំណុលជាតិ​ធៀប​នឹង​ GDP កើន​ឡើង​រហូតដល់​ ១៤០ ភាគរយ​ ត្រឹម​ឆ្នាំ​ ២០៣២ ​ដែល​នេះ​ជា​បញ្ហា​ត្រូវ​ការ​ការ​ដោះស្រាយជាបន្ទាន់។ តាមការប៉ាន់ប្រមាណរបស់សហរដ្ឋអាមេរិក បំណុលជាតិនឹងកើនឡើងដល់ ៥៦,៩ ទ្រីលាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០៣៤ ដែល​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​ការ​ព្យាករ​​កាល​ពី​ឆ្នាំ​មុន​។ ​ ​​

អ្វី​ដែល​លើស​ពី​នេះ​ទៀត​ IMF បាន​និយាយ​ថា​ ការប្រឈមមុខដាក់​គ្នា​​ក្នុង​នយោបាយ​អាមេរិក​ ពាក់​ព័ន្ធ​នឹង​ដែន​កំណត់​បំណុលជាតិ​ ​ត្រូវ​តែបញ្ឈប់​។ ​ព្រឹត្តិការណ៍​ដ៏អាក្រក់បំផុត បានកើតឡើងនៅឆ្នាំ ២០២៣​ នៅពេលដែលគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ចម្រូង​ចម្រាស់​គ្នា​លើ​ការ​ផ្ដល់​មូលនិធិ​ ដែល​ប៊ិះ​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សង​បំណុល​មិន​រួច​។ ​

របាយការណ៍ IMF បាននិយាយថា៖ «បញ្ហា​ដែល​អាច​ជៀស​បាន​ទាំង​អស់​​នេះ​ បង្កើតហានិភ័យជាប្រព័ន្ធដល់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចពិភពលោក»​​។ ​

យ៉ាង​ណា​មិញ​ IMF ​ការគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុ មិនបញ្ចប់​ងាយៗ​នោះ​ទេ ដោយ​សកម្មភាពជាក់ស្តែង​មាន​ភាព​ខ្វះខាត​ ​ពេល​និយាយអំពីការពង្រឹងសុវត្ថិភាពធនាគាររបស់សហរដ្ឋអាមេរិក ជាពិសេស​ពាក់​ព័ន្ធ​នឹង​វិបត្តិរយៈពេលខ្លីក្នុងឆ្នាំ ២០២៣​ ដែល​ធ្វើ​ឱ្យ​ធនាគារ Silicon Valley ដួលរលំ​។ ដោយ​ការណ៍​នេះ​ ​សហរដ្ឋអាមេរិក​ត្រូវ​បន្ត​ការ​ត្រួត​ពិនិត្យ​ធនាគារ​ឱ្យ​កាន់​តែ​តឹងរ៉ឹង ហើយ​បន្ថយ​ប្រាក់​បញ្ញើ ​ដែល​គ្មាន​ការ​ធានា​រ៉ាប់រង។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ផង​ដែរ​ IMF បាននិយាយថា ​ ​យុទ្ធ​សាស្រ្ត​បែប​ការពារ​និយម​កាន់តែខ្លាំងឡើងៗ​របស់​អាមេរិក​ចំពោះពាណិជ្ជកម្ម គឺជាហានិភ័យដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោក។

គួរ​គូស​បញ្ជាក់​ថា​ ​ការរិះគន់របស់​ IMF ​ធ្វើ​ឡើង​ក្រោយ​ប្រធានាធិបតីអាមេរិក​ លោក​ ចូ បៃដិន​ ប្រកាស​បង្កើន​ពន្ធ​លើ​មុខ​ទំនិញ​នាំចូល​ពី​ចិន​ រួម​ទាំង​ពន្ធ​ ១០០ ភាគរយ​លើ​រថយន្ត​អគ្គិសនី​ចិន​។ តែ​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​ ដែល​​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​ ២០១៨ ក្រោម​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃដិន​។ ហើយ​ប្រសិន​បើ​លោក ត្រាំ​ ឈ្នះ​ឆ្នោត​​នា​ពេល​ខាង​មុខ​ម្ដង​ទៀត​ ​លោក​បានសន្យាថានឹងអនុវត្តពន្ធ​ទូទៅ​លើការនាំចូលទាំងអស់ ដែលអ្នកសេដ្ឋកិច្ចបានព្រមានថា នឹង​បង្ក​ជា​​អតិផរណា​ធ្ងន់​ធ្ងរ​៕​

The post IMF ​រិះ​គន់​អាមេរិក​ពាក់​ព័ន្ធ​នឹង​​បំណុល​ជាតិ​ ឱនភាពលើ​វិស័យ​ផ្សេង​ៗ​ និង​របាំង​ពាណិជ្ជកម្ម​   appeared first on Kampuchea Thmey Daily.

IMF ឲ្យ អ៊ុយក្រែន ខ្ចីលុយរាប់ពាន់លានដុល្លារបន្ថែមទៀតក្នុងកិច្ចសន្យា ៤ ឆ្នាំ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសយល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន ២.២ ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែនក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ ខណៈសេដ្ឋកិច្ចប្រទេសមួយនេះកាន់តែហៅលែងឮ ក្រោយផ្ទុះឆេះភ្លើងសង្គ្រាមជាមួយរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ។

IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងប្រាក់កម្ចីក្នុងរយៈពេល ៤៨ ខែ ខណៈកិច្ចព្រមព្រៀងនេះត្រូវបានអនុម័តតាំងតែខែមីនា ឆ្នាំ ២០២៣ មកម្ល៉េះ ហើយរដ្ឋាភិបាលទីក្រុងកៀវក៏អាចមានលទ្ធភាពទទួលបានទឹកប្រាក់ប្រហែល ១៥.៦ ពាន់លានដុល្លារឯណោះក្នុងផ្នែកមួយនៃកញ្ចប់ជំនួយចំនួន ១២២ ពាន់លានដុល្លារសម្រាប់ប្រទេសដែលហែកហួរដោយសង្រ្គាម ។

IMF បាននិយាយទៀតថា “សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនសម្រេចបាននូវកំណើន និងអតិផរណាក្នុងកម្រិតមួយនៅត្រីមាសទីមួយនៃឆ្នាំនេះ ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យគឺនៅតែមានខ្ពស់ ដោយសារតែភ្លើងសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្តឆេះរោលរាល ហើយទស្សនវិស័យទាំងប៉ុន្មានក្នុងឆ្នាំនេះនៅតែមិនប្រាកដប្រជា” ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

The post IMF ឲ្យ អ៊ុយក្រែន ខ្ចីលុយរាប់ពាន់លានដុល្លារបន្ថែមទៀតក្នុងកិច្ចសន្យា ៤ ឆ្នាំ appeared first on Kampuchea Thmey Daily.

ទោះអឺរ៉ុប និងមជ្ឈិមបូព៌ាកំពុងផ្ទុះសង្គ្រាម តែ IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនៅតែមានកំណើនក្នុងឆ្នាំនេះ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍សម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៤ នេះ បើទោះបីជាកំពុងផ្ទុះភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែ IMF ក៏ព្រមានហានិភ័យនៃការឡើងថ្លៃទំនិញផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ។

IMF បានដាក់ការព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងហក់ឡើង ៣.២ ភាគរយនៅឆ្នាំ ២០២៤ នេះ ពោលកើនឡើងមួយភាគដប់ដែលមូលនិធិមួយនេះធ្លាប់បានព្យាករណ៍កាលពីខែមករាកន្លងទៅ ខណៈសេដ្ឋកិច្ចសហរដ្ឋអាមេរិករំពឹងនឹងស្ទុះងើប ២.៧ ភាគរយ ខណៈការព្យាករណ៍ពីមុនគឺមានត្រឹម ២.១ ប៉ុណ្ណោះ ។

ទន្ទឹមនោះ ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចពិភពលោករបស់ IMF ក៏កើតមានឡើង ស្របពេលដែល GDP របស់ប្រទេសបានកើនឡើង ៥.៣ ភាគរយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៤ ហើយនេះក៏ជាកំណើនដ៏មិននឹកស្មានដល់មួយ ខណៈការរំពឹងទុកមានត្រឹម ៤.៦ ភាគរយប៉ុណ្ណោះ ។

ទោះបីជាមានកំណើនខ្លាំងបែបនេះក៏ដោយ ប៉ុន្តែប្រទេសចិនក៏បន្តប្រឈមមុខនឹងវិបត្តិទីផ្សារអចលនទ្រព្យដែលវិស័យមួយនេះគ្របដណ្ដប់លើសេដ្ឋកិច្ចចិនប្រមាណជា ២០ ភាគរយឯណោះ ។ ជាក់ស្ដែង ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនជាច្រើនកំពុងប្រកាសក្ស័យធន និងបិទទ្វារក្រុមហ៊ុនជាហូរហែ ដោយសារតែភាពជាប់គាំង ក៏ដូចជាជំពាក់បំណុលបរទេស ។

ដោយឡែកពាក់ព័ន្ធនឹងអតិផរណារបស់ពិភពលោកវិញ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានព្យាករណ៍ផងដែរថា នឹងធ្លាក់ចុះមកត្រឹម ២.៨ ភាគរយនៅចុងឆ្នាំ ២០២៤ ពោលធ្លាក់ពី ៤ ភាគរយកាលពីឆ្នាំមុន និងចុះដល់ ២.៤ ភាគរយសម្រាប់ឆ្នាំ ២០២៥ ហើយនេះក៏សញ្ញាល្អមួយសម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មេក្រុមហ៊ុន Apple ចង់បង្កើនការវិនិយោគបន្ថែមទៀតនៅ វៀតណាម

The post ទោះអឺរ៉ុប និងមជ្ឈិមបូព៌ាកំពុងផ្ទុះសង្គ្រាម តែ IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនៅតែមានកំណើនក្នុងឆ្នាំនេះ appeared first on Kampuchea Thmey Daily.

មកស្គាល់ប្រទេសជំពាក់បំណុលសាធារណៈច្រើនជាងគេលើលោកក្នុងឆ្នាំ ២០២៤ នេះ
វិបត្តិបំណុលសកល គឺជារឿងដ៏ស្មុគស្មាញមួយសម្រាប់អ្នកធ្វើគោលនយោបាយ ជាពិសេសគឺការទប់និរន្តរភាពបំណុល ខណៈយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា បំណុលសាធារណៈប្រៀបធៀបជាមួយចំណូលជាតិវាស់វែងដោយផលិតផលក្នុងស្រុកសរុប (GDP) ដែលពិភពលោកជំពាក់កាលពីឆ្នាំ ២០២៣ កន្លងទៅមានប្រមាណ ៣០៥ ពាន់ពាន់លានដុល្លារ ពោលកើនឡើងជាង ៤៥ ពាន់ពាន់លានដុល្លារ បើធៀបនឹងសម័យកាលមុនផ្ទុះវិបត្តិកូវីដ ១៩ ។

ខាងក្រោមនេះគឺជាបញ្ជីរាយនាមបណ្ដាប្រទេសដែលជំពាក់បំណុលសាធារណៈលើអត្រា GDP ច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤ និងចុះផ្សាយដោយសារព័ត៌មាន Insider Monkey ជាគេហទំព័រវិនិយោគតាមដានសកម្មភាពក្រុមហ៊ុនសាជីវកម្ម និងមូលនិធិការពារហានិភ័យ៖

១. ជប៉ុន ជា​ប្រទេស​ខ្លា​សេដ្ឋកិច្ច​ធំ​ជាង​គេ​មួយនៅលើ​ពិភពលោក​ដែល​មានផលិតផលក្នុងស្រុកសរុប (GDP) ៦.៧១​ ពាន់​ពាន់​លាន​ដុល្លារ ហើយប្រទេសនេះក៏មានទំហំបំណុលសាធារណៈ ប្រៀបធៀបជាមួយចំណូលជាតិវាស់វែងដោយ GDP សរុបច្រើនជាងគេបំផុតផងដែរ ពោលមានប្រមាណ ២៥១.៩ ភាគរយនៅឆ្នាំ ២០២៤ នេះ ។

២. ស៊ូដង់ គឺជាប្រទេសមាន GDP ចំនួន ១១៧.០៩ ពាន់លានដុល្លារ និងមានកញ្ចប់បំណុលលើអត្រា GDP ប្រមាណ ២៣៨.៨ ភាគរយនៃចំណូលជាតិ ។

៣. សិង្ហបុរី ដែលជាប្រទេសខ្លាសេដ្ឋកិច្ចនៅអាស៊ានមាន GDP សរុប ៧៨៦.៨៧ ពាន់លានដុល្លារ និងមានបំណុលលើអត្រា GDP ចំនួន ១៦៨.៣ ភាគរយនៃចំណូលជាតិនៅឆ្នាំ ២០២៤ នេះ ។

៤. ក្រិក ជាប្រទេសអឺរ៉ុបកំពូលគេដែលជាប់បំណុលលើអត្រា GDP ប្រមាណ ១៦០.២ ភាគរយ បើទោះបីជាមាន GDP សរុប ៤៣៤.៨៣ ពាន់លានដុល្លារក៏ដោយ ។

៥. អ៊ីតាលី ជាប្រទេសនាគសេដ្ឋកិច្ចដ៏ខ្លាំងក្លាមួយរបស់អឺរ៉ុបដែលមាន GDP ចំនួន ៣.២៩ ពាន់ពាន់លានដុល្លារ ហើយជាប់បំណុលសាធារណៈលើអត្រា GDP ចំនួន ១៤៣.២ ភាគរយ ។

៦. សហរដ្ឋអាមេរិក ​ដែលជា​ប្រទេស​មហាអំណាចសេដ្ឋកិច្ច ក៏​មាន​បំណុល​ច្រើនផង​ដែរ ។ សេដ្ឋកិច្ចអាមេរិកមាន GDP សរុបចំនួន ២៧.៩៧ ពាន់ពាន់លានដុល្លារ និងជាប់បំណុលលើអត្រា GDP ចំនួន ១២៦.៩ ភាគរយ ។

៧. ប៊ូតង់ មាន GDP ចំនួន ១១.៥៦ ពាន់ពាន់លានដុល្លារ និងកាន់បំណុលលើអត្រា GDP ប្រមាណ ១២២.៨ ភាគរយ ។

៨. បារ៉ែន ជាប្រទេសអ្នកមានជាងគេបំផុតមួយប្រចាំតំបន់មជ្ឈិមបូព៌ាមាន GDP ចំនួន ១១.៥៦ ពាន់លានដុល្លារ ប៉ុន្តែជាប់បំណុលលើអត្រា GDP ចំនួន ១១៩ ភាគរយ ។

៩. ឡាវ ជាប្រទេសអាស៊ានមាន GDP សរុប ៧៨.៩៣ ពាន់លានដុល្លារ និងមានបំណុលលើអត្រា GDP ចំនួន ១១៨.៧ ភាគរយ ។

១០. ម៉ាល់ឌីវ មាន GDP សរុប ១៥.៨៣ ដុល្លារ ហើយមានបំណុលលើអត្រា GDP ចនួន ១១១.៨ ភាគរយ ។

ចំណែកបារាំងស្ថិតនៅលេខរៀងទី ១១ មាន GDP សុរប ៤.០១ ពាន់ពាន់លានដុល្លារ និងជាប់បំណុលលើអត្រា GDP ចំនួន ១១០.៥ ភាគរយ ។ រីឯសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនស្ទើរតែហៅលែងឮទៅហើយ ដោយសាររដ្ឋាភិបាលទីក្រុងកៀវកំពុងជាប់ដៃធ្វើសឹកសង្គ្រាមជាមួយរុស្ស៊ី ហើយប្រទេសរបស់លោក Volodymy Zelensky ឈរនៅលំដាប់ទី ១៩ ជាប្រទេសជាប់បំណុលច្រើនជាងគេលើពិភពលោក ពោលមានបំណុលលើអត្រា GDP ចំនួន ៩៨.៦ ភាគរយ បើទោះបីជាមាន GDP សរុបប្រមាណ ៥០១.០៧ ពាន់លានដុល្លារក៏ដោយ ខណៈមហាអំណាចចិនស្ថិតនៅចំណាត់ថ្នាក់ទី ២៨ មាន GDP សរុប ៣៥.០៤ ពាន់ពាន់លានដុល្លារ និងមានបំណុលលើអត្រា GDP ចំនួន ៨៧.៤០ ភាគរយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Zelensky ចុះផ្ទាល់ទៅសមរភូមិជួរមុខ ចំពេលលេចឮព័ត៌មាន បណ្ដេញមេទ័ពកំពូលរបស់ប្រទេស

The post មកស្គាល់ប្រទេសជំពាក់បំណុលសាធារណៈច្រើនជាងគេលើលោកក្នុងឆ្នាំ ២០២៤ នេះ appeared first on Kampuchea Thmey Daily.