មូលនិធិសប្បុរសធម៌ Archives - Kampuchea Thmey Daily

វិស័យឯកជន និងសមាគមធុរកិច្ចនានា រួមគ្នាបង្កើតមូលធិនិជួយសង្រ្គោះកងកម្លាំងជួរមុខ
​ស្រប​ពេល​ដែល​សង្គ្រាម​កម្ពុជា​-ថៃ នៅ​តែ​កំពុង​បន្ត​យ៉ាង​ក្តៅ​គគុក​ដោយការ​ឈ្លាន​ពាន​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា​មុន​នោះ វិស័យ​ឯកជន និង​សមាគម​ធុរកិច្ច​នានា​បាន​រួម​គ្នា​បង្កើត​មូលនិធិ​សប្បុរសធ៌ម ដើម្បី​ជួយ​ដល់​កម្លាំង​ជួរ​មុខ​ និង​ពលរដ្ឋ​ដែល​កំពុង​ភៀស​ខ្លួននៅទីតាំងសុវត្ថិភាព។

នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ សមាគម​រោងចក្រ​កាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលអ្នកដំណើរនៅកម្ពុជា (TAFTAC) បាន​គូស​បញ្ជាក់​ថា ​សង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ន​នេះ​បាន​បណ្តាល​ឱ្យប្រជាជនកម្ពុជាជាច្រើនគ្រួសារនៅតាមព្រំដែនត្រូវបានជម្លៀសទៅកន្លែងសុវត្ថិភាព។

ដោយប្រទេសជាតិកំពុង​ជួបការលំបាកនេះ សមាគម​បាន​អំពាវនាវ​ដល់​សមាជិក​របស់​សមាគម ដែល​ចង់​បរិច្ចាគជាសម្ភារៈ សម្លៀកបំពាក់ ស្បៀងអាហារ ឬថវិកា អាចបរិច្ចាគមកសមាគមបាន ហើយ​សមាគមនឹង​ដឹកសម្ភារៈទាំងអស់ទៅជូនដល់​ពលរដ្ឋ​កម្ពុជា​ដែលត្រូវបានជម្លៀស។

TAFTAC បាន​អះអាង​ថា «ចំពោះការបរិច្ចាគ ជាសម្ភារៈ សម្លៀកបំពាក់ ស្បៀងអាហារ ផ្សេងៗ សូម​ដឹក​មក​សមាគម​ដោយ​ផ្ទាល់ លោក លោកស្រីអាចទំនាក់ទំនងសមាគមតាមរយៈលេខទូរស័ព្ទ ០៧០ ៥៥៥ ៦៤១ ដែលជាអ្នកសម្របសម្រួល។ ចំពោះការបរិច្ចាគជាថវិកា អាចផ្ញើបានតាមរយៈ QR Code របស់​សមាគម»។

ដោយ​ឡែក​ សមាគមពាណិជ្ជកម្មកម្ពុជា​ក៏​បាន​បង្កើត​ជា​មូលនិធី​ដើម្បី​ជួយដល់កងទ័ពជួរមុខ និងជន ភៀសសឹកខ្មែរ ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ចំណែក​ណាមួយ​ដូច​ជា​ថវិការក្តី ម្ហូបអាហារ ថ្នាំសង្កូវ ក៏ដូចជារបស់ប្រើប្រាស់ផ្សេងៗចាំបាច់មួយចំនួនទៀត ដើម្បី​ជួយដល់កងទ័ពជួរមុខ និងជន ភៀសសឹកខ្មែរ។

ទន្ទឹម​នេះ លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ក្នុងស្មារតីខ្មែរជួយខ្មែរ​ក៏​បាន​បង្កើត​មូល​និធិ​មនុស្សធម៌​ដើម្បី​ជួយ​ដល់​កង​កម្លាំង​ជួរ​មុខ និង​ជន់​ភៀស​សឹក​ដូច​គ្នា​ដែរ។

ក្នុង​នោះ លោក​ បាន​គូស​បញ្ជាក់​ថា «ក្រុមហ៊ុន PICG ដែលមាន Sailun និង Petronas បានបរិច្ចាក ថវិការ ១ម៉ឺនដុល្លា ដល់​វីរៈ​កងទ័ពខ្មែរ​ដ៏​អង់អាច ព្រម​ទាំងគ្រោងបើកមូលនិធិដើម្បីជួយកងទព័ខ្មែរ»។

គិត​មក​ដល់​ពេល​នេះ សង្គ្រាម​កម្ពុជា-ថៃ ដែល​ឈ្លាន​ពាន​ដោយ​ភាគី​ថៃ មក​លើ​កម្ពុជា​ បាន​ឈាន​ចូល​មក​ដល់​ថ្ងៃ​ទី​៥ ហើយ ដោយ​សង្គ្រាម​​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​តែ​បន្ត​ក្តៅ​នៅ​ឡើយ​។​ ក្នុង​នោះ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោក​ស្រី មាលី សុជាតា ថ្លែងនៅរសៀលថ្ងៃទី២៧ ខែកក្កដានេះ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋខ្មែរស្លូតត្រង់ជិត ៨ម៉ឺននាក់ត្រូវឃ្លាតឆ្ងាយពីផ្ទះដែលធ្លាប់រស់នៅសុខសាន្ត, សាលារៀនជាង ៦រយ​ត្រូវបិទទ្វារ, សិស្សានុសិស្សជាង ១៥ម៉ឺននាក់ បាត់បង់ការរៀនសូត្រ គ្រូបង្រៀនជាង ៦ពាន់នាក់​មិន​បានបង្រៀនសិស្ស ព្រោះតែការឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ។

សូម​ជម្រាប​ថា កាលពីរសៀលថ្ងៃ​ទី​២៦ ខែ​កក្កដា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​សម្រេចផ្តល់​ថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលកំពុងភៀសសឹក ដោយ​សារ​សង្គ្រាមនៅតាមព្រំដែន។

ដោយ​ឡែក​សម្រាប់​ថ្ងៃទី ២ ដែល​ត្រូវ​នឹង​ថ្ងៃទី​ ២៧ កក្កដា ទឹកប្រាក់​សុទ្ធ​ជាង​ ១៣ ​ម៉ឺន​ដុល្លារ ប្រាក់រៀល​ជាង ​៥០០​ លាន​ និង​ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ព្រមទាំង​ថ្នាំពេទ្យ ត្រូវបាន​សប្បុរសជន​ប្រគល់​អំណោយ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​ចែកជូន​ដល់​វីរ​កងទ័ព​ជួរមុខ​ និង​ពលរដ្ឋ​កំពុង​ជម្លៀស​ខ្លួន បន្ទាប់ពី​មាន​ជម្លោះ​ប្រដាប់អាវុធដែល​បង្កឡើងដោយ​ទាហាន​ថៃ​ឈ្លានពាន​មកលើ​ដែន អធិបតេយ្យ​ភាព​របស់​កម្ពុជា៕

The post វិស័យឯកជន និងសមាគមធុរកិច្ចនានា រួមគ្នាបង្កើតមូលធិនិជួយសង្រ្គោះកងកម្លាំងជួរមុខ appeared first on Kampuchea Thmey Daily.

ខេត្តសៀមរាប រៀបចំរាត្រីសមោសរ សប្បុរសធម៌ ដើម្បីកៀរគររកមូលនិធិ សម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌
នៅរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំរាត្រីសមោសរ សប្បុរសធម៌ នៃខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័ត្រចិត្ត ដើមី្បសហគមន៍មានសុខភាពល្អ និង មានភាពធន់នឹងអាកាសធាតុ» ក្នុងការប្រមូលថវិកាសម្រាប់យកទៅធ្វើសកម្មភាពជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូចបណ្តាខេត្តផ្សេងៗ ដែលទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ឬឧបទ្ទវហេតុផ្សេងៗ ដោយមិនបានប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រោមវត្តមានចូលរួមរបស់ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីបញ្ហាប្រឈមជាសាកល នៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌។ ពិធីរាត្រីសមោសរ នេះ បានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន វិមានមង្គល ខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា ក្នុងរាត្រីសមោសរ អបអរខួបទី១៦២ ទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ នេះ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាពីគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅខេត្តកន្លងមក កាន់តែយល់ដឹងច្រើន អំពីវប្បធម៌នៃការចែករំលែកសម្រាប់ការងារជួយសង្គម និងបានញ៉ាំងឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបមានលទ្ធភាពគ្រប់គ្រាន់ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលាដោយមានប្រសិទ្ធភាព។

សម្តេចពិជ័យសេនា បានបន្ថែមថា ការចូលរួមគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប គឺជាការចូលរួមជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងររបស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការផងដែរ។ ក្នុងរយៈពេលកន្លងមកនេះ សាខាបានជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានយ៉ាងរហ័ស នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនមានភាពរើសអើង និងតម្លាភាពខ្ពស់។

ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅ បានជួយប្រជាពលរដ្ឋងាយរងគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ៥ម៉ឺននាក់។ ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទំាងអស់ បន្តប្រពៃណីវប្បធម៌ចែករំលែកធ្វើសកម្មភាពសាមគ្គីគ្នា រួបរួមគ្នាឱ្យបានខ្លំាងក្លាបន្ថែមទៀត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនជឿនលឿនទៅមុខទៀត។

ចំណែក លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានមានប្រសាសន៍ថា ឆ្នាំនេះ សាខាកាកបាទក្រហមខេត្ដសៀមរាប បានរៀបចំរាត្រីសមោសរនេះឡើង ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ ក្នុងឱកាសប្រារព្ធខួបទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទំាងអស់ ដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមដោយបានជួយឧបត្ថម្ភជាទឹកប្រាក់ និងសម្ភារជូនដល់កាកបាទក្រហមកម្ពុជា។ លោកអភិបាលខេត្ដក៏បានប្តេជ្ញាយកថវិកាទំាងនេះ ទៅជួយឱ្យចំគោលដៅនៃការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស គឺនៅពេលជួបនូវគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ៕

ដោយ៖ គឿន វេត

The post ខេត្តសៀមរាប រៀបចំរាត្រីសមោសរ សប្បុរសធម៌ ដើម្បីកៀរគររកមូលនិធិ សម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ appeared first on Kampuchea Thmey Daily.

យុវជនស្រឡាញ់កីឡាមួយក្រុម រួមគ្នារៃអង្គាសថវិកា​ ទិញសម្ភារសិក្សាជូនសាលាបឋមសិក្សាអូរក្បុល
នៅថ្ងៃស្អែកទី១១ ខែមករា ឆ្នាំ២០២៥នេះ យុវជនស្រឡាញ់កីឡាមួយក្រុម គឺក្រុមបាល់ទាត់ដំរីព្រៃ ដែលដឹកនាំក្រុមដោយ លោក នីសំអាន មុនីឧត្ដម និងតារាចម្រៀង លោក ថុល សុភិទិ បានរួមគ្នារៃអង្គាសថវិកាក្នុងក្រុមដើម្បីទិញសម្ភារសិក្សា និងសម្ភារកីឡា ក្នុងនោះមមានដូចជា៖ កាតាប ប៊ិក សៀវភៅ ខ្មៅដៃ ជ័រលុប ដបទឹក បាល់ទាត់ និងថវិកាមួយចំនួនទៀត ដើម្បីចែកជូនដល់លោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលារៀនបឋមសិក្សាអូរក្បុល ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

លោក នីសំអាន មុនីឧត្តម ប្រធានក្រុមបាល់ទាត់ដំរីព្រៃ បានឱ្យដឹងថា បន្ទាប់ពីកិច្ចការមនុស្សធម៌ជាមួយសាលាបឋមសិក្សាអូរក្បុលរួច កម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង៣រសៀល ដោយក៏នឹងមានការប្រកួតបាល់ទាត់មិត្ត រវាងក្រុមបាល់ទាត់ដំរីព្រៃ និងក្រុមបាល់ទាត់យុវជនសម្ភុបុរៈ ដឹកនាំដោយ លោក គង់ មេត្តា អភិបាលនៃគណៈអភិបាលស្រុកសំបូរផ្ទាល់ ក្រោមមូលបទ៖ «កីឡា-ទេសចរណ៍-ចែករំលែក ស្ថិតនៅក្នុងវិទ្យាល័យហ៊ុន សែនសម្ភុបុរ:» នៅថ្ងៃស្អែកនេះតែម្ដង។

លោក នីសំអាន មុនីឧត្តម បានបង្ហើបឱ្យដឹងទៀតដែរថា គោលបំណងនៃការបង្កើតកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌នេះឡើងមក គឺមានបុព្វហេតុចម្បងចំនួន៣ ក្នុងនោះរួមមាន៖

ទី១. មនុស្សធម៌ (ធ្វើសប្បុរសធម៌ និងកិច្ចការសង្គម) ទី២.ទេសចរណ៍ (ធ្វើដំណើរកម្សាន្ត ផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក) និងទី៣. កីឡា (រាល់សកម្មភាពកិច្ចការមនុស្សធម៌ និងទេសចរណ៍កម្សាន្ត គឺស្ដែងឡើងតាមរយ:សកម្មភាពកីឡា ដើម្បីបណ្ដុះស្មារតី ជម្រុញឱ្យសិស្សានុសិស្សទាំងអស់ ពិសេសយុវជនចូលរួមលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗទៀត)។

គួរជម្រាបថា ក្រុមបាល់ទាត់ដំរីព្រៃ បានបង្កើតឡើងគិតមកទល់ពេលនេះមានរយៈពេល២ឆ្នាំមកហើយ ក្រៅពីសកម្មភាពកីឡា ក្រុមបាល់ទាត់ដំរីព្រៃ ក៏គោលបំណងជាច្រើនដែលទាក់ទងនឹងកម្មវិធីសប្បុរសធម៌ ពិសេសការជួយដល់សិស្សានុសិស្សដែលរស់នៅតំបន់ដាច់ស្រយោល ដែលកំពុងខ្វះខាតសម្ភារសិក្សា ក្នុងដំណើរការសិក្សារៀនសូត្រ ផងដែរ៕

The post យុវជនស្រឡាញ់កីឡាមួយក្រុម រួមគ្នារៃអង្គាសថវិកា​ ទិញសម្ភារសិក្សាជូនសាលាបឋមសិក្សាអូរក្បុល appeared first on Kampuchea Thmey Daily.

ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពេញចិត្តចូលរួមបរិច្ចាកថវិការផ្ទាល់ខ្លួន ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញក្តីពេញចិត្ត និងសប្បាយរីករាយក្នុងការចូលរួមបរិច្ចាកថវិការ ជាមួយ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។

លោក ហង្ស រ៉ាវី ជាប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា តំណាងសមាគមអ្នកដឹកជញ្ចូនត្រីចក្រ យានយន្តសន្តិភាពបានឱ្យដឹងថា លោករួមទាំងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធចំណុះសមាគមទាំងអស់ បានបរិច្ចាកថវិការផ្ទាល់ខ្លួនរួចរាល់ជាមួយរាជរដ្ឋាភិបាល ដើម្បីជាការចូលរួមចំណែកលើការអភិវឌ្ឍន៍តំបន់នៅតាមបន្ទាត់ព្រំដែន ឱ្យមានការរីកចម្រើនកាន់តែខ្លាំង ។

ពលរដ្ឋអ្នករត់ម៉ូតូ passapp ជាមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រាប់ថា ត្បិតថវិការចរិច្ចាកចូលរួមតិចតួចក៏ពិតមែន ប៉ុន្តែពួកគាត់សប្បាយចិត្តក្នុងការផ្តល់ជូនរាជរដ្ឋាភិបាល។ ពួកគាត់បន្ថែមថា តំបន់ព្រំដែន ពុំមែនជាតំបន់ដែលពួកគាត់រស់នោះទេ ប៉ុន្តែវាស្ថិតក្នុងប្រទេសជាតិរបស់ពួកគាត់ ដូច្នោះហើយពួកគាត់ចង់មើលឃើញប្រទេសជាតិរបស់ខ្លួនមានការអភិវឌ្ឍន៍ និងមិនចង់ឃើញមានភ្លើងសង្គ្រាមដូចក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេសញុះញង់នោះឡើយ។

គួរបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលផ្តួចផ្តើមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលការគាំទ្រយ៉ាងផុសផុលបំផុតពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដោយពលរដ្ឋបានបរិច្ចាកថវិការតាមលទ្ធិភាព និងបានបង្ហោះជាសាធារណៈតាមបណ្តាញសង្គមអំពីសកម្មភាព នៃការពេញចិត្តក្នុងការចូលរួមចំណែកជាមួយការអភិវឌ្ឍន៍សង្គមជាតិ៕

អត្ថបទ៖ សុភា

The post ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពេញចិត្តចូលរួមបរិច្ចាកថវិការផ្ទាល់ខ្លួន ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន appeared first on Kampuchea Thmey Daily.

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលការគាំទ្រយ៉ាងផុសផុលពីពលរដ្ឋ
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តួចផ្តើមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើង ដែលជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ មានការទទួលគាំទ្រយ៉ាងផុសផុលពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេស ដើម្បីអភិវឌ្ឍតំបន់ព្រំដែន ដែលក្នុងនោះក្រៅពីធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក៏មានការកសាងសាលារៀននៅតាមតំបន់ព្រំដែនផងដែរ។

ប្រជាពលរដ្ឋបង្ហាញការសាទរ និងពេញចិត្តបំផុតចំពោះរាជរដ្ឋាភិបាល ដែលបានបង្កើតប្រព័ន្ធទំនាក់ទំនងមួយ អាចឱ្យប្រជាពលរដ្ឋទូទៅនៅគ្រប់មជ្ឈដ្ឋានអាចមានឱកាសចូលរួមចំណែក ក្នុងដឹងឮពីព័ត៌មានអភិវឌ្ឍន៍នៅតំបន់ព្រំដែន។ ជាពិសេសគ្រុបតាមប្រព័ន្ធតេឡេក្រាម ក៏ជាផ្នែកមួយអាចឱ្យពលរដ្ឋលើកជាមតិយោបល់សួរនាំ និងទទួលបានព័ត៌មានទៅវិញទៅមកបានដោយសេរី លើចម្ងល់ទាំងឡាយណាដែលពលរដ្ឋងឿងឆ្ងល់ ឬយល់មិនច្បាស់ពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន។

តាមរយៈការប្រមូលនិធិនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរនៅហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់សម្តេចមានខ្លឹមសារថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជនបានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។ តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះទៅឲ្យវៀតណាមតើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។

សម្ដេតេជោបន្ថែមថា ការរំពឹងទុកប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។

ជាមួយគ្នានេះ សម្ដេចក៏អំពាវនាវឲ្យជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ? នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី៕

អត្ថបទ៖ សុភា

The post មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលការគាំទ្រយ៉ាងផុសផុលពីពលរដ្ឋ appeared first on Kampuchea Thmey Daily.

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកៀរគរសប្បុរសជន និងសិល្បករ សិល្បការិនី រួមទាំងបុគ្គលិក ១៣១នាក់ នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា នូវថវិកាចំនួន ១៥៨.១០០ ដុល្លារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច រូមជាមួយសប្បុរសជននៃ Galaxy Navatra Group បាននាំយកថវិកាចំនួន ១៥៨,១០០ដុល្លារអាមេរិក ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ក្នុងឱកាសសំណេះសំណាល ប្រគល់ និងទទួលថវិកាពីសប្បុរសជននៃក្រុមហ៊ុន Galaxy Navatra Group លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច ព្រមទាំងសប្បុរសជននៃផលិតកម្ម Galaxy Navatra Group ប្រមាណ ១៣១នាក់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៨រៀងមក ដែលរហូតមកដល់ឆ្នាំ២០២៤នេះ។

លោកស្រី ពុំ ចន្ទីនី ក៏បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន, ហើយក្នុងនាមកាកបាទក្រហមកម្ពុជា ជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កន្លងមកនេះ គឺបានជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតជាច្រើនម៉ឺនគ្រួសារ ស្ថិតនៅគ្រប់រូបភាពទាំងអស់។ក្នុងឱកាសនោះលោកស្រី ពុំ ចន្ទីនី ក៏បានលើកឡើងពីកិច្ចការងារមនុស្សធម៌ជាច្រើនដែលកាកបាទក្រហមកម្ពុជា បានធ្វើកន្លងមក និងបានកំពុងធ្វើ រួមទាំងបេសសកម្មមនុស្សធម៌បន្ដទៅមុខទៀត ក្នុងការជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាព រួមទាំងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។

ជាពិសេសបានបញ្ជាក់ពីទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌ ក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច។បន្ទាប់ពីលោកស្រី ពុំ ចន្ទីនី បានលើកឡើងពីសាវតា និងបេសកកម្មការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងផងដែរ ក្នុងនាមលោកជាអ្នកដឹកនាំក្រុមហ៊ុន Galaxy Navatra Group ទោះក្នុងកាលៈទេសៈលោកមានការខ្វះខាត ក៏ប៉ុន្ដែអ្នកឧកញ៉ារូបនេះក៏នៅតែចូលរួម និងកៀរគរបងប្អូននៅក្រុមហ៊ុន ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត។

ក្នុងឱកាសនោះ អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណដល់ក្រុមការងាររបស់ទាំងអស់ ដែលមានបេះដូងចែករំលែក និងរួមសាមគ្គីគ្នា ជាពិសេសបងប្អូនខាងសិល្បៈដែលជាគំរូមួយ ដល់សប្បុរសជនផ្សេងៗ ដែលយកចិត្ដទុកដាក់ និងមានបេះដូងចែករំលែក បានចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ទោះតិចក្ដីច្រើនក្ដី ដែលបង្ហាញពីការស្រលាញ់គាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ក្រោមការដឹកនាំរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កន្លងមកនេះ គឺបានជួយដល់ប្រជាជនងាយរងគ្រោះច្រើនមែនទែន ។

អ្នកឧកញ៉ា បានគូសរម្លឹកថា «កាលខ្ញុំនៅក្មេង ខ្ញុំនិងគ្រួសារខ្ញុំមានភាពខ្វះខាត ហើយក៏ធ្លាប់បានទទួលនូវអំណោយរបស់កាកបាទក្រហមកម្ពុជាផងដែរ កាលជំនាន់ហ្នឹង គឺមានទឹកលិចនៅខេត្ដព្រៃវែង កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះដោយទឹកលិចនោះ ក្នុងនោះក៏មានគ្រួសារខ្ញុំផងដែរ គឺលោកឪពុកខ្ញុំផ្ទាល់ ដែលបានទៅទទួលអំណោយពីកាកបាទក្រហមកម្ពុជា ។ដូច្នេះហើយបានជាខ្ញុំចងចាំក្នុងចិត្ដជាប់ជានិច្ច ដែលក្នុងគ្រាដ៏ក្រលំបាកខ្វះខាតនេះ បានលេចវត្ដមានរបស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះ។ ចឹងហើយបានជាខ្ញុំ តែងតែណែនាំដល់គ្រួសារ និងក្រុមការងារទាំងអស់ ធ្វើម៉េចចូលរួមបរិច្ចាគថវិកាទាំងអស់គ្នា ទោះតិចក្ដីច្រើនក្ដី ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាជនងាយររងគ្រោះគ្រប់រូបភាព»។

ជាការឆ្លើយតបលោកស្រី ពុំ ចន្ទីនី បានថ្លែងកោតសរសើរចំពោះទឹកចិត្ដសប្បុរស និងជីវិតតស៊ូប្រឹងប្រែងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបន្ដឧបត្ថម្ភគាំទ្រ និងកៀរគរសប្បុរសជននានា បរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា ។ក្នុងឱកាសនោះលោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ហើយសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានោះលោកស្រីក៏បានរៀបរាប់ពីការប្រើប្រាស់ថវិកា របស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាង សង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនអ្នកងាយរងគ្រោះ នៅតាមមូលដ្ឋានគោលដៅមួយចំនួន ដើម្បីពួកគាត់យកទៅប្រកបរបរអាជីវកម្មផ្សេង ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ការផ្តល់ថវិកាជារៀងរាល់ឆ្នាំ ចំនួន ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផា ហើយក្នុងឆ្នាំ២០២៣កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទបានប្រមាណ ជាង៩ម៉ឺន៩ពាន់គ្រួសារ។

កន្លងទៅថ្មីៗនេះ ក្រុមប្រតិបត្តិកាកបាទក្រហមកម្ពុជា ក៏បានផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដល់អង្គការសង្គ្រោះជនអស់សង្ឃឹម អង្គការលើស្ទួយប្រជាពលរដ្ឋមជ្ឈមណ្ឌល់បុរីទារក និងកុមារជាតិ សមាគមដន្ត្រីសំនៀងជនពិការ និងអង្គការផ្ទះបាយកុមារ ដែលមានអ្នកទទួលផលរាប់ពាន់នាក់។ក្នុងឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៥ ដែលកាកបាទកាកបាទក្រហមកម្ពុជា មិនបានប្រារព្ធពិធីជួបជុំ ដើម្បីអបអរសាទរទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ប៉ុន្តែទោះជាយ៉ាងណាក្តីកាកបាទក្រហមកម្ពុជា គឺបន្ដទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា តាមរយៈការអញ្ជើញ មកផ្ទាល់ដល់ទីស្នាក់ការកណ្ដាល ឬចាត់តំណាងនាំមកប្រគល់ជូន ក៏ដូចជាការផ្ដល់ជូនតាមប្រព័ន្ធធនាគារផ្សេងៗ ហើយកាកបាទក្រហមកម្ពុជា បានចាត់ទុកវិភាគទានទាំងនោះ គឺសុទ្ធតែបានរួមចំណែក ធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា ក្នុងឱកាសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដឹកនាំក្រុមការងារ Galaxy Navatra Group នាំយកថវិកាជាង ១៥ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៨ ឧសភា ឆ្នាំ២០២៤នេះ ក្នុងចំណោមតារាច្រៀងដ៏ល្បីប្រចាំកម្ពុជា គឺតារាចម្រៀង ខេមៈ សិរីមន្ដ និងតារាចម្រៀង តន់ ចន្ទសីម៉ា បានឡើងបកស្រាយបទចម្រៀង «លោកពុក សែនល្អ» និងបទចម្រៀងផ្សេងទៀតមុននឹងបញ្ចប់កម្មវិធី និងប្រគល់-ទទួលបណ្ណថ្លែងអំណរគុណ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕

The post អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកៀរគរសប្បុរសជន និងសិល្បករ សិល្បការិនី រួមទាំងបុគ្គលិក ១៣១នាក់  នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា នូវថវិកាចំនួន ១៥៨.១០០ ដុល្លារ appeared first on Kampuchea Thmey Daily.

ថ្ងៃនេះលោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកា ដើម្បីជួយកុមារកម្ពុជា
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ បានចាប់ផ្តើមហើយ ដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ បន្តទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប និងបន្តជិះកង់ឆ្លងកាត់ប្រទេសចំនួន២៥ រាប់ពីប្រទេសកម្ពុជារហូតដល់ទ្វីបអឺរ៉ុប ក្នុងចម្ងាយសរុប២០ ០០០គីឡូម៉ែត្រ ដើម្បីអង្គាសប្រាក់ឱ្យបានប្រមាណ២៥ម៉ឺនដុល្លារបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី០៦ នេះ លោក ទីវ តារារិទ្ធិ បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពក្នុងការចាប់ផ្តើមដំណើរជិះកង់ ពីប្រទេសកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់ដំណើរការការព្យាបាលនៅមន្ទីរពេទ្យ២ នៅខេត្តសៀមរាប គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣។ ក្នុងនាមជាអ្នកស្រឡាញ់  ការជិះកង់តាំងពីឆ្នាំ២០១៧ និងបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែង  ក្នុងប្រទេសកម្ពុជា លោក ទីវ តារារិទ្ធិ បានរៀនសូត្រ និងឃើញទិដ្ឋភាពសង្គមជាច្រើន នៅតំបន់ដាច់ស្រយាល ដែលមានភាពខ្វះខាត ក្នុងជីវភាពរស់នៅ តំបន់ខ្លះខ្វះគ្រូពេទ្យ និងថ្នាំសង្កូវជាដើម។ ការណ៍នេះហើយ ដែលជំរុញទឹកចិត្ត របស់លោកក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ចង់បង្កើតកម្មវិធីមួយដែលអាចជួយដល់សង្គមបាន។

ឆ្នាំមុន យុវជន ទីវ តារារិទ្ធិ បានសម្រេចក្ដីស្រមៃលើកទី១របស់លោក  ដោយបានបង្កើត កម្មវិធី ជិះកង់ជុំវិញប្រទេសនៅតំបន់អាស៊ានចំនួន៦ប្រទេស ដោយបានរៃអង្គាសថវិកាជិត៦ម៉ឺនដុល្លារ     អាមេរិក ជួយដល់មន្ទីរពេទ្យកុមារអង្គរ។

កម្មវិធីនៅពេលនោះ លោកត្រូវជិះកង់លើចម្ងាយផ្លូវប្រមាណ៩ពាន់គីឡូម៉ែត្រ និងប្រើរយៈពេល៣ខែ។ ចំណែកលើកទី២ទៅកាន់តំបន់អឺរ៉ុបនេះវិញ ជាការធ្វើដំណើរវែងឆ្ងាយ និងប្រើរយៈពេលពេញមួយឆ្នាំ ដោយឆ្លងកាត់ប្រទេសចំនួន២៥ លើចម្ងាយផ្លូវលើសពី២ម៉ឺនគីឡូម៉ែត្រ។ ប្រទេសដែលលោក ទីវ តារារិទ្ធិ នឹងឆ្លងកាត់មុនគេ គឺចេញពីកម្ពុជាឆ្លងចូលប្រទេសឡាវ ថៃ បន្តទៅបង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌា ចូលតំបន់អាស៊ីកណ្ដាល មជ្ឈឹមបូព៌ា និងរហូតដល់ទ្វីបអឺរ៉ុប ទៅដល់អឺរ៉ុប យុវជនរូបនេះរំពឹងថា នឹងអាចជិះបានច្រើនប្រទេស ពិសេសគោលដៅទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានមុនកម្មវិធីជិះកង់នៅមន្ទីរពេទ្យកុមារអង្គរ លោក ទីវ តារារិទ្ធី លើកឡើងដូច្នេះថា៖« ខ្ញុំគ្រាន់តែជាយុវជនខ្មែរម្នាក់ដែលស្រឡាញ់ការធ្វើដំណើរ មានក្ដីស្រម៉ៃ ហើយតំណាង  ឱ្យយុវជនខ្មែរ បានដាក់ទង់ជាតិកម្ពុជាធ្វើដំណើរទៅកន្លែងជាច្រើន ហើយកន្លងទៅ មានការគាំទ្រពីសំណាក់ប្រជាជាតិ អាស៊ានយើង ហើយឆ្នាំនេះខ្ញុំនៅតែមានមោទនភាព ដែលតំណាង ឱ្យយុវជនខ្មែរ នាំទង់ជាតិខ្មែរ ឆ្លងកាត់ប្រទេសជាច្រើន ហើយបង្ហាញឱ្យគេឃើញពីភាពខ្លាំងរបស់យើង ឱ្យគេឃើញពីភាពអស្ចារ្យថាយុវជនយើងគឺមានភាពខ្លាំង ហើយយកចិត្តទុកដាក់លើសង្គមទៀត»។

លោក ទីវ តារារិទ្ធិ ក៏រំពឹងថា លោកនឹងអាចធ្វើជាគម្រូដល់យុវជនផ្សេងទៀតក្នុងការបង្កើត កម្មវិធីសប្បុរសធម៌ផ្សេងៗដើម្បីជួយសង្គម។ លោកចង់ឱ្យយុវជនជឿលើឆន្ទះរបស់ខ្លួនឯង ក្នុងការធ្វើអ្វីដើម្បីបុព្វហេតុសង្គមជាតិ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ប្រធានមន្ទីរពេទ្យកុមារអង្គរ បង្ហាញការយល់ឃើញថា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតពិតជារីករាយណាស់ ដែលលោក ទីវ តារារិទ្ធិ ធ្វើសម្រាប់សង្គមជាតិ ក៏ដូចជាបានរួមចំណែករកមូលនិធិជួយព្យាបាលកុមារខ្វះខាតនៅប្រទេសកម្ពុជា។ លោកបន្ថែមថា កិច្ចការងារដែលលោក ទីវ តារារិទ្ធិ កំពុងធ្វើនេះ ក៏កំពុងលើកទឹកចិត្ត  ដល់ប្រជាពលរដ្ឋ ខ្មែរក្នុងការគាំទ្រកម្មវិធីសប្បុរសធម៌ និងជាការផ្តួចផ្តើមជួយមន្ទីរពេទ្យ២ដែលកំពុងជួយព្យាបាលកុមារ ដោយឥតគិតថ្លៃ នោះគឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧។

លោក ងួនច័ន្ទភក្រ្តា យល់ថា គម្រូវីរៈភាពរបស់លោក ទីវ តារារិទ្ធិ ក៏កំពុងផ្សព្វផ្សាយ និងលើកស្ទួយកិត្យានុភាពរបស់ ប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិផងដែរ តាមរយៈការជិះកង់កាត់តាមប្រទេសជាច្រើន។

លោក ងួន ច័ន្ទភាក្រ្តា លើកឡើងដូច្នេះ៖« នេះលើកទី២ដែលជាបេសកម្មវែងឆ្ងាយ និងការលះបង់ខ្លាំង  និងរំពឹងថា លោក ទីវ តារារិទ្ធិ នឹងរៃអង្គាសបានថវិកាច្រើន ដើម្បីជួយកុមារកម្ពុជា ហើយស្របពេលមន្ទីរពេទ្យកុមារអង្គរប្រារព្ធខួប២៥ឆ្នាំផង ដែលគាត់ចង់ចូលរួមអបអរខួបនេះដែរ ដើម្បីបរិច្ចាគជួយមន្ទីរពេទ្យ ជួយកុមារកម្ពុជា និងសង្ឃឹមថា ថវិកាទាំងនោះនឹងរួមចំណែកជួយ កុមារ ជាច្រើនដែលកំពុងខ្វះខាត។ នេះជាការលះបង់ដ៏អស្ចារ្យមែនទែនសម្រាប់យុជន ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមជូនពរលោក តារារិទ្ធិ ប្រកបដោយជោគជ័យ ហើយសុខភាពល្អ ធ្វើដំណើរទៅប្រកបដោយសុវត្ថិភាព ទាំងកំឡុងពេលបេសកកម្ម និងត្រឡប់មកវិញ»៕

ដោយ៖ជុន កុសល

ចុចអាន៖ លោក ទីវ តារារិទ្ធិ នឹងជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបឆ្លងកាត់ប្រទេស២៥ ដើម្បីអង្គាសប្រាក់ជួយព្យាបាលកុមារ

The post ថ្ងៃនេះលោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកា ដើម្បីជួយកុមារកម្ពុជា appeared first on Kampuchea Thmey Daily.

វីជេ តាប៊ុយ ប្រកាសបង្កើតមូលនិធិសប្បុរសធម៌ជួយមន្ទីរពេទ្យ សាលារៀន និងជនត្រូវការជំនួយ
បន្ទាប់​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ អតីត​ពិធី​ករ​ល្បី​ឈ្មោះ​វីជេ តាប៊ុយ ស្រាប់តែ​ថ្មីៗ នេះ បាន​ចេញ​មុខ​ប្រកាស​ថា លោក​សម្រេចចិត្ត​បង្កើត​មូលនិធិ​សប្បុរសធម៌​មួយ ដើម្បី​ស្វែងរក​ថវិកា​ចូលរួម​ជួយ​មន្ទីរពេទ្យ សាលារៀន និង​ជន​ត្រូវការ​ជំនួយ​ផ្សេងៗ។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​វីជេ តាប៊ុយ មូលនិធិ​សប្បុរសធម៌​ដែល​លោក​បាន​បង្កើត​ឡើង​នេះ​មា​ន​ឈ្មោះ​ថា ពេញចិត្ត​ឬ​អត់​? ដែល​ស្រប​តាម​ចំណងជើង នៃ​កម្មវិធី​មួយ​ដែល​លោក​ធ្លាប់​បង្កើត​ឡើង។ ចំពោះ​ការ​ប្រកាស​បង្កើត​មូលនិធិ​សប្បុរសធម៌​ពី​សំណាក់​វីជេ តាប៊ុយ បាន​ការ​គាំទ្រ​មួយ​ចំនួន​ពី​មហាជន និង​មាន​ខ្លះ​ទៀត​លើក​ជា​ចម្ងល់​ផង​ដែរ។

តាប៊ុយ បាន​ឲ្យ​ដឹង​ថា «ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្កើត​មូលនិធិ​ពេញចិត្ត​ឬ​អត់​? ដើម្បី​អរគុណ​បងប្អូន​ដែល​គាំទ្រ​ពេញចិត្ត​ឬ​អត់ ហើយក៏​ចង់​ផ្តល់​ជួយ​ដល់​សង្គម​វិញ​នូវ​ការ​ដឹងគុណ​ថវិកា​ខ្ញុំ​ផ្ទាល់ និង​បងប្អូន​ដែល​បាន​ចូលរួម​នឹង​យក​ទៅ​ធ្វើ​សប្បុរសធម៌​ដូចជា​មន្ទីរពេទ្យ សាលារៀន ជន​ត្រូវការ​ជំនួយ និង​ផ្សេងៗ ទៀត (បញ្ជាក់ ១០០ រៀល ក៏​ទទួល​)»។

ជាមួយ​គ្នា​នេះ ក៏​មាន​មតិ​លើក​ឡើង​ថា «ខ្ញុំ​មក​កែ​អក្ខរាវិរុទ្ធ តើ​ជា​មូលនិធិ​អ្វី​ឲ្យ​ប្រាកដ បើ​សិន​ត្រូវ​ដាក់​ឈ្មោះថា មូលនិធិ​ពេញចិត្ត​ឬ​អត់ សូម​លុប​សញ្ញា‘?’ មូលនិធិ​មួយៗ មិនមែន​នឹកឃើញ​បង្កើត ក៏​បង្កើត​តាមតែ​ចិត្ត​ទេ ជាពិសេស​ការ​បរិច្ចាគ​តាម​ធនាគារ​ចាំបាច់​ត្រូវ​មាន​ចង​ច្បាប់​នៅ​ធនាគារ ជៀសវាង​ការ​មាន​បញ្ហា​ថ្ងៃក្រោយ»។ ចំណុច​នេះ ត្រូវ​បាន​ពិធី​ករ តាប៊ុយ បញ្ជាក់ថា «សញ្ញា​សួរ​ជា​ចំណងជើង​កម្មវិធី​របស់​ខ្ញុំ​ដែល​ធ្លាប់​បង្កើត ខ្ញុំ​គិត​ថា​នេះ​ជា​មូលនិធិ​ទ្រង់ទ្រាយ​តូច ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​ខ្ញុំ​គិត​ថា​ចាំបាច់»។

វីជេ តាប៊ុយ លើក​ឡើង​បន្ថែម​ទៅ​លើ​មតិ​ថា «ហួសចិត្ត Producer ប្រចាំ​ស្រុក​ខ្មែរ​ផង ពេល​ធ្វើ​អ្វីមួយ​គួរ​បង្ហាញ​ពី​គោលដៅ​ច្បាស់លាស់ មិនមែន​ផុស​សុំ​គេ​មុន​ទាំង​មិន​ទាន់​មាន​សកម្មភាព​អ៊ីចឹង​ទេ ខ្ញុំ​អ្នក​គាំទ្រ​បង​មួយ​រូប​ដែរ រិះគន់​ស្ថាបនា»។ ចម្លើយ តាប៊ុយ ថា «អរគុណ ចាំ​ទស្សនា​វីដេអូ​ក្រោយៗ បើ​សិន​គាត់​អាន caption ប្រហែល​គាត់​យល់​គោលបំណង​ខ្ញុំ»៕

អត្ថបទ ៖ ចាន់រ៉ា

The post វីជេ តាប៊ុយ ប្រកាសបង្កើតមូលនិធិសប្បុរសធម៌ជួយមន្ទីរពេទ្យ សាលារៀន និងជនត្រូវការជំនួយ appeared first on Kampuchea Thmey Daily.