មេដឹកនាំពិភពលោក Archives - Kampuchea Thmey Daily

អូបាម៉ា ហាក់​ព្រមាន​​ត្រាំ ដោយ​ប្រយោល​ ថា​ ​អាមេរិក​ប្រឈម​នឹងការបំផ្លិចបំផ្លាញ​ពិភពលោក​ធ្ងន់ធ្ងរ
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ព្រមានថា អាមេរិក​ប្រឈម​នឹង​ហានិភ័យ​នៃ​ការបំផ្លិចបំផ្លាញពិភពលោក​ធ្ងន់ធ្ងរ ​ប្រសិនបើមេដឹកនាំបច្ចុប្បន្ន​​បោះ​បង់ចោលតម្លៃមនុស្សធម៌​ជាមូលដ្ឋាន។

ការ​លើក​ឡើង​នេះ​​ ​ជា​ការឆ្លើយតប​ដោយប្រយោល ចំពោះ​ការគំរាមកំហែង​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ថា​ អ៊ីរ៉ង់​ប្រឈម​មុខនឹងការបំផ្លិចបំផ្លាញ​ជា​ថ្មី​ ប្រសិនបើ​ទីក្រុង​តេហេរ៉ង់​មិន​ចុះ​ចាញ់ជាមួយ​​អាមេរិក​។ នេះ​បើ​យោង​តាមបទសម្ភាសន៍​មួយ​កាលពីថ្ងៃចន្ទ​ ទី​០៤​ ខែឧសភា​ ឆ្នាំ​២០២៦ ជាមួយ​កាសែតអាមេរិក​​ New Yorker ។

លោក អូបាម៉ា លើក​ឡើងជាមួយ​កាសែត​ New Yorker ថា​៖ « ខ្ញុំជឿ​ថា ភាពជាអ្នក​ដឹកនាំអាមេរិក ដែល​តំណាងដោយប្រធានាធិបតី​អាមេរិក​ ត្រូវតែឆ្លុះបញ្ចាំង​ពីការគោរពជាមូលដ្ឋាន​ ចំពោះសេចក្តីថ្លៃថ្នូរ​របស់​មនុស្ស និងភាពសមរម្យ មិនត្រឹមតែនៅក្នុងព្រំដែនរបស់យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែលើសពីនេះ»។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ។ រូបភាព៖ Reuters

ដោយសង្ស័យ​លើ​សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់​មានផល​ប្រយោជន៍​ឬអត់ លោក អូបាម៉ា តប​ថា៖ « នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ បេន​ចាមីន​ ណេតាន់យ៉ាហ៊ូ បាន​ជំរុញទាំង​ខ្ញុំ​ និង លោក ត្រាំ​ ឱ្យ​ប្រឈមមុខ​ដាក់​គ្នាខាង​យោធាប្រឆាំង​នឹង​អ៊ីរ៉ង់​ ប៉ុន្តែខ្ញុំ​បដិសេធ»។

ដោយ​ឡែក ចំពោះ​ការគំរាមកំហែងរបស់ លោក ត្រាំ​ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលអះអាង​​ថា​៖ « អរិយធម៌ទាំងមូលរបស់​អ៊ីរ៉ង់​នឹងស្លាប់ត្រឹម​តែ​មួយ​យប់​ មិនអាច​ត្រូវបាននាំមកវិញបានទេ»។  ដោយ​ការ​ឆ្លើយ​តប​ លោក អូបាម៉ា ថ្លែង​ដោយមិនបញ្ចេញឈ្មោះប្រធានាធិបតីអាមេរិក​ដោយផ្ទាល់​ តែ​ខ្លួន​លើក​ឡើង​ថា ភាសាបែបនេះផ្ទុយ​នឹងអ្វីដែលថ្នាក់​ដឹក​នាំ​អាមេរិក​គួរ​​តែមាន​។

លោក អូបាម៉ា បន្ត​​ថា៖ « ប្រសិនបើយើងមិនផ្តល់សំឡេង​ដល់តម្លៃស្នូល​ទាំង​នោះទេ មានមនុស្សស្លូតត្រង់​ក្នុងប្រទេស​​នឹង​​មានរដ្ឋាភិបាល​ដ៏​អាក្រក់! យើង​ត្រូវយកចិត្តទុកដាក់​ចំពោះមនុស្សទាំងនោះ ពួក​គេ​អាច​ធ្វើ​ខុស​ ប្រសិនបើយើង​មិនការពារប្រឆាំងនឹងភាព​ក្រអឺតក្រទម ហើយ​ទង្វើ​ទាំង​នោះ​ជា​ផល​ប្រយោជន៍​មេដឹក​នាំ​ផ្ទាល់ខ្លួន​សុទ្ធសាធ[…] ប្រសិនបើ​មេដឹក​នាំ​មិន​មានរបស់​ទាំងនោះទេ[តម្លៃស្នូល] ពិភពលោកអាចបែកបាក់​​អាក្រក់​បំផុត​»៕

ប្រែសម្រួល៖ ណឺ មិនា

The post អូបាម៉ា ហាក់​ព្រមាន​​ត្រាំ ដោយ​ប្រយោល​ ថា​ ​អាមេរិក​ប្រឈម​នឹងការបំផ្លិចបំផ្លាញ​ពិភពលោក​ធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

នាយក IAEA ជំរុញ​ឱ្យ​មេដឹក​នាំ​ពិភពលោក ឈរ​លើ​សន្ធិសញ្ញាមិន​រីក​សាយ​ភាយ​នុយក្លេអ៊ែរ
ប្រធាន​អង្គការឃ្លាំមើល​នុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ​ (IAEA) ជំរុញឱ្យមេដឹកនាំពិភពលោក ឈរយ៉ាង​រឹងមាំ​នៅ​ពី​ក្រោយសន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធនុយក្លេអ៊ែរ (NPT) ដ៏សំខាន់ ដែល​រចនា​ឡើង​ដើម្បីទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​​ ខណៈ​​​អនុសញ្ញា​​អន្តរជាតិ​នេះ បាន​ពិនិត្យឡើងវិញ​​​នៅ​ក្នុង​កិច្ច​ប្រជុំ​​​នៅ​​ឯមហាសន្និបាតអង្គការសហប្រជាជាតិ(UN)។ នេះ​បើ​យោង​តាម​សារព័ត៌មាន​តួក​គី Anadolu ផ្សាយ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ។

​បេក្ខជន​​​ប្រជែង​តំណែង​​អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ លោក Rafael Grossi ​បច្ចុប្បន្ន​អគ្គនាយក​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរ​ជាតិ (IAEA) ប្រាប់​អ្នកតំណាង​​ប្រទេសនានា​ថា៖ « យើង​នៅទីនេះ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវឧបករណ៍​សំខាន់​បំផុត​មួយ​ក្នុងច្បាប់អន្តរជាតិ និង​ក្នុង​នយោបាយ​អន្តរជាតិទាំងមូល»។

លោក Rafael Grossi អគ្គនាយក​ទីភ្នាក់ងារ​ថាមពលអាតូមិក​អន្តរ​ជាតិ (IAEA). រូបភាព៖ Reuters

គួរ​​កត់សម្គាល់ថាមាន​ប្រទេសចំនួន​១៩១ បាន​ពឹងផ្អែកលើ​កិច្ចព្រម​ព្រៀង​នេះ ចាប់តាំងពីចូលជាធរមាននៅឆ្នាំ ១៩៧០។ដោយ​អ្នក​ជំនាញ​​ហៅសន្ធិសញ្ញានេះថា ជា​ពន្លឺ​ភ្លើង​នៃភាពប្រាកដ​ប្រជា​​ក្នុងពិភពលោកដែល​មានបទដ្ឋានអន្តរជាតិកាន់​តែស្តើងទៅៗ។

លោក Grossi និយាយថា៖ « កិច្ចព្រមព្រៀង​នេះ​នៅ​តែ​ជា​ចំណុច​ស្ថិរ​ភាព​ដ៏កម្រមួយ ​ពេល​មានភាពតានតឹងសកល សង្គ្រាមនិង​ការបែក​បាក់អន្តរជាតិ​កើនឡើង»។

លោកផ្តល់សញ្ញា​ជោគជ័យមួយលើកិច្ចខិតខំប្រឹងប្រែង​ ដើម្បី​បញ្ឈប់​ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ និង​លើក​ឡើង​ថា៖ « ពិភពលោក ជិតឈានដល់សកល​ភាពមួយ ដោយប្រទេស​សមាជិក​ទាំង​អស់ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ត្រួត​ពិនិត្យនុយក្លេអ៊ែរអន្តរជាតិ»​។

លោក Grossi ក៏​បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នៅក្នុង​ប្រទេស​ដែលងាក​ទៅរកថាមពលនុយក្លេអ៊ែរ ហើយកត់សម្គាល់ថា៖ « តម្រូវ​ការកំពុងកើនឡើង នៅគ្រប់ទ្វីប ​វា​លែងត្រូវបាន​កំណត់​ចំពោះ​ក្រុមតូចមួយនៃមហាអំណាចនុយក្លេអ៊ែរប្រពៃណីទៀតហើយ»។

លោកមានប្រសាសន៍ថា៖ « យើងឃើញ​វាស្ទើរតែរាល់ថ្ងៃ ពីប្រទេស​បង់ក្លាដែស ដល់ប្រទេសតួកគី ដល់​ប្រទេសអេហ្ស៊ីប។ ប្រទេស​ជា​ច្រើន​កំពុងឈាន​ទៅរកការកេងប្រវ័ញ្ចនុយក្លេអ៊ែរ»។

លោកសង្កត់ធ្ងន់​លើគោលការណ៍គ្រឹះនៃសន្ធិសញ្ញានេះ​ថា៖ « ប្រទេសមួយ​ចំនួន​តូច​មានអាវុធនុយក្លេអ៊ែរ​​គឺប្រសើរជាងប្រទេស​​ជា​​ច្រើនដែល​​​មានវា​ដែរ​។ ការរំសាយអាវុធនុយក្លេអ៊ែរ នៅ​តែជាការប្តេជ្ញាចិត្ត​របស់​យើង ហើយបច្ចេកវិទ្យានុយក្លេអ៊ែរត្រូវតែ​សម្រាប់​ទាំងអស់គ្នា និងវានៅតែមានសុពលភាពដូច​ថ្ងៃដែល​បានព្រាងឡើងជាលើកដំបូង»៕

ប្រែសម្រួល៖ ណឺ មិនា

The post នាយក IAEA ជំរុញ​ឱ្យ​មេដឹក​នាំ​ពិភពលោក ឈរ​លើ​សន្ធិសញ្ញាមិន​រីក​សាយ​ភាយ​នុយក្លេអ៊ែរ appeared first on Kampuchea Thmey Daily.

​ទ្រព្យសម្បត្តិ មហាអំណាចនុយក្លេអ៊ែរ៣រូប ដែលមានវត្តមានក្នុងព្យុហយាត្រាយោធា​ ចិន
មេ​ដឹក​​នាំមហាអំណាចនុយក្លេអ៊ែរ​ទាំង​បីរូប ដែលមានដូចជា លោក ស៊ី ជីនពីង លោក វ៉្លាឌីមៀរ ពូទីន និង លោក គីម ជុងអ៊ុន បានបង្ហាញវត្តមាន នៅក្នុងពិធីព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី​៣​ ខែកញ្ញា ឆ្នាំ ២០២៥ ដែលនោះក៏ជាការជួបជុំអន្តរជាតិលើកដំបូងជាមួយមេដឹកនាំពិភពលោកផ្សេងទៀត។

ជាការកត់សម្គាល់ដ៏ធំបំផុតមួយនោះគឺ ប្រធានាធិបតីរុស្ស៊ី និងមេដឹកនាំកូរ៉េខាងជើង ដែលបានធ្វើដំណើរទៅក្រៅប្រទេសដ៏កម្រមួយ ដើម្បីចូលរួមស្រាប់តែដើរទន្ទឹមនឹងលោក ស៊ី នៅពេលពួកគេឡើងទៅកាន់វេទិកាមើលពីលើទីលានធានអានមេន និងទស្សនាការបង្ហាញសម្ភារៈយោធា និងទាហានដើរក្បួន។ ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ការ​បង្ហាញ​ខ្លួន​រួម​នេះ​ជា​ការ​បង្ហាញ​ពី​ការ​រួបរួម​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។

ជាការចាប់អារម្មណ៍ធំ នៅពេលដែលអំណាចនុយក្លេអ៊ែរ​ទាំង​បីរូបដើរទន្ទឹមគ្នា នៅចំពីមុខមេដឹកនាំផ្សេងៗទៀត នោះនាំឲ្យផ្ទុះចម្ងល់ ទាក់ទឹននឹងទ្រព្យសម្បត្តិរបស់បុរសខ្លាំងទាំង៣រូបនេះ ថាតើមានទំហំច្រើនប៉ុន្មាននៅក្នុងឆ្នាំ ២០២៥នេះ?

ទី១ លោក ស៊ី ជីនពីង

ទ្រព្យសម្បត្តិដែលត្រូវបានប្រកាសជាផ្លូវការរបស់លោក ស៊ី ជីនពីង គឺតិចតួចបំផុត  ត្រឹមតែប្រហែល ១ លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែការប៉ាន់ប្រមាណខាងក្រៅប្រែប្រួលយ៉ាងទូលំទូលាយ ចាប់ពីរាប់រយលានដល់ជាងមួយពាន់លាន ដែលភាគច្រើនផ្អែកលើការរំពឹងទុក និងសមាគមគ្រួសារដោយប្រយោល។ ដោយសារតែ កង្វះតម្លាភាពផ្នែកហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធនយោបាយរបស់ប្រទេសចិន ទើបធ្វើឲ្យស្ទើរតែមិនអាចបញ្ជាក់ពីទ្រព្យសម្បត្តិពិតប្រាកដរបស់គាត់បាន។

យ៉ាងណា របាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានលេចធ្លាយនៅដើមឆ្នាំ ២០២៥ គូសបញ្ជាក់ថា ក្រុមគ្រួសាររបស់លោកស៊ី ជីនពីង (បងប្អូនប្រុសស្រី ក្មួយប្រុស) អាចគ្រប់គ្រងទ្រព្យសម្បត្តិលើសពី១ពាន់លានដុល្លារ ជាពិសេសតាមរយៈការកាន់កាប់អចលនទ្រព្យ និងអាជីវកម្ម។ ប៉ុន្តែការកាន់កាប់ទាំងនេះត្រូវបានសន្មតថាជាសមាជិកគ្រួសារ មិនត្រូវបានបញ្ជាក់ថាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកស៊ី នោះទេ។

ទី២ លោក វ៉្លាឌីមៀរ ពូទីន

ទោះបីជាប្រាក់ចំណូលផ្លូវការតិចតួចក៏ដោយ អ្នកវិភាគ និងអ្នកកាសែតស៊ើបអង្កេតជាច្រើនបានផ្តល់យោបល់ថាទ្រព្យសម្បត្តិពិតរបស់លោកពូទីនមានទំហំធំជាង – ជាទូទៅត្រូវបានលើកឡើងក្នុងចន្លោះពី ៧០ពាន់លានដុល្លារទៅ ២០០ពាន់លានដុល្លារ។ ជាពិសេសត្រូវបានភ្ជាប់ទៅនឹងទ្រព្យសម្បត្តិដូចជាវិមានរបស់ពូទីនដ៏ថ្លៃថ្លា។

ទ្រព្យសម្បត្តិរបស់លោក ពូទីន ត្រូវបានគេជឿថាត្រូវបានលាក់តាមរយៈបណ្តាញនានា គណនីនៅឯនាយសមុទ្រ និងសហការីដ៏មានឥទ្ធិពល ជាជាងចុះបញ្ជីនៅក្រោមឈ្មោះរបស់គាត់ផ្ទាល់។ ដូច្នេះ នាំឲ្យពិបាកប៉ាន់ស្មានថា មេដឹកនាំពិភពលោកមានទ្រព្យផ្លូវការប៉ុន្មាន។

ទី៣ លោក គីម ជុងអ៊ុន

យោងតាម Celebrity Net Worth រាយការណ៍ថា លោក គីម ជុងអ៊ុន មានទ្រព្យសរុបប៉ាន់ស្មាន ៥ ពាន់លានដុល្លារ ដោយលើកឡើងពីគណនីធនាគារដែលគ្រប់គ្រងដោយគ្រួសារនៅទូទាំងស្ថាប័នធនាគារបរទេសប្រហែល ២០០នៅកន្លែងដូចជាប្រទេសអូទ្រីស ស្វីស និងសិង្ហបុរី។ ការប៉ាន់ប្រមាណនេះ ក៏គិតទៅលើវិមានជាច្រើន រថយន្តទំនើប យន្តហោះឯកជន និងទូកកម្សាន្តផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយវីដេអូលោក Yoon ជាប់ឃុំក្នុងពន្ធធនាគារមួយកន្លែង

The post ​ទ្រព្យសម្បត្តិ មហាអំណាចនុយក្លេអ៊ែរ៣រូប ដែលមានវត្តមានក្នុងព្យុហយាត្រាយោធា​ ចិន appeared first on Kampuchea Thmey Daily.

កាយវិការស្និទ្ធស្នាលរបស់ លោកត្រាំ និងជំទាវទី១ ​ក្នុងអាណត្តិនេះ ខុស​ឆ្ងាយ​ពី​អាណត្តិ​មុន​
យោងតាមកាសែត Daily Mail កាលពីថ្ងៃទី ២៥ ខែមេសា ប្រធានាធិបតីអាមេរិក​ទី​​៤៧ លោក ដូណាល់ ត្រាំ និងជំទាវទី១ មេឡានៀ ត្រាំ បានចាកចេញពីសេតវិមាន ដើម្បីចូលរួមក្នុងពិធីបុណ្យ​​​​ថ្វាយ​ព្រះភ្លើង​របស់​ សម្តេច ប៉ាប ហ្វ្រង់ស៊ីស នៅទីលាន St. Peter’s Square នៃបុរីវ៉ាទីកង់ ខណៈមេដឹកនាំពិភពលោក និងសែរាជវង្សជាច្រើន ក៏បានបង្ហាញវត្តមាននៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី​នោះ​ដែរ។

នៅក្នុងវីដេអូមួយ គេឃើញប្រធានាធិបតីអាមេរិកវ័យ៧៨ឆ្នាំ បានបង្ហាញសកម្មភាពឱប​ថើប​ប្រពន្ធពីខាងក្រោយ ខណៈគាត់ដើរចូលទៅជិតឧទ្ធម្ភាគចក្រ Marine One ដែលចតនៅលើវាលស្មៅនៃសេតវិមាន។ ​​កាយវិការ​​របស់​​ប្រមុខរដ្ឋអាមេរិក​រូប​នេះ បង្ហាញ​ពី​ពេលវេលាដ៏រ៉ូមែនទិកនិងកម្រមួយរបស់គូស្នេហ៍ដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក ខណៈពេលដែលម្តងម្កាលលោកតែងតែបង្ហាញក្តីស្រលាញ់ចំពោះភរិយាក្នុងទឹកមុខស្ងប់ស្ងាត់ និងចៀសឆ្ងាយពីគ្នាប៉ុណ្ណោះ។

​ក្នុង​ពេល​កាន់អំណាច​របស់​ប្រធានាធិបតី​ត្រាំ​ក្នុង​អាណត្តិដំបូង (២០១៧ -​២០២១​) ប្រព័ន្ធផ្សព្វផ្សាយជាច្រើនធ្លាប់​បានចុះផ្សាយថា ​ជំទាវ​ទី​១​ មេឡានៀ ច្រានចោលការប៉ុនប៉ងរបស់ស្វាមី ដើម្បីកាន់ដៃគាត់​នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ។ អាកប្បកិរិយា​នេះ​បាន​ធ្វើ​ឲ្យ​អ្នកទាំងពីរ ត្រូវ​បាន​គេ​សង្ស័យ​ម្តង​ហើយ​ម្តង​ទៀត​ថា ​មាន​បញ្ហាល្អក់កករក្នុងនាមជាគូស្វាមីភរិយា និងអាចកំពុងត្រៀម​ខ្លួន​សម្រាប់​ការ​លែង​លះថែមទៀតផង។

មិនតែប៉ុណ្ណោះ នៅក្នុងសៀវភៅអនុស្សាវរីយ៍របស់ជំទាវទីមួយអាមេរិក ដែលបានចេញផ្សាយក្នុងខែតុលា ឆ្នាំ ២០២៤ លោកស្រីបានលើកឡើងពីការចោទប្រកាន់ថា បានទះដៃស្វាមីក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ ២០១៧។

យោងតាមពិធីសារស្វាគមន៍ លោក ត្រាំ ដែលពេលនោះជាប្រធានាធិបតីអាមេរិក ត្រូវដើរទន្ទឹមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្តីប្រពន្ធរបស់ពួកគេនៅពីក្រោយ។ គ្រាន់តែគ្រានោះ លោក Netanyahu បាន​កាន់​ដៃ​ភរិយា​របស់​លោក ដែល​នាំ​ឲ្យ​អ្នក​ទាំង​បី​ដើរ​ទន្ទឹម​គ្នាពុំកើត។

អតីតតារាបង្ហាញម៉ូដរូបនេះថែមទាំង​អះអាងទៀត​ថា «កម្រាលព្រំក្រហមមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកយើងទាំងបួននាក់ដើរក្បែរគ្នានោះទេ។ ខ្ញុំបានអនុញ្ញាតឲ្យស្វាមគីខ្ញុំបន្តដើរជាមួយនាយករដ្ឋមន្រ្តី និងភរិយា ដោយជ្រើសរើសដើរពីក្រោយគាតវិញ។ ពេលប្តីខ្ញុំលើកដៃខ្ញុំបដិសេធដោយនិយាយថា ខ្ញុំសប្បាយចិត្តណាស់ដែលបានដើរដោយខ្លួនឯង។ វាជាកាយវិការតូចមួយ គ្មានអ្វីលើសពីនេះទេ»។

ទោះជាយ៉ាងក៏ដោយ ដំណើរទៅកាន់បុរីវ៉ាទីកង់ក៏ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍មួយចំនួនដែលលោកស្រី មេឡានៀ បានចូលរួមជាមួយលោកត្រាំ ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមាន។ ក្នុងអំឡុងពេលអាណត្តិទីពីររបស់ស្វាមី លោកស្រីនៅតែកម្របណ្ដើរគ្នាជាមួយស្វាមីដដែល។ លើកចុងក្រោយដែលស្រ្តីវ័យ៥៥ឆ្នាំបង្ហាញមុខជាសាធារណៈជាមួយស្វាមី គឺនៅក្នុងព្រឹត្តិការណ៍ Easter egg roll កាលពីថ្ងៃទី ២១ ខែមេសា៕

លោកត្រាំ និងភរិយា នៅទីក្រុងរ៉ូមកាលពីថ្ងៃទី ២៥ ខែមេសា រូបថត៖ Shutterstock

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំទាវទី១អាមេរិក នៅតែបញ្ចេញឥទ្ធិពលខ្លាំង និងលេចធ្លោពេលបណ្ដើរជាមួយស្វាមី

The post កាយវិការស្និទ្ធស្នាលរបស់ លោកត្រាំ និងជំទាវទី១ ​ក្នុងអាណត្តិនេះ ខុស​ឆ្ងាយ​ពី​អាណត្តិ​មុន​ appeared first on Kampuchea Thmey Daily.

មកស្គាល់ មេដឹកនាំពិភពលោក វ័យក្មេងបំផុត ទាំង១០រូប នាពេលបច្ចុប្បន្ន
​លោកស្រី ផែថងថាន ស៊ីណា​វ៉ាត្រា (Paetongtarn Shinawatra) បានក្លាយជានាយករដ្ឋមន្ត្រីទី៣១ និងបង្កើតប្រវត្តិសាស្រ្តថៃ ជានាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុតរបស់ប្រទេសនេះ នៅវ័យត្រឹម៣៧ឆ្នាំ។

លោកស្រី ផែថងថាន (រូបថត៖ Bangkok Post)

លោកស្រីទទួលបានសំឡេងគាំទ្រ៣១៩ ក្នុងការបោះឆ្នោតរបស់រដ្ឋសភា ដើម្បីឡើងកាន់អំណាចបន្តពីលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវតុលាការធម្មនុញ្ញថៃ ចេញសាលក្រមដកហូតតំណែង ជុំវិញការតែងតាំងទណ្ឌិត ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី។

លោកស្រី ផែថងថាន (រូបថត៖ AP)

ស្របពេលពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់ចំពោះវ័យរបស់លោកស្រី ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនប្រមុខដឹកនាំពិភពលោកបច្ចុប្បន្នទាំង១០រូប ដែលមានវ័យក្មេងបំផុត៖

នាយករដ្ឋមន្ត្រីបារាំង Gabriel Attal ៖ កើតថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៨៩ (អាយុ៣៥ឆ្នាំ)

ប្រធានាធិបតីស្តីទី បួគីណាហ្វាសូ Ibrahim Traoré ៖ កើតថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៨៨ (អាយុ៣៦ឆ្នាំ)

ប្រធានាធិបតីអេក្វាទ័រ Daniel Noboa ៖ កើតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៨៧ (អាយុ៣៦ឆ្នាំ)

នាយករដ្ឋមន្ត្រីម៉ុងតេណេហ្គ្រោ Milojko Spajić ៖ កើតថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨៧ (អាយុ៣៦ឆ្នាំ)

ប្រធានាធិបតីម៉ុងតេណេហ្គ្រោ Jakov Milatović ៖ កើតថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៨៦ (អាយុ៣៧ឆ្នាំ)

នាយករដ្ឋមន្ត្រី សាធារណរដ្ឋអៀរឡង់ ៖ កើតថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៨៦ (អាយុ៣៧ឆ្នាំ)

នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ៖ កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ (អាយុ៣៧ឆ្នាំ)

ប្រធានាធិបតី​ឈីលី Gabriel Boric៖ កើត​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ១៩៨៦ (អាយុ៣៨ឆ្នាំ)

នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត Mohammed bin Salman ៖ ប្រសូតថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨៥ (ព្រះជន្ម៣៨វស្សា)

ប្រធានាធិបតីឆាដ Mahamat Déby ៖ កើតថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៨៤ (អាយុ៤០ឆ្នាំ)៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូនស្រីពៅលោកថាក់ស៊ីន បង្កើតប្រវត្តិសាស្រ្តថៃ ក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត

The post មកស្គាល់ មេដឹកនាំពិភពលោក វ័យក្មេងបំផុត ទាំង១០រូប នាពេលបច្ចុប្បន្ន appeared first on Kampuchea Thmey Daily.

កំពូលមេដឹកនាំនយោបាយលើពិភពលោក ១០ រូប ល្បីថាសង្ហាខ្លាំង ទាក់ទាញ ស្រីៗឲ្យលង់ស្នេហ៍
មិនមែនបុរសដែលមានមុខមាត់សង្ហាទាំងអស់ សុទ្ធតែជាតារាសម្ដែង តារាម៉ូដែល កីឡាករ បាល់ទាត់ តារាចម្រៀងឡើយ។ ក្នុងនោះក៏មាន មេដឹកនាំនយោបាយ នៅជុំវិញពិភពលោកដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​បុរស​សង្ហា ឬ​សិចស៊ី​បំផុត​ទាំង ១០ ដែល​បច្ចុប្បន្ន​កំពុង​កាន់​តំណែង​ជា​មេដឹកនាំ​នយោបាយ​ក្នុង​ពិភពលោក​ សម្រាប់​​ឆ្នាំ​ខាង​មុខ។

១ Emmanuel Macron Emmanuel Macron​​ អាយុ​ ៤៤ ឆ្នាំ

កើត​នៅ​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៧៧ លោកជា​អ្នក​នយោបាយ ​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​បារាំង​តាំងពី​ថ្ងៃ​ទី ១៤ ឧសភា ២០១៧។ មុន​ពេល​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី លោក​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ឧស្សាហកម្ម និង​កិច្ចការ​ឌីជីថល។ Emmanuel Macron ក្លាយ​ជា​មេដឹកនាំ​វ័យ​ក្មេង​បំផុត​របស់​បារាំង ​ចាប់​តាំង​ពី​ណាប៉ូឡេអុង ។

២ Jigme Khesar Namgyel Wangchuck ព្រះជន្ម ៤១

ព្រះអង្គជា Druk Gyalpo ឬ “ស្តេច​នាគ” នៃព្រះរាជាណាចក្រ​ប៊ូតាន។ ទ្រង់មាន​ភាព​ល្បីល្បាញ​លើ​ពិភពលោក ដោយសារ​រូបរាង​ដ៏​ល្អ​ជាមួយ​នឹង​ទម្រង់​មុខ និង​បុគ្គលិក​លក្ខណៈ​រឹងមាំ ។ ព្រះចៅអធិរាជ Jigme Khesar Namgyel Wangchuck បាន​ក្លាយ​ជា​ស្ដេច​នៃ​ប្រទេស​ប៊ូតាន​នៅ​អាយុ ២៦ ឆ្នាំ នា​ខែ​តុលា ឆ្នាំ ២០១១ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដាក់​ឈ្មោះ​ទ្រង់​​ថា “ព្រះអង្គម្ចាស់​មន្ត​ស្នេហ៍” បន្ទាប់ពី​ទ្រង់​បាន​បង្កើត​ចំណាប់​អារម្មណ៍​យូរអង្វែង​ជាមួយ អ្នក​កោតសរសើរ​ស្ត្រី។

៣ Justin Trudeau អាយុ ៤៩ ឆ្នាំ

នាយករដ្ឋមន្ត្រី​កាណាដារូបនេះ​ មានភាព​ទាក់ទាញ​ដែល​មិន​អាច​ប្រកែក​បាន ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​តារា​នៃ​រឿង “Mr Steal Your Girl” ជាច្រើនបន្ទាប់ពីរូបភាពរបស់ Ivanka Trump, Emma Watson, Kate Middleton និងសូម្បីតែ Donald Trump កំពុង​សម្លឹង​មើល​គាត់​ដោយ​ការ​កោតសរសើរ។ Justin Trudeau គឺ​ជា​នាយករដ្ឋមន្ត្រី​កាណាដា ​ដែល​សង្ហា​និង​អស្ចារ្យ​បំផុត​មិន​ធ្លាប់​បាន​ឃើញ​ និង​ត្រូវ​បាន​គេ​បោះឆ្នោត​​ឲ្យ​ឡើង​កាន់​តំណែង ដោយ​ពីមុន​គាត់​គឺ​ជា​គ្រូ​បង្វឹក​ជិះកង់ និង​ជា​អ្នក​ប្រដាល់​មួយ​រូបប៉ុណ្ណោះ។

៤ លោក Mark Rutte នាយករដ្ឋមន្ត្រី​ហូឡង់ (បុរស​នៅលីវ)

កើត​ថ្ងៃទី ១៤ ខែ​កុម្ភៈ ឆ្នាំ ១៩៦៧ ជា​អ្នក​នយោបាយ​ហូឡង់ ដែល​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ​តាំង​ពី​ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ២០១០ និង​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​ដើម្បី​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ចាប់​តាំង​ពី​ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ ២០០៦។ Mark Rutte មិន​ទាន់​រៀបការ​ទេ និងជា​សមាជិក​នៃ​សាសនា​ចក្រប្រូតេស្តង់​នៅ​ប្រទេស​ហូឡង់។

៥ Borut Pahor អាយុ ៥៨

នាយករដ្ឋមន្ត្រី​ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ ប្រធានាធិបតីពីឆ្នាំ ២០១២ ដល់បច្ចុប្បន្ន លោក Borut Pahor ដែល​មាន​អាយុ ៥៨ ឆ្នាំគឺជាការប្រកួតនៃនយោបាយស្លូវេនី ។ Borut Pahor កើតនៅថ្ងៃទី ២ ខែវិច្ឆិកា​ឆ្នាំ ១៩៦៣ នៅ Postojna ។ គាត់មានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ដោយផ្តោតលើ​ទំនាក់ទំនង​អន្តរជាតិ។ នៅឆ្នាំ ១៩៨៧ លោកបានឈ្នះពានរង្វាន់ Prešeren និង Zore ពីមហាវិទ្យាល័យ​សង្គមវិទ្យា វិទ្យាសាស្រ្តនយោបាយ និងសារព័ត៌មាន សាកលវិទ្យាល័យ Ljubljana សម្រាប់​និក្ខេបបទ​បញ្ចប់​ការសិក្សារបស់​លោក។

៦ Harry ព្រះជន្ម​ ៣៧  រាជបុត្រ នៃ Wales

ព្រះអង្គម្ចាស់ Harry គឺ​ជា​សមាជិក​នៃ​គ្រួសារ​រាជវង្ស​អង់គ្លេស។ ទ្រង់​ប្រសូតនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ១៩៨៤។ ក្នុងនាមជាបុត្រ​ពៅរបស់ Charles  ព្រះអង្គម្ចាស់នៃប្រទេស Wales និង Diana, Princess of Wales គឺជាអ្នកទី ៦ នៅក្នុងជួរនៃការស្នងរាជ្យរបស់ចក្រភពអង់គ្លេស។ ប្រសូត្រនៅមន្ទីរពេទ្យ St Mary’s Hospital ទីក្រុងឡុងដ៍ Harry បានទទួលការអប់រំនៅសាលា Wetherby សាលា Ludgrove និងមហាវិទ្យាល័យ Eton ។

ទ្រង់​បានចំណាយពេលផ្នែកខ្លះនៃឆ្នាំខ្វះចន្លោះរបស់ទ្រង់ នៅក្នុងប្រទេសអូស្ត្រាលី និងឡេសូតូ បន្ទាប់មកបានទទួលការបណ្តុះបណ្តាលមន្ត្រីនៅ Royal Military Academy Sandhurst ។ ទ្រង់ត្រូវបានតែងតាំងជា cornet ចូលទៅក្នុងក្រុម Blues និង Royals ដោយបម្រើជាបណ្តោះអាសន្នជាមួយព្រះអង្គម្ចាស់ William ដែលជាប្អូនប្រុសរបស់ទ្រង់ ហើយបានបញ្ចប់ការបណ្តុះបណ្តាលជាមេដឹកនាំកងទ័ព។ ក្នុងឆ្នាំ ២០០៧-២០០៨ ព្រះអង្គ បានបម្រើការអស់រយៈពេលជាងដប់សប្តាហ៍នៅក្នុងខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន។ ទ្រង់បានត្រលប់ទៅអាហ្វហ្គានីស្ថានវិញសម្រាប់ការដាក់ពង្រាយរយៈពេល ២០ សប្តាហ៍ក្នុងឆ្នាំ ២០១២-២០១៣ ជាមួយ Army Air Corps ។

៧ Mohammed bin Salman ព្រះជន្ម ៣៨   ព្រះអង្គម្ចាស់ នៃប្រទេសអារ៉ាប៊ីសាអូឌី

Mohammed bin Salman គឺជា​ព្រះអង្គម្ចាស់​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​ស្នង​មរតក​ពី​ស្តេច Salman។ ដោយមនុស្សជាច្រើនមើលឃើញថា ជាអំណាចនៅពីក្រោយបល្ល័ង្ករបស់ឪពុកដែលកំពុងឈឺ ដូច្នោះទ្រង់ក៏បានដឹកនាំកំណែទម្រង់ដែលត្រូវការច្រើន ប៉ុន្តែត្រូវបានជាប់គាំងនៅក្នុងជម្លោះបរទេស និងក្នុងស្រុកជាបន្តបន្ទាប់។

ទ្រង់ក៏កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីទីមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកិច្ចការសេដ្ឋកិច្ច និងអភិវឌ្ឍន៍។ Salman ត្រូវបានតែងតាំងជាព្រះអង្គម្ចាស់នៅឆ្នាំ ២០១៧ បន្ទាប់ពីបានឈ្នះការតស៊ូអំណាចជាមួយអ្នកស្នងមរតក ដែលត្រូវបានតែងតាំង។

មិនដូចព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតដែលមានឋានៈខ្ពស់ផ្សេងទៀតទេ ព្រះអង្គមិនបានទទួលការអប់រំនៅលោកខាងលិចទេ។

៨ Felipe VI ព្រះជន្ម ៥៣   ស្តេចនៃប្រទេសអេស្ប៉ាញ

ទោះបីជាព្រះអង្គ ទើបតែឡើងសោយរាជ្យជាស្តេចអេស្ប៉ាញតាំងពីឆ្នាំ ២០១៤ ក៏ដោយ Felipe VI តែងតែជាស្តេចនៃដួងចិត្តរបស់ប្រជាជនគ្រប់គ្នា។

Felipe VI ឬ Philip VI គឺជាស្តេចនៃប្រទេសអេស្ប៉ាញ។ ព្រះអង្គបានឡើងសោយរាជ្យនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៤ បន្ទាប់ពីការដាក់រាជ្យរបស់បិតាព្រះអង្គ Juan Carlos I. មាតារបស់ព្រះអង្គគឺម្ចាស់ក្សត្រី Sofía ហើយទ្រង់មានបងស្រីច្បងពីរនាក់គឺ Infanta Elena, Duchess of Lugo និង Infanta Cristina ។

៩ Hamdan bin Mohammed al Maktoum ព្រះជន្ម ៣៨ ឆ្នាំ

ព្រះអង្គម្ចាស់នៃទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម Sheikh Hamdan bin Mohammed bin Rashid Al Maktoum គឺជា​ព្រះអង្គម្ចាស់​នៃ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម។ ទ្រង់ត្រូវបានគេស្គាល់ជាទូទៅថា Fazza ដែលជាឈ្មោះដែលទ្រង់បានបោះពុម្ពកំណាព្យទ្រង់ដែលមានន័យថា “អ្នកជួយ” ជាភាសាអារ៉ាប់។ ក្នុងនាមជាអ្នកជិះសេះ រាជបុត្រ Maktoum គឺជាម្ចាស់ជើងឯកពិភពលោកជាច្រើន នៅក្នុងព្រឹត្តិការណ៍កីឡាជិះសេះពិភពលោក។

១០ ព្រះអង្គម្ចាស់ Amedeo នៃប្រទេសបែលហ្ស៊ិក ព្រះជន្ម ៣៥ ឆ្នាំ

ព្រះអង្គម្ចាស់ Amedeo នៃប្រទេសបែលហ្ស៊ិក Archduke of Austria-Este គឺជាចៅប្រុសរបស់ស្តេច Albert II នៃប្រទេសបែលហ្ស៊ិក ។ ទ្រង់ក៏ជាអ្នកស្នងមរតកពីប្រមុខនៃ House of Austria-Este ដែលជាសាខាកម្មាភិបាលនៃ House of Habsburg-Lorraine និងជាតំណែងទីប្រាំមួយនៅក្នុងជួរបល្ល័ង្កនៃប្រទេសបែលហ្ស៊ិកផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកំប្លែងកម្ពស់ទាប Kevin Hart មានជីវប្រវត្តិតស៊ូ សឹងមិនជឿ

ចុចអាន៖ប្រវត្តិព្រឺក្បាល នៃផ្នូរអធិរាជ ឈិនស៊ី កប់ស្នំទាំងរស់ ១ ម៉ឺននាក់ និងអាមាត្យ ឲ្យនៅហែហមសពទ្រង់

The post កំពូលមេដឹកនាំនយោបាយលើពិភពលោក ១០ រូប ល្បីថាសង្ហាខ្លាំង ទាក់ទាញ ស្រីៗឲ្យលង់ស្នេហ៍ appeared first on Kampuchea Thmey Daily.

កំពូលមេដឹកនាំទាំង ១០ រូប មាន​ប្រជាប្រិយភាព​និង​ឥទ្ធិពលខ្លាំង ​លើពិភពលោក
យោងតាម Global Leader Approval Rating ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវអាមេរិក Morning Consult បានបង្ហាញពីកំពូលមេដឹកនាំ ដែលពេញនិយមបំផុតទាំង ១០ នៅលើ​ពិភពលោក​នេះ ក្នុងឆ្នាំ ២០២២។

១ Narendra Modi (នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា) ៧០ភាគរយ

កើតថ្ងៃ ១៧ ខែកញ្ញា ឆ្នាំ ១៩៥០ នៅ Vadnagar, Mehsana Gujarat នាយករដ្ឋមន្ត្រី Narendra Modi បានឈរ​លើគេនៃចំណាត់ថ្នាក់ ‘Global Leader Approval’ជាលើកទី២ ជាមួយ​នឹង​ការ​វាយតម្លៃ​ខ្ពស់​បំផុត ៧០ភាគរយ។ កាល​ពីដើម​ឆ្នាំនេះ ក្រុមហ៊ុន Morning Consult បាន​ហៅ​លោក​ Modi ថា​ជា “ប្រមុខរដ្ឋាភិបាល​ដែល​មាន​ប្រជាប្រិយ​បំផុត” នៅ​ក្នុង​ការ​ស្ទង់មតិ​មួយ។ សូម្បីតែ​នៅ​ក្នុង​ខែ​ កញ្ញា ​ឆ្នាំ២០២១ លោក Modi ក៏​ត្រូវ​បាន​អនុម័ត​ច្រើន​បំផុតដែរ។

២ López Obrador (ប្រធានាធិបតី​ម៉ិកស៊ិក) ៦៦ ភាគរយ

Lopez Obrador កើត​នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ នៅរដ្ឋ Tabasco ភាគខាងត្បូងម៉ិកស៊ិក ដែលជាទីតាំងសម្បូរប្រេង ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែប។ លោក Lopez ជា​មេដឹកនាំ​ដ៏​ស្មោះត្រង់ និងសន្សំសំចៃ​ដោយ​បានប្រែក្លាយទិដ្ឋភាពសង្គម នយោបាយ និង​សេដ្ឋកិច្ច​នៃ​ទីក្រុង​ម៉ិកស៊ិក​ឲ្យ​ទូលំទូលាយ។

៣ Mario Draghi (PM Of Italy) ៥៨ ភាគរយ

Mario Draghi គឺជា​សេដ្ឋវិទូ ធនាគារិក និងជាសាស្រ្តាចារ្យ​ដែលបានជួយនាំយក​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដល់​ស្ថាប័ន​សាជីវកម្ម និងហិរញ្ញវត្ថុធំៗមួយចំនួនរបស់​អ៊ីតាលី មុនពេលក្លាយជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេសនៅឆ្នាំ ២០២១។ កើតនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ១៩៤៧ Draghi ធំធាត់​នៅ​ទីក្រុង​រ៉ូម ជាកន្លែងដែលគាត់​បានសិក្សា​នៅក្រោមពួក Jesuits ។ បន្ទាប់ពីការដួលរលំ​នៃរដ្ឋាភិបាល ​ដោយសារតែ​ការដោះស្រាយជំងឺ​រាតត្បាតកូវីដ Draghi បានឈ្នះ​ការបោះឆ្នោត​ទំនុក​ចិត្ត​ នៅ​ក្នុង​សភា​ជាន់​ទាប​របស់​អ៊ីតាលី​។

៤ Angela Merkel (អាល្លឺម៉ង់) ៥៤ ភាគរយ

Angela Merkel គឺជាអ្នកនយោបាយអធិការបតីស្ត្រីដំបូងគេរបស់​អាល្លឺម៉ង់ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០០៥ និងជាស្ថាបត្យករម្នាក់នៃ​សហភាពអឺរ៉ុប។ លោកស្រី​បានទទួលការ​បណ្ដុះបណ្ដាល​ជា​រូបវិទូ​និង​បានចូលប្រឡូកក្នុងនយោបាយ ក្រោយ​ការដួលរលំ​នៃជញ្ជាំងប៊ែរឡាំង​ឆ្នាំ ១៩៨៩ ។ ។ Merkel គឺជាឥស្សរជនដ៏លេចធ្លោមួយរូប​នៅក្នុង​សហភាព​អឺរ៉ុប ហើយបានជួយប្រែក្លាយ​អាល្លឺម៉ង់​ ទៅ​ជា​ប្រទេស​ឈាន​មុខ​គេមួយ​របស់​ពិភពលោក។

៥ Scott Morrison (PM of Australia) ៤៧ ភាគរយ

Scott Morrison កើតថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៦៨ Bronte រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី គឺ​ជាអ្នកនយោបាយអភិរក្សនិយម ដែលបានក្លាយជាមេដឹកនាំ​គណបក្ស​សេរី​និយម និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី​ក្នុង​ខែសីហា ឆ្នាំ ២០១៨។

៦ Justin Trudeau ៤៥ ភាគរយ

Justin Trudeau កើត​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៧១ គឺជានាយករដ្ឋមន្ត្រីទី ២៣ របស់​ប្រទេស​កាណាដា​ និង​បាន​សិក្សា​ផ្នែក​អក្សរសាស្ត្រ​នៅ​សាកលវិទ្យាល័យ McGill ដោយ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​សិល្បៈ (B.A.) ក្នុង​ឆ្នាំ ១៩៩៤ ។ Justin បានចូលប្រឡូកក្នុងនយោបាយ ​ដើម្បីធ្វើការផ្លាស់ប្តូរ​និងបម្រើប្រជាជនកាណាដាទាំងអស់ ​កាន់តែប្រសើរ។ ក្នុងឆ្នាំ ២០០៧ គាត់បាន​បង្កើត​យុទ្ធនាការ​សហគមន៍​មូលដ្ឋាន​ ដើម្បី​ឈ្នះ​ការ​តែងតាំង​គណបក្ស​សេរី​និយម​ក្នុង​ការ​ជិះសេះ Montréal នៃ Papineau ។ លោក​បាន​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ ២០០៨ ហើយ​បាន​ជាប់​ឆ្នោត​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១១, ២០១៥, និង ២០១៩ ។

៧ Joe Biden ៤៤ ភាគរយ

លោក Joe Biden ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ លោក​ក៏​ធ្លាប់​ធ្វើ​ជា​អនុ​ប្រធានាធិបតី​របស់​លោក Barack Obama ពី​ឆ្នាំ ២០០៨ ដល់ ២០១៦។ លោក Biden បាន​តស៊ូឆ្លងកាត់​ឆ្នាំដំបូង​ដ៏​លំបាក ​ក្នុង​នាម​ជាប្រធានាធិបតី ដោយ​សហរដ្ឋអាមេរិក ដោយ​បាន​ប្រឈមមុខ​នឹងការកើន​ឡើង​នៃ​ករណី​កូវីដ ការកើនឡើងអត្រាអតិផរណា តួលេខ ការងារ​ដែល​ខកចិត្ត និងការធ្លាក់ចុះជាសកល ពីការ​ដកខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ​ក្នុង​ខែ ​សីហា។

៨ Fumio Kishida ៤២ ភាគរយ

Fumio Kishida កើតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៥៧ ជាអ្នកនយោបាយជប៉ុន កាន់តំណែងជា​នាយករដ្ឋមន្ត្រី​ចាប់តាំងពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១។ គាត់ក៏បានធ្វើជាប្រធានគណបក្ស Liberal Democratic Party (LDP) ចាប់តាំងពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១។ លោក​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ និងជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស្តីទី​ក្នុង​ឆ្នាំ ២០១៧។

៩ Moon Jae-in (ប្រធានាធិបតីកូរ៉េខាងត្បូង) ៤១ ភាគរយ

លោក Moon Jae-in ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ហើយ​បានចាប់ផ្តើមអាណត្តិរយៈពេល៥ឆ្នាំ​ នៅក្នុងខែ ឧសភា ២០១៧ ។ លោក Moon កើតនៅលើកោះ Geoje ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៥៣។  ឪពុកម្តាយរបស់លោក បានភៀសខ្លួនចេញ​ពីរបបកុម្មុយនិស្តកូរ៉េខាងជើង ដោយតស៊ូដើម្បីរក្សាគ្រួសារ​ឲ្យ​រួចផុតពីភាពក្រីក្រ។ លោកប្រធានាធិបតីរូបនេះ បាននិពន្ធសៀវភៅជាច្រើន រួមទាំងជីវប្រវត្តិរបស់គាត់​ក្នុងឆ្នាំ ២០១១ Moon Jae-in: The Destiny ។

១០ Boris Johnson នាយករដ្ឋមន្ត្រី​នៃចក្រភពអង់គ្លេស)  ៤០ភាគរយ

Boris Johnson កើតនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៦៤ នៅទីក្រុងញូវយ៉ក  សហរដ្ឋអាមេរិក ។ គាត់​ត្រូវបាន​គេ​ស្គាល់​ដោយសារ​ការងារ​នៅ​លើ Have I Got News for You (1990), EastEnders (1985) និង PMQs (2010) ។ គាត់​ក៏​ជាកូនប្រុស​រ​បស់ Stanley Johnson អ្នកបរិស្ថានដ៏លេចធ្លោម្នាក់ ​ជាអ្នកនយោបាយ ជាអ្នក​និពន្ធ​ដែល​បាន​បម្រើការជា MEP និង Charlotte Johnson Wahl ដែល​ជា​សិល្បករ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុគ្គលល្បីៗ មានឥទ្ធិពលខ្លាំងប្រចាំឆ្នាំ ២០២១-២០២២

ចុចអាន៖លំអិត​ពី​អាថ៌កំបាំង​ទ្រព្យ​សម្បត្តិមេ​ដឹកនាំ​ពិភព​លោក​បែក​ធ្លាយដ៏​ធំ

The post កំពូលមេដឹកនាំទាំង ១០ រូប មាន​ប្រជាប្រិយភាព​និង​ឥទ្ធិពលខ្លាំង ​លើពិភពលោក appeared first on Kampuchea Thmey Daily.

លំអិត​ពី​អាថ៌កំបាំង​ទ្រព្យ​សម្បត្តិមេ​ដឹកនាំ​ពិភព​លោក​បែក​ធ្លាយដ៏​ធំ
អាថ៌កំបាំង​ទ្រព្យ​សម្បត្តិ និង​ទំនាក់ទំនង​អាជីវកម្ម​របស់​មេ​ដឹក​នាំ​ អ្នក​នយោបាយ និង​មហា​សេដ្ឋី​ពិភព​លោក​ត្រូវ​បាន​លាត​ត្រដាងនៅ​ក្នុង​ការ​បែក​ធ្លាយ​នៃ​ឯកសារ​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​មួយ។

មេ​ដឹក​នាំ​បច្ចុប្បន្ន​ប្រហែល​ជា​៣៥​នាក់ ​អតីត​មេ​ដឹក​នាំ និង​មន្ត្រី​សាធារណៈ​ជាង​៣០០​នាក់ មហា​សេដ្ឋី​ជាង​១០០​នាក់​​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​ពី​ក្រុម​ហ៊ុន​បរទេស​​ដែល​ហៅ​ឈ្មោះ​ថា Pandora Papers។

ពួក​គេបាន​បង្ហាញ​ថា ព្រះ​មហាក្សត្រ​របស់​ប្រទេស​ហ្សកដានីបាន​​ប្រមូល​​ប្រាក់​ប្រមាណ​​៩៤​​លាន​ដុល្លារ​​អាមេរិក​ពី​ទ្រព្យ​​សម្បត្តិ​នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ពួកគេ​ក៏​បាន​បង្ហាញ​ដែរ​ពី​របៀប​ដែល​អតីត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​លោក Tony Blair និង​ភរិយា​បាន​សន្សំ​ប្រាក់​ប្រមាណ ៤២២ ៤៥៧ ​ដុល្លារ​​​ពី​ការ​គេច​ពន្ធ​នៅ​ពេល​ពួក​គាត់​បាន​ទិញ​ការិយាល័យ​មួយ​នៅ​ទី​ក្រុង​ឡុងដ៍។

ការ​បែក​ធ្លាយ​ក៏​ភ្ជាប់​ទំនាក់​ទំនង​​​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី​ វ្លាឌីមៀរ ពូទីន អំពី​ទ្រព្យ​សម្បត្តិ​អាថ៌កំបាំង​នៅ​ប្រទេស​ម៉ូណាកូ និង​បង្ហាញ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ឆែក Andrej Babis បាន​បរាជ័យ​ក្នុង​ការ​ប្រកាសក្រុម​ហ៊ុន​វិនិយោគ​នៅ​ក្រៅ​ប្រទេស​មួយ​បាន​ប្រើ​ដើម្បី​ទិញ​វីឡា​ពីរ​កន្លែង​ដែល​ទឹក​ប្រាក់​ ១៦​លាន​ដុល្លារ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។

នេះ​ជា​ការ​លាត​ត្រដាង​នៅ​ក្នុង​ការ​បែក​ធ្លាយ​​ថ្មី​បំផុត​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​កន្លង​ទៅ​នេះ​ បន្ទាប់​ពី​ឯកសារ FinCen Files, Paradise Papers, Panama Papers និង LuxLeaks។ តាម​រយៈ​នេះ​សារព័ត៌មាន BBC បាន​ចូល​រួម​ស៊ើប​អង្កេត​ជា​មួយ Guardian ព្រម​ទាំង​សារព័ត៌មានដៃគូ​​ផ្សេង​ៗ​ទៀត​ទទួល​បាន​ឯកសារ​ជិត​១២​លានច្បាប់​ពី​ក្រុម​ហ៊ុនសេវាហិរញ្ញវត្ថុ​ចំនួន​១៤​នៅ​​ក្នុង​ប្រទេស​នានា​ដូច​ជា​ កោះ Virgin របស់អង់គ្លេស ប៉ាណាម៉ា បេលីស ស៊ីប អេមីរ៉ាតអារ៉ាប់រួម សិង្ហបុរី និងស្វីស។

ឥស្សរជន​មួយ​ចំនួន​បាន​កំពុងង​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ ការ​លាង​លុយ​កខ្វក់ និង​ការ​គេច​ពន្ធជា​សកល។ ប៉ុន្តែ​ការ​បង្ហាញ​ដ៏​ធំ​បំផុត​មួយ​ថា​តើ បុគ្គល​​​ល្បីៗ​ និង​សំបូរ​ទ្រព្យ​សម្បត្តិ​បាន​បង្កើត​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ដើម្បី​ទិញ​ទ្រព្យ​សម្បត្តិ​ដោយ​សម្ងាត់​នៅ​ចក្រភព​អង់គ្លេស​ដោយ​របៀប​ណា។

ឯកសារ​បង្ហាញ​ថា ម្ចាស់​ក្រុមហ៊ុន​ក្រៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ចំណោម​ ៩៥០០០​ក្រុម​ជា​អ្នក​ស្ថិត​​នៅ​ពី​ក្រោយ​នៃ​ការ​ទិញ។

វា​បាន​បង្ហាញ​ពី​បរាជ័យ​​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ដើម្បី​ណែនាំ​ការ​ចុះ​បញ្ជី​ម្ចាស់​ទ្រព្យ​សម្បត្តិ​បរទេស បើ​ទោះ​ជា​មាន​ការ​សន្យា​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​ធ្វើ​រឿង​បែប​នេះ ចំពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​អ្នក​ទិញ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​អាច​កំពុង​ត្រូវ​បាន​លាក់​បាំង​អំពី​សកម្មភាព​លាង​លុយ​កខ្វក់។

ប្រធានាធិបតី​ប្រទេសអាស៊ែបៃហ្សង់​លោក Ilham Aliyev និង​ក្រុម​គ្រួសារ​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​លួច​ប្លន់ប្រទេស​របស់​ខ្លួន​គឺ​ជា​គំរូឧទាហរណ៍​សម្រាប់។ ការ​ស៊ើប​អង្កេត​​រក​ឃើញ​ថា លោក Aliyevs និង​អ្នក​ជិត​ស្និទ្ធ​បាន​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​ទ្រព្យ​សម្បត្តិ​នៅចក្រភព​អង់គ្លេស​ដែល​មាន​តម្លៃជាង​៥៤១​លាន​ដុល្លារ។

ទ្រព្យ​សម្បត្តិ​នៅ​អង់គ្លេស​មាន​ម្ចាស់​ជា​មេ​ដឹក​នាំ​បរទេស

ការ​លាត​ត្រដាង​អាចបញ្ជាក់​ពី​ភាព​អាម៉ាស់​សម្រាប់​រដ្ឋាភិបាល​អង់គ្លេស ពី​ព្រោះលោក Aliyevs ទំនង​ជា​ទទួល​បាន​ប្រាក់​ចំណេញ​ ៤១​លាន​ដុល្លារ បន្ទាប់​ពី​លក់ទ្រព្យ​សម្បត្តិ​របស់ខ្លួន​នៅ​ទី​ក្រុង​ឡុងដ៍​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អចលនទ្រព្យ Crown Estate ដែល​ជាក្រុម​ហ៊ុន​ទ្រព្យ​សម្បត្តិ​របស់មហាក្សត្រិយ៍​គ្រប់​គ្រង​ដោយរតនាគារ និង​រៃ​អង្គាស​ប្រាក់​សម្រាប់​ប្រទេស​ជាតិ។

ប៉ុន្តែលោក Fergus Shiel មក​ពី​សម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (ICIJ) បាន​លើក​ឡើង​ថា ៖«មិន​មាន​អ្វី​នៅ​លើ​មាត្រដ្ឋាន​​នេះ​ទេ ហើយវា​បង្ហាញ​ពី​ការ​ពិត​នៃ​អ្វី​ដែល​ក្រុម​ហ៊ុន​បរទេស​អាចផ្តល់​ការ​ជួយ​ដល់​មនុស្ស​ដែលលាក់​សាច់​ប្រាក់ ឬ​គេច​ពន្ធ»។

ICIJ ជឿ​ជាក់​ថា ការ​ស៊ើប​អង្កេត​គឺ​កំពុង​បើក​ប្រអប់អំពី​រឿង​រ៉ាវ​ជា​ច្រើន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ដាក់​ឈ្មោះ​ការ​លាត​ត្រដាង​នេះ​ថា Pandora Papers។

ទ្រព្យ​សម្បត្តិ​នៅទី​ក្រុង Malibu របស់ស្តេ​ច​ហ្សកដានី

ឯកសារ​ហិរញ្ញវត្ថុបែក​ធ្លាយ​បង្ហាញ​ពី​របៀប​ដែល​ស្តេច​ហ្សកដានីប្រមូលលុយ​ជា​សម្ងាត់​ពី​ទ្រព្យ​សម្បត្តិ​នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​ដែល​មាន​តម្លៃ​ជាង​១០០​លាន​ដុល្លារ។

ពួក​គេ​បាន​គូស​បញ្ជាក់​ពី​បណ្តាញ​នៃ​ក្រុម​ហ៊ុន​ក្រៅ​ប្រទេស​នៅ​កោះ Virgin របស់​ចក្រភព​អង់គ្លេស និង​កន្លែង​បង់​ពន្ធ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ប្រើដោយ​ស្តេច Abdullah II bin Al-Hussein ដើម្បី​ទិញ​គេហដ្ឋាន​១៥​កន្លែង​ចាប់​តាំង​ពី​ព្រះ​អង្គ​កាន់​អំណាច​នៅ​ឆ្នាំ​១៩៩៩។

ពួក​គេ​បានបញ្ចូល​ប្រាក់​៦៧​លាន​​ដុល្លារ​លើ​ទ្រព្យ​សម្បត្តិ​ដ៏​អស្ចារ្យ​​៣​កន្លែង​គឺនៅទី​ក្រុង​ Malibu ក្នុង​​រដ្ឋកាលីហ្វញ៉ា ទ្រព្យ​សម្បត្តិ​នៅទី​ក្រុង​ឡុងដ៍ និង​ក្រុង Ascot ចក្រភព​អង់គ្លេស។

ផល​ប្រយោជន៍​របស់​ព្រះ​អង្គ​ត្រូវ​បាន​បង្កើត​ឡើង​ ខណៈ​​ព្រះ​អង្គ​ Abdullah ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ដឹក​នាំ​របប​​ផ្តាច់​ការ។

ក្រុម​មេធាវីរបស់​ស្តេច Abdullah បាន​និយាយ​ថា ទ្រព្យ​សម្បត្តិ​ទាំង​អស់​បាន​ទិញ​​ដោយទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ដែលព្រះ​អង្គ​ក៏​បាន​ប្រើ​ដើម្បី​ជា​មូលធិនិ​សម្រាប់​ប្រជា​ជន​ហ្សកដានី។

ពួក​គេ​និយាយ​ថា វា​ជា​ការ​អនុវត្ត​ទូ​ទៅ​សម្រាប់​ឥស្សរជន​ល្បី​ដើម្បី​ទិញ​ទ្រព្យ​សម្បត្តិ​តាម​រយៈ​ក្រុម​ហ៊ុន​ក្រៅ​ប្រទេស​ស​ម្រាប់​ហេតុផល​ឯកជន និង​សុវត្ថិភាព។

បុគ្គល​ល្បី​ៗដែល​ត្រូវ​បាន Pandora Papers លាត​ត្រដាង​មាន​ដូច​ជា៖

ប្រធានាធិបតី​កេនយ៉ាលោក Uhuru Kenyatta និង​សមាជិក​គ្រួសារ​របស់​លោក​៦​នាក់ជា​ម្ចាស់​បណ្តាញ​ក្រុម​ហ៊ុន​ក្រៅ​ប្រទេសជា​សម្ងាត់​មួយ​ចំនួន។  ពួក​គេ​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ចំនួន​១១ ដែល​ក្នុង​នោះ​​មាន​មួយ​កំពុង​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​តម្លៃ៣០​លាន​ដុល្លារ។

សមាជិក​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន Imran Khan រាប់​បញ្ចូល​ទាំង​រដមន្ត្រី​នៃគណៈ​រដ្ឋ​មន្ត្រី និង​គ្រួសារ​របស់​ពួក​គេ​មាន​ក្រុម​ហ៊ុន​ជាសម្ងាត់​ដែល​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ។

ក្រុម​ហ៊ុន​ច្បាប់​បង្កើត​ឡើង​ដោយ​ប្រធានាធិបតី Nicos Anastasiades របស់​ប្រទេស​ស៊ីប​ផ្តល់​ឲ្យ​ម្ចាស់​ក្លែង​ក្លាយ​ដើម្បី​បន្លំ​ជា​ម្ចាស់​ពិត។

ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky បានផ្ទេរ​ភាគ​ហ៊ុន​របស់​លោក​នៅ​ក្នុង​ក្រុម​ហ៊ុន​ក្រៅប្រទេស​ជា​សម្ងាត់​មុន​ពេល​លោក​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៩។

ប្រធានាធិបតី​អេក្វាទ័រ​លោក Guillermo Lasso អតីត​អ្នក​ធនាគារ​បាន​ដាក់ជំនួស​មូលនិធិ​ប៉ាណាម៉ា​មួយ​ដែលធ្វើ​ការ​ចំណាយ​ប្រចាំ​ខែ​ទៅ​ឲ្យ​សមាជិក​គ្រួសារ​ជិត​ស្និទ្ធ​របស់​លោក​នៅ South Dakota សហរដ្ឋ​អាមេរិក។

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

The post លំអិត​ពី​អាថ៌កំបាំង​ទ្រព្យ​សម្បត្តិមេ​ដឹកនាំ​ពិភព​លោក​បែក​ធ្លាយដ៏​ធំ appeared first on Kampuchea Thmey Daily.