មេភូមិវ័យក្មេង Archives - Kampuchea Thmey Daily

លោក កឹម សុធី មេភូមិវ័យក្មេង ស្វះស្វែងរកថវិកាពីសប្បុរសជនក្នុងមូលដ្ឋាន ជួសជុលផ្លូវមួយខ្សែ ប្រវែងជាង ៣ គីឡូម៉ែត្រ
លោក កឹម សុធី មេភូមិវ័យក្មេង ស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្វះស្វែងរកថវិកាពីសប្បុរសជន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីជួសជុលផ្លូវមួយខ្សែប្រវែងជាង ៣ គីឡូម៉ែត្រ ដែលកន្លងមក ផ្លូវនេះ មានការលំបាកក្នុងការធ្វើដំណើរម្ដងៗ។

លោក កឹម សុធី មេភូមិព្រីងទឹក បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា មូលហេតុដែលលោកដើរប្រមូលថវិកាពីសប្បុរសជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារតែមើលឃើញថា ផ្លូវក្នុងភូមិពិបាកក្នុងការធ្វើដំណើរ ទើបលោក សម្រេចចិត្តស្វះស្វែងរកថវិកាទាំងអស់នេះ ដើម្បីជួសជុលផ្លូវមួយខ្សែនេះ ឱ្យមានលក្ខណៈប្រសើរជាងមុន។

លោក កឹម សុធី បានបន្ថែមទៀតថា មុននឹងរៀបចំគម្រោងប្រមូលថវិកានេះ លោកបានសុំយោបល់ពីក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់លោករួចមកហើយ ទើបសម្រេចចិត្តបង្កើតមូលនិធិក្នុងភូមិនេះឡើង ដើម្បីស្វែងរកថវិកាក្នុងការចំណាយជួសជុលផ្លូវមួយខ្សែដែលត្រូវក្រាលក្រួស ប្រវែង ៣២០០ គីឡូម៉ែត្រ និងចំណាយថវិកាសរុប ៩ ៨៣០ ០០០ រៀល។

លោកបន្តថា គិតមកទល់ពេលនេះ ផ្លូវក្រាលក្រួសប្រវែងជាង ៣ គីឡូម៉ែត្រ ត្រូវបានជួសជុលស្ថាបនារួចរាល់ហើយ នេះក៏ដោយសារតែមានការចូលរួមសហការពីប្រជាពលរដ្ឋ និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភជាថវិកា ដើម្បីយកមកស្ថាបនាផ្លូវមួយខ្សែនេះឱ្យមានលក្ខណៈប្រសើរឡើងវិញ។

ជាមួយគ្នានេះ លោក កឹម សុធី ក៏បានថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ ក្នុងមូលដ្ឋានភូមិព្រីងទឹក ដែលបានចូលរួមសហការគ្នា ក្នុងស្មារតីសាមគ្គីភាព ធ្វើយ៉ាងណាឱ្យភូមិព្រីងទឹកទាំងមូល មានការអភិវឌ្ឍលើគ្រប់វិស័យ។

គូសបញ្ជាក់ដែរថា លោក កឹម សុធី ជាមេភូមិវ័យក្មេងជាងគេ ដែលមានអាយុត្រឹមតែ ៣៥ ឆ្នាំ ដោយសារមានសមត្ថភាព និងឆន្ទៈចេះជួយយកអាសាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតជូនរហូតបានជាប់ជាមេភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីដើមខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ៕

អត្ថបទ ៖ សួស សិត

The post លោក កឹម សុធី មេភូមិវ័យក្មេង ស្វះស្វែងរកថវិកាពីសប្បុរសជនក្នុងមូលដ្ឋាន ជួសជុលផ្លូវមួយខ្សែ ប្រវែងជាង ៣ គីឡូម៉ែត្រ appeared first on Kampuchea Thmey Daily.

លោក កឹម សុធី​ ក្លាយជាមេភូមិក្នុងវ័យ ៣៤ឆ្នាំ ក្រោយពលរដ្ឋក្នុងមូលដ្ឋាន បោះឆ្នោតគាំទ្រ
មេភូមិវ័យក្មេងមួយរូប ដោយសារតែមានសមត្ថភាព និងមានឆន្ទៈចេះជួយយកអាសារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានប្រជាពលរដ្ឋសម្រេចចិត្ត បោះឆ្នោតជូនរហូតបានជាប់ជាមេភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាដើមខែមីនា ឆ្នាំ ២០២៣កន្លងមកនេះ។

លោក កឹម សុធី​ ដែលមានអាយុ ៣៤ឆ្នាំ ហើយបច្ចុប្បន្នជាមេភូមិដ៏សកម្មម្នាក់នោះ​​ បានប្រាប់ឱ្យកម្ពុជាថ្មី ដឹងថា កន្លង​មកលោកមិនដែលគិតថា លោកចង់ក្លាយទៅជាមេភូមិអ្វីនោះទេ ពីព្រោះកន្លងមកលោកគ្រាន់តែជាកម្មកររោងចក្រ ដោយកាន់មុខតំណែងជាប្រធានក្រុមផ្នែកកាត់ដេរ នៅរោងចក្រមួយកន្លែងតែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាប្រវត្តិខ្លះៗរបស់មេភូមិវ័យក្មេងរូបនេះ។

លោក កឹម សុធី ជាកូនប្រុសពៅ ស្ថិតនៅត្រកូលគ្រួសារកសិករមួយ ក្នុងភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក កឹម សុធី បានបញ្ជាក់ថា លោក បានសិក្សារៀនសូត្របានត្រឹមតែថ្នាក់ទី ៩ប៉ុណ្ណោះ បន្ទាប់មកលោកក៏បានចូលបម្រើការជាកម្មកររោងចក្រ ក្នុងតំណែងជាប្រធានផ្នែកកាត់ដេរ ក្រោយមកទៀត លោក កឹម សុធី បានចូលសិក្សាបន្ថែមវគ្គភាពជាអ្នកដឹកនាំ និងវគ្គសិក្សាការកសាងសុភមង្គលគ្រួសារ។

នៅដើមឆ្នាំ ២០២៣ លោក កឹម សុធី បានដាក់ឈ្មោះឈរជាបេក្ខជនមេភូមិ ក្រោមការជំរុញ និងការលើកទឹកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោក កឹម សុធី បានជាប់ជាមេភូមិព្រីងទឹក នៅខែមីនា ឆ្នាំ ២០២៣​ ក្នុងសំឡេងបោះឆ្នោត ២៩៦នាក់ ហើយមានបេក្ខជនឈរឈ្មោះចំនួន ៦នាក់។

ដោយមានឆន្ទៈ ក្នុងការដឹកនាំ មេភូមិវ័យក្មេងរូបនេះ បានដាក់ចេញជាគោលដៅធំៗ ចំនួន ៥ចំណុច ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក៖ ទី១. ក្មេងទើបនឹងកើតទទួលបានប្រាក់ ៥ម៉ឺនរៀល (ភ្ជាប់ជាមួយសំបុត្រកំណើត)។ ទី២. អ្នកទទួលមរណៈភាព ទទួលលបានប្រាក់ ១០ម៉ឺនរៀល (ភ្ជាប់មកជាមួយលិខិតមរណៈភាព)។ ទី៣. គូស្វាមីថ្មីដែលត្រូវរៀបការរួចទទួលបានប្រាក់ ៥ម៉ឺនរៀល និងទទួលបានការបណ្ដុះបណ្ដាល ដើម្បីត្រៀមខ្លួនជាមេគ្រួសារថ្មី។ ទី៤. ដាក់តុ ៥ឈុត ដើម្បីបងប្អូនខ្ចីប្រើក្នុងភូមិ។ ទី៥. នៅពេលប្រជាពលរដ្ឋមានបញ្ហាផ្សេងៗ អាចមកពិភាក្សាជាមួយមេភូមិ ដោយមិនមានការរើសអើង ឬនិន្នាការនយោបាយអ្វីនោះឡើយ។

ការដាក់ចេញនូវចំណុចទាំងនព បានធ្វើឱ្យលោក កឹម សុធី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិព្រីងទឹក។ អ្វីដែលពិសេសទៀតនោះ គឺមេភូមិវ័យក្មេងរូបនេះ មិនទទួលយកប្រាក់ខែ ក្នុងនាមជាមេភូមិនោះឡើយ ដោយប្រាក់បៀវត្តន៍ប្រចាំខែចំនួន ៥១០,០០០ (ប្រាំសែនមួយម៉ឺន) រៀល ត្រូវបានបែងចែកទៅកាន់គ្រួសារដែលខ្វះខាត ក្នុងភូមិនេះតែម្ដង។

លោកមេភូមិ លោក កឹម សុធី អះអាងថា ដោយសារមើលឃើញប្រជាពលរដ្ឋខ្លះ ជួបការលំបាកពីបញ្ហាជីវភាព ហេតុនេះហើយ ទើបលោកសម្រេចចិត្តមិនទទួលយកប្រាក់ខែ ហើយបំបែកប្រាក់ខែទាំងនោះ ទៅជួយដល់ប្រជាពលរដ្ឋវិញ។ លោកអះអាងទៀតថា លោកមានមុខរបរផ្ទាល់ខ្លួនមួយ ដោយបើកជាសិប្បកម្មកាត់ដេរខ្នាតតូច ដោយអាចចិញ្ចឹមក្រុមគ្រួសារ និងអាចចំណាយទៅលើការសិក្សារបស់កូនៗរបស់លោក បានយ៉ាងងាយស្រួល។

លោក កឹម សុធី បានគូសបញ្ជាក់ថា សម្រាប់ផែនការទៅថ្ងៃខាងមុខទៀត លោកមានគម្រោងចង់បង្កើតកម្មវិធីមួយ ដើម្បីទ្រទ្រង់ និងការពារថែទាំផ្លូវថ្នល់ក្នុងភូមិរបស់លោក ឱ្យមានលក្ខណៈស្ដង់ដា ដែលត្រូវមានការប្រជុំ និងសម្រេចពីប្រជាពលរដ្ឋ​ ដែលជាសមាជិកក្នុងភូមិជាមុនសិន។ លោក កឹម សុធី មានសុទិដ្ឋនិយមមួយថា​ សហគមន៍ និងមូលដ្ឋានភូមិ ព្រីងទឹករបស់លោក នឹងទទួលបានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត ដែលអាចចាត់ទុកជាភូមិគំរូមួយ នៃ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ សួស សិត

The post លោក កឹម សុធី​ ក្លាយជាមេភូមិក្នុងវ័យ ៣៤ឆ្នាំ ក្រោយពលរដ្ឋក្នុងមូលដ្ឋាន បោះឆ្នោតគាំទ្រ appeared first on Kampuchea Thmey Daily.