មេរោគក្នុងបន្ទប់ទឹក Archives - Kampuchea Thmey Daily

បិទគម្របបង្គន់ពេលចុចទឹក មិនបានបញ្ឈប់ការរីករាលដាលមេរោគឡើយ
កាលពេលថ្មីៗនេះមានការសិក្សាមួយបញ្ចាក់ថា ការបិទគម្របបង្គន់មុនពេលលាងសម្អាត អាចការពារការរីករាលដាលនៃមេរោគទាំងអស់ ដោយរក្សានូវអ័ព្ទឬពពួកមេរោគដែលផលិតចេញពីទឹកនៅក្នុងចានបង្គន់។ ប៉ុន្តែការសិក្សាថ្មីមួយបានបដិសេធថា ភាគល្អិតមេរោគតូចៗបានសាយភាយទៅលើផ្ទៃបន្ទប់ទឹកជាច្រើន អំឡុងពេលយើងចុចទឹកបង្គន់ មិនថាគម្របឡើងលើ ឬចុះក្រោមនោះទេ។

មធ្យោបាយតែមួយគត់ដែលមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការរីករាលដាលនៃមេរោគគឺតាមរយៈការលាងចានបង្គន់ ទឹកបង្គន់ និងផ្ទៃដែលនៅជិតៗ នេះបើយោងតាមអ្នកស្រាវជ្រាវរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទស្សនាវដ្តី American Journal of Infection Control។

លោក Charles Gerba សាស្ត្រាចារ្យនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកមេរោគនៅសាកលវិទ្យាល័យអារីហ្សូណាបាននិយាយថា “ជាមួយនឹងលទ្ធផលបង្ហាញថា ការបិទគម្របបង្គន់មិនមានអត្ថន័យក្នុងការទប់ស្កាត់ការរីករាលដាលនៃភាគល្អិតមេរោគនោះទេ ការសិក្សារបស់យើងបានបង្ហាញពីសារៈសំខាន់នៃការលាងចានបង្គន់ឲ្យបានទៀងទាត់ ដើម្បីកាត់បន្ថយការចម្លងរោគ និងការពារការរីករាលដាលនៃមេរោគ” ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងកំណត់ត្រាសាវតាថា ការស្រាវជ្រាវពីមុនបានបង្ហាញថា ការលាងបង្គន់បង្កើតនូវសារធាតុ aerosol ដែលអាចធ្វើដំណើរបាន ៥ហ្វីត(១ម៉ែត្រជាង) ឬច្រើនជាងនេះ រាលដាលមេរោគទៅជាន់ ជញ្ជាំង  និងផ្ទៃផ្សេងទៀតនៅក្នុងបន្ទប់ទឹក។ ការសិក្សាក៏បានរកឃើញថា ការបិទគម្របបង្គន់អាចកាត់បន្ថយការរីករាលដាលនៃបាក់តេរីដែលបង្កគ្រោះថ្នាក់នៅក្នុងបន្ទប់ទឹកបានតិចតួចប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបាននិយាយថា ដោយទទួលបានទាំងអស់នេះ ការលាងចានបង្គន់ឲ្យបានទៀងទាត់ អាចជួយកាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគទៅមនុស្សផ្សេងទៀតនៅក្នុងគ្រួសារ ដែលមានកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

យ៉ាងណាមិញ លោកស្រី Tania Bubb ប្រធានសមាគមអ្នកជំនាញផ្នែកគ្រប់គ្រងជំងឺឆ្លង និងរោគរាតត្បាត បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សមាគមថា “ការសិក្សានេះជួយបង្កើតការយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលមេរោគរីករាលដាល និងវិធានការដែលយើងអាចអនុវត្តដើម្បីបំបែកខ្សែសង្វាក់នៃការចម្លងទាំងនោះ” ។ វាក៏គូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការលាងចានបង្គន់ជាប្រចាំនៃផ្ទៃក្នុងកន្លែងថែទាំសុខភាពសម្រាប់កាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគ”៕

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ញ៉ាំអាហារនៅម៉ោង ៩ យប់ នឹងជួបបញ្ហាខួរក្បាលធ្ងន់ធ្ងរ

The post បិទគម្របបង្គន់ពេលចុចទឹក មិនបានបញ្ឈប់ការរីករាលដាលមេរោគឡើយ appeared first on Kampuchea Thmey Daily.

៨ យ៉ាង ត្រូវប្រយ័ត្នក្នុងសម័យរោគរាតត្បាត នៅពេលប្រើបន្ទប់ទឹកសាធារណៈ ជាមួយអ្នកដទៃ
បង្គន់សាធារណៈ ជាកន្លែងល្អបំផុតសម្រាប់ប្រមូលផ្ដុំមេរោគ ប្រសិនប្រើដោយមិនប្រយ័ត្ន។ បន្ថែមពីលើការជ្រើសរើសបន្ទប់ទឹកស្អាត ការសម្អាតដៃញឹកញាប់ ដើម្បីកាត់បន្ថយការប្រមូលមេរោគ អ្នកក៏ត្រូវប្រយ័ត្នកុំ​ឲ្យ​ឆ្លងមេរោគពីខ្លួនឯង​ទៅអ្នកដទៃផងដែរ។

និយតករ និងការពារការឆ្លងមេរោគ នាយកដ្ឋានអភិវឌ្ឍន៍​គុណភាព មកពីមន្ទីរពេទ្យ Siriraj បាន​ណែនាំពីរបៀបប្រើប្រាស់បង្គន់សាធារណៈ ដើម្បីសុវត្ថិភាពពីមេរោគដូចខាងក្រោម៖

១ ជ្រើសរើសបន្ទប់ទឹកដែលមានមនុស្សតិច។ វាអាចជាតំបន់ដែលកម្រមានមនុស្សប្រើប្រាស់  ឬបន្ទប់ចុងក្រោយ នៅគែមខាងក្នុង។

២ កុំប៉ះជាមួយវត្ថុក្នុងបន្ទប់ទឹកដោយផ្ទាល់ ឧទាហរណ៍ទ្វា ឬអ្វីៗផ្សេងទៀត ហោចណាស់ត្រូវប្រើ​ក្រដាសទ្រាប់ ឬបាញ់អាកុល មុនចាប់កាន់ចានបង្គន់មុនពេលប្រើ។

៣ សម្អាតចានបង្គន់មុនពេលអង្គុយ ជាមួយកន្សែងសើមដែលគ្មានមេរោគ ឬថ្នាំសម្លាប់មេរោគ​នៅបន្ទប់ទឹកសាធារណៈ​មួយចំនួនដែលមាន ឬអាចបាញ់​អាល់កុល។ មួយទៀតប្រសិនបើគ្មានអ្វីសោះ ​ត្រូវ​​ប្រើ​ក្រដាស​ទ្រាប់​លើចាន​បង្គន់ កុំអង្គុយពេលចាន​បង្គន់​កំពុង​សើម ព្រោះអាចមានហានិភ័យនៃការឆ្លងមេរោគ។

៤ កុំអង្គុយដោយដាក់ជើងលើចានបង្គន់ ទោះបីជាខ្លាចប៉ះពាល់នឹងមេរោគក៏ដោយ ប៉ុន្តែ​ហានិភ័យ​នៃ​ការ​បាក់​ចាន​បង្គន់ ​អាច​បង្ក​ឲ្យ​មាន​របួស ឬ​អាច​ប្រថុយ​នឹង​ការ​រអិល​ធ្លាក់​ចុះ​មក។

៥ កាត់បន្ថយពេលវេលានៅក្នុងបន្ទប់ទឹក កុំអង្គុយយូរ ព្រោះមេរោគផ្សេងៗមិនថាជំងឺកូវីដ១៩​ អាច​តោង​ជាប់​សំលៀកបំពាក់​យើង​មក​មក​បាន។

៦ កុំ​ប្រើ​ទូរស័ព្ទ​ដៃ​ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត ​ពេលកំពុង​ប្រើ​បន្ទប់ទឹក​សាធារណៈ។ ប្រការ​នេះ​គឺ​ដើម្បី​ការពារហានិភ័យដែលយើងប្រើដៃរបស់យើង​ប៉ះ​វត្ថុ​នៅ​ក្នុង​បន្ទប់ទឹក ​ហើយយកទៅប៉ះ​អេក្រង់​ទូរស័ព្ទ។

៧ បន្ទាប់ពីប្រើប្រាស់រួច ត្រូវបិទគម្របបង្គន់នៅពេលយើងកាច់ទឹកសម្អាត ដើម្បីការពារមេរោគកុំឲ្យ​​រីក​រាលដាល​ចេញ​ពី​បង្គន់​ទៅ​ចម្លង​​អ្នកដទៃ ​រួមទាំងយើងផងដែរ។

៨ លាងដៃរបស់អ្នករាល់ពេលអ្នកបញ្ចប់កិច្ចការ។ ព្រោះយើងអាចមានមេរោគនៅលើដៃ ​ពីក​ន្លែងណាមួយនៅក្នុងបន្ទប់ទឹក។ គួរលាងដៃជាមួយសាប៊ូឲ្យ​បានស្អាត ហើយ​ជូតឲ្យ​ស្ងួត​ជាមួយ​ក្រដាស បើគ្មានសាប៊ូនៅក្នុងបន្ទប់ទឹក អ្នកអាចលាងដៃ​ច្រើន​ដង​ជាមួយ​ទឹកធម្មតា​ឬ​អ្នកអាចប្រើជែល ហើយបាញ់អាល់កុលដែលយកតាមខ្លួនបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ខ្លះៗ ការពារមិនឲ្យងាយឈឺ​ ដោយមេរោគនៅបន្ទប់ទឹក

ចុចអាន៖ប្រយ័ត្ន​ឲ្យមែនទែន ម៉ាស៊ីនសម្ងួតដៃក្នុងបន្ទប់ទឹកតាមផ្សារទំនើប កំពុងក្លាយជាភ្នាក់ងារចែកចាយ Delta

ចុចអាន៖វិធីប្រើប្រាស់ទុយោបាញ់ក្នុងបន្ទប់ទឹក ចៀសវាងនាំឆ្លងកូវីដ ១៩

The post ៨ យ៉ាង ត្រូវប្រយ័ត្នក្នុងសម័យរោគរាតត្បាត នៅពេលប្រើបន្ទប់ទឹកសាធារណៈ ជាមួយអ្នកដទៃ appeared first on Kampuchea Thmey Daily.

ទម្លាប់ខ្លះៗ ការពារមិនឲ្យងាយឈឺ​ ដោយមេរោគនៅបន្ទប់ទឹក
យើង​ទាំង​អស់​គ្នា​សុទ្ធ​សឹង​តែ​ដឹង​​​ហើយ​​ថា បន្ទប់​ទឹក​ជា​កន្លែង​ប្រភព​នៃ​មេរោគ​ជា​ច្រើន ប្រសិន​បើ​ពុំ​បាន​សម្អាត​ញឹក​ញាប់។ តាម​រយៈ​សាស្រ្តាចារ្យ​ផ្នែក​សុខភាព​ជា​ច្រើន​​បាន​ផ្តល់​ជា​​ការ​​​ណែ​នាំ​​មួយ​ចំនួន ដែល​អាច​អនុវត្ត​ជា​ទម្លាប់​​នៃ​របៀប​បង្ការ​​ខ្លួន​ពី​មេរោគ ពិសេស​ពពួក​មេរោគ បាក់តេរី ដែល​​មាន​វត្តមាន​ក្នុង​បន្ទប់​ទឹក​​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​។

១. គួរ​គប្បី​កុំ​ប្រើ​ប្រាស់​កន្សែង​​រួម​គ្នា ឬ​ដាក់​ឡូក​ឡំ

របស់​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក នៅ​ពេល​ប្រើ​ប្រាស់​រួម​គ្នា​ញឹក​ញាប់ គឺ​ប្រៀប​ដូច​នឹង​ការ​ចម្លង​មេរោគ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ផ្ទាល់​អ៊ីចឹង បើ​​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់ឈឺ​។ បើ​តាម​វេជ្ជបណ្ឌិត Neil Schachter មក​ពី​មន្ទីរពេទ្យ Mount Sinai ក្រុង​ញ៉ូវ​យ៉ក​សហរដ្ឋអាមេរិក បាន​​ណែ​នាំថា​ការ​​មាន​កន្សែង​ផ្ទាល់​ខ្លួន និង​មិន​ឡូក​ឡំ និង​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់​ៗ សម្រាប់​ប្រើ​ គឺ​អាច​បញ្ចៀស​ពី​ការ​ឆ្លង​​​មេរោគ​បង្ក​ជំងឺ​ឲ្យ​​គ្នា​បាន​​មួយ​កម្រិត។

២. ឧស្សាហ៍​សម្អាត​របស់​ដែល​​ពាក់​ព័ន្ធ​នឹង​បន្ទប់​ទឹក

របស់​ទាំង​នោះ សំដៅ​ទៅ​លើ និង​រាប់​តាំង​ពី​​ដៃ​ទ្វារ​បន្ទប់​ទឹក បូតុង​ចុច​ទឹក​ចាន​បង្គន់ ក្បាល​រ៉ូប៊ីណេទឹក​ និង​កន្លែង​ទុក​ដាក់​សាប៊ូ​ ឬ​ផលិត​​ផល​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក គឺ​គួរ​គប្បី​​ជូត​សម្អាត​ជា​ញឹក​ញាប់ ព្រោះ​របស់​ទាំង​នោះ​សុទ្ធ​សឹង​​ជា​ចំណែក​​ត្រូវ​ប្រើ​ដោយ​​ផ្ទាល់​នៅ​ក្នុង​បរិយាកាស​នៅ​ក្នុង​បន្ទប់​ទឹក​ ដែល​​នៅ​មាន​មេរោគ​តោង​ជាប់​ជា​និច្ច​ជា​កាល ​​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​​សម្អាត។

៣. ឡាបូ​ អាង​ដាក់​ទឹក កម្រាល​ឥដ្ឋ​ និង​ផលិត​ផល​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក​​ ជា​រឿង​គួរ​យក​ចិត្ត​ទុក​ដាក់

យើង​អាច​យក​ចិត្ត​ទុក​ដាក់ សម្អាត​​ត្រង់​កន្លែង​ខាង​លើ​នេះ ​គឺ​ដោយ​សារ​តែ វា​ជា​បណ្តុំ​មេរោគ បាក់​តេរី និង​ពពួក​ផ្សិត​ នៅ​ប្រមូល​ផ្តុំ​ច្រើន​នៅ​ទី​នោះ។ កាល​ណា​សម្អាត​បាន​ស្អាត គឺ​បាន​បន្ថយ​នូវ​​ហានិភ័យ​ចម្លង​មេរោគ ជា​ច្រើន​ ព្រោះ​ពេល​ខ្លះ​គ្នា​យើង​អាច​​ភ្លេច​ខ្លួន​ ប៉ះ​ពាល់​​​របស់​ទាំង​នោះ រួច​ជូត​មុខ​ និង​មាត់​ដោយ​មិន​ដឹង​ខ្លួន។

៤. លាង​សម្អាត​ជា​មុនបើ​សិន​ពុំ​បាន​ប្រើ​អស់​រយៈពេល​យូរ​

របស់​​​របរ​ក្នុង​បន្ទប់​ទឹក ក្រោយ​ពេល​ដែល​យើង​ពុំ​បាន​ប្រើ​ប្រាស់​រយៈ​ពេល​ណា​មួយ គឺ​គួរ​តែ​សម្អាត​ចេញ​ផង​ដែរ ឧទាហរណ៍​ពេល​យើង​​​ទៅ​​វិស្សមកាល​រយៈ​ពេល​ខ្លី​ណា​មួយ ត្រឡប់​មក​វិញ​ យើង​​អាច​​​សម្អាត​ក្បាល​រ៉ូប៊ីណេ​ទឹកឱ្យ​បាន​ស្អាត​មុន​ប្រើ​ប្រាស់​។

៥. លាង​ដៃ​

ប្រាកដ​ណាស់​ ដៃ​យើង​ក្រោយ​ពេល​ប៉ះ​ពាល់​ ប្រើ​ប្រាស់ ឬ​ដុស​សម្អាត​វត្ថុ​​​ផ្សេង​ៗ នៅ​ក្នុង​បន្ទប់​ទឹក គឺ​គប្បី​​​លាង​សម្អាត​ឱ្យ​បាន​ស្អាត ព្រោះ​ថា សារធាតុ​រាវ សំណើម​ផ្សេង​ៗ​នៅ​ក្នុង​បន្ទប់​ទឹក​ គឺ​​មាន​មេរោគ​តោង​ជាប់​ជា​និច្ច ដូច្នេះ​គប្បី​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹក​ញាប់​៕ ​

អត្ថបទផ្ដល់ដោយ៖​Hello Krupet

ចុចអាន៖បើមានក្លិនមាត់កុំគិតថាមិនអី អាចប្រាប់ពីជំងឺ សាហាវសម្ងំក្នុងខ្លួន

ចុចអាន៖ចេះតែរមាស់ត្រចៀកមិនបាត់ អាចឆ្លងរោគផ្សិតត្រចៀក

The post ទម្លាប់ខ្លះៗ ការពារមិនឲ្យងាយឈឺ​ ដោយមេរោគនៅបន្ទប់ទឹក appeared first on Kampuchea Thmey Daily.