យុទ្ធសាស្ត្របញ្ចកោណ Archives - Kampuchea Thmey Daily

ឆ្នាំ២០២៤៖និស្សិតជាង៦ពាន់នាក់ បានទទួលជ្រាបពីគោលនយោបាយរដ្ឋាភិបាលតាមរយៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ក្រៅពីបេសកកម្មពង្រឹងការងារព័ត៌មាននិងអ្នកនាំពាក្យ ជូនរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងរយៈពេល១ឆ្នាំ២០២៤ កន្លងទៅនេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានអញ្ជើញធ្វើបាឋកថាស្តីពី “ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅតាមសាកលវិទ្យាល័យ និងពុទ្ធិកសាកលវិទ្យាល័យនានាសរុបចំនួន ១៥លើក ដែលមានសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត ចូលរួមសរុបជាង ៦ ២១០នាក់។

ក្នុងនោះរួមមាន៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, សាកលវិទ្យាល័យស្វាយរៀង, ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម, សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តកំពង់ចាម, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិបាត់ដំបង, សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង, សាកលវិទ្យាល័យការពារជាតិ, សាលាភូមិន្ទរដ្ឋបាល, បណ្ឌិត្យសភានគរបាលកម្ពុជា, សាកលវិទ្យាល័យកម្ពុជា, សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង, និងនៅសាកលវិទ្យាល័យធនធានមនុស្ស ជាដើម។

គោលបំណងនៃបាឋកថានេះ គឺដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់យុវជន សិស្ស និស្សិត ជាពិសេសការកសាងមូលធនមនុស្សស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

The post ឆ្នាំ២០២៤៖និស្សិតជាង៦ពាន់នាក់ បានទទួលជ្រាបពីគោលនយោបាយរដ្ឋាភិបាលតាមរយៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាល និងWorld Vision ដាក់អនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភក្នុងខេត្តក្រចេះ
អង្គការទស្សនៈពិភពលោក World Vision ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាប់ផ្ដើមអនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភរបស់ខ្លួនដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនជាង៣ម៉ឺននាក់នៅក្នុងស្រុកព្រែកប្រសព្វនៃខេត្តក្រចេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានអង្គការទស្សនៈពិភពលោកឱ្យដឹងថាគម្រោងខាងលើបានចាប់ផ្ដើមពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៩ ក្នុងគោលបំណងឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ សិទ្ធិដែលទាក់ទងនឹងអាហារូបត្ថម្ភ និងភាពសមភាពយេនឌ័រ សម្រាប់អ្នកមានជីវភាពក្រីក្រ និងអ្នកដែលត្រូវបានគេរំលង ដោយផ្តោតជាពិសេសលើស្ត្រី ក្មេងស្រីវ័យជំទង់ និងកុមារដែលមានអាយុក្រោម ៥ ឆ្នាំ។

គម្រោងនេះដែលមានតម្លៃ ៤៣៤ ០៧៤ ដុល្លារអាមេរិកនេះនឹងរួមចំណែកដោយផ្ទាល់ទៅនឹងគោលដៅយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាក្នុងការការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍដែលមានភាពធន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ព្រមទាំងចូលរួមដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពSDG លេខ ២ ការលុបបំបាត់ការអត់ឃ្លាន និងលេខ៥ ភាពសមភាពយេនឌ័ររបស់អង្គការសហប្រជាជាតិ។

ប្រធានគម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ ReactsIn នៃអង្គការទស្សនៈពិភពលោកកាណាដា លោកវេជ្ជបណ្ឌិត អាស្រាត តូឡូសូ (Asrat Tolosso) បាននិយាយថា៖ «កុមាររីកចម្រើន និងឈានដល់សក្តានុពលពេញលេញរបស់ពួកគេ នៅពេលពួកគេទទួលបានការថែទាំពីម្ដាយ និងឪពុក។ ទោះបីជាម្តាយជាអ្នកទទួលខុសត្រូវចម្បង ជាពិសេសនៅក្នុងផ្នែកដូចជាការផ្តល់អាហារ ការថែទាំ និងការស្វែងរកសេវាថែទាំសុខភាពក៏ដោយ ក៏ឪពុកមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍរបស់កូនៗផងដែរ»។

អភិបាលរងខេត្តក្រចេះលោកស្រី ខាំ សុភាព បាននិយាយក្នុងពេលបើកអនុវត្តគម្រោងថាដោយលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តគម្រោងនេះដោយយកចិត្តទុកដាក់ចំពោះការអនុវត្ត និងបើកចំហរទៅនឹងការរៀនសូត្រអ្វីថ្មីៗពីគម្រោង ដើម្បីបម្រើសហគមន៍ឱ្យកាន់តែប្រសើរ និងធ្វើឱ្យសុខភាពកុមារនៅស្រុកព្រែកប្រសព្វកាន់តែប្រសើរ។

គួរឱ្យដឹងដែរថាគម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភហៅកាត់ជាភាសាអង់គ្លេសថា (ReactsIn) ដែលបានពីមូលនិធិរដ្ឋាភិបាលកាណាដា តាមរយៈកិច្ចការងារអន្តរជាតិកាណាដា (GAC)។ កម្ពុជាគឺជាប្រទេសទីប្រាំដែលចូលរួមក្នុងគម្រោងនេះបន្ទាប់ពីប្រទេស បង់ក្លាដែស កេនយ៉ា សូម៉ាលី និងតង់ហ្សានី ដោយនាំមកនូវវិធីសាស្រ្តពិសេសមួយដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភកុមារតាមរយៈការពង្រឹងសមភាពយេនឌ័រ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋាភិបាល និងWorld Vision ដាក់អនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភក្នុងខេត្តក្រចេះ appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្របញ្ចកោណ ដើរស្របនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ពិភពលោក
សម្ដេចធីបតី ហ៊ុន ម៉ាណែត លើកឡើងថា គោលដៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានដើរស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក និងការអំពាវនាវរបស់លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។ ស​ម្ដេចធិបតី លើកឡើងបែបនេះ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូយ៉ក។

បើតាមសុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ខណៈកម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស​មាន​ចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព នៅត្រឹមឆ្នាំ២០៥០។ សម្ដេចធិបតី បានថ្លែងថា ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិចំពោះរដ្ឋ​សមាជិក​ដើម្បី​អនុវត្តន៍ «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានប្ដេជ្ញា​ចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដែលសម្ដេចទើបបាន​ប្រ​កាស​​ជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។

សម្ដេចធិបតី បានថ្លែងឱ្យដឹងថា កម្ពុជា កំពុងផ្លាស់​ប្ដូរពីឋានៈ​ជា​ប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍ នាពេលខាងមុខ គឺដោយសារតែ​គោល​នយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវ​សុខសន្ដិ​ភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលពីកំណើនប្រកបដោយសមធម៌ ក៏ដូចជា សហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។

ក្នុងវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងនូវការចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹង​បដិ​វត្តន៍​ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី ក៏ បានជម្រាបអង្គមហាសន្និបាតនូវគោលដៅចម្បងនៃយុទ្ធសាស្ដ្រនេះ ថា ម្យ៉ាង រក្សាចលនការនៃសុខ​សន្ដិ​ភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម្យ៉ាងទៀត កសាង និងពង្រឹងមូល​ដ្ឋានគ្រឹះ​សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈការកសាងភាពធន់ក្នុងវិស័យទាំង៥​ រួម​មាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនធានមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

សម្ដេចធិបតី បន្តថា កម្ពុជា នឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈដំណើរការ​ដោយ​ប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់ ព្រមទាំងនឹងការពារឱ្យបានជាដាច់ខាតនូវសន្ដិភាព ស្ថិរភាព​នយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ទន្ទឹមនឹងការខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សម្ដេចធិបតី ក៏បានបញ្ជាក់នូវការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហើយបន្ដស្វាគមន៍​ការគាំទ្រទាំងឡាយពីប្រទេសដៃគូជាមិត្ត ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជួយ​ឱ្យ​កម្ពុជា​សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ព្រមទាំងជំរុញសមាហ​រណកម្ម​នៅ​ក្នុងតំបន់ និងពិភពលោក៕

The post សម្ដេច ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្របញ្ចកោណ ដើរស្របនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ពិភពលោក appeared first on Kampuchea Thmey Daily.

កម្ពុជា-ចិន ឯកភាពនូវការបន្ស៊ីគ្នាជាយុទ្ធសាស្ត្រ រវាងយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្ដួចផ្ដើមខ្សែរក្រវ៉ាត់ និងផ្លូវ
កម្ពុជា-ចិន បានឯកភាពគ្នាធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នាជាយុទ្ធសាស្ត្រ រវាងយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ផ្ដោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន០៦ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន សម្រេចបាននូវការអភិវឌ្ឍរួមប្រកបដោយចីរភាព និងគុណភាពខ្ពស់។ នេះបើតាមសេចក្ដីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន កម្រាស់៦ទំព័រ ចេញដោយក្រសួងការបរទេសកម្ពុជា។

ក្នុងសេចក្ដីប្រកាសរួមដដែល ភាគីទាំងពីរបានផ្តល់តួនាទីឱ្យបានពេញលេញដល់យន្តការការងារកម្ពុជា-ចិន សម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគ និងសមត្ថភាពផលិត ជាមួយនឹងទស្សនៈវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាគំរូនៃតំបន់សេដ្ឋកិច្ចពហុបំណង រួមគ្នាធ្វើការសិក្សាលើ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” នៅកម្ពុជា។ កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញបន្ថែមនូវសហគ្រាសចិនដែលមានសមត្ថភាពក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ខណៈលើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុននានានៃប្រទេសទាំងពីរលើវិស័យកសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អគ្គិសនី ថាមពល និងកម្មន្តសាល។

ជាមួយគ្នានេះ ភាគីចិន គាំទ្រការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា និងរួមគ្នាធ្វើការសិក្សាលើការរៀបចំផែនការបឋម និងការ រចនា ក៏ដូចជា ការសិក្សាលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ច ខណៈធ្វើឱ្យប្រសើរឡើងនូវផ្លូវថ្នល់ ប្រព្រឹត្តកម្មទឹកកខ្វក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំពារជាច្រើនទៀត ក៏ដូចជា កិច្ចសហប្រតិបត្តិការអគ្គិសនី និងបណ្ដាញថាមពល។

លើសពីនេះ កម្ពុជា-ចិន ក៏បានយល់ព្រមពន្លឿនវឌ្ឍនភាពនៃច្រករបៀងមច្ឆា និងអង្ករ ដោយផ្តោតសំខាន់លើកសិផល ដូចជា តី អង្ករ ផ្លែឈើត្រូពិច បន្លែ និងធាតុចូលកសិកម្មនានា (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ) ដើម្បីបង្កើន ទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។ ដើម្បីសម្រេចគោលបំណងនៃច្រករបៀងមច្ឆា និងអង្ករ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម គួរផ្តោតលើការអភិវឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។ តំបន់នានាដែលបង្ហាញពីកសិកម្មទំនើប នឹងត្រូវបានបង្កើតឡើងនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរកសិកម្មឌីជីថល ក៏នឹងត្រូវបានអនុវត្ត។

បន្ថែមពីនេះ ភាគីទាំងពីរ បានយល់ព្រមធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងចត្តាឡីស័ករវាងប្រទេសទាំងពីរ។ ស្វែងរកការផ្លាស់ប្តូរព័ត៌មានឆ្លងដែនផងដែរ តាមរយៈ “ច្រកចេញចូលតែមួយ» ខណៈធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការចត្តាឡីស័ករុក្ខជាតិ និងសត្វ សុវត្ថិភាពម្ហូបអាហារ និងពន្លឿនការចរចាលើពិធីសារចត្តាឡីស័កសម្រាប់ការនាំផលិតផលកសិកម្ម និងម្ហូបអាហារទៅចិន។

ផ្តល់ឱ្យគណៈកម្មាធិការសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា-ចិន នូវតួនាទី ដឹកនាំពេញលេញ ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មដែលផ្ដល់ផល ប្រយោជន៍ទៅវិញទៅមករវាងបណ្តាសហគ្រាសនៃប្រទេសទាំងពីរ។ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ខណៈទាញយកឱ្យបានពេញលេញនូវសក្តានុពលនៃពាណិជ្ជកម្មទ្វេភាគី និង ធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងនៃផលិតផលកម្ពុជានៅក្នុងប្រទេសចិន តាមរយៈយន្តការ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកទ្វេភាគី ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំ ចេញ-នាំចូលចិន ពិព័រណ៍ផលិតផលអ្នកប្រើប្រាស់អន្តរជាតិចិន ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល ពិព័រណ៍អាស៊ាន-ចិន។ល។ លើកកម្ពស់ការអនុវត្តប្រកបដោយគុណភាពខ្ពស់នូវកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ព្រមទាំងជំរុញការចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។

បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងប្រភពថាមពលស្អាតដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង ដែលមានស្ថិរភាព និងអាចទុកចិត្តបាន ជំរុញការបង្កើតគម្រោងតំបន់បង្ហាញការបញ្ចេញកាបូនទាបកម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ស្តីពីការប្រែប្រួលអាកាសធាតុនៅខេត្តព្រះសីហនុ អនុវត្តកិច្ចសហប្រតិបត្តិក្នុងកិច្ចសន្ទនាគោលនយោបាយ ការស្រាវជ្រាវរួម និង ការកសាងសមត្ថភាពដោយផ្តោតសំខាន់លើការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការបំពុល បរិស្ថាន និងសេដ្ឋកិច្ចចរន្ត អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យដែលជាប្រយោជន៍រួមដូចជាការ គ្រប់គ្រងធនធានទឹកឱ្យបានគ្រប់ជ្រុងជ្រោយ ការបង្ការគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ និង សុវត្ថិភាពទឹកបរិភោគនៅតាមជនបទ។

ភាគីចិនបញ្ជាក់ការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា តាមរយៈការអនុវត្តបន្ថែមទៀតនូវគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ សកល និងគម្រោងនានាដូចជា ផ្លូវជនបទ ស្ពាន ការផ្គត់ផ្គង់ទឹក សាលារៀន និងមន្ទីរពេទ្យ។ ភាគី កម្ពុជាសូមថ្លែងអំណរអរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ចិន។

ភាគីចិន បានប្រកាសបន្តគាំទ្រយុវជនកម្ពុជាទៅសិក្សានៅប្រទេសចិន។ លើកកម្ពស់ផ្ទះយុវជនសម្រាប់មិត្តភាព កម្ពុជា-ចិន ឱ្យក្លាយជាវេទិកាសម្រាប់ពង្រឹងការផ្លាស់ប្ដូរ និងបណ្តុះបណ្តាលយុវជនរវាងប្រទេស ទាំងពីរ ជំរុញការបង្កើតវិទ្យាស្ថានខុងជឺ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការអប់រំ ភាសាចិននៅកម្ពុជា។ ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិកាលើការអប់រំវិជ្ជាជីវៈ ក្នុងក្របខណ្ឌ នៃសម្ព័ន្ធអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ខណៈលើកកម្ពស់ការទទួលស្គាល់គ្នាទៅវិញទៅមកនៃស្តង់ដារចុះឈ្មោះជំនាញវិជ្ជាជីវៈ។ ភាគីចិននឹងបន្តផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលចិនដល់និស្សិតកម្ពុជា។

ជាពិសេស បង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល រួមទាំងឱសថបុរាណចិន និងវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិន ជំរុញការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការឱសថបុរាណ កម្ពុជា-ចិន។ ភាគីចិននឹងបន្តបញ្ជូនក្រុមគ្រូពេទ្យឱសថបុរាណចិនមកកម្ពុជា៕

The post កម្ពុជា-ចិន ឯកភាពនូវការបន្ស៊ីគ្នាជាយុទ្ធសាស្ត្រ រវាងយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្ដួចផ្ដើមខ្សែរក្រវ៉ាត់ និងផ្លូវ appeared first on Kampuchea Thmey Daily.