យោធាមីយ៉ាន់ម៉ា​ ​​ Archives - Kampuchea Thmey Daily

​ក្រោយ​បោះឆ្នោត ​ជនស៊ីវិល​​យ៉ាងហោច​ណាស់​ ១៧នាក់ស្លាប់​ និង​របួស ១៤នាក់​នៅមីយ៉ាន់ម៉ា​
ការ​វាយ​ប្រហារតាម​អាកាសរបស់យោធា​មីយ៉ាន់​ម៉ា​ក្នុង​រដ្ឋ​រ៉ាឃីន​(Rakhine) សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៧ នាក់ និង​របួស១៤នាក់​ ជា​ការ​សម្លាប់​​ដ៏​ព្រៃ​ផ្សៃ​​ចុង​ក្រោយ​បំផុត​ក្នុង​សង្គ្រាម​ស៊ីវិល​​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ​​ បន្ទាប់​ពីជ័យ​ជម្នះ​នៃ​ការបោះឆ្នោត​របស់​គណបក្ស​កាន់​អំណាចគាំទ្រ​ដោយ​យោធា​ ​ត្រូវ​បានអ្នកសង្កេតការណ៍​អន្តរជាតិ​ច្រាន​ចោល​ និង​ចោទ​ថា​ «ជាការក្លែងបន្លំ»។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

យោធាមីយ៉ាន់ម៉ា។ រូបភាព៖ Reuters

Al Jazeera ​ចុះផ្សាយ​ថ្ងៃ​២៤ខែ​កុម្ភៈ ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា ស្ត្រី និង​កុមារ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​សម្លាប់​ តាម​រយៈ​ការ​វាយ​ប្រហារ​តាម​អាកាស​ ជា​ពិសេស​បាន​វាយ​ប្រហារ​ភូមិ Yoengu ក្នុង​ឃុំ Ponnagyun កាល​ពី​ថ្ងៃអង្គារ​ក្នុងសប្តាហ៍​នេះ។​ នេះ​បើយោងតាមការចុះផ្សាយរបស់​សា​រ​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យភូមា (DVB)។

ភូមិ​នេះស្ថិតនៅចម្ងាយប្រហែល ៣៣ គីឡូម៉ែត្រ ពី​ភាគ​ឦសាន​នៃ​ទី​ក្រុង Sittwe រដ្ឋធានីរដ្ឋ Rakhine។ វា​ត្រូវបានកាន់កាប់​ដោយកង​ទ័ព Arakan (AA) ជា​ក្រុម​ប្រដាប់​អាវុធជនជាតិភាគ​តិចក្នុង​រដ្ឋ Rakhine ​វាយ​ប្រឆាំង​​នឹង​​យោធា​មីយ៉ាន់ម៉ា នៅ​ក្នុងខែមីនា ឆ្នាំ ២០២៤។

​សេចក្តី​ថ្លែងការណ៍របស់ AA បានឱ្យ​ដឹង​ថា​៖ «ជន​ស៊ីវិល​ស្លូតត្រង់​ចំនួន១៧នាក់ រួម​ទាំង​កុមារ​បីនាក់ ត្រូវ​បាន​សម្លាប់និង​មាន​មនុស្ស ១៥ នាក់រងរបួស​ នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​។

គួរ​បញ្ជាក់​ថា ប្រទេសមីយ៉ាន់ ធ្លាក់​ក្នុង​ភាពចលាចលនយោបាយ​ចាប់​តាំង​ពី​រដ្ឋប្រហារយោធាឆ្នាំ ២០២១ ជា​មួយនឹង​ការ​បង្ក្រាប​ការ​តវ៉ា​គាំ​ទ្រលទ្ធិ​ប្រជាធិបតេយ្យ​ដ៏ខ្លាំងក្លា​​ នាំឱ្យ​មានការបះបោរទូទាំងប្រទេស​។

យោង​តាមអង្គការសហប្រជាជាតិ មនុស្សរាប់ពាន់នាក់​ត្រូវបាន​សម្លាប់ ​និងប្រហែល ៣.៦ លាននាក់​ត្រូវផ្លាស់ទីលំនៅ។ ​សង្គ្រាម​នេះ​បង្ក​ឱ្យ​មាន​ការតស៊ូប្រដាប់អាវុធ​ពីសកម្មជនប្រជាធិបតេយ្យ និង​ក្រុម​ជន​ជាតិ​ភាគតិច ដែលតាំង​នៅ​ជា​យូរ​មកហើយ​ ក្នុង​តំបន់​ជាយ​ក្រុង​នៃ​ប្រទេស​៕​

ប្រែសម្រួល៖ ណឺ មិនា

The post ​ក្រោយ​បោះឆ្នោត ​ជនស៊ីវិល​​យ៉ាងហោច​ណាស់​ ១៧នាក់ស្លាប់​ និង​របួស ១៤នាក់​នៅមីយ៉ាន់ម៉ា​ appeared first on Kampuchea Thmey Daily.

​តុលាការ​ ICJ ​នឹង​បើកសវនាការ​សំណុំរឿង​​ប្រល័យ​ពូជសាសន៍​ប្រឆាំង​​មីយ៉ាន់ម៉ានៅខែក្រោយ​
តុលាការកំពូលរបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃទី១៩ខែធ្នូថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងបើកសវនាការលើសំណុំរឿងដ៏សំខាន់មួយ ដែលចោទប្រកាន់ប្រទេសមីយ៉ាន់ម៉ាពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងក្រុមជនជាតិភាគតិចមូស្លីមរបស់ខ្លួន គឺជនជាតិរ៉ូហ៊ីងយ៉ា ចាប់ពីថ្ងៃទី១២ដល់​២៩ខែមករា​ឆ្នាំ​២០២៦​។ យោ​ងទីភ្នាក់​ងារ​ព័ត៌មានរ៉យទ័រ​។

ដំណើរការនេះត្រូវបានគេរំពឹងថានឹងធ្វើជាគំរូដែលអាចប៉ះពាល់ដល់សំណុំរឿងរបស់អាហ្រ្វិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែលជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ព្រោះនេះនឹងក្លាយជាករណីប្រល័យពូជសាសន៍ដំបូងដែល តុលាការ​ ICJ បាន​បើកសវនាការ​របស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍។

នៅក្នុងសប្តាហ៍ដំបូងនៃសវនាការ តំណាង​​ប្រទេស​ ហ្គាំប៊ី (Gambia) ដែលជាប្រទេសកាន់សាសនាឥស្លាម​ច្រើន​ជាង​គេ​​នៅអាហ្វ្រិកខាងលិច នឹងរៀបរាប់អំពីករណីរបស់ខ្លួនចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី១៥ ខែមករា។

គាំទ្រដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការឥស្លាម ប្រទេស​ហ្គាំប៊ី បានប្តឹងសំណុំរឿងនេះនៅ ICJ ក្នុងឆ្នាំ២០១៩ ដោយចោទប្រកាន់មីយ៉ាន់ម៉ាពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។

ប្រទេស​​មីយ៉ាន់ម៉ា ដែល​បាន​បដិសេធ​អំពើ​ប្រល័យ​ពូជសាសន៍ អាច​​តំណាង​​​​ក្រុម​ខ្លួន​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២០ ខែ​មករា។

នៅក្នុងការវិវត្ត​មិនធម្មតា​​មួយ តុលាការ​​​យុត្តិធម៌​អន្តរជាតិ ដែល​ត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក (​​​World Court) ក៏បានបែងចែក​ពេលវេលា​រយៈពេលបីថ្ងៃសម្រាប់ការស្តាប់សាក្សី។ សវនាការទាំងនេះនឹងត្រូវបិទជាសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយ។

​​​បេសកកម្ម​​​ស្វែង​រក​ការ​ពិត​របស់​អង្គការ​សហប្រជាជាតិ​ បាន​បញ្ចប់សេចក្តីសន្និដ្ឋាន​​របស់ខ្លួន​​ថា ​​យុទ្ធនាការ​​យោធា​កាលឆ្នាំ​២០១៧ ​​ដោយ​​ប្រទេសមីយ៉ាន់ម៉ា ​​បាន​​រុញ​​ច្រាន​​​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ាង​​​៧៣ម៉ឺន​នាក់ ទៅ​ក្នុង​ប្រទេស​​​​​បង់ក្លាដែស​​នៅជាប់​ព្រំដែន រួម​ទាំង​​​​​​កា​រប្រព្រឹត្ត​​​​​​​​​​ប្រល័យពូជសាសន៍​៕​

The post ​តុលាការ​ ICJ ​នឹង​បើកសវនាការ​សំណុំរឿង​​ប្រល័យ​ពូជសាសន៍​ប្រឆាំង​​មីយ៉ាន់ម៉ានៅខែក្រោយ​ appeared first on Kampuchea Thmey Daily.

​​របបយោធា​មីយ៉ាន់ម៉ា ​វាយ​បក​ទៅ​អន្តរជាតិ​​ចំពោះការ​រិះគន់​ការ​​បោះ​ឆ្នោត​​​
​ចាប់​តាំងពីពេលដែល​សង្គ្រាម​​​រវាង​​ប្រទេស​ថៃ​និង​កម្ពុជា​​​​ដែលស្ថិតនៅ​ក្នុងប្លុក​អាស៊ាន​ដូចគ្នា សម្ពាធ​​លើ​​​​​​របប​​​សឹក​មីយ៉ាន់​ម៉ា​​​ហាក់​បាន​ធ្លាក់​ថយ ស្រប​​ពេលដែល​​ប្រទេស​នេះ​បាន​​រៀបចំ​ការ​បោះឆ្នោត​​​តាមការ​គ្រោង​ទុក​ដើម្បី​ធ្វើយ៉ាងណាធ្វើ​ឲ្យស្រប​ច្បាប់​នៅ​របប​កើត​ចេញ​​ពី​​​រដ្ឋប្រហារ​​កាលពី​ជិត​​​​៦​ឆ្នាំ​មុន​។​​

​​មេដឹក​នាំ​របប​យោធា ​លោក Min Aung Hlaing ពេលទៅទស្សនកិច្ច​នៅ​​រុស្ស៊ី​។​ Myanmar News

​រដ្ឋា​ភិបាល​យោធា​មីយ៉ាន់ម៉ា​កាល​ពី​ពេលថ្មី​ៗ​នេះ ​បាន​​​​​បរិហារ​តប​​ត​​​​​​​​​​ចំពោះ​​ការ​រិះគន់​របស់​អន្តរជាតិ​ ដែល​ចាត់​ទុក​ការ​បោះឆ្នោត​របស់​ខ្លួន​នា​ពេល​ខាង​មុខ​ថា​មិន​សេរី​ ​និង​គ្មាន​អព្យាក្រិត ប៉ុន្តែ​ក៏​​បាន​ណែ​នាំដល់​​មេដឹក​នាំ​របប​យោធា ​លោក Min Aung Hlaing ឱ្យ​​មាន​ភាព​​ជាអ្នក​ដឹកនាំ​ក្រោយ​ការ​បោះ​ឆ្នោត​។

​ការ​​​ប្រើប្រាស់​វោហាស័ព្ទ​​​​ធ្ងន់​ៗ​​របស់​​អ្នកដឹកនាំ​របប​សឹក​មីយ៉ាន់ម៉ា ​​ដែល​ត្រូវ​បាន​គេមើល​ឃើញ​ថា ​​ជម្លោះ​​​រវាងថៃ​និង​កម្ពុជា បាន​​ធ្វើ​ឲ្យ​តំបន់​អាស៊ានញាំញី​ដោយ​​វិបត្តិ​ដែល​លើស​ពី​វិបត្តិនៅមីយ៉ាន់ម៉ាដែលអន្តរជាតិ​ដាក់សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​របប​​​សឹក​មីយ៉ាន់ម៉ា​។​

រដ្ឋា​ភិបាល​យោធា​កំពុង​ត្រួត​ពិនិត្យ​ការ​បោះឆ្នោត​​​​ជា​ដំណាក់​កាល ដែលគ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី២៨​​ខែធ្នូ ដោយ​សន្យា​ថា​​នឹង​វិល​ទៅ​រកលទ្ធិ​ប្រជាធិប​តេយ្យ និងមាន​​ឱកាស​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធគ្នា។

អ្នក​នាំ​ពាក្យ​របប​យោធា លោក Zaw Min Tun បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ដ៏​កម្រ​មួយ​នៅ​ទី​ក្រុង​យ៉ាំង​ហ្គូន​ថា៖ «ការ​បោះ​ឆ្នោត​ត្រូវ​បានធ្វើ​ឡើង​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។ វា​មិន​មែន​​ធ្វើ​​ឡើង​សម្រាប់​សហគមន៍​​អន្តរ​​ជាតិ​ទេ។ អ្នក​​ដែល​​ចង់​​រិះ​គន់​​អាច​​រិះ​គន់​​បាន ប៉ុន្តែ​​យើង​​នឹង​​នៅ​តែ​បន្ត​​សម្រេច​​គោលបំណង​​របស់​​យើងដដែល​ គឺ​​ការ​​វិល​​ទៅ​​រក​​ប្រព័ន្ធ​​ប្រជាធិប​តេយ្យ​​ពហុបក្ស​​វិញ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ឃ្លាំ​មើល​​អន្តរជាតិ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​នេះ​​​ជាសម​យុទ្ធ​មួយ​ក្នុង​ការ​ប្តូរ​ឈ្មោះ​ការ​គ្រប់​គ្រង​យោធា ខណៈ​​ដែល​អង្គការ​សហប្រជាជាតិ ចក្រ​ភព​អង់គ្លេស និង​ថៃ​បាននិយាយ​ថា​វា​នឹង​មិន​​សេរី ហើយ​យុត្តិធម៌នោះទេ។ ​នេះ​​បើ​យោង​​តាមការ​ចេញ​ផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មានបារាំង ​AFP​។

របប​យោធា​បាន​កាន់​កាប់​អំណាច​​​​​រដ្ឋប្រហារក្នុង​ឆ្នាំ២០២១ ដោយ​បានផ្តួល​រំលំ​រដ្ឋា​ភិបាល​ស៊ីវិល និង​ចាប់មេដឹក​នាំ​របស់​ខ្លួន​​ដាក់​គុក ហើយ​បង្ក​ឱ្យ​មាន​សង្រ្គាម​ស៊ីវិល​ដ៏​អាក្រក់ ដែល​បាន​​គ្រប់​គ្រង​​ប្រទេស។ ប្រមុខ​រដ្ឋា​ភិបាល​​​​របបយោធា​​មីយ៉ាន់ម៉ា​ លោក​​ឧត្តមសេនីយ៍​​ Min Aung Hlaing បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក និងបាន​គ្រប់គ្រង​ប្រទេស​ក្នុង​ឋានៈ​ជា​ប្រមុខយោធា​ចាប់តាំង​ពី​រដ្ឋប្រហារ​នោះ​។

​លោក បាន​បញ្ចប់​តួនាទី​របស់​របស់ខ្លួន​យ៉ាង​តក់​ក្រហល់​ ដោយ​បាន​ផ្ទេរអំណាច​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត​ដែល​មាន​តួនាទី​ប្រហាក់​ប្រហែល​​ ដើម្បី​បន្ត​ការ​បោះ​ឆ្នោត ​ដែល​បាន​សន្យាជា​យូរ​កន្លងមក​​ ហើយ​រូប​លោក​ក៏​កាន់​តំណែង​​ជា​​ប្រមុខ​រដ្ឋ​ស្តីទីផង​​ដែរ​។

ចំណែក ​លោក Zaw Min Tun អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​មីយ៉ាន់ម៉ា បាន​និយាយ​ថា​ នៅ​ពេលដែល​គេ​​សួរថា ​​​​យោធា​​អាច​មានការ​ប៉ង​ធ្វើ​នយោបាយបន្ទាប់ពីការបោះឆ្នោតដែរឬទេ​ វាត្រូវ​ការ​ពេល​ប្រហែល​មួយ​ខែ​។ លោក​បានលើក​ឡើង​ពីបទពិសោធន៍​ក្នុង​កាតព្វ​កិច្ច​រដ្ឋ របស់លោក​។

លោក​​បាន​​បន្ត​​ថា​៖«មាន​​សេចក្តី​ថ្លែង​ការណ៍​​ដែល​​​​​បាន​​និយាយ​កន្លង​​​មក​​​ថា ​​​ប្រសិន​​បើ​​​រដ្ឋ​​​ប្រគល់​​​ភារ​កិច្ច​​​ឱ្យ ​​​​ខ្ញុំ​​​​នឹង​​អនុវត្ត​​​បទពិសោធន៍​​​ដែល​មាន​ទាំង​ឡាយ​​​សម្រាប់​​​ប្រទេស​​​ជាតិ​ជានិច្ច​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ យោធា​​បាន​​អនុវត្ត​​ច្បាប់​​ថ្មី​​ដ៏​​តឹង​រ៉ឹង​​នៅ​​ក្នុង​​មូល​ដ្ឋាន​ដែល​​ខ្លួន​​គ្រប់គ្រង​ ដោយ​​ដាក់​​ទណ្ឌកម្ម​​លើ​​ការ​​តវ៉ា ឬ​ការ​​និយាយ​ប្រឆាំង​​នឹង​​ការ​​បោះ​ឆ្នោត​​ដោយ​​ជាប់​​ពន្ធនាគារ​​រហូត​​ដល់​​មួយ​​ទសវត្សរ៍​។

គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ចុង​ក្រោយ​ក្នុង​ឆ្នាំ២០២០​ និង​មាន​អ្នក​គាំទ្រ​ភ្លូក​ទឹក​ភ្លូកដី​ត្រូវបាន​រំលាយចោល​​ដោយ​របប​សឹក​ក្រោយ​រដ្ឋប្រហារ​។ ចំណែក​មេដឹក​នាំ​ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែល​ទទួល​បាន​ជ័យលាភី​រង្វាន់​ណូ​បែល​សន្តិភាព នៅ​តែ​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំងដោយ​របប​យោធាមី​យ៉ាន់ម៉ា​ នៅឡើយ​​​​៕​

ណឺ មិនា​​

The post ​​របបយោធា​មីយ៉ាន់ម៉ា ​វាយ​បក​ទៅ​អន្តរជាតិ​​ចំពោះការ​រិះគន់​ការ​​បោះ​ឆ្នោត​​​ appeared first on Kampuchea Thmey Daily.

​​៥ថ្ងៃ មីយ៉ាន់ម៉ា​ចាប់​ខ្លួន​១៦០០​នាក់​​​ក្នុងកា​រ​បង្គ្រាប​​ល្បែងអនឡាញនៅពំ្រ​ដែន​ជាប់​​ថៃ
​របប​សឹក​យោធាមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃទី ២៣ខែវិច្ឆិកាថា ខ្លួនបានចាប់ខ្លួនជនបរទេសជិត១៦០០​នាក់ក្នុងរយៈពេល៥​ថ្ងៃនៅក្នុងការបង្រ្កាបជាសាធារណៈលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតដ៏ល្បីមួយនៅ​តាម​ជាប់​​​ព្រំដែនថៃ។

​ទីតាំង​រោងចក្រក្លែងបន្លំដ៏ច្រើន​បានរីកដុះដាលនៅតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយសង្រ្គាម អ្នកឆបោក​ដែលកំណត់គោលដៅអ្នកប្រើប្រាស់អ៊ិនធឺណិតជាមួយនឹងស្នេហា និងគុណវិបត្តិអាជីវកម្មដែលមានតម្លៃរាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

តាមសេចក្តីរាយការណ៍​របស់​​ទីភ្នាក់ងារ​បារាំង AFP ក្រុមអ្នកជំនាញបាននិយាយថា របបយោធារបស់មីយ៉ាន់ម៉ាត្រូវបានចោទប្រកាន់ជាយូរមកហើយថា បាន​សម្លឹងមើលផ្លូវផ្សេងទៀតនៅពេលដែលឧស្សាហកម្មខុសច្បាប់រីកចម្រើន​កាន់តែ​ខ្លាំង​ ប៉ុន្តែបានបង្រ្កាបយ៉ាងចាស់​ដៃ​ចាប់តាំងពីខែកុម្ភៈ បន្ទាប់ពីត្រូវបានបញ្ចុះបញ្ចូលដោយ​ប្រទេសចិន​​ដែល​ជា​អ្នកគាំទ្រយោធាដ៏​សំខាន់​៕​

The post ​​៥ថ្ងៃ មីយ៉ាន់ម៉ា​ចាប់​ខ្លួន​១៦០០​នាក់​​​ក្នុងកា​រ​បង្គ្រាប​​ល្បែងអនឡាញនៅពំ្រ​ដែន​ជាប់​​ថៃ appeared first on Kampuchea Thmey Daily.

មួយសប្តាហ៍ យោធាមីយ៉ាន់ម៉ា វាយប្រហារសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២០ នាក់ក្នុងរដ្ឋRakhine
យ៉ោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima News នៅថ្ងៃទី១២ខែ វិច្ឆិកា យ៉ាងហោចណាស់ជនស៊ីវិល ២០ នាក់ រួមទាំងកុមារ និងគ្រូបង្រៀន ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរយៈពេលមួយសប្តាហ៍ដោយយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋRakhine។

(រូបភាព៖ The Irrawaddy)

ការវាយប្រហារនេះបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែវិច្ឆិកា ដោយបានកំណត់គោលដៅលើទីក្រុងដែលគ្រប់គ្រងដោយកងទ័ពអារ៉ាកាន (AA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចប្រយុទ្ធប្រឆាំងនឹងរបបយោធា។ គ្រាប់បែកទាំងនោះបានវាយប្រហារសាលារៀន និងផ្ទះសម្បែងនៅក្នុងទីក្រុងដូចជា Pauktaw, Ponnagyun និង Minbya។

ការប្រយុទ្ធគ្នារវាងយោធា និងកងទ័ពអារ៉ាកានក៏នៅតែបន្តនៅក្នុងតំបន់ជាច្រើននៃរដ្ឋRakhine ជាកន្លែងដែល AA ឥឡូវនេះគ្រប់គ្រងទីក្រុងប្រហែល ១៥ទៅហើយ។

គួរបញ្ជាក់ថារបបយោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារកាន់តែខ្លាំងមុនការបោះឆ្នោតដែលបានគ្រោងទុកនៅក្នុងខែធ្នូនិងខែមករាខាងមុខ។ ទោះយ៉ាងណាការបោះឆ្នោតនេះមានការរិះគន់យ៉ាងធ្ងន់ធ្ងរពីអន្តរជាតិ និងរងការបដិសេដពីពលរដ្ឋក្នុងស្រុកមិនចូលរួមធ្វើការបោះឆ្នោតនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

The post មួយសប្តាហ៍ យោធាមីយ៉ាន់ម៉ា វាយប្រហារសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២០ នាក់ក្នុងរដ្ឋRakhine appeared first on Kampuchea Thmey Daily.

ថៃសុំមីយ៉ាន់ម៉ាចរចា​ ដើម្បីបើកច្រកព្រំដែនសំខាន់ឡើងវិញ​
មន្រ្តីរដ្ឋាភិបាលថៃឥឡូវនេះកំពុងខ្នះខ្នែងដុតដៃដុតជើង សុំការចរចាជាមួយ​របបយោធាមីយ៉ាន់ម៉ា ដើម្បីបើកច្រកព្រំដែន ​Mae Sot-Myawaddy 2 ឡើងវិញ ក្រោយ​យោធាមីយ៉ាន់ម៉ាបិទជាឯកតោភាគីដោយ​មិនជូនដំណឹងកាលពីថ្ងៃចន្ទ ដើម្បី​ដោះស្រាយបញ្ហាគេចពន្ធ និងគ្រប់គ្រង​លំហូរចំណូលសម្រាប់រដ្ឋ​តាមរយៈប្រតិបត្តិការ​ពាណិជ្ជកម្មច្រកព្រំដែនជាប់ថៃ​។

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Jatuporn Buruspat ​បាន​និយាយនៅ​ថ្ងៃ​ពុធនេះថា ចំណាត់ការរបស់យោធាមីយ៉ាន់ម៉ា បាន​បង្កការកកស្ទះនូវរថយន្តដឹកទំនិញជាច្រើនគ្រឿងនៅក្រុង ​Mae Sot របស់ថៃ។

តាមការចុះផ្សាយរបស់កាសែត The Nation មជ្ឈមណ្ឌលពាណិជ្ជកម្ម​ថៃ​ប្រចាំទីក្រុងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា​) បាន​និយាយថា ដំណើរការព្រំដែន​រំពឹងថានឹងបើកឡើងវិញនៅថ្ងៃទី ២១ ខែសីហា បន្ទាប់ពីមជ្ឈមណ្ឌល​បាន​​ពិភាក្សាជាមួយធុរកិច្ចក្នុងស្រុក និងក្រុមហ៊ុនដឹកជញ្ជូន។ ​ប៉ុន្តែថា យោធាមីយ៉ាន់ម៉ា​នឹង​បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរត់ពន្ធ ដោយរឹតបន្តឹងលើ​ការត្រួតពិនិត្យអាជ្ញាប័ណ្ណនាំចូល​ពីថៃ។

ដើម្បីដោះស្រាយបញ្ហា​កកស្ទះរថយន្តដឹកទំនិញថៃ លោក Jatuporn បាននិយាយថា​៖ «ខ្ញុំបានណែនាំនាយកដ្ឋានពាណិជ្ជកម្ម​សម្រាប់កិច្ចការបរទេស ឱ្យជួបជាមួយអនុព័ន្ធពាណិជ្ជកម្ម​មីយ៉ាន់ម៉ា​ប្រចាំប្រទេសថៃ​»។ លើសពីនេះ ថៃនឹងសម្របតាមការទាមទាររបស់យោធាមីយ៉ាន់ម៉ា ដោយ​លោកបាន​បន្តថា៖  «ទំនិញថៃទាំងអស់ដែលចូលមីយ៉ាន់ម៉ា នឹងត្រូវមានអាជ្ញាប័ណ្ណនាំចូល ស្របតាមបទប្បញ្ញត្តិរបស់មីយ៉ាន់ម៉ា​»។

គួរគូសបញ្ជាក់ថា ច្រក ​Mae Sot-Myawaddy 2 គឺជាច្រកដឹកជញ្ជូនទំនិញដ៏សំខាន់រវាងថៃ និងមីយ៉ាន់ម៉ា ដែល​មួយ​ច្រកព្រំដែនរួមសរុបចំនួន ២១ កន្លែង។ ការបិទច្រកសំខាន់នាពេលនេះ ធ្វើឡើងចំពេលដែល​ពាណិជ្ជកម្មរវាងប្រទេសទាំង២ បាន​ធ្លាក់ចុះជាបន្តបន្ទាប់រួច​ហើយ​។

សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងមីយ៉ាន់ម៉ា មានតម្លៃ ១០៥,១៤ ប៊ីលាន​បាត ដោយ​ធ្លាក់ចុះ ២៤,៩១ ភាគរយ ធៀប​នឹ​ងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ថៃនាំចេញទៅមីយ៉ាន់ម៉ា មាន​ប្រមាណ  ៦៣,៥៧ ប៊ីលាន​បាត ដោយ​ធ្លាក់ចុះជាង ១៦ ភាគរយ។ ​

ក្នុងពាណិជ្ជកម្មទ្វេភាគីផងដែរ បើគិតតាមច្រកគយ ព្រំដែន Mae Sot-Myawaddy រួមចំណែកធំជាងគេ ក្នុងតម្លៃសរុបប្រមាណ ៤៥,៣៧ ប៊ីលាន​បាត​៕ ​

The post ថៃសុំមីយ៉ាន់ម៉ាចរចា​ ដើម្បីបើកច្រកព្រំដែនសំខាន់ឡើងវិញ​ appeared first on Kampuchea Thmey Daily.