រចនាសម្ព័ន្ធស្ថាប័នជាតិ Archives - Kampuchea Thmey Daily

ស្វែង​យល់ពី​តួនាទីភារកិច្ច​ ការ​​ជ្រើសតាំង​គណៈ​អភិបាល​រាជធានីខេត្ត ក្រុង ​ស្រុក ខណ្ឌ
ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ បង្ហាញពី​ដំណើរ​ការប្រព្រឹត្តិទៅ​នៃ​គណៈអភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ គណៈអភិបាលរួមមាន ប្រធានមួយរូប​ដែលហៅថាអភិបាល និង​អភិបាលរង​មួយចំនួន។

អភិបាលរាជធានី អភិបាលខេត្ត ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យតាមសំណើ​របស់នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើ​សុំ​ពីរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ អភិបាលរងរាជធានី អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវ​តែងតាំង​ដោយ​អនុក្រឹត្យ​តាមសំណើ​របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរងខណ្ឌ ត្រូវតែងតាំង​ដោយប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

យោង​តាម​មាត្រា ១៤០ ថ្មី បានបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ដូច​ខាង​ក្រោម៖

-គណៈអភិបាលរាជធានីភ្នំពេញ​មានចំនួន​យ៉ាងច្រើន ១១ រូប។
-គណៈអភិបាលខេត្តមានចំនួនពី ៧ រូប ទៅ ១១ រូប។
-គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ រូប ទៅ ៧ រូប។

ចំនួន​ជាក់ស្តែងនៃ​គណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើរបស់រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

តាម​មាត្រា ១៤៣ អភិបាល​រាជធានី អភិបាលខេត្ត ត្រូវជ្រើសរើសពី​ក្នុងចំណោម​មន្ត្រីទាំងពីរភេទ ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែលមាន​លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម ៖

– មាន​ឋានន្តរសក្ដិ​ឧត្តម​មន្តី
– មាន​អាយុចាប់ពី​សាមសិបប្រាំ (៣៥) ឆ្នាំ​ឡើង គិតដល់ថ្ងៃតែងតាំង
– មាន​បទពិសោធន៍​ការងារ​ផ្នែករដ្ឋបាល​សាធារណៈ​យ៉ាងតិច​ចំនួនប្រាំពីរ (០៧) ឆ្នាំ ឬ/​និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ដែល​ទទួលស្គាល់​ដោយក្រសួងអប់រំ យុវជន និង​កីឡា
– មាន​ឈ្មោះ​ក្នុង​បញ្ជីឈ្មោះបោះឆ្នោត​ផ្លូវការ​ក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់​មាន​ទោសឧក្រិដ្ឋ ឬ​មជ្ឈិម​ណាមួយ។

លោក សួន សុម៉ាលីន ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ជាអភិបាលនៃគណ:អភិបាលខេត្តព្រៃវែង

អភិបាលរង​រាជធានី អភិបាលរងខេត្ត ត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទ ដែលស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃដែលមានលក្ខណសម្បត្តិ ដូចខាងក្រោម ៖

– មាន​ឋានន្តរសក្ដិ ចាប់ពី​វរមន្ត្រីឡើងទៅ
– មានអាយុចាប់ពីសាមសិបប្រាំ (៣៥) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
– មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំ (០៥) ឆ្នាំ ឬ/​និង​មានសញ្ញាបត្របរិញ្ញាបត្រ​ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
– មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់​មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។

អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវ​ធ្វើការ​ជ្រើសរើស​ពី​ក្នុងចំណោម មន្ត្រី​ទាំងពីរ​ភេទ​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​មាន​លក្ខណ​សម្បត្តិ ដូច​ខាង​ក្រោម​៖

– មានឋានន្តរសក្ដិចាប់ពី​អនុមន្ត្រីឡើង
– មានអាយុ ចាប់ពីសាមសិប (៣០) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
– មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈ​យ៉ាងតិចចំនួនប្រាំ (០៥) ឆ្នាំ ឬ/​និងមានសញ្ញាបត្របរិញ្ញាបត្រ​ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
– មាន​ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់​មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។

អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរងខណ្ឌ ត្រូវធ្វើការជ្រើសរើសពីក្នុងចំណោម​មន្ត្រីទាំងពីរ​ភេទ ដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ ដែលមាន លក្ខណ​សម្បត្តិ​ដូចខាង​ក្រោម ៖

– មានឋានន្តរសក្ដិ​ចាប់ពីនាយក្រមការ​ឡើង
– មានអាយុចាប់ពីម្ភៃប្រាំ (២៥) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
– មាន​បទពិសោធន៍ការងារ​ផ្នែករដ្ឋបាលសាធារណៈ​យ៉ាងតិចចំនួនបី (០៣) ឆ្នាំ ឬ/​និង​មានសញ្ញាបត្របរិញ្ញាបត្ររងដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡា
– មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។

​បើ​យោង​តាម​មាត្រា ១៤៦ ក្នុងករណីចាំបាច់ អភិបាល អភិបាលរង អាចជ្រើសរើស​ពីក្នុង​ចំណោម​មន្រ្តី​ទាំងពីរភេទដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រៅពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ប៉ុន្ដែ​ត្រូវមាន​លក្ខណសម្បត្តិសមស្របតាម​ច្បាប់​ដែល​បាន​កំណត់។

អភិបាល អភិបាលរង មាន​អាណត្តិការងារ​មិនលើសពីបួន (០៤)ឆ្នាំ។ អភិបាល អភិបាលរង​អាច​ត្រូវបានតែង​តាំង​បានបួន (០៤) ឆ្នាំ​ទៀត សម្រាប់ អាណត្តិទី២ ​នៅក្នុងដែន​សមត្ថកិច្ច​ដដែល។

អភិបាល អភិបាលរងមិនមែនជាសមាជិកក្រុមប្រឹក្សាឡើយ។ អភិបាល អភិបាលរង​អាចចូលរួម​គ្រប់​អង្គប្រជុំ និងមានសិទ្ធិបញ្ចេញមតិក្នុង​អង្គប្រជុំរបស់​ក្រុម​ប្រឹក្សាបាន តែ​មិនអាច​ធ្វើការបោះឆ្នោត​បានឡើយ។

តាម​មាត្រា ១៥០ អភិបាល អភិបាលរង ត្រូវបញ្ឈប់ពីមុខតំណែង​នៅមុនពេលបញ្ចប់​អាណត្តិការងារប្រសិន​បើ​សាមីខ្លួន៖

– ដាក់ពាក្យលាលែងជាលាយលក្ខណ៍អក្សរជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬ
– ត្រូវបានដកហូតពីមុខតំណែង។

ក្នុង​មាត្រា ១៥១ អភិបាល អភិបាលរងណាមួយ ត្រូវដកហូត​ពីមុខតំណែង​មុនពេល​បញ្ចប់​អាណត្តិ​ការងារក្នុងករណី​ណាមួយដូចខាងក្រោម ៖

– បាត់បង់លក្ខណ​សម្បត្តិ​ជាអភិបាល ឬ​អភិបាលរង
– អសមត្ថភាព
– បំពេញការងារ​មិនបានល្អ
– មានបញ្ហាសុខភាព ឬ បាត់បង់សម្បទាវិជ្ជាជីវៈ ដោយ​មានលិខិត​បញ្ជាក់​ពី​សា្ថប័ន​មានសមត្ថកិច្ច
– បោះបង់ចោល​ការងារ
– ប្រព្រឹត្ត​ខុសឆ្គងពី​ក្រមសីលធម៌​វិជ្ជាជីវៈ។

តាម​មាត្រា១៥២ ក្រុមប្រឹក្សា​អាចស្នើជាលាយលក្ខណ៍​អក្សរទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បី​ដកហូត​អភិបាល អភិបាលរង​ចេញពី​មុខតំណែង ដោយផ្អែកតាម​ករណីណាមួយក្នុងចំណោមករណី​ដូចមាន​ចែងក្នុងមាត្រា ១៥១ នៃច្បាប់​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតជាបន្ទាន់នូវ​សំណើខាងលើនេះ​ ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​ជូនប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យសម្រេច​ចំពោះអភិបាល​រាជធានី អភិបាលខេត្ត អភិបាលរង​រាជធានី អភិបាលរងខេត្ត អភិបាលក្រុង អភិបាល ស្រុក អភិបាលខណ្ឌ។

ចំពោះ​អភិបាលរងក្រុង ស្រុក ខណ្ឌ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតនិង​ដោះស្រាយ​ជា​បន្ទាន់។

ក្នុង​មាត្រា១៥៣ អភិបាល អភិបាលរង ត្រូវទទួល​ប្រាក់​បៀវត្សនិង​អាច​ទទួល​កម្រៃ​ផ្សេងៗ​ទៀតដែល​សមស្រប​នឹងមុខតំណែង។ ប្រាក់​បៀវត្ស និង​កម្រៃផ្សេងៗ​ទៀត​របស់អភិបាល អភិបាលរង​ត្រូវ​កំណត់​ដោយអនុក្រឹត្យ​តាមសំណើ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់​ពីបាន​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

​មាត្រា ១៥៤ ច្បាប់​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ អភិបាល​មាន​តួនាទី​ជា​តំណាង​ក្រសួង ស្ថាប័ន​នានា​​របស់​រាជរដ្ឋាភិបាល​ដើម្បី​ណែនាំ​សម្របសម្រួលតម្រង់​ទិស​មន្ទីរ អង្គភាព ខ្សែ​បណ្ដោយ​របស់​ក្រសួង ស្ថាប័ន​និងទីភ្នាក់ងារ​​​របស់​រាជរដ្ឋាភិបាល ដែល​ធ្វើសកម្មភាព​ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។

អភិបាលត្រូវធ្វើ​ជាតំណាង​រាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការងារ សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ច្បាប់ និង​សិទ្ធិ​មនុស្ស​ក្នុងដែន​សមត្ថកិច្ច​របស់​ខ្លួន។

ក្នុងតួនាទីជាតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល អភិបាល​ត្រូវមាន​គណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួង​ស្ថាប័ននានា។

ក្នុង​ករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​អាចស្នើរាជរដ្ឋាភិបាល​ចេញអនុក្រឹត្យដើម្បី​កំណត់តួនាទីសិទ្ធិ​អំណាច​របស់អភិបាល​ក្នុងតួនាទីជាតំណាងរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានាតាម​ការ​ចាំបាច់។

ក្នុង​មាត្រា ១៥៧ ក្រុមប្រឹក្សាអាចកោះអញ្ជើញគណៈអភិបាល ឬ អភិបាល និង បុគ្គល​ដែល​ពាក់ព័ន្ធ​មកសាកសួរ​បំភ្លឺក្នុងកិច្ចប្រជុំសាមញ្ញឬវិសាមញ្ញរបស់ក្រុមប្រឹក្សា៕

The post ស្វែង​យល់ពី​តួនាទីភារកិច្ច​ ការ​​ជ្រើសតាំង​គណៈ​អភិបាល​រាជធានីខេត្ត ក្រុង ​ស្រុក ខណ្ឌ appeared first on Kampuchea Thmey Daily.

ស្វែង​យល់ពី​មុខងារ ភារកិច្ច​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បំពេញបេសកកម្មជាសេនាធិការ​ឱ្យរាជ​រដ្ឋាភិបាល លើការដឹកនាំ​និងគ្រប់គ្រងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទានៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានមុខងារនិងភារកិច្ចដូចតទៅ៖

– ការរៀបចំនិងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រទិសដៅ និងផែនការរួមរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
– រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព គោលដៅ ទិសដៅ កម្មវិធី យន្តការក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែង ផ្ដល់សេវាគាំពារ​ដល់មុខសញ្ញាក្នុងវិស័យសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា
– កសាងនិងអនុវត្តលិខិតបទដ្ឋាន​គតិយុត្ត គោលការណ៍ណែនាំ និងផែនការពាក់ព័ន្ធនឹងវិស័យ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមលិខិតបទដ្ឋាន​ជាតិនិង​អន្តរជាតិ
– សិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រលើផ្នែកសង្គមកិច្ច
– គ្រប់គ្រងការងារ​ស្មុំកូនក្នុងប្រទេស​និងអន្តរប្រទេស
– ដឹកនាំ គ្រប់គ្រង និងសហការ​ជាមួយដៃគូ អង្គការមិនមែនរដ្ឋាភិបាល​នានាដែល​ធ្វើសកម្មភាព លើ​វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
– រៀបចំបង្កើតយន្តការ​ជំរុញ​បំផុស​ការចូលរួមសកម្មភាពការងារសង្គមកិច្ច សាមគ្គីធម៌សង្គម លើក ទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាសរដ្ឋ ឯកជន អង្គការមនុស្សធម៌ ដៃគូអភិវឌ្ឍ សហគមន៍ និង មហាជនដែលបានចូលរួមសកម្មភាពដើម្បីសង្គម
– អនុវត្តភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានរចនាសម្ព័ន្ធដូចតទៅ៖

ក-អង្គភាពថា្នក់ជាតិ

– ខុទ្ទកាល័យរដ្ឋមន្តី
– អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ
– អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច
– អគ្គនាយកដ្ឋានសេវាសង្គមកិច្ច
– អគ្គនាយកដ្ឋានស្តារសម្បទា
– អគ្គាធិការដ្ឋាន
– នាយកដ្ឋានសវនកម្មផ្ទៃក្នុង
– វិទ្យាស្ថានជាតិសង្គមកិច្ច
– មណ្ឌលយុវនីតិសម្បទា
– មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ខ- គ្រឹះស្ថានសាធារណៈរដ្ឋបាល

គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតនៅក្រោម​អាណាព្យាបាលបច្ចេកទេសរបស់​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាណាព្យាបាលហិរញ្ញវត្ថុ របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

គ-មណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈមណ្ឌលតំបន់

មណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈមណ្ឌលតំបន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តារាជធានី ខេត្ត។

ឃ-អង្គភាពថ្នាក់ក្រោមជាតិ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត។

អគ្គនាយកដ្ឋាន ដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួនជាជំនួយការ អនុលោមតាមបទប្បញ្ញត្តិជាធរមាន។

អគ្គាធិការដ្ឋាន ដឹកនាំដោយអត្ថាធិការមួយរូប និងអមដោយអគ្គាធិការរងមួយចំនួនជាជំនួយការ អនុលោមតាមបទប្បញ្ញត្តិជាធរមាន។

នាយកដ្ឋាន ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនជាជំនួយការអនុលោមតាម បទប្បញ្ញត្តិជាធរមាន។

អង្គភាពថ្នាក់ស្មើនាយកដា្ឋន ដឹកនាំដោយប្រធានមួយរូប មានឋានៈ​និង​បុព្វសិទ្ធិស្មើ​ប្រធាន​នាយកដ្ឋាន និងមានអនុប្រធានមួយចំនួន មានឋានៈ​និងបុព្វសិទ្ធិ​ស្មើអនុប្រធាននាយកដ្ឋាន​ជាជំនួយការ​អនុលោមតាម បទប្បញ្ញត្តិជាធរមាន។

មណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈមណ្ឌលតំបន់ ជាអង្គភាពថ្នាក់ជាតិចំណុះក្រសួងផ្ទាល់ដែលមាន ទីតាំង​ស្ថិតនៅតាមបណ្តារាជធានី ខេត្ត ដឹកនាំដោយប្រធានមួយរូប និងអមដោយ​អនុប្រធានមួយចំនួន​ជា ជំនួយការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

ប្រធាន និងអនុប្រធានមណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈ​មណ្ឌល​តំបន់ ត្រូវតែងតាំង​អនុលោមតាម​បទប្បញ្ញត្តិជា​ធរមាន។

អង្គភាពថ្នាក់ក្រោមជាតិ ដឹកនាំដោយប្រធានមួយរូប និងអមដោយ​អនុប្រធានមួយចំនួនជាជំនួយការ។

ខុទ្ទកាល័យរដ្ឋមន្រ្តី

ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយដែលកំណត់ដោយអនុក្រឹត្យលេខ១១ អនក្រ.បក​ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់​ខុទ្ទកាល័យ​នាយករដ្ឋមន្តី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុមានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និង​សម្របសម្រួលកិច្ចការ​រដ្ឋបាល បុគ្គលិក ពិធីការ ផែនការ បូកសរុប ហិរញ្ញវត្ថុ គណនេយ្យ ទ្រព្យសម្បត្តិ​រដ្ឋ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន និង​សម្របសម្រួល​ការងារទូទៅជាមួយក្រសួង ស្ថាប័ននៃ រាជរដ្ឋាភិបាល។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានចំនួន ៤ (បួន)៖

-នាយកដ្ឋាន​រដ្ឋបាល​និង​បុគ្គលិក
-នាយកដ្ឋាន​ផែនការ ស្ថិតិ និង​សរុប
-នាយកដ្ឋាន​ហិរញ្ញវត្ថុ​និង​ផ្គត់ផ្គង់
-នាយកដ្ឋាន​សហប្រតិបត្តិការ

អគ្គនាយកដា្ឋនគោលនយោបាយសង្គមកិច្ច

អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច មានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួល​កិច្ចការ​រៀបចំគោលនយោបាយ​និងផែនការយុទ្ធសាស្ត្រនានា​ពាក់ព័ន្ធនឹង​សមត្ថកិច្ចរបស់​ក្រសួង។

អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចមាននាយកដ្ឋានចំណុះចំនួន៣៖

-នាយកដ្ឋាន​អភិវឌ្ឍន៍​គោលនយោបាយ
-នាយកដ្ឋាន​ពិនិត្យ តាមដាន និង​គ្រប់គ្រង​ទិន្នន័យ
-នាយកដ្ឋាន​នីតិកម្ម និង​ដោះស្រាយ​វិវាទ​សង្គមកិច្ច

អគ្គនាយកដ្ឋានសេវាសង្គមកិច្ច

អគ្គនាយកដ្ឋានសេវាសង្គមកិច្ច មានតួនាទីនិងភារកិច្ចផ្តល់សេវា​សង្គមកិច្ចទូទៅ​ ក្នុងគោលបំណង​គាំពារ​គុណភាពជីវិត សេចក្ដីថ្លៃថ្នូរ ការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពរស់នៅ បង្ការ ទប់ស្កាត់​បញ្ហាប្រឈម​នានា​របស់ជនរងគ្រោះ ជន​ងាយរងគ្រោះ​តាមរយៈ​សកម្មភាពនិងអន្តរាគមន៍​កម្រិតបុគ្គល គ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម​និងនយោបាយ។

អគ្គនាយកដ្ឋានសេវាសង្គមកិច្ច​មាននាយកដ្ឋានចំណុះចំនួន៤ (បួន)៖

-នាយកដ្ឋាន​មនុស្ស​ចាស់​និង​អតីត​យុទ្ធជន
-នាយកដ្ឋាន​កិច្ច​ការពារ​កុមារ
-នាយកដ្ឋាន​កិច្ចការ​គ្រួសារ
-នាយកដ្ឋាន​គាំពារ​ជនរងគ្រោះ

អគ្គនាយកដា្ឋនស្ដារសម្បទា

អគ្គនាយកដា្ឋនស្ដារសម្បទា មានតួនាទីនិងភារកិច្ចផ្តល់សេវាស្ដារទាំងអស់ រួមមាននីតិសម្បទា កាយសម្បទា និងបញ្ញាស្មារតី ក្នុងគោលបំណងឱ្យបុគ្គលនោះវិលត្រឡប់ទៅរកស្ថានភាពប្រក្រតី ទាំង​សុខភាព បញ្ញាស្មារតី កាយសម្បទា នីតិសម្បទាដូចជនទូទៅ។

អគ្គនាយកដា្ឋនស្ដារសម្បទាមាននាយកដ្ឋានចំនួន ៤ (បួន)៖

-នាយកដ្ឋាន​ស្តារ​នីតិសម្បទា​អនីតិជន
-នាយកដ្ឋាន​គាំពារ​អ្នក​ញៀន​គ្រឿងញៀន
-នាយកដ្ឋាន​សុខុមាលភាព​ជន​ពិការ
-មូលនិធិ​សង្គម

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋានមានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារ៖

-ធ្វើអធិការកិច្ចជាប្រចាំលើគ្រប់អង្គភាពក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
-ពិនិត្យ សម្របសម្រួល និងដោះស្រាយវិវាទរដ្ឋបាល ដែលពាក់ព័ន្ធដល់សមត្ថកិច្ច​និងសកម្មភាព របស់​មន្ត្រី​និងភ្នាក់ងារ​របស់ក្រសួង
-ពិនិត្យការអនុវត្ត​គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា​តាមអង្គភាព​ក្រោមឱវាទក្រសួង
-ធ្វើរបាយការណ៍​ជូនរដ្ឋមន្ត្រីអំពីការប្រព្រឹត្តទៅ​របស់អង្គភាព​ដែលបាន​ធ្វើអធិការកិច្ច និង​លើកវិធានការ​កែលម្អ​ការប្រព្រឹត្តទៅរបស់អង្គភាពទាំងនោះ
-អនុវត្តភារកិច្ច​ផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន។

នាយកដា្ឋនសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលបន្ទុកអនុវត្តភារកិច្ចតាមអនុក្រឹត្យ​ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅសវនកម្មផ្ទៃក្នុងតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ​និងអនុលោមតាមច្បាប់និង​បទប្បញ្ញត្តិ​ជាធរមាន។

វិទ្យាស្ថានជាតិសង្គមកិច្ច មណ្ឌលយុវនីតិសម្បទា​ និងមជ្ឈមណ្ឌលជាតិព្យាបាល​និងស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន

វិទ្យាស្ថានជាតិសង្គមកិច្ច មានបេសកកម្មបណ្តុះបណ្តាលនិងស្រាវជ្រាវលើផ្នែកសង្គមកិច្ច ដោយ​ភា្ជប់​ទៅនឹងតម្រូវការរបស់ប្រទេសជាតិ​និងសង្គម។ ការរៀបចំនិងការប្រព្រឹត្តទៅរបស់វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

មណ្ឌល​យុវនីតិសម្បទា មានបេសកកម្មធានា​ការពារសិទ្ធិ សុវត្ថិភាព និង​លើកស្ទួយ​សុខុមាលភាព រាងកាយ​និងស្មារតី​របស់អនីតិជន​ជាប់ឃុំនៅមណ្ឌលយុវនីតិសម្បទា ស្របតាមច្បាប់ស្តីពី​យុត្តិធម៌​អនីតិជន​។ ការរៀបចំនិងការប្រព្រឹត្តទៅរបស់មណ្ឌលយុវនីតិសម្បទា ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានបេសកកម្មបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និង​ធ្វើសមាហរណកម្ម​អ្នកជាសះស្បើយ​ពីគ្រឿងញៀនចូលទៅក្នុងសហគមន៍និងក្រុមគ្រួសារវិញ ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈក្នុងសង្គម។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិព្យាបាល​និងស្ដារនីតិសម្បទាអ្នកញៀន​គ្រឿងញៀនត្រូវកំណត់​ដោយអនុក្រឹត្យដោយឡែក។

គ្រឹះស្ថានសាធារណៈរដ្ឋបាល

គ្រឹះស្ថានសាធារណៈរដ្ឋបាល​ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស​របស់​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាណាព្យាបាល​ហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​មាន៖

– មូលនិធិជនពិការ
– មូលនិធិជាតិជំនួយសង្គម។

គ្រឹះស្ថានសាធារណៈរដ្ឋបាលដទៃទៀត អាចត្រូវបង្កើតឡើងក្នុងករណីចាំបាច់ ដោយយោងទៅតាមតម្រូវការនិង​ការអភិវឌ្ឍវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​នៅព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានសាធារណៈរដ្ឋបាលនានា ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេសរបស់​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាណាព្យាបាល​ហិរញ្ញវត្ថុ របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវ កំណត់ដោយអនុក្រឹត្យដោយឡែក។

មណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈមណ្ឌលតំបន់

មណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈមណ្ឌលតំបន់ដែលចំណុះក្រសួងមានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារស្របតាមលិខិតបទដ្ឋានគតិយុត្តដោយឡែក។

អង្គភាពថ្នាក់ក្រោមជាតិ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីខេត្ត បំពេញមុខងារ​ជាតំណាងរបស់ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការសម្របសម្រួល​និងគ្រប់គ្រងវិស័យ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅថ្នាក់ក្រោមជាតិ តាមការកំណត់​របស់រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងលិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ បង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមលក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើតស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង៕

The post ស្វែង​យល់ពី​មុខងារ ភារកិច្ច​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា appeared first on Kampuchea Thmey Daily.

ស្វែងយល់​ពី​​រចនាសម្ព័ន្ធ​​ក្រសួង​ផែនការ​
ក្រសួងផែនការ​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឱ្យទទួលបន្ទុក​បេសកកម្មដឹកនាំ និងគ្រប់គ្រង លើ​វិស័យ​ផែនការ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និង​លើការអនុវត្តន៍ស្ថិតិ​នៃព្រះរាជាណាចក្រកម្ពុជា។

លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ

ក្រសួងផែនការមានមុខងារនិង​ភារកិច្ចដូចតទៅ៖

-ធ្វើសេនាធិការរបស់​រាជរដ្ឋាភិបាលក្នុងការ​រៀបចំ ទស្សនាទាន យុទ្ធសាស្ត្រ គោលនយោបាយ និង​កំណត់​អាទិភាព​សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដោយ​ឈរលើមូលដ្ឋាន​នៃការបង្កើតឱ្យមាន និរន្តរភាព និង​តុល្យភាព​រវាងកិច្ចអភិវឌ្ឍ និង​សមភាព យុត្តិធម៌ក្នុងសង្គម រវាងកិច្ចអភិវឌ្ឍខាង សេដ្ឋកិច្ច និង​កិច្ចអភិវឌ្ឍខាងសង្គមកិច្ច​និងវប្បធម៌ រវាងទីប្រជុំជន​និងជនបទ រវាងការធ្វើអាជីវកម្ម និង​ការកកើតឡើងវិញ​នៃធនធានធម្មជាតិ និង​រវាងកិច្ចអភិវឌ្ឍនិងការការពារបរិស្ថាន។ -ដឹកនាំនិងគ្រប់គ្រងវិធីសាស្ត្រនិង​បែបបទ ក្នុងការរៀបចំផែនការស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច តាម​ប្រព័ន្ធវិមជ្ឈការ​ក្នុងក្របខ័ណ្ឌ​ទូទាំងប្រទេស។
– រៀបចំផែនការ និង​កម្មវិធីជាតិសម្រាប់កិច្ច​អភិវឌ្ឍរយៈពេលវែង មធ្យម និង​ខ្លី ដោយ​សម្របសម្រួល ជាមួយ​បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាផែនការ​និងកម្មវិធីជាតិទាំងនោះមានសង្គតិភាព ជាមួយគ្នា រវាង​បណ្តាវិស័យសេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងរាជធានី ខេត្ត ក្រុង និងតំបន់នានា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
-តាមដានត្រួតពិនិត្យ​ការអនុវត្តផែនការ កម្មវិធីជាតិ និងបណ្ដា​គម្រោងពីគ្រប់ផ្នែកទាំងអស់​ហើយ វាយតម្លៃ​លទ្ធផលនៃ​ការអនុវត្ត និងលើកឡើង​ពីវិធានការកែតម្រូវផែនការ កម្មវិធីជាតិទាំងនោះ ក្នុងករណីចាំបាច់។
-សហការជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បី​រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងកំណត់ អាទិភាព​ក្នុងការវិនិយោគ​ទាំងឯកជន និងសាធារណៈ ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព និងមាន ប្រសិទ្ធភាពនូវសក្តានុពលនៃធនធានទាំងក្នុង និងក្រៅប្រទេស។
-សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកំណត់បរិមាណធនធាន​សរុបនិងវិភាជន៍ទុន វិនិយោគ​សាធារណៈប្រចាំឆ្នាំ។
– សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ និងកំណត់ អាទិភាព​ក្នុងផែនការសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងវិទ្យាសាស្ត្របច្ចេកទេស និង​ជាមួយដៃគូអភិវឌ្ឍន៍​ឱ្យមានសង្គតិភាព​ជាមួយនឹងទិសដៅ និងគោលនយោបាយយុទ្ធសាស្តអភិវឌ្ឍជាតិ។
-សហការជាមួយក្រសួង​ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំ​គោលនយោបាយ​ប្រជាសាស្ត្រ ការផ្លាស់ប្ដូរទី លំនៅ និងផែនការសកម្មភាពស្តីពីការបែងចែកកម្លាំងពលកម្មសង្គមឱ្យមានតុល្យភាព ធានាដល់ កិច្ច​អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការការពារជាតិ។
-សហការជាមួយក្រសួង ស្ថាប័នកណ្តាលទាំងបួនសម្រាប់កំណត់​និងវាស់វែងភាពក្រីក្រនៅកម្ពុជា។
– រៀបចំវិធីសាស្ត្រធ្វើជំរឿន អង្កេតនិងអនុវត្តការធ្វើជំរឿន អង្កេត ប្រជារាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច កម្ពុជា។
-ធ្វើជំរឿនអង្កេត​និងការសិក្សាស្រាវជ្រាវ​ដែលចាំបាច់ ក្នុងការបំពេញមុខងារនិងភារកិច្ចរបស់ខ្លួន។
-គ្រប់គ្រងព័ត៌មានស្ថិតិសេដ្ឋកិច្ច សង្គមកិច្ច និងប្រជាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
-គ្រប់គ្រងប្រព័ន្ធស្ថិតិជាតិ​កម្ពុជាតាមការចងក្រង ណែនាំអនុវត្តវិធីប្រើចំណាត់ថ្នាក់ ស្ថិតិ និងគំរូ តារាង​ឯកភាពក្នុងការបំពេញ​និងការប្រមូលយកព័ត៌មានស្ថិតិ ណែនាំអនុវត្តវិធីសាស្ត្រ និងរូបមន្ត
-គណនាទិន្នន័យស្ថិតិឯកភាពក្នុងទូទាំងប្រទេស។
-ផ្តល់ជំនួយខាង​ផ្នែកបច្ចេកទេស និងវិធីសាស្ត្រឬអនុវត្តការធ្វើជំរឿន និងអង្កេតតាមវិស័យ និងប្រធានបទ​នានាតាមសំណូមពររបស់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិ។
-ចងក្រងគណនេយ្យ​ជាតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម និងកម្រងតួលេខស្ថិតិរបស់ កម្ពុជា​ទៀងទាត់ជាប្រចាំ។
-សហការដោះដូរ​ព័ត៌មានស្ថិតិ​ជាមួយអង្គភាពស្ថិតិជាតិ​នៃប្រទេសក្នុងតំបន់​ក្នុងពិភពលោក និង បណ្តា​អង្គការជាតិ អង្គការអន្តរជាតិ ។
-បំពេញមុខងារ​និងភារកិច្ចចាំបាច់ផ្សេងទៀត តាមការទុកចិត្តនិងការប្រគល់សិទ្ធពីនាយករដ្ឋមន្ត្រី។

ក្រសួងផែនការមានរចនាសម្ព័ន្ធដូចតទៅ៖

ក. នៅថ្នាក់កណ្តាល

អគ្គនាយកដ្ឋានផែនការរួមមាន៖

+ នាយកដ្ឋានផែនការទូទៅ
+ នាយកដ្ឋានផែនការសេដ្ឋកិច្ច
+ នាយកដ្ឋានផែនការសង្គមកិច្ច
+ នាយកដ្ឋានផែនការវិនិយោគ
+ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
+ នាយកដា្ឋនលើកកម្ពស់​អាហារូបត្ថម្ភ
+ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារ​ក្រីក្រ
+ នាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ

វិទ្យាស្ថានជាតិស្ថិតិរួមមាន៖

+ នាយកដ្ឋានស្ថិតិសេដ្ឋកិច្ច
+ នាយកដ្ឋានស្ថិតិសង្គមកិច្ច
+នាយកដ្ឋានស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កត
+នាយកដ្ឋានស្ដង់ដារស្ថិតិនិងវិភាគស្ថិតិ
+នាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មានវិទ្យា
+ នាយកដ្ឋានគណនេយ្យជាតិ
+ នាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការស្ថិតិ
+ នាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ

អគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍរួមមាន៖

+ នាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មាន
+នាយកដ្ឋានបណ្តុះបណ្តាល និងការអភិវឌ្ឍ
+ នាយកដ្ឋានវិភាគគោលនយោបាយប្រជាជន
+ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍

-អគ្គាធិការដ្ឋាន
-ខុទ្ទកាល័យរដ្ឋមន្តី
-នាយកដ្ឋានរដ្ឋបាលទូទៅ
-នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
-នាយកដ្ឋានបុគ្គលិក
-នាយកដា្ឋនសវនកម្មផ្ទៃក្នុង

ខ. អង្គភាពមូលដ្ឋាន

មន្ទីរផែនការរាជធានីខេត្ត។

បន្ត​ស្វែង​យល់ពីដំណើរការ​ការងារ​ស្ថាប័ន​​នៅ​ចំណុះក្រសួង​ផែនការមានដូចតទៅ៖

អគ្គនាយកដ្ឋាន​ផែនការ

អគ្គនាយកដ្ឋានផែនការមានមុខងារអនុវត្តនូវរាល់បេសកកម្មរបស់ក្រសួងក្នុងការងារ៖

– រៀបចំគោលនយោបាយ យុទ្ធសាស្ត្ររយៈពេលវែង មធ្យម និងខ្លីសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនិង​សង្គមកិច្ច។
– កំណត់អាទិភាពក្នុងការវិនិយោគទាំងឯកជន និងសាធារណៈ ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព និង​មាន​ប្រសិទ្ធភាពនូវសក្តានុពលនៃធនធានទាំងក្នុងនិងក្រៅប្រទេស តាមរយៈកម្មវិធីវិនិយោគសាធារណៈ​បីឆ្នាំរំកិល។
– ដឹកនាំនិងគ្រប់គ្រងវិធីសាស្ត្រ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
-ធានាសង្គតិភាពរវាងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដោយសម្របសម្រួលផែនការកម្មវិធី និង គម្រោងអភិវឌ្ឍន៍តាមវិស័យសេដ្ឋកិច្ច សង្គមកិច្ច ដែលរៀបចំឡើងដោយបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរាជធានី ខេត្ត ក្រុង។
-តាមដានត្រួតពិនិត្យការអនុវត្តផែនការ និងកម្មវិធីជាតិ ដោយសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងរាជធានី ខេត្ត ក្រុង និងវិទ្យាស្ថានជាតិស្ថិតិ និងធ្វើរបាយការណ៍បូកសរុប និង​ផ្តល់យោបល់ ជូនថ្នាក់ដឹកនាំក្រសួងផែនការ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។
– រៀបចំគោលនយោបាយប្រជាសាស្ត្រការផ្លាស់ប្តូរទីលំនៅ និងផែនការសកម្មភាពស្តីពីការបែងចែក កម្លាំង​ពលកម្មសង្គមឱ្យមានតុល្យភាព ធានាដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការការពារ​ជាតិ។
-រៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ លើកកម្ពស់អាហារូបត្ថម្ភ និងកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ និងកំណត់និងវាស់វែងភាពក្រីក្រនៅកម្ពុជា។
-រៀបចំ និងអនុវត្តប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
-រៀបចំគោលនយោបាយ និងយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។
-អនុវត្តការងារថ្មីៗបន្ថែមទៀត​ទៅតាមតម្រូវការចាំបាច់ និងការវិវត្តជាក់ស្ដែងទាំងក្នុង និង​ក្រៅ​ ប្រទេស​សម្រាប់អភិវឌ្ឍន៍ប្រទេស ក្រោមការណែនាំនិងដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងផែនការ។

អគ្គនាយកដ្ឋានផែនការត្រូវដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួន ជួយធ្វើការតាមការចាំបាច់ ។

អគ្គនាយកដ្ឋានផែនការមាននាយកដ្ឋានចំណុះចំនួន ៨៖

+ នាយកដ្ឋានផែនការទូទៅ
+ នាយកដ្ឋានផែនការសេដ្ឋកិច្ច
+ នាយកដ្ឋានផែនការសង្គមកិច្ច
+ នាយកដ្ឋានផែនការវិនិយោគ
+ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
+ នាយកដា្ឋនលើកកម្ពស់​អាហារូបត្ថម្ភ
+ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារ​ក្រីក្រ
+ នាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ

នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូប និងអម​ដោយ​អនុប្រធាន​មួយចំនួនជួយធ្វើការតាមការចាំបាច់។

វិទ្យាស្ថានជាតិស្ថិតិ

វិទ្យាស្ថានជាតិស្ថិតិមានមុខងារអនុវត្តន៍រាល់បេសកកម្មរបស់ក្រសួងក្នុងការធ្វើជំរឿន និងអង្កេតអំពី សេដ្ឋកិច្ច សង្គមកិច្ចនិងប្រជាសាស្ត្រ ចងក្រង និងណែនាំវិធីប្រើប្រាស់ចំណាត់ថ្នាក់ស្ថិតិ តារាង​ឯកភាព និងវិធីសាស្ត្រគណនាទិន្នន័យស្ថិតិ ប្រមែប្រមូល ចងក្រង និងផ្សព្វផ្សាយទិន្នន័យ ស្ថិតិ​ស្តីពីស្ថានភាពនៃការវិវត្តន៍ក្នុងផ្នែកសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងប្រទេស ។
-សហការជាមួយអង្គភាព​ស្ថិតិជាតិ នៃប្រទេសនានាក្នុងតំបន់ និងពិភពលោក​ក្នុងការដោះដូរ​ព័ត៌មាន​ស្ថិតិ បណ្តុះបណ្តាល​មន្ត្រីជំនាញ​ការងារស្ថិតិ​ដើម្បីការអភិវឌ្ឍប្រព័ន្ធ​ស្ថិតិជាតិកម្ពុជា។

វិទ្យាស្ថានជាតិស្ថិតិត្រូវដឹកនាំដោយអគ្គនាយកមួយរូបនិងអគ្គនាយករងមួយចំនួន​​តាមការចាំបាច់។

វិទ្យាស្ថានជាតិស្ថិតិមាននាយកដ្ឋានចំណុះចំនួន ៨៖

-នាយកដ្ឋានស្ថិតិសេដ្ឋកិច្ច
-នាយកដ្ឋានស្ថិតិសង្គមកិច្ច
-នាយកដ្ឋានស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កត
-នាយកដ្ឋានស្ដង់ដារស្ថិតិនិងវិភាគស្ថិតិ
-នាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា
-នាយកដ្ឋានគណនេយ្យជាតិ
-នាយកដ្ឋានគោលនយោបាយ និងសហប្រតិបត្តិការស្ថិតិ
-នាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ

នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូប និងអម​ដោយអនុប្រធានមួយចំនួន​តាមការ​ចាំបាច់។

អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ

អគ្គលេខាធិការដ្ឋាន​ប្រជាជន​និង​ការអភិវឌ្ឍ មានមុខងារ​អនុវត្តនូវរាល់​បេសកកម្មរបស់ក្រសួងក្នុងការងារ៖

-លើក​ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព។
– សម្របសម្រួល និងធ្វើសហប្រតិបត្តិការ​ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការ មិនមែន​រដ្ឋាភិបាលជាតិ​និងអន្តរជាតិ សង្គមស៊ីវិល ផ្នែកឯកជន ដៃគូអភិវឌ្ឍនានា ជាពិសេស មូលនិធិ​សហប្រជាជាតិ​សម្រាប់ប្រជាជន​លើរាល់សកម្មភាព​ដែលពាក់ព័ន្ធ នឹង​បញ្ហាប្រជាជន​និងការអភិវឌ្ឍ
-សម្របសម្រួល និងធ្វើសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការ មិនមែន​រដ្ឋាភិបាលជាតិនិងអន្តរជាតិ សង្គមស៊ីវិល ផ្នែកឯកជន ដៃគូអភិវឌ្ឍនានាលើរាល់ សកម្មភាព​អភិវឌ្ឍន៍សហគមន៍ តាមរយៈការចងក្រង កែលម្អនិងពង្រឹងសមត្ថភាព និងផ្ដល់ឥណទាន។
– សម្របសម្រួល និងសហការជាមួយ​គណៈកម្មការនៃរដ្ឋសភា និងព្រឹទ្ធសភាក្នុងក្របខ័ណ្ឌជាតិ អំពី​បញ្ហាប្រជាជន​និងការអភិវឌ្ឍ ដោយរៀបចំសិក្ខាសាលា និងផ្សព្វផ្សាយនូវគោលការណ៍ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​អន្តរជាតិដែលរាជរដ្ឋាភិបាលបានចុះហត្ថលេខា។
– ស្រាវជ្រាវ ចងក្រង​និងផ្សព្វផ្សាយឯកសារ​គោលនយោបាយ​ផែនការកម្មវិធី និង​សេចក្តីប្រកាស នានា ដែលទាក់ទង​នឹងបញ្ហាប្រជាជន​និងការអភិវឌ្ឍ ។
– តាមដាន វាយតម្លៃ និងលើកអនុសាសន៍​ក្នុងការកែសម្រួល​គោលនយោបាយជាតិប្រជាជន ដើម្បី​ឲ្យការអនុវត្តន៍​គោលនយោបាយយុទ្ធសាស្ត្រជាតិនានា ដែលពាក់ព័ន្ធឲ្យកាន់តែល្អប្រសើរ ស្រប​តាមការវិវត្ត​នៃសភាពការណ៍​ក្នុងប្រទេស តំបន់ និងពិភពលោក ។
-បណ្តុះបណ្តាលបច្ចេកទេសដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការវិភាគត្រួតពិនិត្យ​តាមដាន និង វាយតម្លៃ​រាល់បញ្ហា​ទាក់ទងនឹងប្រជាជន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលា ជាតិ​និង​អន្តរជាតិ ។

អគ្គលេខាធិការដ្ឋានប្រជាជន និង ការអភិវឌ្ឍត្រូវដឹកនាំដោយអគ្គលេខាធិការមួយរូប និងអម ដោយអគ្គលេខាធិការរងមួយចំនួនជួយធ្វើការតាមការចាំបាច់ ។

អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍមាននាយកដ្ឋានចំណុះចំនួន ០៤៖

+ នាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មាន
+ នាយកដ្ឋានបណ្តុះបណ្តាល និងការអភិវឌ្ឍ
+ នាយកដ្ឋានវិភាគគោលនយោបាយប្រជាជន
+ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍

នាយកដា្ឋននីមួយៗត្រូវដឹកនាំដោយប្រធានមួយរូប និង​អមដោយអនុប្រធានមួយចំនួន។

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋានរបស់ក្រសូងផែនការទទួលបន្ទុក៖

-ធ្វើអធិការកិច្ចជាប្រចាំទៅលើគ្រប់អង្គភាពក្រោមឱវាទក្រសួងផែនការ។
-ធ្វើរបាយការណ៍ជូនរដ្ឋមន្តី ពីការប្រព្រឹត្តទៅរបស់អង្គភាព ដែលបានធ្វើអធិការកិច្ច​និង​ពី​មធ្យោបាយ​កែលម្អ​ការប្រព្រឹត្តទៅ​របស់អង្គភាពទាំងនោះ។
– ប្រតិបត្តិភារកិច្ចតាមការណែនាំ​របស់រដ្ឋមន្ត្រី។

អគ្គាធិការដ្ឋានដឹកនាំដោយអគ្គាធិការមួយរូប និងអម​ដោយអគ្គាធិការរងមួយ​ចំនួន​តាម​ការ​ចាំបាច់។

ខុទ្ទកាល័យរដ្ឋមន្តី

ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យ​ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៦ ស្ដីពីការរៀបចំ និង​ការប្រព្រឹត្តិទៅរបស់ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន​។

នាយកដា្ឋនរដ្ឋបាលទូទៅ នាយកដ្ឋានផ្គត់ផ្គត់និងហិរញ្ញវត្ថុ នាយកដា្ឋនបុគ្គលិក នាយកដា្ឋនសវនកម្មផ្ទៃក្នុង

នាយកដ្ឋានរដ្ឋបាលទូទៅទទួលបន្ទុក៖

-សម្របសម្រួលសកម្មភាពគ្រប់ផ្នែករបស់ក្រសួងនៅថ្នាក់កណ្ដាល និងរវាងថ្នាក់កណ្ដាល និង អង្គភាពមូលដ្ឋានក្រោមឱវាទ។
– គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួង។
– ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាល។
– សរុប និងធ្វើរបាយការណ៍ការងារ និងសកម្មភាពផ្សេងៗរបស់ក្រសួង។
– តម្កល់ឯកសារ និងគ្រប់គ្រងបណ្ណាល័យ។

នាយកដ្ឋានរដ្ឋបាលទូទៅដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនជួយ ធ្វើការតាមការចាំបាច់។

នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុទទួលបន្ទុក៖

– ប្រមូលផ្តុំតម្រូវការ ធ្វើកម្មវិធីចំណាយគ្រប់គ្រងការរៀបចំជួសជុលសម្ភារៈ និងបរិក្ខាររបស់ក្រសួង
– គ្រប់គ្រង់ចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងបញ្ជីសារពើភណ្ឌ
– គ្រប់គ្រងយានយន្តរបស់រដ្ឋដែលប្រគល់ជូនក្រសួង ព្រមទាំងកម្មវិធីចំណាយនិងបែងចែកប្រេង ឥន្ធនៈ និងគ្រឿងបន្លាស់
– ទទួល និងបែងចែកបរិក្ខារ ជូនដល់បណ្តាអង្គភាពរាជធានី ខេត្ត
– កាន់បញ្ជីជាប្រចាំនូវសលាកបត្រ័ និងគណនេយ្យរូបធាតុ
-ព័ត៌មានវិទ្យា សកម្មភាពខាងហិរញ្ញវត្ថុ និងបន្ទុកគណនី
– ត្រួតពិនិត្យបច្ចេកទេសនៃការប្រតិបត្តិលទ្ធកម្មសាធារណៈ
– លើកគម្រោងថវិកាក្រសួង និងតាមដានរំលឹកពីចារប្រតិបត្តិ
– ប្រមូលផ្តុំ និងសម្របសម្រួលជំពូកថវិកា
– តាមដានរលឹកការគ្រប់គ្រងគណនីពិសេស
– ប្រមូលផ្តុំនិងសម្របសម្រួលរាល់ចំណាយរបស់ក្រសួង
– គ្រប់គ្រង់បន្ទុកគណនីនៃការអនុវត្តលទ្ធកម្មសាធារណៈ
– ប្រមូលចំណូលឲ្យបានសមស្របតាមច្បាប់ហិរញ្ញវត្ថុដែលបានកំណត់។

នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនជួយធ្វើការតាមការចាំបាច់។

នាយកដ្ឋានបុគ្គលិកទទួលបន្ទុក៖

ក/ក្នុងវិស័យបុគ្គលិក

-គ្រប់គ្រងផ្នែករដ្ឋបាល មន្ត្រីរាជការ និងភ្នាក់ងាររាជការរបស់ក្រសួង ដោយទំនាក់ទំនងជាមួយក្រសួងមុខងារ​សាធារណៈ
-រៀបចំរាល់លិខិតរដ្ឋបាលសម្រាប់ការគ្រប់គ្រងអាជីព
-ធ្វើកម្មវិធីតំណែង ឯកទេស និងធនធានមនុស្សរបស់ក្រសួង
-វាយតម្លៃតម្រូវការក្នុងការបណ្តុះបណ្តាលបុគ្គលិក
-រៀបចំនយោបាយបណ្តុះបណ្តាលដំបូង និងបន្តដោយទំនាក់ទំនងជាមួយក្រសួងមុខងារ សាធារណៈ និងអនុវត្តនយោបាយនោះ
-រៀបចំស្ថិតិលើការគ្រប់គ្រងបុគ្គលិក និងតារាងព័ត៌មានប្រតិបត្តិ
-គ្រប់គ្រងការងារសង្គមរបស់ក្រសួង

ខ/ក្នុងវិស័យបណ្តុះបណ្តាល

មជ្ឈមណ្ឌលបណ្ដុះបណ្តាលក្របខ័ណ្ឌផែនការ–ស្ថិតិ ទទួលបន្ទុក៖

-រៀបចំការប្រឡង់ជ្រើសរើស និងធ្វើការបណ្តុះបណ្តាលនូវមុខវិជ្ជាជំនាញចាំបាច់ក្នុងវិស័យផែនការ និងស្ថិតិ
– រៀបចំធ្វើវិក្រឹតការ និងសុក្រឹតការចំពោះមន្ត្រីរាជការរបស់ក្រសួង

នាយកដ្ឋានបុគ្គលិកដឹកនាំដោយប្រធានមួយរូប និង​អម​ដោយ​អនុប្រធាន​មួយ​ចំនួន​តាមការចាំបាច់។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

-នាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលបន្ទុកអនុវត្តភារកិច្ចតាមអនុក្រឹត្យចុះ​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងតាមបណ្ដ សា្ថប័ន​ក្រសួង​និង​សហគ្រាស​សាធារណៈ​។

នាយកដា្ឋនសវនកម្មផ្ទៃក្នុង ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនតាម​ការចាំបាច់។

អង្គភាពមូលដា្ឋន

នៅរាជធានី ខេត្ត មានមន្ទីរផែនការរាជធានី ខេត្ត ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពការងារផែនការរបស់ក្រសួងជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាព​ត្រួតពិនិត្យហិរញ្ញវត្ថុបង្កើតឡើង​ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាម​លក្ខខណ្ឌ​នៃ​បទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើត​សា្ថប័នត្រួត​ពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកាក្នុង​បណ្តាក្រសួង៕

The post ស្វែងយល់​ពី​​រចនាសម្ព័ន្ធ​​ក្រសួង​ផែនការ​ appeared first on Kampuchea Thmey Daily.

ស្វែង​យល់​ពី​រចនាសម្ព័ន្ធ ភារកិច្ចការងារ​នៅ​ក្រសួង​​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ប្រគល់បេសកកម្មឱ្យដឹកនាំ​ និងគ្រប់គ្រងវិស័យការងារ​​និងវិស័យបណ្តុះបណ្តាល​វិជ្ជាជីវៈនៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា។

រដ្ឋាភិបាល​នីតិកាលទី ៧ នៃ​រដ្ឋសភា ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមាន​ការ​ផ្លាស់ប្តូរ​ដោយ​លោក ហេង សួរ អតីតរដ្ឋលេខាធិការ​​ ត្រូវ​បាន​តែងតាំងជា​រដ្ឋមន្រ្តីក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានមុខងារនិងភារកិច្ចដូចតទៅ៖

– អនុវត្តច្បាប់ស្តីពីការងារ សំដៅធានា កែលម្អអនាម័យនិងសន្តិសុខការងារ សុខភាព កម្មករ​និយោជិត និង​លក្ខខណ្ឌធ្វើការងារ​នៅក្នុងសហគ្រាស គ្រឹះស្ថាន
– ធ្វើអធិការកិច្ចតាម​សហគ្រាស គ្រឹះស្ថានតាមការកំណត់​នៃបទប្បញ្ញត្តិស្តីពីរដ្ឋបាលការងារ
– តាមដានការអនុវត្តច្បាប់​ស្តីពីការងារ​និងបទប្បញ្ញត្តិពាក់ព័ន្ធ​ទៅនឹងបទដ្ឋានការងារ លក្ខខណ្ឌ​ការងារ អនាម័យ និង​សន្តិសុខ​ការងារ និងការការពារសុខភាពកម្មករនិយោជិត
– ជួយការពារ និងសម្របសម្រួលទំនាក់ទំនង​រវាងបណ្តាអង្គការ​តំណាងរបស់កម្មករ និយោជិត និង​សមាគមនិយោជក និងបណ្ដាការងារនៃសេដ្ឋកិច្ចមិនរៀបរយ
– ធ្វើការសម្របសម្រួលរាល់ទំនាក់ទំនង​ជាមួយក្រសួង ស្ថាប័ន អង្គការនានា ក្នុងតំបន់​និង​លើសកលលោក​ដើម្បីជំរុញវិស័យការងារ​ដោយសហការជាមួយក្រសួងការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិ
– ដំណើរការតាមនីតិវិធីនូវការ​ដោះស្រាយវិវាទការងាររួម​និងបុគ្គល
– គ្រប់គ្រងការងារ​ប្រើប្រាស់ពលកម្មកម្ពុជាទាំងក្នុង​និងក្រៅប្រទេស និងសហការក្នុងការ គ្រប់គ្រង​ជនបរទេស​ដែលចូលមកប្រកបមុខរបរនៅក្នុងប្រទេស
– សិក្សា និង​រៀបចំគោលនយោបាយជាតិ​ស្តីពីការគ្រប់គ្រងមុខរបរ និង​ហត្ថពលកម្ម
– ដាក់ឱ្យអនុវត្តច្បាប់ស្តីពីរបប​សន្តិសុខ​សង្គម សម្រាប់​ជនទាំងឡាយ​ដែលស្ថិត​នៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ស្តីពី​ការងារ និង​ដំណើរការ​បេឡាជាតិ​របបសន្តិសុខ​សង្គម
– អនុវត្ត​គោលនយោបាយ​របស់រាជរដ្ឋាភិបាល អនុសញ្ញា និង​សន្ធិសញ្ញាអន្តរជាតិដែល​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ
– សិក្សា​និងរៀបចំ​គោលនយោបាយ​ជាតិស្ដីពីមុខរបរ ដើម្បីធ្វើការបូក​សរុប​សេចក្តីត្រូវការ​នៃ​ទីផ្សារ​ការងារ
– តាក់តែង​និងអភិវឌ្ឍគោលនយោបាយ​ស្ដីពីមុខរបរ ដោយឈរលើនយោបាយជាតិ​សម្រាប់ ការអប់រំបណ្តុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈ
– តាក់តែងនិង​អភិវឌ្ឍគោលនយោបាយជាតិសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈ
– តាក់តែង​គោលការណ៍​និងគ្រប់គ្រងប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈ
– ពិនិត្យ​សំណើសុំបង្កើត ទទួលស្គាល់គ្រឹះស្ថាន មជ្ឈមណ្ឌល ថ្នាក់រៀន​អប់រំបណ្ដុះបណ្តាល បច្ចេកទេស​និង​វិជ្ជាជីវៈគ្រប់ប្រភេទ
– គ្រប់គ្រង ត្រួតពិនិត្យ និង​វាយតម្លៃគ្រឹះស្ថាន​អប់រំបណ្តុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈសាធារណៈ និង​ឯកជន
– ធ្វើការ​សម្របសម្រួល​រាល់ទំនាក់ទំនង​ជាមួយក្រសួង ស្ថាប័ន អង្គការ​នានា ក្នុងតំបន់និង លើ​សកលលោក ដើម្បីជំរុញការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេសនិងវិជា្ជជីវៈ ដោយ​សហការជាមួយ​ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ
– សហការជាមួយ​សហគ្រាស គ្រឹះស្ថាន បច្ចេកទេស​និងវិជ្ជាជីវៈ​ដើម្បី​ពង្រឹងនិង​លើកកម្ពស់ការអប់រំ​បណ្ដុះបណ្ដាល
– តាក់តែង​និងអភិវឌ្ឍស្តង់ដាមុខរបរ ស្របតាមសេចក្តីត្រូវការ​ទីផ្សារការងារក្នុងនិង​ក្រៅ​ប្រទេស
– រៀបចំនិងគ្រប់គ្រងការធ្វើតេស្តអំពី​កម្រិតវិជ្ជាជីវៈគ្រប់ប្រភេទមុខរបរ និង​ធ្វើការផ្តល់ឬដកហូត​បណ្ណទទួលស្គាល់​វិជ្ជាជីវៈដោយយោងតាមលទ្ធផលនៃការធ្វើតេស្ត
– គ្រប់គ្រងការងារ​ហ្វឹកហ្វឺន​កូនជាងនិង​បេឡានៃការហ្វឹកហ្វឺនកូនជាង តាមច្បាប់ស្តីពីការងារ
– ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត​តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានរចនាសម្ព័ន្ធដូចតទៅ៖

ក-ថ្នាក់កណ្តាល

-ខុទ្ទកាល័យរដ្ឋមន្ត្រី
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង
-អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
-អគ្គនាយកដ្ឋានការងារ
-អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
-អគ្គាធិការដ្ឋាន។

ខ-អង្គភាពមូលដ្ឋាន

គ-គ្រឹះស្ថានសាធារណៈក្រោមអាណាព្យាបាល

អគ្គនាយកដ្ឋាននីមួយៗដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងមួយចំនួនជាជំនួយ​ការតាម​ការចាំបាច់។
អគ្គាធិការដ្ឋាន ដឹកនាំដោយអគ្គាធិការមួយរូប និងមានអគ្គាធិការរងមួយចំនួនជាជំនួយការតាមការ​ចាំបាច់។
នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន​ជាជំនួយការតាម​ការចាំបាច់។

ខុទ្ទកាល័យរដ្ឋមន្តី

ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យ ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង និង​រដ្ឋលេខាធិកា​រដ្ឋាន។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលបន្ទុក​អនុវត្តភារកិច្ច​តាមអនុក្រឹត្យ​លេខ ៤០ អនក្រ.បក ចុះ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិង​ការប្រព្រឹត្តទៅនៃ​សវនកម្មផ្ទៃក្នុងនៅតាមបណ្តា​ស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ទទួលបន្ទុកការងារទំនាក់ទំនងសម្របសម្រួលគ្រប់គ្រង កិច្ចការ​រដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ផែនការ ស្ថិតិ នីតិកម្ម និង​សហប្រតិបត្តិការអន្តរជាតិ។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមានរចនាសម្ព័ន្ធដូចខាងក្រោម៖

– នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
– នាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
– នាយកដ្ឋានហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋ
– នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

អគ្គនាយកដ្ឋានការងារ

អគ្គនាយកដ្ឋានការងារទទួលបន្ទុកការងារទំនាក់ទំនង សម្របសម្រួល គ្រប់គ្រងកិច្ចការអធិការកិច្ចការងារ វិវាទការងារ មុខរបរនិងហត្ថពលកម្ម ការងារកុមារ និងពេទ្យការងារ។

អគ្គនាយកដ្ឋានការងារមានរចនាសម្ព័ន្ធដូចខាងក្រោម៖

-នាយកដ្ឋានអធិការកិច្ចការងារ
-នាយកដ្ឋានវិវាទការងារ
– នាយកដ្ឋានមុខរបរនិងហត្ថពលកម្ម
– នាយកដ្ឋានការងារកុមារ
-នាយកដ្ឋានពេទ្យការងារ។

អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ

អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈ ទទួលបន្ទុកការងារ​តាក់តែងគោលនយោបាយ​អភិវឌ្ឍន៍ប្រព័ន្ធអប់រំបណ្ដុះបណ្ដាល​បច្ចេកទេសនិងវិជ្ជាជីវៈ​និងគ្រប់គ្រងលើការងារអប់រំ បណ្ដុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈ ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង តាមច្បាប់ស្តីពីការងារ ព័ត៌មានទីផ្សារការងារក្នុងនិងក្រៅប្រទេស ធានា​គុណភាព​អប់រំបណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​អភិវឌ្ឍស្តង់ដានិងកម្មវិធីសិក្សា។

អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ​មានរចនាសម្ព័ន្ធដូចមានខាងក្រោម៖

– នាយកដ្ឋានព័ត៌មានទីផ្សារការងារ
– នាយកដ្ឋានបណ្តុះបណ្តាល
– នាយកដ្ឋានស្តង់ដានិងកម្មវិធីសិក្សា
– នាយកដ្ឋានធានាគុណភាព
– នាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត
– នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា។

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋានមានតួនាទីនិងភារកិច្ចដូចតទៅ៖

– ធ្វើអធិការកិច្ចជាប្រចាំលើគ្រប់អង្គភាពក្រោមឱវាទរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
– ពិនិត្យ សម្រុះសម្រួល និងដោះស្រាយវិវាទរដ្ឋបាលដែលពាក់ព័ន្ធដល់សមត្ថកិច្ចនិង សកម្មភាព​របស់មន្ត្រី​និងភ្នាក់ងាររបស់ក្រសួង
– ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីអំពីការប្រព្រឹត្តទៅរបស់អង្គភាព ដែលបានធ្វើអធិការកិច្ចហើយនិង​អំពីវិធានការ​កែលម្អ​ការប្រព្រឹត្តរបស់អង្គភាពនោះ
– អនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូនប្រគល់ជូន។

អង្គភាពមូលដា្ឋន

នៅតាមរាជធានី ខេត្តនីមួយៗ មានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីខេត្ត ដែលទទួលបន្ទុកអនុវត្តនិងសម្របសម្រួលសកម្មភាពនានារបស់ក្រសួង។

នៅតាម​ក្រុង ស្រុក ខណ្ឌ មានការិយាល័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទទួលបន្ទុក អនុវត្ត និង​សម្របសម្រួលសកម្មភាព​នានារបស់ក្រសួង​និងតាមបទបញ្ជារបស់មន្ទីរ។

គ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមអាណាព្យាបាល

គ្រឹះស្ថានសាធារណៈរដ្ឋបាលនានា ដែលស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាម លក្ខខណ្ឌ​នៃបទបញ្ជា​កំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត ស្ថាប័នត្រួតពិនិត្យ​ហិរញ្ញវត្ថុលើការ​ចំណាយថវិកាក្នុងបណ្តាក្រសួង៕

The post ស្វែង​យល់​ពី​រចនាសម្ព័ន្ធ ភារកិច្ចការងារ​នៅ​ក្រសួង​​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ appeared first on Kampuchea Thmey Daily.

ស្វែង​យល់ពី​​តួនាទី ភារកិច្ច និង​រចនាសម្ព័ន្ធ​នៅ​ក្រសួង​យុត្តិធម៌
ក្រសួងយុត្តិធម៌ មាន​សមត្ថកិច្ច​ដឹកនាំនិង​គ្រប់គ្រង​វិស័យយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌មានលោក កើត​ រិទ្ធិ ជា​រដ្ឋមន្រ្តី ដែលលោកបានចូលទៅ​ដឹកនាំនៅក្រសួង​យុត្តិធម៌​បន្ត​ពី​លោក អង្គ វង្សវឌ្ឍានា។

តើក្រសួងយុត្តិធម៌មាន​មុខងារ ភារកិច្ច និង​រចនាសម្ព័ន្ធ​យ៉ាងណាខ្លះ?

ក្រសួងយុត្តិធម៌ មានតួនាទីនិងភារកិច្ចដូចតទៅ៖

– ចូលរួមការពារឯករាជ្យរបស់​ចៅក្រម​ក្នុងការ​បំពេញ​មុខងារ​
-ធានា​ឱ្យ​មាន​យុត្តិធម៌ និង​សមភាព​សម្រាប់​បុគ្គល​គ្រប់រូប​ចំពោះ​មុខច្បាប់
-រៀបចំ និងត្រួតពិនិត្យ​ដំណើរការ​រដ្ឋបាល​នៃអង្គការតុលាការ និង​អង្គការអយ្យការ
-រៀបចំ ដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យអង្គការអយ្យការ
– ធានាការប្រព្រឹត្តទៅ​ល្អរបស់អង្គការតុលាការ
-ធានាឱ្យមាន​ការអនុវត្តច្បាប់ និង​សេចក្តីសម្រេច​ទាំងឡាយ​របស់អង្គការ​តុលាការ និងអង្គការអយ្យការ
-តាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់ និងសេចក្តីសម្រេចទាំងឡាយរបស់អង្គការតុលាការ និង អង្គការអយ្យការ
-រៀបចំ គ្រប់គ្រង និងចងក្រងសេចក្តីសម្រេចរបស់អង្គការតុលាការ
-ធ្វើអធិការកិច្ចក្នុងករណីមានបណ្ដឹងសុំអន្តរាគមន៍ពីរូបវន្តបុគ្គល ឬនីតិបុគ្គលដែលកើតឡើងនៅតាមអង្គការតុលាការ និងអង្គការអយ្យការ និងតាមតម្រូវការចាំបាច់
-ធានាការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
|-ត្រួតពិនិត្យមន្ទីរឃុំឃាំង និងពន្ធនាគារក្នុងការអនុវត្តច្បាប់
-កសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗនៅក្នុងវិស័យយុត្តិធម៌
-ទទួលពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងសា្ថប័ននានា
-រៀបចំ និងតាក់តែងសេចក្តីណែនាំនានា ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ដឹកនាំ និងគ្រប់គ្រងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
-ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសន្ធានកម្ម និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គ្រប់គ្រង និងសម្របសម្រួលការងារពាក់ព័ន្ធនឹងការផ្ដល់ជំនួយផ្នែកច្បាប់ និងសិទ្ធិទទួលបានយុត្តិធម៌
-ដឹកនាំ និងគ្រប់គ្រងលើអ្នកជំនួយយុត្តិធម៌ និងអ្នកដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-រៀបចំ ដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យវត្ថុតាង វត្ថុចាប់យក និងផលនៃបទល្មើស
-ស្រាវជ្រាវ និងស៊ើបអង្កេតចំពោះបទល្មើសប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងបទល្មើសផ្សេងទៀត ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គម តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល
-ស្រាវជ្រាវ បណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-ត្រួតពិនិត្យការបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-ធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យច្បាប់ និងយុត្តិធម៌ដែលពាក់ព័ន្ធ
-គ្រប់គ្រង និងចេញសម្រង់លិខិតថ្កោលទោស
-ទទួល និងរៀបចំចាត់ចែងការអនុគ្រោះទោសទៅតាមបែបបទដែលច្បាប់កំណត់
-ទទួល និងរៀបចំចាត់ចែងលើសំណើសុំដោះលែងដោយមានលក្ខខណ្ឌ ទៅតាមបែបបទដែលច្បាប់កំណត់
-គ្រប់គ្រងមន្ត្រីរាជការទាំងអស់ដែលបម្រើការងារចំណុះក្រសួង
-គ្រប់គ្រងមន្ត្រីយុត្តិធម៌ និងអ្នកប្រកបវិជ្ជាជីវៈផ្សេងទៀតពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-គ្រប់គ្រងថវិកាក្រសួងយុត្តិធម៌ អង្គការតុលាការ អង្គការអយ្យការ និងឧត្តមក្រុមប្រឹក្សា​នៃអង្គចៅក្រម
-ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង​ប្រចាំឆ្នាំ​ជូន​រាជរដ្ឋាភិបាល
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។

ក្រសួងយុត្តិធម៌ មានរចនាសម្ព័ន្ធដូចតទៅ៖

-ខុទ្ទកាល័យរដ្ឋមន្ត្រី
-អគ្គលេខាធិការដ្ឋាន
-អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ
-អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី
-អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ
-អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ
-អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
-អគ្គាធិការដ្ឋានកិច្ចការតុលាការ
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង
-អង្គភាពព័ត៌មាន។

អគ្គលេខាធិការដ្ឋាន ដឹកនាំ​ដោយអគ្គលេខាធិការ​មួយរូប មាន​ឋានៈស្មើអគ្គនាយក និង​អម​ដោយ អគ្គលេខាធិការរង​មួយចំនួន មានឋានៈស្មើអគ្គនាយករងជាជំនួយការ។

អគ្គនាយកដ្ឋាន ដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួន ជា​ជំនួយ​ការ។ អគ្គាធិការដ្ឋាន​កិច្ចការតុលាការ ដឹកនាំ​ដោយអគ្គាធិការមួយរូប មានឋានៈ​ស្មើអគ្គនាយក និង​អម​ដោយអគ្គាធិការរងមួយចំនួន មានឋានៈស្មើអគ្គនាយករង ជាជំនួយការ។

ខុទ្ទកាល័យរដ្ឋមន្តី

ខុទ្ទកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មទាំងឡាយដែល​មានកំណត់ដោយអនុក្រឹត្យ​ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពី​ការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និង​បទប្បញ្ញត្តិ​ជា​ធរមាន។

អគ្គលេខាធិការដា្ឋន

អគ្គលេខាធិការដ្ឋាន មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារ​ផ្តល់សេវាគាំទ្រ សម្រាប់ធានាប្រក្រតីភាពនៃដំណើរការរបស់ក្រសួងយុត្តិធម៌ និង​គ្រប់គ្រងលើកិច្ចការរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ និង​ការងារ ផែនការ ស្ថិតិ បណ្ណសារ ព័ត៌មានវិទ្យា និងបរិវត្តកម្មឌីជីថលរបស់ក្រសួង និង​អង្គភាព​នានាចំណុះក្រសួងយុត្តិធម៌។

អគ្គលេខាធិការដ្ឋាន មាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖

– នាយកដ្ឋានកិច្ចការបុគ្គលិក
– នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ
– នាយកដ្ឋានកិច្ចការរដ្ឋបាល
-នាយកដ្ឋានព័ត៌មានវិទ្យា និងបរិវត្តកម្មឌីជីថល។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ មានតួនាទីជាសេនាធិការឱ្យក្រសួង​លើការងារ​សម្របសម្រួល គ្រប់គ្រង និង​ត្រួតពិនិត្យអង្គភាព​រដ្ឋបាល​របស់អង្គការតុលាការ និងអង្គការអយ្យការ រួមទាំងកិច្ចការ​សាធារណៈរដ្ឋបាល​នីតិវិធី កិច្ចការហិរញ្ញវត្ថុ កិច្ចការគ្រប់គ្រងធនធានមនុស្ស កិច្ចការ​អាជ្ញាសាលា កិច្ចការក្រឡាបញ្ជី និង​កិច្ចការ​តម្កល់និងផ្ញើ និង​ការជំរុញការប្រើប្រាស់​បច្ចេកវិទ្យា​ជាឧបករណ៍​ជំនួយឱ្យការងារ​រដ្ឋបាល ការចុះបញ្ជី និង​ការគ្រប់គ្រងសំណុំរឿង ក្នុង​គោលបំណង​លើកកម្ពស់ និងធានា​នូវដំណើរការ​ល្អ​នៃ​យុត្តិធម៌។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ មាននាយកដ្ឋានក្រោមឱវាទចំនួន ៦៖

-នាយកដ្ឋានកិច្ចការបច្ចេកទេស និងទំនើបកម្មរដ្ឋបាលតុលាការ
– នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនៃសាលាជម្រះក្តី
-នាយកដ្ឋានគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលតុលាការ
-នាយកដ្ឋានអាជ្ញាសាលា
– នាយកដ្ឋានក្រឡាបញ្ជី
-នាយកដ្ឋានកិច្ចការតម្កល់ និងផ្ញើ។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវណី

អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារសម្របសម្រួលនិង​គ្រប់គ្រងកិច្ចការ​រដ្ឋប្បវេណី កិច្ចការគ្រួសារ កិច្ចការចុះបញ្ជីទ្រព្យសម្បត្តិប្ដីប្រពន្ធ កិច្ចការ​ចុះបញ្ជី​នីតិបុគ្គល ដែលកំណត់តាមច្បាប់ កិច្ចការពាណិជ្ជកម្ម ការងារ និងអន្តរវិស័យ កិច្ចការក្ស័យធន អភិបាល​បណ្តោះអាសន្ន និងជម្រះបញ្ជី កិច្ចការអនុវត្តសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី ការ​ដោះស្រាយ​វិវាទក្រៅ​ប្រព័ន្ធតុលាការ និង ជំនួយផ្នែកច្បាប់ កិច្ចការសារការី ព្រមទាំង​រៀបចំយុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍការងារបច្ចេកទេសលើវិស័យ រដ្ឋប្បវេណី។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖

– នាយកដ្ឋានកិច្ចការច្បាប់រដ្ឋប្បវេណី និងអន្តរវិស័យ
-នាយកដ្ឋានកិច្ចការក្ស័យធន អភិបាលបណ្តោះអាសន្ន និងអ្នកជម្រះបញ្ជី
– នាយកដ្ឋានកិច្ចការអនុវត្តសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី
-នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់
-នាយកដ្ឋានសារការី។

អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ

អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ មានតួនាទីជាសេនាធិការឱ្យក្រសួង​លើការងារ សម្របសម្រួល គ្រប់គ្រង និងត្រួតពិនិត្យកិច្ចការ​អយ្យការ កិច្ចការព្រហ្មទណ្ឌ កិច្ចការស្រាវជ្រាវ និង​ស៊ើបអង្កេត និងការងារគ្រប់គ្រងវត្ថុតាង និង​ផល​នៃបទល្មើស ព្រមទាំង​រៀបចំយុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍ​ការងារបច្ចេកទេស នៃវិស័យយុត្តិធម៌ព្រហ្មទណ្ឌ។

អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖

– នាយកដ្ឋានកិច្ចការអយ្យការ
-នាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌
– នាយកដ្ឋានកិច្ចការច្បាប់ព្រហ្មទណ្ឌ
-នាយកដ្ឋានស្រាវជ្រាវ និងស៊ើបអង្កេត
– នាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស។

អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ

អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ មាន​តួនាទីជាសេនាធិការ​ឱ្យក្រសួងលើកិច្ចការថ្កោលទោស កិច្ចការ​អនុគ្រោះទោស កិច្ចការអនុវត្តទោស និងការដោះលែងដោយមានលក្ខខណ្ឌ។

អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ មាននាយកដ្ឋានក្រោមឱវាទចំនួន ៣៖

-នាយកដ្ឋានកិច្ចការថ្កោលទោស
-នាយកដ្ឋានកិច្ចការអនុគ្រោះទោស
– នាយកដ្ឋានកិច្ចការអនុវត្តទោស និងការដោះលែងដោយមានលក្ខខណ្ឌ។

អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌

អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ មានតួនាទីជាសេនាធិការឱ្យក្រសួងលើ​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ កិច្ចការ​ច្បាប់អាស៊ាន កិច្ចការ​ជា​អាជ្ញាធរ​កណ្ដាល​សម្រាប់​កិច្ច​សហប្រតិបត្តិការ ផ្នែក​ច្បាប់​ក្នុងវិស័យព្រហ្មទណ្ឌ​និង​វិស័យរដ្ឋប្បវេណី ការគ្រប់គ្រង​អ្នកបកប្រែ​និង​អ្នក​ជំនាញក្នុង​វិស័យច្បាប់ និង​យុត្តិធម៌ កិច្ចការផ្សព្វផ្សាយនិងបណ្តុះបណ្តាលច្បាប់ ព្រមទាំង​កិច្ចការ​ស្រាវជ្រាវ និងផែនការដើម្បី​លើកកម្ពស់ និងអភិវឌ្ឍវិស័យយុត្តិធម៌ឱ្យកាន់តែមានភាពរឹងមាំ និង​មាន​ប្រសិទ្ធភាព។

អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖

– នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការផ្នែកច្បាប់
– នាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន
-នាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌
– នាយកដ្ឋានផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់
-នាយកដ្ឋានស្រាវជ្រាវ និងផែនការ។

អគ្គាធិការដ្ឋានកិច្ចការតុលាការ

អគ្គាធិការដ្ឋានកិច្ចការតុលាការ មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារដូចតទៅ៖

-ធ្វើអធិការកិច្ចជាប្រចាំលើការប្រព្រឹត្តទៅរបស់អង្គភាពនានាដែលចំណុះផ្ទាល់ឱ្យក្រសួងយុត្តិធម៌
-ធ្វើអធិការកិច្ចជាប្រចាំលើការប្រព្រឹត្តទៅរបស់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់
-ធ្វើអធិការកិច្ចក្នុងករណីមានពាក្យសុំអន្តរាគមន៍ពីរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលកើតឡើង នៅតាមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ រួចធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
-ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីអំពីការអនុវត្តច្បាប់របស់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងអង្គភាពនានា ចំណុះក្រសួងយុត្តិធម៌ ដែលត្រូវបានធ្វើអធិការកិច្ចរួច ព្រមទាំងលើកអនុសាសន៍ និងវិធានការ នានាជូនរដ្ឋមន្ត្រី ដើម្បីឱ្យការប្រព្រឹត្តទៅនៃអង្គភាពទាំងនោះបានល្អប្រសើរ
-តាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការកែលម្អ សម្រាប់អង្គភាពដែល ត្រូវបានធ្វើអធិការកិច្ចរួច
-ពិនិត្យសម្រុះសម្រួលវិវាទរដ្ឋបាលដែលពាក់ព័ន្ធនឹងមន្ត្រី និងបុគ្គលិករបស់ក្រសួងយុត្តិធម៌
– ចូលរួមពិនិត្យ និងផ្តល់យោបល់លើបញ្ហានានាពាក់ព័ន្ធនឹងចៅក្រម ក្រឡាបញ្ជី និងអាជ្ញាសាលា និងធ្វើអធិការកិច្ចក្នុងករណីចាំបាច់
– ពិនិត្យ និងផ្តល់យោបល់លើពាក្យបណ្តឹងពាក់ព័ន្ធនឹងវិន័យចៅក្រម ក្រឡាបញ្ជី និងអាជ្ញាសាលានិងធ្វើអធិការកិច្ចក្នុងករណីចាំបាច់
– សម្របសម្រួល និងទំនាក់ទំនងជាមួយអង្គភាព និងស្ថាប័ននានា ព្រមទាំងអាចស្នើសុំកិច្ចសហការ ពីបុគ្គលនានា ដើម្បីធានាប្រសិទ្ធភាពការងារអធិការកិច្ច
-ប្រមូលផ្តុំព័ត៌មាន និងធ្វើរបាយការណ៍ការងារប្រចាំឆ្នាំ ដើម្បីវិភាគ និងកំណត់អំពីតម្រូវការ អធិការកិច្ច និងលើកជាអនុសាសន៍ និងវិធានការកែលម្អ
-ចូលរួមរៀបចំគម្រោងថវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រថវិការបស់អគ្គាធិការដ្ឋាន
– ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រគល់ឱ្យ។

អគ្គាធិការដ្ឋានកិច្ចការតុលាការ មាននាយកដ្ឋានក្រោមឱវាទចំនួន ២៖

-នាយកដ្ឋានកិច្ចការទូទៅ
-នាយកដ្ឋានកិច្ចការបច្ចេកទេសច្បាប់ និងនីតិវិធី។

នាយកដា្ឋនសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំណុះផ្ទាល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងទទួលបន្ទុកអនុវត្តភារកិច្ចតាម អនុក្រឹត្យចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសវនកម្ម ផ្ទៃក្នុង​នៅតាម​បណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ និងបទប្បញ្ញត្តិជាធរមានផ្សេងទៀត។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួន ជាជំនួយការ។

អង្គភាពព័ត៌មាន

អង្គភាពព័ត៌មាន ទទួលបន្ទុកលើការងារដូចតទៅ៖

-ធ្វើជាសេនាធិការបច្ចេកទេសលើការងារនាំពាក្យ និងផ្សព្វផ្សាយព័ត៌មាន
– ស្រាវជ្រាវ និងចងក្រងរាល់ព័ត៌មានជាតិ និងអន្តរជាតិប្រចាំថ្ងៃ ពាក់ព័ន្ធនឹងវិស័យច្បាប់ និង យុត្តិធម៌
– សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យច្បាប់ និង យុត្តិធម៌ និងរៀបចំឯកសារសម្រាប់បកស្រាយបំភ្លឺជូនសាធារណជន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
-ធ្វើជាច្រកចេញ-ចូលតែមួយសម្រាប់ទទួលពាក្យស្នើសុំ និងការផ្ដល់ព័ត៌មានផ្សេងៗដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន
-ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រគល់ឱ្យ។

អង្គភាពព័ត៌មាន ដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងអមដោយអនុប្រធានមួយចំនួនមានឋានៈស្មើអនុប្រធាននាយកដ្ឋាន​ជាជំនួយការ។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ បង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាម​លក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការ​បង្កើត​ស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង និង​បទប្បញ្ញត្តិ​ជាធរមាន​ផ្សេងទៀត៕

The post ស្វែង​យល់ពី​​តួនាទី ភារកិច្ច និង​រចនាសម្ព័ន្ធ​នៅ​ក្រសួង​យុត្តិធម៌ appeared first on Kampuchea Thmey Daily.

តោះ! មក​ស្វែងយល់ពី​រចនាសម្ព័ន្ធ​នៅ​ក្រសួងអប់រំ​ យុវជន និង​កីឡា?
ក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្ម​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍវិស័យ​អប់រំ យុវជន និងកីឡា​ឱ្យឆ្លើយតបទៅ​នឹង​តម្រូវការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​របស់​កម្ពុជា និងការរីកចម្រើនក្នុងតំបន់និងសកលលោក។

បច្ចុប្បន្ន​នេះក្រសួង​អប់រំ យុវជន​និង​កីឡា ​ដឹកនាំ​ដោយ​​លោក ហង់ជួន ណារ៉ុន ដែល​លោកបានចូល​កាន់តំណែង​​​ជា​រដ្ឋមន្រ្តី​តាំងពីឆ្នាំ ២០១៣​​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន​និង​កីឡា

តើក្រសួង​អប់រំ យុវជននិងកីឡា ក្រោមការ​ដឹកនាំដោយលោក ហង់ជួន ណារ៉ុន មាន​ភារកិច្ច​និង​រចនាសម្ព័ន្ធគ្រប់គ្រង​យ៉ាងណា​ខ្លះ?

ក្រសួងអប់រំ យុវជន និងកីឡាមានមុខងារនិងភារកិច្ចដូចតទៅ៖

– កំណត់នយោបាយអប់រំ យុវជន និងកីឡា សំដៅធានាការអភិវឌ្ឍធនធានមនុស្ស​ប្រកបដោយចីរភាព
– កសាងនីតិក្រមសម្រាប់អភិវឌ្ឍ​វិស័យអប់រំ យុវជន និងកីឡា
– កសាងផែនការអនុវត្ត ពិនិត្យតាមដាន និងវាយតម្លៃនយោបាយអប់រំ យុវជន និងកីឡា ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស ព្រមទាំងលើកទិសដៅនិង​វិធានការកែលម្អជា​បន្តបន្ទាប់តាមគ្រប់មុខជំនាញ
– លើកកម្ពស់គុណភាពវិស័យអប់រំ យុវជន និងកីឡាឱ្យ​ឆ្លើយតបទៅនឹង​ដំណាក់កាលនីមួយៗនៃការ អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិនិងអន្តរជាតិ ដើម្បី​កសាងសមត្ថភាព​ខាង​ចំណេះដឹង ចំណេះធ្វើ សីលធម៌ និង​ចេះរួមរស់ជាមួយ​គ្នា
– តម្រង់​ទិសវិជ្ជាជីវៈ បំណិនជីវិត និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នៅ​គ្រប់ភូមិ​សិក្សា
– លើកកម្ពស់ការសិក្សាពេញ​មួយជីវិត​សម្រាប់ទាំងអស់គ្នា​ដោយ​ធានា​សមធម៌និងបរិយាបន្ន។
-អភិវឌ្ឍធនធានមនុស្សលើផ្នែកបច្ចេកសហគ្រិនភាព និងអប់រំបច្ចេកទេសក្នុងតំបន់
– សិក្សាលើ​សំណើបង្កើត បើក បិទ រំលាយបញ្ចូលគ្នា ជំនាញថ្មី បំបែក ប្រែក្លាយ គ្រឹះស្ថានឧត្តម សិក្សាសាធារណៈ
– សិក្សាលើសំណើ​ទទួលស្គាល់ការបង្កើត បើក បិទ រំលាយបញ្ចូលគ្នា ជំនាញថ្មី បំបែក ប្រែក្លាយ គ្រឹះស្ថានឧត្តមសិក្សាឯកជន
– លើកកម្ពស់ការស្រាវជ្រាវ​និងបច្ចេកវិទ្យាព័ត៌មាន​ដើម្បីអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា
– គ្រប់គ្រង ត្រួតពិនិត្យ វាយតម្លៃដំណើរការសិក្សា ការនិពន្ធ ការផ្សាយ ការនាំចូលសៀវភៅសិក្សា និង​ឯកសារពាក់ព័ន្ធនឹងការបង្រៀននិងរៀនគ្រប់កម្រិតសិក្សា គ្រប់ភូមិសិក្សា និង​ដាក់ពិន័យ
– ពិនិត្យលើការផ្តល់ បដិសេធ ដកហូតវិញ្ញាបនបត្រឬសញ្ញាបត្រ និងវាយតម្លៃកម្រិតវិញ្ញាបនបត ឬ​សញ្ញាបត្រ ចេញដោយគ្រឹះស្ថានសិក្សានានា​ទាំងក្នុង​ទាំង​ក្រៅប្រទេស
– ផលិតនិងត្រួតពិនិត្យការផ្សព្វផ្សាយ​ព័ត៌មានអប់រំ ការផ្សាយពាណិជ្ជកម្ម​សិក្សាតាម​គ្រប់រូបភាព ពាក់ព័ន្ធ​នឹង​វិស័យអប់រំ យុវជន និង​កីឡា
– អភិវឌ្ឍការងារយុវជន​និងការងារអប់រំកាយ​និងកីឡា ដោយកំណត់វិធានគ្រប់គ្រង អប់រំ បណ្ដុះ បណ្តាល​និងបំប៉នបច្ចេកទេស
– បង្កើនការយល់ដឹងអំពីវប្បធម៌ជាតិនិងវប្បធម៌អន្តរជាតិ
– គ្រប់គ្រងបុគ្គលិក ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង អប់រំ យុវជន និងកីឡា
– ពិនិត្យនិងផ្តល់យោបល់​លើគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែល​ពាក់ព័ន្ធ​នឹងវិស័យអប់រំ យុវជន និងកីឡា
– ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារតាមកាលកំណត់ជូនរាជរដ្ឋាភិបាល
– ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត​ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ក្រសួងអប់រំ យុវជន និងកីឡា មានរចនាសម្ព័ន្ធដូចខាងក្រោម៖

I. ថ្នាក់កណ្តាល

ក- អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋានមានតួនាទី និង​ភារកិច្ចត្រួតពិនិត្យលើគ្រប់ឋានានុក្រមរដ្ឋបាល និងការងារគ្រប់គ្រង អប់រំ ធ្វើរបាយការណ៍​ជូនថ្នាក់ដឹកនាំក្រសួង​ស្តីពីការប្រព្រឹត្តទៅ​របស់អង្គភាព​ដែលបានធ្វើអធិការកិច្ច និង លើកសំណើវិធានការកែលម្អ។

អគ្គាធិការដ្ឋាន​រួមមានអង្គភាពចំណុះ៖

-នាយកដ្ឋានធានាគុណភាពអប់រំ
– អធិការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
– នាយកដ្ឋានកិច្ចការប្រឡង

ខ- អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មានតួនាទីនិងភារកិច្ចសម្របសម្រួល​និងគ្រប់គ្រងកិច្ចការ រដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ទំនាក់ទំនង​វប្បធម៌ក្នុងតំបន់​និងលើ​សកលលោក និង​ការងារ​បច្ចេកវិទ្យាព័ត៌មាន។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដឹកនាំ​ដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងមួយចំនួន​តាមការចាំបាច់។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មានអង្គភាពចំណុះ៖

– នាយកដ្ឋានរដ្ឋបាល នាយកដ្ឋានបុគ្គលិក
– នាយកដ្ឋានហិរញ្ញវត្ថុ
– នាយកដ្ឋានសម្ភារៈនិងទ្រព្យសម្បត្តិរដ្ឋ
– នាយកដ្ឋានទំនាក់ទំនងវប្បធម៌និងអាហារូបករណ៍ នាយកដា្ឋនព័ត៌មាននិងកិច្ចការអាស៊ាន
– នាយកដ្ឋាននីតិកម្ម
– នាយកដា្ឋនសំណង់
-នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

គ- អគ្គនាយកដ្ឋានអប់រំ

អគ្គនាយកដ្ឋានអប់រំមានតួនាទីនិងភារកិច្ចសម្របសម្រួល គ្រប់គ្រង និងអភិវឌ្ឍការអប់រំកុមារតូច បឋមសិក្សា មធ្យមសិក្សាចំណេះទូទៅ ការអប់រំពិសេស ការអប់រំក្រៅប្រព័ន្ធ កម្មវិធីសិក្សា និង​សៀវភៅ​សិក្សា សុខភាពសិក្សា ការបណ្តុះបណ្តាល​និងវិក្រឹតការ តម្រង់ទិសវិជ្ជាជីវៈ បំណិនជីវិត និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។

អគ្គនាយកដ្ឋានអប់រំ ដឹកនាំ​ដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងមួយចំនួន​តាម​ការចាំបាច់។

អគ្គនាយកដ្ឋានអប់រំមានអង្គភាពចំណុះ៖

– នាយកដ្ឋានអប់រំកុមារតូច
– នាយកដ្ឋានបឋមសិក្សា
– នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
– នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ
-នាយកដ្ឋានសុខភាពសិក្សា
– នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា
– នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ
– នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ
– នាយកដ្ឋានអប់រំពិសេស
– គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ

ឃ- អគ្គនាយកដ្ឋានឧត្តមសិក្សា

អគ្គនាយកដ្ឋានឧត្ដមសិក្សា មានតួនាទីនិងភារកិច្ចគ្រប់គ្រង សម្របសម្រួល និងអភិវឌ្ឍការងារ បណ្តុះបណ្តាល​កម្រិតក្រោយ​មធ្យមសិក្សា និងការងារស្រាវជ្រាវវិទ្យាសាស្ត្រ និង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

អគ្គនាយកដ្ឋានឧត្តមសិក្សា ដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងមួយចំនួន​តាមការ​ចាំបាច់។

អគ្គនាយកដ្ឋានឧត្តមសិក្សា មានអង្គភាពចំណុះ៖

-នាយកដ្ឋានឧត្តមសិក្សា
– នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ

ង- អគ្គនាយកដ្ឋានយុវជន

អគ្គនាយកដ្ឋានយុវជន មានតួនាទីនិងភារកិច្ចសម្របសម្រួល និងគ្រប់គ្រងកិច្ចការយុវជន​និងកុមារ នៅក្នុង​ក្របខណ្ឌក្រសួងនិងសង្គមជាតិ។

អគ្គនាយកដ្ឋានយុវជន ដឹកនាំដោយអគ្គនាយកមួយរូប​និងមានអគ្គនាយករងមួយ​ចំនួនតាមការ​ចាំ​បាច់។

អគ្គនាយកដ្ឋានយុវជន រួមមានអង្គភាពចំណុះ៖

– នាយកដ្ឋានយុវជន
– នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល

ច- អគ្គនាយកដ្ឋានកីឡា

អគ្គនាយកដ្ឋានកីឡាមានតួនាទីនិងភារកិច្ចគ្រប់គ្រងនិង​អភិវឌ្ឍការងារអប់រំកាយ​និងកីឡានៅក្នុង​ក្រសួងនិងសង្គមជាតិ។

អគ្គនាយដ្ឋានកីឡា ដឹកនាំដោយអគ្គនាយកមួយរូបនិងមានអគ្គនាយករងមួយចំនួនតាម​ការ​ចាំបាច់។

អគ្គនាយកដ្ឋានកីឡា រួមមានអង្គភាពចំណុះ៖

– នាយកដ្ឋានអប់រំកាយនិងកីឡា
– នាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត
– មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
– វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា

ឆ- អគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ

អគ្គនាយកដា្ឋនគោលនយោបាយនិងផែនការ មានតួនាទីនិងភារកិច្ចសម្របសម្រួល​និងគ្រប់គ្រង ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រងអប់រំ គោលនយោបាយ ផែនការ និង​ពិនិត្យ តាមដាន និងវាយតម្លៃ។

អគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ ដឹកនាំដោយអគ្គនាយកមួយរូប​និងមានអគ្គនាយករងមួយចំនួន​តាមការចាំបាច់។

អគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ រួមមានអង្គភាពចំណុះ៖

– នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ
– នាយកដ្ឋានគោលនយោបាយ
– នាយកដ្ឋានផែនការ
– នាយកដ្ឋានពិនិត្យ តាមដាន និងវាយតម្លៃ

ជ- អង្គភាពស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រី៖

–នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដា្ឋនសវនកម្មផ្ទៃក្នុង មានតួនាទីនិងភារកិច្ចដូចតទៅ៖

– កំណត់នូវភាពសមស្រប គ្រប់គ្រាន់ និងការផ្ដល់លទ្ធផល​ល្អលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ផ្នែក គណនេយ្យ រដ្ឋបាល និង​កិច្ចប្រតិបត្តិការរបស់អង្គភាព
– ពិនិត្យឡើងវិញនូវភាព​ដែលអាចជឿទុកចិត្តបាន ភាពទាន់ពេលវេលា ភាពច្បាស់លាស់ នៃ​ព័ត៌មាន ហិរញ្ញវត្ថុនិងកិច្ចប្រតិបត្តិការ ព្រមទាំង​វិធីសាស្ត្រ​ដែលប្រើប្រាស់​អនុលោមតាម​គោលការណ៍​ផែនការ នីតិវិធីច្បាប់
– ពិនិត្យឡើងវិញលើការ​គ្រប់គ្រង ការថែទាំ ការពារ​ទ្រព្យសម្បត្តិ និង​ធ្វើការផ្ទៀងផ្ទាត់ទ្រព្យ​សម្បត្តិ ឱ្យ​បានត្រឹមត្រូវ
– វាយតម្លៃភាព​សន្សំសំចៃ ប្រសិទ្ធភាព និងភាពផ្ដល់ផលវិជ្ជមាន​ពីការប្រើប្រាស់ធនធាន ផ្ដល់ អនុសាសន៍​លើចំណុចខ្វះខាត ដើម្បីដោះស្រាយ​បញ្ហាឱ្យបាន​សមស្រប
– ពិនិត្យឡើងវិញលើប្រតិបត្តិការកម្មវិធី និងគម្រោងចំណាយអភិវឌ្ឍមូលធន​ដើម្បីធានា​ថាលទ្ធផលស្រប​តាមកម្មវត្ថុនិង​ទិសដៅដែលបានកំណត់
– ធ្វើសវនកម្មលើប្រព័ន្ធកុំព្យូទ័រ​តាមការិយបរិច្ឆេទ និងធ្វើការវាយតម្លៃលើ​ប្រព័ន្ធដំណើរការទិន្នន័យ សំខាន់ៗ​ក្រោយពេលដំឡើងរួច ដើម្បីកំណត់ប្រព័ន្ធទាំងនោះ​ឆ្លើយតបតាមគោលបំណង​និង គោលដៅ​ដែល​បានគ្រោងទុក
-សម្របសម្រួលការងារសវនកម្មផ្ទៃក្នុងជាមួយនឹង​អាជ្ញាធរសវនកម្មជាតិ ដើម្បីធានា​ទំហំការងារ ឱ្យបាន​គ្រប់គ្រាន់ និងកាត់បន្ថយការងារ​ស្ទួន​គ្នា
– វាយតម្លៃផែនការ​ឬសកម្មភាព​កែលម្អលើចំណុចរកឃើញ​របស់សវនកម្មផ្ទៃក្នុង
– ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារតាមកាលកំណត់ជូនថ្នាក់ដឹកនាំក្រសួង
– ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

–ខុទ្ទកាល័យ

ខុទ្ទកាល័យ ទទួលបន្ទុកបេសកកម្ម​ទាំងឡាយដែលកំណត់​តាមបទប្បញ្ញត្តិនៃអនុក្រឹត្យ​ខុទ្ទកាល័យ​រដ្ឋមន្ត្រីលេខ ​២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ​និងការប្រព្រឹត្តទៅរបស់ក្រសួង​និង រដ្ឋលេខាធិការដ្ឋាន។

II. អង្គភាពមូលដ្ឋាន

នៅតាមរាជធានី ខេត្តនីមួយៗ មានមន្ទីរអប់រំ យុវជន និង​កីឡារាជធានី​ខេត្ត ការិយាល័យអប់រំ យុវជន និង​កីឡាក្រុង ស្រុក ខណ្ឌ និង​គ្រឹះស្ថានសិក្សា​ទទួលបន្ទុក​អនុវត្ត​តួនាទី​និង​មុខងា​ររបស់​ក្រសួង។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពមូលដ្ឋាន ត្រូវកំណត់​ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា។

III. គ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថាននានា មានឋានៈស្មើអគ្គនាយកដ្ឋាន ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា​មាន​៖

– សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ
-សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
-សាកលទ្យាល័យជាតិគ្រប់គ្រង
– សាកលវិទ្យាល័យស្វាយរៀង
-សាកលវិទ្យាល័យមានជ័យ
– សាកលវិទ្យាល័យបាត់ដំបង
– សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ
-សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
– សាកលវិទ្យាល័យក្រចេះ
– វិទ្យាស្ថានជាតិអប់រំ
– វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

IV. គ្រឹះស្ថានសិក្សា វិទ្យាស្ថាននានា និងមជ្ឈមណ្ឌលមានឋានៈស្មើនាយកដ្ឋាន ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា៖

– វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល
– វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ បង្កើតឡើងដោយ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាម លក្ខខណ្ឌ​នៃបទបញ្ជាកំណត់​ក្នុងអនុក្រឹត្យលេខ៨១ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត ស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុ​លើការចំណាយថវិកាក្នុងបណ្តាក្រសួង៕

The post តោះ! មក​ស្វែងយល់ពី​រចនាសម្ព័ន្ធ​នៅ​ក្រសួងអប់រំ​ យុវជន និង​កីឡា? appeared first on Kampuchea Thmey Daily.

ស្វែង​យល់​ពី​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​ដំណើរការ​ជ្រើសរើស​យ៉ាងណាខ្លះ?
ច្បាប់​ស្តី​ពី​ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានបង្ហាញ​​ពី​ដំណើការ​រៀបចំ​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ។

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​មាន​ក្រុមប្រឹក្សា​ដែល​ត្រូវ​បាន​ជ្រើសរើស​ឡើង​តាម​ការ​បោះឆ្នោត​អសកល ស្រប​តាម​នីតិវិធី​​ដែល​កំណត់​ដោយច្បាប់។

ក្រុមប្រឹក្សា​មាន​អាណត្តិប្រាំ (០៥) ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅពេល​ក្រុមប្រឹក្សា​ថ្មី​ចូល​កាន់​តំណែង។ អាណត្តិ​របស់​ក្រុមប្រឹក្សា ត្រូវ​គិត​ចាប់ពីថ្ងៃបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា និង​ផុតកំណត់​នៅ​ថ្ងៃ​បោះឆ្នោត​បន្ទាប់។

ក្នុងពេល​រង់ចាំក្រុមប្រឹក្សាថ្មី​ចូលកាន់មុខតំណែង ក្រុមប្រឹក្សា​ដែលចប់អាណត្តិ​មាន​សិទ្ធិ​អនុវត្ត​តែ​កិច្ចការ​រដ្ឋបាល​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ។

ក្រុម​ប្រឹក្សានីមួយៗ​ត្រូវមាន​ប្រធានម្នាក់។ ប្រធាន​ក្រុម​ប្រឹក្សា គឺជា​បេក្ខជន​ដែលស្ថិត​នៅលំដាប់​លេខ​រៀង​លើ​គេនៃ​បញ្ជី​បេក្ខជន​ដែល​មានអាសនៈ​ច្រើនជាងគេ​នៅក្នុងក្រុមប្រឹក្សា។

ក្នុងករណី​ដែលបញ្ជីបេក្ខជនមាន​អាសនៈ​ស្មើគ្នា​នៅក្នុង​ក្រុមប្រឹក្សា ប្រធានក្រុម​ប្រឹក្សា​ត្រូវ​ជ្រើសរើស​យក​បេក្ខជន ដែលមាន​លេខរៀងលើគេនៃបញ្ជីបេក្ខជនដែលមាន សំឡេង​ឆ្នោត​បាន​ការ​ច្រើន​ជាង​គេ។

បើ​យោង​តាម​មាត្រា១៨ ថ្មី ចំនួន​សមាជិក​ក្រុមប្រឹក្សានីមួយៗត្រូវ​កំណត់​ដោយផ្អែកតាម​កត្តា​ប្រជាសាស្ត្រនិង​កត្តាភូមិសាស្ត្រដូចខាងក្រោម ៖

– ក្រុមប្រឹក្សារាជធានីភ្នំពេញ មានចំនួនសមាជិកមិនលើសពីម្ភៃប្រាំពីរ (២៧) រូប
– ក្រុមប្រឹក្សាខេត្ត មានចំនួនសមាជិកពីដប់ប្រាំ (១៥) រូប ដល់ម្ភៃប្រាំពីរ (២៧) រូប
– ក្រុមប្រឹក្សាក្រុង មានចំនួនសមាជិកពីដប់មួយ (១១) រូប ដល់ម្ភៃមួយ (២១) រូប
– ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មានចំនួនសមាជិកពីដប់មួយ (១១) រូប ដល់ម្ភៃមួយ (២១) រូប។

ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយៗ ត្រូវកំណត់​ដោយអនុក្រឹត្យតាម​សំណើ​របស់រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​រយៈពេលយ៉ាងតិចមួយរយម្ភៃ (១២០) ថ្ងៃ មុនពេលផុតកំណត់​អាណត្តិ​របស់​ក្រុមប្រឹក្សា។

ក្នុងករណីគ្មានអនុក្រឹត្យចែងអំពីចំនួនសមាជិកក្រុមប្រឹក្សាអាណត្តិបន្ទាប់ទេនោះ ចំនួន​សមាជិក​សរុបរបស់ក្រុមប្រឹក្សា សម្រាប់​ក្រុមប្រឹក្សានីមួយៗ ត្រូវយកតាមចំនួន​សរុប​ចុងក្រោយ​នៃក្រុមប្រឹក្សា​អាណត្តិចាស់។

យោងតាមមាត្រា ២១ ប្រជាពលរដ្ឋខ្មែរ​ទាំងពីរ​ភេទ ដែល​មានបំណង​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បំពេញតាម​លក្ខខណ្ឌ និងមានលក្ខណសម្បត្តិ ដូចខាងក្រោម៖

– មានសញ្ញាតិខ្មែរពីកំណើត

– មានអាយុយ៉ាងតិចម្ភៃប្រាំ (២៥) ឆ្នាំ គិតមកដល់ថ្ងៃបោះឆ្នោត

– មានសិទ្ធិបោះឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ ដែលកំណត់​ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា។

ក្នុង​មាត្រា២២ បាន​បញ្ជាក់ថា សមាជិកក្រុមប្រឹក្សាម្នាក់ត្រូវបាត់បង់​សមាជិកភាព​ពីសមាជិកក្រុមប្រឹក្សាក្នុង​ករណី​​ដូចខាងក្រោម​៖

-សាមីខ្លួនបាត់បង់លក្ខណសម្បត្តិនិងលក្ខខណ្ឌ សម្រាប់ឈរឈ្មោះជាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

-សាមីខ្លួនសុំលាឈប់ពីក្រុមប្រឹក្សា តាមការដាក់ពាក្យសុំលាឈប់ជាលាយលក្ខណ៍អក្សរទៅប្រធានក្រុមប្រឹក្សា

-សាមីខ្លួនទទួលមរណភាព

-សាមីខ្លួនមិនបានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាប់ៗគ្នាចាប់ពីពីរ (០២) ដងឡើងទៅ ដោយគ្មានច្បាប់អនុញ្ញាត

– សាមីខ្លួនត្រូវបណ្ដេញចេញពីសមាជិកក្រុមប្រឹក្សា អនុលោមតាមច្បាប់ នីតិវិធី ឬបទបញ្ជាផ្ទៃក្នុង ឬ ក្រមសីលធម៌របស់ក្រុមប្រឹក្សា

– សាមីខ្លួនត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ

– សាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។

នៅពេលដែលមានសមាជិកក្រុម​ប្រឹក្សា​ណាម្នាក់​បាត់បង់​សមាជិកភាព​ពី​ក្រុមប្រឹក្សា ត្រូវ​ជ្រើសរើស​បេក្ខជន​លំដាប់លេខរៀង​​ បន្ទាប់​ពីក្នុងបញ្ជីបេក្ខជនជាមួយ​មកជំនួសក្នុងរយៈពេល​យ៉ាងយូរ​ដប់បួន (១៤) ថ្ងៃ ដោយប្រកាស​របស់រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃ។

ប្រសិន​បើក្រុមប្រឹក្សាណាមួយ​ អនុវត្តផ្ទុយ​ពីបទប្បញ្ញត្តិណាមួយនៃរដ្ឋធម្មនុញ្ញ ឬ​ច្បាប់ ឬ ព្រះរាជក្រឹត្យ​ ឬ អនុក្រឹត្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវធ្វើការណែនាំ​ជាលាយលក្ខណ៍​អក្សរដល់​ក្រុមប្រឹក្សា​នោះឱ្យគោរព និងអនុវត្តបទប្បញ្ញត្តិទាំងនោះ នៅក្នុងអំឡុង ពេលជាក់លាក់និង​សម​ហេតុផល​។

ក្នុងករណីក្រុមប្រឹក្សានោះនៅតែមិនព្រមអនុវត្តតាមការណែនាំ រាជរដ្ឋាភិបាល​ត្រូវរំសាយ​ក្រុម​ប្រឹក្សានោះ​ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត “គ.ជ.ប ត្រូវរៀបចំការ​បោះឆ្នោត​ឡើងវិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សាក្នុងករណីណាមួយដូចខាងក្រោម៖

-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបង្កើតថ្មី ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរពីររយសែសិប (២៤០) ថ្ងៃ

-ក្រុមប្រឹក្សាដែលត្រូវរំសាយត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរមួយរយម្ភៃ (១២០) ថ្ងៃ។

– ក្រុមប្រឹក្សាដែលកើតឡើងដោយការបោះឆ្នោតឡើងវិញ មានអាណត្តិស្មើនឹងអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សានោះ។

ការបោះឆ្នោតឡើងវិញមិនត្រូវអនុញ្ញាតឱ្យធ្វើឡើយ ប្រសិនបើអាណត្តិដែលនៅ​សល់​របស់ក្រុមប្រឹក្សា​មានរយៈពេលមិន​លើស​ពីមួយរយប៉ែតសិប (១៨០) ថ្ងៃ។

ក្នុងករណីដែលមានក្រុមប្រឹក្សាណាមួយត្រូវរំសាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ត្រូវចាត់វិធានការ​ដើម្បីគ្រប់គ្រង​ជំនួសរហូត​ដល់​មានក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។

សមាជិកក្រុមប្រឹក្សានៅក្នុងមុខតំណែង​ត្រូវទទួលប្រាក់ឧបត្ថម្ភ ដែលត្រូវបើក​ចេញពី​គម្រោង​ថវិកា​ប្រចាំឆ្នាំ​របស់ក្រុមប្រឹក្សានោះ។ ប្រាក់ឧបត្ថម្ភ​ខាងលើនេះ ត្រូវកំណត់​ដោយអនុក្រឹត្យ​តាមសំណើរបស់រដ្ឋមន្តី​ក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា

ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវ​គោលបំណង​ក្នុងការ​បង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាព​ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំង​ដើម្បីបំពេញ​មុខងារភារកិច្ច​ដែលបានប្រគល់ និង​ដែលបានធ្វើប្រតិភូកម្មតាមច្បាប់​ឬ​ស្របតាមច្បាប់​។

ក្រុមប្រឹក្សា មានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេច​ខាង​ប្រតិបត្តិ។

ក្រុមប្រឹក្សា​ត្រូវបំពេញមុខងារ និងភារកិច្ច ដោយធ្វើសេចក្តីសម្រេច​នៅក្នុងអង្គប្រជុំ​ក្រុមប្រឹក្សា​របស់ខ្លួន​ និងត្រូវធានាថា​សេចក្តីសម្រេចនោះត្រូវបានអនុវត្ត។

ក្រុមប្រឹក្សា ប្រើប្រាស់​សិទ្ធិអំណាច​បញ្ញត្តិរបស់ខ្លួន​ដោយការធ្វើដីកា ស្របទៅតាម​បទប្បញ្ញត្តិ​នៃ​ច្បាប់។

ក្នុងករណីប្រធានក្រុមប្រឹក្សាអវត្តមាន ត្រូវជ្រើសយកសមាជិកក្រុមប្រឹក្សា​ដែល​ស្ថិត​នៅលេខ​រៀង​លំដាប់​បន្តបន្ទាប់​នៃបញ្ជីបេក្ខជនជាមួយប្រធានក្រុមប្រឹក្សាធ្វើជាអធិបតី​នៃអង្គប្រជុំ។

ក្នុងករណីសមាជិកក្រុមប្រឹក្សា ដែលស្ថិតក្នុងលំដាប់លេខរៀង​បន្តបន្ទាប់នៃបញ្ជី បេក្ខជន​ជាមួយ​ប្រធានក្រុមប្រឹក្សា​អវត្ដមាន ត្រូវជ្រើសរើសយកសមាជិក​ក្រុមប្រឹក្សា​ដែលស្ថិតនៅលេខរៀង​លើ​គេនៃ​បញ្ជីបេក្ខជនដែលជាប់ឆ្នោតលំដាប់ទី២ ក្នុងក្រុមប្រឹក្សា​ដើម្បីធ្វើជា​អធិបតីនៃអង្គប្រជុំ។

ករណីសមាជិកក្រុមប្រឹក្សា ដែលស្ថិតនៅលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលជាប់​ឆ្នោតលំដាប់ទី ២ ក្នុងក្រុមប្រឹក្សាអវត្តមាន ត្រូវជ្រើសយកសមាជិកក្រុមប្រឹក្សាដែលស្ថិត ក្នុងលេខរៀង​លំដាប់​បន្តបន្ទាប់​នៃបញ្ជីបេក្ខជនជាមួយនោះឱ្យធ្វើជាអធិបតីនៃអង្គប្រជុំ។

រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សានឹងមានសុពលភាពទៅបាន លុះត្រាតែមានវត្តមាន សមាជិក​ក្រុមប្រឹក្សា​មិនតិចជាង​ពាក់កណ្តាលនៃសមាជិកក្រុមប្រឹក្សាទាំងមូល។ សមាជិកក្រុមប្រឹក្សាគ្រប់ៗរូប​ដែលមានវត្តមាននៅក្នុងអង្គប្រជុំ មានសិទ្ធិបោះ ឆ្នោតមួយសំឡេង​ដើម្បីអនុម័ត​រាល់សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា។

ក្រុមប្រឹក្សាត្រូវអនុម័តដីកា ឬ សេចក្តីសម្រេច​ដោយសំឡេង​លើសពី​ពាក់កណ្តាល​នៃ​ចំនួន​សមាជិក្រុម​ប្រឹក្សាទាំងមូល។

ក្នុងករណីមានសំឡេង​ឆ្នោតស្មើគ្នា សំឡេងរបស់អធិបតីនៃអង្គប្រជុំក្រុមប្រឹក្សា​មាន​ឧត្តមានុភាព។

ក្នុង​មាត្រា៧៤ បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រជុំសាមញ្ញ​នៅក្នុងដែនដី​របស់​ខ្លួន​យ៉ាងហោចណាស់ចំនួនដប់ពីរ (១២)ដង ជារៀងរាល់​ឆ្នាំ។

អង្គប្រជុំសាមញ្ញក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រារព្ធឡើងមិនឱ្យ​មុនម្ភៃប្រាំ(២៥)ថ្ងៃ ឬ លើសពីសាមសិបប្រាំ (៣៥) ថ្ងៃ បន្ទាប់ពី​អង្គប្រជុំសាមញ្ញលើក​មុនរបស់ក្រុមប្រឹក្សា​បានឡើយ។

ក្រុមប្រឹក្សា ត្រូវអនុម័តប្រតិទិននៃការប្រជុំសាមញ្ញរបស់ខ្លួន​សម្រាប់រយៈពេល​ដប់ពីរ (១២) ខែ មិន​ឱ្យ​ហួស​ពីអង្គប្រជុំសាមញ្ញលើកទី ២ និង​សម្រាប់រយៈពេលជាបន្ត​បន្ទាប់ទៀត​ក្នុងរយៈពេល​ដប់ពីរ​(១២) ខែ​ម្តងៗ ដោយ​បញ្ជាក់​អំពី​កាលបរិច្ឆេទ និង​ទីកន្លែង​ជាក់លាក់​។

ច្បាប់​ស្តី​ពី​ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុង​ជំពូកទី ៣ ក៏​បាន​ចែង​អំពី​ដំណើរការ​រៀបចំឱ្យមានគណៈកម្មាធិការក្នុងក្រុមប្រឹក្សា។

មាត្រា១១៤ ក្រុមប្រឹក្សា មានកាតព្វកិច្ចរៀបចំឱ្យមានគណៈកម្មាធិការដូចខាងក្រោម៖

– គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
– គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
– គណៈកម្មាធិការលទ្ធកម្ម។

ក្រៅពីគណៈកម្មាធិការទាំងបីខាងលើនេះ ក្រុមប្រឹក្សាអាចបង្កើតគណៈកម្មាធិការ​ផ្សេងទៀត​​ដើម្បីជួយការងារ​របស់ក្រុមប្រឹក្សាតាមការចាំបាច់។

ក្រុមប្រឹក្សាអាចតែងតាំង​សមាជិកក្រុមប្រឹក្សា អភិបាល អភិបាលរង បុគ្គលិក ក្រុមប្រឹក្សាជា​សមាជិក​គណៈកម្មាធិការ​បាន។

គណៈកម្មាធិការខាងលើនេះ មិនត្រូវមានតួនាទី ភារកិច្ចត្រួតគ្នាជាមួយនឹង​តួនាទីភារកិច្ចរបស់​​គណៈកម្មាធិការ​ទាំងបី​របស់ក្រុមប្រឹក្សា ឬ តួនាទី ភារកិច្ចរបស់​គណៈអភិបាលឡើយ។

តាម​មាត្រា១១៦ .ក្រុមប្រឹក្សា​ត្រូវសម្រេចអំពីចំនួនសមាជិកគណៈកម្មាធិការនីមួយៗ អំពីការ​តែងតាំង ប្រធាន អនុប្រធាន និងអំពីការកំណត់តួនាទី ភារកិច្ច សកម្មភាពរបស់គណៈកម្មាធិការ នីមួយៗដែលខ្លួនបានបង្កើតឡើង។

ក្រុមប្រឹក្សា អាចអនុញ្ញាតឱ្យគណៈកម្មាធិការនីមួយៗជ្រើសរើសបុគ្គល ដែលមិនមែន ជាសមាជិក​ក្រុមប្រឹក្សា ធ្វើជាទីប្រឹក្សាតាមការចាំបាច់។

ក្រុមប្រឹក្សា ត្រូវធានាឱ្យមានតំណាងស្ត្រីនៅក្នុងគណៈកម្មាធិការរបស់ខ្លួន រួមទាំងប្រធាន ឬ អនុប្រធាន​គណៈកម្មាធិការផង។

គណៈកម្មាធិការនីមួយៗនៃក្រុមប្រឹក្សា ត្រូវរាយការណ៍អំពីសកម្មភាពរបស់ខ្លួនឱ្យបាន​ទៀងទាត់ឱ្យក្រុមប្រឹក្សា និងគណៈអភិបាល។ ក្រុមប្រឹក្សា អាចបញ្ឈប់​សមាជិកណាមួយ​ពីគណៈកម្មាធិការ​ដែលខ្លួនបាន​បង្កើតឡើង។

ក្រុមប្រឹក្សា ត្រូវទទួលខុសត្រូវរាល់សេចក្តីសម្រេច និងសកម្មភាពរបស់គណៈកម្មាធិការនានា ដែលខ្លួន​បានបង្កើតឡើង និងទទួលខុសត្រូវចំពោះផលវិបាកពីសកម្មភាព​របស់គណៈ​កម្មាធិការ​ទាំងនោះ៕

The post ស្វែង​យល់​ពី​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​ដំណើរការ​ជ្រើសរើស​យ៉ាងណាខ្លះ? appeared first on Kampuchea Thmey Daily.

តើ​អភិបាលក្រុង/ស្រុក/ខណ្ឌ មាន​លក្ខណ​សម្បត្តិ​​​អ្វីខ្លះ ទើប​អាច​ទទួល​ការ​តែងតាំងបាន​?​
​អភិបាលក្រុង ស្រុក និង​ខណ្ឌ ត្រូវជ្រើសរើស​ចេញ​​ពី​ក្នុង​ចំណោម​មន្ត្រី​ទាំង​ពីរ​ភេទ​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​។ នេះ​បើ​យោង​តាម​ច្បាប់​គ្រប់គ្រង​ដែនដី​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ការ​តែងតាំង​ដល់មន្រ្តីណាម្នាក់​ជា​អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវ​ប្រកបដោយ​លក្ខណ​សម្បត្តិ​​សមស្រប​ដើម្បី​ទៅ​ដឹកនាំ​​គ្រប់គ្រង​នៅ​​មូលដ្ឋាន។

​ច្បាប់​គ្រប់គ្រង​ដែនដី​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​បាន​បញ្ជាក់ថា ​មន្រ្តីទាំងពីរ​ភេទ​​មុន​ទទួលការ​ជ្រើសរើស​ជា​អភិបាលក្រុង អភិបាលស្រុក អភិបាល​ខណ្ឌត្រូវ​មាន​​លក្ខណ​សម្បត្តិ​​ដូច​ខាងក្រោម៖

– មាន​ឋានន្តរ​សក្តិ​ចាប់ពី​អនុមន្ត្រី​ឡើង

– មាន​អាយុ​ចាប់​ពី​សាមសិប (៣០) ឆ្នាំ​ឡើង គិត​ដល់​ថ្ងៃ​តែងតាំង

– មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាងតិច​ចំនួនប្រាំ (០៥) ឆ្នាំ​ ឬ/និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា

-មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ក្នុងរយៈពេល​នៃការ​តែងតាំង

– មិនធ្លាប់​មាន​ទោសឧក្រិដ្ឋ ឬ មជ្ឈិម​ណាមួយ។

ក្នុង​ករណី​ចាំបាច់ អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ អាច​ជ្រើសរើស​ក្នុង​ចំណោម​មន្រ្តី​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ក្រៅ​ពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ។

មាត្រា១៤៧ បាន​បញ្ជាក់ពី​អណត្តិ​​អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ មិនត្រូវ​លើសពីបួន (០៤)ឆ្នាំ ប៉ុន្តែ​អាច​ទទួល​ការ​តែងតាំង​បាន​បួន (០៤) បន្ត​ឆ្នាំ​ទៀត សម្រាប់​អាណត្តិទី២ នៅ​ក្នុង​ដែន​សមត្ថកិច្ច​ដដែល។

បើ​ផ្អែក​តាម​មាត្រា ១៥១ .អភិបាលក្រុង/ស្រុក/ខណ្ឌ ក៏​អាច​ត្រូវ​បាន​ដក​ហូត​ពី​មុខតំណែង​មុន​​បញ្ចប់​អាណត្តិ​ការងារ ក្នុងករណីដូចខាងក្រោម៖

– បាត់បង់លក្ខណសម្បត្តិជាអភិបាល
– អសមត្ថភាព
– បំពេញការងារ​មិនបានល្អ
– មាន​បញ្ហាសុខភាព ឬ បាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពី​សា្ថប័នមានសមត្ថកិច្ច
– បោះបង់ចោល​ការងារ
– ប្រព្រឹត្តខុសឆ្គងពីក្រមសីលធម៌វិជ្ជាជីវៈ

ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ត្រូវបានធ្វើវិសោធនកម្មបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

តាម​មាត្រា ១៤០ ថ្មី គណៈអភិបាលក្រុង ស្រុក ខណ្ឌ បង្កើន​ដល់​ចំនួនពី ៥ រូប ទៅ ៧ រូប។ ចំនួនជាក់ស្តែងត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

The post តើ​អភិបាលក្រុង/ស្រុក/ខណ្ឌ មាន​លក្ខណ​សម្បត្តិ​​​អ្វីខ្លះ ទើប​អាច​ទទួល​ការ​តែងតាំងបាន​?​ appeared first on Kampuchea Thmey Daily.