រញ្ជួយដី Archives - Kampuchea Thmey Daily

​ហេតុការណ៍​​ដ៏រន្ធត់បំផុត​​កាល​​១៥ឆ្នាំ​មុន ​ការរញ្ជួយ​ដី​និង​​​​រលកយក្សស៊ូណាមិ​​​នៅ​ជប៉ុន ​ជាការចង់ចាំ​ដ៏អាក្រក់បំផុត​​
ខួប​​១៥​ឆ្នាំ​នៃ​​​រលកយក្សស៊ូណាមិនិងការ​​រញ្ជួយ​ដី​ក្នុង​ពេល​ជា​មួយ​គ្នា​ដែល​បណ្តាល​​​​​​​ឲ្យ​មាន​វិនាស​កម្ម​​​សម្លាប់​មនុស្ស​ជាង​២​ម៉ឺន​នាក់ និង​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​​ខូច​​​​​រោងចក្រ​​ថាមពល​​នុយក្លេអ៊ែរ​ នៅ​Fukushima ប្រទេស​ជប៉ុន​​​​។

យោងតាម​ភ្នាក់ងារ​​ព័ត៌មាន​ រ៉យទ័រ និងAP ពល​រដ្ឋ​ អគារ ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​ត្រូវ​បាន​លេប​ត្របាក់​ត្រឹមមួយ​រំពេច ខណៈ​រថយន្ត​ខ្នាត​តូច​រុញ​ទៅ​បុក​​ជញ្ជាំង​ទឹក​កម្ពស់១០ម៉ែត្រ ហេតុ​ការណ៍​នេះ​ជា​រលកយក្សស៊ូណាមិ​កើត​​ឡើង​ដោយ​គ្រោះ​រញ្ជួយ​ដីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនកាល​ពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១១ បង្កឱ្យ​ភ័យរន្ធត់​តាមបណ្តោយឆ្នេរ​សមុទ្រ​ភាគ​ឦសាន​ក្នុង​ប្រទេស​។

ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​បាន​បោកបក់​ទៅ​ក្នុង​សមុទ្រ​ឆេះ​ខ្ទេចខ្ទី ដោយ​​រលក​យក្ស​ស៊ូណាមិ និង​រញ្ជួយ​ដី​ ក្នុង​ខេត្ត Fukushima កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១។ រូបភាព៖ Reuters

មនុស្ស​យ៉ាងហោចណាស់ ១ ០០០នាក់ស្លាប់​ភ្លាមៗ​​ ខណៈ​ជញ្ជាំង​ទឹក​បាន​ហូរ​យកអ្វីៗទាំងអស់​ទៅ​តាម​វាដែរ​​។​

រញ្ជួយដីកម្រិត ៨.៩ រ៉ិចទ័រ​បានវាយប្រហារនៅម៉ោង ១:៤៦ រសៀល មានចំណុច​កណ្តាលប្រហែល ១២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រ និងកើត​ឡើង​នៅ​ជម្រៅ​ ១០គីឡូ​ម៉ែត្រ​នៅក្រោម​បាតសមុទ្រ។

ចំណែក​រលក​យក្សស៊ូណាមិបោកបក់​មកលើច្រាំងភ្លាមៗ​ ថែម​ទាំង​នាំ​យក​ផ្ទះសម្បែង រោងចក្រ កសិដ្ឋាន ទូកនេសាទ និងអាកាសយាន​ដ្ឋានក្នុងស្រុកទៅ​ជាមួយ​ផង​ បង្កឱ្យមានការប្រកាស​អាសន្ននៅទូទាំង​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​។

មិន​តែ​ប៉ុណ្ណោះ​ប្រជាជននៅ​តំបន់ទំនាបនៃកោះតៃវ៉ាន់ ឥណ្ឌូណេស៊ី ហ្វីលីពីន ​និង​ហាវ៉ៃត្រូវបានជម្លៀសចេញ។​

មនុស្ស​យ៉ាងហោចណាស់ ១០០នាក់​នៅលើកប៉ាល់មួយ​ត្រូវ​បាន​បោក​បក់ទៅឆ្ងាយ។ អ្នក​ផ្សេងទៀតនៅលើដីព្យាយាមរត់គេចខ្លួនតាម​រថ​យន្តនិង​ឡានក្រុង ប៉ុន្តែត្រូវ​បាន​ទឹកសមុទ្រ​វ៉ាដាច់ ខណៈ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពីរគ្រឿងត្រូវ​បាន​រាយការណ៍ថា​រសាត់​ទៅ​តាម​ទឹក។

ចំណែក​ផ្លូវថ្នល់ដួលរលំ និង​បំបែកជាពីរ​ដោយសារការរញ្ជួយដី បង្ខំ​ឱ្យ​អាជ្ញាធរ​បញ្ជូនអ្នកជួយសង្គ្រោះ​តាមកប៉ាល់ និង​ឧទ្ធម្ភាគចក្រ​ជា​ពិសេស​មាន​យន្តហោះ ៣០០គ្រឿង និងនាវា ៤០គ្រឿង​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ការរញ្ជួយដី និងរលកយក្សស៊ូណាមិ បង្ក​ឱ្យ​មាន​ការខូចខាតយ៉ាង​ធ្ងន់ធ្ងរ រួមទាំងមាន​វិបត្តិរោងចក្រថាមពលនុយក្លេអ៊ែរ​ក្នុង​ខេត្ត​ Fukushima និង​សម្លាប់​មនុស្ស​សរុប​ជាង ១៨ ០០០នាក់។

វាគឺជាការរញ្ជួយដីនេះ​គឺ​ធំបំផុត​មិន​ធ្លាប់​មាន​ ដែល​បានវាយប្រហារប្រទេសជប៉ុន​ក្នុង​រយៈ​ពេល​១៤០ឆ្នាំ៕

ប្រែសម្រួល៖ ណឺ មិនា

The post ​ហេតុការណ៍​​ដ៏រន្ធត់បំផុត​​កាល​​១៥ឆ្នាំ​មុន ​ការរញ្ជួយ​ដី​និង​​​​រលកយក្សស៊ូណាមិ​​​នៅ​ជប៉ុន ​ជាការចង់ចាំ​ដ៏អាក្រក់បំផុត​​ appeared first on Kampuchea Thmey Daily.

គ្រោះរញ្ជួយដីបានវាយប្រហារខេត្ត Surat Thani ប្រទេស​ថៃ
គ្រោះរញ្ជួយដីកម្រិតស្រាល ២,៩រិចទ័រ បានវាយប្រហារស្រុក Ban Ta Khun ក្នុងខេត្ត Surat Thani នៃ​ប្រទេស​ថៃ នៅវេលាម៉ោង ៩:១២ព្រឹក ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ The Nation។

(រូបថត៖ The Nation)

យោងតាមនាយកដ្ឋានឧតុនិយមថៃ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺស្ថិតនៅក្នុងឃុំ Khao Phang ក្នុងជម្រៅរាក់បំផុតត្រឹមតែ​១គីឡូម៉ែត្រប៉ុណ្ណោះ។

ទោះបីជាមានការរញ្ជួយភ្លាមៗក៏ដោយ អាជ្ញាធរបានចាត់ទុកព្រឹត្តិការណ៍នេះថាជាការរញ្ជួយកម្រិតស្រាល។ ការវាយតម្លៃបឋមបង្ហាញថា មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករងរបួស ឬការខូចខាតទ្រព្យសម្បត្តិនៅក្នុងតំបន់ជុំវិញនោះនៅឡើយទេ។

ផ្នែកសង្កេតការណ៍គ្រោះរញ្ជួយដី កំពុងតាមដានស្ថានភាពក្នុងតំបន់នោះយ៉ាងយកចិត្តទុកដាក់។ មន្ត្រីជំនាញបានសន្យានឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពជាបន្តបន្ទាប់ ប្រសិនបើមានសកម្មភាពរញ្ជួយដីបន្ថែម ឬការវិវត្តសំខាន់ៗណាមួយកើតឡើង៕

ប្រែសម្រួល៖ ឈាង

The post គ្រោះរញ្ជួយដីបានវាយប្រហារខេត្ត Surat Thani ប្រទេស​ថៃ appeared first on Kampuchea Thmey Daily.

ស្លាប់២នាក់ និង១២​នាក់​រងរបួស ក្រោយគ្រោះរញ្ជួយដី៦,៥រ៉ិចទ័រនៅម៉ិកស៊ិក
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលមានកម្រិត៦,៥រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសម៉ិកស៊ិក នា​ព្រឹកព្រលឹមថ្ងៃសុក្រ​ទី​៣​ខែ​មករា​ឆ្នាំ​២០២៦​នេះ ដោយបណ្តាល​ឲ្យ​មនុស្សយ៉ាងហោចណាស់​២​នាក់ស្លាប់ និង​១២​នាក់ទៀតរងរបួស។

(រូបថត៖ Getty)

យោង​តាម​ BBC ការរញ្ជួយនេះបានកើតឡើងនៅម៉ោង៧:៥៨ព្រឹក (ម៉ោងក្នុងតំបន់) ដែលមានចំណុចកណ្តាលនៅជិតទីក្រុង San Marcos ក្នុងរដ្ឋ Guerrero ប្រហែល១៥គីឡូម៉ែត្រពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រ Acapulco។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងក្នុងទីក្រុង Acapulco និងទីក្រុងម៉ិកស៊ិក បាននាំគ្នាសម្រុកចេញមកលើដងផ្លូវ ក្រោយពេលប្រព័ន្ធព្រមានគ្រោះរញ្ជួយដីបានបន្លឺឡើងប៉ុន្មានវិនាទី មុនពេលការរញ្ជួយចាប់ផ្តើម។

ជនរងគ្រោះដែលបាន​បាត់បង់ជីវិត រួមមានស្ត្រីអាយុ​៥០ឆ្នាំម្នាក់ក្នុងរដ្ឋ Guerrero ដោយសារផ្ទះបាក់រលំលើ និងបុរសអាយុខ្ទង់៦០​ឆ្នាំម្នាក់ទៀតនៅទីក្រុងម៉ិកស៊ិក ដែលបានដួលស្លាប់ក្នុងពេលកំពុងជម្លៀសខ្លួនចេញពីផ្ទះល្វែង។ អភិបាលក្រុងម៉ិកស៊ិក លោកស្រី Clara Brugada បានបញ្ជាក់ថា ទោះបីជាទីក្រុងមិនមានការខូចខាតរចនាសម្ព័ន្ធទ្រង់ទ្រាយធំក៏ដោយ ប៉ុន្តែក្រុមការងារសង្គ្រោះកំពុងត្រួតពិនិត្យអគារចំនួន៣៤ និងផ្ទះចំនួន៥ខ្នង ដែលអាចមានហានិភ័យ។ បន្ថែមពីនេះ ក៏មានការដាច់ចរន្តអគ្គិសនីនៅតាមសង្កាត់មួយចំនួនក្នុងរដ្ឋធានី និងមានការបាក់ដីនៅតាមដងផ្លូវហាយវ៉េក្បែរទីក្រុង Acapulco ផងដែរ។

គ្រោះរញ្ជួយដីនេះ ក៏បានធ្វើឲ្យរអាក់រអួលដល់សន្និសីទសារព័ត៌មានលើកដំបូងនៃឆ្នាំថ្មីរបស់ប្រធានាធិបតី លោកស្រី Claudia Sheinbaum ផងដែរ។ វីដេអូបានបង្ហាញពីសកម្មភាពលោកស្រីប្រធានាធិបតីដែលបានណែនាំអ្នកសារព័ត៌មានដោយស្ងប់ស្ងាត់​ឲ្យ​ចាកចេញពីវិមានជាតិ ខណៈដែលសម្លេងស៊ីរ៉ែនកំពុងបន្លឺឡើង។ បន្ទាប់ពីការរញ្ជួយលើកដំបូង ភ្នាក់ងាររញ្ជួយដីជាតិម៉ិកស៊ិកបានកត់ត្រានូវការរញ្ជួយបន្ទាប់បន្សំ​ជាង៥០០ដង។ អាជ្ញាធរបានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងត្រៀម«កាតាបសង្គ្រោះបន្ទាន់» ឲ្យរួចរាល់ ព្រោះតំបន់នេះជាតំបន់ដែលមានសកម្មភាពរញ្ជួយដីខ្លាំងបំផុតមួយនៅលើពិភពលោក៕

ប្រែសម្រួល៖ ឈាង

The post ស្លាប់២នាក់ និង១២​នាក់​រងរបួស ក្រោយគ្រោះរញ្ជួយដី៦,៥រ៉ិចទ័រនៅម៉ិកស៊ិក appeared first on Kampuchea Thmey Daily.

ជប៉ុនព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ ក្រោយ​រញ្ជួយដីលើកទីពីរ​​វាយប្រហារតំបន់ភាគឦសានប្រទេស
ការរញ្ជួយដីកម្រិត៦.៧​រ៉ិចទ័រ បានវាយប្រហារតំបន់ភាគឦសានប្រទេសជប៉ុននៅថ្ងៃសុក្រ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០២៥​នេះ បួនថ្ងៃបន្ទាប់ពីការរញ្ជួយដីកម្រិត៧.៥​រ៉ិចទ័រដ៏ខ្លាំង​ដែល​បំផ្លិចបំផ្លាញផ្នែកខ្លះនៃតំបន់ដដែលនោះ។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។

(រូបថត៖ JMA)

ការរញ្ជួយដីចុងក្រោយបំផុតនេះបានកើតឡើងនៅម៉ោង១១:៤៤នាទីព្រឹក ម៉ោងក្នុងស្រុក នៅជម្រៅ២០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតនៃខេត្ត Aomori។

JMA បានចេញសេចក្តីណែនាំព្រមានអំពីលទ្ធភាពនៃរលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់មួយម៉ែត្រ ហើយ​ថា ​រលកអាចនឹងទៅដល់តំបន់ឆ្នេរចាប់ពីម៉ោង១២​ថ្ងៃត្រង់តទៅ។ អាជ្ញាធរបានជំរុញ​ឲ្យ​ប្រជាពលរដ្ឋនៅ​ឆ្ងាយពីតំបន់ឆ្នេរ និងមាត់សមុទ្រ ដោយព្រមានថា កម្រិតទឹកអាចនឹងកើនឡើងយ៉ាងឆាប់រហ័ស។

ការរញ្ជួយដីនៅថ្ងៃសុក្រនេះ បានកើតឡើងនៅពេលដែលក្រុមអ្នកជួយសង្គ្រោះកំពុងបន្តជម្រះកម្ទេចកម្ទី និងជួយសង្គ្រោះជនរងគ្រោះបន្ទាប់ពីការរញ្ជួយដីកម្រិត៧.៥​រ៉ិចទ័រ កាលពីថ្ងៃចន្ទ ដែលបណ្តាល​ឲ្យ​មានការខូចខាតយ៉ាងដំណំ​នៅ​ផ្នែកខ្លះនៃកោះ Honshu ភាគខាងជើង៕

ប្រែសម្រួល៖ ឈាង

ជប៉ុន ព្រមានពីការរញ្ជួយដីថ្មីទៀត ខណៈអ្នករបួសកើនដល់ ៣០នាក់

The post ជប៉ុនព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ ក្រោយ​រញ្ជួយដីលើកទីពីរ​​វាយប្រហារតំបន់ភាគឦសានប្រទេស appeared first on Kampuchea Thmey Daily.

រញ្ជួយ​ដី៦,៣រិចទ័រនៅ​ឥណ្ឌូណេស៊ី ខណៈគ្រោះ​ទឹកជំនន់​មិនទាន់ថមថយនៅ​ឡើយ
កោះ​ស៊ូម៉ាត្រារបស់​ឥណ្ឌូណេស៊ី​ ​បាន​រង​ការ​វាយប្រហារ​ដោយ​រញ្ជួយ​ដី​កម្រិត៦,៣រិចទ័រ​នា​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ ដែល​បន្ថែម​បញ្ហា​ប្រឈម​ដល់​ប្រទេស​អាស៊ី​មួយ​នេះ ខណៈ​ដែល​ទឹកជំនន់​ភ្លាមៗ និង​ការ​បាក់​ដី​បាន​សម្លាប់​មនុស្ស​ប្រមាណ​២៨នាក់​រួច​ទៅ​ហើយ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការ​រញ្ជួយ​ដី​​​នេះ​មាន​ចំណុចកណ្តាល​នៅ​ជិត​ខេត្ត​ Aceh ក្នុង​ជម្រៅ១០គីឡូម៉ែត្រ ហើយ​មិន​បង្ក​ឲ្យ​មាន​ការ​គំរាមកំហែង​រលក​យក្ស​ស៊ូណាមិ​នោះ​ទេ។

មិនទាន់​មាន​ការ​កត់ត្រា​ពី​ចំនួន​អ្នក​ស្លាប់ ឬ​ការ​ខូចខាត​ភ្លាមៗ​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅពេល​ដែល​ស៊ូម៉ាត្រា​ខាងជើង​កំពុង​ជួប​នឹង​ទឹកជំនន់​ដ៏​សាហាវ​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ឥត​ឈប់ឈរ​ពី​ព្យុះ​ស៊ីក្លូន​ Senyar។ យោងតាម​មន្ត្រី​មូលដ្ឋាន មនុស្ស​យ៉ាងហោចណាស់២៨នាក់​បាន​ស្លាប់ ហើយ​រាប់សិប​នាក់​ទៀត​នៅតែ​បាត់​ខ្លួន។

កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវ​បាន​រារាំង​ ដោយសារ​បញ្ហា​ដាច់​ផ្លូវ ការ​ដាច់​ចរន្តអគ្គិសនី និង​ភ្លៀង​ធ្លាក់​ខ្លាំង​​បន្តបន្ទាប់ ដែល​បណ្តាល​ឲ្យ​សហគមន៍​មួយចំនួន​ត្រូវ​បាន​កាត់ផ្តាច់។ វីដេអូ​ដែល​បាន​ចែករំលែក​តាម​អនឡាញ​បាន​បង្ហាញ​ពី​ទឹក​ភក់​​គួច​ហូរ​កាត់​ភូមិ​នានា ជន់​លិច​ផ្ទះសម្បែង និង​បង្ខំ​ឲ្យ​អ្នកស្រុក​ត្រូវ​រក​ទីជម្រក​នៅ​ទួល​ខ្ពស់។

ប្រទេស​ឥណ្ឌូណេស៊ី ដែល​ស្ថិតនៅលើ«ខ្សែ​ក្រវាត់​​ភ្នំភ្លើង»ប៉ាស៊ីហ្វិក ងាយ​នឹង​ជួប​ការ​រញ្ជួយ​ដី​ញឹកញាប់ ការ​ផ្ទុះ​ភ្នំភ្លើង និង​ទឹកជំនន់​តាម​រដូវ​ធ្ងន់ធ្ងរ។ អាជ្ញាធរ​បាន​ព្រមាន​ថា ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​នា​​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​តំបន់​ដែល​រងផលប៉ះពាល់​រួច​ហើយ៕

ប្រែសម្រួល៖ ឈាង

The post រញ្ជួយ​ដី៦,៣រិចទ័រនៅ​ឥណ្ឌូណេស៊ី ខណៈគ្រោះ​ទឹកជំនន់​មិនទាន់ថមថយនៅ​ឡើយ appeared first on Kampuchea Thmey Daily.

អ្នក​ស្លាប់កើនដល់​៥​នាក់ និង​៤៥០នាក់របួស ព្រោះ​រញ្ជួយដី៥,៥រ៉ិចទ័រវាយប្រហារបង់ក្លាដែស
យោង​តាម BBC ការរញ្ជួយដីកម្រិត៥,៥រ៉ិចទ័របានវាយប្រហារប្រទេសបង់ក្លាដែសកាលពីថ្ងៃសុក្រ​ទី​២១​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ ដែលបានសម្លាប់មនុស្សយ៉ាងតិច៥នាក់ និងបានធ្វើ​​ឲ្យ​មនុស្សជាង៤៥០នាក់រងរបួស។

(រូបថត៖ Reuters)

ចំណុចកណ្តាលនៃរញ្ជួយដីស្ថិតនៅក្បែរស្រុកណាស៊ីងឌី ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីក្រុងដាកា ជាទីដែលអគារបានរង្គើយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋបានសម្រុកចេញទៅតាមផ្លូវ។ សំណង់បណ្ដោះអាសន្នបានបាក់រលំ ហើយយ៉ាងហោចណាស់និស្សិតសាកលវិទ្យាល័យដាកា១០នាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នា ខណៈដែលពួកគេបានរត់គេចចេញពីថ្នាក់រៀន។

អ្នកស្រី សៃយីដា រីហ្សវ៉ាណា ហាសាន់ (Syeda Rizwana Hasan) ទីប្រឹក្សាបរិស្ថានរបស់រដ្ឋាភិបាល បាននិយាយថា «យើងមិនធ្លាប់ជួបប្រទះការរញ្ជួយដីដ៏ខ្លាំងក្លាបែបនេះក្នុងរយៈពេល៥ឆ្នាំចុងក្រោយទេ»។

ស្នងការរងនគរបាលលោក ម៉ាលីក អាហ្សង់ អ៊ូឌីន សាមី (Mallik Ahsan Uddin Sami) បានប្រាប់​ថា មនុស្ស៣នាក់បានស្លាប់នៅក្នុងតំបន់ Armanitola នៃទីក្រុងដាកា នៅពេលដែលរបងដែក និងកម្ទេចកម្ទីបានធ្លាក់ពីលើអគារ៥ជាន់។

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា មានអ្នករបួសចំនួន៤៦១នាក់នៅទូទាំងប្រទេស ក្នុង​នោះ​គ្រាន់​តែ​នៅក្នុងតំបន់ហ្គាហ្សីពួរ (Gazipur) តែ​ឯង​មាន​អ្នក​របួស​​ដល់​ទៅ​២៥២នាក់។ នាយកផ្នែកត្រួតពិនិត្យលោក នីតៃ ច័ន្ទរ៉ា ដេ សារកា (Nitai Chandra De Sarkar) បានប្រាប់​ថា «កិច្ចការចម្បងរបស់យើងនៅពេលនេះគឺវាយតម្លៃពីចំនួនអ្នកស្លាប់ និងការខូចខាត»។

ប្រជាពលរដ្ឋបានពណ៌នាអំពីការរញ្ជួយនេះថា ខ្លាំងខុសពីធម្មតា។ លោក សាដម៉ាន់ សាគីប (Sadman Sakib) ដែលបាននិយាយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters បានរៀបរាប់​ថា «ខ្ញុំមិនដែលមានអារម្មណ៍ថាមានការរញ្ជួយបែបនេះក្នុងរយៈពេល៣០ឆ្នាំនៃជីវិតរបស់ខ្ញុំទេ»។ អ្នកស្រុកម្នាក់ទៀតដែលជាសិស្សឈ្មោះ អាប់ឌុលឡាហ៍ (Abdullah) បានលើកឡើង​ថា «អគារទាំងមូលកំពុងរង្គើ» នៅពេលដែលការរញ្ជួយដីកើតឡើង។

ការរញ្ជួយដី​នេះ​ក៏​បាន​​ប៉ះពាល់​ទៅ​ដល់​​តំបន់មួយចំនួននៃភាគខាងកើតប្រទេសឥណ្ឌាផងដែរ ប៉ុន្តែ​មិនមានការខូចខាតធំដុំណាមួយត្រូវបានរាយការណ៍ទេ៕

ប្រែសម្រួល៖ ឈាង

រញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ វាយប្រហារប្រទេសបង់ក្លាដែស សម្លាប់មនុស្ស៣នាក់

The post អ្នក​ស្លាប់កើនដល់​៥​នាក់ និង​៤៥០នាក់របួស ព្រោះ​រញ្ជួយដី៥,៥រ៉ិចទ័រវាយប្រហារបង់ក្លាដែស appeared first on Kampuchea Thmey Daily.

រញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ វាយប្រហារប្រទេសបង់ក្លាដែស សម្លាប់មនុស្ស៣នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ខែតុលា គ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រមួយបានវាយប្រហារប្រទេសបង់ក្លាដែស ជិតទីក្រុង Narsingdi ចម្ងាយប្រហែល ៣៣ គីឡូម៉ែត្រពីរដ្ឋធានីដាកា សម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ មានទាំងនិស្សិតពេទ្យម្នាក់។

(រូបភាព៖ Reuters)

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១០:៣៨ ព្រឹក ហើយបង្កឱ្យមានការភ័យខ្លាចយ៉ាងទូលំទូលាយ ដោយមនុស្សម្នារត់ចេញពីផ្ទះ និងអគារនានា ព្រោះវាជាថ្ងៃឈប់សម្រាកសាធារណៈ។

ការរញ្ជួយដីនេះមានរយៈពេលប្រហែល ២៦ វិនាទី។ បើទីភ្នាក់ងារអាកាសធាតុបង់ក្លាដែសបានវាស់ស្ទង់ការរញ្ជួយដីនៅកម្រិត ៥.៧ រ៉ិចទ័រ ដែលខ្លាំងជាងការប៉ាន់ស្មានរបស់ ការស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក(USGS) បន្តិច។ USGS ក៏បានព្រមានផងដែរថា ការរញ្ជួយដីនេះអាចបណ្តាលឱ្យមានរបួស និងការខូចខាតធ្ងន់ធ្ងរផងដែរ។

(រូបភាព៖ X)

ការរញ្ជួយដីទាំងនេះក៏មានឥទ្ធិពលដល់ទីក្រុង Kolkata ប្រទេសឥណ្ឌា ដែលមានចម្ងាយជាង ៣២៥ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដីនឯណោះ។ ប្រជាជននៅទីនោះក៏បានរត់ចេញទៅខាងក្រៅដែរ ប៉ុន្តែមិនមានរបាយការណ៍អំពីរបួស ឬការខូចខាតធ្ងន់ធ្ងរនោះទេ។ អាជ្ញាធរបង់ក្លាដែសនៅតែបន្តពិនិត្យមើលថាតើការរញ្ជួយដីនេះបានបង្កការខូចខាតសរុបប៉ុន្មាន៕

(រូបភាព៖ ANN)

អត្ថបទ៖ ប៊ុន សុភាព

The post រញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ វាយប្រហារប្រទេសបង់ក្លាដែស សម្លាប់មនុស្ស៣នាក់ appeared first on Kampuchea Thmey Daily.

ថៃរង​គ្រោះ​រញ្ជួយដី៣ថ្ងៃ​ជាប់ៗ​គ្នានៅក្នុងខេត្តភាគខាងជើង
នាយកដ្ឋានសង្កេតការណ៍រញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ បាន​​ឲ្យ​ដឹងថា ប្រទេស​មួយ​នេះ​បានកត់ត្រាការរញ្ជួយដីកម្រិតស្រាលចំនួនបីនៅភាគខាងជើងក្នុងរយៈពេលបីថ្ងៃ​ជាប់ៗ​គ្នា​មក​​នេះ ដោយមិនមានរបាយការណ៍អំពីការខូចខាតអ្វីឡើយ។

(រូបថត៖ The Nation)

យោង​តាម​​​កា​រ​ចុះ​ផ្សាយ​​នា​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​របស់​ The Nation រញ្ជួយដីខ្លាំងបំផុត​ មានកម្រិត៣.២រិចទ័រ ដោយ​បាន​វាយប្រហារតំបន់បានណា (Ban Na) ក្នុងស្រុកសាម ង៉ាវ (Sam Ngao) ខេត្តតាក (Tak) នៅម៉ោង៩:៣៦នាទីព្រឹកថ្ងៃទី១៨វិច្ឆិកា។ រញ្ជួយដីលើកទីពីរ ដែលមានកម្រិត២.២រិចទ័រ ត្រូវបានរកឃើញនៅតំបន់ម៉ែ ទឿន (Mae Tuen) ស្រុកម៉ែ រ៉ាម៉ាត (Mae Ramat) ក្នុងខេត្តតាកដូចគ្នា នៅម៉ោង៧:៣១នាទីយប់ថ្ងៃទី១៩​វិច្ឆិកា។

ព្រឹត្តិការណ៍ចុងក្រោយបំផុត គឺរញ្ជួយដីកម្រិត១.៣រិចទ័រ បានកើតឡើងនៅតំបន់ណង ហាន (Nong Han) ស្រុកសាន សៃ (San Sai) ខេត្តឈៀងម៉ៃ (Chiang Mai) នៅម៉ោង១:៣៤នាទីព្រឹកថ្ងៃទី២០​វិច្ឆិកា ហើយមានកម្លាំងខ្សោយពេកដែលអ្នកស្រុកភាគច្រើនមិនអាចដឹងបាន។

មន្ត្រីថៃ​បាននិយាយថា ការរញ្ជួយដីទាំងបីគឺតូចតាច ហើយមិនបានបង្ក​ឲ្យ​មានរបួស ឬខូចខាតអ្វីឡើយ៕

ប្រែសម្រួល៖ ឈាង

The post ថៃរង​គ្រោះ​រញ្ជួយដី៣ថ្ងៃ​ជាប់ៗ​គ្នានៅក្នុងខេត្តភាគខាងជើង appeared first on Kampuchea Thmey Daily.