រដ្ឋកាលីហ្វ័រញ៉ា Archives - Kampuchea Thmey Daily

ព្រិល​ធ្លាក់​ខ្លាំង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បណ្តាល​ឱ្យ​មនុស្ស​៨​នាក់ស្លាប់​ និង​ម្នាក់​បាត់​ខ្លួន​
អ្នក​ជិះស្គី​នៅតំបន់ដាច់ស្រយាល​ចំនួន៨នាក់ ត្រូវ​បាន​​រក​ឃើញ​ ​«ស្លាប់» និង​ម្នាក់ទៀត​បាត់​ខ្លួន​នៅឡើយ​ ​បន្ទាប់​ពី​ព្រិល​ធ្លាក់​ខ្លាំង​នៅភ្នំ​ Sierra Nevada នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​។ នេះបើយោងតាមការប្រកាសរបស់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ពុធ​។

ក្រុម​អ្នក​ជួយ​សង្រ្គោះ។ Reuters

​ការ​ផ្សាយ​របស់​ ABC នៅ​ថ្ងៃទី១៩ខែកុម្ភៈដែល​ដកស្រង់​​​​​ការ​ជូន​ដំណឹងរបស់​អាជ្ញាធរ​បានឱ្យ​ដឹង​ថា ក្រុម​អ្នករុករកកាល​ពី​ថ្ងៃ​អង្គារ​ ប្រឈមមុខនឹងស្ថានភាពដ៏​គ្រោះ​ថ្នាក់​ខ្លាំង​ដើម្បី​ជួយសង្គ្រោះ​អ្នកជិះ​ស្គីចំនួន៦នាក់ផ្សេងទៀត​ ជាមនុស្ស​ក្នុង​ក្រុមជា​មួយ​គ្នា​។

សោកនាដកម្ម​នេះ​គឺជាគ្រោះ​រអិល​បាក់​ដី​ខ្លាំង​បំផុត​របស់​សហរដ្ឋ​អា​មេ​រិក​ក្នុងរយៈពេល ៤៥ឆ្នាំ ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​បន្ទាប់​ពី​គ្រោះ​រអិល​បាក់​ដី​ដែល​បានសម្លាប់​មនុស្ស ១១នាក់​នៅ​​ភ្នំ​ Rainer នៃ​រដ្ឋ​វ៉ា​ស៊ីន​តោន​ក្នុង​ឆ្នាំ ១៩៨១។

លោក Wayne Woo ចៅ​​ហ្វាយ​ស្រុក Placer មាន​ភ្នាក់​ងារ​របស់​ខ្លួន​បាន​ចូល​រួមក្នុងប្រតិបត្តិការ​ស្វែងរក និងជួយសង្គ្រោះលើក​ឡើង​ថា​ក្នុង​​ចំណោម​​អ្នកស្លាប់ទាំងនោះ មាន​​ភរិយា​របស់​សមាជិក​ម្នាក់​​នៃ​ក្រុម​ស្វែង​រក​​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅកាន់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​។

លោក Woo បាន​ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌​មានកាល​ពីថ្ងៃ​ពុធ​ថា​៖ «​ឧប្បត្តិហេតុ​នេះ​បាន​ធ្វើឱ្យ​អង្គភាព​របស់យើង និងអ្នក​នៅ​ក្នុង​​ក្រុម​លំបាក ដោយ​សារតែ​​ម្នាក់ដែល​បាត់​ខ្លួន​​​ក្នុង​ចំណោមអ្នក​ទាំង​៩នាក់ គឺ​ជា​ភរិយារបស់​សមាជិក​ក្រុម​ស្វែងរក និង​ជួយ​សង្គ្រោះ Tahoe Nordic របស់យើង»។

ស្ថានភាពដ៏គ្រោះថ្នាក់នៅជិត Donner Pass ជាកន្លែងដែលរអិល​បាក់​ដី​បាន​កើតឡើង បាន​បន្តនៅព្រឹកថ្ងៃពុធ។ ក្រុម​អ្នកជួយសង្គ្រោះ​បាន​ប្រឈមមុខនឹងព្យុះរដូវរងាមាន​ព្រិលជាង ៥សង់ទីម៉ែត្រ​ ធ្វើ​ឱ្យ​ឧទ្ធម្ភាគចក្រ​ជួយសង្គ្រោះ​ត្រូវចុះចតមួយ​កន្លែង និង​រារាំង​ដល់​ក្រុម​អ្នក​ជួយ​សង្គ្រោះ ដើម្បី​រុក​រក​អ្នក​ជិះស្គីដែលបាត់ខ្លួន​។ នេះបើយោងតាមមជ្ឈមណ្ឌល Sierra Avalanche Center៕​

យោង​តាម​ការិយាល័យនគរបាលស្រុក Nevada បាន​ឱ្យដឹងថា ការ​រអិល​បាក់​ដីនៅថ្ងៃអង្គារ​ត្រូវបាន​រាយការណ៍នៅម៉ោងប្រហែល ១១​:​៣០​នាទី​​ព្រឹក ម៉ោងនៅក្នុងតំបន់​ Castle Peak ។

យោង​តាមការិយាល័យរបស់អធិការស្រុក ក្រុម​អ្នក​ជិះស្គី​ចំនួន ១៥នាក់ ស្ត្រី ៩នាក់ និងបុរស ៦នាក់ រួម​ទាំង​អ្នក​នាំ​ផ្លូវ​ចំនួន ៤នាក់​ មក​ពីក្រុមហ៊ុន​ ​Blackbird Mountain Guides  បានប្រទះ​នឹងការ​រអិលបាក់ដី។

ដោយ​ផ្អែកលើ​ការរៀបរាប់របស់អ្នកមានជីវិត លោក Rusty Greene មក​ពី​នាយកដ្ឋាននគរបាល​ស្រុក​ Nevada បាននិយាយថា​សមាជិកទាំង ១៥នាក់ ​នៃក្រុមនេះ​បាននៅជាមួយគ្នានៅពេលដែលការរអិលបាក់ដី​បាន​កើត​ឡើង​។

លោក Greene បានបន្ត​ថា៖ « ពួក​​គេព្យាយាមចេញ​​ទៅ​ជាក្រុម ក្នុង​នោះ​មាន​មនុស្ស​​ម្នាក់​បាន​ឃើញបាក់​ដី​ គេក៏​ស្រែក​ថារអិល​បាក់​ដីហើយ បន្ទាប់​មកគ្រោះ​ថ្នាក់​នោះ​ក៏​នាំ​យក​ពួក​គេ​យ៉ាង​លឿន»៕

ប្រែសម្រួល៖ ណឺ មិនា

The post ព្រិល​ធ្លាក់​ខ្លាំង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បណ្តាល​ឱ្យ​មនុស្ស​៨​នាក់ស្លាប់​ និង​ម្នាក់​បាត់​ខ្លួន​ appeared first on Kampuchea Thmey Daily.

ផ្ទុះសង្គ្រាមពាក្យសម្តីរវាង Trump និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា ជុំវិញកុបកម្មនៅ LA
ដ្បិតថាតំបន់ខ្លះនៃទីក្រុង Los Angeles នៅរដ្ឋកាលីហ្វ័រញ៉ា ដាក់បម្រាមគោចរព្រោះតែអំពើហិង្សាដ៏ខ្លាំងក្លា ជុំវិញកុបកម្មប្រឆាំងច្បាប់អន្តោវេសន៍ក៏ដោយ ស្ថានភាពនៅទីនោះមិនទាន់ធូរស្បើយទេ ហើយវាក៏បញ្ឆេះសង្គ្រាមពាក្យសម្តីរវាងអភិបាលរដ្ឋលោក Gavin Newsom និងប្រធានាធិបតីអាមេរិក Donald Trump ផងដែរពាក់ព័ន្ធវិធានការបង្ក្រាបដ៏សាហាវលើបាតុករនិងចំណាត់ការរបស់សហព័ន្ធ។

អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom (រូបថត៖ Reuters)

ដូច្នេះតើលោក ត្រាំ និយាយអ្វីខ្លះចំពោះលោក Newsom?

Trump ហៅ Newsom ថា «អសមត្ថភាព»

នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social, លោក Trump និយាយថា ទីក្រុង LA នឹងត្រូវបានបំផ្លាញខ្ទេចប្រសិនបើគ្មានគាត់។ អភិបាលរដ្ឋអសមត្ថភាព Gavin Newscum និង អភិបាលក្រុង LA លោកស្រី Karen Bass គួរតែអរគុណលោកប្រធានាធិបតី Trump ទើបត្រូវ។

ប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)

លោក Newsom វាយបកវិញ បន្ទាប់ពី Trump អំពាវនាវឲ្យមានការចាប់ខ្លួនគាត់

លោក Trump ប្រាប់អ្នកយកព័ត៌មានថា លោកគិតថា វានឹងជារឿងល្អ ប្រសិនបើ Newsom ត្រូវបានចាប់ខ្លួន។ ជាការឆ្លើយតប លោក Newsom បង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយហៅរឿងនេះថាជា «ជំហានដែលមិនអាចបំភ្លេចបាន ឆ្ពោះទៅរកលទ្ធិផ្តាច់ការ»។

ក្រោយមកលោក Trump ចោទលោក Newsom ថា ជាអ្នកបំផុសបំផុលឲ្យមានកុបកម្ម និងបង្កភាពអាម៉ាសដល់ឆ្មាំជាតិ។

លោក Newsom និយាយថា Trump កំពុងធ្វើដូចជាជនផ្តាច់ការ

នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក Newsom និយាយថា បទបញ្ជាលោក Trump ក្នុងការដាក់ពង្រាយទាហានម៉ារីននៅ LA គឺជា «ការស្រមើស្រមៃដ៏វង្វេងវង្វាន់»។ Trump គឺជា ប្រធានាធិបតីផ្តាច់ការ។ នេះមិនមែនជាជនជាតិអាមេរិកទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍នៅអាមេរិក រីកកាន់តែធំដល់ ១១ទីក្រុង

The post ផ្ទុះសង្គ្រាមពាក្យសម្តីរវាង Trump និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា ជុំវិញកុបកម្មនៅ LA appeared first on Kampuchea Thmey Daily.

​​អាជ្ញាធរ​មូលដ្ឋាន​ ​បញ្ចប់​កិច្ច​ព្រម​ព្រៀង ជាមួយរដ្ឋសហព័ន្ធ ក្រោយ​ត្រាំបញ្ជា​​បង្ក្រាប​​បាតុកម្ម​
រដ្ឋបាល​​​​​ទីក្រុង Glendale ​នៅ​​​រដ្ឋកាលីហ្វ័រញ៉ា បាន​​​ប្រកាស​​​​បញ្ចប់កិច្ចព្រមព្រៀងជាមួយ​ភ្នាក់ងារ​​អនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE)  និង​ក្រសួង​​សន្តិសុខមាតុភូមិ របស់​រដ្ឋសហព័ន្ធ​សហរដ្ឋអាមេរិក ដើម្បី​ផ្តល់​ទីតាំង​ឃុំ​​ខ្លួន​សម្រាប់​​ជន​​អន្តោប្រវេសន៍​ដែល​ចាប់ឃុំ​ឃាំង​ដោយ​រដ្ឋ​សហព័ន្ធ នៅឯ​​​នាយកដ្ឋាន​​ប៉ូលីស Glendale (GPD)។

ប៉ូលិសបង្គ្រាប​បាតុករ​​នៅ​ Los Angeles។ REUTERS

​ក្នុង​ជម្លោះ​ដ៏ហិង្សា​​នៅកើត​មាន​ទៅ​​ទីក្រុង​ ​Los Angeles ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​កើត​មានដោយសារ​ការ​តវ៉ា​ប្រឆាំង​ការ​ចាប់​បញ្ចូន​ខ្លួន​ជន​អន្តោរ​ប្រវេសន៍​ពីសំណាក់​​រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​នាំ​ទៅ​​​ការ​ចាប់ខ្លួន​​មនុស្ស​ជាច្រើននាក់ ការ​ដាក់​ពង្រាយ​កងកម្លាំង​សហព័ន្ធ​​​រហូត​ដល់​២០០​០នាក់ និង​សន្យា​បន្ថែមទៀត​នោះ​ ​​​ការ​តវ៉ា​ក៏​កាន់តែ​​ខ្លាំងក្លា​ឡើង​ក្នុង​ទីក្រុង​​ Los Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ានៅ​ភាគខាងត្បូង​សហរដ្ឋអាមេរិក ជាប់​ប្រទេសម៉ិកស៊ិក​នោះ។​

​តាមសេចក្តីរាយការណ៍​របស់ Eyewithness News ដែល​ជា​ផ្នែក​នៃ​ទូរទស្សន៍ ABC ​មាន​មូលដ្ឋាន​នៅសហរដ្ឋអាមេរិក ដោយកត់សម្គាល់​ឃើញ​ថា ​ភ្នាក់ងារ​អនុវត្តច្បាប់ក្នុង​កម្រិត​​ថ្នាក់​តំបន់ មិនបានចូលរួមក្នុងប្រតិបត្តិការអន្តោប្រវេសន៍សហព័ន្ធ មន្ត្រីបាននិយាយថា Glendale ត្រូវបាន​ចាត់​ចំណាត់ថ្នា​ក់​ជា​ប្រចាំ​​ថាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រទេស ហើយ GPD ត្រូវបានអ្នកស្រុកជឿទុកចិត្តយ៉ាងខ្លាំង។

សេចក្តីថ្លែងការណ៍មួយបានអានថា «នៅ​ពេលនេះ វាជាផលប្រយោជន៍ដ៏ល្អបំផុតរបស់យើង ក្នុងការមិនអនុញ្ញាតឱ្យការជឿទុកចិត្តនោះត្រូវបានបំផ្លាញ»​។

អាជ្ញាធរ​បាន​បន្ថែមថា ៖«ទោះបីជាតម្លាភាព និងការការពារទីក្រុងបានរក្សាក៏ដោយ ទីក្រុងទទួលស្គាល់ថា ការយល់ឃើញជាសាធារណៈចំពោះកិច្ចសន្យា ICE ទោះបីជាមានកម្រិត ឬគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នក៏ដោយ មិនថាល្អក៏ដោយ វាបានក្លាយទៅជាការបែកបាក់»។

សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ផងដែរថា អ្នកជាប់ឃុំ ដោយ ICE ប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងក្នុងការចូលទៅកាន់ទីប្រឹក្សាផ្នែកច្បាប់ និងការទៅសួរសុខទុក្ខគ្រួសារ ដែលកន្លែងផ្តល់សេវា Glendale ផ្តល់ជូន។

​តាម​សេចក្តីរាយការណ៍​របស់ AL Jaazeera អ្នកគ្រប់គ្រងទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះតាមអ៊ីនធឺណិតថា ចាប់តាំងពីឆ្នាំ ២០០៧ មក ទីក្រុងបានរក្សាបាននូវកន្លែងគ្រប់គ្រងក្នុងមូលដ្ឋានដែលមានការគ្រប់គ្រងខ្ពស់ ដែលរក្សាបាននូវស្តង់ដារខ្ពស់បំផុត ពង្រីកសេចក្តីថ្លៃថ្នូរជាមូលដ្ឋានដល់អ្នកដែលត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន – ធានាឱ្យមានលទ្ធភាពទទួលបានកន្លែងស្នាក់នៅស្អាត ការថែទាំសុខភាពតាមទូរស័ព្ទ ការសួរសុខទុក្ខគ្រួសារ និងការប្រឹក្សាផ្នែកច្បាប់។ តាមរយៈការផ្តល់សិទ្ធិចូលប្រើប្រាស់ក្នុងតំបន់ អ្នកជាប់ឃុំត្រូវបានផ្តល់ឱ្យនូវការឃុំឃាំងពីចម្ងាយដែលជិតដល់ពេលកំណត់ញឹកញាប់ពេក៕​

ដោយ រ៉ាន់ រើយ​

ការ​បង្ក្រា​បាតុកម្ម​របស់​អាជ្ញាធរ។ Reuters

The post ​​អាជ្ញាធរ​មូលដ្ឋាន​ ​បញ្ចប់​កិច្ច​ព្រម​ព្រៀង ជាមួយរដ្ឋសហព័ន្ធ ក្រោយ​ត្រាំបញ្ជា​​បង្ក្រាប​​បាតុកម្ម​ appeared first on Kampuchea Thmey Daily.

​ ​ភ្ញៀវទេសចរស្រីៗ​ត្រូវ​សុំច្បាប់ពាក់​ស្បែកជើង​កែង ពេល​​កម្សាន្ត​ទីក្រុង​​ឆ្នេរសមុទ្រ​នៅរដ្ឋ​កាលីហ្វ័រញ៉ា
ទីក្រុង​ឆ្នេរ​​​​​សមុទ្រ​​ Carmel-by-the-Sea នៅលើឧបទ្វីប Monterey នៃរដ្ឋកាលីហ្វ័រញ៉ា មានភាពល្បីល្បាញដោយសារតម្រូវឲ្យភ្ញៀវទេសចរត្រូវតែមានលិខិតអនុញ្ញាតជាផ្លូវការបញ្ជាក់​ពី​​​ការ​អនុញ្ញត​«ពាក់ស្បែកជើងកែងខ្ពស់ជាងពីរអ៊ីញ» ដើម្បីដើរដោយស្របច្បាប់។

ការអនុញ្ញាតឲ្យពាក់ស្បែកជើងកែងខ្ពស់ដ៏ល្បីនៅក្នុងទីក្រុង Carmel-by-the-Sea ស្តាប់ទៅដូចជារឿងកំប្លែង ប៉ុន្តែវាជា​ច្បាប់ដែលតម្រូវឲ្យ​​ភ្ញៀវទេសចរ​ស្រីៗដែលមកកម្សាន្តត្រូវតែគោរពច្បាប់មួយនេះដាច់ខាត។ ប្រសិនបើស្បែកកែងជើងរបស់ពួកគេ មានកម្ពស់លើសពី ២អ៊ីញ​នោះ​ និងមានផ្ទៃទ្រនាប់តិចជាងមួយអ៊ីញការ៉េ ​ហើយ​ វាជាការខុសច្បាប់ ក្នុងការពាក់វានៅទីសាធារណៈ ដោយមិនបានទទួលការអនុញ្ញាតពីសាលាក្រុងជាមុន​ទេ​នោះ។

ការអនុញ្ញាតនេះបានចេញដោយមិនគិតថ្លៃសេវាពីភ្ញៀវ​ទេសចរឡើយ និងត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ស្មៀន​ក្រុង​ម្នាក់​ដែល​បំពេញ​កាតព្វកិច្ច។ អ្នកទស្សនាជាច្រើនទទួលបានវា ដោយគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ ទោះបីជាពួកគេមិនមានគម្រោងដើរពាកស្បែកជើងកែងក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់ក្នុងការពាក់ស្បែកជើងខ្ពស់នៅទីសាធារណៈនៅតាមដងផ្លូវនៃទីក្រុង Carmel-by-the-Sea ត្រូវបានអនុម័តចាប់តាំងពីឆ្នាំ  ១៩៦៣ តាមសំណើរបស់មេធាវីទីក្រុង។ វា​ជា​រឿង​ចម្លែក​ផ្លូវ​ច្បាប់​កាល​ពី​ពេល​នោះ​ដែរ ប៉ុន្តែ​វា​មាន​គោល​បំណង​ជាក់​លាក់​ដែល​នៅ​មាន​សុពលភាព​រហូត​ដល់​សព្វ​ថ្ងៃ។ ជាពិសេសការធ្វើច្បាប់នេះឡើងមក គឺដើម្បីភ្ញៀវទេចរតែប៉ុណ្ណោះ។ នៅពេលពេលដែលដើមឈើដុះលូតលាស់ ឫសរបស់វាក៏រុញច្រានចិញ្ចើមផ្លូវបេតុង និងបង្កគ្រោះថ្នាក់ដល់ការរអិល។ ចិញ្ចើមផ្លូវមិនស្មើគ្នា និងស្បែកជើងកែងចោតតូចចង្អៀត អាចបង្កបញ្ហាដលអ្នកមកកម្សាន្តនៅទីក្រុងមួយនេះ។

ជាក់ស្តែង មេធាវីសាលាក្រុងបានចាត់ទុកថា ហានិភ័យនៃការហានិភ័យនៃការរអិលមានកម្រិតខ្ពស់ ទើបលោកស្នើឲ្យអនុវត្តលិខិតអនុញ្ញាត ដើម្បីការពារប្រជាពលរដ្ឋពីការប្តឹងក្រុង ក្នុងករណីគ្រោះថ្នាក់។ ប៉ូលិសមិនដែលអនុវត្តច្បាប់មិនធម្មតានេះទេ ប៉ុន្តែប្រសិនបើអ្នកដួលពេលពាក់ស្បែកជើងកែងជើងខ្ពស់ជាងពីរអ៊ីញដែលមានផ្ទៃទ្រនាប់តិចជាងមួយអ៊ីញការ៉េ អ្នកក៏មិនអាចប្តឹងសាលាក្រុងដែរ។

គួរឲ្យចាប់អារម្មណ៍ រហូតដល់ប៉ុន្មានឆ្នាំមុន Carmel-by-the-Sea ក៏មានច្បាប់ហាមប្រាមការទទួលទានការ៉េមក្នុងដែនកំណត់ទីប្រជុំជន ដោយសារតែបារម្ភពីចិញ្ចើមផ្លូវស្អិត។ ជាក់ស្តែង ទីក្រុង​មាន​ការ​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយ​ក្នុង​ការ​ទទួល​បាន​ការ​ប្តឹង​ដោយ​ហេតុផល​ចម្លែកៗ​បំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​​​ស្រ្តីហៃទី ដាក់ថ្នាំសម្លាប់ក្រុមក្មេងទំនើង ៤០នាក់ ជាការសងសឹកឲ្យគ្រួសារ

The post ​ ​ភ្ញៀវទេសចរស្រីៗ​ត្រូវ​សុំច្បាប់ពាក់​ស្បែកជើង​កែង ពេល​​កម្សាន្ត​ទីក្រុង​​ឆ្នេរសមុទ្រ​នៅរដ្ឋ​កាលីហ្វ័រញ៉ា appeared first on Kampuchea Thmey Daily.

មិនត្រឹមគ្រោះធម្មជាតិ តែរដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិបត្តិសុខភាពទៀត
ដ្បិតថា កាលីហ្វ័រញ៉ាទើបធូរស្រាលពីភ្លើងឆេះព្រៃដ៏សាហាវក៏ពិតមែន ប៉ុន្តែក្រោយមករដ្ឋនេះត្រូវជួបគ្រោះធម្មជាតិថែមទៀតដូចជាអាកាសធាតុត្រជាក់ស្រួចស្រាវនិងរញ្ជួយដី ហើយឥឡូវនេះ កាលីហ្វ័រញ៉ា បែរជាត្រូវប្រឈមនឹងវិបត្តិសុខភាពវិញម្តង ដោយជំងឺផ្តាសាយកំពុងវាយលុកខ្លាំង។

(រូបថត៖ Getty)

យោងតាមនាយកដ្ឋានសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា, បើគិតចាប់តាំងពីខែធ្នូឆ្នាំ២០២៤មក មនុស្សស្លាប់ដោយសារជំងឺផ្តាសាយគ្រប់ទម្រង់ គឺមានភាគរយខ្ពស់ជាងអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ទៅទៀត។ ជាក់ស្តែង ឥឡូវអ្នកស្លាប់ដោយសារផ្តាសាយគឺមានប្រហែល ២%ក្នុងចំណោមការស្លាប់នៅទូទាំងរដ្ឋ។

វេជ្ជបណ្ឌិត John Swartzberg អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Berkeley បានព្រមានថា រដូវផ្តាសាយឆ្នាំនេះអាចជារដូវផ្តាសាយអាក្រក់បំផុតប្រចាំសតវត្សរ៍ទី២១ ហើយអ្វីដែលសំខាន់គឺការផ្ទុះករណីឆ្លងផ្តាសាយប្រភេទ H1N1 និង H3N2។

(រូបថត៖ USA Today)

ចាប់តាំងពីថ្ងៃទី១ខែកក្កដាមក រដ្ឋកាលីហ្វ័រញ៉ា បានកត់ត្រាការស្លាប់ដោយសារជំងឺគ្រុនផ្តាសាយយ៉ាងតិច ៥៦១នាក់ ដែលភាគច្រើនកើតឡើងក្នុងចំណោមមនុស្សមានអាយុលើស៦៥ឆ្នាំ។

ពាក់ព័ន្ធបញ្ហានេះដែរ ក្រុមអ្នកជំនាញបានចង្អុលចំៗទៅអត្រាចាក់វ៉ាក់សាំងដ៏ទាប ថាជាមូលហេតុចម្ប​ងបណ្តាលឲ្យមានមនុស្សស្លាប់ដោយសារជំងឺផ្តាសាយយ៉ាងច្រើនបែបនេះ ជាពិសេសក្នុងចំណោមកុមារតែម្តង។

(រូបថត៖ Getty)

បើនិយាយពីគ្រោះធម្មជាតិវិញ កាលពីថ្ងៃចន្ទ គ្រោះរញ្ជួយដីបានកើតឡើងក្នុងទីក្រុង San Bernardino ភាគខាងត្បូងរដ្ឋ ដោយការរញ្ជួយលើកដំបូងមានកម្រិត៣.៦រ៉ិចទ័រ វាយប្រហារនៅម៉ោង៩:៤៥នាទីព្រឹក ខណៈ៣នាទីក្រោយ មានការរញ្ជួយលើកទី២ កម្រិត ៣.០រ៉ិចទ័រ។ ការរញ្ជួយទាំងពីរលើកនេះ គឺសុទ្ធសឹងមានជម្រៅជាង ៦គីឡូម៉ែត្រ។

មុននេះ ភាគកណ្តាលរដ្ឋកាលីហ្វ័រញ៉ា ក៏ប្រឈមនឹងអាកាសធាតុត្រជាក់ដល់ឆ្អឹងដែរ ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ -២៨អង្សាសេឯណោះ នៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែឥទ្ធិពលម៉ាស់ខ្យល់មកពីតំបន់អាក់ទិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រងទុក្ខផ្ទួនៗ រដ្ឋកាលីហ្វ័រញ៉ា ជួបគ្រោះរញ្ជួយដី ២លើកទៀតហើយ

The post មិនត្រឹមគ្រោះធម្មជាតិ តែរដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិបត្តិសុខភាពទៀត appeared first on Kampuchea Thmey Daily.

រងទុក្ខផ្ទួនៗ រដ្ឋកាលីហ្វ័រញ៉ា ជួបគ្រោះរញ្ជួយដី ២លើកទៀតហើយ
បន្ទាប់ពីវិនាសកម្មភ្លើងឆេះព្រៃ ឥឡូវរដ្ឋកាលីហ្វ័រញ៉ា បានកើតគ្រោះរញ្ជួយដី២លើកផ្ទួនៗទៀត ដ្បិតវាមានកម្រិតស្រាលក៏ដោយ។

(រូបថត៖ Fox Weather)

តាមការចុះផ្សាយរបស់ Fox Weather, ការរញ្ជួយដីបានកើតឡើងក្នុងទីក្រុង San Bernardino ភាគខាងត្បូងរដ្ឋ ដោយការរញ្ជួយលើកដំបូងមានកម្រិត៣.៦រ៉ិចទ័រ វាយប្រហារនៅម៉ោង៩:៤៥នាទីព្រឹកថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២៥ ​(ពេលវេលានៅអាមេរិក) ខណៈ៣នាទីក្រោយ មានការរញ្ជួយលើកទី២ កម្រិត ៣.០រ៉ិចទ័រ។ ការរញ្ជួយទាំងពីរលើកនេះ គឺសុទ្ធសឹងមានជម្រៅជាង ៦គីឡូម៉ែត្រ។

យ៉ាងណាក្តី ដោយសារតែវាមានកម្រិតស្រាល ការរញ្ជួយទាំងពីរលើកនេះ មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ឬបណ្តាលឲ្យមនុស្សស្លាប់និងរងរបួសទេ។

(រូបថត៖ Fox Weather)

គ្រោះធម្មជាតិនេះកើតឡើងស្របពេល ភាគកណ្តាលរដ្ឋកាលីហ្វ័រញ៉ា កំពុងប្រឈមនឹងអាកាសធាតុត្រជាក់ដល់ឆ្អឹង ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ -២៨អង្សាសេឯណោះ នៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែឥទ្ធិពលម៉ាស់ខ្យល់មកពីតំបន់អាក់ទិក។

តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីបញ្ហាអាកាសធាតុនេះគឺ San Joaquin ដែលសីតុណ្ហភាពត្រូវគេព្យាករនឹងធ្លាក់ចុះដល់ -២៩អង្សាសេ បន្ទាប់មកគឺ North Bay Interior, East Bay Interior, Santa Clara, Northern Salinas, Hollister និង Carmel។

(រូបថត៖ AP)

ជុំវិញបញ្ហានេះដែរ មានការចោទជាសំណួរថាតើ ហេតុអ្វីរដ្ឋនេះតែរងការវាយប្រហារដោយគ្រោះធម្មជាតិម្ល៉េះ? ចម្លើយគឺ ព្រោះតែលក្ខខណ្ឌអាកាសធាតុនិងទីតាំងភូមិសាស្រ្តរបស់រដ្ឋនេះ។

រដ្ឋនេះស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគនិរតីនៃសហរដ្ឋអាមេរិក ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក និងមានអាកាសធាតុខុសគ្នាដាច់ស្រឡះរវាងកាលីហ្វ័រញ៉ាខាងត្បូង និងកាលីហ្វ័រញ៉ាខាងជើង តួយ៉ាងម្ខាងកើតមានព្យុះភ្លៀងឯម្ខាងទៀត កើតគ្រោះរាំងស្ងួត។ ម្យ៉ាងវិញទៀត រដ្ឋនេះស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ជាកន្លែងដែលផ្លាកតិចតូនិចបម្លាស់ទី ធ្វើឲ្យកាលីហ្វ័រញ៉ា ងាយរងគ្រោះដោយការរញ្ជួយដីបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អស់ពីភ្លើងឆេះព្រៃ ពេលនេះ កាលីហ្វ័រញ៉ា ប្រឈមអាកាសធាតុត្រជាក់ដល់ឆ្អឹង ម្តង

The post រងទុក្ខផ្ទួនៗ រដ្ឋកាលីហ្វ័រញ៉ា ជួបគ្រោះរញ្ជួយដី ២លើកទៀតហើយ appeared first on Kampuchea Thmey Daily.

អស់ពីភ្លើងឆេះព្រៃ ពេលនេះ កាលីហ្វ័រញ៉ា ប្រឈមអាកាសធាតុត្រជាក់ដល់ឆ្អឹង ម្តង
តាមសេចក្តីរាយការណ៍របស់ Newsweek កាលពីថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានចេញការព្រមានអំពីអាកាសធាតុត្រជាក់ដល់ឆ្អឹងនៅភាគកណ្តាលរដ្ឋ កាលីហ្វ័រញ៉ា ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ -២៨អង្សាសេឯណោះ នៅប៉ុន្មានថ្ងៃខាងមុខ។

(រូបថត៖ AP)

យ៉ាងណាមិនមែនតែ កាលីហ្វ័រញ៉ា ទេ សូម្បីតែរដ្ឋ Oregon ក៏ត្រវប្រឈមនឹងបញ្ហាដូចគ្នានេះដែរ ដោយក្រុមមន្ត្រីបានព្រមានថា អាកាសធាតុបែបនេះ នឹងបង្កផលប៉ះពាល់ខ្លាំងដល់ក្រុមមនុស្សងាយរងគ្រោះដូចជាកុមារតូចៗ និងមនុស្សចាស់ជាដើម។

សម្រាប់កាលីហ្វ័រញ៉ា តំបន់ដែលរងឥទ្ធិពលខ្លាំងបំផុតពីបញ្ហាអាកាសធាតុនេះគឺ San Joaquin ដែលសីតុណ្ហភាពត្រូវគេព្យាករនឹងធ្លាក់ចុះដល់ -២៩អង្សាសេ បន្ទាប់មកគឺ North Bay Interior, East Bay Interior, Santa Clara, Northern Salinas, Hollister និង Carmel។

(រូបថត៖ AP)

ពាក់ព័ន្ធបញ្ហានេះ ទីភ្នាក់ងារឧតុនិយមកាលីហ្វ័រញ៉ា បានបង្ហោះសារលើបណ្តាញសង្គមថា មូលហេតុដែលអាកាសធាតុចុះត្រជាក់ខ្លាំងបែបនេះ គឺដោយសារតែម៉ាស់ខ្យល់មកពីតំបន់អាក់ទិក។

សូមបញ្ជាក់ថា ភាពត្រជាក់ញ័រញាក់ដល់ឆ្អឹងនេះ កើតឡើងបន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា ទើបតែបានធូរស្រាលបន្តិចប៉ុណ្ណោះ ពីគ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលបង្កវិនាសកម្មយ៉ាងធំធេង។

(រូបថត៖ AP)

នៅថ្ងៃទី៨ រដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិនាសកម្មភ្លើងឆេះព្រៃ ដោយអគ្គិភ័យសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia បានវាយប្រហារទីក្រុង Los Angeles ខណៈតួលេខមនុស្សស្លាប់ មាន២៩នាក់។

បើបូករួមទាំងអស់ ត្រឹមមួយខែមករាដើមឆ្នាំ២០២៥ រដ្ឋកាលីហ្វ័រញ៉ា មានភ្លើងឆេះព្រៃសរុប៣០១កន្លែង ដុតកម្ទេចផ្ទៃដីប្រមាណ ២០ ២៣៤ហិកតា បំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងអស់ ១៦ ២៥៥ខ្នង ព្រមទាំងបង្កការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រហែល ៥០ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

The post អស់ពីភ្លើងឆេះព្រៃ ពេលនេះ កាលីហ្វ័រញ៉ា ប្រឈមអាកាសធាតុត្រជាក់ដល់ឆ្អឹង ម្តង appeared first on Kampuchea Thmey Daily.

​​​​​ផែនការនិរទេស​​របស់​លោកដូណាល់ ត្រាំ​​ ទទួល​ការ​តប​ត​​​ប្រឆាំង​​ទ្រង់​ទ្រាយធំ​លើកដំបូង​​
នេះ​ជា​លើក​ទី១​​ដែល​​បាតុកររាប់ពាន់នាក់នៅទីក្រុង Los Angeles បានតវ៉ាប្រឆាំងនឹងផែនការនិរទេស​​ដ៏ធំ​មិនធ្លាប់​មាន​របស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)​ នៅថ្ងៃទី២​ខែកុម្ភៈ​ឆ្នាំ២០២៥ ដោយ​​មាន​ការ​បិទ​​ផ្លូវ​​​ធ្វើចរាចរណ៍​​ថែមទៀត​ផ​ង​។

ការ​តវ៉ា​​​​ឈាន​ដល់​ការបិទផ្លូវ US 101 អស់រយៈពេលជាច្រើនម៉ោង។ Reuters

សេចក្តី​រាយការណ៍​របស់​​បណ្តាញ​សារ​ព័ត៌មាន AP នៅ​ល្ងាច​​ថ្ងៃ​អាទិត្យ​ម៉ោ​ងនៅសហរដ្ឋអាមេរិក ត្រូវ​នឹង​​ព្រឹក​ថ្ងៃ​ចន្ទ​ម៉ោ​ងនៅកម្ពុជា បាន​ឲ្យដឹង​ថា តវ៉ា​របស់​ក្រុម​បាតុក្រ​បានចាប់ផ្តើមនៅផ្លូវ Olvera ធ្វើ​ដំណើរ​ទៅ​កាន់​​សាលាក្រុង Los Angeles ហើយនៅទីបំផុតបានឈានទៅដល់ការបិទផ្លូវ US 101 អស់រយៈពេលជាច្រើនម៉ោង ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍។

ទោះបីជាការតវ៉ា​មានទំហំប៉ុនណាក៏ដោយ ក៏មិនមានរបាយការណ៍នៃការចាប់ខ្លួនដោយប៉ូលីសផ្លូវហាយវេរដ្ឋកាលីហ្វ័រញ៉ា ឬនាយកដ្ឋានប៉ូលីស Los Angeles នោះទេ។

​តាមសេចក្តី​រាយការណ៍​របស់​ Reuters ​ការ​តវ៉ា​នោះ​គឺ​​ប្រឆាំង​​​ការ​ចាប់ខ្លួន​ដើម្បីនិរទេស​ចេញ​ពី​សហរដ្ឋអាមេរិក​។ ក្រុម​បាតុករ​​​ បានកាន់​ទង់ជាតិ​ប្រទេស​នានា ប៉ុន្តែ​ភាគច្រើន​គឺ​ទង់ជាតិ​​ប្រទេសម៉ិចស៊ិក​​ ជាទីដែល​ជន​អន្តោ​រប្រវេសន៍​​ឆ្លង​កាត់​ចូលសហរដ្ឋអាមេរិក។

ការតវ៉ាស្រដៀងគ្នានេះបានកើតឡើងនៅក្នុងទីក្រុងភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាផ្សេងទៀត រួមទាំង Riverside និង San Diego ក៏ដូចជានៅកណ្តាលទីក្រុង Dallas រដ្ឋ​ Texas ដែលមានអ្នកចូលរួមប្រមាណ ១៦០០​នាក់បានប្រមូលផ្តុំគ្នា។ ក្រុម​បាតុករ​បាន​កាន់​ស្លាក​សញ្ញា និង​ទង់ជាតិ ដោយ​អំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​ពាក់​ព័ន្ធ​​នឹង​ស្ថាន​ភាព​​​អន្តោប្រវេសន៍ និង​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ​​។

​នៅ​ពេលឡើង​កាន់​អំណាច​ភ្លាម​នៅថ្ងៃទី​​២០ខែ​មករា ដែល​មាន​រយៈពេល​២សប្តាហ៍​គិត​ត្រឹមថ្ងៃ​ចន្ទ​ទី​៣​ខែ​​កុម្ភ៖នេះ ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ដាក់​ចេញ​ផែន​ការ​​​ជម្លៀស​​ជន​អន្តោរ​ប្រវេសន៍​ខុស​ច្បាប់​រាប់សិប​​​​ម៉ឺន​នាក់​រហូត​ដល់​លាន​នាក់​ចេញ​ពី​សហរដ្ឋអាមេរិក ដោយ​ចោទ​ថា ពួក​គេ​ទាំង​នោះ​​បង្កើត​បញ្ហា​​ឧក្រឹដ្ឋកម្ម​ជា​ច្រើន​នៅសហរដ្ឋអាមេរិក​។

​​យោង​តាម​របាយ​​ការណ៍​​របស់​​​ក្រសួង​សន្តិសុខ​មាតុភូមិ ​ជន​អន្តោប្រវេស​ន៍​ខុស​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​មាន​ប្រមាណ​​១៣​លាន​នាក់​នៅ​ឆ្នាំ​២០២៤​កន្លងទៅ។ ផែនការ​បណ្តេញ​ជន​អន្តោ​ប្រវេស​ន៍​​ខ្វះ​លិខិត​គតិយុត្ត​​​​ បាន​ក្លាយ​ជា​បញ្ហា​ដ៏​ក្តៅ​នៅ​ក្នុង​ការ​ឡើងកាន់​អំណា​ចរបស់​លោក ដូណាល់ ត្រាំ៕

ដោយ រ៉ាន់ រើយ​

​ក្រុម​អ្នក​តវ៉ា​​​បង្ហាញ​កា​រមិនខ្លាច​សមត្ថកិច្ច​អនុវត្តច្បាប់​របស់​សហរដ្ឋ​អាមេរិ​ក​។ REUTERS

The post ​​​​​ផែនការនិរទេស​​របស់​លោកដូណាល់ ត្រាំ​​ ទទួល​ការ​តប​ត​​​ប្រឆាំង​​ទ្រង់​ទ្រាយធំ​លើកដំបូង​​ appeared first on Kampuchea Thmey Daily.