រថយន្តកូនកាត់ Archives - Kampuchea Thmey Daily

Toyota គ្រោងវិនិយោគ​ ៣៦០ លាន​ដុល្លារ លើផលិតកម្មរថយន្តកូនកាត់នៅវៀតណាម​
ក្រុមហ៊ុន Toyota Motor Vietnam (TMV) គ្រោង​នឹង​ដាក់ការវិនិយោគថ្មីតម្លៃជាង ៣៦០ លាន​ដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្រនៅវៀតណាម សម្រាប់​ផលិតកម្មរថយន្តកូនកាត់ (ស៊ីសាំង និងសាកថ្ម)។

ប្រធានក្រុមហ៊ុន Toyota Motor Vietnam (TMV) លោក Nakano Keita

ការវិនិយោគនេះ ត្រូវបាន​ប្រកាសឡើងក្នុងអំឡុង​ពិធីប្រារព្ធខួប​ ៣០ ឆ្នាំ នៃប្រតិបត្តិការរបស់ Toyota នៅវៀតណាម ដែល​រៀបចំឡើងនៅទីក្រុងហាណូយ កាលពី​សប្ដាហ៍មុន។

ក្នុងពិធី​នោះ ប្រធានក្រុមហ៊ុន TMV លោក Nakano Keita ​បាន​ថ្លែងថា៖ «TMV នឹងធ្វើទំនើបកម្ម​ទីស្នាក់ការ​កណ្តាល និងរោងចក្រថ្មីរបស់យើង ហើយចាប់ផ្តើម​ផលិតកម្ម​រថយន្តអគ្គិសនីកូនកាត់ក្នុងតម្លៃជាង ៣៦០ ដុល្លារ។ យើងនឹងបន្ត​ជាអ្នកបង្កើតភាពរីករាយដ៏សំខាន់ ដោយផ្តល់នូវ​អព្យាក្រឹតកាបូនប្រកបដោយនិរន្តរភាពដល់អតិថិជនជាទីស្រលាញ់របស់យើង​ក្នុងប្រទេសវៀតណាម​»។

លោកបាន​លើកឡើងទៀតថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក Toyota បាន​ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មរថយន្តវៀតណាម។ យ៉ាងណាមិញ​ ព័ត៌មាន​ដូចជាសមត្ថភាព​ផលិតកម្មមិនទាន់ត្រូវបាន​បញ្ចេញនៅឡើយទេ។

គួរគូសបញ្ជាក់ថា Toyota គឺជាម៉ាករថយន្តដំបូងគេដែលផលិតរថយន្តជាង ៧០០ ០០០ គ្រឿង ក្នុងប្រទេសវៀតណាម ​ជាមួយនឹងរថយន្តជាង ១ លានគ្រឿងត្រូវបានចែកចាយដល់អតិថិជន​។ ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​រក​ចំណូល​បាន​ជិត ១ ​ប៊ី​លាន​ដុល្លារ​ក្នុង​ការ​នាំ​ចេញ​​គ្រឿង​បន្លាស់រថយន្ត​ ដែលផលិតនៅវៀតណាម​៕

The post Toyota គ្រោងវិនិយោគ​ ៣៦០ លាន​ដុល្លារ លើផលិតកម្មរថយន្តកូនកាត់នៅវៀតណាម​ appeared first on Kampuchea Thmey Daily.

Honda គ្រោងបន្ថយផលិតកម្មរថយន្តអគ្គិសនី ហើយផ្ដោតលើរថយន្តកូនកាត់
ក្រុមហ៊ុនផលិតរថយន្ត​ជប៉ុន  Honda Motor បាន​និយាយនៅថ្ងៃពុធនេះថា ខ្លួននឹងកាត់បន្ថយការវិនិយោគលើផលិតកម្មរថយន្តអគ្គិសនីដោយសារតែកម្សោយតម្រូវការ ហើយងាកទៅផ្ដោតលើផលិតកម្មរថយន្តកូនកាត់ (ស៊ីសាំង និងសាកថ្ម) ម៉ូឌែលថ្មី ឱ្យស៊ីទៅនឹងកំណើនតម្រូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

នាយកប្រតិបត្តិក្រុមហ៊ុន Honda លោក Toshihiro Mibe បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមហ៊ុន​បានទម្លាក់គម្រោងវិនិយោគ​​សម្រាប់វិស័យរថយន្តអគ្គិសនី និងសូហ្វវែររហូតដល់​ឆ្នាំ ២០៣០ មកត្រឹម ៧ ​ត្រីលានយ៉េន (៤៨,៤ ប៊ីលានដុល្លារ) ពី ១០  ទ្រីលានយ៉េន ​ក្នុងគម្រោងចាស់។

លោក Mibe បាននិយាយថា៖ «ដោយផ្អែកលើការធ្លាក់ចុះនៃទីផ្សារបច្ចុប្បន្ន យើងរំពឹងថា ការលក់រថយន្តអគ្គិសនីនៅឆ្នាំ ២០៣០» នឹងធ្លាក់ចុះត្រឹម ២០ ភាគរយ ពោលគឺក្រោម ៣០ ភាគរយ ​នៃគោលដៅ​របស់ក្រុមហ៊ុន។ ​

ជាមួយ​គ្នា​នោះ ក្រុមហ៊ុន Honda បាន​រំពឹងថា ​ការលក់រថយន្តកូនកាត់ នឹងអាចកើនដល់ ២,២​ – ២,៣ លានគ្រឿងនៅត្រឹមឆ្នាំ ២០៣០​។ បើតាមរ៉យទ័រ Honda គ្រោងនឹងបញ្ចេញ​រថយន្តកូនកាត់ជំនាន់ក្រោយចំនួន ១៣ ម៉ូឌែលនៅទូទាំងពិភពលោក ក្នុងរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០២៧។ ​

គេមើលឃើញថា ព័ត៌មាន​ចុងក្រោយ​នេះ​ ចេញផ្សាយឡើងក្រោយពេល​ក្រុមហ៊ុន Honda រងការប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារអន្តរជាតិ ដែលកំពុងងាក​រករថយន្តកូនកាន់ និងរថយន្តអគ្គិសនី។

កាលពីដើមខែនេះ ក្រុមហ៊ុន Honda បានប្រកាស​ផ្អាករយៈពេលប្រហែល ២ ឆ្នាំ នូវផែនការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី​តម្លៃ ១០,៧ ប៊ីលាន​ដុល្លារ ​នៅខេត្ត Ontario នៃ​ប្រទេសកាណាដា ដោយ​សារ​តែ​ការថយចុះនៃតម្រូវការរថយន្តអគ្គិសនី៕

The post Honda គ្រោងបន្ថយផលិតកម្មរថយន្តអគ្គិសនី ហើយផ្ដោតលើរថយន្តកូនកាត់ appeared first on Kampuchea Thmey Daily.

ថៃ​គ្រោង​ចេញ​វិធានការ​​លើក​ទឹក​ចិត្តវិនិយោគ​ សម្រាប់​ក្រុមហ៊ុនផលិត​រថយន្ត​កូនកាត់​
ក្រុមប្រឹក្សាភិបាលនៃការវិនិយោគថៃ​ (BOI) បាន​ឱ្យដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ មជ្ឈមណ្ឌលផលិតរថយន្តក្នុងស្រុក​ថៃ នឹង​ដាក់​ជូន​ការលើកទឹកចិត្តវិនិយោគសម្រាប់ក្រុម​ហ៊ុន​ផលិតរថយន្តកូនកាត់ (សាកភ្លើង​ និង​ស៊ីសាំង​) ដោយបន្ទាប​ពន្ធសម្រាប់រថយន្តកូនកាត់ចាប់​ពីឆ្នាំ ២០២៨​ ដល់ឆ្នាំ ២០៣២។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

អគ្គលេខាធិកា BOI លោក Narit Therdsteerasukdi  បាននិយាយអំពី​ប្រភេទ​រថយន្ត​កូនកាត់ថាជា «បច្ចេកវិទ្យាដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនី (EVs)»។

លោក​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «ប្រទេសថៃមានសមត្ថភាពក្លាយជាអ្នកផលិតរថយន្តកូនកាត់ដ៏សំខាន់ ហើយការគាំទ្រដល់ការផលិតរថយន្តកូនកាត់ នឹងជួយ​រក្សាផលិតកម្ម​គ្រឿងបន្លាស់រថយន្ត»។ លោក​ថា​ វិធានការ​លើក​ទឹក​ចិត្ត​ រំពឹង​ថា​នឹង​ទាក់ទាញការវិនិយោគចំនួន ៥០ ប៊ីលាន​បាត​ (១,៣៩ ប៊ីលាន​ដុល្លារ​)។

BOI បាននិយាយថា ពន្ធអាករសម្រាប់​ក្រុម​ហ៊ុន​ផលិត​​រថយន្ត​កូនកាត់ នឹង​​បន្ទាប​​រយៈពេល ៥ ឆ្នាំ ចំពោះ​ក្រុម​ហ៊ុន​ណា​ដែល​ដាក់​ការ​វិនិយោគយ៉ាងហោចណាស់ ៣ ប៊ីលានបាតក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ហើយ​ដាក់​បញ្ជូល​គ្រឿង​បន្លាស់​​ថៃ​ចូល​ទៅ​ក្នុង​ផលិតកម្ម​រថយន្ត​របស់​ខ្លួន​។

គួរ​គូស​បញ្ជាក់​ថា​ ថៃ​គឺ​ជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផលិតរថយន្ត និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ។ ការវិនិយោគថ្មីៗពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដូចជា BYD (Build Your Dreams) និង Great Wall Motor កំពុង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​រថយន្ត​ថៃ​កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​ទៅ​ៗ​៕

The post ថៃ​គ្រោង​ចេញ​វិធានការ​​លើក​ទឹក​ចិត្តវិនិយោគ​ សម្រាប់​ក្រុមហ៊ុនផលិត​រថយន្ត​កូនកាត់​ appeared first on Kampuchea Thmey Daily.