រថយន្តអគ្គិសនី​ Archives - Kampuchea Thmey Daily

វៀតណាមគ្រោងបន្តគោលនយោបាយលើកទឹកចិត្តពន្ធសម្រាប់ EV ដល់ ២០៣០​
ការិយាល័យសភាវៀតណាម​បាន​ឱ្យដឹងកាលពីចុងសប្ដាហ៍កន្លងទៅថា ​រដ្ឋាភិបាលវៀតណាមមានគម្រោង​បន្តកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើយានយន្តអគ្គិសនី (EV) រយៈពេលជិត ៤ ឆ្នាំទៀត រហូតដល់ចុងឆ្នាំ ២០៣០ ​ដើម្បីជំរុញការលក់ EV និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រនៅថ្ងៃចន្ទ (២០ មេសា)។

រដ្ឋាភិបាលនឹងដាក់សំណើ​បន្ថែមពេលកាត់បន្ថយពន្ធនេះទៅសភា ដើម្បីសុំការអនុម័ត។ នេះបើយោងតាមរបាយការណ៍មួយពីក្រសួងហិរញ្ញវត្ថុ។

គួរគូសបញ្ជាក់ថា វៀតណាមបានចាប់ផ្ដើម​កាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើ EV ក្នុងខែមីនា ឆ្នាំ ២០២២ មកត្រឹមចន្លោះពី ១% ទៅ ៣% ពីកម្រិតចាស់ ៤% ទៅ ១១%។ ការកាត់បន្ថយនេះ គ្រោងនឹងបញ្ចប់នៅខែត្រឹម​ខែ​កុម្ភៈ ឆ្នាំ ២០២៧។

​ក្រោមគោលនយោបាយលើកទឹកចិត្តពន្ធបែបនេះ​ វៀតណាម​បាន​មើលឃើញពីកំណើនលក់ EV ក្នុងស្រុកយ៉ាងខ្លាំង ពីជិត ៧ ០០០ គ្រឿង នៅឆ្នាំ ២០២២ ដល់ជិត ១៧៥ ០០០ គ្រឿង នៅឆ្នាំមុន។

របាយការណ៍ពីក្រសួងហិរញ្ញវត្ថុ បាននិយាយថា ​គោលនយោបាយពន្ធនេះ បានរួមចំណែកដល់គោលដៅសូន្យសុទ្ធឆ្នាំ ២០៥០ របស់ប្រទេសវៀតណាម  ដោយ EV នីមួយៗជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន​ឌីអុកស៊ីត​ចំនួន ០,៨៥ តោន/ឆ្នាំ បើប្រៀបធៀបទៅនឹងរថយន្តប្រើឥន្ធនៈ។ ​

របាយការណ៍​ដដែលបន្តថា៖ «ការបន្តអនុវត្តការលើកទឹកចិត្តពន្ធសម្រាប់រថយន្តអគ្គិសនី អាចបង្កើត​ផល​​វិជ្ជមានជាច្រើន ដែលជួយពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកវិស័យ​ដឹកជញ្ជូនដែលប្រើ​ថាមពលស្អាត កាត់បន្ថយការបំភាយឧស្ម័ន និងបង្កើនគុណភាពខ្យល់ ជាពិសេសនៅក្នុងទីក្រុងធំៗ»៕

The post វៀតណាមគ្រោងបន្តគោលនយោបាយលើកទឹកចិត្តពន្ធសម្រាប់ EV ដល់ ២០៣០​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន BYD ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ អភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី ០១ ខែមេសា ២០២៦ បានជួបពិភាក្សាការងារជាមួយលោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវ​ការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈ​សកល។

លោក ហេង សួរ បានថ្លែងអរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យ EV ដោយបញ្ជាក់ថា វត្តមានក្រុមហ៊ុន BYD គឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កម្ពុជា និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រជាពលរដ្ឋ។

លោក ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការក្រុមហ៊ុន BYD និងបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងតាមរយៈការប្រើប្រាស់ EV។ ជាក់ស្តែង នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធទាំងស្រុងលើការនាំចូល EV ជាលក្ខណៈគ្រួសារ ដែលនេះជាការលើកទឹកចិត្តឱ្យមានការវិនិយោគ និងការប្រើប្រាស់ EV កាន់តែច្រើននៅកម្ពុជា។

លោករដ្ឋមន្រ្តីបានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន BYD តាមរយៈការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា។ កំណើននៃការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន BYD នេះបង្ហាញពីតម្រូវការនៃការបង្គុំរថយន្ត ការនាំចូល និងបន្ដកើនឡើង។ ដូចនេះ វាជាគឺជាឱកាសដ៏ល្អបំផុត ដែលក្រុមហ៊ុន និងក្រសួងត្រូវសហការគ្នាក្នុងការបណ្តុះបណ្តាល​​យុវជនឱ្យទទួលបានជំនាញកាន់តែខ្ពស់។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពជាដៃគូ ដើម្បីការកសាងកម្លាំងពលកម្មជំនាញ ត្រៀមខ្លួនសម្រាប់អនាគត និងមានភាព​ធន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាតិ និងភាពប្រកួតប្រជែងក្នុងតំបន់ផងដែរ។

លោក យៀក ឆឹងហ៊ុយ បញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន BYD ផ្តោតសំខាន់លើគាំពារបរិស្ថានឱ្យកាន់តែប្រសើរ និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ទំនើបក្នុងតម្លៃសមរម្យ។

ភាគីទាំងពីរបានប្តេជ្ញារួមគ្នាយ៉ាងមុតមាំក្នុងការពិនិត្យលទ្ធភាពលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ជាពិសេស តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល និងសិស្ស, ការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់ជាដើម៕

The post ក្រុមហ៊ុន BYD ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ អភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី appeared first on Kampuchea Thmey Daily.

​រថយន្តអគ្គិសនី​នឹង​កើន​ឡើង​​ បន្ទាប់​ពី​ការ​បញ្ចុះ​អត្រាពន្ធ​នាំចូល​
តំណាងវិស័យ​ឯកជន ​និង​អ្នកជំនាញ​បានអះអាងថា ​ការបញ្ចុះ​ និង​លុបចោល​អត្រាពន្ធ​នាំចូល​រថយន្តអគ្គិសនី ​និង​គ្រឿង​បន្លាស់​មួយ​ចំនួន ​នឹង​ជំរុញ​កំណើន​នៃ​ការ​ប្រើប្រាស់​រថយន្តអគ្គិសនី​ក្នុងស្រុក​ នៅ​ចំពេល​តម្លៃ​ប្រេង​ឥន្ធនៈ​កំពុង​កើន​ឡើង​ខ្ពស់។​

​រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចុះ ​និង​លុបចោល​អត្រា​ពន្ធគយ​នាំ​ចូល និង​អាករ​នាំចេញលើ​ទំនិញ​អគ្គិសនី​ និងថាមពល​សូឡាច្រើនប្រភេទ ​រួមទាំងរថយន្ត​អគ្គិសនី​ និង​គ្រឿងបន្លាស់​ ដែល​នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃទី ០១ ​ខែមេសា ​២០២៦។​

​អ្នកឧកញ៉ា ​លឹម ​ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ប្រាប់កម្ពុជាថ្មីថា​ រាជរដ្ឋាភិបាលបាន​លើក​លែង​ពន្ធនាំចូលប្រេង​ឥន្ធនៈ ​គឺបានជួយប្រជាពលរដ្ឋមួយជំហានរួចហើយ។ ​ហើយដើម្បីការ​ពារ​ការ​កើន​ឡើង​ថ្លៃប្រេង ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋងាក​មកប្រើប្រាស់​ឧបករណ៍អគ្គិសនី ដូច​ជា​ចង្ក្រាន្តអគ្គិសនី រថយន្តអគ្គិសនី ​ដែលជំនួសប្រេង​។​

​​​អ្នកឧកញ៉ា ​លឹម ​ហេង ​យល់ឃើញថា៖ ​«ការលើកលែងពន្ធនាំចូល​ ​និង​នាំចេញ នឹងជំរុញការ​វិនិ​យោគ​ ក្នុងស្រុក និងបរទេសលើការដំឡើង ​គ្រឿងបង្គុំអគ្គិសនី ​សម្រាប់​ប្រើប្រាស់ក្នុងស្រុក ​និង​នាំ​ចេញ​»។​

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​មានប្រសាសន៍​ថា​ នេះគឺ​ជាវិធាន​ការបន្ទាន់​ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​ចាំបាច់របស់ប្រជាពលរដ្ឋ​ ហើយក៏​ជា​កាតព្វ​កិច្ចរបស់​រដ្ឋាភិបាល​ដែលត្រូវដោះស្រាយ​ជូនប្រជាពលរដ្ឋ។​

​លោកបណ្ឌិត ហុង វណ្ណៈ ​យល់ឃើញថា៖ ​«ខ្ញុំជឿជាក់ថា ​ប្រសិនបើគោលនយោបាយនេះ ​មាន​រយៈ​ពេល​ណាមួយសមស្រប​នឹង​ធ្វើឱ្យវិនិ​យោគិន​បរទេស និង​ក្នុង​ស្រុក​ ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​យាន​យន្តអគ្គិសនី ​និង​គ្រឿង​បន្លាស់ ​ក្នុង​ការ​រក​ផល​ចំណេញ»។​

​យោង​តាម​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ​គិត​ត្រឹមខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ការចុះបញ្ជី​យានយន្ត​អគ្គិសនី​បានកើនឡើង​ដល់​ ១៤ ៥៣៤ គ្រឿង ​ក្នុង​នោះទោចក្រយានយន្តចំនួន ​៣៤៤៩ គ្រឿង​ ត្រី​ចក្រយាន​យន្ត​ចំនួន ​៧២២ គ្រឿង និងរថយន្ត ១០ ៣៦៣ គ្រឿង៕​

អត្ថបទ៖ ឡេង ដេត

The post ​រថយន្តអគ្គិសនី​នឹង​កើន​ឡើង​​ បន្ទាប់​ពី​ការ​បញ្ចុះ​អត្រាពន្ធ​នាំចូល​ appeared first on Kampuchea Thmey Daily.

រោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេរបស់ ZO MOTORS នៅខេត្តពោធិ៍សាត់ ទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការ ក្នុងគម្រោងវិនិយោគ៤៦ លានដុល្លារ
គម្រោងបង្កើតរោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មថាមពលថ្មីរបស់ក្រុមហ៊ុន ZO MOTORS ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានអនុម័ត និងផ្តល់អាជ្ញាប័ណ្ណជាផ្លូវការហើយ។នេះបើយោងតាមឯកសារផ្លូវការដែលចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា (CIB) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ។

ក្នុងនាមជារោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេបង្អស់នៅកម្ពុជាការឈានដល់ដំណាក់កាលនេះគឺជាសញ្ញាដ៏សំខាន់នៃការផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មបៃតង និងការផលិតគ្រឿងចក្រកម្រិតខ្ពស់នៅក្នុងព្រះរាជា ណាចក្រកម្ពុជា។

គម្រោងវិនិយោគនេះមានទុនសរុបរហូតដល់ ៤៦ លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគផ្ទាល់ពីបរទេសដំបូងគេក្នុងវិស័យរថយន្តដឹកជញ្ជូនអគ្គិសនី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍យានយន្តថាមពលថ្មី។

ស្ថិតនៅលើផ្ទៃដីប្រមាណ ១០ ហិកតា ជាមួយសមត្ថភាពផលិតដំណាក់កាលដំបូងមានចំនួន ១០,០០០ គ្រឿងក្នុងមួយឆ្នាំ រោងចក្រនេះមិនត្រឹមតែបំពេញចន្លោះខ្វះខាតនៃផលិតកម្មរថយន្តពាណិជ្ជកម្មអគ្គិសនីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញពិពិធកម្មឧស្សាហកម្មជាតិ និងការសម្រេចឱ្យបាននូវ “ចក្ខុវិស័យអព្យាក្រឹតកាបូនឆ្នាំ ២០៥០” របស់កម្ពុជាផងដែរ។

ក្នុងនាមជាយីហោរថយន្តពាណិជ្ជកម្មអគ្គិសនីឈានមុខគេលំដាប់ទី១ នៅកម្ពុជា ZO MOTORS បានបង្ហាញនូវខ្សែចង្វាក់ផលិតកម្មយ៉ាងសម្បូរបែប។ តាមការបញ្ជាក់ រោងចក្រនៅខេត្តពោធិ៍សាត់នេះ នឹងផ្ដោតលើការផលិតរថយន្តដឹកជញ្ជូនអគ្គិសនីទម្ងន់ ១,៥ តោន, ២ តោន ២,៥ តោន ៥ តោន ១០ តោន រហូតដល់ ១៥ តោន និងរថយន្តអូសសណ្ដោងអគ្គិសនីទម្ងន់ ៤០តោន ព្រមទាំងរថយន្តដឹកអ្នកដំណើរអគ្គិសនីសម្រាប់ប្រភេទអាជីវកម្មខ្នាត ៩ កៅអី ១៤ កៅអី ១៥ កៅអី ១៨ កៅអី និង២៤កៅអី។

លើសពីនេះ ក៏មានការផលិតរថយន្តភីកអាប់អគ្គិសនី និងឡានស្ទូចអគ្គិសនី ដែលអាចឆ្លើយតបបានយ៉ាងពេញលេញនូវតម្រូវការដឹកជញ្ជូនបៃតងគ្រប់ទម្រង់ ចាប់ពីការដឹកជញ្ជូនក្នុងទីក្រុង រហូតដល់ការដឹកជញ្ជូនធុនធ្ងន់ និងការប្រើប្រាស់ក្នុងតំបន់ឧស្សាហកម្ម។

ចំពោះសមត្ថភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ច រថយន្តអគ្គិសនីរបស់ ZO MOTORS បានបង្ហាញនូវឧត្តមភាពបច្ចេកទេសលើសរថយន្តប្រើប្រេងឥន្ធនៈធម្មតា។ យោងតាមទិន្នន័យជាក់ស្តែង រថយន្ត ZO MOTORS ប្រើប្រាស់ថាមពល ១ គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានពី ៣ ទៅ ៥ គីឡូម៉ែត្រ ដែលជួយកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការបានរហូតដល់ ៤០%ទៅ ៥៥%។

តាមការប៉ាន់ប្រមាណ រថយន្តមួយគ្រឿងអាចជួយម្ចាស់អាជីវកម្មសន្សំសំចៃថ្លៃប្រេង និងការចំណាយផ្សេងៗបានពី $៥,០០០ ទៅ $៨,០០០ ក្នុងមួយឆ្នាំ ចំណែកតម្រូវការថែទាំរថយន្តអគ្គិសនីមានក៏មានភាពងាយស្រួល និងមានចំនួនតិច ដូច្នេះការចំណាយលើការថែទាំប្រចាំឆ្នាំ បានបន្តជួយសន្សំសំចៃថវិកាបន្ថែមទៀត ខ្ទង់ប្រមាណពី ៥០០ ទៅ ៨០០ ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ។

ដើម្បីពង្រឹងទំនុកចិត្តជូនដល់អតិថិជន ZO MOTORS បានបង្កើតការធានា និងសេវាកម្មដ៏រឹងមាំបំផុត។ ក្រុមហ៊ុនថែមទាំងមានការធានាលើប្រព័ន្ធអគ្គិសនីទាំង ៣ (អាគុយ ម៉ូទ័រ និងប្រព័ន្ធបញ្ជា) រហូតដល់ ៥ ឆ្នាំ ឬ ២០ ម៉ឺនគីឡូម៉ែត្រ។ លើសពីនេះក្រុមហ៊ុនក៏បានអនុវត្តស្តង់ដារសេវាកម្ម “១-៣-២៤” ដែលរួមមាន៖ឆ្លើយតបក្នុងរយៈពេល ១ ម៉ោង, ទៅដល់ទីតាំងក្នុងរយៈពេល ៣ ម៉ោង និងជួសជុលឱ្យរួចរាល់ក្នុងរយៈពេល ២៤ ម៉ោង ដើម្បីធានាថាប្រតិបត្តិការដឹកជញ្ជូនរបស់អតិថិជនមិនមានការរាំងស្ទះ។

ផែនការ “ស្ថានីយ១០០ ទីតាំងសាក១០០០” របស់ ZO MOTORS គឺផ្អែកលើភាគលាភនៃតម្លៃអគ្គិសនី៖ ក្នុងឆ្នាំ២០២៦ មានផែនការសាងសង់ស្ថានីយសាកអគ្គិសនីល្បឿនលឿនថ្មីចំនួន ២០០ ទីតាំង ដោយមានគោលបំណងធានាថា រាល់ចម្ងាយ ៥០ ទៅ ១០០ គីឡូម៉ែត្រ នៅតាមបណ្តាខេត្តនីមួយៗនៅទូទាំងប្រទេស នឹងមានទីតាំងបញ្ចូលថាមពលប្រកបដោយប្រសិទ្ធភាពមួយ។

ចំណែកឯមូលដ្ឋានគ្រឹះដែលអាចគាំទ្រមហិច្ឆតានេះបានគឺ បណ្តាញបញ្ចូលថាមពលអគ្គិសនី “ស្ថានីយ១០០ ទីតាំងសាក១០០០” ដែល ZO MOTORS បាននិងកំពុងដាក់ពង្រាយនៅទូទាំងប្រទេស។ នេះមិនមែនត្រឹមតែជាការសាង សង់ទីតាំងសាកថ្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបដិវត្តន៍ឌីជីថលនៃប្រព័ន្ធចែកចាយថាមពល។

តាមរយៈការទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការនេះ ZO MOTORS នឹងក្លាយជាគ្រឹះដ៏សំខាន់ក្នុងការដឹកនាំកម្ពុជាឈានទៅរកយុគសម័យដឹកជញ្ជូនបៃតង តាមរយៈបច្ចេកវិទ្យាថាមពលថ្មីឈានមុខគេ និងប្រព័ន្ធសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងគុណភាពខ្ពស់៕

The post រោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេរបស់ ZO MOTORS នៅខេត្តពោធិ៍សាត់ ទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការ ក្នុងគម្រោងវិនិយោគ៤៦ លានដុល្លារ appeared first on Kampuchea Thmey Daily.

​រដ្ឋ ​ប្រកាស​ទម្លាក់​ពន្ធ​នាំចូលរថយន្តអគ្គិសនី ​និង​ឧបករណ៍មួយចំនួន
រាជរដ្ឋាភិបាល​កម្ពុជា​​បាន​សម្រេចបញ្ចុះ​អត្រា​ពន្ធគយ ​និងអាករនាំចេញ លើរថយន្តអគ្គិសនី​ និងមុខទំនិញដែលជា​ឧបករណ៍ ដើរដោយថាមពលអគ្គិសនីមួយចំនួន ដែល​នឹងចូល​ជា​ធរ​មាន​ចាប់ពីថ្ងៃទី១ ខែមេសា ២០២៦។​

​សេចក្ដីជូនដំណឹង ស្តីពីការ ​កែសម្រួលអត្រាពន្ធគយ និង​អត្រា​អាករនាំចេញ​ ​លើមុខទំនិញ​មួយ​ចំនួន​ របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា ​បញ្ជាក់ថា​មុខទំនិញទាំងនោះរួមមាន៖​

​១.បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ​ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី​ ឆ្នាំងដាំបាយអគ្គិសនី ​និង​ចង្កៀងសូឡា ​ចំនួន ​០៩ បន្ទាត់ពន្ធ​

២.បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ​ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី​ ប្រព័ន្ធថាមពលសូឡា​ ​អាគុយលីចូម​(អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ

៣.បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ

៤.បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ ​

៥.បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធ៕

The post ​រដ្ឋ ​ប្រកាស​ទម្លាក់​ពន្ធ​នាំចូលរថយន្តអគ្គិសនី ​និង​ឧបករណ៍មួយចំនួន appeared first on Kampuchea Thmey Daily.

ត្រឹម​តែ​មួយខែកុម្ភៈឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីសរុបមានជាង ១ ពាន់​គ្រឿង
ពេញមួយខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១ ០៧៨ គ្រឿង ក្នុង​នោះ​រថយន្តមាន​ចំនួន ៨៨៩​គ្រឿង ខណៈក្នុង​ខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ៤៨៨ គ្រឿង (រថយន្ត ៤០៩គ្រឿង)។នេះបើតាមលោក​ ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​និងដឹកជញ្ជូន។

គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រទេស​កម្ពុជា​មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤ គ្រឿង ក្នុងនោះ៖ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង,ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។

លោក​ ផន រឹម បាន​ឲ្យ​ដឹង​ថា ចាប់ពីឆ្នាំ២០១៨ មក ការចុះបញ្ជីយានយន្តមានការកើនឡើងជាបន្តបន្ទាប់ ដែលការកើនឡើងនេះស្របទៅនឹងនិន្នាការ នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅលើពិភពលោក និងតំបន់ផងដែរ។

បច្ចុប្បន្នការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជី​យានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១ គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់ថា ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

ការប្រើប្រាស់យានយន្តអគ្គិសនីផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់និងសកលលោក។

១-ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក៖

ការប្រើប្រាស់យានយន្តអគ្គិសនីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការពឹងផ្អែកលើ​ការប្រើប្រាស់ប្រេងឥន្ធនៈដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។ យានយន្តអគ្គិសនីគ្មានការបញ្ចេញឧស្ម័នពុលតាមបំពង់ស៊ីម៉ាំងដូចយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីដ នីត្រូសែនអុកស៊ីដ និងភាគល្អិតនានា ដែលកត្តាទាំងនេះរួមចំណែកក្នុងការពង្រឹងគុណភាពខ្យល់ក្នុង បរិយាកាស។

ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុង សកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ​២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុន អាយុពីប្រមាណ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ​ ២,៨លាននាក់ នៅឆ្នាំ២០៥០។ តាមការវិភាគនៃការបញ្ចេញឧស្ម័នពុលនៅក្នុងវដ្ដជីវិតនៃយានយន្ត ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធមានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត៤០% រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ១០ដង។

២-សន្តិសុខថាមពល៖

ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនឹងចូលរួមចំណែកក្នុងការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ។ ដោយហេតុថាកម្ពុជាជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចូល ប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិនិងបណ្តាប្រទេសក្នុងតំបន់ ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ នឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈដែលមានភាពមិនប្រាកដប្រជាខ្ពស់។ បន្ថែមលើនេះ អស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈបានដាក់សម្ពាធយ៉ាងខ្លាំងលើការគ្រប់គ្រងទុនបម្រុងរូបិយប័ណ្ណអន្តរជាតិ។

៣-ការសន្សំសំចៃ៖

ការប្រើប្រាស់យានយន្តអគ្គិសនីមានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ឬ ខ្ពស់ជាងថាមពលម៉ាស៊ីន ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៥ ទៅ ៦ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនាដែលធ្វើឱ្យ ចំណាយទាបក្នុងការផ្លាស់ទី ។

៤-ការឈោងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ៖

បណ្ដាប្រទេសក្នុងតំបន់និងសកលលោកកំពុងផ្ដោតការ យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យយានយន្តអគ្គិសនី ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀតដែលពង្រឹង សុវត្ថិភាពដល់អ្នកប្រើប្រាស់។ កម្ពុជាក៏ត្រូវសម្របខ្លួនក្នុងនិន្នាការថ្មីនេះ ដើម្បីរក្សាភាពប្រកួតប្រជែង សេដ្ឋកិច្ចរបស់ខ្លួន។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០។ គោលនយោបាយនេះ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

គោលនយោបាយនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងការសំយោគគោលនយោបាយដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយមានការកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងគោលការណ៍ ច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌ ពេលវេលាជាក់លាក់៕

The post ត្រឹម​តែ​មួយខែកុម្ភៈឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីសរុបមានជាង ១ ពាន់​គ្រឿង appeared first on Kampuchea Thmey Daily.

​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនីតម្លៃ ​៤៦​​ លានដុល្លារ ​នឹង​លេច​រូបរាង​ឡើង ​នៅ​ខេត្ត​ពោធិ៍សាត់​
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសថា គម្រោង​វិនិយោគ​បង្កើត​រោង​ចក្រផ្គុំ​ ​និង​ដំឡើង​រថយន្ត​អគ្គិសនី ​(EV) មាន​ទំហំទុនវិនិយោគ ​៤៦ ​លានដុល្លារ​ ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស ​ពោធិ៍សាត់ ​និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន​ ៤២៨ កន្លែង។​ គម្រោង​រោងចក្រផ្គុំ និង​ដំឡើង​រថយន្ត​អគ្គិសនី​ វិនិយោគ​ដោយ​ក្រុមហ៊ុន ​ហ្សូ ម៉ូធ័រ ​(ខេមបូឌា) ​(ZO MOTORS)។​

​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល ​មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ​ក្រោយមាន​រោង​ចក្រ​ដំឡើង​រថយន្តដើរ​ដោយ​ថាមពលអគ្គិសនី​ ប្រភេទដឹកទំនិញ​ រំពឹងថា ​នឹង​កាត់បន្ថយការ​ចំណាយ​លើ​ការដឹកជញ្ជូន​ និង​ការពារបរិស្ថាន ​នៅពេលអនាគត។ ​

​លោក កែវ រតនៈ បញ្ជាក់ថា៖ «ថ្ងៃក្រោយយើងចង់បន្ថយចំណាយថ្លៃដឹកជញ្ជូន ​បើយើងប្រើ​សាំង ​និង​ម៉ាស៊ូតវាថ្លៃ រថយន្តដែលដំឡើងនៅខេត្តពោធិ៍សាត់ ​គឺជារថយន្តដឹក ​អញ្ចឹងអាច​ដឹកទំនិញ​ចេញ​ចូលប្រទេសជិតខាង ​ប្រើដោយអគ្គិសនី ​ដោយបន្ថយថ្លៃដឹកជញ្ជូន អញ្ចឹងយើងអាច​ដឹកជញ្ជូន​ទំនិញយើងបានច្រើនជាងមុន ប្រកួតប្រជែងបានល្អ និងលក់ទំនិញបានច្រើនជាងមុន និងការ​ពារបរិ​ស្ថាន»។​

​ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD គឺជាក្រុមហ៊ុនផលិត​រថយន្ត​ពាណិជ្ជកម្ម​ថាមពល​ជំនាន់​ក្រោយរបស់ជប៉ុន-ចិន ដែល​មិន​បញ្ចេញឧស្ម័ន ​នឹង​ត្រូវបានរចនា ​និង​ផលិតនៅអាស៊ី ជាមួយ​នឹងខ្សែសង្វាក់ផ្គត់​ផ្គង់​ជាសកល។

​គិតត្រឹម​ឆ្នាំ ២០២៥ ​កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីកើនឡើង​សរុបប្រមាណ​ ១ ​ម៉ឺន ​៣ ពាន់គ្រឿង (១២៩៦៨) ​ក្នុងនោះ​មាន​រថយន្ត​អគ្គិសនីចំនួន ​៩០៦៥ ​គ្រឿង ​ទោចក្រយាន​យន្ត​ចំនួន ​៣២០៣ ​គ្រឿង ​និង​ត្រីចក្រយានយន្តចំនួន ​៧០០ ​គ្រឿង។​​

​រាជរដ្ឋាភិបាល បានកំណត់ការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជិត៨ សែនគ្រឿង ​ត្រឹមឆ្នាំ២០៣០ ដើម្បីឱ្យដើរទន្ទឹមគ្នាទៅនឹងនិន្នាការតំបន់​ ​និងសកល ស្របពេលដែលវិស័យនេះមិន​ត្រឹមតែរួម​ចំណែក​ដល់ការ​ការបរិស្ថានប៉ុណ្ណោះទេ​ ប៉ុន្តែ​​ថែម​ទាំងជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសន្តិសុខ​ថា​មពល​ ជាពិសេសដើរស្របតាមប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវអព្យាក្រឹត​​កាបូន​នៅ​ត្រឹមឆ្នាំ២០៥០៕

The post ​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនីតម្លៃ ​៤៦​​ លានដុល្លារ ​នឹង​លេច​រូបរាង​ឡើង ​នៅ​ខេត្ត​ពោធិ៍សាត់​ appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ​យានយន្ត​អគ្គិសនី​មានកំណើន​ស្ទុះ​ប្រើប្រាស់​ខ្លាំង​នៅក្នុងប្រទេស​​កម្ពុជា
ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​បាន​មើល​ឃើញ​​ពី​កំណើន​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​​នៅក្នុងប្រទេស​កម្ពុជា ដែល​កំពុង​មានតម្រូវការ​យ៉ាង​​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​ពិព័រណ៍​រថយន្ត​ឆ្នាំ ២០២៦ នៅ​មជ្ឍមណ្ឌល​ ដឺ ព្រីមៀ សែន​សុខ​កាល​ពី​ម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានីបាន​ថ្លែង​ថា គិត​មកដល់​បំណាច់ឆ្នាំ ២០២៥ នេះ យានយន្ត​អគ្គិសនី​ដែល​បាន​ចុះ​បញ្ជី​បាន​កើន​ដល់ ១២ ៩៦៨ ម៉ឺន​គ្រឿង។​

ការកើនឡើង​នេះ​ស្រប​ពេលដែល​​រដ្ឋាភិបាលកម្ពុជា ​បាន​ដាក់​ចេញ​គោល​នយោបាយ​លើក​ទឹកចិត្ត​សម្រាប់​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ដល់​បរិយាកាស។

ទិន្នន័យ​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ក៏​បាន​បង្ហាញពី​កំណើន​ការ​ចុះ​បញ្ជី​យានយន្ត​អគ្គិសនី​ក្នុង​ឆ្នាំ ២០២៥ ដែលមានការ​កើន​ឡើង​យ៉ាងខ្លាំង​បើ​​ធៀប​ឆ្នាំ ២០២៤។

របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ ២០២៥ ក្រសួង​បាន​ចុះ​បញ្ជីយានយន្ត​ដើរដោយ​ថាមពលអគ្គិសនី (EV) មាន​ចំនួន ៧ ៩៧១ គ្រឿង កើន​ឡើង ១២៧% ធៀប​នឹងឆ្នាំ ២០២៤ ដែល​មានចំនួន ៣ ៥០៨ គ្រឿង។

គោលនយោបាយជាតិ​ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ របស់​រដ្ឋាភិបាល​បាន​ដើរ​តួនាទី​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការ​វិនិយោគ និង​ជំរុញការ​ប្រើប្រាស់​និងការអភិវឌ្ឋប្រព័ន្ធអេកូឡូស៊ី​យានយន្តអគ្គិសនីជាជំហានៗផ្អែក​លើ​យន្តការ​ទីផ្សារ។

ប្រទេស​កម្ពុជា​បាន​ចុះ​បញ្ជីយានយន្តអគ្គិសនី​ដំបូង​ក្នុង​អំឡុង​ឆ្នាំ ២០១៨ ដែល​កាលណោះ​មាន​រថយន្ត​អគ្គីសនី​តែ ១ គ្រឿងគត់ ដែលបាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ កំណើន​ការ​ប្រើប្រាស់​យានយន្តអគ្គិសនី​ក្នុងប្រទេស​កម្ពុជា ក៏​ស្រប​និន្នាការកំណើន​​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​លើ​សកល​លោក​​ផង​ដែរ។

លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា យានយន្ត​អគ្គិសនី (Electric Vehicle-EV) សំដៅ​ដល់យានយន្តដើរ​ដោយ​ម៉ូទ័រ​អគ្គិសនី និង​ប្រើប្រាស់​អាគុយ​សម្រាប់​ស្តុក​ថាមពល។

យានយន្តអគ្គិសនីបែងចែកជា ៣ ប្រភេទ។ ១/-ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ (Battery Electric Vehicle-BEV ) ២/-ប្រភេទប្រើប្រាស់​ប្រេងឥន្ធនៈ និង​អាគុយ (Hybrid Electric Vehicle-HEV) និង ៣/-ប្រភេទប្រើប្រាស់​ប្រេងឥន្ធនៈ និង​អាគុយ តែអាច​បញ្ចូល​ថាមពល​ដូច​យានយន្ត​អគ្គិសនី​សុទ្ធ​បាន (Plug-In HEV-PHEV)។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​ និង​ដឹកជញ្ជូន យានយន្តអគ្គិសនី (EV) បានក្លាយជាមធ្យោបាយធ្វើ​ដំណើរ​ដ៏ពេញនិយម​មួយ​នាពេលបច្ចុប្បន្ន​នេះ ខណៈ​យានយន្តនេះ​ក្រៅពីជួយសន្សំសំចៃថវិកា ក៏​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់បរិស្ថាន៕

The post ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ​យានយន្ត​អគ្គិសនី​មានកំណើន​ស្ទុះ​ប្រើប្រាស់​ខ្លាំង​នៅក្នុងប្រទេស​​កម្ពុជា appeared first on Kampuchea Thmey Daily.