​រថយន្ត​អគ្គិសនី Archives - Kampuchea Thmey Daily

ការ​លក់​ឡានរបស់​ Tesla ប្រចាំខែ​តុលា ធ្លាក់ចុះ​នៅ​ចិន​ ខណៈ​ក្រុមហ៊ុនចិន​វ៉ាដាច់​
​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​លក់​រថយន្ត​អគ្គិសនី​ផលិត​នៅ​ចិន​របស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ Tesla បាន​ធ្លាក់​ចុះ​ប្រមាណ​ ៥,៣ ភាគរយ នៅ​ខែ​តុលា ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ ខណៈ​​ក្រុមហ៊ុន​ក្នុង​ស្រុក​ចិន​ដែល​ជាគូប្រជែង​បាន​វ៉ាដាច់​លើ​ការ​លក់​។

ទិន្នន័យ​ពី​សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បាន​បង្ហាញ​ថា​ ក្រុមហ៊ុន Tesla លក់​រថយន្ត​អគ្គិសនី​បាន​ត្រឹមតែ ៦៨ ២៨០ គ្រឿង​ ប៉ុណ្ណោះ​ ក្នុង​ខែ​តុលា​ ខណៈការ​​​ចែក​ចាយ​​រថយន្តអគ្គិសនី​ Model 3 និង Model Y ផលិតនៅ​ចិន បានធ្លាក់ចុះ ២២,៧ ភាគរយ​ ធៀប​នឹង​ខែ​កញ្ញា​។ ​

ចំណែក​ឯ​ក្រុមហ៊ុនផលិតរថយន្ត​អគ្គិសនី BYD​ ដែល​ជា​គូ​ប្រជែងក្នុង​ស្រុក​ចិន​​វិញ​ បាន​កត់​ត្រា​ពី​កំណើនកប់​ពពក​​នៃ​ការ​លក់របស់​ខ្លួន​ ជាមួយ​នឹងស៊េរីរថយន្ត​ Dynasty ​និង​ Ocean ក៏ដូចជា​រថយន្ត​កូនកាត់​។ BYD​ បាន​លក់​រថយន្ត​ប្រមាណ ៥០០ ៥២៦ គ្រឿង​ កាល​ពី​ខែ​តុលា ដោយ​កើន​ឡើង​ប្រមាណ​ ៦៦,២ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​។ ​​ការចែកចាយ​ទៅក្រៅប្រទេសរបស់ BYD បាន​រួម​ចំណែក​ប្រមាណ​ ៦ ភាគរយ​ នៃ​ការ​លក់​សរុប​។ ​

យ៉ាង​ណា​មិញ​ គួរ​កត់​សម្គាល់​ ប្រាក់ចំណូលនៅត្រីមាសទី​៣ របស់​ក្រុមហ៊ុនអាមេរិក​ Tesla បាន​កើន​លើស​ការ​ប៉ាន់ស្មាន​ ​ដោយសារតែយុទ្ធសាស្រ្ត​​ផ្សព្វផ្សាយការលក់ផ្សេង​ៗ​។ នៅចុងខែតុលា Tesla បានប្រកាស​បន្តគម្រោងផ្តល់​ហិរញ្ញប្បទានគ្មានការប្រាក់ ដែលដាក់ចេញ​ជាលើកដំបូងនៅ​ចិនកាលពី​ខែកក្កដាសម្រាប់រថយន្ត Model 3 និង Model Y ​ហើយ​យុទ្ធសាស្រ្ត​ជំរុញ​ការ​លក់​នេះ​​ នឹង​ធ្វើ​​​រហូត​ដល់​ចុង​ខែ​វិច្ឆិកា​៕

The post ការ​លក់​ឡានរបស់​ Tesla ប្រចាំខែ​តុលា ធ្លាក់ចុះ​នៅ​ចិន​ ខណៈ​ក្រុមហ៊ុនចិន​វ៉ាដាច់​ appeared first on Kampuchea Thmey Daily.