របបអាហារ Archives - Kampuchea Thmey Daily

សិស្សសាលាក្នុងខេត្តចំនួន១០នៅកម្ពុជា ទទួលបានរបបអាហារពេលព្រឹកប្រចាំថ្ងៃ
កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៤នេះ បានទៅដល់គោលដៅចំនួន៥៥៣សាលារៀន ដោយមានសិស្សសាលាកម្រិតបឋមសិក្សា ជាអ្នកទទួលផលចំនួន ១៥៣ ៥៨៦នាក់។ នេះបើតាមការឱ្យដឹងរបស់លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឱកាសទស្សនកិច្ចទៅកាន់សាលារៀនដែលមានកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងសម្ពោធផ្ទះបាយនៅសាលាបឋមសិក្សាល្វា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

លោកបណ្ឌិត បានថ្លែងថា ក្នុងឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន៥៥៣សាលា ក្នុងខេត្តចំនួន១០ រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងនោះមានសិស្សទទួលផលចំនួន ១៥៣ ៥៨៦នាក់ និងចុងភៅ ១ ៥១៨នាក់ សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ ដោយបានចំណាយថវិកាស្មើនឹង ៥លាន ៥៦ម៉ឺនដុល្លារអាមេរិក។

កម្មវិធីផ្តល់អាហារតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម៦៤សាលា មានអ្នកទទួលផល ៣៧៥០០នាក់ ចាប់តាំងពីឆ្នាំ១៩៩៩មក។ កម្មវិធីនេះដំបូងឡើយ ត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ កម្មវិធីនេះបានវិវត្តជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ។

នៅឆ្នាំសិក្សា ២០១៩-២០២០ កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានថវិការដ្ឋ ដោយយកម៉ូឌែល (Model) ប្រើប្រាស់កសិផលក្នុងសហគមន៍ យោងតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នដឹកនាំអនុវត្ត។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, បញ្ចប់ការសិក្សា, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាល្វា ក៏បានទទួលផ្ទះបាយដោយទទួលបានការគាំទ្រ និងការចូលរួមបដិភាគក្នុងការសាងសង់ផ្ទះបាយពី លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងទំហំ ៤.៥ម x ៧ម ដោយចំណាយថវិកាក្នុងការសាងសង់ផ្ទះបាយអស់ចំនួន២០លានរៀល ខណៈបច្ចុប្បន្ន សាលាបឋមសិក្សាល្វា មានសិស្សសរុបចំនួន ៤០៧នាក់ ស្រី១៨៥នាក់, គ្រូបង្រៀនសរុប ១១នាក់ ស្រី ៨នាក់ មានអាគារ ២ ខ្នង ស្មើ ៨បន្ទប់ ដោយសិស្សទទួលបានអាហារពេលព្រឹកចំនួន ២០០នាក់ ស្មើនឹង៥០% នៃសិស្សសរុប។

ជាចក្ខុវិស័យ សិស្សានុសិស្សទាំងអស់ក្នុងសហគមន៍ ទទួលបានការអប់រំតាមបែបវិជ្ជមាន ដ៏មានគុណភាពខ្ពស់ក្នុងសាលាជាទីមេត្រី ដើម្បីឱ្យពួកគេអភិវឌ្ឍទាំងកាយសម្បទា, វិជ្ជាសម្បទា, បំណិនសម្បទា និងចរិយាសម្បទា អាចបន្តការសិក្សាយ៉ាងល្អប្រសើរ នៅកម្រិតសិក្សាខ្ពស់ៗ និងមានជីវិតរស់នៅដោយរីករាយ និងសុខដុមរមនាផងដែរ៕

ដោយ៖ជុន កុសល

The post សិស្សសាលាក្នុងខេត្តចំនួន១០នៅកម្ពុជា ទទួលបានរបបអាហារពេលព្រឹកប្រចាំថ្ងៃ appeared first on Kampuchea Thmey Daily.

គន្លឹះខ្លះៗ ក្នុងការជ្រើសរើសអាហារដ៏ត្រឹមត្រូវសម្រាប់កូនតូច
ក្នុងនាមជាឪពុកម្តាយ ការធានាអាហារមានជីវជាតិ និងសុវត្ថិភាពសម្រាប់កូន គឺជារឿងអាទិភាពចម្បង។ ការផ្តល់អាហារត្រឹមត្រូវ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេស ក្នុងអំឡុងពេលបីឆ្នាំដំបូងនៃជីវិត នៅពេលដែលកូនរបស់អ្នកលូតលាស់យ៉ាងឆាប់រហ័ស ហើយត្រូវការថាមពល និងសារធាតុចិញ្ចឹមច្រើន។

សម្រាប់កុមារអាយុចន្លោះពី ៦ខែដល់ ៣ឆ្នាំ ផ្លែឈើ និងបន្លែស្រស់ គ្រាប់ធញ្ញជាតិ សាច់ឆ្អិនទន់ ត្រី និងស៊ុត គឺជាជម្រើសដ៏ល្អ។ យ៉ាងណាមិញ ថ្មីៗនេះ យូនីសេហ្វ បានប្រាប់ពីគន្លឹះខ្លះៗ ដែលអាចជួយជ្រើសរើសអាហារដំបូងបានត្រឹមត្រូវសម្រាប់កូនរបស់អ្នកដែលមានអាយុក្រោម ៣ឆ្នាំ។

រូបភាព៖ UNICEF

១.ផ្តល់អាហារសម្បូរជីវជាតិច្រើនប្រភេទ

ប្រសិនបើកូនរបស់អ្នកមានអាយុក្រោម ២ឆ្នាំ សូមបន្តបៅដោះតាមដែលកូនចង់បាន។ លើសពីនេះ ផ្តល់អាហារបន្ថែមជាច្រើនមុខជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ឱ្យកូនរបស់អ្នកនូវឱកាសដ៏ល្អបំផុតក្នុងការទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលគេត្រូវការ។ ជាពិសេស ការផ្តល់ឱ្យនូវផ្លែឈើ និងបន្លែជាច្រើនប្រភេទ ដោយធានាថា កូនតូចរបស់អ្នកទទួលបានវីតាមីន សារធាតុរ៉ែ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលគេត្រូវការ។ ត្រូវប្រាកដថា បានរួមបញ្ចូលផងដែរនូវប្រូតេអ៊ីន (ទឹកដោះគោ ស៊ុត សាច់ ត្រី ឬ ដូចជា តៅហ៊ូ សណ្តែក) ក្នុងអាហាររបស់កូនអ្នក ក៏ដូចជាប្រេង ឬខ្លាញ់តិចតួចសម្រាប់ថាមពល។

២.ជ្រើសរើសអាហារក្នុងស្រុក

អ្វីដែលស្រស់ អាចរកបានក្នុងស្រុក និងត្រូវបានចម្អិន និងបរិភោគតាមប្រពៃណីក្នុងគ្រួសារ ឬវប្បធម៌របស់អ្នក គឺជាជម្រើសដែលមានសុខភាពល្អសម្រាប់កូនរបស់អ្នក។ ត្រូវចងចាំថា នៅពេលអ្នកណែនាំកូនរបស់អ្នកឱ្យស្គាល់អាហារដំបូងដែលមានសុខភាពល្អដំបូងក្នុងជីវិត នោះអ្នកកំពុងបង្កើតទម្លាប់ញ៉ាំអាហារដែលមានសុខភាពល្អដល់ពួកគេបានពេញមួយជីវិត។

៣.ជៀសវាងអាហារដំបូងដែលមានជាតិស្ករ និងអំបិលខ្ពស់

ប្រសិនបើអ្នកសម្រេចចិត្តទិញអាហារវេចខ្ចប់សម្រាប់កូនតូចរបស់អ្នក វាជារឿងសំខាន់ក្នុងការអានស្លាកសញ្ញាអាហារូបត្ថម្ភនៅខាងក្រោយផលិតផលមុននឹងទិញអ្វីទាំងអស់ ត្រូវពិនិត្យមើលជាតិស្ករ និងអំបិល។ ​ការ​ទទួលទាន​ជាតិ​ស្ករ​ខ្ពស់ ពិសេស​នៅ​អាយុ​ក្មេង អាច​នាំ​ឱ្យ​មាន​ការឡើង​ទម្ងន់ និងជាទម្លាប់​ញ៉ាំ​មិនល្អ​ក្នុង​ជីវិត​​។ ចំណែក របបអាហារដែលមានជាតិប្រៃអាចបង្កើនសម្ពាធឈាម សូម្បីតែចំពោះកុមារតូចៗ ហើយក៏ប៉ះពាល់ដល់សុខភាព និងចំណង់ចំណូលចិត្តរយៈពេលវែងរបស់កូនអ្នកផងដែរ។​

រូបភាព៖ UNICEF

៤. រៀបចំផែនការដោយប្រុងប្រយ័ត្ន និងការជ្រើសរើសអាហារសម្រន់

អាហារសម្រន់ដែលមានសុខភាពល្អអាចបន្ថែមទៅលើការទទួលទានសារធាតុចិញ្ចឹមរបស់កុមារ។ នំបុ័ង  ឈីស ឬផ្លែឈើ សុទ្ធតែជាអាហារដែលងាយស្រួលញ៉ាំ និងមានជីវជាតិសម្រាប់កុមារ។ ប្រសិនបើអ្នកជ្រើសរើសទិញអាហារសម្រន់ដែលបានវេចខ្ចប់ និងអាហារដ៏ទៃទៀត ត្រូវប្រាកដថា បានអានដោយប្រុងប្រយ័ត្ននូវបញ្ជីគ្រឿងផ្សំ ព្រោះអាហារទាំងនេះច្រើនតែអាចកែច្នៃបានខ្ពស់។ នៅអាស៊ីអាគ្នេយ៍ ៧២ភាគរយនៃអាហារសម្រន់ទាំងនេះ មានបន្ថែមជាតិស្ករ។

រូបភាព៖ UNICEF

ការបន្ថែមតម្លៃអាហារូបត្ថម្ភទៅក្នុងរបបអាហាររបស់កូនអ្នក អាចជួយបង្កើតទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អនៅដំណាក់កាលដំបូង៕

The post គន្លឹះខ្លះៗ ក្នុងការជ្រើសរើសអាហារដ៏ត្រឹមត្រូវសម្រាប់កូនតូច appeared first on Kampuchea Thmey Daily.

អាហារ ៦ ប្រភេទ ធ្វើឲ្យមានអារម្មណ៍ឆេវឆាវជាងធម្មតា
របបអាហារ និងលំហាត់ប្រាណត្រឹមត្រូវផ្ដល់មកនូវសុខភាពល្អចំពោះផ្លូវចិត្ត និងផ្លូវកាយ ។ អាហារទាំងអស់សុទ្ធតែជះឥទ្ធិពលដល់អ្នកបរិភោគយ៉ាងងាយ ជួនកាលខឹងគ្មានមូលហេតុនោះអាចមកពីអាហារទាំង ៦ប្រភេទខាងក្រោមរួមមាន ៖

១. អាហារហឹរ

អ្នកមិនគួរញ៉ាំអាហារហឹរឡើយ ជាពិសេសពេលស្ត្រេសព្រោះមេតាប៉ូលីសអ្នកនឹងធ្វើការយឺតក្នុងការរំលាយអាហារ ។ បញ្ហានេះនាំឲ្យឡើងជាងអាស៊ីតក្នុងក្រពះ និងឡើងកម្ដៅនៅក្នុងខ្លួន ។

២. អាហារខ្លាញ់

ការសិក្សាមួយនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបានរកឃើញថា ខ្លាញ់អាក្រក់កាន់តែច្រើន អ្នកកាន់តែខឹងជាងមុន ។ មូលហេតុគឺ ខ្លាញ់អាក្រក់រំខានដល់ការបំប្លែងសារជាតិអាស៊ីតខ្លាញ់អូមេហ្គាបីដែលធ្វើអោយយើងមានតុល្យភាព ។

៣. ជាតិកាហ្វេអ៊ីន

ការផឹកកាហ្វេ ឬតែច្រើនពេកមុនចូលគេងអាចប៉ះពាល់ដំណេករបស់អ្នក ហើយធ្វើឱ្យអ្នកមានអារម្មណ៍ឆេវឆាវ ។

៤. អាហារកែច្នៃ

អាហារកំប៉ុង ឬអាហារកញ្ចប់ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងភ្លាមៗនាំឱ្យមានអារម្មណ៍ប្រែប្រួល និងឆេវឆាវដូចគ្នា ។

៥. ស្ករកៅស៊ូ និងស្ករគ្រាប់

ការទំពាស្ករកៅស៊ូ និងស្ករគ្រាប់ដែលមានជាតិផ្អែមសិប្បនិម្មិតអាចធ្វើឱ្យមានបញ្ហារំលាយអាហារទាក់ទងនឹងស្ត្រេសកាន់តែធ្ងន់ធ្ងរ ។

៦. ជាតិអាល់កុល

ជាតិអាល់កុលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទធ្វើឲ្យខូចខួរក្បាល ញ័រប្រាណ និងមានអារម្មណ៍ឆេវឆាវ ទើបសម្បូរមានករណីអំពើហិង្សាដោយសារសុរាមិនឈប់ឈរ ។

ក្រៅពីចំណីអាហារ ការសមាធិដឹកនាំចិត្តក៏ជាជម្រើសល្អដើម្បីចិត្តស្ងប់ មិនខឹងឆេវឆាវ ថែមទាំងជួយសុខភាពផងដែរ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ មិននឹកស្មានថា កំហឹងអាចបំផ្លាញសុខភាពថ្នាក់នេះសោះ

The post អាហារ ៦ ប្រភេទ ធ្វើឲ្យមានអារម្មណ៍ឆេវឆាវជាងធម្មតា appeared first on Kampuchea Thmey Daily.

ពាក្យចចាមអារ៉ាមពីបញ្ហាមុន ៥ អ្នកវិទ្យាសាស្ត្រអះអាងថាមិនពិត
បញ្ហាមុនគឺជា រឿងធម្មតាសម្រាប់ស្បែកមនុស្ស ដោយសារតែចង់បានស្បែកស្អាតឥតខ្ចោះគ្នាយើងមួយចំនួនតែងតែជឿសំដីគេដោយមិនធ្វើការស្រាវជ្រាវជាមុនសិន ។ ដូច្នេះពាក្យចចាមអារ៉ាមខាងក្រោមនេះ នឹងត្រូវបកស្រាយឲ្យគ្រប់គ្នាដឹងច្បាស់ឈប់ជឿតៗគ្នាទៀត ៖

១. មុនកើតតែលើវ័យក្មេងប៉ុណ្ណោះ

ការកើតមុនក្នុងវ័យចាស់បន្តិចជារឿងធម្មតានោះទេ មិនមែនមានតែក្មេងៗឡើយដែលអាចកើតមុន ។ កត្តាបង្កឲ្យកើតមុនរួមមាន ការផ្លាស់ប្ដូរអ័រម៉ូន បាក់់តេរីលើស្បែក មិនជម្រុះកោសិកាចាស់ៗ និងបរិស្ថានមិនស្អាត ។

២. សូកូឡាធ្វើឲ្យកើតមុន

មានភស្តុតាងតិចតួចណាស់ដែលបង្ហាញថាសូកូឡាជាជនដៃដល់ក្នុងការកើតមុន ការពិតមកពីជាតិស្ករក្នុងវាទៅវិញទេ ។

៣. ផលិតផលទឹកដោះគោធ្វើឲ្យកើតមុន

ការផឹកទឹកដោះគោមួយកែវក្នុងមួយថ្ងៃបង្ហាញពីទំនាក់ទំនងនឹងការកើតមុន ផ្ទុយទៅវិញការផឹកទឹកដោះគោ ២ ទៅ ៦កែវមិនបង្កឲ្យកើតមុនទេ ។ សូម្បីតែយ៉ាអួរដែលធ្វើពីទឹកដោះគោក៏មិនបង្កឲ្យកើតមុនដែរ ដូច្នេះពាក្យចចាមរ៉ាមនេះត្រូវបានអ្នកវិទ្យាសាស្ត្របដិសេធជាដាច់ខាត ។

៤. អាហារបំពងធ្វើឲ្យកើតមុន

គ្រាន់តែអាហារមួយមុខមិនអាចបង្កទៅជាមុនយ៉ាងងាយស្រួលទេ វាត្រូវការការចូលរួមពីមជ្ឃដ្ឋានខាងក្រៅផងដែរទើបក្លាយជាមុន ។ បើខ្លាញ់ពិតជាបង្កឲ្យកើតមុនមែននោះការញ៉ាំត្រីដែលផ្ទុកខ្លាញ់អូមេហ្គាបីក៏បង្កឲ្យមានមុនដែរ ប៉ុន្តែខ្លាញ់អាហារប្រឡាក់មុខនឹងបង្កឲ្យកើតជាមុនបើលាងមិនជ្រះស្អាត ។

៥. អាហារស្អិតធ្វើឲ្យកើតមុន “ Gluten ”

ជាតិនេះមាននៅក្នុងនំប៉័ង និងនំជាច្រើន ហើយត្រូវមនុស្សនៅក្នុងអ៉ីនធឺណែតចូលចិត្តលើកមកនិយាយថាប៉ះពាល់ស្បែក ធ្វើឲ្យកើតមុន ។ អ្នកស្រាវជ្រាវបានបដិសេធដោយសារគ្មានភស្តុតាងឬការស្រាវជ្រាវណាបង្ហាញថាជាតិស្អិតនេះប៉ះពាល់ស្បែកឡើយ ។ ជាមួយគ្នានេះដែរ ការកាត់ផ្ដាច់ Gluten ដោយគ្មានការប្រឹក្សាពីគ្រូពេទ្យត្រឹមត្រូវអាចបណ្ដាលឲ្យស្ត្រេស និងខ្វះជីវជាតិ ហើយកើតមុនលើសដើម ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ អស់បារម្ភ! ដោះស្រាយបញ្ហាមុនខ្នងជាមួយក្បួនធម្មជាតិប៉ុន្មាននេះ

ចុចអាន ៖ ទម្លាប់​ ៥ យ៉ាង​ អាចធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

The post ពាក្យចចាមអារ៉ាមពីបញ្ហាមុន ៥ អ្នកវិទ្យាសាស្ត្រអះអាងថាមិនពិត appeared first on Kampuchea Thmey Daily.

ទម្លាប់អាក្រក់ ៧ ប្រភេទ ដូចសម្លាប់ខ្លួនឯងដោយប្រយោល
តាមពិតទៅ យើងទាំងអស់គ្នាដឹងហើយថា ទម្លាប់នៃការរស់នៅបែបណាដែលមិនល្អសម្រាប់សុខភាព​របស់យើង រួម​ទាំង​ទម្លាប់​ញ៉ាំ​ស្រា មិន​ធ្វើ​ចលនា​រាងកាយ។ ក្នុង​ករណីខ្លះ ទម្លាប់ទាំងនោះ អាចនឹងសម្លាប់អ្នកដោយប្រយោល​ ខណៈមិនបានប្រុងប្រយ័ត្ន។

ដូច្នេះ​ហើយ ត្រូវ​ដឹង​ថា​ អ្នក​កំពុង​មាន​ទម្លាប់ ឬ​អាកប្បកិរិយា​មិន​ល្អ​បែបណា អាដើម្បីអាចជួយសង្គ្រោះជីវិតខ្លួនឯងបានប្រសើរវិញ។

១ ចៀសវាង​ការទៅជួបគ្រូពេទ្យឬការ​ពិនិត្យ​សុខភាពប្រចាំឆ្នាំ​មិន​ញឹកញាប់

ការខកខានក្នុងការពិនិត្យរក​មើល​ជំងឺ​មហារីកសុដន់ ពោះវៀនធំ និង​ក្រពេញ​ប្រូស្តាត។ ជា​លទ្ធផល ឱកាស​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ដំណាក់កាល​ដំបូង​ ដោយ​ជោគជ័យ​ត្រូវ​បាន​ខកខាន។ មហារីក​ជា​ជំងឺ​មួយ​ដែល​អាច​ព្យាបាល​ជា​សះស្បើយ​បាន ​ប្រសិន​បើ​ដឹង​ថា​ខ្លួន​ឯង​ឈឺ​ទាន់​ពេល។ ប៉ុន្តែ​ប្រសិន​បើ​វា​ក្លាយ​ទៅ​ជា​មហារីក​មេតាស្ទិក វា​ពិបាក​ក្នុង​ការ​ព្យាបាល។

២ ទទួល​យកហានិភ័យនៃការធាត់

ទម្លាប់​នៃ​ការ​ញ៉ាំ និង​អាកប្បកិរិយា​សុខភាព​ដែល​ប្រឈម​នឹង​ការ​ធាត់ វា​មាន​​គ្រោះថ្នាក់​ខ្លាំង​ដល់សុខភាព។ អ្នក​ធាត់​មាន​ហានិភ័យ​កើត​ជំងឺ​លើស​ឈាម ជំងឺទឹកនោមផ្អែមប្រភេទ​ទី ២ ជំងឺសរសៃឈាមបេះដូង ជំងឺរលាកសន្លាក់ ការគេងមិនដកដង្ហើម និង atherosclerosis។

៣ ទម្លាប់​គេង​មិនល្អ

ការគេងមិនលក់ឬការគេងមិនលក់រ៉ាំរ៉ៃ អាចបង្កើនហានិភ័យនៃការគាំងបេះដូង ធាត់ ជំងឺ​ទឹក​នោមផ្អែម និងជំងឺនៃប្រព័ន្ធ endocrine ឬការគេងមិនដកដង្ហើម (គេងស្រមុក) ដែលមិនត្រូវបានគេ​ធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ វាអាច​បណ្តាល​ឲ្យ​ខ្សោយបេះដូង ជំងឺ​លើសឈាមសួត ហើយ​ការ​សម្រាក​មិន​បាន​គ្រប់គ្រាន់ ​នឹង​ត្រូវ​ងងុយគេង​នៅ​ពេល​ថ្ងៃ ដូច្នេះ​អ្នក​ដែល​មាន​ទំនោរ​ងងុយគេង​រ៉ាំរ៉ៃ​ក្នុង​ពេល​ថ្ងៃ គួរតែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត

៤ មិន​ថែរក្សាសុខភាពមាត់ធ្មេញ និង​ធ្មេញ

សុខភាព​មាត់ វា​ជារឿងដែលមនុស្សជាច្រើនមិនអើពើ ខណៈពេលដែល​ការថែរក្សាធ្មេញ​គឺមានសារៈសំខាន់ដូច​ផ្នែកផ្សេងទៀតនៃសុខភាព​របស់យើង។ ការធ្វេសប្រហែសសុខភាពមាត់ ​មិនត្រឹមតែប៉ះពាល់ដល់ភាពស្រស់ស្អាត​ប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានក្លិនមាត់មិនល្អ និងឈឺធ្មេញផងដែរ។

៥ មិនលេបថ្នាំតាមវេជ្ជបញ្ជា

សម្រាប់អ្នកដែលមានជំងឺពីកំណើត ហើយ​លេបថ្នាំតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត វា​ជា​រឿង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​បំផុត​មួយ​ទៀត ដូច​ជា​ការ​ធ្វើ​អត្តឃាត​ដោយ​ប្រយោល។

៦ មិនបរិភោគអាហារតាមការណែនាំរបស់វេជ្ជបណ្ឌិត

ពេលទៅជួបគ្រូពេទ្យក៏​បាន​ណែនាំ​ផង​ដែរ​នូវ​អាហារ​ប្រភេទ​ណា​ដែល​គួរ​ញ៉ាំ ឬ​មិន​ញ៉ាំ ដូចជាអ្នកជំងឺដែលមានជំងឺខ្សោយបេះដូង អាហារដែលមានជាតិសូដ្យូម​ខ្ពស់គួរត្រូវបាន​ចៀសវាងយ៉ាងតឹងរ៉ឹង។ ព្រោះវា​អាច​នឹង​បង្កឲ្យ​មាន​ការ​កើត​ឡើង​វិញ និង​អាច​ជា​គ្រា​អាសន្ន​ដែល​តម្រូវ​ឲ្យចូល​មន្ទីរពេទ្យ។

៧ មិន​ខ្វល់​នឹង​ការ​ចាក់​ថ្នាំ​បង្ការ​អ្វី​ឡើយ។

អ្នក​គួរ​ពិនិត្យ​ខ្លួន​ឯង​ជានិច្ច​ថា ​តើ​វ៉ាក់សាំង​អ្វី​គួរ​ត្រូវ​បាន​ទទួល​នៅ​អាយុ​នេះ។ ព្រោះ​ការ​មិន​ចាក់​វ៉ាក់សាំង​ ធ្វើ​ឲ្យ​យើង​ងាយ​នឹង​កើត​ជំងឺ​ផ្សេងៗ។ ជាពិសេសការឆ្លងមេរោគធ្ងន់ធ្ងរ ឬបាក់តេរីដែលអាច​គំរាមកំហែងដល់អាយុជីវិត ការរាតត្បាតកន្លងមកអាចកាត់បន្ថយ​បានយ៉ាងច្រើនដោយការប្រឹងប្រែងចាក់ថ្នាំបង្ការ៕

ប្រែស្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់​ទាំង ​៦​ របស់​យុវវ័យ ​នាំ​ឲ្យ​មាន​ការ​សោកស្ដាយពេលចាស់ទៅ

The post ទម្លាប់អាក្រក់ ៧ ប្រភេទ ដូចសម្លាប់ខ្លួនឯងដោយប្រយោល appeared first on Kampuchea Thmey Daily.

លោកយាយវ័យ ១២៨ឆ្នាំ ទម្លាយរបបអាហារ ២មុខ ជួយឱ្យរស់នៅមានអាយុវែង
ស្ត្រីអាហ្រ្វិកខាងត្បូងម្នាក់ ​មានអាយុ ១២៨ឆ្នាំ បានទម្លាយរបបអាហារពីរប្រភេទដែលគាត់តែងទទួលទានជាប្រចាំ ហើយវាបានជួយឱ្យគាត់រស់នៅបានយូរ មកទល់នឹងសព្វថ្ងៃ។

តាមសេចក្តីរាយការណ៍ពី Mirror លោកយាយ Johanna Mazibuko រស់នៅ North West របស់អាហ្វ្រិកខាងត្បូង បានប្រារព្ធខួបកំណើតគម្រប់ ១២៨ឆ្នាំរបស់គាត់ កាលពីថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

កំណើតលោកយាយជាកូនអ្នកចម្ការ​ពោត និងធំធាត់ឡើងក្នុងកសិដ្ឋាន ហើយគាត់​ជា​កូន​ច្បងក្នុង​ចំណោម​បង​ប្អូន​ ១២​នាក់ ក្នុង​នោះ​ ៣​នាក់​ នៅ​រស់​រហូត​ដល់​បច្ចុប្បន្ន។

ក្នុងពិធីគម្រប់ខួបកំណើតកាលពីពេលថ្មីៗកន្លងទៅ លោកយាយបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីអាថ៌កំបាំងដែលធ្វើឱ្យគាត់អាចរស់នៅបានរហូត ១២៨ឆ្នាំ គឺដោយសារតែរបបអាហារដែលគាត់ទទួលទានតាំងពីក្មេងៗមក។ លោកយាយញ្ជាក់ថា របប​អាហារ​តាំងពីគាត់ធំដឹងក្ដីរហូតវ័យប៉ុនណេះ ភាគ​ច្រើន​គឺ ​ទឹកដោះគោ​ស្រស់ និង​ស្ពៃ​ខ្មៅ។ ដោយសារលោកយាយរស់នៅក្នុងកសិដ្ឋានស្រាប់ ដូច្នេះទឹកដោះគោស្រស់ ជាភេសជ្ជៈមួយប្រភេទដែលលោកយាយផឹកមិនដែលខាន។ ឯស្ពៃខ្មៅវិញ លោកយាយក៏រមែងពិសារមិនសូវលោះពេលដែរ។

ត្រឡប់ទៅយុវភាព លោកយាយ Johanna បានរៀបការជាមួយលោក Stawana និងមានកូន ៧នាក់ ដែល ២នាក់ នៅរស់ដល់សព្វថ្ងៃនេះ។ ក្រៅ​ពី​កូន​ ២​នាក់ លោកយាយ មាន​ចៅ និង​ចៅទួត​ប្រមាណ ៥០នាក់​។

បច្ចុប្បន្នលោកយាយ Johanna ស្តាប់មិនសូវបាននោះទេ ប៉ុន្តែគាត់នៅអាចមើលឃើញ និងអាចដើរជិតៗផ្ទះ ដោយមានអ្នកមើលថែម្នាក់ នៅចាំជួយជានិច្ច៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លោកយាយអាយុ ១១៨ឆ្នាំ ផ្ដាំឱ្យធ្វើរឿងពីរយ៉ាង បើសិនចង់រស់បានយូរ

The post លោកយាយវ័យ ១២៨ឆ្នាំ ទម្លាយរបបអាហារ ២មុខ ជួយឱ្យរស់នៅមានអាយុវែង appeared first on Kampuchea Thmey Daily.

របបអាហារសម្រាប់អ្នកធ្វើការវេនយប់ គួរញ៉ាំដើម្បីសុខភាព
សម្រាប់អ្នកដែលធ្វើការវេនយប់ គឺជារឿងមួយខុសពីប្រក្រតី ខុសពេលវេលាកំណត់របស់ធម្មជាតិទៅហើយ ដែលតម្រូវឲ្យយើងសម្រាកពេលយប់ធ្វើសកម្មភាពពេលថ្ងៃ ការណ៍នេះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងបាន។ មានការលើកឡើងជាច្រើនពាក់ព័ន្ធទៅនឹងផលប៉ះពាល់ដែលភាគច្រើនគឺ ការឃ្លានអាហារ និង បញ្ហាប្រឈមការគេងមិនគ្រប់គ្រាន់ បង្កជាជំងឺប៉ះពាល់ដល់ស្មារតី និងសុខភាពបេះដូង ទាក់ទង​នឹង​ការ​ធ្វើ​ការ​វេន​យប់​នេះ។

ធ្វើការពេលយប់ជាក់ស្ដែងណាស់គឺថា មិនបានសម្រាកខួរក្បាល និងភ្នែកបានល្អនោះទេ បើ​អ៊ីចឹង​មានតែស្វែងរកវិធីសាស្ដ្រថ្មី យើងគិតទៅលើរបបអាហារវិញម្ដង ទំនងអាចជួយបានខ្លះ ។ ដូច្នេះ ខាងក្រោម គឺជាការណែរនាំអំពី​ប្រភេទអាហារដែលគួរញ៉ាំ និង ល្អស័ក្ដិសមបំផុតចំពោះសុខភាពអ្នកធ្វើការវេនយប់។

១.ស៊ុបហ៊ុយៗ

ទឹកស៊ុបហ៊ុយៗគឺជាប្រភេទអាហារមានសារជាតិប៉ូវកម្លាំង មានប្រូតេអ៊ីនចូលរួមច្រើនដោយការផ្សំជាមួយប្រភេទ សាច់ បន្លែច្រើនមុខ មានបន្លែបៃតង ការ៉ុត ស្ពៃ ជាច្រើនទៀត ទៅតាមចំណូលចិត្ដអ្នកញ៉ាំ។ ការញ៉ាំស៊ុបក្ដៅៗ មិនត្រឹមតែអាចបំពេញកម្លាំងបានល្អទេ ថែមទាំងអាចរក្សាសីតុណ្ហភាពរាងកាយបានល្អខណៈពេលវេលាកណ្ដាលយប់ អាកាសធាតុក៏ប្រែប្រួលទៅជាត្រជាក ចំណុចនេះហើយ​ដែលអ្នកធ្វើការពេលយប់គួរតែនឹកឃើញប្រភេទអាហារមួយនេះ។

២.អាហារមានសន្ទស្សន៍ជាតិស្ករទាម

អាហារដែលមានសន្ទស្សន៍ជាតិស្ករទាបគឺមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ការញ៉ាំពេលយប់។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា តួនាទីលំពែងនៅពេលយប់គឺមិនអាចដំណើរការបានល្អដូចពេលថ្ងៃ ហើយដំណើការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមក៏មិនបានល្អដែរ ដូច្នេះជារឿងល្អបំផុតដែលរបបអាហារគួរញ៉ាំគឺជាពពួកអាហារមានកម្រិតជាតិស្ករទាប ព្រោះងាយស្រួលក្នុងការរំលាយ និង មិនបង្កការឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ តួយ៉ាងមានដូចជា ស៊ុបបន្លែ គ្រាប់ធញ្ញជាតិ ទឹកដោះគោ​ជូរ​ និងខ្លាញ់ដែលមានសុខភាពល្អ។

៣.អាហារសម្បូរ​ជាតិទឹក

អាហារសម្បូរជាតិទឹកគឺជាចំណែកមួយនៃតម្រូវការរបស់រាងកាយ ព្រោះពេលយប់ យើងមិនបានគេងគ្រប់គ្រាន់ នោះខ្លួនប្រាណរបស់យើងប្រឈមជាមួយការអស់កម្លាំង ចុះខ្សោយជាតិទឹក។ ការចុះខ្សោយជាតិទឹកគឺជារឿងដែលសំខាន់ ព្រោះអាចប៉ះពាល់ទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដូច្នេះការត្រៀមខ្លួនបង្កា ពីការខ្វះជាតិទឹក គឺយើងញ៉ាំអាហារ មួយចំនួន ដែលមានជាតិទឹកច្រើន ដូចជា ឪឡឹក ស្ត្របឺរី ត្រសក់ និងផ្លែឈើផ្សេងៗជាច្រើនទៀត។

៤.អាហារប្រូតេអ៊ីន

រាងកាយត្រូវហត់នឿយពេលយប់ ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនគឺជារឿងដែលសំខាន់ ព្រោះអាចជួយជំរុញថាមពល និងអាចជួយពន្យារការឃ្លានបានយូរ ថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀត។ ពពួកអាហារដែលសម្បូរប្រូតេអ៊ីនមានដូចជា ផ្លែប៊ឺ ស៊ុត គ្រាប់ធញ្ញជាតិ បន្លែ និង ពពួកអាហារមានជាតិខ្លាញ់អូមេហ្គា៣ ជាដើម។

៥.អាហារគួរជៀសវាង

អាហារដែលគួរជៀសវាងគឺប្រភេទអាហារដែល មានជាតិខ្លាញ់មិនឆ្អែត អាហារផ្អាប់ និង ប្រភេទអាហារដែលមានជាតិផ្អែមខ្លាំង ជាពិសេសពពួកភេសជ្ជៈ ដែលមានកម្រិតជាតិស្ករខ្ពស់ ព្រោះវាអាចបង្កការរំខានទៅដល់ប្រព័ន្ធរំលាយអាហារជាពិសេស មុខងារបស់លំពែង នាំ​ឲ្យមិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អាហារ ៥ មុខ​ មិន​មាន​រសជាតិជូរ ប៉ុន្តែផ្ទុកវីតាមីន C ខ្ពស់មិនធម្មតា

ចុចអាន៖ប្រភពអាហារទាំង ៩ ដែលសម្បូរទៅដោយ វីតាមីន D ជួយឆ្អឹងឱ្យរឹងមាំ

The post របបអាហារសម្រាប់អ្នកធ្វើការវេនយប់ គួរញ៉ាំដើម្បីសុខភាព appeared first on Kampuchea Thmey Daily.

ពេទ្យប្រាប់របៀបថែទាំត្រឹមត្រូវ ជួយអ្នកជំងឺកូវីដគ្រប់ប្រភេទ ឆាប់ជាសះស្បើយ
ប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន អ្នកជំងឺកម្រិតស្រាលជាច្រើននាក់ត្រូវដាក់ដាច់ដោយឡែក និងព្យាបាលនៅតាមផ្ទះ។ ជាមួយគ្នានេះក្រសួងសុខាភិបាល និងអ្នកជំនាញអាហារូបត្ថម្ភ បានបង្ហាញរបបរអាហារសំខាន់ៗ និងវិធីអនុវត្តត្រឹមត្រូវក្នុងការទាំខ្លួន ដើម្បីជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងឆាប់វិលមករកសុខភាពប្រក្រតីវិញ ។

ដោយសារ អ្នកជំងឺកូវីដ-១៩ មានតម្រូវការអាហារូបត្ថម្ភកើនឡើង ដោយត្រូវប្រើប្រាស់ថាមពលច្រើន ហើយប្រសិនបើមិនបានបំពេញបន្ថែមនូវអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា រាងកាយងាយណាស់ក្នុងការវិវត្តទៅជាបញ្ហាកង្វះអាហារូបត្ថម្ភ ហើយបណ្ដាលឱ្យសុខភាពកាន់តែទ្រុឌទ្រោម ឬត្រូវការរយៈពេលយូរដើម្បីព្យាបាល។

ដូច្នេះហើយ លោកវេជ្ជបណ្ឌិត Vu Thi Thanh ប្រធាននាយកដ្ឋានអាហារូបត្ថម្ភ មជ្ឈមណ្ឌលអាហារូបត្ថម្ភគ្លីនិក នៃមន្ទីរពេទ្យ Bach Mai ប្រទេសវៀតណាម បានផ្តល់អនុសាសន៍ឱ្យអ្នកជំងឺកូវីដកម្រិតស្រាលទាំងអស់មិនថា កូវីដទម្រង់ដើម ឬកូវីដបំប្លែងខ្លួនឡើយ គួរទទួលទានអាហារដូចខាងក្រោម ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំ។

១. អាហារប្រភេទ អង្ករ នំប៉័ង និងដំឡូង

ម្សៅជួយផ្តល់ថាមពលដល់កោសិកានៃប្រព័ន្ធភាពស៊ាំដើម្បីដំណើរការល្អ។ ក្នុងមួយថ្ងៃ អ្នកជំងឺគួរហូបបាយ បបរ នំបុ័ង ឬដំឡូង  ប្រហែល ២០០-២៥០ក្រាម ដើម្បីជួយជំរុញថាមពល និងផ្លាស់ប្តូររសជាតិឱ្យកាន់តែឆ្ងាញ់។

២. អាហារប្រភេទបន្លែ

បន្ថែមពីលើអាហារប្រភេទម្សៅឬអង្ករ ឱ្យបានគ្រប់គ្រាន់សម្រាប់រាងកាយ អ្នកជំងឺក៏ត្រូវញ៉ាំបន្លែបៃតងឱ្យបានច្រើន ហើយក៏ត្រូវផ្លាស់ប្តូរបន្លែឱ្យបានទៀងទាត់ផងដែរ ដើម្បីផ្តល់ឱ្យរាងកាយនូវវីតាមីនចម្រុះ។ ហេតុនេះមួយថ្ងៃ ត្រូវផ្តល់ឱ្យរាងកាយនូវបន្លែបៃតងប្រហែល ៣០០-៣៥០ក្រាម។

ក្រៅពីបន្លែបៃតង ត្រូវហូបផ្លែឈើទុំបន្ថែមទៀតទៅក្នុងម៉ឺនុយប្រចាំថ្ងៃ។ គួរញ៉ាំផ្លែឈើប្រហែល ៣០នាទីបន្ទាប់ពីអាហារ ឬញ៉ាំជាអាហារសម្រន់។ ដូច្នោះហើយ ត្រូវហូបផ្លែឈើមានជាតិផ្អែមតិចឱ្យបានប្រហែល ៣០០ក្រាម ក្នុងមួយថ្ងៃ។

៣. អាហារប្រូតេអ៊ីន

ប្រូតេអ៊ីនដើរតួយ៉ាងសំខាន់ក្នុងការកសាងរចនាសម្ព័ន្ធកោសិកា ដូច្នេះម៉ឺនុយប្រចាំថ្ងៃសម្រាប់អ្នកជំងឺកូវីដ-១៩ មិនអាចខ្វះប្រូតេអ៊ីនបានទេ។ អ្នកជំងឺត្រូវបំពេញបន្ថែមរាងកាយជាមួយនឹងប្រូតេអ៊ីនពីរុក្ខជាតិដូចជា បន្លែ តៅហ៊ូ សាច់ជ្រូក សាច់មាន់ សាច់គោ ត្រី អាហាសមុទ្រ យ៉ាងហោចណាស់ ៥០ក្រាម ក្នុងមួយថ្ងៃ។

៤. អាហារប្រភេទខ្លាញ់

បន្ថែមពីលើប្រូតេអ៊ីន ខ្លាញ់ក៏មិនអាចខ្វះបាននៅក្នុងរបបអាហារសម្រាប់អ្នកជំងឺកូវីដដែរ។ អ្នកជំនាញណែនាំឱ្យប្រើប្រេងឆា ព្រោះប្រេងឆាសម្បូរទៅដោយអាស៊ីតខ្លាញ់មិនឆ្អែត ដែលជួយកាត់បន្ថយការរលាក និងកាត់បន្ថយអាការគ្រុនក្តៅ។

៥. កំណត់ជាតិអំបិល និងស្ករ

អ្នកថែទាំអ្នកជំងឺ​ឬជំងឺផ្ទាល់ ត្រូវយក​ចិត្ត​ទុក​ដាក់​កំណត់​អំបិល​ដើម្បី​កុំ​ឱ្យ​បង្កើន​បន្ទុក​ឈាម​រត់។ ចំពោះបរិមាណអំបិលដែលបានណែនាំក្នុងមួយថ្ងៃគឺតិចជាង ៦ក្រាម។ ជាពិសេស អាហារនីមួយៗ គួរតែប្រើអំបិលប្រហែល ២ក្រាម ឬទឹកត្រីជិត ១០មិល្លិលីត្រ ប៉ុណ្ណោះ។ លើសពីនេះទៀត ត្រូវបំពេញបន្ថែមដោយផ្លែឈើ និងទឹកផ្លែឈើសុទ្ធស្រស់ ដើម្បីកំណត់ជាតិស្ករឱ្យតិចជាង ១៥ក្រាម ក្នុងមួយថ្ងៃ។

៦. ពិសារទឹកតាមការណែនាំ

យោងតាមអ្នកជំនាញ សម្រាប់អ្នកជំងឺដែលមានអាយុក្រោម ៥៥ឆ្នាំ ដែលមិនមានរាក ត្រូវផ្ដល់ទឹកឱ្យរាងកាយប្រហែល ២-៣លីត្រ ក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនមានអាការរាក ត្រូវបន្ថែមបរិមាណទឹកតាមដែលអាចធ្វើបាន។

៧.​ ទឹកដោះគោ

បន្ថែមពីលើរបបអាហារខាងលើ អ្នកជំងឺក៏ត្រូវផឹកទឹកដោះគោបន្ថែមទៀត ដើម្បីបន្ថែមកាល់ស្យូម និងធាតុចាំបាច់ផ្សេងទៀតសម្រាប់រាងកាយ។ អ្នកជំនាញណែនាំ គួរតែប្រើទឹកដោះគោប្រហែល ៤០០មិល្លិលីត្រ ក្នុងមួយថ្ងៃ។

ក្រៅពីគោលការណ៍អាហារូបត្ថម្ភខាងលើ ត្រូវយកចិត្តទុកដាក់ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ។ ដើម្បីឆាប់ជាសះស្បើយ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណស្រាលៗជារៀងរាល់ថ្ងៃ កុំដេកនៅមួយកន្លែង ដោយត្រូវព្យាយាមដើរឲ្យបានច្រើន ហើយក្នុងពេលតែមួយ ហាត់ដកដង្ហើមឲ្យបានវែងៗ និងស្មើៗគ្នា។

លំហាត់ប្រាណដកដង្ហើមមិនត្រឹមតែសម្រាប់អ្នកជំងឺកូវីដប៉ុណ្ណោះទេ ប៉ុន្តែអ្នកគ្មានជំងឺគួរតែធ្វើនៅផ្ទះឱ្យបានគ្រប់គ្នា ដើម្បីជួយពង្រឹងមុខងារសួតឱ្យល្អខ្លាំងឡើង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សូមបន្តប្រយ័ត្ន អ្នកឆ្លងកូវីដមានបញ្ហាមួយនេះច្រើនជាងមនុស្សធម្មតា ដល់ទៅ ៣ ដង

ចុចអាន៖ សព្វថ្ងៃ អ្នកឆ្លង​ អូមីក្រុង អាចដោយសារមូលហេតុទាំងនេះ

ចុចអាន៖ ពេទ្យបកស្រាយ ឆ្ពុង ពិតជាជួយព្យាបាលអាការកូវីដ-១៩ បានឬយ៉ាងណា?

The post ពេទ្យប្រាប់របៀបថែទាំត្រឹមត្រូវ ជួយអ្នកជំងឺកូវីដគ្រប់ប្រភេទ ឆាប់ជាសះស្បើយ appeared first on Kampuchea Thmey Daily.