រាគរូស Archives - Kampuchea Thmey Daily

ហេតុអ្វីបានជាមនុស្សមួយចំនួន ផឹកកាហ្វេហើយទៅរាគរូស ?
មនុស្សជាច្រើនប្រហែលជាបានកត់សម្គាល់ឃើញថាផលិតផលសម្រកទម្ងន់ ឬថ្នាំបញ្ចុះលាមកសម្រាប់អ្នកដែលមានការទល់លាមក ជាធម្មតាវាមកក្នុងទម្រង់ជាកាហ្វេ​។ អ្នក​ខ្លះ​ថា​ផឹក​កាហ្វេ​ត្រូវតែ​បន្ទោបង់ ប៉ុន្តែ​សម្រាប់​អ្នក​ខ្លះ​ដែល​ផឹក​កាហ្វេ​ហើយ​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ។ ហេតុអ្វីបានជា​អញ្ចឹង?

លោក​វេជ្ជបណ្ឌិត Pirat Lokapattana វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​ខាងក្នុង ឬ Doctor Cat ពន្យល់​ថា
“កាហ្វេ និងជាតិកាហ្វេអ៊ីន​ជំរុញ​អ្នកទទួលប្រូតេអ៊ីន muscarinic រំញោច peristalsis ពោះវៀន លើស​ពីនេះ ការផឹកកាហ្វេលើសពី៣កែវ ឬច្រើនជាងនេះ ធ្វើឲ្យក្រពះលាតសន្ធឹង។ រំញោច​ការឆ្លុះ​ក្រពះពោះវៀន ដែលនាំទៅដល់ការបន្ទោរបង់ញឹកញាប់ឬរាគតែម្ដង។

ទោះយ៉ាងណាក៏ដោយ រឿងនេះនឹងកើតឡើងតែនៅពេល​ដែលអ្នកដែលមិនធ្លាប់​ពិសា​កាហ្វេពី​មុនមក ឬយូរៗ​ម្តង​ផឹក​កាហ្វេ​ដែល​មិន​ផឹក​កាហ្វេ​ជាប្រចាំ។ លើសពី​ហានិភ័យ​នៃ​ជំងឺរាគ អ្នកនៅតែ​អាច​ទទួល​រង​ឥទ្ធិពល​នៃ​ជាតិ​កាហ្វេអ៊ីន ក្នុងករណីខ្លះ ដូចជាញ័រ​ទ្រូង បេះដូង​លោត​ញាប់ គេង​មិន​លក់ ថប់បារម្ភ ឈឺក្បាល ឬមនុស្សខ្លះអាចមាន​អាឡ័កស៊ី​ទៅនឹង​ជាតិ​កាហ្វេអ៊ីន ដូចជា​បបូរមាត់​ហើម ឬ​អណ្ដាត កន្ទួល ហើម​មុខ ថប់ដង្ហើម ចង្អោរ​និង​ក្អួត និង​វិលមុខ​ផងដែរ។

ដូច្នេះ គន្លឹះ​ខ្លះៗសម្រាប់អ្នកដែល​កម្រ​ផឹកកាហ្វេ ប៉ុន្តែចង់ផឹកដើម្បីបំបាត់ភាពងងុយគេង ឬចង់ផឹក​ដើម្បី​ភ្លក់​រសជាតិ គួរ​ជ្រើសរើស​ផឹក​កាហ្វេ​ក្នុង​រូបមន្ត​ដែល​មិន​មាន​កំហាប់​ខ្លាំង អាច​ចាប់ផ្តើម​ជាមួយកាហ្វេ ឡាតេ ម៉ូចា ឬកាត់បន្ថយបរិមាណកាហ្វេ។ កុំផឹកលើសពី ១ កែវក្នុងពេលតែមួយ កុំផឹកលើសពី ៣ កែវ ឬ​ក៏​អាច​រក​អាហារ​ញ៉ាំ​ពេល​ផឹក​កាហ្វេ​ក៏បាន​។ វានឹងជួយឲ្យ​រាងកាយរបស់អ្នកស្រូបយកជាតិកាហ្វេអ៊ីនកាន់តែយឺត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្ថប្រយោជន៍ទទួលបាន បន្ទាប់ពីញ៉ាំសូកូឡាជារៀងរាល់ព្រឹក

The post ហេតុអ្វីបានជាមនុស្សមួយចំនួន ផឹកកាហ្វេហើយទៅរាគរូស ? appeared first on Kampuchea Thmey Daily.

ជំងឺ ៣ប្រភេទ កំពុងយាយីដល់កុមារកម្ពុជា
លោក សាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៨ ឧសភានេះថា បច្ចុប្បន្នជំងឺដែលតែងតែយាយីមកលើកុមារកម្ពុជា ភាគច្រើន គឺជំងឺផ្លូវដង្ហើម ជំងឺរាគ និងជំងឺគ្រុនឈាម។

លោកសាស្ត្រាចារ្យ បានបន្តថា ជាធម្មតាកុមារកម្ពុជា កើតមកភាគច្រើនតែងតែប្រឈមនឹងជំងឺផ្លូវដង្ហើមដូចជា រលាកទងសួត រលាកសួត ក្អក រលាកបំពង់ក គ្រុនក្តៅនិងជំងឺផ្តាសាយជាដើម។ ក្រៅពីនេះកុមារក៏ជួបប្រទះ​នឹងជំងឺរាគរួស ដែលបណ្តាលមកពីកត្តាអនាម័យដែលអាណាព្យាបាលឬឪពុកម្តាយមួយចំនួន នៅមិនទាន់ចេះ​ពីរបៀបថែទាំ និងផ្តល់ចំណីអាហារដល់ទារក និងកូនៗប្រកបដោយអនាម័យធ្វើឱ្យមាន​បញ្ហាជំងឺរាគរួស​និងមួយទៀតជំងឺគ្រុនឈាម ដែលជំងឺនេះកើតឡើងនៅរដូវភ្លៀងធ្លាក់ចម្លងពីមូសខ្លា។

លោកសាស្ត្រាចារ្យបានពន្យល់ថា មូសខ្លាវាកើតឡើងពីដង្កូវទឹក ដែលប្រជាពលរដ្ឋមិនបានអនាម័យ​នៅតាមបរិវេណលំនៅដ្ឋានបានល្អដូចជា មានវត្ថុដក់ទឹកដែលជាប្រភពនៃការកកើតដង្កូវទឹក​វិវត្តន៍ទៅ​ជាមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

លោកសាស្ត្រាចារ្យបានណែនាំឱ្យប្រជាពលរដ្ឋចូលរួមសំអាតបរិស្ថាននៅតាមលំនៅដ្ឋានឱ្យបានស្អាតលុបបំបាត់ជម្រកមូសខ្លាដើម្បីការពារកូនចៅរបស់យើងឱ្យចៀសផុតពីជំងឺគ្រុនឈាមដោយសារឆ្នាំនេះជាឆ្នាំដល់វដ្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈផ្ទុះលើកចុងក្រោយនៅឆ្នាំ២០១៩។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ក្រៅពីជំងឺទាំង៣ខាងលើមន្ទីរពេទ្យ ក៏ទទួលបានកុមារកើតមកមិនគ្រប់ខែផងដែរ ដោយក្នុង១ថ្ងៃៗ មានកុមារកើតមកមិនគ្រប់ខែ ចូលសម្រាកពេទ្យប្រមាណជាង១០នាក់ ក្នុងចំណោមអ្នកជំងឺ​សម្រាកពេទ្យថ្មីប្រមាណពី៧០ទៅ៨០នាក់ និងមានអ្នកជំងឺមកពិគ្រោះជំងឺក្រៅមានប្រមាណពី​៨០០​ទៅជិត១០០០នាក់ក្នុង១ថ្ងៃ៕

អត្ថបទ៖ សំអឿន

The post ជំងឺ ៣ប្រភេទ កំពុងយាយីដល់កុមារកម្ពុជា appeared first on Kampuchea Thmey Daily.

រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?
រាក​ធម្មតា និង​រាក​មួល​ជា​បញ្ហា​សុខភាព​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​គ្នា​។ ចំពោះ​រោគសញ្ញា​វិញ រាក​ធម្មតា និង​រាក​មួល​មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ចំនួន​ ដូចជា​ចុក​ពោះ ចង្អោរ និង​ហើម​ពោះ។ ស្រប​ពេល​ដែល​ការ​រាក​ធម្មតា ជា​ស្ថានភាព​ដែល​លាមក​រាវ​ខ្លាំង ​​បញ្ហា​រាក​មួល​ជា​ការ​ឆ្លង​មេរោគ​ ឬ​រលាក​ពោះវៀន​ ដែល​អាច​នាំ​ឲ្យ​មាន​ឈាម​ក្នុង​លាមក​រាវ​។

រោគសញ្ញា​នៃ​រាក​ធម្មតា និង​រាក​មួល

​​​​រាក​ធម្មតា

លាមក​រាវ​

បន្ទោបង់​ញឹកញាប់​ និង​ភ្លាម​ៗ

ចង្អោរ

ចុក​ពោះ

រាក​មួល

ឈឺ​បន្ទោបង់​ភ្លាម​ៗ

លាមក​រាវ

ចុក​ពោះ

ក្អួត

ចុក​សាច់​ដុំ

គ្រុន​ក្តៅ

មូលហេតុ​បង្ក​នៃ​រាក​ធម្មតា

ជា​ទូទៅ រាក​ធម្មតា អាច​បង្ក​ឡើង​ដោយ​កត្តា​ជា​ច្រើន​ រួម​មាន​៖

ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន

បញ្ហា​ប្រព័ន្ធរំលាយ​អាហារ

ការ​ឆ្លង​ប៉ារ៉ាស៊ីត

ជំងឺ​រលាក​ពោះវៀន​ធំ

អាហារ​​មួយ​ចំនួន

ការ​ព្យាបាល​ដោយ​កាំរស្មី

មូលហេតុ​នៃ​បញ្ហា​រាគ​មួល

ផ្ទុយ​នឹង​ការ​រាករូស​ធម្មតា រាក​មួល​ បណ្តាល​មក​ពី​មេរោគ ឬ​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ។ ពពួក​បាក់តេរី​ដែល​បណ្តាល​ឲ្យ​រាក​មួល​រួម​មាន​ Shigella, Salmonella, Escherichia coli និង​Campylobacter។

វិធី​បង្ការ​រាក​ធម្មតា និង​រាក​មួល

ញ៉ាំ​ទឹក​ស្អាត

ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ

លាង​សម្អាត​ដៃ​មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​បន្ទោបង់​រួច។

គន្លឹះ​ដោះស្រាយ​បញ្ហា​រាក​ធម្មតា និង​រាក​មួល

ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​

ញ៉ាំ​​អាហារ​ដែល​មាន​ជាតិ​Probiotics ដើម្បី​ប្រឆាំង​នឹង​បាក់តេរី​ ដូចជា​សូកូឡា​ពណ៌​ខ្មៅ ទឹក​ដោះ​គោ​ជូរ​

ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន។

ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

មិន​ថា​គ្នា​យើង​មាន​អាការៈ​រាក​ធម្មតា ឬ​រាក​មួល​នោះ​ទេ ក្នុង​ករណី​ដែល​យើង​មាន​រោគសញ្ញា​ទាំង​នេះ​ គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាមៗ។

ឈឺ​ពោះ​ធ្ងន់ធ្ងរ

ក្តៅ​ខ្លួន​ខ្លាំង

រាករូស​ច្រើន​ជាង​២ ទៅ​៣​ថ្ងៃ

មាន​អាការៈ​ដូចជា​ស្ងួត​មាត់​ និង​ធីងធោង។

ទឹក​នោម​​មាន​ពណ៌​ក្រមៅ និង​មាន​ក្លិន​ខ្លាំង៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ប្រុសៗញ៉ាំអាហារទាំងនេះច្រើន អាចប៉ះពាល់ អរម៉ូនភេទ

ចុចអាន៖ផ្លែឈើ ៥ ប្រភេទ ល្អសម្រាប់ខួរក្បាល ហើយក៏សម្បូរលើទីផ្សារ

The post រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា? appeared first on Kampuchea Thmey Daily.

ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន
ដូច​ដឹង​ស្រាប់​ហើយ រដូវ​ភ្លៀង​ទោះ​បី​ជា​សីតុណ្ហភាព​ត្រជាក់​ស្រួល​មែន ប៉ុន្តែ​បាក់តេរី មេរោគ និង​ជំងឺ​ឆ្លង​ផ្សេងៗ ក៏​ងាយ​កើត​ឡើង​ដែរ ហេតុនេះ​ប៉ា​ម៉ាក់​ត្រូវ​ប្រយ័ត្ន​កូនៗ​ឲ្យ​បាន​ច្រើន។ អត្ថបទ​នេះនឹង​លើក​ឡើង​ពី​ជំងឺ​មួយ​ចំនួន ដែល​ឧស្សាហ៍​កើតមាន ពិសេសកើត​លើ​ក្មេងៗ និង​រោគ​សញ្ញា​​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

១- ជំងឺ​គ្រុន​ឈាម

គ្រុន​ឈាម ជា​ជំងឺ​ឧស្សាហ៍​កើត​មាន​បំផុត​អំឡុង​ពេលរដូវ​វស្សា ឆ្លង​រាល​ដាល​តាម​រយៈ​មូស​ខាំ ដែល​ជា​ពពួក​មូសខ្លា ខណៈ​រោគសញ្ញា​​មាន​ដូច​ជា៖

– ក្តៅ​ខ្លួន​ខ្លាំង
– ឡើង​កន្ទួលលើ​ស្បែក
– ចំនួនប្លាកែតធ្លាក់ចុះ
– ងាយ​រងប្រតិកម្មលើស្បែក ឬច្រមុះ​ជា​ដើម។

២- ជំងឺ​បង្ក​ដោយ​វីរុស Chikungunya

ជំងឺ Chikungunya គឺ​បង្ក​ឡើង​ដោយ​សត្វ​មូស ដែល​រស់​នៅ​ក្នុង​ថ្លុក​ទឹក​ ហើយ​មូស​ទាំង​នោះ ត្រូវ​ប្រទះ​ឃើញ​មាន​គ្រប់​ទី​កន្លែង​ជុំ​វិញ​បរិវេណ​ផ្ទះ​របស់​យើង មាន​ទាំង​ក្នុង​ផើង​ផ្កា ទុយោទឹក នឹង​វត្ថុផ្សេងៗ​ទៀត​ដែល​ដក់​ទឹក​បាន ខណៈ​ភ្នាក់​ងារ​ចម្លង​ជំងឺ​នេះ គឺ​ជា​ពពួក​មូសខ្លា។ រោគ​សញ្ញា​មាន​ដូច​ជា៖

– ឈឺ​សន្លាក់ស្រួចស្រាវ
– គ្រុន​ក្តៅ​ខ្លាំង
– រងារ​ញាក់
– អស់​កម្លាំង។

៣- ជំងឺ​គ្រុនចាញ់

ជំងឺ​គ្រុន​ចាញ់ គឺ​ចម្លង​ពី​មូសដែក​គោល ខណៈ​ករណី​ឆ្លង​ជំងឺ​នេះ តែង​កើន​ឡើង​ខ្លាំង​អំឡុង​ពេល​រដូវ​ភ្លៀង​ចូល​មក​ដល់ ដោយ​ពពួក​មូស​​នឹង​បន្ត​ពូជ​នៅ​តាមកន្លែង​ដក់​ទឹក​ផ្សេង​ជុំ​វិញព្រៃក្បែរៗ​ផ្ទះ​របស់​យើង ខណៈ​រោគ​សញ្ញា​មាន​ដូច​ជា៖

– គ្រុន​ក្តៅ​ខ្លាំង
– ឈឹចុក​ចាប់​រាង​កាយ
– គ្រុនរងារញាក់
– បែក​ញើស​ខ្លាំង។

៤- ជំងឺ​អាសន្នរោគ

ជំងឺ​អាសន្នរោគ គឺ​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ និង​ទឹក​ដែល​មាន​ផ្ទុក​មេរោគ។ កង្វះ​អនាម័យ ក៏​ជា​មូល​ហេតុ​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺ​នេះ​ដូច​គ្នា។ អាសន្នរោគ គឺ​ត្រូវ​ការ​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​អាច​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ខណៈ​រោគ​សញ្ញា​ជាទូទៅ​មាន​ដូចជា៖

– ធ្លាក់​ចុះ​សម្ពាធ​ឈាម
– រមួល​សាច់​ដុំ
– ចង្វាក់​បេះដូង​លោត​ញាប់
– ស្ងួត​ ភ្នាសសើមនៅត្រង់បំពង់ក និងច្រមុះជាដើម។

៥- ជំងឺ​គ្រុន​ពោះ​វៀន

គ្រុន​ពោះ​វៀន ជា​ជំងឺ​ឆ្លង​ឧស្សាហ៍​កើត​មាន​ដូច​គ្នា​អំឡុង​រដូវ​ភ្លៀង​ចូល​មក​ដល់។ ជំងឺ​នេះ ធម្មតា​បង្ក​ឡើង​ដោយការ​ញ៉ាំ​អាហារ និង​ទឹក​មិនមាន​អនាម័យ​ ហើយ​រោគ​សញ្ញា​មាន​ដូច​ជា៖

– គ្រុន​ក្តៅ​រយៈ​ពេល​យូរ
– អស់​កម្លាំង
– ឈឺពោះ
– ទល់​លាមក
– ឈឺក្បាល
– ក្អួត។

៦- គ្រុន​ក្តៅ​ដោយ​សារ​ឆ្លង​រោគ (Viral fever)

ជំងឺ​នេះ អាច​កើត​ឡើង​គ្រប់​ពេល​វេលា​ពេញ​មួយ​ឆ្នាំតែម្ដង​ ប៉ុន្តែ​ហានិភ័យ​កើត​ជំងឺ​នេះ នឹង​កើន​ឡើង​កាន់​តែ​ខ្ពស់​អំឡុង​ពេល​រដូវ​ភ្លៀង ដោយ​រោគ​សញ្ញា​ជា​ទូទៅ​មាន​ដូចជា៖

– គ្រុនក្តៅ
– អស់​កម្លាំង​
– វិលមុខ
– ល្ហិតល្ហៃ
– គ្រុន​ញាក់
– ឈឺចាប់​រាងកាយ សាច់ដុំ និង​សន្លាក់។

៧- រាក

រាក ជា​បញ្ហា​សុខភាព​មួយ​ឧស្សាហ៍​កើត​មាន និងអាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​អំឡុង​ពេល​រដូវ​វស្សា​តែ​ម្តង។ ជំងឺរាក​​អាច​បណ្តាល​មក​ពី​ញ៉ាំអាហារ ឬ​ទឹក​គ្មាន​អនាម័យ ហើយ​​រោគ​សញ្ញា​មាន​ដូច​ជា៖

– លាមក​រាវ (សុទ្ធ​តែ​ទឹក)
– រមួល​ពោះ
– គ្រុន​ក្តៅ
– ហើម​ពោះ
– ក្អួត​ចង្អោរ
– ឈាម​ក្នុង​លាមក។

៨- ផ្តាសាយ​ធម្មតា និង​ផ្តាសាយ​ធំ

នៅ​ពេល​អាកាស​ធាតុ​ប្រែ​ប្រួល​ភ្លាមៗ នឹង​បង្ក​ឲ្យ​សីតុណ្ហភាព​រាងកាយ​យើង​ប្រែប្រួល​ដូច​គ្នា ហើយ​បញ្ហា​ចម្បង​អាច​កើត​មាន​ឡើង​ចំពោះ​សុខភាព គឺផ្តាសាយធម្មតា និងផ្តាសាយ​ធំ។ អំឡុង​ពេល​រដូវ​ភ្លៀង ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​យើង​នឹង​ចុះ​ខ្សោយ ដែល​ជា​កត្តា​កាន់​តែ​ងាយ​ធ្វើ​ឲ្យ​កើត​ផ្តាសាយ ក្អក និង​ផ្តាសាយ​ធំ ខណៈ​រោគសញ្ញា​ជាទូទៅ​មាន​ដូចជា៖

– ក្តៅ​ខ្លួន
– ឈឺ​សាច់​ដុំ
– ហៀរ​សំបោរ
– កណ្តាស់
– តឹង​ច្រមុះ។

៩- ជំងឺ Leptospirosis (ឆ្លង​មេរោគ​ពី​សត្វ)

ជំងឺ Leptospirosis សំដៅ​លើ​ការ​ឆ្លង​បាក់តេរី​មួយ​ប្រភេទ​ដែល​ជា​ការ​ចម្លង​ពី​សត្វ​មក​លើ​មនុស្ស នៅ​ពេល​មាន​ស្បែក​យើង​មាន​ការ​ដាច់​រលាត់​កន្លែង​ណា​មួយ។ ជំងឺ​នេះ​ជា​ធម្មតា​ឆ្លង​រាល​ដាល​តាម​រយៈ​​មុខ​របួស អំឡុង​ពេល​យើង​ធ្វើ​ដំណើរ​លុយទឹក​មាន​មេរោគ ប៉ះលើ​មុខ​របួស ខណៈ​រោគសញ្ញា​មាន​ដូច​ជា៖

– គ្រុនក្តៅ​ខ្លាំង
– ឈឺក្បាល
– ឈឺសាច់ដុំ
– ឈឺពោះ និង​រាក
– ឡើង​កន្ទួលលើ​ស្បែក។

១០- ឆ្លង​មេរោគ​ក្នុង​ក្រពះ

ឆ្លង​មេរោគក្នុង​ក្រពះ កើត​ឡើង​នៅ​ពេល​យើង​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​ដែល​មិន​ស្អាត​ល្អ​។ ជំងឺ​ក្រពះ​ពោះ​វៀន ជា​ជំងឺ​មួយ ជា​ទូទៅ​កើត​ឡើង​ពេល​ក្រពះ​មាន​ឆ្លង​មេរោគ និង​ឧស្សាហ៍​កើត​មាន​បំផុត​អំឡុង​ពេល​រដូវ​ភ្លៀង។ សូមផឹក​ទឹក​ដាំ​ពុះ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ញ៉ាំ​អាហារ​ចម្អិនឆ្អិនល្អ ដើម្បីអាចបង្ការ​បញ្ហាទាំងនេះ។ រោគសញ្ញា​ជំងឺនេះ​មាន​ដូចជា៖

– គ្រុន​ញាក់​ដោយ​សារ​សីតុណ្ហភាព​រាងកាយ​ធ្លាក់​ចុះ
– ក្អួត និង​ចង្អោរ
– រមួល ឬឈឺ​ពោះ
– រាក។

* វិធី​បង្ការ​ជំងឺ​រដូវ​ភ្លៀង

មាន​តិចនិក​មួយ​ចំនួន​​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ឧស្សាហ៍​កើត​មាន​អំឡុង​រដូវ​ភ្លៀង ដោយ​គ្រាន់​តែ​អនុវត្ត​ដូច​ខាង​ក្រោម៖

– ព្យាយាម​នៅ​ក្នុង​ផ្ទះ និង​កន្លែង​ដែល​គ្មាន​មូស
– ប្រើ​ថ្នាំ​បាញ់​មូស និង​ស្លៀក​ពាក់​ជិតៗ​ពេល​ចេញ​ទៅ​ក្រៅ​ផ្ទះ
– កុំ​ព្យាយាម​ទៅ​កន្លែង​មាន​មនុស្ស​កកកុញ​ច្រើន ដើម្បី​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ
– ផឹក​​ទឹក​ដាំ​ពុះ
– ញ៉ាំ​អាហារ​ស្រស់ៗ​ធ្វើ​ឲ្យ​ផ្ទាល់​ដៃ
– ត្រូវ​ប្រាកដ​ថា ផ្ទះ​របស់​យើង​មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់
– លាង​ដៃ​ឲ្យ​បាន​ស្អាត​មុន​ពេល​ញ៉ាំ​អាហារ
– កុំ​យក​ដៃ​ប៉ះ​ច្រមុះ ឬមាត់​មុន​លាង​សម្អាត​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ភេសជ្ជៈ ៤ មុខជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវភ្លៀង

ចុចអាន៖ ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ

The post ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន appeared first on Kampuchea Thmey Daily.

ក្មេង​តូចក្រោម២ឆ្នាំ ពេលរាក​រូស មិន​អាច​ឲ្យ​​ទឹក​ផ្លែ​ឈើស្រស់​ទេ
កូន​ក្មេង កាល​ណា​រាក ឬ​ក្តៅ​ខ្លួន​ មិន​ចង់​ញ៉ាំ​ចំណី​អាហារ​នោះ​ទេ តែ​បើ​បាន​​ទឹក​ផ្លែឈើ​ផ្អែមៗ​វិញ ដឹង​តែ​ដាក់​ចូល​បាន​ហ្មង។ ពេល​កូន​រាករូស ឬ​ក្តៅ​ខ្លួន ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែ​ឈើ​បាន​អត់?

បើ​តាម​ការ​បកស្រាយ​នៅ​ក្នុង​សៀវភៅ សំណួរ និងចម្លើយ ដែល​អ្នក​ថែទាំ​កុមារ​តែង​សួរ​ជា​ញឹកញាប់ ចងក្រង​ដោយ​មន្ទីរពេទ្យ​កុមារ​ជាតិ ក្មេង​តូចៗ​អាយុ​ក្រោម​២ឆ្នាំ ដែល​មាន​ជំងឺ​រាក​រូស ឬ​ក្តៅ​ខ្លួន យើង​មិន​អាច​ឲ្យ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​នោះ​ទេ ទោះ​ជា​ទឹក​ផ្លែឈើ​ស្រស់​ក៏​ដោយ។

ខាង​ក្រោម​នេះ ជា​របប​អាហារ​ពេល​កូន​រាករូស ឬ​ក្តៅ​ខ្លួន ទៅ​តាម​អាយុ៖

១. កូន​អាយុ ០-៦ ខែ
– បំបៅ​ដោះ​ញឹក​ជាង​ធម្មតា
– ឲ្យ​កូន​ញ៉ាំ​ទឹ​កអូរ៉ាលីត
– ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន ត្រូវ​ញ៉ាំ​អាហារ​មាន​តុល្យភាព និង​បន្ថែម​អាហារ​សម្បូរ​ជីវជាតិ ដើម្បី​បំពេញ​តម្រូវ​ការ​ថាមពល​រាង​កាយ អាច​ផលិត​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​កូន។

២. កូន​អាយុ ៦-១៣ ខែ
– បំបៅ​ដោះ​ញឹក​ជាង​ធម្មតា
– ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត។

២. កូន​អាយុ ២៤ ខែ
ម៉ាក់ប៉ាអាច​ឲ្យ​កូន​ផឹក​ទឹក​ផ្លែឈើ​ស្រស់ៗ និង​ទឹក​ដូង ព្រោះ​វា​ផ្តល់​ថាមពល វីតាមីន និង​សារធាតុ​រ៉ែ ថែម​អាច​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ ១០០% ប្រអប់។ ចំពោះ​ទឹក​ក្រូច ទឹក​ផ្លែ​ឈើ​មិន​សុទ្ធ ១០០% និង​កាហ្វេ ហាម​ឲ្យ​ញ៉ាំ​ដាច់​ខាត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

The post ក្មេង​តូចក្រោម២ឆ្នាំ ពេលរាក​រូស មិន​អាច​ឲ្យ​​ទឹក​ផ្លែ​ឈើស្រស់​ទេ appeared first on Kampuchea Thmey Daily.