រាជរដ្ឋាភិបាលកម្ពុជា Archives - Kampuchea Thmey Daily

ការឆ្លើយតបរបស់ WSJ នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា
អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កាសែត WSJ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយបានដកស្រង់ខ្លឹមសារចេញពីលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើជូនទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់ WSJ ប៉ុន្មានម៉ោងក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទមួយដោយប្រើប្រាស់ពាក្យពាក្យ “Scambodia” ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងសញ្ញាអញ្ញត្តិ (“ ”) និងមានការពន្យល់ពីនិពន្ធក៏ដោយ ក៏ពាក្យនេះមានន័យបង្អាប់ ដែលអាចនាំឱ្យមានការបកស្រាយខុសចំពោះប្រទេសមួយទាំងមូល និងប្រជាជនកម្ពុជា។ យើងជឿជាក់ថា ការផ្សាយព័ត៌មាន ជាពិសេសនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ គួរតែជៀសវាងការប្រើប្រាស់ភាសាដែលអាចបង្កឱ្យមានការរើសអើង ឬការប៉ះពាល់ដល់កិត្តិយស។

តាមរយៈអត្ថបទទស្សនៈនេះដដែល កាសែតWSJ បានទទួលយកការតវ៉ារបស់កម្ពុជា ដែលបានបើកផ្លូវឱ្យពិភពលោកបានឃើញពីការពិតអំពីជំហរ ឆន្ទៈព្រមទាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងព័ត៌មាននៅតែរក្សាជំហានដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ «Scambodia» ដែលបានប្រើដែលជាពាក្យបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះប្រទេសកម្ពុជាដូចដែលបានស្នើក្នុងលិខិតផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី។ ក្រសួងព័ត៌មានយល់ឃើញថា ការប្រើប្រាស់ឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកធ្វើជាឧបករណ៍សម្រាប់ចំណងជើងបែបអគតិ គឺជាបង្កការរើសអើងពូជសាសន៍ និងជាការរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។

ក្រសួងព័ត៌មាន នឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកស្មើមុខស្មើមាត់នៅក្នុងសហគមន៍អន្តរជាតិ និងក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងតំបន់ ដែលបានបន្តកិច្ចខិតខំបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីទឹកដីកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មានសូមរំលឹកជូនផងដែរថា បន្ទាប់ពីកាសែតWSJ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “How Cybercrime Became a Leading Industry in ‘Scambodia’” ក្រសួងព័ត៌មានបានចាត់វិធានការឆ្លើយតបភ្លាមៗ ព្រោះអត្ថបទនេះបានប្រើប្រាស់ពាក្យពេចន៍ខ្វះវិជ្ជាជីវៈ និងមានចរិតលក្ខណៈវិទ្ធង្សនាលើកិត្តិយសជាតិកម្ពុជា។ ជាមួយលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រសួងបានស្នើសុំការកែតម្រូវជាផ្លូវនូវកំហុសវិជ្ជាជីវៈ និងស្នើផ្សាយអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមលើនេះទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍ច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការយកឈ្មោះប្រទេសកម្ពុជា ទៅលេងសើចភ្ជាប់នឹងបញ្ហាឧក្រិដ្ឋកម្មសកល ដែលទង្វើនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ៕

The post ការឆ្លើយតបរបស់ WSJ នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា appeared first on Kampuchea Thmey Daily.

លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជា បន្តសកម្មភាពការទូត និងតវ៉ាចំពោះសកម្មភាពថៃតាមព្រំដែន
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន (Press Briefing) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងអនុវត្តសកម្មភាពការទូតយ៉ាងសកម្ម ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងស្មារតីសាមគ្គីជាតិរបស់ប្រជាពលរដ្ឋខ្មែរ។

លោកបានឱ្យដឹងថា បច្ចុប្បន្នលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងបន្តដំណើរទស្សនកិច្ចនៅ អូស្ត្រាលី បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅ សិង្ហបុរី និង នូវែលសេឡង់។ ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី បញ្ហាសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ពិសេសការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ដែលបានគាំទ្រកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមវិធីសន្តិភាព ដើម្បីធានាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ប្រមុខការទូតកម្ពុជា ក៏បានជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅ នូវែលសេឡង់ និង អូស្ត្រាលី ដោយបានពាំនាំសារសួរសុខទុក្ខពីព្រះមហាក្សត្រ ពី ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងពី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនខ្មែរនៅក្រៅប្រទេស។

ជាមួយគ្នានេះ លោក ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់អាទិភាពខ្ពស់បំផុតលើការការពារបូរណភាពទឹកដី ដោយប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធី រួមមានការទូត នយោបាយ សាធារណមតិ និងផ្លូវច្បាប់ ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ខណៈក៏ត្រៀមខ្លួនផ្នែកយោធា ដើម្បីអនុវត្តសិទ្ធិការពារខ្លួនផងដែរ។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានតាមដានយ៉ាងជិតស្និទ្ធចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយបានធ្វើការតវ៉ាជាផ្លូវការចំពោះរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការទៅភាគីថៃ ជំទាស់ចំពោះសកម្មភាពសាងសង់សំណង់នានា ដែលមានលក្ខណៈពង្រឹងទីតាំងយោធា និងស៊ីវិល នៅតំបន់ដែលបានកាន់កាប់ដោយខុសច្បាប់តាមរយៈការប្រើកម្លាំង។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា កម្ពុជា បន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀត។ កម្ពុជា ប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។

លោក ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

The post លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជា បន្តសកម្មភាពការទូត និងតវ៉ាចំពោះសកម្មភាពថៃតាមព្រំដែន appeared first on Kampuchea Thmey Daily.

រាជរដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា ឆ្លង និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងច្បាប់មួយដែលមាន ៥ជំពូក និង ២៤មាត្រា ដែលរៀបចំឡើងដោយផ្អែកលើច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មប្រភេទនេះ។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងកំណត់វិធានការផ្នែកព្រហ្មទណ្ឌ ដើម្បីទប់ស្កាត់ និងបង្ក្រាបអំពើឆបោកដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ដូចជា ការលួងលោមឱ្យបុគ្គលប្រគល់ទ្រព្យ ឬវិនិយោគក្នុងគម្រោងក្លែងក្លាយដែលអះអាងថាអាចទទួលបានប្រាក់ចំណេញខ្ពស់ ការក្លែងធ្វើជាលក់ផលិតផល ឬផ្តល់សេវាកម្មតាមអនឡាញជាដើម។

ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់នេះ រួមមានការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ ប្រភេទ ដូចជា បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទជ្រើសរើសឬបណ្តុះបណ្តាលបុគ្គលឱ្យចូលរួមប្រព្រឹត្តអំពើឆបោក ការប្រមូលឯកសារអត្តសញ្ញាណឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃក្នុងចេតនាទុច្ចរិត និងការកំណត់ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់ដែលពាក់ព័ន្ធ។

ក្រៅពីនេះ ច្បាប់ក៏កំណត់វិធានការពិសេសលើនីតិវិធីព្រហ្មទណ្ឌ ដូចជា ការកំណត់រយៈពេលឃាត់ខ្លួន ការផ្អាក ឬបង្កកទ្រព្យសម្បត្តិ ការរឹបអូសទ្រព្យ ការលើកលែងទោស ឬស្ថានសម្រាលទោស និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងកិច្ចប្រជុំដដែល  សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាដែលមានលក្ខណៈតំបន់ និងសកល ហើយកម្ពុជាក៏ជាប្រទេសមួយដែលរងផលប៉ះពាល់ និងខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះ យុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាសកម្មភាពបង្ហាញឱ្យល្អមើលនោះទេ ប៉ុន្តែជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មប្រភេទនេះ ដើម្បីការពារមុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គម។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តយកចិត្តទុកដាក់លើជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ និងអ្នកដែលមិនទាន់អាចត្រឡប់ទៅវិញបាន ដោយត្រូវគិតគូរទាំងផ្នែកជីវភាព និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹក មិនមានន័យថាកម្ពុជាបោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ ហើយរាជរដ្ឋាភិបាលនៅតែមានជំហរម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី តាមយន្តការការទូតដោយសន្តិវិទ្យា។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ បន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដោយត្រូវរក្សាទំនាក់ទំនងជាប្រចាំ និងត្រៀមផ្តល់ការសម្របសម្រួលជាបន្ទាន់នៅពេលមានភាពចាំបាច់៕

The post រាជរដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី appeared first on Kampuchea Thmey Daily.

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥ម៉ឺនរៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខែមេសា ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

ក្នុងលិខិតរបស់ក្រសួង បានបញ្ជាក់ថា «នៅខែមេសា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ»។

តាមរយៈលិខិតដដែលនេះ ក្រសួងមុខងារសាធារៈ បានណែនាំឱ្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ និងត្រូវ រៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៦ ឱ្យបានក្នុងសប្ដាហ៍ទី១ នៃខែឧសភា និងលើកទី២ ឱ្យបានក្នុងសប្ដាហ៍ទី៣នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។

ដោយឡែក ការបើកផ្ដល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕

The post រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ appeared first on Kampuchea Thmey Daily.

កម្ពុជា បិទមិនឱ្យធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងអស់ ដើម្បីសុវត្ថិភាពពលរដ្ឋគ្រប់ជាតិសាសន៍
រាជរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីសុវត្ថិភាពពលរដ្ឋគ្រប់ជាតិសាសន៍ ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ។  ការបិទនេះ ព្រោះតែថៃបាននិងកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា វាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួស ប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។

ក្រសួងមហាផ្ទៃ បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ នេះថា ៖” រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិ សាសន៍ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។“។

“ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងព្រះរាជាណាចក្រថៃត្រូវបន្តរស់នៅ និងធ្វើការក្នុង ប្រទេសថៃ ជាធម្មតា។ ដូចគ្នាដែរ ប្រជាពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជាជាធម្មតាដែរ រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះ គឺដើម្បី ធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋថៃកុំឱ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរ ពិសេសការឆ្លងកាត់ តាមព្រំដែន។“។ នេះគឺជាការសង្កត់ធ្ងន់របស់ក្រសួងមហាផ្ទៃដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។

វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញបន្ទាប់ពីមានការអំពាវនាវរបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សម្ដេច ហ៊ុន សែនអំពាវនាវទៅកាន់ ប្រជាជនកម្ពុជាដែលកំពុងរស់នៅ
ប្រទេសថៃ និងប្រជាជនថៃមេត្តាយោគយល់ និងផ្ដល់យោបល់ឱ្យរាជរដ្ឋាភិបាលកម្ពុជាជួយការពារ
សុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬ
ផ្សែងពុលរបស់ថៃ។

ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់ រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ផ្តល់ការគាំពារគ្រប់បែបយ៉ាងអស់ពីលទ្ធភាពដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងឡាយ ទាំងអ្នករស់នៅតំបន់ព្រំដែន និងទូទាំងប្រទេស ឱ្យបានដូចគ្នានឹងប្រជាពលរដ្ឋ កម្ពុជាដែរ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលថៃ ផ្តល់ការគាំពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដូចគ្នាដែរ៕

The post កម្ពុជា បិទមិនឱ្យធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងអស់ ដើម្បីសុវត្ថិភាពពលរដ្ឋគ្រប់ជាតិសាសន៍ appeared first on Kampuchea Thmey Daily.

រដ្ឋ​មាន​គម្រោង​ខ្ចី​លុយ​បរទេស​ជាង​៣ពាន់លានដុល្លារ​ក្នុង​ឆ្នាំ២០២៦ ​
​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ខ្ចី​លុយ​បរទេស​ក្នុង​ទំហំ​ប្រមាណ​ ២ប៊ីលាន​ពីរ​រយ​ហាសិប​លាន​អេសដេអ៊ែ ឬ​ប្រមាណ ១២ ៨០៨ ១៧៦ លាន​រៀល ស្មើ​នឹង​ជាង​៣ពាន់២០០​លាន​ដុល្លារ។ នេះ​បើ​តាម​សេចក្ដី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២៦។

​ក្នុង​សេចក្ដីព្រាង​ច្បាប់​នេះ​លុយ​ដែល​ខ្ចី​ក្នុង​ឆ្នាំ​២០២៦​ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​សាធារណៈ និង​គាំទ្រ​មូលនិធិ​ទ្រទ្រង់​ថវិកា ជា​គុណប្រយោជន៍​នៃ​ថវិកា​ទូ​ទៅ​របស់​រដ្ឋ​ ឬ​លើ​ការ​ធានា​របស់​រដ្ឋ។

ក្នុង​សេចក្ដីព្រាង​នោះ​បាន​បញ្ជាក់​បន្ថែម​ថា៖​«ការ​ខ្ចី​ប្រាក់​ពី​គេ​ដែល​ត្រូវ​ចុះ​កិច្ចសន្យា​ក្នុង​កម្រិត​ខាង​លើ​ ត្រូវ​មាន​លក្ខណៈ​ជា​ការ​ខ្ចី​សម្បទាន​ដែល​ត្រូវ​សង​វិញ​ជាមួយ​ការ​ប្រាក់​អនុគ្រោះ​»។

​គម្រោង​ខ្ចី​លុយ​ពី​បរទេស​ជាង​៣ពាន់លានដុល្លារ​នេះ​គឺ​ស្រប​គ្នា​នឹង​​តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ការ​គ្រប់គ្រង​ជាតិ​ក្នុង​ឆ្នាំ​២០២៥ មាន​ឱនភាព​ដែល​បាន​ន័យ​ថា​ចំណាយ​ច្រើន​ជាង​ចំណូល​ដល់​ជាង​ ៨ទ្រីលានរៀល ( ៨ ១៦៦ ៥៤៤ លាន​រៀល) ឬ​ស្មើ​នឹង​ប្រមាណ ២ពាន់លានដុល្លារអាមេរិក។

​​តាមរយៈសេចក្ដីព្រាងច្បាប់ដែលកំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា​នេះ ក្នុង​ឆ្នាំ​២០២៦ រដ្ឋាភិបាល​មាន​គម្រោង​ចំណាយ​ប្រមាណ ១០ពាន់លានដុល្លារអាមេរិក​កើន​ឡើង ៧,៨%​បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ខណៈ​ចំណូល​រដ្ឋ​ក្នុង​ឆ្នាំ២០២៦​​ ត្រូវ​បាន​រំពឹង​ថា​រក​បាន​ប្រមាណ​៧ពាន់​៦រយលានដុល្លារ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា​បញ្ហា​ជា​ច្រើន​កើត​ឡើង​ជា​បន្តបន្ទាប់​តាំង​ពី​កូវីដ១៩​ បញ្ហា​ទេសចរណ៍​ និង​សង្គ្រាម​មក​ ច្បាស់​ណាស់​ថា​ចំណូល​កម្ពុជា​ត្រូវ​ថយ​ចុះ។ លោក​ថា​ការ​បង្កើត​ថវិកា​ជាតិ និង​គម្រោង​ខ្ចី​លុយ​នេះ​គឺ​ជា​អាទិភាព​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ស្រប​ពេល​ដែល​មាន​ការ​គំរាម​កំហែង​សន្តិសុខ​ពី​ប្រទេស​ជិត​ខាង​ ទោះ​ជា​យ៉ាង​ណា​លោក​ថា​រដ្ឋាភិបាល​គួរ​តែ​គិតគូរ​ពីបញ្ហា​បំណុល​នេះ​ផង​ដែរ។

លោក​ថា៖ «សំខាន់​ថា​តើ​យើង​អាច​មាន​លទ្ធភាព​រក​លុយ​សម្រាប់​សង​គេ​វិញ​បាន​ដែរ​ឬ​អត់? ជា​ពិសេស​គឺ​ការ​ខ្ចី៣ពាន់លាន​នេះ​។ ការ​ខ្ចី​នេះ​បើ​មើល​ទៅ​វា​មិន​ទាន់​ដល់​ពិតាន​នៃ​ការ​ខ្ចី​បំណុល​សាធារណៈ​ទេ​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​មិន​ទាន់​មាន​លទ្ធភាព​សង​វា​គឺ​ជា​បញ្ហា​មួយ​។ មាន​ប្រទេស​ខ្លះ​គឺ​មិនមែន​ធ្លាក់​ចូល​បំណុល​សាធារណៈ​ដោយ​សារ​ការ​ឆ្លង​ផុត​បន្ទាត់​ក្រហម​នៃ​កម្រិត​កម្ចី​ទេ តែ​ដោយ​សារ​សេដ្ឋកិច្ច​ខ្លួន​ឯង​ហ្នឹង​ដាប​អញ្ចឹង​គឺ​មិន​អាច​រក​លុយ​សង​បំណុល​ហ្នឹង​បាន​ទេ​»។

បើ​តាម​លោក​បណ្ឌិត​ មាស នី​​ តាម​លទ្ធភាព​របស់​កម្ពុជា​បច្ចុប្បន្ន ​លោក​មើល​ឃើញ​ថា​អាច​រក​ចំណូល​ដើម្បី​ផ្គត់​ផ្គង់​ដល់​ការ​ចំណាយ​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​បាន​ តែ​បញ្ហា​នោះ​ថា​ដោយ​សារ​បញ្ហា​ពុករលួយ​បាន​ធ្វើ​ឱ្យ​លុយ​ជា​ច្រើន​បាន​ហូរ​ចេញ​ពី​ហោប៉ៅ​រដ្ឋ​ចូល​ទៅ​បុគ្គល​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​រដ្ឋ​បន្ត​ការ​ខ្វះខាត​បែបនេះ។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​មាន​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​និង​មាន​ចំណាត់​ការ​ឱ្យ​បាន​ខ្លាំង​ក្លា​លើ​បញ្ហា​នេះ។

យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ខែ​សីហា ឆ្នាំ២០២៥ កម្ពុជា​ជាប់​បំណុល​ប្រមាណ ១ម៉ឺន២ពាន់លានដុល្លារអាមេរិក ក្នុង​នោះ​៩៩%​ជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​។ ប្រទេស​ចិន​ជា​ម្ចាស់​បំណុល​ធំ​មួយ​របស់​កម្ពុជា​ដែល​​កម្ពុជា​ជំពាក់​បំណុល​ប្រមាណ​ ៤ពាន់លានដុល្លារអាមេរិកស្មើ​នឹង​៣៣​ភាគរយ​នៃ​បំណុល​សរុប៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​

The post រដ្ឋ​មាន​គម្រោង​ខ្ចី​លុយ​បរទេស​ជាង​៣ពាន់លានដុល្លារ​ក្នុង​ឆ្នាំ២០២៦ ​ appeared first on Kampuchea Thmey Daily.

កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ចាប់ផ្ដើមក្រោមវត្តមានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងជំនាញអន្តរជាតិជាច្រើនរូប
កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមជាផ្លូរការ នព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ។

ពិធីបើកកិច្ចប្រជុំកំពូលនេះបានធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រមទាំងមានការពីសំណាក់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​ប្រទេសជាមិត្តមួយចំនួន និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញជាតិ អន្តរជាតិជាច្រើនជាច្រើនរូបទៀត។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ លោកស្រី Armida Salsiah Alisjahbanaអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក(ESCAP)  បានថ្លែងសុន្ទរកស្វាគមន៍ បន្ទាប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងសន្ទរកថាបើកអំពីការជំរុញកំណើនបៃតង និងឱកាស បន្ទាប់មក លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងសន្ទករគន្លឹះបើកកិច្ចប្រជុំទី១ លើគោលនយោបាយ និងការចូលរួមរបស់ប្រទេសកម្ពុជា ក្នុងការគាំទ្រចីរភាពអាកាសធាតុ។​

*សម្រាប់កិច្ចកិច្ចប្រជុំតុមូលទី១៖ ស្តីពីការជំរុញនិរន្តភាព និងការពន្លឿនសកម្មភាពអាកាសធាតុ ដំណោះស្រាយ សម្រាប់ភពផែនដី។

នៅពេលរសៀលឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទទួលបន្ទុកសេដ្ឋកិច្ច និងពិពិធកម្មពាណិជ្ជកម្ម នឹងថ្លែងសន្ទរកថា ពិសេសអំពី៖ ការបើកទីផ្សាររបស់កម្ពុជាសម្រាប់សេដ្ឋកិច្ចបៃតង ឱឧកាសសម្រាប់ការវិនិយោគបៃតង និងអាជីវកម្មប្រកបដោយចីរភាព។ ខណៈលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ នឹងថ្លែងសន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី២៖ ការជំរុញនវានុវត្តន៍ និងឧស្សាហូបនីយកម្មប្រកបដោយចីរភាព។

*កិច្ចប្រជុំតុមូលទី២៖ ការលើកម្ពស់ចក្រាភាព និងក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច បញ្ហាប្រឈម និងឱកាសក្នុងសេដ្ឋកិច្ចចក្រា។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នឹងថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី៣៖ ដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន។ ព្រមទាំងកិច្ចប្រជុំតុមូលទី៣៖ ការសម្រេចបានគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធ – ការគ្រប់គ្រង ការផ្លាស់ប្តូរថាមពល។

ថាមពលកកើតឡើងវិញ ហិរញ្ញប្បទានបៃតង ទីផ្សារឥណទានកាបូន គោលដៅអភិវឌ្ឍន៍ដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថាន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីសម្រេចឱ្យបានពេញលេញនូវចក្ខុវិស័យរបស់កម្ពុជា ប្រកបដោយភាពស្អាត បៃតង និងចីរភាព និងបញ្ជាក់ពីការចូលរួមរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុដោយជោគជ័យ និងមានអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

កិច្ចប្រជុំកំពូលបៃតង និងនិរន្តរភាពពិភពលោកឆ្នាំ ២០២៥ មានគោលបំណងគាំទ្ររបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ និងដើម្បីរក្សាគោលការណ៍ 4Ps Planet, People, Prosperity, and Partnership។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពន្លឿនដំណោះស្រាយសកល និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើតពាណិជ្ជកម្ម និងសេដ្ឋកិច្ចកាន់តែបៃតង និងនិរន្តរភាព។ កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើការប្រែប្រួលអាកាសធាតុ សកម្មភាពអាកាសធាតុ ការវិនិយោគប្រកបដោយនិរន្តរភាព ហិរញ្ញវត្ថុបៃតង និងកំណើនបៃតង។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់សេដ្ឋកិច្ចបៃតង និងនិរន្តរភាព រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញយ៉ាងសកម្មរបៀបវារៈនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ខ្លួន តាមរយៈយុទ្ធសាស្ត្រ និងគោលនយោបាយកំណើនបៃតង។ យុទ្ធសាស្ត្របញ្ចកោណ ផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងធន់។ ការអនុវត្តធុរកិច្ចបៃតងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ព្រោះការទទួលយកការអនុវត្តប្រកបដោយនិរន្តរភាពមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងមានការប្រកួតប្រជែងរយៈពេលវែង និងភាពធន់នៃសេដ្ឋកិច្ចផងដែរ។

នៅលើមុំនៃ WGSS ក្រុមប្រឹក្សាប្រឹក្សាគោលនយោបាយពាណិជ្ជកម្ម និងសង្គមសេដ្ឋកិច្ចកម្ពុជាកំពុងសហការរៀបចំពិព័រណ៍ការវិនិយោគបៃតង ដែលត្រូវបានរចនាឡើងជាមជ្ឈមណ្ឌលសំខាន់មួយដើម្បីប្រមូលផ្តុំអាជីវកម្មបៃតង និងនិរន្តរភាព គម្រោង និងសហគ្រាសធុនតូច និងមធ្យមនៅទូទាំងតំបន់ ដើម្បីចូលរួម និងជំរុញកិច្ចសហការ និងភាពជាដៃគូ។ វានឹងនាំមកនូវអ្នកពាក់ព័ន្ធសំខាន់ៗ ការសម្របសម្រួលការតភ្ជាប់ និងការវិនិយោគសំខាន់ៗនៅក្នុងគំនិតផ្តួចផ្តើមបៃតង។

កម្មវត្ថុនៃកិច្ចប្រជុំ គឺដើម្បីបង្ហាញពីគំនិតច្នៃប្រឌិតពណ៌បៃតង និងបង្ហាញពីបច្ចេកវិទ្យា ផលិតផល និងសេវាកម្មដែលបង្ហាញពីដំណោះស្រាយទំនើបៗនៅទូទាំងប្រតិបត្តិការប្រកបដោយនិរន្តរភាពចម្រុះ និងដើម្បីជួយសម្រួលដល់ការវិនិយោគហិរញ្ញវត្ថុនៅក្នុងគម្រោង និងក្រុមហ៊ុនប្រកបដោយនិរន្តរភាពបរិស្ថាន អនុញ្ញាតឱ្យមានឱកាស និងសក្តានុពលសម្រាប់ការផ្លាស់ប្តូរបៃតង និងដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍អាជីវកម្មដោយផ្តល់នូវកន្លែងជាក់លាក់សម្រាប់អន្តរកម្មអាជីវកម្មទៅអាជីវកម្ម (B2B) និងអាជីវកម្មទៅរដ្ឋាភិបាល (B2G) អន្តរកម្មអាជីវកម្ម ភាពជាដៃគូ និងការចូលប្រើប្រាស់ទីផ្សារសម្រាប់ផលិតផល និងសេវាកម្មបៃតងនៅទូទាំងពិភពលោក។

កិច្ចប្រជុំនេះក៏មានការដាក់តាំងពិព័រណ៍បង្ហាញពីជម្រើសឈានឆ្ពោះទៅរកដំណោះស្រាយដោយនិរន្តរភាព ឆ្លើយតបនឹងបញ្ហាប្រឈមសកលដែលចូលរួម ចំណែកដល់ ប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ របស់ក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សមាគម និងអង្គការដៃគូសហការនានាផងដែរ៕

The post កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ចាប់ផ្ដើមក្រោមវត្តមានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងជំនាញអន្តរជាតិជាច្រើនរូប appeared first on Kampuchea Thmey Daily.

​រដ្ឋ​ចាយ​លុយ​ក្នុង​ឆ្នាំ​២០២៤អស់ជាង​៨ពាន់លានដុល្លារ ខណៈ​រក​ចំណូល​បាន​ជាង​៧ពាន់​លាន​​
​រដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​អនុវត្ត​ក្នុង​ឆ្នាំ​២០២៤​អស់​ជា​៣២ពាន់ប៊ីលានរៀល​ដែល​ស្មើ​នឹង​ប្រមាណ ៨ពាន់​២រយលានដុល្លារ ខណៈ​ក្នុង​ឆ្នាំ​ដដែល​នេះ​រក​ចំណូល​បាន​ជិត​៣០​ពាន់​ប៊ីលាន​រៀល​ដែល​ស្មើ​នឹងប្រមាណ ៧ពាន់​៥​រយ​លានដុល្លារ។ នេះ​បើតាម​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទួទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រងឆ្នាំ​២០២៤។

តាម​សេចក្ដីព្រាង​ច្បាប់​នេះ​គឺ​ក្នុង​ឆ្នាំ​២០២៤ រដ្ឋបាន​ចំណាយ​លើស​ពី​ចំណូល​ក្នុង​ឆ្នាំ​ប្រមាណ​ជិត​១ពាន់​លានដុល្លារ​អាមេរិក ខណៈ​ការ​រក​ចំណូល​តិច​ជាង​ការ​ព្រាង​ទុក​ប្រមាណ​៨ភាគរយ និង​ចំណាយ​ក៏​តិចជាង​គម្រោង​ចំណាយ​ក្នុង​ច្បាប់​ប្រមាណ​១០ភាគរយផងដែរ​។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​ទី​២៤ ខែ​តុលា ការ​អនុវត្ត​ថវិកា​ឆ្នាំ​២០២៤ នៅ​តែ​អាច​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ដូច​ការគ្រោង​ទុក​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ដែល​ស​បញ្ជាក់​ថា​ថវិកា​ឆ្នាំ​២០២៤ បាន​ដើរ​តួ​ជា​ឧបករណ៍​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ប្រកប​ដោយប្រសិទ្ធភាព​ និង​ស័ក្កិសិទ្ធិភាព​ក្នុង​ការ​រក្សា​បាន​នូវ​លំនឹង​សេដ្ឋកិច្ច​ និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​លើក​កម្ពស់​សមធម៌ និង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​​​

The post ​រដ្ឋ​ចាយ​លុយ​ក្នុង​ឆ្នាំ​២០២៤អស់ជាង​៨ពាន់លានដុល្លារ ខណៈ​រក​ចំណូល​បាន​ជាង​៧ពាន់​លាន​​ appeared first on Kampuchea Thmey Daily.