រុករករ៉ែ Archives - Kampuchea Thmey Daily

ស្ត្រីជាភរិយាស្នើសុំអន្តរាគមន៍ ក្រោយប្តីត្រូវឃុំខ្លួនពាក់ព័ន្ធករណីរុករករ៉ែមាសខុសច្បាប់នៅមណ្ឌលគិរី
ស្ត្រីជាភរិយាឈ្មោះ ស្រី និច្ច អាយុ៣០ឆ្នាំ មានកូនក្នុងបន្ទុកអាយុជាង១ខួប បានអំពាវនាវដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តមណ្ឌលគិរី ជួយពិនិត្យ និងសម្របសម្រួលករណីប្តីរបស់ខ្លួនដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្តោះ​អាសន្ន ពាក់ព័ន្ធនឹងការរុករករ៉ែមាសដោយគ្មានអាជ្ញាប័ណ្ណ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក។

បើតាមការលើកឡើងរបស់ស្ត្រីជាភរិយា ប្តីរបស់គាត់អាយុឈ្មោះ ភឹម ​ភា អាយុ៣២ឆ្នាំ បានចាកចេញពីផ្ទះរយៈពេលពីរថ្ងៃ ដើម្បីចូលព្រៃស្វែងរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ មុនពេលទទួលដំណឹងថាត្រូវបានមន្ត្រីបរិស្ថានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ។ អ្នកស្រីអះអាងថា គ្រួសាររបស់ខ្លួនមានជីវភាពខ្វះខាត ពឹងផ្អែកលើការធ្វើស្រែ និងគ្មានប្រភពចំណូលស្ថិរភាពផ្សេងទៀត។

ជនសង្ស័យ

អ្នកស្រីបានបញ្ជាក់ថា នេះជាលើកទី២ហើយដែលប្តីរបស់ខ្លួនចូលព្រៃរកមាស។ លើកទី១ គាត់បានត្រឡប់មកវិញជាមួយប្រាក់ចំណូលប្រមាណ ២០ ម៉ឺនរៀល ខណៈលើកទី២ ចូលព្រៃបានត្រឹមពីរថ្ងៃ ក៏ស្រាប់តែទទួលដំណឹងថាប្តីរបស់ខ្លួនត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ អ្នកស្រីបន្តថា ក្រោយការឃុំខ្លួនប្តី គ្រួសារកាន់តែជួបការលំបាក ព្រោះប្តីជាមេគ្រួសារ និងជាអ្នករកចំណូលសំខាន់សម្រាប់ម្តាយចាស់ ប្រពន្ធ និងកូនតូច។

សកម្មភាពរែងមាស

បើតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៥៩ នាទី លោក ហាស វិបុល  ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំ មន្ត្រីឧទ្យានុរក្ស ធ្វើការចុះល្បាត អង្កេត ត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាប បទល្មើសធនធាន ធម្មជាតិ ករណីការរុករករ៉ែដោយគ្មានលិខិតអនុញ្ញាត នៅចំណុចលូងឈូង ស្ថិតនៅភូមិ ស្រែហ៊ុយឃុំស្រែហ៊ុយ ស្រុកកោះញ៉ែកបានចាប់ឃាត់ជនសង្ស័យអាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ អូរយ៉េស ឃុំស្រែសង្គម ស្រុកកោះញ៉ែក ដែលបានធ្វើសកម្មភាព កាប់គាស់កកាយ និងដឹកជញ្ជូនដីដើម្បីរ៉ែងរកមាសដោយខុសច្បាប់។ ក្រៅពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ម៉ូតូគ្មានស្លាកលេខមួយគ្រឿងមករក្សាទុកដើម្បីធ្វើបន្តទៅតាមនីតិវិធី។

កងកម្លាំងចុះល្បាត

ដោយមានការសម្រកសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្ត រួមទាំងពិនិត្យអង្គហេតុ អង្គច្បាប់ ភស្ដុតាង និងធ្វើការស្ដាប់ចម្លើយជនសង្ស័យរួចមកមន្រ្តី នគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ចៅក្រមសើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រចឱ្យឃុំខ្លួន ជនសង្ស័យខាងលើ តាមដីការបង្គាប់ឱ្យឃុំខ្លួនពីបទ ការរុករករ៉ែដោយគ្មានលិខិតអនុញ្ញាត ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងត្រូវផ្តន្ទាទោស។

ជុំវិញករណីនេះ ភាគីគ្រួសារស្នើសុំការអនុគ្រោះដោយសារស្ថានភាពជីវភាព ខណៈអាជ្ញាធរបរិស្ថានអះអាងថា ការចាត់វិធានការនេះធ្វើឡើងស្របតាមច្បាប់ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការរុករករ៉ែខុសច្បាប់ក្នុងតំបន់ការពារ។

ជុំវិញសំណុំរឿងនេះ លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី ប្រាប់កម្ពុជាថ្មីថា លោកមិនទាន់បានដឹងរឿងនេះទេ ខណៈមានធុរៈនៅភ្នំពេញ។ ប៉ុន្តែលោកអះអាងថា នឹងពិនិត្យមើលសំណុំរឿងនេះ ពេលទៅដល់កន្លែងធ្វើការវិញ៕

ដោយ៖​ រៀម សុខហេង

The post ស្ត្រីជាភរិយាស្នើសុំអន្តរាគមន៍ ក្រោយប្តីត្រូវឃុំខ្លួនពាក់ព័ន្ធករណីរុករករ៉ែមាសខុសច្បាប់នៅមណ្ឌលគិរី appeared first on Kampuchea Thmey Daily.

​ក្រុមហ៊ុនរុករករ៉ែមាសនៅខេត្តមណ្ឌលគិរីមានបទពិសោធន៍ជាង២០ឆ្នាំ ល្បីខាងចំណាយថ្លៃដើមតិច
​បង្កើតឡើងក្នុងឆ្នាំ១៩៦៩ ក្រុមហ៊ុន ​Emerald Resources គឺជាក្រុមហ៊ុនរុករក និងចម្រាញ់មាសដ៏ល្បីល្បាញបំផុតមួយនៅ​ក្នុង​ទីក្រុង​ Perth​ ប្រទេស​អូស្រ្តាលី ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ ខាងរុករករ៉ែមាសប្រកបដោយភាពជោគជ័យ ឆាប់រហ័ស និងចំណាយថ្លៃដើមតិច នៅក្នុងប្រទេសអូស្រ្តាលី និងប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនមានតម្លៃទីផ្សារ៤៦៣លានដុល្លារ មានភាគហ៊ុនជាង៥០០លានហ៊ុន។

ក្រុមហ៊ុន ​Emerald Resources មានក្រុមវិស្វករ និងភូគព្ភវិទូសមត្ថភាពខ្ពស់ ដែលធ្លាប់បានទទួលជោគជ័យ លើគម្រោងរុករក និងចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើនដូចជា គម្រោង Bonikro Gold Project នៅក្នុងប្រទេសកូឌីវ័ Cote d’Ivoire សម្រាប់ក្រុមហ៊ុន Equigold NL និងក្រុមហ៊ុន Regis Resources Ltd។

មុននឹងក្រុមហ៊ុនទទួលបានគម្រោងរ៉ែមាសនៅក្នុងប្រទេសកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនធ្លាប់បានសិក្សា និងវាយតម្លៃគម្រោងជាច្រើនផ្សេងទៀតនៅលើពិភពលោករួចមកហើយ។ ចាប់តាំងពីឆ្នាំ២០១៦មក ក្រុមហ៊ុនផ្ដោតលើការរុករក និងអភិវឌ្ឍគម្រោងរ៉ែមាស ដែលទទួលបានអាជ្ញាបណ្ណ១០០%លើផ្ទៃដីជាង១,២០០គីឡូម៉ែត្រការ៉េនៅក្នុងប្រទេសកម្ពុជា។ គម្រោងរ៉ែមាសនៅក្នុងប្រទេសកម្ពុជានេះគឺជាគម្រោងថ្មីបំផុតរបស់ក្រុមហ៊ុន ដែលស្ថិតនៅចម្ងាយ២៧៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន Renaissance Minerals Cambodia Limited​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ​Emerald Resources ត្រូវបានរាជរដ្ឋាភិបាល​កម្ពុជាអនុញ្ញាតឱ្យ​ប្រតិបត្តិការ​អាជីវកម្មចម្រាញ់​រ៉ែ​មាស​ នៅតំបន់​អូរ​ខ្វាវក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នៅលើ​ទំហំ​ផ្ទៃដី​ជាង​១៨.០០០​ហិកតា។

យោងតាម​ក្រសួង​រ៉ែ​ និង​ថាមពល ការដ្ឋាន​អាជីវកម្ម ​និង​រោងចក្រ​រ៉ែ​មាស​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២០​ ដោយ​ប្រើ​ដើម​ទុន​អស់​ប្រមាណ​១២០​លាន​ដុល្លា​អាមេរិក ក្រោយពីបានសិក្សាអស់​រយៈ​ពេល​ជិត​១៤​ឆ្នាំ។ មាស​សុទ្ធ​ជា​មធ្យម​ចំនួន​៣​តោន នឹង​ត្រូវ​បាន​ផលិត​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រតិបត្តិការ​រយៈ​ពេល​៨ឆ្នាំ​លើក​ដំបូង​របស់​ខ្លួន។

ក្រសួង​បន្ថែម​ថា ការដ្ឋាន​អាជីវកម្ម​ និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​២​លាន​តោន​ក្នុង​មួយឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត​៩០​%​បាន​ប្រមាណ​៣​តោន​ក្នុង​មួយឆ្នាំ។ សម្រាប់​រយៈ​ពេល​ប៉ាន់ស្មាន៨​ឆ្នាំ​ដំបូង វា​នឹង​អាច​ទាញ​ចំណូល​ដុល​ប្រមាណ​១៨៥​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​ចំណូល​សួយ​សារ និង​សារ​ពើ​ពន្ធ​ផ្ទាល់​មាន​ប្រមាណ​៤០​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

​រ៉ែ​មាស​ដែល​ក្រុម​ហ៊ុន​អូស្រ្តាលី​ទទួល​បាន នឹងនាំ​យក​ទៅ​បន្សុទ្ធ​នៅ​ប្រទេស​អូស្រ្តាលី ដើម្បី​លក់​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ។ ក្រៅពីក្រុមហ៊ុន​អូស្រ្តាលី គឺ​មាន​ក្រុមហ៊ុន​ផ្សេង​ទៀតមក​ពី​ប្រទេស​កាណាដា ឥណ្ឌា ចិន និង​ក្រុមហ៊ុន​ចម្រុះទុន​ខ្មែរ-​ចិន ដែល​កំពុង​សិក្សា​និង​ឈាន​ទៅ​ដល់​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស​នេះ ដែល​មាន​នៅ​ខេត្ត​ក្រចេះ ខេត្ត​ព្រះវិហារ ខេត្ត​បាត់ដំបង និង​ខេត្ត​រតនគិរី​ជា​ដើម។

យោងតាមស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ អាជីកម្ម​រ៉ែ​មាស​នេះ​នឹង​អាច​ឲ្យ​កម្ពុជាបង្កើត​ចំណូល​ពន្ធ​និង​សួយសារ​ជាង​៣០០​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​៧​ឆ្នាំ៕

អត្ថបទ៖ វ៉ាត វិន

The post ​ក្រុមហ៊ុនរុករករ៉ែមាសនៅខេត្តមណ្ឌលគិរីមានបទពិសោធន៍ជាង២០ឆ្នាំ ល្បីខាងចំណាយថ្លៃដើមតិច appeared first on Kampuchea Thmey Daily.

ទីតាំង​ជីក​រុក​រក​រ៉ែ​ត្បូង​៥​ទីតាំង​នៅ​ស្រុក​បរកែវ​ត្រូវ​បាន​អាវុធ​ហត្ថមូលដ្ឋានចុះត្រួតពិនិត្យ
កម្លាំងកងរាជអាវុធហត្ថស្រុកបរកែវ​កាលពីវេលាម៉ោង៩និង០០នាទី​ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ២០២១​បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​​ធ្វើ​អាជីវកម្ម​ជីក​ដីរុករករ៉ែ ត្បូង​ ចំនួន​៥ទីតាំង​ ស្ថិត​នៅ​ក្នុង​ចម្ការ​កៅស៊ូ​ ក្ក្នុងភូមិ១ ឃុំ​ឡាមិញ​ ស្រុកបរកែវ​ ខេត្ត​រតនគីរី​។

លោក អ៊ុង ហួរ ប្រធាន​មន្ទីរ​ រ៉ែ​ និង​ថាមពលខេត្ត សារព័ត៌មានមិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី១៨ ​ខែ​មករា ឆ្នាំ២០២១នេះ។

គួរ​រំលឹក​ផង​ដែរ​ថា ​ថៅ​កែ​ត្បូង​នៅ​ក្នុង​ខេត្ត​រតនគិរី​មួយ​ចំនួន​បាន​ទិញ​ដី​ក្នុង​តម្លៃ​ថ្លៃ​ ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ទិញ​ដី​ជីក​ដែល​មាន​ត្បូង​នៅ​ក្នុង​ចម្ការ​កៅស៊ូ​នៅ​ស្រុក​បរកែវ​ ខណៈ​ម្នាក់​ៗ​ពួក​គាត់​មិន​គិត​ពី​ហានិភ័យ​ឡើយ។

បង​ប្អូន​ខ្លះ​បាន​ទៅ​ជីក​នៅ​រណ្ដៅ​ចាស់​ក៏​បាន​បាក់​ដី​សង្កត់​ពី​លើ​ស្លាប់​ក៏​មាន​ដែរ​ ដោយ​សារ​ការ​ខ្វះ​ខាត ​និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទើប​ពួក​គាត់​ខំ​​ប្រឹង​ប្រែង​ក្នុង​ឧបសគ្គ​បែប​នេះ។​ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​នោះ​វិញ ​មិន​បាន​ហាម​ឃាត់​ឈ្មួញ​ទាំង​នេះ​ឡើយ ​ឲ្យ​ជីក​យ៉ាង​អនាធិបតេយ្យ៕

វុទ្ធឦសាន

The post ទីតាំង​ជីក​រុក​រក​រ៉ែ​ត្បូង​៥​ទីតាំង​នៅ​ស្រុក​បរកែវ​ត្រូវ​បាន​អាវុធ​ហត្ថមូលដ្ឋានចុះត្រួតពិនិត្យ appeared first on Kampuchea Thmey Daily.