រឿងខ្លី Archives - Kampuchea Thmey Daily

អត្ថបទលើកទឹកចិត្ត៖ «ដណ្ដើមគុណសម្បត្តិ»
កាលគ្រាមួយនោះអវៈយវៈនៃរាងកាយមនុស្សបានជួបប្រជុំគ្នាជាលើកដំបូងដើម្បីបើកកិច្ចពិភាក្សាអំពីតួនាទីរៀងខ្លួន ថាតើនរណាមានគុណសម្បត្តិជាង? ហើយតើនរណាខំធ្វើការច្រើនជាងក្នុងចំណោមពួកគេ?

រូបតំណាង

មិនបង្អង់យូរ មាត់ដែលជាប្រធានអង្គប្រជុំនៃសមាជិកទាំង៨រូប ផ្ដើមឡើងមុនគេ។

«ខ្ញុំរាល់ថ្ងៃមានភារៈមមាញឹកណាស់ ហើយក៏ហត់ខ្លាំងណាស់ដែរ។ មួយថ្ងៃៗ ខំនិយាយផង ខំទំពារអាហារផង ផឹកទឹកផង សូម្បីតែពេលដេកក៏ត្រូវលេបទឹកមាត់ផ្សើមបំពង់កដែរ។»

និយាយរួចគេពត់ខ្លួនដូចកំពុងអស់កម្លាំងមែនទែន តែមិនទាន់ពោលចប់ស្រួលបួលផង ភ្នែកស្រាប់តែតវ៉ាភ្លាម ព្រោះមិនពេញចិត្តនឹងមាត់ដែលអួតខ្លួនសម្បើម ដូចខំធ្វើការជាងគេណាស់អ៊ីចឹង!

«នែ៎! លោកល្បងមាត់ អាងមានអណ្ដាតប៉ិនខាងគ្រលាស់ មិនក្រែងចិត្តគេសោះ។ ខ្ញុំឯណេះក៏ហត់មិនស្ទើរដែរ! រាល់ថ្ងៃបើកុំតែមានខ្ញុំ បាននរណាអានសៀវភៅ? បាននរណាមើលទូរទស្សន៍ឬមើលកុនអីនោះ? ហើយបាននរណាសំឡឹងជិតឆ្ងាយ? ខ្ញុំថា ទាំងអស់គ្នាច្បាស់ជាដើរធ្លាក់លូផងក៏មិនដឹង បើខ្ញុំមិននៅ»

គេថ្លែងឮៗ ហាក់ចង់បញ្ជាក់ថាខ្លួនឯងមហាសែនសំខាន់។ ត្រចៀកឮភ្លាម ហាក់ឆ្គងទ្រាំមិនបាន ត សម្ដីផាំង តាមចរិតឆេវឆាវ!

«ហី! ប្អូនភ្នែកគិតថា ប៉ុណ្ណឹងហត់ដែរ? ហើយខ្លួនឯងសំខាន់ដែរ គ្រាន់តែមើលហ្នឹង! ខ្ញុំណា៎! ខំស្ដាប់អើយខំ! ខំទាំងស្ដាប់ភ្លេងកំដរអារម្មណ៍អ្នក sad ទៀត។ ម្យ៉ាងណា៎! បើគ្មានខ្ញុំស្ដាប់សំឡេង ប្រហែលមិនឮស៊ីផ្លេអីទេ ម្ល៉េះសមឡាន ម៉ូតូ បើកបុកស្លាប់គ្រប់គ្នាមិនខាន»

ត្រចៀកនិយាយយ៉ាងមានទំនុកចិត្ត បែបមើលស្រាលសមាជិកផ្សេងទាំងប្រយោល។ ភ្លាមៗច្រមុះដែលនៅចាំស្ដាប់មួយសន្ទុះហើយនោះ ក៏លាន់និយាយនឹងគេដែរ ដោយហេតុខ្លាចចាញ់អ្នកផ្សេង។

«ពួកបងប្អូនធ្វើមើលតែខ្លួនប្រឹងធ្វើការតែឯង ខ្ញុំក៏មានតួនាទីពិសេសដែរ ម្ដេចមិនគិតផង។ បើអវត្តមានខ្ញុំ នរណាជួយដកដង្ហើមឲ្យបងប្អូនបានរស់? ហើយនរណាជួយស្រង់ក្លិនល្អៗឲ្យអារម្មណ៍ស្រស់ស្រាយបានទៅ!»

សម្ដីច្រមុះប៉ុណ្ណេះ ធ្វើឲ្យដៃដែលអង្គុយចុងតុប្រជុំឯណោះ ដកដង្ហើមមួយឃូស ក៏បន្លឺវាចា ទាំងសម្ដែងកម្សត់។

«ហ៊ើយ! ប្រកែកគ្នានោះប្រកែក! ខ្ញុំនេះមើលរំលងហើយហ្មែន? ដៃហត់ជាងអីទៀតលោក! បើកបរប្រើដៃ កក់សក់ប្រើដៃ ញ៉ាំអាហារប្រើដៃ សូម្បីតែកេះអាចម៍ច្រមុះក៏មិនលើកលែងដែរ។ ប៉ុណ្ណឹងហើយ ខ្ញុំមិនសំខាន់ទៀតហ្មែន?»

ចប់សម្ដីដៃពេលណា ជើងនៅមិនសុខឆ្លើយឆ្លង ចង់បានភាពសំខាន់ និងការទទួលស្គាល់ក្នុងនាមជាជនធ្វើការម្នាក់ដែរ។

«អេ៎! ខ្ញុំនេះក៏ធ្វើការមិនណយដែរអស់លោក លោកស្រីទាំងអស់គ្នា។ ដើរជិតឆ្ងាយ គឺប្រើខ្ញុំ បើគ្មានខ្ញុំ តើអស់លោកទៅណារួច? ប្រាកដជាអង្គុយលើរទេះរុញ ត្រូវអត់?»

ជើងនិយាយរួច គេសើចខែងរ៉ែងធ្វើហី។ ចំណែកក្រពះខំអត់ដង្ហើម ចាំទម្រាំបងៗរៀបរាប់ភារៈអស់ហើយ ទើបចេញយោបល់ទាំងអាក់អន់ចិត្ត

«ខ្ញុំនៅក្នុងពោះពិតមែន តែមិនសូវបានសម្រាកទេ។ កិនអាហារយប់ថ្ងៃ។ បើមិនកិនរំលាយទេ បានជីវជាតិឯណាទៅចិញ្ចឹមរាងកាយ? ជួនអ្នកខ្លះញ៉ាំហឹរខ្លាំង អ្នកខ្លះផឹកស្រា ចូលដល់ខ្ញុំពេលណា ឈឺផ្សារពេលនោះ។ ខ្លះទៀតញ៉ាំក្ដៅពេក ញ៉ាំរឹងពេក ខ្ញុំរំលាយម្ដងៗ មហាសែនវេទនា។ ណ្ហើយ! និយាយប៉ុណ្ណឹង បើថាខ្ញុំ អត់សំខាន់ ឬអត់ខំធ្វើការទៀត ខ្ញុំអស់អីតវ៉ាហើយ។»

ថារួច គេទម្លាក់ទឹកមុខចុះ ចង់បានចំំណាប់អារម្មណ៍។ ម្នាក់ៗហាក់ស្ងាត់មាត់ ហើយភ្ញាក់ខ្លួនបន្តិច។

ខណៈនោះទ្វារធំដែលជាសមាជិកម្នាក់ចុងក្រោយ ហារប្រុងនិយាយពីសារៈសំខាន់របស់ខ្លួនដែរ។ ប៉ុន្តែភ្លាមៗអង្គប្រជុំហាក់មិនពេញចិត្តឲ្យកូនពៅបានហារស្ដីសោះ។ ពួកគេចចាចស្រែកព្រមគ្នា ហាមមិនឲ្យទ្វារធំហើបបានសូម្បីមួយមាត់ ដោយធ្វើការបិទអង្គប្រជុំ ទាំងដាក់កំហុសលើទ្វារធំថា គ្មានប្រយោជន៍។

ទ្វារធំ អាក់អន់ចិត្តដែលគ្រប់គ្នាមើលមិនឃើញចំណុចពិសេសរបស់ខ្លួន ហើយក៏សម្រេចចិត្តមិនធ្វើការទាល់តែសោះ។

មួយថ្ងៃកន្លងទៅ រាងកាយមនុស្សទាំងមូលធ្វើការជាធម្មតា និងពុំឃើញមានហេតុភេទអ្វីចម្លែកឡើយ។ ពីរថ្ងៃកន្លងទៅ ពោះចាប់ផ្ដើមឆ្អល់ កម្លាំងក្នុងខ្លួនចុះខ្សោយបន្តិច។

បីថ្ងៃ..បួនថ្ងៃ..ប្រាំថ្ងៃ…គ្រប់យ៉ាងលែងប្រក្រតី។ អវៈយវៈចាប់ផ្ដើមធីងធោង វិលមុខ ចង់ក្អួត ឈឺក្បាល ក្ដៅខ្លួន ចុកណែនក្នុងពោះលែងធ្វើអ្វីកើតទាំងអស់។

អង្គប្រជុំក៏កោះហៅគ្នីគ្នាមកពិភាក្សាយ៉ាងបន្ទាន់ ដើម្បីស្វែងរកមូលហេតុនៃអាការៈមិនស្រួលដែលកំពុងប្រឈម។ ក្រោយពីពិភាក្សាមួយសន្ទុះ ឃើញថាម្នាក់សុទ្ធតែបំពេញតួនាទីឥតចន្លោះ លើកលែងតែទ្វារធំប៉ុណ្ណោះដែលមិនធ្វើការ។

ក្រោយការជជែកដេញដោលយ៉ាងតានតឹង គ្រប់គ្នាក៏បានដឹងថា ការពិតដែលពួកគេមានរោគសញ្ញាមិនស្រួលគឺដោយសារទ្វាធំមិនបានដើរខ្យល់ និងមិនបញ្ចេញលាមកទាល់តែសោះក្នុងរវាងប៉ុន្មានថ្ងៃមកនេះ។ ការផ្ទុកកាកសំណល់កខ្វក់ក្នុងខ្លួនរាប់សិបម៉ោង បណ្ដាលឲ្យពួកគេចុះខ្សោយយ៉ាងដំណំ។

ដោយបានរកឃើញមូលហេតុលាក់ពីក្រោយភាពចម្រូងចម្រាសនាពេលកន្លង អង្គប្រជុំទាំងមូលក៏ព្រមទទួលស្គាល់នូវតួនាទីដ៏សំខាន់នៃទ្វារធំ ព្រមទាំងសំណូមឲ្យគេធ្វើការឡើងវិញ។ ម្នាក់ៗចាប់ផ្ដើមឲ្យតម្លៃគ្នាទៅវិញទៅមក ដោយចាត់ទុកគ្រប់គ្នាជាបុគ្គលមានគុណសម្បត្តិពិសេសរៀងខ្លួន និងមានកិច្ចការត្រូវធ្វើ ហើយហត់នឿយដូចៗគ្នា៕

អត្ថបទ៖ សន្យា

ចុចអាន៖ រឿងពិត! ប៉ា​គឺ​ជា​ស្នេហា​គ្រាដំបូង ​និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ​

ចុចអាន៖ អានរឿងនេះហើយ អ្នកនឹង​លែងកម្រោលទៅកាន់មនុស្សម្នា

The post អត្ថបទលើកទឹកចិត្ត៖ «ដណ្ដើមគុណសម្បត្តិ» appeared first on Kampuchea Thmey Daily.

រឿងខ្លីមានន័យ​អប់រំជ្រៅ! រវល់តែការងារ ភ្លេចចំណាយពេលជាមួយកូន
នៅក្នុងប្រទេសឥណ្ឌា មានគ្រួសារមួយដែលមានឪពុកជាអ្នកធ្វើការដ៏សែនរវល់ម្នាក់។ ឪពុកនោះតែងតែត្រឡប់មកពីធ្វើការពេលយប់រាល់ថ្ងៃ។

ល្ងាចមួយ ពេលបុរសជាឪពុកត្រឡប់មកផ្ទះវិញជាមួយនឹងភាពនឿយហត់ គាត់បានឃើញកូនប្រុសអាយុ ៥ ឆ្នាំនៅឈរចាំមាត់ទ្វារ។ មិនទាន់បានអង្គុយស្រួលបួលផង កូនប្រុសស្រាប់តែសួរ “ប៉ា! តើកូនអាចសួរសំណួរមួយបានទេ?” ឪពុកក៏តបទាំងល្វើយក្នុងខ្លួន “បាទ! សួរបាន”​ ។

រូបតំណាង

ក្មេងប្រុសនោះបានសួរប៉ារបស់ខ្លួនថា តើគាត់អាចរកចំណូលបានប៉ុន្មានក្នុងមួយម៉ោង? ពេលនោះឪពុកគេ បានសួរតបទាំងកំហឹងថា ហេតុអ្វីបានជាកូនគាត់សួរអ៊ីចឹងទៅវិញ? ព្រោះគាត់យល់ថា វាមិនមែនជារឿងរបស់ក្មេងឡើយ!

កូនប្រុសរបស់គាត់នៅតែសួរដដែលៗ ដើម្បីចង់ដឹងពីចំណូលរបស់​ប៉ាខ្លួន “តើប៉ារកប្រាក់បានប៉ុន្មានក្នុងមួយ​ម៉ោង? ឪពុកក៏សម្រួលអារម្មណ៍រួចឆ្លើយ “បាន! បើសិនចង់ដឹង ចាំប៉ាប្រាប់កូន។ ប៉ារកបាន ១០០ រ៉ូពី (១.៣២ដុល្លារ) ក្នុងមួយម៉ោង” ។ កូនប្រុសគាត់ភ្ញាក់ផ្អើលហើយនិយាយ “អូ! អ៊ីចឹង!  តើខ្ញុំអាចសុំខ្ចីលុយប៉ា ៥០ រ៉ូពីបានទេ?”

ភ្លាមនោះ ឪពុកស្រាប់តែខឹងឈួលឡើង ហើយនិយាយ “បើវាជាមូលហេតុដែលធ្វើឲ្យកូនឯងសួររឿងនេះ ដើម្បីយកលុយទៅទិញរបស់លេងអត់ប្រយោជន៍ កូនឆាប់ប្រញាប់ទៅបន្ទប់គេងភ្លាមទៅ កុំឲ្យប៉ាខឹងទាន់”។

ក្មេងប្រុសបានដើរចូលទៅក្នុងបន្ទប់បាត់ ដោយមិនមានមាត់កអ្វីទៀតទេ។

ក្រោយពីសម្រាកបានបន្តិច ឪពុកគិតថា ប្រហែលជាកូនត្រូវការលុយ ៥០ រ៉ូពីដើម្បីធ្វើអ្វីសំខាន់ហើយមើលទៅ ព្រោះកូនមិនដែលសុំលុយនោះទេ។ គិតហើយ គាត់ក៏ដើរចូលទៅក្នុងបន្ទប់កូនប្រុស។ ឃើញគេមិនទាន់គេងនៅឡើយ គាត់ក៏ទៅអង្គុយលើគ្រែក្បែរគេ ហើយហុចលុយ ៥០ រ៉ូពីឲ្យ។ គេទទួលលុយពីដៃប៉ា ហើយអរគុណគាត់ រួចក៏លើកខ្នើយទាញលុយពីក្នុងស្រោមយកមករាប់។

ឪពុកឃើញបែបនោះ គាត់ខឹងសម្បារម្ដងទៀតហើយសួរ “ហេតុអ្វីបានជាកូនឯងចង់បានលុយ ៥០ ​រ៉ូពីទៀត បើសិនជាកូនឯងមានវាហើយនោះ?

កូនប្រុសឆ្លើយទាំងមុខស្ងួត “មកពីកូនមានលុយមិនគ្រប់ តែឥឡូវកូនមានគ្រប់ហើយ”។ ឪពុកស្រាកកំហឹងបន្តិច តែនៅមិនយល់ពីអ្វីដែលគេនិយាយឡើយ។ គេញញឹមតិចៗ ហុចលុយឲ្យគាត់ រួចនិយាយ “នេះលុយ ១០០ រ៉ូពី ប៉ាយកទៅ! តើកូនអាចទិញពេលវេលារបស់ប៉ា ១ម៉ោងបានទេ? ថ្ងៃស្អែក កូនចង់ឲ្យប៉ាមកលឿនបន្តិចជាងរាល់ដង ១ម៉ោង ដើម្បីបានញ៉ាំបាយពេលល្ងាចជាមួយគ្នាម្ដង បានអត់?”។

ភ្លាមៗ គាត់ចាប់ផ្ដើមឱបកូនយ៉ាងណែន ទាំងអារម្មណ៍រំជួលចិត្តនឹកអាណិតកូនប្រុសពន់ពេក ​ហើយគាត់សន្យានឹងគេថា នឹងមកផ្ទះលឿនជាងមុន ដើម្បីញ៉ាំបាយជាមួយគ្រួសារឲ្យបានរាល់ថ្ងៃ៕

ប្រែសមម្រួល៖ សន្យា

ប្រភព៖ HeroicStories

ចុចអាន៖ រឿងពិតនៃ​ខ្មោចឆៅ Zombies ដែល​កើតមាន​ជាក់ស្តែងលើលោក

ចុចអាន៖ អត្ថបទលើកទឹកចិត្ត៖ «កែវភ្នែកពិតប្រាកដ​»

The post រឿងខ្លីមានន័យ​អប់រំជ្រៅ! រវល់តែការងារ ភ្លេចចំណាយពេលជាមួយកូន appeared first on Kampuchea Thmey Daily.

អត្ថបទលើកទឹកចិត្ត៖ «កែវភ្នែកពិតប្រាកដ​»
នៅពេលកាលៈទេសៈផ្លាស់ប្តូរ មនុស្សក៏មានគំនិតប្រែប្រួលដូចគ្នា។ អ្នកខ្លះគ្រាមិនទាន់ជោគជ័យនិយាយផ្សេង តែក្រោយប្រសើរជាងមុនបានបន្តិចស្រាប់តែក្លាយជាមនុស្សផ្សឹង ដូចរឿងខ្លីខាងក្រោមនេះអ៊ីចឹង!

មាននារីពិការភ្នែកម្នាក់ដែលតែងតែស្អប់ខ្លួនឯង ចំពោះភាពពិការរបស់នាង។ មនុស្សតែម្នាក់គត់ដែលនាងមិនស្អប់គឺសង្សារជាទីស្រឡាញ់ ព្រោះគេតែងតែនៅក្បែរថែទាំនាងជាប់ជានិច្ច។ នាងបាននិយាយថា បើថ្ងៃណាមួយខ្លួនអាចមើលឃើញពិភពលោក នាងនឹងរៀបការជាមួយគាត់។

រូបតំណាង

ថ្ងៃមួយ មាននរណាម្នាក់បានបរិច្ចាគកែវភ្នែកមួយគូដល់នាង។  នាងនឹងអាចមើលឃើញគ្រប់យ៉ាងរួមទាំងមិត្តប្រុស ក្រោយវះកាត់រួច។

បន្ទាប់ពីវះកាត់ និងព្យាបាលសះស្បើយ នារីរូបនោះក៏អាចមើលឃើញ។ មិត្តប្រុសរបស់នាងបានសួរ “ពេលនេះអូនអាចមើលឃើញពិភពលោកហើយ តើនឹងរៀបការជាមួយបងដែរទេ?”

នារីម្នាក់នោះភ្ញាក់ផ្អើលខ្លាំងណាស់ដោយបានឃើញមិត្តប្រុសរបស់នាងពិការភ្នែក។ ភ្លាមៗនាងមិនអាចទទួលយកបាន នាងក៏បដិសេធមិនព្រមរៀបការជាមួយគាត់នោះទេ។

មិត្តប្រុសរបស់នាងដើរចេញទាំងទឹកភ្នែក រួចក៏សរសេរសារខ្លីទៅនារីសំណព្វចិត្តថា

“សូមថែរក្សាកែវភ្នែករបស់បងផង អូនសម្លាញ់!” ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wealthy Gorilla

ចុចអាន៖ រឿងពិត! ត្បិតតែជាឪពុកចុង តែ​ជំនួស​គ្រប់យ៉ាង​ដែលពុក​បង្កើត​ខ្ញុំ​មិន​បាន​ផ្តល់

ចុចអាន៖ រឿងពិត! ប៉ា​គឺ​ជា​ស្នេហា​គ្រាដំបូង ​និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ​

The post អត្ថបទលើកទឹកចិត្ត៖ «កែវភ្នែកពិតប្រាកដ​» appeared first on Kampuchea Thmey Daily.

រឿងស្នេហាកម្សត់មួយ៖ «សំណូមពរដែលមិនបានសួរជារៀងរហូត»
មាន​យុវជនម្នាក់ឈ្មោះចន ​មានជំងឺមហារីក ​ហើយ​ត្រូវ​រស់នៅពេញមួយជីវិតក្នុងផ្ទះ​ដោយមាន​ម្តាយជាអ្នកមើលថែ។

ថ្ងៃមួយចនស្រាប់តែ​ចង់ចេញទៅខាងក្រៅផ្ទះលេងលំហែរ។ គេក៏បានសុំម្តាយ​។ ដោយសារគេខ្សោយ ម្តាយហាក់​មានការ​ស្ទាក់ស្ទើរ ប៉ុន្តែដោយឃើញកូន​ក្រៀមស្រពោនពេក គាត់ក៏បានយល់ព្រមដោយមិនសូវស្រួលចិត្តទេ។ ចន​ឈឺដល់ដំណាក់កាលទីបី​តែ​ពេទ្យ​ណែនាំ​ឱ្យសម្រាក ម្ល៉ោះហើយ​គេ​តែងតែនៅផ្ទះ ព្រោះពេលវេលារបស់គេមាន​មិនច្រើនទៀត​ឡើយ។ ម្តាយ​ដឹងរឿងនោះអ៊ីចឹង​ហើយ​ ក៏​អនុញ្ញាត្តិឱ្យចន​បាន​ចេញ​ទៅដើរលេងតាមផ្លូវតាម​សំណូមពរគេ ព្រមទំាង​ឱ្យលុយខ្លះផង​។

គេសុំគាត់ទៅតែម្នាក់ឯង។

ម្តាយបានយល់ព្រមទំាងពិបាកចិត្ត។ ចន បានដើរឆ្លងកាត់ហាងនិងតំបន់ប្រជុំជន។ ចុងក្រោយ​នាយ​បានឆ្លងកាត់ហាងពិសេសមួយដែលលក់ស៊ីឌី។ ទេសកាលអី ចន​បានឈាន​ចូលទៅខាងក្នុងរកមើលតន្ត្រីចាស់ៗដែលខ្លួន​ធ្លាប់ចូលចិត្ត​។ ភ្លាម​នោះយុវតីម្នាក់ លេចឡើង។ ​នាង​ជាអ្នកធ្វើការ​ក្នុងហាង​នេះ។

សម្រាប់បេះដូង​ចន នាង​ជានារី​ស្អាតបំផុត​ដែលគេធ្លាប់បានឃើញក្នុងជាតិនេះ។ គេដឹងភ្លាមៗថាចិត្តគេស្រឡាញ់នាង។ វាជាស្នេហា​ដ៏បុរាណនៃការលង់ សូម្បីតែ​ទើបឃើញគ្នា​ដំបូង។

បេះដូងបានទាញចន ដើរទៅតុដែលនាងកំពុងធ្វើការ។ គេហាក់ដូចជាលែងចង់ដឹងអ្វីជុំវិញទំាង​អស់​គឺ​គ្រាន់តែចង់សម្លឹងនាង។

អាវនាង ប៉ាក​អក្ស​រឈ្មោះថា ជេននី។

គេសប្បាយស្ទើរហោះពេលឃើញឈ្មោះនាង។ ស្រាប់តែ ជេននីក្រឡេកមកគេហើយញញឹម។ នាងនិយាយឡើង​ដោយសំលេងផ្អែមល្ហែម៖

“ចង់ទិញអីដែរ?”

បេះដូង​ចនប្រាប់ថា គេគ្រាន់តែចង់ថើបនាងប៉ុណ្ណោះ ប៉ុន្តែគេបានគ្រប់គ្រងអារម្មណ៍ហើយ​និយាយ​បង្វែរ​ថា៖

“ខ្ញុំចង់ទិញស៊ីឌី”

ថាហើយ​គេចាប់ផ្តើម​បង់លុយឱ្យជេននី។

នាងសួរគេបន្តថា៖

“អ្នកចង់រុំទេ?”

ចនងក់ក្បាល។ ជេននីក៏​បានទៅទទួលស៊ីឌី​ដែលគេត្រូវការចង្អុលនោះយកមករុំខ្ចប់ឱ្យ។

មកដល់ផ្ទះ គេ​ទុកវាចោល​ហើយ​ស្រមៃនឹកឃើញតែជេននី។

ស្អែកឡើង ចនទៅរកនាងទៀត ហើយ​ទិញស៊ីឌីមួយទៀតយកមកដូចធម្មតា។ ចិត្ត​គេ​ពិតជាចង់សួរនាង​ ប៉ុន្តែមិនមានភាពក្លាហានក្នុងការ​ធ្វើវាទេ។

គេបានធ្វើរឿងដដែលៗបែបនេះដល់ទៅពីរបីសប្តាហ៍ជាប់គ្នា​ រហូត​ដល់ស៊ីឌីនៅពាសពេញ​បន្ទប់ទាំងអស់។

ចុងក្រោយ​ម្តាយ​ចន​ដឹងរឿងនេះ ​ក៏ទូន្មាន​ថា​បើកូនស្រលាញ់នាង​ខ្លាំង​ហើយ ​គួរតែនិយាយ​ត្រង់ៗ សុំនាងចេញក្រៅដើរលេង​ទៅ។ ចនមិនមាត់ តែ​នៅថ្ងៃបន្ទាប់ពេលគេបាន​ទៅទិញស៊ីឌីទៀត តែពេលនាង​បែរខ្នង គេបាន​​សរសេរលេខរបស់ខ្លួនដាក់លើតុឱ្យនាង ហើយចាកចេញ។

ពីរបីថ្ងៃក្រោយមកទូរសព្ទផ្ទះចន​រោទ៍។ ម្តាយរបស់គេបានលើកទទួល។ នោះគឺជេននី នាងថា នាង​បាត់គេ​ហើយ​ទើប​នឹងឃើញលេខ នាងថា​នាង​ចង់និយាយជាមួយគេ។ ម្តាយចន​ យំ។ ទីបំផុត​គាត់ប្រាប់ជេននីថា ចន​បានទទួលមរណភាពកាលប៉ុន្មាន​ថ្ងៃមុនបានជា​គេលែងទៅមើលនាង​។

នាងបានមកដល់​ហើយ​សោកសៅជាខ្លាំង។

គាត់ជូននាងទៅមើលបន្ទប់របស់គេ។ នៅទីនោះនាងបានឃើញស៊ីឌីទំាងអស់ដែលគេទិញមក​ទុក។ នាងបានបើកមួយមកមើល ព្រោះវាមាន​ភ្ជាប់ក្រដាស់ពណ៌ផ្កាឈូក។

គេបានសរសេរនៅលើនោះថា៖

“ហេ៎ ជេននី! នាង​គួរឲ្យស្រលាញ់ណាស់ តើជេននីចង់ចេញទៅក្រៅដើរលេងទេ?”

នាងបើកស៊ីឌីមួយផ្សេងទៀត ព្រោះ​មានក្រដាសមួយសន្លឹកទៀតដូចគ្នា។ គេសរសេរថា៖ “មិនមែន​ខ្ញុំគ្មានសេចក្តីក្លាហាន​ក្នុងការ​និយាយទេ! ខ្ញុំខ្លាចនាងឈឺចាប់ពេលដែលបាត់បង់ខ្ញុំទៅ!”

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ទឹកភ្នែក​ពិតជា​មាន​ប្រយោជន៍ តែ​កុំ​ប្រើ​វា​ទាមទារ​អ្វី​ៗច្រើនដងពេក

The post រឿងស្នេហាកម្សត់មួយ៖ «សំណូមពរដែលមិនបានសួរជារៀងរហូត» appeared first on Kampuchea Thmey Daily.