រៀបការ Archives - Kampuchea Thmey Daily

អ្នកគាំទ្រ យឿន ពិសី ជូនពរគូជីវិតថ្មីលោក បានស្រលាញ់គ្នាដល់ចាស់កោងខ្នង ខណៈត្រៀមចូលរោងការឆាប់ៗ
បន្ទាប់ពីផ្តាច់ចំណងស្នេហាប្តីប្រពន្ធជាមួយអតីតភរិយាបានប៉ុន្មានឆ្នាំ តារាចម្រៀងលោក យឿន ពិសី ក៏បានប្រកាសពីដំណឹងត្រៀមចូលរោងការឆាប់ៗជាមួយគូស្នេហ៍ អំឡុងចុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

ចំណងស្នេហ៍របស់លោក យឿន ពិសី និងអនាគតភរិយារហូតឈានដល់ការត្រៀមចូលរោងជ័យឆាប់ៗនេះ ក្រោយពេលអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាអស់មួយរយ:ពេលកន្លងទៅ។ ជាការពិតគេចាំបានថា តារាចម្រៀងវ័យក្មេង យឿន ពិសី ធ្លាប់ទម្លាយនូវទំនាក់ទំនងស្នេហាថ្មីជាមួយនារីម្នាក់ បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយអតីតភរិយាមុនបានប្រហែល ២ខែប៉ុណ្ណោះ។

ជាដំណឹងដ៏រំភើបរបស់ យឿន ពិសី ពេលនេះ ក៏បានប្រកាសថាខ្លួននិងគូស្នេហ៍ត្រូវចូលរោងការនៅថ្ងៃទី ២៥ ខែមករាឆ្នាំ២០២៥។ ក្នុងនោះ ពិសី ក៏បានសូមពរជ័យពីអ្នកគាំទ្រនិងមហាជនផងដែរ។

លោក យឿន ពិសី បានបញ្ជាក់ឱ្យដឹងថា “យើងខ្ញុំទាំងពីរនាក់សូមគោរពអញ្ជើញពុកម៉ែបងប្អូន និង Fan គាំទ្ររូបខ្ញុំបាទយឿន ពិសីទាំងអស់សម្រាប់ថ្ងៃមង្គលសិរីរបស់ខ្ញុំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ គោរពអញ្ជើញពុកម៉ែបងប្អូនចូលរួមដោយរីករាយនៅក្នុងកម្មវិធីរបស់ពួកខ្ញុំទាំងពីរនាក់ផងបាទ”។

តាមរយ:ដំណឹងនេះ គេឃើញមានមហាជនអ្នកគាំទ្រមួយចំនួនបានបង្ហាញការចូលរួមអបអរសាទរ និងជូនពរដល់ពួកគេទាំងពីរផងដែរ។ ទោះបីយ៉ាងណាក៏មានការលើកឡើងថាគេសង្ឃឹមចំណងស្នេហ៍ទី២របស់ យឿន ពិសី និង អ្នកថ្មីគឺជាស្នេហាស្មោះស្ម័គ្រ និងស្រលាញ់មើលថែគ្មារហូតចាស់រៀងខ្លួន៕ អត្ថបទ៖ ចាន់រ៉ា

The post អ្នកគាំទ្រ យឿន ពិសី ជូនពរគូជីវិតថ្មីលោក បានស្រលាញ់គ្នាដល់ចាស់កោងខ្នង ខណៈត្រៀមចូលរោងការឆាប់ៗ appeared first on Kampuchea Thmey Daily.

ជំនាន់ឆ្នាំ ១៩៩៦ ដល់ ២០១០ នៅ វៀតណាម មនុស្សស្រីជាអ្នកនាំមុខ​សុំបុរសរៀបការ
សារព័ត៌មាន VietNam News ថ្មី​ៗ​នេះ​បាន​ចុះ​ផ្សាយ​ពី​និន្នាការ​ថ្មី​មួយ ដែល​ចាប់​ផ្តើម​ពី​អ្នក​ជំនាន់​ថ្មី Generation Z ​ដែល​កើត​ចន្លោះ​​ពី​ឆ្នាំ​ ១៩៩៦ ​ដល់​ ២០១០ ឬ​ហៅ​ថា​​អ្នក​យុគ​​សម័យ​ឌីជីថល​ ដែល​មាន​នារី​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​​ស្នើ​សុំ​ខាង​បុរស​​ដើម្បី​រៀប​ការ​ ។

សារព័ត៌មាន​ដដែល​នេះ​បាន​បង្ហាញ​ពី ​បទ​ពិសោធ​នៃ​​គូ​ស្នេហា ​២ ​គូ ដែល​មាន​នារី​ជា​អ្នក​សុំ​ភាគី​បុរស​រៀប​ការ​មុន​។ ឧទាហរណ៍​ជាក់​ស្តែង​ កញ្ញា Thu Sang វ័យ ​២៧ ​ឆ្នាំបាន​ចែក​រំលែក​បទ​ពិសោធ​ថា កញ្ញា​គឺ​ជា​អ្នក​សុំ​ទៅ​មិត្ត​ប្រុស​រៀប​ការ​ផ្ទាល់​ ក្នុង​ពេល​ដែល​ពួក​គេ​ធ្វើ​ខួប​នៃ​ទំនាក់​ទំនង​ក្តី​ស្រលាញ់​របស់​ពួក​គេ​។

“មិត្ត​ប្រុស​ខ្ញុំ​​ពិត​ជា​ភ្ញាក់​ផ្អើល​​ដែរ តែ​វា​ពិត​ជា​ធូរ​ស្រាល​ក្នុង​ខួរ​ក្បាល​មែន​ទែន។ ពេល​មុន ខ្ញុំ​តែង​ត្រូវ​បាន​បង្រៀន​ថា មនុស្ស​ស្រី មិន​គួរ​ចេញ​មុខ​មុន​ទេ​ក្នុង​រឿង​ស្នេហា​នេះ ជា​មួយ​​គ្នា​នេះ ពួក​យើង​បង្រៀន​ឲ្យ​ចេះ​​រង់​ចាំ និង​មិន​បង្ខំ​”។ នេះ​បើ​​តាម​សម្តី​​របស់​​កញ្ញា Sang ប្រាប់​សារព័ត៌មាន​។

រូបតំណាង

កញ្ញា Thu Sang មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​មិត្ត​ប្រុស​របស់​នាង​រយៈ​ពេល​ជាង​៤​ឆ្នាំ​មក​ហើយ ​នាង​​​គិត​ថា​​​វា​ជា​វេលា​សម​ស្រប​មួយ ហើយ​នាង​អាច​ធ្វើ​រឿង​នេះ​បាន ដោយ​មិន​ចាំ​បាច់​​រង់​ចាំ​​​មិត្ត​ប្រុស​​របស់​នាង​ធ្វើ​មុន​។

“ឆ្នាំ​ក្រោយ​​​វា​ដល់​ពេល​ល្មម​ដែល​ពួ​កយើ​ង​រៀប​ការ ហើយ​ខ្ញុំ​គិត​ថា វា​ពិត​ជា​រឿង​​អនុស្សាវរីយ៍​គួរ​ឲ្យ​ចង​ចាំ ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​​ចាប់​ផ្តើម​មុន (សុំ​រៀប​ការ)។ ជា​សំណាង​ល្អ​មែន អ្វី​ៗ​ទៅ​រលូន​ល្អ ដូច​​ការ​គិត​របស់​ខ្ញុំ ហើយ​​ឥលូវ​ពួក​យើង​ត្រៀម​រៀប​ចំ​អាពាហ៍​ពិពាហ៍​ ហើយ​ក៏​​មាន​ការ​គាំ​ទ្រ​កក់​ក្តៅ​ពី​គ្រួសារ​ពួក​យើង​ផង​ដែរ​”។ កញ្ញា Sang បាន​បញ្ជាក់​។

អ្នក​រៀប​ចំ​កម្មវិធី​អាពាហ៍​ពិពាហ៍​ម្នាក់​ឈ្មោះ Tuan Ngoc វ័យ​២៨​ឆ្នាំ បាន​និយាយ​ថា សព្វ​ថ្ងៃ​នេះ​នៅ​វៀត​ណាម អ្នក​សុំ​រៀប​ការ​ជា​នារី​ដូច​ Sang គឺ​មាន​ចំនួន​ច្រើន​។ គិត​ចាប់​ពី​ដើម​ឆ្នាំ​២០២៣ ដល់​ពេល​នេះ ក្រុម​របស់​ Ngoc ទទួល​រៀប​ចំ​សេវាកម្ម​​​កម្ម​វិធី​អាពាហ៍​ពិពាហ៍ ខួប​​ចំណង​ស្នេហ៍ ស្នើ​សុំ​រៀប​ការ​របស់​គូ​ស្នេហ៍​ជា​ច្រើន​រយ​គូ ដែល​ក្នុង​នោះ​ក៏​មាន​នារី​ជា​អ្នក​សុំ​រៀប​ការ​ក៏​មាន​ច្រើន​​​ផង​ដែរ​ ។

“មនុស្ស​ស្រី​​ជា​ច្រើន លែង​រង់​ចាំ​នរណា​ម្នាក់​ទៀត​ហើយ ដើម្បី​មក​​សម្រេច​លើ​ជីវិត​របស់​ពួក​គេ​។ ពួក​ផ្លាស់​ប្តូរ​ ហើយ​ពួក​យើង​ក៏​ត្រៀម​ផ្តល់​សេវាកម្ម​ជួយ​​ពួក​គេ​​ឲ្យ​បាន​ឥត​ខ្ចោះ​ផង​ដែរ។ ភាគ​ច្រើន​ពួក​គេ​ជា​ អ្នកមាន​​ភាព​​ល្បី​​លើ​បណ្តាញ​សង្គម ហើយ​​កម្មវិធី​ពួក​គេ​ក៏​ត្រូវ​ថត​ចង​ក្រង​ជា​អនុស្សាវីរយ៍​​ទុក​ជា​ពិសេស​ផងដែរ ​។ Ngoc បាន​បន្ថែម​ ។

រូបតំណាង

ដោយឡែកកញ្ញា​ Ong Anh វ័យ ​២៨ ​ឆ្នាំ ដែល​ត្រៀម​រៀប​ចំ​សុំ​ភាគី​ខាង​ប្រុស​រៀប​ការ​ដែរ​នោះ ក៏​បាន​ចែក​រំលែក​ថា នាង​​មិន​​ខ្វល់​ខ្វាយ​ច្រើន​ទេ​​ចំពោះ​សង្គម​ដែល​គិត​មក​លើ​នាង។ អ្វី​ដែល​នាង​គិត​គឺ បុរស​ដែល​នាង​ស្រលាញ់​មិន​បដិសេធ​ក្តី​ស្នេហា​របស់​នាង​ ក្នុង​​ការ​សុំ​ជា​ដៃ​គូ​ជីវិត​១០០​ឆ្នាំ​។

សម្រាប់​​និន្នាការ​ខាង​លើ​នេះ អ្នក​ចិត្ត​វិទ្យា​​វៀត​ណាម Tran Huong Thao លើក​ឡើង​ថា ចំនួន​​កើន​ឡើង​ដែល​ស្រ្តី​សកម្ម​ក្នុង​ការ​ស្នើ​សុំ​ដៃ​គូ​រៀប​ការ គឺ​ជា​សញ្ញា​សមភាព​យេនឌ័រ​​បាន​ប្រសើរ​ឡើង​នៅ​ប្រទេស​វៀត​ណាម។ ក្នុង​ន័យ​នេះ គឺ​សង្គម​បាន​ទៅ​ដល់​ចំនុច​មួយ​នៃ​ការ​យល់​ដឹង​អំពី​សេចក្តី​សុខ​របស់​​ខ្លួន និង​សិទ្ធិ​ដើម្បី​ការពារ​សេចក្តី​សុខ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់​ៗ​៕

អត្ថបទ​ដោយ​៖ មាន រតនា

The post ជំនាន់ឆ្នាំ ១៩៩៦ ដល់ ២០១០ នៅ វៀតណាម មនុស្សស្រីជាអ្នកនាំមុខ​សុំបុរសរៀបការ appeared first on Kampuchea Thmey Daily.

អង្គការភ្លែន កំពុងធ្វើការអប់រំពលរដ្ឋ ដើម្បីបញ្ឈប់ការរៀបការទាំងវ័យក្មេងក្នុងខេត្តចំនួន២
អង្គការភ្លែនអន្តរជាតិ ប្រកាសពីការបើកគម្រោងមួយឈ្មោះថា “ដល់ពេលធ្វើសកម្មភាព”  ដើម្បីអប់រំដល់ប្រជាជន និងបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេងដែលមិនទាន់គ្រប់អាយុរៀបការ។ គម្រោងនេះមានរយៈពេល២ឆ្នាំ ហើយធ្វើនៅខេត្តរតនគិរី និងស្ទឹងត្រែង។ នេះបើតាមការប្រកាសរបស់អង្គការភ្លែន អន្តរជាតិ។

ប្រភពដដែលលើកឡើងថា គម្រោង “ដល់ពេលធ្វើសកម្មភាព”នេះ ធ្វើឡើងក្រោមការផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) និងអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់។ គម្រោងនេះ មានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសវ័យជំទង់ចំនួន ៦ពាន់នាក់ ដើម្បីផ្សព្វផ្សាយឱ្យពួកគេបានយល់ដឹង និងបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង។ វា នឹងជួយឱ្យពួកគេអភិវឌ្ឍខ្លួនជាមនុស្សពេញវ័យប្រកបដោយសក្តានុពលនៅក្នុងតំបន់ជួបការលំបាក ជាពិសេស តំបន់ដាច់ស្រយាលនៃខេត្តភាគឦសានទាំងពីរនេះ។

ការស្រាវជ្រាវរបស់អង្គការភ្លែនអន្តរជាតិកាលពីឆ្នាំ២០២០ បង្ហាញថា អត្រាអាពាហ៍ពិពាហ៍នៅវ័យក្មេង ក្នុងខេត្តរតនគិរី មានប្រមាណ ៤៨% មុនអាយុ ១៨ ឆ្នាំ (៨% មុនអាយុ ១៥ ឆ្នាំ) និង ២៥% មុនអាយុ១៨ឆ្នាំ នៅខេត្តស្ទឹងត្រែង។

ជុំវិញបញ្ហានេះ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា អាពាហ៍ពិពាហ៍នៅវ័យក្មេង និងបោះបង់ការសិក្សា នៅតែជាបញ្ហាដែលបង្អាក់ការអភិវឌ្ឍរបស់ក្មេងស្រីជំទង់។ កុមារី ជាពិសេសរស់នៅតំបន់ជនបទ ប្រឈមមុខនឹងហានិភ័យ មិនត្រឹមតែចំពោះសុខភាព រាងកាយ និងការមានផ្ទៃពោះវ័យក្មេងប៉ុណ្ណោះទេ ថែមទាំងមានអំពើហិង្សាក្នុងគ្រួសារ និងការប្រឈមកាន់តែខ្លាំងឡើងចំពោះការពង្រឹងសេដ្ឋកិច្ចរបស់ពួកគេផងដែរ។

លោកស្រី គ្វីននេត មានប្រសាសន៍៖ “ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង គឺជាការអនុវត្តដ៏គ្រោះថ្នាក់ និងជាបញ្ហាសិទ្ធិមនុស្សដែលប៉ះពាល់ដល់ក្មេងស្រី។ ក្មេង​ស្រី​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន​បំផុត ​មក​ពី​គ្រួសារ​ក្រីក្រ ជាក្រុម​ជនងាយ​រង​គ្រោះ និងរស់នៅតាម​តំបន់​ជនបទ”។

គម្រោងនេះ ត្រូវបានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន២ គឺអង្គការវឌ្ឍភាព (WP) និងសមាគមយុវជនខ្មែរ (KYA) នៅក្នុងឃុំគោលដៅចំនួន ១៦ ហើយរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីចំនួន ៥,៣២៧នាក់ និងក្មេងស្រីចំនួន ៣,៣៦១នាក់ តាមរយៈការកែលម្អបរិយាកាសរៀនសូត្រក្នុងសាលារៀន ដើម្បីកាត់បន្ថយហានិភ័យនៃការបោះបង់ការសិក្សា និងអាពាហ៍ពិពាហ៍នៅវ័យក្មេង។

បន្ថែមលើនេះ ភាគីពាក់ព័ន្ធថ្នាក់ឃុំ នឹងចូលរួមជាមួយគម្រោងនេះដូចគ្នា ដើម្បីធានាថា ក្មេងស្រី ក្មេងប្រុសវ័យជំទង់ ស្ត្រីដែលរៀបការវ័យក្មេង និងឪពុកម្តាយមានភាពយល់ដឹង និងការពារ ព្រមទាំងរាយការណ៍ពីបញ្ហាណាមួយតាមរយៈបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ក្នុងស្រុកក្នុង ១៦ឃុំគោលដៅផងដែរ៕

The post អង្គការភ្លែន កំពុងធ្វើការអប់រំពលរដ្ឋ ដើម្បីបញ្ឈប់ការរៀបការទាំងវ័យក្មេងក្នុងខេត្តចំនួន២ appeared first on Kampuchea Thmey Daily.

ទម្លាយអត្ថន័យយល់សប្តិរៀបការ ឬចូលរួមពិធីមង្គលការ
ពិធីអាពាហ៍ពិពាហ៍ក្នុងសុបិន ចាត់​ទុក​​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​ម្ចាស់ខ្លួននឹងជួបរឿងសប្បាយរីករាយ ព្រមទាំងសមបំណងជាមួយកិច្ចការសព្វយ៉ាង។ ជាទូទៅ សុបិនរៀបការ ឬឃើញខ្លួនឯងចូលរួមមង្គលការ វាមានន័យថា អ្នកនឹងទទួល​បាន​លាភ​សំណាង​ពីមនុស្ស​ភេទ​ផ្ទុយ  ឬអាចមានឱកាសឈ្នះរង្វាន់ទៀតផង។

សុបិនរៀបការជាមួយមនុស្សមិនស្គាល់

អំឡុងពេលនេះនឹងមានការរីកចម្រើន ហើយអ្នកនឹងបានទទួលតែរឿងល្អៗចូលមកក្នុងជីវិត។

សុបិនចូលរួមពិធីមង្គលការរបស់មិត្ត

វាជាតំណាងថា ​ជីវិត​ស្នេហា​ក្នុង​រយៈពេល​នេះ​នឹង​មាន​ផ្លែផ្កាល្អណាស់​។ មនុស្សនៅលីវ នឹងបានជួបគូនិស្ស័យតាមរយៈមិត្តភក្តិ ឬអ្នកស្គាល់គ្នា។

សុបិនចូលរួមមង្គលការជាមួយមនុស្សច្រើននាក់

​អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ ឬ​ទំនាក់ទំនង​ពី​ញាតិ​មិត្ត ​ឬ​អ្នក​ស្គាល់​ពី​ចម្ងាយ។

សុបិនចូលរួមពិធីមង្គលការរបស់អ្នកដទៃ

សុបិននេះ ជានិមិត្តរូបនៃឱកាសការងារល្អៗ និងលទ្ធផលជោគជ័យក្នុងភារកិច្ច។

សុបិនចួលរួមពិធីមង្គលការរបស់សាច់ញាតិ

វាជាសញ្ញាល្អដែលមានន័យថា អ្នកនឹងទទួលបានការជ្រោមជ្រែងពីអ្នកដទៃ។

សុបិនចូលរួមពិធីមង្គលការអ្នកស្គាល់គ្នា

ទស្សន៍ទាយថា អ្នកនឹងបានជួបតែរឿងល្អៗ ហើយមានមិត្តផ្តល់ឱកាសការងារមកឱ្យទៀតផង។

សុបិនចូលរួមពិធីមង្គលការរបស់អតីតសង្សារ

ជីវិតពិតនឹង​ទទួលបាន​តែលាភ​សំណាង​ចូលមកជានិច្ច បើហៀប​នឹង​មាន​បញ្ហា នោះនឹងមាន​អ្នកចាំ​ជួយ​​គាំទ្រ៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនងូតទឹក ជីវិតពិតនឹងធូរស្រាលពីបញ្ហាស្មុគស្មាញ

The post ទម្លាយអត្ថន័យយល់សប្តិរៀបការ ឬចូលរួមពិធីមង្គលការ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន ៖ ការរៀបអាពាហ៍ពិពាហ៍ឆ្នាំនេះមានចំនួនច្រើន រហូតដល់មានការខ្វះអាចារ្យ
ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ការរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា នាឆ្នាំនេះមានចំនួនច្រើន រហូតដល់មានការខ្វះអាចារ្យ ខ្វះក្រុមភ្លេង និងខ្វះកន្លែងរៀបចំអាពាហ៍ពិពាហ៍ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៩ ខែមករានេះ បានថ្លែងថា នាឆ្នាំនេះ ការរៀបអាពាហ៍ពិពាហ៍មានចំនួនច្រើនគួរឲ្យកត់សម្គាល់ រហូតដល់មានការខ្វះអាចារ្យ ខ្វះក្រុមភ្លេង និងខ្វះកន្លែងរៀបចំអាពាហ៍ពិពាហ៍ ជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំទៅ ក៏មានរៀបអាពាហ៍ពិពាហ៍ច្រើនដែរ តែឆ្នាំនេះ សម្រុករៀបអាពាហ៍ពិពាហ៍ហ្នឹង រហូតដល់ខ្វះអាចារ្យ ខ្វះក្រុមភ្លេង ខ្វះកន្លែង ការ(រៀបការ)នោះការ ដល់សួរទៅឆ្ងល់អំពីការប្រៀប ធៀបថា ហេតុអីបានជាៗច្រើនម្លេះ គេថា ចង់បានកូនឆ្នាំថោះៗ»។

សូមជម្រាបថា ការដែលប្រជាជនកម្ពុជា អាចរៀបចំពិធីអាពាហ៍ពិពាហ៍ឡើងវិញ ក្នុងចំនួនដ៏ច្រើនបែបនេះ ក៏ព្រោះតែការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជាបានល្អប្រសើរ រហូតដល់បានបើកប្រទេសឡើងវិញលើគ្រប់វិស័យ មកដល់ពេលនេះ៕

The post សម្ដេចតេជោ ហ៊ុន សែន ៖ ការរៀបអាពាហ៍ពិពាហ៍ឆ្នាំនេះមានចំនួនច្រើន រហូតដល់មានការខ្វះអាចារ្យ appeared first on Kampuchea Thmey Daily.

ដឹងអត់! មានប្រទេស ២០ លើលោកនេះដែលអនុញ្ញាតឱ្យរៀបការប្តី ឬប្រពន្ធច្រើននាក់ដោយស្របច្បាប់
ពហុពន្ធភាព (Polygamy )មានន័យថា ចំណងអាពាហ៍ពិពាហ៍ដែលដៃគូទាំងសងខាងអាចមានប្តី ឬប្រពន្ធច្រើននាក់បានស្របពេលតែមួយ។ បើសិនជាភាគីខាងប្តីមានប្រពន្ធចាប់ពី ២ នាក់ ឡើងទៅ គេហៅថា Polygyny។ ចំណែក ប្រពន្ធអាចរៀបការជាមួយប្តីច្រើននាក់វិញ គេហៅថា Polyandry។ ខាងក្រោមនេះ គឺជាប្រទេសចំនួន២០លើពិភពលោកដែលអនុញ្ញាតឲ្យរៀបការប្តី ឬប្រពន្ធច្រើនដោយស្របច្បាប់៖

១. អាហ្គានីស្ថាន ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ

២. កេនយ៉ា ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ

៣. ឥណ្ឌា ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ(សម្រាប់ ម៉ូស្លីមតែប៉ុណ្ណោះ)

៤. ហ្វីលីពីន ៖ ប្តីអាចរៀបការប្រពន្ធច្រើននាក់បាន(សម្រាប់ ម៉ូស្លីមតែប៉ុណ្ណោះ)

៥. សិង្ហបុរី ៖ប្តីអាចរៀបការប្រពន្ធច្រើននាក់បាន(សម្រាប់ម៉ូស្លីមតែប៉ុណ្ណោះ)

៦. លីបង់ ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ(សម្រាប់ម៉ូស្លីមតែប៉ុណ្ណោះ)

៧. ម៉ាឡេស៊ី ៖ ប្តីអាចរៀបការប្រពន្ធច្រើននាក់បាន(សម្រាប់ម៉ូស្លីម និងត្រូវមានលិខិតបញ្ជក់ពីតុលាការ)

៨. ម៉ារ៉ុក ៖ រៀបការស្របច្បាប់ ប៉ុន្តែប្តីត្រូវមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ និងសុំអនុញ្ញាតពីប្រពន្ធទី១

៩. អេហ្សីប ៖ ប្តីអាចមានប្រពន្ធច្រើនទទួលស្គាល់ដោយស្របច្បាប់

១០. ស្រីលង្កា ៖ ប្តី ឬប្រពន្ធអាចមានដៃគូលើសពីម្នាក់ ទទួលស្គាល់ដោយស្របច្បាប់

១១. អារ៉ាប៊ី សាអូឌីត ៖ ប្តីអាចមានប្រពន្ធច្រើន ទទួលស្គាល់ដោយស្របច្បាប់

១២. អារ៉ាប់រួម ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ

១៣. ឥណ្ឌូនេស៊ី ៖ ប្តីអាចមានប្រពន្ធច្រើន ស្របច្បាប់ ប៉ុន្តែអាចប្រែប្រួលនៅតាមខេត្ត

១៤. អ៊ីរ៉ង់ ៖ ប្តីអាចមានប្រពន្ធច្រើន ទទួលស្គាល់ដោយស្របច្បាប់

១៥. អ៊ីរ៉ាក់ ៖ ប្តីអាចមានប្រពន្ធច្រើន ទទួលស្គាល់ដោយស្របច្បាប់ លើកលែងតែតំបន់ Kurdistan

១៦. គុយវេត ៖ ប្តីអាចមានប្រពន្ធច្រើន ទទួលស្គាល់ដោយស្របច្បាប់

១៧. បង់ក្លាដែស ៖ ប្តីអាចមានប្រពន្ធច្រើន ទទួលស្គាល់ដោយស្របច្បាប់

១៨. ប៉ាគីស្ថាន ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ សម្រាប់ម៉ូស្លីមតែប៉ុណ្ណោះ ដោយប្តីត្រូវមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ និងចុះកិច្ចព្រមព្រៀងជាមួយប្រពន្ធទី១

១៩. ប៉ាឡេស្ទីន ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ ដោយចុះកិច្ចព្រមព្រៀងជាមួយប្រពន្ធទី១

២០. កាមេរុន ៖ ប្តីអាចយកប្រពន្ធច្រើនដោយមិនកំណត់

ការរៀបការប្តី ឬប្រពន្ធលើសពីម្នាក់បែបនេះ ភាគច្រើនត្រូវបានកត់សម្គាល់ឃើញថា កើតមាននៅក្នុងប្រទេសដែលកាន់សាសនាឥស្លាម  និងនៅប៉ែកខាងអាហ្រ្វិក ប្រទេសក្នុងតំបន់មជ្ឃិមបូព៌ា រួមទាំងផ្នែកខ្លះនៅប្រទេសអាស៊ីអាគ្នេយ៍។ ចំពោះប្រទេសដែលកាន់សាសនាឥស្លាមខ្លះ ប្តីត្រូវសុំអនុញ្ញាតពីប្រពន្ធទី១សិន ទើបអាចរៀបការយកប្រពន្ធក្រោយទៀតបាន រួមជាមួយលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រពន្ធច្រើននាក់របស់ខ្លួន។

ទោះជាយ៉ាងណាប្រទេសដែលកាន់សាសនាឥស្លាមមួយចំនួនដូចជា ប្រទេសទួគី ទុយណេស៊ី សាធារណរដ្ឋអាល់បានី កូសូវ៉ូ និងប្រទេសក្នុងតំបន់អាស៊ីកណ្តាលបានហាមឃាត់នូវទំនៀមទម្លាប់មួយនេះ។ ខណៈ ប្រទេ​សមួយចំនួននៅក្នុងទ្វីបអាហ្រ្វិក បានចាត់ទុកទំនៀមទម្លាប់ Polygamy នេះថា គឺខុសច្បាប់ស៊ីវិល ប៉ុន្តែត្រូវបានអនុញ្ញាតដោយច្បាប់ប្រពៃណី។

ដោយឡែក នៅក្នុងប្រទេសកម្ពុជាវិញ អាពាហ៍ពិពាហ៍ដែលស្របច្បាប់ គឺកើតឡើងរវាងប្តីមួយ និងប្រពន្ធមួយ ដោយមិនទាន់មានច្បាប់អនុញ្ញាតឱ្យរៀបការប្តី ឬប្រពន្ធលើសពីម្នាក់បានទេ លុះត្រាតែភាគីទាំងសងខាងលែងលះជាមួយអតីតប្តី ឬប្រពន្ធឱ្យដាច់ស្រេចទៅតាមផ្លូវច្បាប់សិន៕

ដោយ៖ លីលី

The post ដឹងអត់!  មានប្រទេស ២០ លើលោកនេះដែលអនុញ្ញាតឱ្យរៀបការប្តី ឬប្រពន្ធច្រើននាក់ដោយស្របច្បាប់ appeared first on Kampuchea Thmey Daily.

ម្តាយតារាស្រីម្នាក់ វ័យជាង ៥០ ឆ្នាំ ដឹកដៃកូនកម្លោះជាង ៣០ ឆ្នាំ ចូលរោងការ
ពិតជារឿងដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​ថ្មី​មួយ​ទៀត​ហើយ ម្តាយតារាសម្តែងស្រី អេមី ដែលមានវ័យប្រមាណ ៥៥ ឆ្នាំទៅហើយនោះ បានសម្រេចដឹកដៃជាមួយកូនកម្លោះវ័យ ៣៦ ឆ្នាំចូលរោងការផ្អើលអ្នកសិល្បៈនិងអ្នកភូមិ។​

​ប្រភព​បាន​បង្ហើប​ថា ​ម្តាយ​របស់​តារា​ស្រី​កញ្ញា អេ​មី ដែល​គ្រង​ឈុត​កូនក្រមុំ​ គឺមាន​ឈ្មោះ ឡុង សោ​ភ័​ណ្ឌ អាយុ​ ៥៥ ឆ្នាំ ​ជា​ស្ត្រី​មេម៉ាយ​ច្រើន​ឆ្នាំ​ មាន​កូន​ ២​ នាក់​ប្រុស ​១​។ ចំណែក​ខាង​ប្រុស​ជាក​ម្លោះ​ឈ្មោះ ញឹក រដ្ឋា អាយុ ៣៦ ​ឆ្នាំ​មុខរបរ​លក់​ខ្សាច់​នៅ​ខេត្ត​។​

​ប្រភព​បាន​បន្តថា​ជាការ​ពិត​កញ្ញា អេ​មី ពេលនេះ​បានស​ម្រេច​រឿង​មួយ​ដែល​នាង​ចង់បាន​នឹង​ត្រូវតែ​ធ្វើឲ្យបាន​នោះ​ គឺ​តាមរយៈ​ការរៀបចំ​ពិធីមង្គលការ​យ៉ាង​អធិកអធម​ និង​សប្បាយរីករាយ​ឲ្យអ្នក​ម្តាយ​មេម៉ាយ​ច្រើន​ឆ្នាំ​។​ ពិធីមង្គលការ​នេះ​ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ០៧ ​ខែកុម្ភៈ ឆ្នាំ​ ២០២២ ​ម្សិលមិញ​។​

​ដោយឡែក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​ស្រី​កញ្ញា អេ​មី ដែលមាន​ឈ្មោះថា ​Ami Adama ក៏​បង្ហោះ​រូបភាព​នៃ​មង្គលការ​អមដោយ​សំណេរ​ខ្លី​ថា​ ថ្ងៃនេះ​ការ​ម្តាយ​របស់​ខ្ញុំ​គឺជា​ថ្ងៃ​លាភ​ជ័យ​កូន​ជូនពរ​ម្តាយ​ស្រលាញ់គ្នា​ដល់​ចាស់​កោង​ខ្នង​។ បើតាម​ការបញ្ជាក់​ពី​កញ្ញា អេ​មី ដែល​បាន​ជះ​លុយក្បែរ​ម៉ឺន​ដុល្លារ​ចាត់ចែង​មង្គលការ​អ្នកមានគុណ ​ដើម្បី​បំពេញ​សេចក្តីសុខ​ឲ្យ​គាត់​បាន​ប្រាប់ថា បំណង​នាង​ចង់ឲ្យ​អ្នកមានគុណ​មាន​សេចក្តីសុខ​ គាត់​ពេញចិត្ត​គ្នា​ហើយ​មិនអាច​ពន្យារ​ពេល​បាន​ទៀត​ទេ ត្រូវតែ​ចាត់ចែង​ឲ្យ​ហើយ​។​ ៥ ​ឆ្នាំ​ហើយ​ដែល​ស្គាល់​គ្នា​ ហើយ​នៅតែ​អឹមអៀន​ទើប​នាង​សម្រេច ចិត្ត​ចាប់ដៃគ្នា​ក្រោម​ចំណង​ផ្កាស្លា​តែម្តង​៕

អត្ថបទ៖ ចាន់​រ៉ា​

The post ម្តាយតារាស្រីម្នាក់ វ័យជាង ៥០ ឆ្នាំ ដឹកដៃកូនកម្លោះជាង ៣០ ឆ្នាំ ចូលរោងការ appeared first on Kampuchea Thmey Daily.

ខំគេចទៅរៀបការដល់លើអាកាសហើយ នៅមិនរួចខ្លួនទៀត
និយតករអាកាសចរណ៍ស៊ីវិលឥណ្ឌា កំពុងស៊ើបអង្កេតវីដេអូឃ្លីបមួយ ដែលត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមដែលបង្ហាញពី គូស្នេហ៍មួយគូជិះយន្តហោះទៅរៀបការលើអាកាស ដោយមានការចូលរួមពីសំណាក់ ក្រុមគ្រួសារនិងមិត្តភក្តិ។

នៅក្នុងវីដេអូនោះ ភ្ញៀវនិងអ្នកថតរូប ត្រូវបានគេមើលឃើញ កកកុញនៅជុំវិញកូនក្រមុំនិងកូនកំលោះ ដែលភាគច្រើនមិនពាក់ម៉ាស់។

ប្រទេសឥណ្ឌា កំពុងជាប់ក្នុងរលកទី២ដ៏សាហាវនៃ ជំងឺកូវីដ-១៩។ នៅរដ្ឋ Tamil Nadu ដែលជាកន្លែងពិធីមង្គលការនេះរៀបចំឡើង ប្រាសាទនិងសាលប្រជុំនានាត្រូវបានបិទ ហើយពិធីរៀបអាពាហ៍ពិពាហ៍និងព្រឹត្តិការណ៍សង្គមដទៃទៀត បានកំណត់ចំនួនអ្នកចូលរួមអតិបរមា ៥០នាក់។

មន្ត្រីនៅអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលបាននិយាយថា ក្រុមហ៊ុន SpiceJet ត្រូវបានគេស្នើសុំឲ្យដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកដែលរំលោភគោលការណ៍ណែនាំសុវត្ថិភាព ហើយបុគ្គលិកទាក់ទងទាំងអស់ត្រូវផ្អាកការងារ។

មន្ត្រីដដែលនិយាយថា “យើងនឹងធ្វើការស៊ើបអង្កេតលម្អិត ហើយនឹងចាត់វិធានការបន្ថែមទៀត”។

អ្នកនាំពាក្យក្រុមហ៊ុន SpiceJet បាននិយាយថា យន្ដហោះនេះត្រូវបានជួល ដោយភ្នាក់ងារទេសចរណ៍មួយក្នុងទីក្រុង Madurai កាលពីថ្ងៃទី២៣ខែឧសភា សម្រាប់ការហោះហើរបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍។ លោកលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ កំពុងចាត់វិធានការចំពោះអ្នកទាំងឡាយណាដែលរំលោភច្បាប់សុវត្ថិភាព កូវីដ ។

ភ្នាក់ងារនិងភ្ញៀវ ត្រូវបានគេប្រាប់យ៉ាងល្អិតល្អន់អំពីបទដ្ឋានគម្លាតសង្គម និងសុវត្ថិភាព ដោយយោងតាមគោលការណ៍ណែនាំស្តីពីការការពារកូវីដ និងច្បាប់អាកាសចរណ៍ស៊ីវិល។

អ្នកនាំពាក្យបន្តថា “ទោះបីជាមានការស្នើសុំដដែលៗនិងការរំលឹកក៏ដោយ ក៏អ្នកដំណើរមិនបានគោរពតាមគោលការណ៍ណែនាំដែរ ហើយក្រុមហ៊ុនអាកាសចរណ៍កំពុងចាត់វិធានការសមស្របតាមច្បាប់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ និយតករអាកាសចរណ៍ស៊ីវិលឥណ្ឌា កំពុងស៊ើបអង្កេតវីដេអូឃ្លីបមួយ ដែលត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមដែលបង្ហាញពី

The post ខំគេចទៅរៀបការដល់លើអាកាសហើយ នៅមិនរួចខ្លួនទៀត appeared first on Kampuchea Thmey Daily.