រោងចក្រ TOYOTA Archives - Kampuchea Thmey Daily

​ក្រុមហ៊ុន ​MinebeaMitsumi Inc. ​នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថ្មី​ជា​ផ្លូវ​ការ​នៅ​ខេត្តពោធិ៍សាត់ នៅ​ក្នុង​ឆ្នាំ២០២៥ ខាងមុខនេះ
នា​រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ចូល​ជួប​សម្ដែងការគួរសម និង​ពិភាក្សាការងារ នៅ​វិមានសន្តិភាព។

ក្នុង​ឱកាស​នៃ​ជំនួប លោក​អគ្គនាយក​ក្រុមហ៊ុន​បាន​គោរព​ជម្រាប​ជូន​សម្ដេចបវរធិបតីអំពី វឌ្ឍន​ភាព​ដ៏​ល្អ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ដែល​បាន​ចាប់​ផ្ដើម​វិនិយោគ​ដំបូង​នៅ​ក្នុងឆ្នាំ២០១១ និង​បាន​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​រហូត​មក​។ ​បច្ចុប្បន្ននេះ ក្រុម​ហ៊ុន​បាន​និង​កំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់ ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ​ខាងមុខនេះ។

ក្រុមហ៊ុន Minebea​ ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និង​គ្រឿង​ម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែល​មាន​រោងចក្រ​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​។​ លោក​អគ្គនាយក​ក្រុមហ៊ុន​ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែ​បាន​ផ្ដល់​នូវ​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយរោងចក្រថ្មី​ដែល​ក្រុមហ៊ុន​កំពុង​ដំណើរ​ការសាង​សង់​នេះនឹងក្លាយទៅជារោងចក្រទីមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។ ការណ៍​នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​យក​ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅ​ក្នុង​ការ​ជំរុញ​ការ​ប្រើ​ប្រាស់​ថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម។បន្ថែមពីនេះ ​កម្ពុជា​ក៏មាន​កម្លាំង​ពលកម្ម​ដែល​អាច​ឆ្លើយ​តបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនផងដែរ។

ជា​ការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និង​ភាព​ជោគជ័យ​របស់ក្រុមហ៊ុន Minebea នៅកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយ​តម្លៃខ្ពស់​ចំពោះ​ក្រុមហ៊ុន ដែលបានពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ការណ៍នេះ​ បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​ជឿជាក់​បន្ថែម​ទៀត​របស់​ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ជាមួយនឹងការបន្តគាំទ្រ​របស់​រាជរដ្ឋាភិបាល​ដល់​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន។ ​សម្ដេច​បវរធិបតី មាន​ជំនឿង​យ៉ាង​មុត​មាំ​ថា​ តាម​រយៈ​ភាព​ជោគជ័យរបស់ក្រុមហ៊ុន Minebea នឹង​ជួយ​ទាក់​ទាញ​បណ្តាវិនិយោគិន​ជប៉ុន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ​ក្នុង​ការ​ស្វែង​រក​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​។​

សម្ដេចបវរធិបតីបានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាពនៅក្នុងការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់​កម្ពុជា​នៅ​ក្នុង​តំបន់ ​និង​ពិភពលោក ​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ និង​យន្ត​ការ​លើក​ទឹក​ចិត្ត​នានា​សម្រាប់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​គឺ​ក្រុមហ៊ុន​វិនិយោគ​ថ្មី​ៗ​ ព្រម​ទាំង​បន្ត​ខិត​ខំ​អភិវឌ្ឍការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែល​រួម​មាន​៖ ​ការ​លើក​កម្ពស់​គុណភាព​ និង​ការ​តភ្ជាប់​ផ្លូវ​ដែក, ការកសាងផ្លូវថ្នល់ ​ស្ពាន, និងការកសាងព្រែកជីកហ្វូណនតេជោ ដើម្បី​សម្រួល​ទៅ​ដល់​ការ​តភ្ជាប់វិស័យដឹកជញ្ជូនក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក៕

The post ​ក្រុមហ៊ុន ​MinebeaMitsumi Inc. ​នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថ្មី​ជា​ផ្លូវ​ការ​នៅ​ខេត្តពោធិ៍សាត់ នៅ​ក្នុង​ឆ្នាំ២០២៥ ខាងមុខនេះ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Toyota ប្រគល់រថយន្ត៣គ្រឿងដែលទើបដំឡើងបាននៅកម្ពុជាជាលើកដំបូងនៅ ជូនសម្ដេចធិបតី
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន Toyota បានប្រគល់រថយន្ត Toyota Hilux Revo Rally និង Toyota Fortuner ចំនួន ០៣ គ្រឿង ដែលទើបត្រូវបានដំឡើងក្នុងស្រុកជាលើកដំបូង គឺជាការបោះជំហានជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងវិស័យយានយន្តរបស់កម្ពុជា ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី លោក លោក មែ ស៊ីថន បានបញ្ជាក់ថា សម្តេចធិបតី សម្តែងនូវការពេញចិត្តចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការបើកដំណើរការរោងចក្រដំឡើងដំឡើងរថយន្តនៅកម្ពុជា និងបានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលផ្តល់អំណោយជារថយន្តទាំងបីគ្រឿង ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះពិតជាបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

ក្នុងនាមក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd, លោកឧកញ៉ា គង់ នួន បានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងបានផ្តល់ការគាំទ្រឥតឈប់ឈរដល់ក្រុមហ៊ុន Toyota កន្លងមក និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើការចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការលើកកម្ពស់វិស័យយានយន្តនៅកម្ពុជា ព្រមទាំងជំរុញកំណើនប្រកបដោយចីរភាពក្នុងតំបន់៕

The post ក្រុមហ៊ុន Toyota ប្រគល់រថយន្ត៣គ្រឿងដែលទើបដំឡើងបាននៅកម្ពុជាជាលើកដំបូងនៅ ជូនសម្ដេចធិបតី appeared first on Kampuchea Thmey Daily.

ត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រ សហគ្រាសជាង ៤ម៉ឺន
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤ បានលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះកម្ពុជាមានរោងចក្រ សហគ្រាសមានចំនួនសរុប ៤៤ ៤១៧ និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧៩លាននាក់ ខណៈសហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង៣ពាន់សហគ្រាស។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា កម្មករនិយោជិតកំពុងបម្រើការងារនៅក្នុង វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១ ៥៣៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៩១៣ ០១៧នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩៧ពាន់លានដុល្លារអាម៉េរិក។

លោករដ្ឋលេខាធិការបន្តថា វិស័យក្រៅពីកាត់ដេរមានចំនួន ៤២ ៨៧៩សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៨៧៩ ៧៧៤នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក។ សហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួន ៣ ១៣០សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៧៧ ៤៣៦នាក់ (ស្រី ៤៣ ១៧២នាក់) ក្នុងនោះ វិស័យកាត់ដេរមានចំនួន ៨២សហគ្រាស មានកម្មករនិយោជិតចំនួន ៣៧ ៨២៧នាក់ (ស្រី ២៦ ៥០៧នាក់)។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧  ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាននឹងកំពុងបន្តគោលនយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកែប្រែកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងប្រែក្លាយប្រទេសកម្ពុជាពីប្រទេសប្រើកម្លាំងអតិពលកម្ម មកពលកម្មជំនាញវិញ តាមរយៈការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅអាណត្តិទី៧នេះផងដែរ៕

The post ត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រ សហគ្រាសជាង ៤ម៉ឺន appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Toyota Cambodia គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា
លោក Fujita Ryoji  នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia)  ជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy)នៅកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កន្លងមកនេះ និងគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតីពាក់ព័ន្ធនឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។ លោក Fujita Ryoji  ​បានជម្រាបជូនបែបនេះ ក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​នៅវិមានសន្តិភាព។​

សម្ដេចធិបតី បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុនលើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។

ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស៖ (១)ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង(២) ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការរៀបចំការបណ្តុះបណ្តាលនេះឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់តែបម្រើការក្នុងក្រុមហ៊ុនតូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេស នាពេលអនាគត។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota Group ពិនិត្យលទ្ធភាពលើចំណុចសំខាន់ចំនួន ២ ដែលរួមមាន៖ (១) ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផលិតគ្រឿងបន្លាស់ (Spare parts) របស់ក្រុមហ៊ុនតូយ៉ូតា ដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតា នៅតាមបណ្ដាប្រទេសផ្សេងៗទៀត និង (២) ពិនិត្យលទ្ធភាព និងពិចារណាលើការភ្ជាប់កិច្ចសហការជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុកដែលអាចផ្គត់ផ្គង់ជាសម្ភារបរិក្ខារបន្ទាប់បន្សំ (Accessories) បំពាក់លើរថយន្តតូយ៉ូតា។

គួរឱ្យដឹងថា កាលពីថ្ងៃទី០២ ឧសភា កន្លងទៅ ក្រុមហ៊ុន​ Toyota  បានសម្ពោធដាក់ដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

រូបថត សម្ដេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ពោធដាក់ដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

The post ក្រុមហ៊ុន Toyota Cambodia គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី៖ ក្រុមហ៊ុនចិន BYD គ្រោងដាក់ទុនរៀបចំផលិតរថយន្តនៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី២៧ ខែមិថុនា នេះ បានបង្ហើបឱ្យដឹងថា  ក្រុមហ៊ុនចិន BYD គ្រោងដាក់ទុនរៀបចំផលិតរថយន្តនៅកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហើបឱ្យដឹងដូច្នេះ ក្នុងឱកាសអញ្ជើញ អញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ដូច្នេះ ៖« ក្រុមហ៊ុន BYD  ក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនមួយនឹងគ្រោងមកដាក់ទុនដើម្បីរៀបចំ…ផលិតរថយន្តនៅកម្ពុជា»។

ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនលក់ឡានអគ្គិសនីដ៏ធំមួយរបស់ចិន។ ក្រុមហ៊ុននេះ ប្រជែងបានទីផ្សាររថយន្តអគ្គិសនីលេខ១ និងពេញនិយមបំផុតលើពិភពលោក។ តាមការចេញផ្សាយរបស់ Reuters នៅចុងខែមករា ឆ្នាំ២០២៤ ឱ្យដឹងថា បើគិតត្រឹមចុងឆ្នាំ២០២៣ ក្រុមហ៊ុន BYD ជំរុញការលក់របស់ខ្លួនកើនឡើង ៨៦.៥% ធៀបទៅនឹងឆ្នាំ២០២២។

ក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន គឺមានរោងចក្រចំនួន៥ ដែលកំពុងផ្គុំ និងដំឡើងរថយន្តដូចជាទី១/រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. មានទីតាំងនៅខេត្តស្វាយរៀង ជារោងចក្រផលិតរថយន្ត SAMYUNG។ទី២/ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. មានទីតាំងនៅខេត្តពោធិ៍សាត់ ជារោងចក្រសម្រាប់ផលិតរថយន្ត FORD។ ទី៣/ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ស្ថិតនៅលើទឹកដីខេត្តកោះកុង ជារោងចក្រផលិតរថយន្ត HYUNDAI។ ទី៤/រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ស្ថិតនៅខេត្តបន្ទាយមានជ័យ ជារោងចក្រសម្រាប់ផលិតរថយន្ត KIA។ និងទី៥ គឺរោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. កំពុងដំណើរការសាកល្បង។

ជាមួយគ្នានេះ សម្ដេចធិបតី បានដាក់ក្ដីសង្ឃឹមថា នៅថ្ងៃអនាគត នឹងមានក្រុមហ៊ុនធំៗផ្សេងៗទៀត នឹងចូលមកកម្ពុជា ហើយចាប់ដៃជាមួយក្រុមហ៊ុនធុនកណ្ដាល ធុនតូចក្នុងស្រុក៕

ដោយ៖ ង៉ិល ណារ៉ាត់

The post សម្ដេចធិបតី៖ ក្រុមហ៊ុនចិន BYD គ្រោងដាក់ទុនរៀបចំផលិតរថយន្តនៅកម្ពុជា appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ​ស្នើឱ្យក្រុមហ៊ុនបរទេស ​ប្រើរូបមន្ត១ បូក ​បង្កើតរោងចក្រនៅកម្ពុជា​
សម្ដេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភាកម្ពុជា ​បានស្នើឱ្យក្រុមហ៊ុនជប៉ុន ​និងក្រុមហ៊ុន​បរទេស​ផ្សេងទៀត ប្រើរូបមន្ត១​បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បី​បំពេញឱ្យ​គ្នា ដោយហេតុថា ក្នុងករណី  រោងចក្រមួយណា មានបញ្ហាកើតឡើង​អាចជំនួស​គ្នាបាន ជាក់ស្ដែងដូចជា ក្រុមហ៊ុន Minebea ដែលមាននៅថៃផង និងកម្ពុជាផង។

​សម្ដេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងជំនួបជាមួយ គណៈប្រតិភូក្រុមហ៊ុន Toyota Tsusho Corporation ដឹកនាំដោយ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា និងឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា។ ​

​សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបើកសម្ពោធរោងចក្រ Toyota នៅកម្ពុជា ​វាគឺជា​សមិទ្ធផលមួយដែលកម្ពុជាទទួលបាន បន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពីជំនាន់ចាស់ ទៅថ្នាក់ដឹកនាំ ជំនាន់ថ្មី ដែលបានប្រព្រឹត្តទៅត្រឹមត្រូវ ហើយមិនមានចលាចល ឬការប្រែប្រួល ផ្ទុយទៅវិញគឺមាន​ដំណើរការអភិវឌ្ឍស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅដំណើរការល្អប្រសើរ។

​គណៈប្រតិភូក៏បានគោរពរាយការណ៍ជូនសម្តេច នូវតួនាទី និងការទទួលខុសត្រូវ ខុសគ្នាៗ រៀងខ្លួនដោយសារនៅក្នុងក្រុមហ៊ុនគឺមានផ្នែកផ្សេងៗគ្នាជាច្រើន ដូចជាផ្នែកហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិតគ្រឿង​បង្គុំឧបករណ៍ផ្សេងៗ ហើយបច្ចុប្បន្នក៏រោងចក្រនៅតំបន់ប៉ោយប៉ែត ស្ថិតនៅក្នុងសួនតេជោ (Techo Park) ហើយក៏បានទាក់ទាញក្រុមហ៊ុនជប៉ុន​ជាច្រើនបន្ថែម​ទៀតវិនិយោគរោងចក្រនៅទីនោះមានដូចជា ក្រុមហ៊ុនយ៉ាសាគី ផលិតភ្លើងបង្គុំ ខួរក្បាលឡានជាដើម។

លោក ឧកញ៉ា គង់ នួន បានជម្រាបសម្ដេចតេជោថា ការសម្ពោធរោងចក្រឲ្យដំណើរការ​ដំឡើងរថយន្ត​នេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ពីព្រោះដោយសារឡានផលិត នៅកម្ពុជានេះ គឺនឹងដាក់លេខកូដនៅលើ សាក់ស៊ី បញ្ជាក់ថាផលិតនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យក្រុមហ៊ុនបរទេស មើលឃើញថា កម្ពុជា គឺមានស្ថិរភាព​យូរអង្វែងតទៅទៀត ដោយសារថា គណបក្សប្រជាជននៅតែបន្តដឹកនាំកម្ពុជា កម្ពុជានៅតែបន្ត​មានសន្តិភាព​ទៅមុខទៀត ដើម្បីអោយអ្នកវិនិយោគជឿជាក់លើកម្ពុជា ដែលប្រទេសមួយចំនួនក្នុង​តំបន់មិនមាន ហើយអ្នកវិនិយោគគួរមកវិនិយោគនៅកម្ពុជា។

សម្ដេចតេជោ បានស្នើសុំអោយក្រុមហ៊ុនជួយ បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផ្ដល់ការបណ្ដុះ​បណ្ដាលវិជ្ជាជីវៈដល់​យុវជនចំនួន១,៥លាននាក់ ដោយមិនបង់ថវិកា និងផ្ដល់ថវិកាអោយបន្ថែមទៀតផងដែរ។

សម្ដេចតេជោ រំលឹក មិនថាក្រុមហ៊ុន ជប៉ុន កូរ៉េ និងក្រុមហ៊ុនប្រទេសផ្សេងៗ សូមអោយ​ប្រើរូប​មន្ត១បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បីបំពេញអោយគ្នា ដោយហេតុថាក្នុងករណីរោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ឧទាហរណ៍ជាក់ស្ដែង ក្រុមហ៊ុន Minebear ដែលមាននៅថៃផង និង កម្ពុជាផង តាមរូបមន្ត១បូក។

សម្ដេចតេជោ ចង់អោយរោងចក្រនៅកម្ពុជានេះ មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់អោយផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង។

លោក ICHIRO បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានអត្ថន័យរបស់ សម្ដេចតេជោ និងបានមានប្រសាសន៍ថា បើពិភពលោកនេះ មានអ្នកដែលមានគំនិតដូច សម្ដេចតេជោ ប្រទេសនានានឹងមានសុខសន្តិភាព ដូចកម្ពុជា ។

លោក ICHIRO បានប្ដេជ្ញា នឹងចូលរួមយ៉ាងសកម្ម អនុវត្តតាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើនការផលិត និង ផ្ដល់ការហ្វឹកហ្វឺនជំនាញ​រថយន្តដល់ប្រជាជនកម្ពុជា។

​ក្រុមហ៊ុន Toyota បានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩១ ផ្ដើមពីការបង្កើតការិយាល័យផ្ដល់សេវាកម្ម តូយ៉ូតា ​រហូតវិឌ្ឍដល់មានរោងចក្រ​ នាពេលបច្ចុប្បន្ន។

រោងចក្រដំឡើងរថយន្ត Toyota របស់ជប៉ុន ​ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ មានផែនការដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួង​ឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

រោងចក្រ Toyota ​Tsusho Manufacturing (Cambodia) Co.,​Ltd មានសមត្ថភាពដំឡើងរថយន្ត ២ ប្រភេទគឺ SUV ម៉ាក FORTUNER និងប្រភេទ Pick-Up ម៉ាក HILUX ដែលមានទុនវិនិយោគ ៣៦,៧ លានដុល្លារអាមេរិក និងមានបុគ្គលិក ១៥០ នាក់ ហើយ​មានសមត្ថភាពដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១ ០៣០ គ្រឿង។

បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ៦ រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ស្វាយរៀង ពោធិ៍សាត់ កោះកុង និងខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ ឡេង ដេត

The post សម្ដេចតេជោ ​ស្នើឱ្យក្រុមហ៊ុនបរទេស ​ប្រើរូបមន្ត១ បូក ​បង្កើតរោងចក្រនៅកម្ពុជា​ appeared first on Kampuchea Thmey Daily.

រោងចក្រ TOYOTA ដាក់ផែនការដំឡើងរថយន្តជាង ១ ៣០០ គ្រឿងនៅកម្ពុជា
រោងចក្រដំឡើងរថយន្ត Toyota របស់ជប៉ុន ​ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ មានផែនការដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួង​ឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រថា រោងចក្រ Toyota នឹងរួមចំណែកការធ្វើទំនើបកម្មឧស្សាហកម្មកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

លោកថា ក្រុមហ៊ុន Toyota Tsusho បានអភិវឌ្ឍធនធានមនុស្ស ជាយូរមកហើយ ខណៈក្រុមហ៊ុនបានបញ្ជូនបុគ្គលិកនៅកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីទទួលបានការបណ្ដុះបណ្ដាល។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បន្តថា ក្រុមហ៊ុន Toyota Tsusho មានគម្រោងចូលរួមក្នុងការអភិវឌ្ឍជាមួយអ្នកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបតម្រូវការទីផ្សាររថយន្តនៅកម្ពុជា។

លោកថា រោងចក្រនេះ ក៏ជាកត្តាទាក់ទាញការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុន ប្រសិនបើផលិតកម្មទទួលបានជោគជ័យ សហគមន៍ធុរកិច្ចជប៉ុន នឹងពិចារណាប្រទេស​កម្ពុជា​កម្ពុជាជាទីតាំង ដែលមានភាពទាក់ទាញសម្រាប់គោលដៅវិនិយោគ។

សម្តេចធិបតី​ នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានថ្លែងនាឱកាស អញ្ជើញជាអធិបតី ​សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ​ថា ក្រោមដំបូលសន្តិភាព ម៉ាក្រូសេដ្ឋកិច្ច និងធនធានមនុស្ស កម្ពុជានឹងបន្តទាក់ទាញវិនិយោគិនមកបណ្តាក់ទុនបន្ថែមទៀត ខណៈរដ្ឋាភិបាលបាននិងកំពុងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនតាមរយៈផ្តល់ការលើកទឹកចិត្តពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។

​«ខ្ញុំសូមគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី​៧ គឺការជំរុញការប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ដល់ការវិនិយោគគ្រប់វិស័យអាទិភាពតាមរយៈច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា ជាមួយនឹងការដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តចាំបាច់នានា ដែលមានភាពប្រទាក់ក្រឡា សំដៅបង្កើត និងបង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់»។ សម្តេចធិបតី បានបញ្ជាក់បន្ថែម។

រោងចក្រ Toyota ​Tsusho Manufacturing (Cambodia) Co.,​Ltd មានសមត្ថភាពដំឡើងរថយន្ត ២ ប្រភេទគឺ SUV ម៉ាក FORTUNER និងប្រភេទ Pick-Up ម៉ាក HILUX ដែលមានទុនវិនិយោគ ៣៦,៧ លានដុល្លារអាមេរិក និងមានបុគ្គលិក ១៥០ នាក់ ហើយ​មានសមត្ថភាពដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១.០៣០ គ្រឿង។

ក្រុមហ៊ុន Toyota បានចាប់ផ្ដើមពីសេវាកម្មជួសជុលនៅឆ្នាំ ១៩៩៣ រហូតឈានដល់ការបង្កើតរោងចក្របង្គុំនៅកម្ពុជានៅឆ្នាំ ២០២៤។

កម្ពុជាមានរោងចក្រធុនធំ កំពុងដំណើរការមកពីប្រទេសជប៉ុនមានចំនួន ៨១ រោងចក្រ ស្មើនឹង ៣,៧ ភាគរយ នៃចំនួនរោងចក្រសរុបកើនឡើង ២ រោងចក្រ ហើយមានទុនវិនិយោគសរុបជាង ៦៧៤ លានដុល្លារអាមេរិក៕

អត្ថបទ៖ ឡេង ដេត

The post រោងចក្រ TOYOTA ដាក់ផែនការដំឡើងរថយន្តជាង ១ ៣០០ គ្រឿងនៅកម្ពុជា appeared first on Kampuchea Thmey Daily.