រោងចក្រ Archives - Kampuchea Thmey Daily

មន្ត្រីជាន់ខ្ពស់ ជំរុញរោងចក្រលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ
មន្ត្រី​ជាន់ខ្ពស់ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ​ឱ្យ​រោងចក្រ​សហគ្រាស ចូលរួម​លើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍ កាលពី​ថ្ងៃ​ទី ៧ មេសា នេះ​ថា ការ​ជំរុញ​ឱ្យ​រោងចក្រ​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​នេះ ដោយសារតែ​បច្ចុប្បន្ន កម្មករ-​និយោជិត នៅ​បន្ត​មាន​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ និង​ជំងឺ​វិជ្ជាជីវៈ​ជា​បន្តបន្ទាប់។

លោក កត្តា អ៊ន បាន​បន្ត​ថា ដើម្បី​ជា​ការ​ក្រើន​រំលឹក​ដល់​វិញ្ញាណក្ខន្ធ កម្មករ-និយោជិត ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​កម្ពុជា ក៏ដូចជា​នៅ​លើ​ពិភពលោក ក្រសួង​ការងារ នឹង​ប្រារព្ធ​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ នៅ​ថ្ងៃ​ទី ២ ខែ​ឧសភា ឆ្នាំ ២០២៤ ខាងមុខ ក្រោម​ប្រធានបទ“​ផល​ប៉ះពាល់ នៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​” ខណៈ​ទិវា​នេះ ប្រារព្ធ​ជា​ផ្លូវការ នា​ថ្ងៃ​ទី ២៨ មេសា ជា​រៀងរាល់​ឆ្នាំ ដោយ​ប្រទេស​ជា​សមាជិក នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ។

លោក​បាន​បន្ត​ទៀត​ថា សម្រាប់​ឆ្នាំ ២០២៤ នេះ ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ នឹង​រៀបចំ​ឡើង​នៅ​ក្រុមហ៊ុន ថូ​ភេក អេ​ឡិ​ក​ទ្រិ​ក ឯក ស្ថិតនៅ​ភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​អន្តរជាតិ ខាង​ការងារ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា អង្គការ​វិជ្ជាជីវៈ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​នានា និង​កម្មករ-និយោជិត សរុប​ចំនួន ១ ៣០០ នាក់។

បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ បាន​ណែនាំ​ដល់​រោងចក្រ​សហគ្រាស​ថា ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ពិភពលោក​នេះ និង​រួមចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ ការ​លើក​កម្ពស់ សុវត្ថិភាព និង​សុខភាព​ការងារ ព្រមទាំង​ការ​បង្ការ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ ជាយថាហេតុ​ដល់ កម្មករ-និយោជិត សូម​លោក លោកស្រី ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ រៀបចំ​ចង​បដា​ពាក្យ​ស្លោក​មួយ​ចំនួន​នៅ​តាម​របង​ខាងមុខ​សហគ្រាស គ្រឹះស្ថាន​ដូចជា ៖ ១.អបអរសាទរ​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ ២៨ មេសា។ ២.ផល​ប៉ះពាល់ នៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​កម្ពុជា។ ៣.ធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​កសាង​វប្បធម៌​សុវត្ថិភាព និង​សុខភាព​ការងារ​ជា​វិជ្ជមាន។ ៤.ត្រូវ​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​គ្រប់កន្លែង​ធ្វើការ។ ៥.មាន​សុវត្ថិភាព​ការងារ គឺ គ្មាន​គ្រោះថ្នាក់​ការងារ។ ៦.ធានា​ឱ្យ​គ្រប់កន្លែង​ការងារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុវត្ថិភាព​ល្អ។ ៧.រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ។ ៨.ជីវិត​របស់ខ្ញុំ ការងារ​របស់ខ្ញុំ និង​ការងារ​ប្រកប​ដោយ​សុវត្ថិភាព​របស់ខ្ញុំ។ ៩.ការងារ​សមរម្យ គឺជា​ការងារ​ប្រកប​ដោយ​សុវត្ថិភាព និង ១០.​បរិយាកាស​ការងារ ប្រកប​ដោយ​សុវត្ថិភាព និង​សុខភាព​ការងារ គឺជា​សិទ្ធិ និង​គោលការណ៍​គ្រឹះ នៅ​កន្លែងធ្វើការ៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់ ជំរុញរោងចក្រលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ appeared first on Kampuchea Thmey Daily.

កម្មកររោងចក្រ Y&W និងសហជីព ស្ញប់ស្ញែងរដ្ឋាភិបាលដែលបើក​ប្រាក់ឈ្នួល ទាំងថ្ងៃសៅរ៍-អាទិត្យ
កម្មករ-និយោជិត នៃ​រោងចក្រ Y&W អរគុណ​រាជរដ្ឋាភិបាល​ដែល​ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍-អាទិត្យ ដើម្បី​បើក​ប្រាក់ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ទៀត ជូន​កម្មករ ខណៈ​សហជីព​វាយតម្លៃ​ខ្ពស់​អំពី​ដំណោះស្រាយ​របស់​ក្រសួង​ការងារ​លើ​ករណី​រោងចក្រ Y&W នេះ។

កញ្ញា ឡាយ ថាវង្ស ដែល​ជា​កម្មការិនី Y&W ថា «ខ្ញុំ​សូម​អរគុណ​រាជរដ្ឋាភិបាល បើ​ទោះបី​ថ្ងៃ​សៅរ៍-អាទិត្យ ក៏ដោយ ក៏​នៅ​តែ​ធ្វើការ​ដើម្បី​បើក​ប្រាក់ឈ្នួល​ជូន​កម្មករ​ទាំងអស់​ផង​ដែរ។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ទទួល​បាន​ប្រាក់ឈ្នួល​នៅ​ពេលនេះ»។

លោក ធន ពន្លឺ ដែល​ជា​កម្មករ នៃ​រោងចក្រ Y&W លើក​ឡើង​ដែរ​ថា ខ្លួន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ទទួល​បាន​ប្រាក់ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ទៀត ពី រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ការងារ។ លោក​អរគុណ​រាជរដ្ឋាភិបាល​ដែល​ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍-អាទិត្យ ដើម្បី​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ-និយោជិត នៃ​រោងចក្រ Y&W ទាំងអស់ ផង​ដែរ។

ដោយឡែក លោកស្រី ឱក ចន្ថា កម្មការិនី នៃ​រោងចក្រ Y&W ក៏បាន​កោតសរសើរ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ដោះស្រាយ​ករណី​រោងចក្រ Y&W ហើយ​កម្មករ-និយោជិត ទាំងអស់ ទទួល​បាន​ការ​ដោះស្រាយ​ដ៏​សមស្រប​មួយ។

លោកស្រី ថា «ខ្ញុំ​មិន​នឹង​ស្មាន​ថា​ក្រសួង​ធ្វើការ​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ ដើម្បី​បើក​ប្រាក់ឈ្នួល​ជូន​កម្មករ​ទេ។ ខ្ញុំ​ពិត​ជា​អរគុណ​ខ្លាំង​មែនទែន ដែល​ក្រសួង​ខិតខំ​ធ្វើការ​ដើម្បី​បើក​ប្រាក់ឈ្នួល​ជូន​កម្មករ​ពួក​ខ្ញុំ។ ខ្ញុំ​សប្បាយចិត្ត​ណាស់​នៅ​ពេលនេះ ខ្ញុំ​បាន​ទាំង​កូន និង​សំណង​ផង​ដែរ ពីព្រោះ​ខ្ញុំ​ទើប​សម្រាលកូន​ថ្មីៗ នេះ»។

ទន្ទឹម​នឹង​នេះ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ មើល​ឃើញ​ថា ការ​បំពេញ​ការងារ​ទាំង​ថ្ងៃ​សៅរ៍-អាទិត្យ ទាំង​យប់ ទាំង​ថ្ងៃ លើ​ករណី​រោងចក្រ Y&W ជាពិសេស​អំឡុង​ពេល​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ជូន​កម្មករ នៅ​ពេលនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​លើ​សុខទុក្ខ​របស់​កម្មករ-និយោជិត។

គូស​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំងពី​រសៀល​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ២០២៤ មក ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចាប់ផ្ដើម​បើក​ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ ជូន កម្មករ-និយោជិត នៃ​ក្រុមហ៊ុន Y & W នៅ​សាលា​ខណ្ឌ​ដង្កោ។ ក្នុង​នោះ គិត​ត្រឹម​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ ២០២៤ នេះ មាន​កម្មករ-និយោជិត នៃ​រោងចក្រ Y&W សរុប​ចំនួន ៣ ៧២៤ នាក់ បាន​មក​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ពី​រាជរដ្ឋាភិបាល។

ដោយឡែក កម្មករ-និយោជិត ដែល​មិន​ទាន់​បាន​បើក​ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​មុខងារ​ផ្សេងៗ អាច​បន្ត​បើក​នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​ផ្ទាល់ ចាប់ពី​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ ២០២៤ ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​ឯកសារ​តម្រូវ​ដូច​មាន​ក្នុង​សេចក្ដីណែនាំ៕

The post កម្មកររោងចក្រ Y&W និងសហជីព ស្ញប់ស្ញែងរដ្ឋាភិបាលដែលបើក​ប្រាក់ឈ្នួល ទាំងថ្ងៃសៅរ៍-អាទិត្យ appeared first on Kampuchea Thmey Daily.

កម្ពុជា លែងអនុញ្ញាតចំពោះសំណើអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទៀតហើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា លែងអនុញ្ញាតចំពោះសំណើអភិវឌ្ឍ​រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឲ្យរោងចក្រផលិតដុតធ្យូងថ្ម ដែលមានស្រាប់ បញ្ឈប់ដំណើរការមុនកំណត់នៅកម្ពុជា។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី ១ខែមុននេះ សម្ដេច បានប្រគល់ភារកិច្ចឲ្យក្រសួងរ៉ែ និងថាមពល ដឹកនាំសម្របសម្រួលការងារអន្តរកាលវិស័យថាមពល មួយចំនួន។ ទីមួយជំរុញការអនុវត្តការងរប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិ ស្ដីពី ប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុវត្ត និងស្របទៅតាមផែនការសកម្មភាព ដែលបានគ្រោងទុក។

ទីពីរបញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឲ្យរោងចក្រផលិតដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់ដំណើរការមុនកំណត់នៅកម្ពុជា ដែលជាគោលដៅធំមួយ។ «ចឹងរាល់សំណើផ្សេងៗ ដែលសុំ សុំប្រកាសឲ្យហើយ ប្រសិនបើអ្នកណាមកចង់ធ្វើការវិនិយោគ ធ្វើរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅកម្ពុជា កុំមកនាំតែខាតលុយជិះយន្ដហោះមកទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ឈប់មិនឲ្យមានការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម មួយចំនួនរួចមកហើយ៕

The post កម្ពុជា លែងអនុញ្ញាតចំពោះសំណើអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទៀតហើយ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនចិនដែលបំពុលទឹកស្ទឹងសង្កែ ត្រូវប្ដូរទីតាំង និងរងពិន័យ ជាង ៤៦ម៉ឺនដុល្លារ
ក្រុមហ៊ុនចិនផលិតម្សៅដំឡូងមី សំបកគ្រាប់ថ្មាំ អេតាណុល ជីវគីមី និងសារធាតុបន្ថែមអាហារ ដែលបានបំពុលទឹកស្ទឹងសង្កែ នៅខេត្តបាត់ដំបង ត្រូវបានក្រសួងបរិស្ថានសម្រេចពិន័យជាទឹកប្រាក់ជាង ៤៦ម៉ឺនដុល្លារ និង ១៥០លានរៀល។

ការពិន័យនេះ ដោយសារតែក្រសួងពាក់ព័ន្ធរកឃើញថា ក្រុមហ៊ុននេះ បានធ្វើឱ្យបែកធ្លាយសំណល់រាវ ឬ ទឹកកខ្វក់ មានសារធាតុពុល ហូរចូលក្នុងស្ទឹងសង្កែ កាលពីដើមខែសីហានេះ ដែលធ្វើឱ្យទឹកស្ទឹងសង្កែប្រែជាព័ណ៍ខ្មៅ និងធ្វើឱ្យងាប់ត្រីមួយចំនួន។

ព័ត៌មានពិស្ដារ៖

The post ក្រុមហ៊ុនចិនដែលបំពុលទឹកស្ទឹងសង្កែ ត្រូវប្ដូរទីតាំង និងរងពិន័យ ជាង ៤៦ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលដល់កម្មករ សម្រាប់ឆ្នាំ២០២២
ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ដែលមាន​ភាគី រដ្ឋាភិបាល ភាគី​និយោជក​និង​ភាគី​សហជីព នឹង​ជួ​បប្រជុំគ្នា​ជា​បន្តបន្ទាប់​នៅក្នុង​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​ ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២២​។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ ឈ្នួល​អប្បបរមា អាណត្តិ​ទី​២ ឆ្នាំ​ទី​១ លើក​ទី​១ នា​ព្រឹក​ថ្ងៃទី​៧​កញ្ញា តាម​ប្រព័ន្ធ​អន​ឡាញ (Zoom)​ លោក​បណ្ឌិត អ៉ិុត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ បាន​មានប្រសាសន៍ថា​ ការប្រជុំ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា​របស់​កម្មក​រ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២២ ​ធ្វើយ៉ាងណា​ ត្រូវ​បញ្ចប់​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​ដើរតួនាទី​ជា​យន្តការ​ត្រីភាគី​ ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ស្របតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ទទួលបាន​ការទទួលស្គាល់​ដោយ​ទូលំទូលាយ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ថា ជា​យន្តការ​ដ៏​គំរូ​មួយ​ប្រកបដោយ​តម្លាភាព និង​មានការ​ចូលរួម​ពី​គ្រប់ភាគី ជាពិសេស​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​សុខុមាលភាព​របស់​កម្ម​ករ​និយោជិត​។

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ទោះបីជាយន្តការ​ត្រីភាគី​នេះ​ ទទួលបាន​វឌ្ឍន​ភាពជា​ទី​មោទនៈ​នាពេល​កន្លងមក​ក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ពង្រឹង និង​កែលម្អ​យន្តការ​នេះ​ជាប្រចាំ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ឆាប់រហ័ស​។

​យោងតាម អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្នុង​របាយការណ៍​ស្តីពី “​ប្រាក់​ឈ្នួល​នៅលើ​ពិភពលោក ឆ្នាំ​២០២០-២០២១” បានផ្តល់​អនុសាសន៍​ថា ៖ «​ការកែសម្រួល​ប្រាក់​ឈ្នួល​ទាមទារ​ឲ្យ​មានការ​រក្សា​តុល្យភាព និង​ធានា​ដល់​ការរក្សាបាន​ការងារ និង​ស្ថេរភាព​របស់​រោងចក្រ សហគ្រាស និង​រក្សាបាន​នូវ​ប្រាក់ចំណូល​សម្រាប់​កម្មក​រ​និយោជិត និង​គ្រួសារ​របស់​ពួកគេ​»​។ ហេតុដូច្នេះ ការពិចារណា​លើ​អនុសាសន៍​របស់ ILO ជាការ​ចាំបាច់​ដើម្បី​រក្សា​ការងារ​របស់​កម្មករ និង​ការបង្កើត​ឱកាស​ការងារ​ដល់​យុវជន ដែល​ដល់​អាយុ​នឹង​ចូល​ទីផ្សារការងារ ពីព្រោះ​ការបញ្ចប់​វិបត្តិ​កូ​វីដ​-១៩ នៅពេល​អនាគត​ខាងមុខ មិនទាន់មាន​ពន្លឺ​នៅឡើយ ស្របពេល មានការ​ផ្ទុះ​ឡើងជា​បន្ត​បន្ទាប់​នូវ​វីរុស បំប្លែង​ខ្លួន​ថ្មី ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​កាន់តែ​ខ្ពស់​ក្នុង​ការចម្លង​។

​គួររំលឹកថា ចាប់ពី​ឆ្នាំ​២០១៩ យោងតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​(​ក​.​ជ​.​ប​.​អ​) ដែលជា​យន្តការ​ត្រីភាគី ដែលមាន​សំឡេង​ស្មើៗ​គ្នា ពី​គ្រប់ភាគី (១៧-១៧-១៧) ត្រូវបាន​បង្កើតឡើង ស្របតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្ប​រប​មា​។ ជា​លទ្ធផល កាលពី​អាណត្តិ​ទី​១ ក​.​ជ​.​ប​.​អ បានរៀបចំ​កិច្ចប្រជុំ​ចំនួន​២០​លើក នៅក្នុង​ឆ្នាំ​២០១៩ និង​ចំនួន​១១​លើក នៅក្នុង​ឆ្នាំ​២០២០ ដោយបាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​២០២០ ចំនួន​១៩០​ដុល្លារ​ក្នុង​១​ខែ​ខែ និង​ឆ្នាំ​២០២១ ចំនួន ១៩២​ដុល្លារ​ក្នុង​១​ខែ​។​ប៉ុន្តែ​ប្រសិនបើ​បូក​នឹង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​បន្ថែម កម្មករនិយោជិត​ម្នាក់​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​២០៩ ទៅ ២២០​ដុល្លារ​ក្នុង​១​ខែ​។

​ទោះបីជា​យ៉ាងណាក៏ដោយ​ការ តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០២១ នៅ​កម្ពុជា​ធ្វើឡើង​នៅពេលដែល​សកលលោក​កំពុង​ជួប​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ប្រកួតប្រជែង​ផ្សេងទៀត​មិនមាន​ការប្រែប្រួល​ប្រាក់​ឈ្នួល​អប្បបរមា​នោះទេ​៕

អត្ថបទ៖ ​សំអឿន​

The post ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលដល់កម្មករ សម្រាប់ឆ្នាំ២០២២ appeared first on Kampuchea Thmey Daily.

រោងចក្រ​ណា​មាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ​ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​និង​ផលិតកម្ម​រយៈ​ពីរ​ថ្ងៃជា​បណ្ដោះអាសន្ន
ភ្នំពេញ ​៖ ​រោងចក្រ​សហគ្រាស​ណា​ដែល​រក​ឃើញ​ថា មាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ​អភិបាល​គណៈ​អភិបាល​រាជធានី​ខេត្ត​អាច​ផ្អាក​សកម្មភាព​អាជីវកម្ម​និង​ផលិតកម្ម​ជា​បណ្ដោះអាសន្ន​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដា​ជំងឺ​កូ​វីដ១៩​។

យោង​តាម​សេចក្តី​ណែនាំ​រួម​របស់​ក្រសួង​ការងារ​និង​ក្រសួងសុខាភិបាល​ស្តី​ណែនាំ​ស្តី​ពី​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ផ្អាក និង​បើក​ឡើងវិញ​នូវ សកម្មភាព​អាជីវកម្ម ផលិតកម្ម​បាន​ឲ្យ​ដឹង​ថា ក្នុងករណី​រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូ​វីដ១៩ ​ក្នុង​រោងចក្រ​សហគ្រាស​ណាមួយ​អភិបាល​គណៈ​អភិបាលខេត្ត​អាច​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំនួន​ពីរ​ថ្ងៃ​នូវ​កម្ម​ភាព​អាជីវកម្ម​ផលិតកម្ម​របស់​រោងចក្រ​សហគ្រាស​នោះ​ឬ​ផ្នែក​ខ្លះ​នៃ​រោងចក្រ​ឧស្សាហកម្ម​នោះ​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល​នឹង​ចាត់​មន្ត្រី​សុខាភិបាល​ចុះ​យក​សំណាក​និង​ដើម្បី​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​កម្រិត​ហានិភ័យ​និង​កំណត់​រយៈពេល​នៃ​ការផ្អាក​សកម្មភាព​អាជីវកម្ម​ផលិតកម្ម​របស់​រោងចក្រ​សហគ្រាស​។

យោង​តាម​សេចក្តី​ណែនាំ​រួម​បាន​បន្ត​ទៀត​ថា ​រោងចក្រ​សហគ្រាស​អាច​ត្រូវបាន​ផ្អាក​សកម្មភាព​អាជីវកម្ម​ផលិតកម្ម​ដោយ​វិធាន​កា​រដ្ឋបាល​រយៈពេល​១៤​ថ្ងៃ​ឬ​តិច​ជាង​នេះ ​អាស្រ័យ​នូវ​ការវាយតម្លៃ​ជាក់ស្ដែង​របស់​ក្រុមការងារ​បច្ចេកទេស​ដូចជា​រោងចក្រ​នោះ​មាន​ឆ្លង​ករណី​វិជ្ជមាន​កូ​វីដ ១៩ មាន​អគារ​ផលិតកម្ម​ ឬ​ ប្រតិបត្តិការ​តែមួយ​មាន​ភាព​តូច​ចង្អៀត​គ្មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។

មាន​សភាព​ធ្ងន់ធ្ងរ​និង​ស្មុគស្មាញ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩​ក្នុង​រោងចក្រ​សហគ្រាស​ដោយ​មិនអាច​គ្រប់គ្រង​និង​ទប់ស្កាត់​ការ​រាលដាល​បន្ត​ជាពិសេស​មិនអាច​ដឹង​អំពី​ប្រភព​នៃ​ការ​ចម្លង​និង​អាច​ញែក​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​។​ មិន​មាន​ប្រព័ន្ធ​ថែរក្សា​និង​គ្រប់គ្រង​អនាម័យ​សុវត្ថិភាព​និង​សុខភាព​របស់​កម្មករ​និយោជិត​មិនមាន​ការបាញ់​អាកុល​លើ​ដៃ​ដងខ្លួន​។​ ខ្វះ​កន្លែង​លាងដៃ​មិន​មាន​សាប៊ូ​ឬ​អាកុល​គ្រប់គ្រាន់​នៅ​តាម​កន្លែង​លាង​សម្អាត​ដៃ​មិនមាន​ការ​ផ្ដល់​ម៉ាស​ជូន​កម្មករ​មិន​មាន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ប្រចាំ​សប្ដាហ៍​ក្នុង​រោងចក្រ​និង​មាន​អាហារដ្ឋាន​តូច​ចង្អៀត​មិនអាច​ចែកចេញជា​វេន​ផ្សេងៗ​បាន​មានការ​ដឹកជញ្ជូន​កម្ម​ករ​និយោជិត​ចេញពី​តំបន់​ដែល​កំពុង​ផ្ទុះ​កូ​វីដ១៩​កន្លែង​ស្នាក់នៅ​របស់​កម្មករ​នៅ​ជិត​ស្ថិតនៅ​តំបន់​ដែល​មាន​កំពុង​ហានិភ័យ​ឬ​មាន​ហានិភ័យ​ខ្ពស់​មិន​មាន​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​ឬ​មិនបាន​ចាត់តាំង​អ្នកគ្រប់គ្រង​ផ្នែក​អនាម័យ​មិន​ផ្ដល់​កិច្ចសហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស ​ឬ​ អាជ្ញាធរ​សមត្ថកិច្ច​ខក​ខានមិនបាន​ធ្វើការ​កែតម្រូវ​តាម​ការ​ស្នើសុំ​របស់​ក្រុមការងារ​បច្ចេកទេស​និង​អាជ្ញាធរ​សមត្ថកិច្ច​និង​ភាព​ខ្វះ​ចន្លោះ​នានា​ពាក់ព័ន្ធ​នឹង​វិធានការ​អនាម័យ​សុវត្ថិភាព​និង​សុខភាព​ការងារ​នៅក្នុង​អំឡុង​ពេល​ដាក់​ឲ្យ​ផ្អាក​សកម្មភាព​អាជីវកម្ម​ផលិតកម្ម​នា​ពីថ្ងៃ​ដំបូង​។

យោង​តាម​សេចក្តី​ណែនាំ​រួម​បាន​បន្ថែមទៀត​ថា ​ចំពោះ​វិធាន​ការ​បើក​ដំណើរការ​អាជីវកម្ម​ផលិតកម្ម​ឡើងវិញ​រោងចក្រ​នោះ​ ត្រូវតែ​បែងចែក​កម្មករនិយោជិត​ចំនួន​៥០​ភាគរយ​នៃ​កម្មករនិយោជិត​សរុប​ឲ្យ​ធ្វើការ​ឆ្លាស់​វេន​គ្នា​រៀងរាល់​ពីរ​សប្ដាហ៍​ម្ដង​ក្នុង​រយៈពេល​មួយ​ខែ​ដំបូង​នៃ​ការ​បើក​ដំណើរការ​ឡើងវិញ​ ក្នុង​នោះ​ជ្រើសរើស​កម្មករនិយោជិត​ដែល​ត្រូវ​ចូល​ធ្វើ​ការ​វេន​ទី​១​រយៈពេល​២​សប្តាហ៍​ដំបូង​ត្រូវ​ផ្ដល់​អាទិភាព​ទៅលើ​កម្មករនិយោជិត​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ១៩​ដូ​ស​ទី​២ ចាក់​បាក់​សាំង​ដូស​ទី​១ កម្មករ​មិន​បន្ដ​ឋិត​នៅក្នុង​តំបន់​ដែល​តម្រូវ​ផ្ដល់​សំណាក​ដើម្បី​វិភាគ​រក​កូ​វីដ ១៩​ឬ​បានផ្ដល់​សំណាក​ដើម្បី​វិភាគរ​កកូ​វីដ ១៩។

ចំពោះ​រោងចក្រ​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប​អាច​បើក​ដំណើរការ​ឡើងវិញ​ពេញលេញ​១០០% ប្រសិនបើជា​រោងចក្រ​នោះ​មាន​កម្មករនិយោជិត​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​បាន​ដូ​ស​ទី​២​យ៉ាងតិច​៨០​ភាគរយ​នៃ​ចំនួន​កម្មករនិយោជិត​សរុប​និង​បើសិនជា​រោងចក្រ​មានការ​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល​វិធាន​សុខភាព​ការងារ​វិធាន​សុវត្ថិភាព​និង​សុខភាព​ការងារ​និង​មានការ​ផ្ដល់​អាហារ​ថ្ងៃត្រង់​ឬ​សម្របសម្រួល​ឲ្យ​មាន​ការលក់​ម្ហូបអាហារ​ប្រកបដោយ​អនាម័យ​និង​សុវត្ថិភាព​នៅក្នុង​បរិវេណ​រោងចក្រ​។

ការ​ដាក់​ចេញ​វិធានការ​ទាំងនេះ​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​រោងចក្រ​សហគ្រាស​ក្រុម​ហ៊ុន​ដែល​ស្ថិតនៅ​តំបន់​លឿង​អាច​បើក​ដំណើរ​ឡើងវិញ​ ជា​ប្រក្រតី​បាន​លើកលែងតែ​នៅ​តំបន់​លឿងទុំ​និង​តំបន់​ក្រហម​។ ​ប៉ុន្តែ​ទោះបីជា​រៀង​ចក្រ​នៅ​តំបន់​លឿង​តែ​កម្មករ​នៅ​តំបន់​លឿងទុំ​ ឬ​ តំបន់​ក្រហម​ក៏​មិនអាច​ធ្វើដំណើរ​ទៅ​ធ្វើ​ការ​នៅ​តំបន់​លឿងទុំ​បានដែរ​៕

ដោយ ៖ សំអឿន

The post រោងចក្រ​ណា​មាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ​ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​និង​ផលិតកម្ម​រយៈ​ពីរ​ថ្ងៃជា​បណ្ដោះអាសន្ន appeared first on Kampuchea Thmey Daily.

មុន​បើក​ឡើងវិញ​ថៅកែ​រោងចក្រ​ទាំងអស់ ​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​រួចរាល់​ជា​មុន​សិន​ចៀសវាង​បិទ​ម្តងទៀត
​លោក ហេង​សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​ថៅកែ​រោងចក្រ​សហគ្រាស​ ដែល​ត្រូវ​បើក​ដំណើរការ​ឡើងវិញ ​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​រួចរាល់​ជាមុនសិន​ ដើម្បី​កុំឲ្យ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ចៀសវាង​ផ្អាក​ដំណើរការ​ផលិតកម្ម​។​

​ថ្លែង​តាមរយៈ​សារ​សំឡេង​ពាក់ព័ន្ធ​នឹង​វិធានការ​សំខាន់ៗ​មួយ​ចំនួន​នាយ​ប់​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ លោក ហេង​សួរ​បាន​បន្ត​ថា​«​ខ្ញុំ​សូម​រោងចក្រ​ទាំងអស់ កុំ​ធ្វើ​ឲ្យ​ការផ្តើម​សកម្មភាព​អាជីវកម្ម​ឡើងវិញ​នេះ ទៅជា​ឱកាស​ធ្វើឲ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​រោងចក្រ​របស់ខ្លួន ហើយ​ដែល​នឹង​នាំ​ឲ្យ​មាន​ការ​បិទ​រោងចក្រ​នោះ​ឡើងវិញ​ ដោយ​រដ្ឋបាល​រាជធានី ឬ​ខេត្ត​»​។ ​លោក​ហេង​សួរ​បាន​បាន​ណែនាំ​ដល់​អ្នកគ្រប់គ្រង​រោងចក្រ​ ត្រូវ​យក​ថ្ងៃទី​ទី​១​ ដែល​ត្រូវជា​ថ្ងៃ​ទី​៦ ខែ​ឧសភា​នៃ​ការ​ផ្តើម​ដំណើរការ​របស់​ខ្លួន​ឡើងវិញ​នេះ​ ដើម្បី​ប្រជុំ​កំណត់​ឈ្មោះ និង​ចំនួន​កម្មករ ៥០% ដែល​ត្រូវ​ធ្វើការ​វេន​ដំបូង ដែល​មាន​រយៈពេល ២​សប្តាហ៍ និង​៥០%​ទៀត ដែល​ត្រូវ​ធ្វើ​ក្នុង​វេន​បន្ទាប់ ដែល​មាន​រយៈពេល​២​សប្តាហ៍​ដូចគ្នា​។ លោក​បាន​បន្តទៀតថា​«​ខ្ញុំ​សូម​រំ​ឮ​កថា​គ្រប់​ម្ចាស់​ម៉ាក និង​អ្នកបញ្ជា​ទិញ ព្រមទាំង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​បាន​គាំទ្រ​ការផ្តើម​សង្វាក់​ផលិតកម្ម​នៃ​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​ជា​ជំហានៗ ដោយ​ផ្តើមចេញពី ៥០% នៃ​កម្លាំង​កម្មករ​និយោជិក​សរុប និង​ឆ្លាស់​វេន​គ្នា​រៀងរាល់​ពេល ២​សប្តាហ៍​»​។

​ទន្ទឹមនឹងនេះ​លោក ហេង ​សួរ​ បាន​ណែ​នាំ​ឲ្យ​ត្រួតពិនិត្យ​លើ​ស្ថានភាព​អនាម័យ និង​សុវត្ថិភាព​នៃ​គ្រឿង​ម៉ាស៊ីន​បម្រើ​ឲ្យ​សង្វាក់​ផលិតកម្ម​របស់ខ្លួន និង​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ចរន្ត​ខ្យល់​ក្នុង​អាគារ​ផលិតកម្ម​។ ​វិធាន​អនាម័យ និង​សុវត្ថិភាព​ការងារ ដូចជា​ផ្តល់​ម៉ាស​ឲ្យ​កម្មករ​និយោជិត​យ៉ាងតិច​១ ក្នុង​១​ថ្ងៃ ,​ការ​បាញ់​អាល់កុល​ពេល​ចូល​និង​ចេញពី​ការងារ​, ការ​បន្ថែម​ម៉ាស៊ីន​បាញ់​អាល់កុល​នៅក្នុង​អាគារ​ផលិតកម្ម​, ការ​វាស់​កម្ដៅ​, សាប៊ូ​លាងដៃ​នៅ​ក្នុង​បន្ទប់ទឹក និង​កន្លែង​ហូបបាយ។​

ជាងនេះទៀត​ ត្រូវ​ធ្វើការ​ការបែងចែក​វេន​អាហារ​ថ្ងៃត្រង់ និង​លើកទឹកចិត្ត​ឲ្យ​កម្មករនិយោជិត​យក​ម្ហូប​មកពី​ផ្ទះ​។ ​ត្រៀម​រំឭក​កម្មករ​និយោជិត​ឲ្យ​ពាក់​ម៉ាស​ជានិច្ច​ពេល​ជិះ​រថយន្ត និង​ពេល​ធ្វើការ ព្រមទាំង​រក្សា​ឲ្យ​បាន​នូវ គោលការណ៍ ៣​កុំ ៣​ការពារ​។ លោក​ ហេង​ សួរ​ បាន​ណែនាំ​ដល់​អ្នកគ្រប់គ្រង​រោងចក្រ​សហគ្រាស​គួរ​ពិនិត្យ​លើ​សេចក្ដី​ថ្លែង​ការ​របស់​គណៈកម្មការ​ក្រុមប្រឹក្សា​ការងារ​នា​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២១​កន្លងទៅ​។

​​គួរបញ្ជាក់​ថា ​គិត​ត្រឹម​ចុងខែ​មេសា​ឆ្នាំ​២០២១​កន្លងទៅ​មាន​កម្មករ​កម្មការិនី ចំនួន​១៦៧៣​នាក់​ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១៥៩៨​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ នៅតាម​រោងចក្រ​សហគ្រាស​ចំនួន​២០៦​រោងចក្រ​។ ​ក្នុងចំណោម​កម្មក​រឆ្ល​ង​ទាំងនោះ​ មាន​ឆ្លង​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១៣៤​រោងចក្រ កណ្តាល​ចំនួន​២៣​រោងចក្រ តាកែវ​២៣​រោងចក្រ ព្រះសីហនុ​១៦​រោងចក្រ កំពង់ចាម​១​រោងចក្រ​និង​កំពង់ឆ្នាំង​១​រោងចក្រ​។​ ក្រៅ​ពីនេះ​មាន​កម្មករ​កម្មការិនី​ជាង​១៧០០០​រោងចក្រ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ការិយាល័យសុខាភិបាលខណ្ឌច្បារអំពៅបញ្ជាក់ អ្នករើសអេតចាយម្នាក់នោះពុំមានផ្ទុកកូវីដ-១៩ទេ

The post មុន​បើក​ឡើងវិញ​ថៅកែ​រោងចក្រ​ទាំងអស់ ​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​រួចរាល់​ជា​មុន​សិន​ចៀសវាង​បិទ​ម្តងទៀត appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្ត​កំពង់ស្ពឺ សម្រេច​បិទ​កម្មករ​៣​ក្រុម នៅ​រោងចក្រ ហ្វា​ស មេក​ឃី​ង ឯ​.​ក ដោយ​មានការ​ឆ្លងនៃ​ជំងឺ​កូ​វីដ​-១៩
រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាន​ចេញ​សេចក្តីសម្រេច ស្ដីពី ការ​ផ្អាក​ក្រុមទី 8B 9B 10B ជា​បណ្ដោះអាសន្ន នៃ​ក្រុមហ៊ុន ហ្វា​ស មេក​ឃី​ង ឯ​.​ក (Fast Making) ស្ថិតនៅ​ក្នុង​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។​

​ការសម្រេច បិទ​ក្រុម​ទាំង​៣ នៃ​រោងចក្រ Fast Making ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ ដោយមាន​ពាក់ព័ន្ធ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍។​

​អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​តម្រូវ​ឲ្យ​កម្មករ​កម្ម​ការ​នី​ ដែល​ធ្វើការ​ក្នុង​ក្រុម​8B,9B, និង​10B ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ ដើម្បី​យក​សំណាក​រក​មេរោគ​កូ​វីដ​-១៩ ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល។ ចំពោះ​ន​យោជក នៃ​ក្រុមហ៊ុន ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​ទប់ស្កាត់ ស្រាវជ្រាវ និង​រុករក​អ្នក​ប៉ះពាល់​ផ្សេងៗ​ទៀត​ដើម្បី​យក​សំណាក។ ក្នុងករណី​បងប្អូន​ខកខាន​មក​ផ្តល់​សំណាក​តាម​ការកំណត់​ទេ អាច​ទៅ​ផ្តល់​សំណាក​នៅ​មន្ទីរពេទ្យបង្អែក​​ ដែល​នៅ​ក្បែរ​ផ្ទះ​បំផុត។​

​រដ្ឋបាលខេត្ត​កំពង់ស្ពឺ ក៏​ដាក់​កំហិត​ថា ក្នុង​ករណី​បងប្អូន​កម្មករ កម្ម​ការ​នី និង​និយោជក​មិន​ចូលរួម​អនុវត្ត​តាម​សេចក្តីសម្រេច​នេះ​ទេ​ នឹង​ត្រូវ​មានទោស​ទណ្ឌ​ដូច​មាន​ក្នុង​ច្បាប់ ស្តីពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងទៀត៕

អត្ថបទ៖ ​ភួង រដ្ឋា

សូមចុចអាន៖ ​ស្នងការ​រងនគរបាល​ខេត្ត​ម្នាក់ ស្លាប់ដោយសារកូវីដ ១៩

The post រដ្ឋបាលខេត្ត​កំពង់ស្ពឺ សម្រេច​បិទ​កម្មករ​៣​ក្រុម នៅ​រោងចក្រ ហ្វា​ស មេក​ឃី​ង ឯ​.​ក ដោយ​មានការ​ឆ្លងនៃ​ជំងឺ​កូ​វីដ​-១៩ appeared first on Kampuchea Thmey Daily.