រ៉ូយ៉ាល់គ្រុប Archives - Kampuchea Thmey Daily

ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ
ថ្មីៗនេះក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានតែងតាំង លោក គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបអន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យនៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បានថ្លែងថា៖ “ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបឲ្យក្លាយជាក្រុមហ៊ុនពហុផលិតផលឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់បំផុតនៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក គិត ស៊ូឡា ដែលពេលនេះមានវ័យ១៩ឆ្នាំ បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។ ដោយទទួលបានការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្នកំពុងសិក្សា នៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញ មួយក្នុង ប្រទេស សិង្ហបុរី លោក ស៊ូឡា ត្រៀមខ្លួនរួចជាស្រេចក្នុងការខិតខំឲ្យអស់ពីសមត្ថភាព។ ក្នុងតួនាទីថ្មី របស់លោកជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ លោកនឹងកាន់តំណែងសំខាន់នេះ ក្នុងការបង្កើតឲ្យកាន់តែមានភាពចម្រុះ និងធ្វើឲ្យចំណូលក្រុមហ៊ុនប្រសើរទ្បើងនៅក្នុងពិភពឌីជីថល។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជាហើយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធអាជីវកម្ម ជាច្រើន រួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕

The post ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ appeared first on Kampuchea Thmey Daily.

ខេត្តកោះកុងនៅ​តែទាក់ទាញ អ្នក​វិនិយោគតាមរយៈការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសជាបន្ត​បន្ទាប់​
ដោយសារតែភាពអំណោយផលនៃទីតាំងភូមិសាស្រ្តជាប់ឆ្នេរសមុទ្រ និងភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ខេត្តកោះ កុង ដែលមានឆ្នេរសមុទ្រសរុបប្រវែង២៣៧គ.ម កំពុងទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈ​ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស​ជាបន្ត​បន្ទាប់។​

ជាក់ស្ដែង នៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនធំជាងគេមួយនៅប្រទេសកម្ពុជា រ៉ូយ៉ាល់គ្រុប ត្រូវបានអនុញ្ញាតិឱ្យធ្វើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទំហំផ្ទៃដី១ម៉ឺនហិកតានៅក្នុងឧទ្យានជាតិបទុមសាគរ នា​ភូមិសាស្ត្រ​ឃុំ​តានូន និង​ឃុំ​ថ្មស ស្រុក​បទុមសាគរ ខេត្តកោះកុង​។

លោក សុខ​ សុទ្ធី អភិបាលរងខេត្តកោះកុង មានប្រសាសន៍ថា៖ «បច្ចុប្បន្នកោះកុងមានតំបន់សេដ្ឋកិច្ចពិសេសតែមួយទេ គឺតំបន់សេដ្ឋកិច្ចពិសេសចាំយាម ដែលមានក្រុមហ៊ុនវិនិយោគទាំងអស់ចំនួន៦ ដោយបានបង្កើតការងារជិតមួយម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ភាពរីកចម្រើន និងសក្ដានុពលនៃខេត្តកោះកុងបាននឹងកំពុងបន្តទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីផលិតទំនិញនាំចេញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។»

លោកបានបន្តថា បន្ទាប់ពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀតនៅទីនេះ ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួនពីរ ដែលនឹងបង្កើតការងារបានជាច្រើនកន្លែងថែមទៀតជូនប្រជាពលរដ្ឋ។

នេះគឺដោយសារតែ ខេត្តកោះកុងបានស្គាល់ភាពរីកចម្រើនយ៉ាងច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាគម្រោងសាងសង់ព្រលានយន្តហោះចំនួនពីរកន្លែង ដែលបាននឹងកំពុងសាងសង់ និងកំពុងសិក្សាដើម្បីអភិវឌ្ឍ។

ក្រៅពីនេះ ខេត្តកោះកុងគ្រោងនឹងសាងសង់កំពង់ផែទឹកជ្រៅមួយផងដែរ ដើម្បីដឹកជញ្ជូនទំនិញទៅកាន់រាជធានីខេត្តផ្សេងៗនៃប្រទេសកម្ពុជា ដែលជាភាពទាក់ទាញសម្រាប់ក្រុមហ៊ុនផលិតទំនិញដើម្បីនាំចេញ។

គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយបានបង្កើតការងារ និងបង្កើនប្រាក់ចំណូលជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង។

អត្ថបទ៖ វ៉ាត វិន

The post ខេត្តកោះកុងនៅ​តែទាក់ទាញ អ្នក​វិនិយោគតាមរយៈការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសជាបន្ត​បន្ទាប់​ appeared first on Kampuchea Thmey Daily.