លោកគ្រូ កុក ឡុង Archives - Kampuchea Thmey Daily

គ្រូចិនសែពីរនាក់ ល្បី​​​​ទាយ​ក្បួន​ហុងស៊ុយ ​​លេច​មុខ​​លើ​បណ្តាញ​សារព័ត៌មាន​ល្បីៗ
គ្រូចិនសែពីរនាក់ ត្រូវ​បានមហាជន​ទទួលស្គាល់លើ​ក្បួនទស្សន៍ទាយ​ ហើយ​ក៏តែងតែ​លេចមុខលើ​បណ្តាញ​សារព័ត៌មាន​ល្បីៗ​ជាច្រើន។

លោកគ្រូ កុក ឡុង

លោក​គ្រូ កុក ឡុង ជា​គ្រូ​ចិនសែ​មើល​ជោគ​ជតា​រាសី​ខែ​ឆ្នាំ​ដ៏​ល្បី​ឈ្មោះ​នៅ​រាជធានី​ភ្នំពេញ។ លោក​តា ​កុក​ឡុង ឬ​ចាំង ហាំងឡុង ​ត្រូវ​បាន​មហាជន​ស្គាល់​តាម​រយៈ​ការ​ទស្សន៍ទាយ​ខែ​ឆ្នាំ​ជា​ពិសេស​ពេល​ចូលឆ្នាំ​ថ្មីមក​ដល់​។

លោក​តា​ កុក ឡុង ឬ​ចាំង ហាំងឡុង ដែល​មាន​វ័យ​ជាង ៧០ ឆ្នាំ​ជា​អ្នក​ស្រាវជ្រាវ​ក្បួន​តម្រា​ចិន ក្រៅ​ពី​ទស្សន៍ទាយ​ជោគ​ជតា​រាសី​ខែឆ្នាំ លោក​តា​ក៏​អាច​មើល​ហុងស៊ុយ​ផ្ទះ​សម្បែង​​ក៏​ពូកែ។

ក្បួន​ទស្សន៍ទាយ​ខែឆ្នាំ​របស់​លោក​តា តែងតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សារព័ត៌មាននានា។ ជា​រៀងរាល់​ថ្ងៃ លោក​តា​ត្រូវ​បាន​ហៅ​ទៅ​មើល​ជោគ​ជតា​រាសី រហូត​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន ហៅ​ទៅ​មើល​ហុងស៊ុយគម្រោង​​​តាម​បុរី​ទៀតផង។

អ្នកគ្រូ ឡុង ណាលី

អ្នកគ្រូឡុង ណាលី ជា​គ្រូ​រៀប​ហុងស៊ុយ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ទៀត ដែលមានការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា។ បញ្ចប់​ការ​សិក្សា​លើ​វិជ្ជា​ហុងស៊ុយ​ពី​ប្រទេស​ជា​ច្រើន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ កេរ្តិ៍​ឈ្មោះ​អ្នកគ្រូ​កាន់​តែ​ល្បី​សុសសាយ​តាម​រយៈ​ការ​រៀប​ក្បួន​ហុងស៊ុយ ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ជោគជ័យ​មាន​ភាព​ជឿជាក់​យ៉ាង​មោះមុត។

អ្នក​មាន​ជំនឿ​​លើក​ឡើង​ថា អ្នក​ដែល​មក​រក​ឲ្យ​​អ្នក​គ្រូ​ណាលី រៀប​ហុងស៊ុយ​​ឲ្យ​មាន​ចំនួន​ច្រើន​លើស​លប់ រហូត​ដល់អ្នកខ្លះ​ត្រូវ​រង់ចាំ​ដល់​ជាង ១ ឆ្នាំ​ឯ​ណោះទើប​អាច​មើលបាន។ នេះ​ក៏​ជា​មូលហេតុ​ដែល​អ្នកគ្រូ ណាលី ប្រកាស​ទទួល​បង្រៀន​ថ្នាក់​ហុងស៊ុយដល់​សិស្ស​ចាប់​ពី​ឆ្នាំ ២០១៩ មក៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

The post គ្រូចិនសែពីរនាក់ ល្បី​​​​ទាយ​ក្បួន​ហុងស៊ុយ ​​លេច​មុខ​​លើ​បណ្តាញ​សារព័ត៌មាន​ល្បីៗ appeared first on Kampuchea Thmey Daily.