លោកជំទាវ ប៊ុន សុថា Archives - Kampuchea Thmey Daily

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា
ស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ពុធ ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្តស្វាយរៀង អញ្ជើញ​ចូលរួម​ពិធី​បុណ្យខួប​គម្រប់​៧​ថ្ងៃ ឧទ្ទិស​មហាកុសល​ជូន​លោកជំទាវ​មហា​សទ្ធា​ភិ​រ័​ក្ខ​ធម្ម​សិរី​រតន៍​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ប៊ុន សុថា ត្រូវជា​ប្អូនស្រី​ប​ង្កើត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បានទទួល​មរណភាព ក្នុង​ជន្មាយុ​៦៧​ឆ្នាំ ដោយ​រោគាពាធ ពិធីបុណ្យ​បាន​ប្រារព្ធ​ធ្វើ​នៅ​គេហដ្ឋាន​ផ្ទះ​លេខ​៦៦ ផ្លូវ​លេខ​៥២៨ កែង​នឹង​ផ្លូវ​លេខ​២៨៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​វិញ្ញាណក្ខន្ធ​បុណ្យខួប​គម្រប់​៧​ថ្ងៃ​ឧទ្ទិស​មហាកុសល​ជូន​លោកជំទាវ​មហា​សទ្ធា​ភិ​រ័​ក្ខ​ធម្ម​សិរី​រតន៍​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ប៊ុន សុថា ឆាប់​បានចាប់កំណើត កើត​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ដោយ ៖ ​ភក្ដី​

The post ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា appeared first on Kampuchea Thmey Daily.

ភរិយាលោក កឹម សុខា និងមេបក្សនានាផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកស្រី ប៊ុន សុថា
លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា បានទៅគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា ដែលត្រូវជាប្អូនស្រីពៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ខណៈលោក កឹម សុខា សម្ដែងការសោកស្តាយដែលមិនបានចូលរួមក្នុងពិធីបុណ្យសព។

លោកស្រី ប៊ុន សុថា ប្អូនស្រីពៅបង្កើតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទទួលមរណភាព ក្នុងអាយុ ៦៧ឆ្នាំ ដោយរោគាពាធ កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ។ មរណភាពលោកស្រី ប៊ុន សុថា នាពេលនេះ បានបន្សល់នូវក្ដីអាឡោះអាល័យ និងក្ដីសោកស្ដាយបំផុតសម្រាប់ក្រុមគ្រួសារ បងប្អូន កូនក្មួយ និងសាច់ញាតិនៃសព។

ប៉ុន្តែ អ្វីដែលមានការចាប់អារម្មណ៍នោះ នៅថ្ងៃព្រឹកថ្ងៃទី៦ ខែមកុម្ភៈនេះ លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានទៅគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា ដោយផ្ទាល់។ ក្រៅពីភរិយាលោក កឹម សុខា ក៏មានថ្នាក់ដឹកនាំគណបក្សនយោបាយជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដែរ។

នៅក្នុងនោះ កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀនបានដឹកនាំថ្នាក់ដឹកនាំគណបក្សចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា និងបាននាំយកសារលិខិតចូលរួមរំលែកទុក្ខរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងកម្រងផ្កា និងបច្ច័យមួយចំនួនដែរ។

ដោយឡែក ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា រួមទាំងគណបក្សសញ្ជាតិកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សខ្មែរតែមួយ ក៏ផ្ញើសារលិខិតជូនសម្ដេចតេជោ ហ៊ុន សែន ដោយបានចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយបំផុតចំពោះមរណភាពលោកស្រី ប៊ុន សុថា។

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាំងនាមឲ្យគ្រួសារសព ក៏បានផ្ញើលិខិតថ្លែងអំណរគុណដល់បណ្ដាថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពប្អូនស្រីពៅបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

ដោយ៖ ធឿន វ៉ាន់សុង

The post ភរិយាលោក កឹម សុខា និងមេបក្សនានាផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកស្រី ប៊ុន សុថា appeared first on Kampuchea Thmey Daily.

សពលោកជំទាវ ប៊ុន សូថា នឹងដង្ហែទៅកាន់​វត្តបទុមវតី នៅព្រឹកទី០៧ ខែកុម្ភៈ អាជ្ញាធរសូមពលរដ្ឋបញ្ជៀស​ចរាចរលើតម្រាយផ្លូវហែ
សពរបស់ លោកជំទាវ ប៊ុន សូថា ហៅ ប៊ុន សាមហ៊ឹង នឹងធ្វើពិធីដង្ហែសពទៅកាន់វត្តបទុមវតី នៅព្រឹក ថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាននៃសព ផ្ទះលេខ៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ឆ្ពោះទៅទីតាំងប្រារព្ធពិធី។ តម្រាយផ្លូវនៃការដង្ហែសពនេះ អាចនឹងកកស្ទះចរាចរ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីជូនដំណឹងមួយ ដើម្បីឱ្យប្រជាពលរដ្ឋ យោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការ​ធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវដែលត្រូវដង្ហែ ។

បើយោងតាមសេចក្តីជូនដំណឹងនេះ មានន័យថា៖
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ សពបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមគ្រួសារនៃសពនឹងធ្វើពិធីដង្ហែសពទៅកាន់វត្តបទុមវតី ដើម្បីរៀបចំទុកដាក់តាមប្រពៃណី នៅវេលាម៉ោង ០៧:០០​នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាននៃសព ផ្ទះលេខ៦៦ រួចបន្ដតាម​ផ្លូវលេខ២៨៥ បត់ស្តាំតាមបណ្ដោយផ្លូវលេខ៥១៦ ឆ្ពោះទៅផ្លូវលេខ៧០ ហើយបន្ត ទៅរង្វង់មូលគួចកាណុង បត់តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្ដុបបកាស បន្តក្បួនដង្ហែតាម មហាវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថី​ព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ បន្តតាមមហាវិថីព្រះសីហនុ រហូតដល់ មហាវិថីព្រះសុធារស ផ្លូវលេខ២៤០ និងផ្លូវឧកញ៉ាស៊ូស្រ៊ុន រួចចូលទីតាំងប្រារព្ធពិធី។
ដើម្បីឱ្យពិធីដង្ហែសពប្រារព្ធទៅដោយរលូន សមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរតាមតម្រាយផ្លូវ ដែលក្បួនឆ្លងកាត់ ដូចនេះប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវផ្សេងក្នុងការធ្វើដំណើរ ដើម្បីចៀសវាងកុំឱ្យ មានការខកខានដោយ​ប្រការ​ណាមួយ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ នឹងយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀស​ការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវពិធីដង្ហែខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕ ស្រីរ័ត្ន

The post សពលោកជំទាវ ប៊ុន សូថា នឹងដង្ហែទៅកាន់​វត្តបទុមវតី នៅព្រឹកទី០៧ ខែកុម្ភៈ អាជ្ញាធរសូមពលរដ្ឋបញ្ជៀស​ចរាចរលើតម្រាយផ្លូវហែ appeared first on Kampuchea Thmey Daily.

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំបំផុត ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង
អ្នកឧកញ៉ា ឃុន សៀ ប្រធានក្រុមហ៊ុន ឃុន សៀ គ្រុប អភិវឌ្ឍន៍ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងបុគ្គលិកក្រុមហ៊ុនទាំងអស់សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាម ហ៊ឹង ប្អូនស្រីសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធនៅវេលា ម៉ោង ៦ និង១៣ នាទីល្ងាច ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

យើងខ្ញុំពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុត ចំពោះមរណភាពរបស់លោកជំទាវដែលនេះគឺជា ការបាត់បង់នូវឧត្ដមភរិយា មាតា មាតា ក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈ ដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗចៅៗ ដែលកន្លងមកលោកជំទាវបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី តស៊ូ ពុះពារ ចិញ្ចឹម បីបាច់ ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មានភាពកក់ក្ដៅ និងសេចក្ដី ស្រលាញ់ដ៏ធំធេង មិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗ ឱ្យបាន ក្លាយជាបញ្ញវន្តដ៏ប្រពៃជាពលរដ្ឋដ៏ល្អ។

លើសពីនេះទៅទៀតមរណភាពរបស់លោកជំទាវក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិដែលលោកជំទាវបាន ខិតខំ បំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះយើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសូមឱ្យ វិញ្ញាណក្ខន្ធ របស់លោកជំទាវបានសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សពលោកជំទាវត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ ៦៦ ផ្លូវ លេខ ៥២៨ កែង និង ផ្លូវ លេខ ២៨៥ សង្កាត់ បឹងកក់ ទី ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ សពនឹងដង្ហែរទៅបញ្ចុះនៅវត្តបទុមវតីនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣៕

The post អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំបំផុត ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង appeared first on Kampuchea Thmey Daily.