លោក​ដូណាល់ ត្រាំ Archives - Kampuchea Thmey Daily

​ប្រជាជន​អាមេរិក​កើន​ថ្លៃ​ចំណាយ​​​លើ​ឥន្ធនៈ​ រហូត​៦០​ពាន់​លាន​ដុល្លារ ចាប់ពីត្រាំ​ធ្វើសង្គ្រាម​នៅអ៊ីរ៉ង់
សកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ក្រោមរដ្ឋបាល​ប្រធានាធិបតី​ ដូណាល់ ត្រាំ បានធ្វើឱ្យអ្នកប្រើប្រាស់​អាមេរិក​ខាតបង់យ៉ាងហោចណាស់ ៥៩ពាន់លានដុល្លារនៃថ្លៃ​ចំណាយ​លើ​ប្រេងឥន្ធនៈដែលកើនឡើងខ្ពស់ ដែល​លុបបំបាត់ការសងប្រាក់ពន្ធជាមធ្យមសម្រាប់គ្រួសារនៅឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចដែលទើបចេញផ្សាយថ្មី។

លោក Mark Zandi ប្រធានសេដ្ឋវិទូនៅ Moody’s Analytics បានប៉ាន់ប្រមាណថា ការកើនឡើងនៃតម្លៃថាមពលបានធ្វើឱ្យគ្រួសារអាមេរិកជាមធ្យមចំណាយប្រហែល ៤៥០ដុល្លារ។ បន្ទុកហិរញ្ញវត្ថុត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃតម្លៃប្រេងសាំង​​ បន្ទាប់មកដោយថ្លៃប្រេងម៉ាស៊ូត និងថ្លៃសំបុត្រយន្តហោះខ្ពស់ដែលបណ្តាលមកពីការ​កើន​ឡើងនៃការចំណាយប្រេងឥន្ធនៈយន្តហោះ។

លោក Zandi បានព្រមានថា ប្រសិនបើជម្លោះមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ អ្នកប្រើប្រាស់អាមេរិកនឹងមិនមានជម្រើសអ្វីក្រៅពីដកការចំណាយចេញទេ ដោយកត់សម្គាល់ថា ភាពតានតឹងផ្នែកហិរញ្ញវត្ថុគំរាមកំហែងដល់សេដ្ឋកិច្ចក្នុងស្រុកដែលចុះខ្សោយរួចស្រាប់​ទៅហើយ​នោះ​​។

ក្រុមហ៊ុន Goldman Sachs បានបន្ទរការព្រួយបារម្ភទាំងនេះនៅក្នុងរបាយការណ៍ស្របគ្នា ដោយព្យាករណ៍ថា ឧបសគ្គដែលជំរុញដោយអតិផរណាទំនងជានឹងទប់ស្កាត់កំណើនការចំណាយរបស់អ្នកប្រើប្រាស់សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ។

ទោះបីជាមានការព្រួយបារម្ភពីសាធារណជនកាន់តែខ្លាំងឡើងក៏ដោយ ​ប្រធានាធិបតី​ ត្រាំ​ បានបដិសេធម្តងហើយម្តងទៀតចំពោះ​សម្ពាធ​​អំពីការកើនឡើងនៃថ្លៃថាមពល។ យោងតាមទិន្នន័យពីសមាគមរថយន្តអាមេរិក (AAA) តម្លៃជាមធ្យមសម្រាប់ប្រេងសាំងធម្មតាដែលគ្មានសារធាតុសំណបានឡើងដល់ ៤,៣៩ ដុល្លារក្នុងមួយហ្គាឡុងនៅថ្ងៃសុក្រ ដែលជាការកើនឡើងជិត ៤០% ពី ៣,១៧ ដុល្លារក្នុងមួយហ្គាឡុងក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

​បន្ទាប់ពីបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ មិន​ដល់​មួយសប្តាហ៍​​​ក្រោយ​​​កា​រវាយ​ប្រហារ លោក ត្រាំ​ បានកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។ លោកបានអះអាងថា តម្លៃឥន្ធនៈ​នឹងធ្លាក់ចុះយ៉ាងឆាប់រហ័សនៅពេលដែលវិបត្តិបានបញ្ចប់ ដោយបន្ថែមថា ការដំឡើងថ្លៃដែលអាចកើតមានគឺអាចទទួលយកបាន ពីព្រោះ​កា​រវាយ​ប្រហារ​​​ដែល​សំដៅ​បំផ្លាញ​​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ និង​សមត្ថភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់ មានសារៈសំខាន់ជាងការកើនឡើងតិចតួចនៃតម្លៃប្រេងសាំង៕​​

ប្រែសម្រួល រើយ

The post ​ប្រជាជន​អាមេរិក​កើន​ថ្លៃ​ចំណាយ​​​លើ​ឥន្ធនៈ​ រហូត​៦០​ពាន់​លាន​ដុល្លារ ចាប់ពីត្រាំ​ធ្វើសង្គ្រាម​នៅអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

​អ៊ីរ៉ង់​ដាក់​ការទាមទារ​ឲ្យ​អន្តរជាតិ​​​​បញ្ចេញ​ទ្រព្យ​អ៊ីរ៉ង់​តម្លៃ​១២០​ពាន់លាន​ដុល្លារ​ ខណៈជំនួប​ទល់មុខ​​នៃ​ភាគីជម្លោះ​មិនទាន់​កើត​ឡើង​នៅឡើយ​
រហូត​មក​​​​យប់​ថ្ងៃ​សៅរ៍​នេះ (ម៉ោង​នៅ​កម្ពុជា​) ត្រូវ​នឹង​ពេលរសៀល​​​ម៉ោង​នៅ​ទីក្រុង​អ៊ីស្លាមម៉ាបាដ​ ប្រទេសប៉ាគីស្ថាន​ ​​ជំនួប​ផ្ទាល់​មុខ​​រវាង​គណៈ​ប្រតិភូ​​​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក ​មិន​ទាន់​កើត​ឡើង​នៅឡើយ​ទេ ​ក្រោម​ការ​សម្របសម្រួល​របស់​​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន ​ខណៈវេលា​ព្រឹក​ គណៈប្រតិភូ​នៃប្រទេសជម្លោះ​បាន​ជួប​​​​​​​ភាគី​ប៉ាគីស្ថាន​ដាច់​ដោយឡែក​ពីគ្នា​​។

លោក Shehbaz Sharif ក្នុងជំនួប​ទ្វេភាគី​ជាមួយ ប្រធានសភា​អ៊ីរ៉ង់​ លោក Mohammad Bagher Qalibaf។ RT

​​ខណៈ​ការ​​ចរ​ចា​ទល់មុខ​​​ អាចនឹងប្រព្រឹត្ត​ទៅ​នៅពេលរសៀល​ ឬ​ក៏អាច​​​លើក​ទៅ​​​ថ្ងៃ​អាទិត្យ ឬ​ក៏អាច​បញ្ចប់​ការ​​​ជួប​ប្រជុំ​ទល់​មុខ​ដោយសារ​តែ​​​លក្ខខណ្ឌ​នៃ​ការ​ទាមទា​រ​មិន​ត្រូវ​គ្នានោះ យោង​សេចក្តីរាយការណ៍​​របស់​ BBC ​​ភាគី​អ៊ីរ៉ង់​​​កំពុង​ដាក់​ការ​ទាមទារ​​ឲ្យសហរដ្ឋអាមេរិក​​​​លើក​លែង​ទណ្ឌកម្ម​ដែល​​បង្កកសាច់​ប្រាក់​អ៊ីរ៉ង់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។

​BBC បាន​រាយការណ៍ថា របបអ៊ីស្លាម​ដែលគ្រប់គ្រង​អ៊ីរ៉ង់​សព្វថ្ងៃ​នេះ បានរងទុក្ខដោយទណ្ឌកម្មអន្តរជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ​ក្នុងពេលនៃការ​ចរចានេះ អ៊ីរ៉ង់​កំពុងទាមទារឱ្យមានការលុបចោលទណ្ឌកម្មទាំងអស់របស់សហរដ្ឋអាមេរិក និងអន្តរជាតិ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយ។

នៅថ្ងៃសុក្រ ប្រធានសភា លោក Mohammad Bagher Qalibaf បាននិយាយថា ទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កកប្រមាណ ១២០ ពាន់លានដុល្លារ (៨៩ ពាន់លានផោន) ត្រូវតែត្រូវបាន​​លើក​លែងមុនពេលការចរចាចាប់ផ្តើម។

លោកបាននិយាយថា នេះគឺជាវិធានការមួយក្នុងចំណោមវិធានការពីរដែលបានព្រមព្រៀងគ្នាពីមុន (មួយទៀតគឺបទឈប់បាញ់នៅលីបង់)។

ប៉ុន្តែសេចក្តីថ្លែងការណ៍ថ្ងៃទី ៧ ខែមេសា ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលប្រកាស​ពីបទ​ឈប់បាញ់រយៈពេលពីរសប្តាហ៍ មិនបាននិយាយអ្វីទាំងអស់អំពីការលើក​លែងទ្រព្យសម្បត្តិដែលបង្កកនោះទេ។ វាមិនច្បាស់ទេថាកិច្ចព្រមព្រៀងអ្វីដែល លោក Qalibaf សំដៅទៅលើនោះទេ។

​មាន​ការ​សន្និដ្ឋាន​ថា វាហាក់ដូចជាមិនទំនងទេ​ ដែលរដ្ឋបាលរបស់​ប្រធានាធិបតី ត្រាំ មានសមានចិត្ត​​ក្នុងការធ្វើសម្បទានដ៏សំខាន់បែបនេះ ដើម្បីចាប់ផ្តើមការចរចា​ជាមួយអ៊ីរ៉ង់ ដើម្បី​ឈាន​ទៅបញ្ចប់សង្គ្រាម​ដែល​មានរយៈ​ពេលជាង​​៦សប្តាហ៍​។

The post ​អ៊ីរ៉ង់​ដាក់​ការទាមទារ​ឲ្យ​អន្តរជាតិ​​​​បញ្ចេញ​ទ្រព្យ​អ៊ីរ៉ង់​តម្លៃ​១២០​ពាន់លាន​ដុល្លារ​ ខណៈជំនួប​ទល់មុខ​​នៃ​ភាគីជម្លោះ​មិនទាន់​កើត​ឡើង​នៅឡើយ​ appeared first on Kampuchea Thmey Daily.

ជប៉ុនរៀបចំសមាសភាព​​​រដ្ឋាភិបាល​កម្រិត​ខ្ពស់​​ទៅចរចា​ជាមួយអ៊ីរ៉ង់​​ នៅមុន​​ផុត​ឱសានវាទរបស់​ត្រាំ​
រដ្ឋាភិបាល​ជប៉ុន​របស់​លោក​ស្រី ​សាណាអេ ​តាកាអ៊ីឈិ (Sanae Takaichi) បា​ន​រៀប​ចំ​សមាសភាព​​​​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ ​ដើម្បី​​​​រៀប​ចំ​​​ជំនួប​​​​ជាមួយ​ភាគី​អ៊ីរ៉ង់​​​​​ ខណៈពេលដែលស្ថានការ​​ណ៍​នៅ​មជ្ឈិមបូព៌ា​កាន់តែ​អាក្រក់​ឈានទៅផ្ទុះ​សង្គ្រាម​តកាន់តែ​​សហារ​​។

​យោង​ការ​ផ្សាយ​​របស់​ The Japan Daily ​​នៅ​ព្រឹកថ្ងៃទី​​៦​​មេសា​នេះ រដ្ឋាភិបាលជប៉ុន​កំពុងរៀបចំកិច្ចប្រជុំកំពូលកម្រិតខ្ពស់ជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ ការសម្រេច​នេះ​​ បាន​​ធ្វើ​ឡើង​​ដោយ​​ នាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ​ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការសភានៅទីក្រុងតូក្យូ នៅថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។

​សេចក្តីរាយការណ៍​ដដែល​ បាន​លើក​ឡើង​ថា គំនិតផ្តួចផ្តើមនេះកើតឡើងនៅពេលដែលការព្រួយបារម្ភអន្តរជាតិកើនឡើងលើថ្ងៃផុតកំណត់​នៃ​ឱសានវាទ​​ ដែលដាក់ចេញ​ដោយប្រធានាធិបតីអាមេរិក ​លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់អ៊ីរ៉ង់ដើម្បីរក្សាច្រកសមុទ្រ Hormuz ឱ្យបើកចំហ។

ប្រទេសជប៉ុន ដែលរក្សាទំនាក់ទំនងអព្យាក្រឹតពិសេសជាមួយអ៊ីរ៉ង់ កំពុងស្វែងរកការបន្ធូរបន្ថយជម្លោះដែលកំពុងបន្តដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងកងកម្លាំងអ៊ីរ៉ង់។

នាយករដ្ឋមន្ត្រី ​តាកាអ៊ិឈិ ត្រូវ​បានស្រង់សម្តី​​ដូច​និយាយថា៖«ការរៀបចំការសន្ទនានៅកម្រិតថ្នាក់ដឹកនាំ» គឺជាអាទិភាពសម្រាប់យុទ្ធសាស្ត្រការទូតរបស់ជប៉ុន ដើម្បីទប់ស្កាត់អស្ថិរភាពក្នុងតំបន់បន្ថែមទៀត។ ការវិវត្តនាពេលអនាគតអាស្រ័យលើពេលវេលានៃការចរចាទាំងនេះ និងថាតើជប៉ុនអាចសម្របសម្រួលដោយជោគជ័យរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន មុនពេលថ្ងៃផុតកំណត់របស់សហរដ្ឋអាមេរិកកន្លងផុតទៅឬអត់៕​​

​យោង​​តាម​ CNN  លោក ដូណាល់ ត្រាំ​ ហាក់ដូចជាបានកំណត់ថ្ងៃផុតកំណត់ថ្មីសម្រាប់ប្រទេសអ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង។ លោក ត្រាំ បានសរសេរថា «ថ្ងៃអង្គារ ម៉ោង ៨:០០ យប់ ម៉ោងភាគខាងកើត»​ ​ដែល​ដំបូង​ឡើយ​បាន​កំណត់នៅ​ថ្ងៃទី​៦ខែ​មេសា​នេះ​៕​​

រ៉ាន់ រើយ​

The post ជប៉ុនរៀបចំសមាសភាព​​​រដ្ឋាភិបាល​កម្រិត​ខ្ពស់​​ទៅចរចា​ជាមួយអ៊ីរ៉ង់​​ នៅមុន​​ផុត​ឱសានវាទរបស់​ត្រាំ​ appeared first on Kampuchea Thmey Daily.

​អាមេរិ​ក​​រក​មធ្យោបាយរំដោះ​ខ្លួន ក្រោយ​អ៊ីរ៉ង់​រកឃើញ​​​​​​​​មេដឹកនាំ​កំពូល​​​​​កើត​ចេញពីការឈឺចាប់​
​​​​​ជា​រឿង​មិន​នឹកស្មានដល់​ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​ភ្លាម​ៗ​អំពី​​​​លទ្ធភាពនៃ​ការ​បញ្ចប់​ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់​ក្នុងរយៈពេលដ៏ខ្លី​​ខាងមុខ​នេះ​​ បន្ទាប់​ពី​ប្រទេសអ៊ីរ៉ង់​បាន​ប្រកាស​​ជ្រើស​រើស​មេដឹកនាំ​កំពូល​​ថ្មី គឺ​លោក ម៉ូជតាបា ខាមេនី (Mojtaba Khamenei) ​ដែល​ជា​កូន​ប្រុស​​ទី​​២​របស់ លោក Ayatollah Ali Khamenei ដែលត្រូវ​​​ធ្វើ​ឃាត​ក្នុងការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​កាលថ្ងៃទី​១​មីនា​២០២៦​​។ ​

​​មេដឹកនាំ​​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ​​កាន់អំណាច​កំពូល​និង​​​​​ផ្តាច់​មុខ​ក្នុង​ប្រទេសអ៊ីរ៉ង់​អស់រយៈពេល​៣៦​ឆ្នាំ​ចាប់តាំពី​ឆ្នាំ​១៩៨៩ បាន​​ទទួលរង​នូវ​សោក​​នាដកម្ម​​ក្នុងជីវិត​ចុងក្រោយ ក្នុង​វ័យ៨៦​ឆ្នាំ​ ​ដោយសារតែ​កា​រវាយ​ប្រហារ​តាមផ្លូវ​អាកាស​​​​​ក្នុង​ប្រតិបត្តិការយោធា​​​​រួម​គ្នា របស់​សហរដ្ឋអាមេរិក​​និង​អ៊ីស្រាអែល​ចាប់​តាំងពីថ្ងៃទី​​២៨ខែ​កុម្ភៈ​ឆ្នាំ​២០២៦ ដោយ​ចោទ​ប្រកាន់​ថា ​អ៊ីរ៉ង់​​មាន​កម្មវិធី​នុយក្លេអ៊ែរ និង​មានរោងចក្រ​ចម្រាញ់​​ធាតុអ៊ុយរ៉ានី​ញ៉ូម​សម្រាប់​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និងកា​រចោទ​ប្រកាន់ថា អ៊ីរ៉ង់​បាន​អភិវឌ្ឍ​​​កម្មវិធី​មីស៊ីល​រយៈចម្ងាយឆ្ងាយ​​ដ៏គ្រោះថ្នាក់​សន្តិសុខ​​អ៊ីស្រាអែល​និង​អាមេរិក​។

​​បើ​ទោះបី​ជា​ ​ភាគីសហរដ្ឋ​អាមេរិកនិង​អីរ៉ង់​​​កំពុង​ស្ថិតក្នុងតំណាក់កាល​នៃ​​ការ​ចរចា​​​ក្នុង​កម្មវិធី​​នុយក្លេអ៊ែរ ​​​ដែលត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​រីកចម្រើន​ ការ​សម្រេច​ចិត្ត​វាយប្រហារ​​របស់​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​និង ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេចានមីន នីតាន់ញ៉ាហ៊ូ បាន​ធ្វើ​ឲ្យ​​មេដឹកនាំ​​ពិភព​​​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​។

​​កាន់តែ​រន្ធត់​បំផុត ប្រតិបត្តិការយោធា​​របស់​ពួកគេ​ ត្រូវបាន​អះអាង​ថា បាន​សម្លាប់មេដឹកនាំ​​កំពូល​របស់​អឺរ៉ង់ និង ថ្នាក់​ដឹកនាំ​​​​កំពូលៗ​របស់​យោធា​​អ៊ីរ៉ង់​ជា​ច្រើន​រូប​​​ ហើយ​​ជា​​បន្ទបន្ទាប់ លោក ដូណាល់ ត្រាំ បាន​​អះអាង​ពី​ភាព​ជោគជ័យ​​ក្នុង​ប្រតិបត្តិការ​យោធា​​​​​លើ​ប្រទេស​អ៊ីរ៉ង់​ក្នុងការ​បំផ្លាញ​មូលដ្ឋាន​​​​ផលិត​នុយក្លេអ៊ែរ និង ការ​បំផ្លាញ​​​​​សមត្ថភាព​យោធា​អឺរ៉ង់​ទាំងស្រុង​​​ រួម​ទាំង​​​កងទ័ព​អាកាស​ និង​កងទ័ព​ជើងទឹក ហើយ ​សូម្បី​តែ​ការ​អះអាង​អំពីការដូររបប​នៅប្រទេស​​អ៊ីរ៉ង់​ទៀត​ផង​។

​​ប៉ុន្តែ​​​ ការ​ប្រកាស​របស់​អឺរ៉ង់​ដែលជ្រើស​រើស​បាន​មេដឹកនាំ​​កំពូលថ្មី គឺ​ លោក ម៉ូជតាបា ខាមេនី ដែល​ជាកូន​ប្រុស​​របស់​​មេដឹកនាំ​ដែលអាមេរិក​សម្លាប់ទៀតនោះ បាន​ធ្វើឲ្យ​​​​ប្រធានាធិបតីសហរដ្ឋអាមេរិក​ប្តូរគោលជំហរ​យ៉ាងឆាប់រហ័ស​ក្នុងការ​បញ្ចប់​​ការ​ប្រយុទ្ធ​នេះ​ឲ្យបាន​កាន់តែឆាប់ ខណៈ​ពេលដែលភាគី​អ៊ឺរ៉ង់​​បាន​​អះអាងម្តងហើយម្តងទៀត​ថា ពួកគេ​រង់ចាំស្វាគមន៍​​យោធាអាមេរិក​និងអ៊ីស្រាអែល​ចូលវាយ​ប្រហារ​ដល់​អឺរ៉ង់​ ដើម្បី​ប្តូររបបនោះ។

​ការ​ប្រកាស​របស់​ លោក ត្រាំ ​ក៏​កើត​ចំពេល​នៃ​វិបត្តិថាម​​ពល​ជាសកល​​ដែលធ្វើឲ្យ​​តម្លៃ​ប្រេង​ឥន្ធនៈហក់​ឡើង​​យ៉ាងគំហុក​ដល់​ទៅ​ជាង​​២៥%​ក្នុងរយៈពេល​ប្រហែល​១សប្តាហ៍​ប៉ុណ្ណោះ។ ​ក្រោយ​ការ​ប្រកាស​​របស់​លោក ត្រាំ អំពីការ​បញ្ចប់សង្គ្រាម​​នៅអឺរ៉ង់​ក្នុងពេលដ៏ខ្លីខាងមុខនោះ ក៏បានទាញ​ទម្លាក់​តម្លៃ​ប្រេង​ឲ្យត្រឡប់មកជិតតម្លៃ​ដើម​មុនការវាយប្រហារ​បានកើត​ឡើង។

​ទាំងអ៊ីរ៉ង់​​និង​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​សុទ្ធសឹងតែ​ប្រើប្រាស់​វិស័យ​ថាមពល​​ជា​អាវុធ​​របស់​ពួកគេ ក្នុងការ​ប្រឆាំង​មហាអំណាច​​​​​​លោកខាងលិច។ ​​ក្នុងដំណាក់​កាល​នៃ​សង្គ្រាម​នេះ អ៊ឺរ៉ង់​បាន​ប្រកាស​បិទ​ច្រក​ ហ័រមូស (Hormuz) ដែលដឹក​ប្រេង​ចេញពី​តំបន់មជ្ឈិមបូព៌ា ចំណែក​ឯរុស្ស៊ី​​វិញ​ គំរាម​បិទ​ខ្ទប់នាំចេញ​ទាំងស្រុង​​ទៅកាន់អឺរ៉ុប​ ដែលធ្វើឲ្យ​​តម្លៃ​​ហក់​ឡើង​មួយរំពេច។ មិនតែ​ប៉ុណ្ណោះ អឺរ៉ង់​ក៏បាន​វាយប្រហារ​​​ទៅកាន់​រោងចក្រ​ចម្រាញ់​ប្រេង​ក្នុងប្រទេសនានា​នៅតំបន់ឈូងសមុទ្រ ដោយប្រើប្រាស់​ដ្រូនដែលធ្វើឲ្យ​ទំហំនៃការ​ខូចខាត​មានច្រើន។

​​យោង​តាម AFP ជាសញ្ញា​មិនចុះ​ញ៉ម​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអេល​ ក្រោមការដឹកនាំរបស់មេដឹកនាំថ្មី លោក ម៉ូជតាបា ខាមេនី ​អ៊ីរ៉ង់​បានបាញ់មីស៊ីលថ្មីជាច្រើនគ្រាប់ទៅលើប្រទេសជិតខាងឈូងសមុទ្ររបស់ខ្លួន និងបានបង្ហាញសញ្ញាថា ច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស ទំនងជានៅតែបិទ។​

លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរដ្ឋផ្លរីដាថា «វានឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើវាចាប់ផ្តើមឡើងវិញ ពួកគេនឹងរងការវាយប្រហារកាន់តែខ្លាំង» បន្ទាប់ពីបានប្រាប់អ្នកតាក់តែងច្បាប់ថា យុទ្ធនាការ​វាយប្រហារ​នេះនឹងក្លាយជា «ដំណើរកម្សាន្តរយៈពេលខ្លី»​៕​

រ៉ាន់ រើយ

The post ​អាមេរិ​ក​​រក​មធ្យោបាយរំដោះ​ខ្លួន ក្រោយ​អ៊ីរ៉ង់​រកឃើញ​​​​​​​​មេដឹកនាំ​កំពូល​​​​​កើត​ចេញពីការឈឺចាប់​ appeared first on Kampuchea Thmey Daily.

​​​​​​​​​​​​សម្តេច​ ហ៊ុន ម៉ាណែត៖ ទ័ពថៃ​កាន់​កាប់ចូល​ជ្រៅ​​​ក្នុង​ទឹកដី​​កម្ពុជា​​ បញ្ហា​​ព្រំដែន​នៅតែ​«ផុយស្រួយ»​
​ក្នុង​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិភាព​​ (Board of Peace) ​​លើក​ដំបូង​​នៅទីក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក សម្តេច​​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ ថា ​កង​ទ័ពថៃ​​នៅតែ​កាន់​កាប់​​​ចូល​ជ្រៅ​ក្នុងទឹកដី​កម្ពុជា លើស​ពី​អ្វី​ដែល​ពួកគេ​ធ្លាប់​ទទួលស្គាល់ខ្សែ​រ​បន្ទាត់​ព្រំ​ដែន​ដែល​មានជាយូរមក​ហើយ​។

​នៅ​ក្នុង​បទសម្ពាសន៍​ផ្តាច់មុខ (​ Inclusive Interview) ជាមួយ​​សារ​ព័ត៌មាន​រ៉យទ័រនៅថ្ងៃទី១៧ខែកុម្ភៈ ​សម្តេច​​បវរ​ធិបតី ហ៊ុន ម៉ាណែត លើក​ឡើង​ថា កងកម្លាំង​របស់​ប្រទេស​ថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ​បើ​ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រី​​​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​ប្រធាន​អាស៊ាន​​។

​ក្រោម​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​របស់​​​​ប្រធានអាស៊ាន និង​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក ក៏ដូច​ជា ​ការ​អន្តរាគមន៍​ជាច្រើន​លើក ពី​រដ្ឋាភិបាល​​ទីក្រុង​ប៉េកាំង ​​ជម្លោះ​​​​ប្រដាប់​អាវុធ​​រវាង​ថៃ​និង​កម្ពុជាបាន​បញ្ជប់​ក្រោម​​បទ​ឈប់​​​បាញ់​ចំនួន​ពីរលើក និង​ កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ដែលភាគី​ថៃ​និង​កម្ពុជា​បាន​ចុះ​​ហត្ថលេខា​​​កាលថ្ងៃទី​២៦ខែតុលា​ឆ្នាំ​​២០២៥​ នៅទីក្រុង​កូឡាឡាំពូ​​។​​

​ប៉ុន្តែ​ចាប់​តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង​​លើក​ទី២​រយៈពេល​២១​ថ្ងៃ ​ពីថ្ងៃទី​​៧​ដល់ថ្ងៃ​ទី​២៧​​ខែធ្នូ​​ឆ្នាំ​២០២៥ ភាគី​ថៃ​បាន​ប្រើ​ប្រាស់មធ្យោបាយ​ប្រយុទ្ធ​ដ៏សាហាវ​បំផុត​ក្នុង​នោះ មាន​ការ​ប្រើប្រាស់យន្តហោះ​ចម្បាំង​​ F-16 ​ជាដើម ទម្លាក់​គ្រប់បែក​​ធុនធ្ងន់​​លើ​​ប្រាសាទបុរាណ​​​ប្រវត្ថិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ស្ពាន់ វត្តអារាម ដោយ​ការ​ឈ្លានពាន​ចូល​កាន់​កាប់ទឹកដីកម្ពុជា​​ជាច្រើន​កន្លែង​ផ្ទុយពីការ​អំពាវនាវ​​របស់​អន្តរជាតិ។​

លោក ហ៊ុន ម៉ាណែត បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា «យើងនៅ​តែ​ឃើញមាន​កងកម្លាំង​ថៃកាន់កាប់​ចូល​ជ្រៅចូលទៅក្នុងទឹកដីកម្ពុជានៅក្នុងតំបន់ជាច្រើន។ ការ​កាន់​កាប់របស់​ថៃ​គឺហួសពី​ផែន​ទី​សូម្បី​​​កំណត់​ដោយ​ឯកតោភាគីរបស់ភាគី​ថៃ​​»​។

​ដោយបន្ថែមថា កងទ័ពថៃបានដាក់កុងតឺន័រ និងរាយ​លួសបន្លានៅខាងក្នុងអ្វី [ព្រំដែន​]ដែលប្រទេសថៃបានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជា ហើយប្រជាជនមិនអាចត្រឡប់ទៅផ្ទះវិញបានទេ។

​នៅ​ក្នុង​បទ​សម្ភាសន៍​​​ចេញផ្សាយ​នៅថ្ងៃទី​១៨ខែ​កុម្ភៈនេះ ​សម្តេច​​ ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម (JBC) ចាប់ផ្តើមធ្វើការលើព្រំដែនដែលមានជម្លោះរបស់ពួកគេ។

​​នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ (កណ្តាល)​ ចាប់ដៃជាមួយ​​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆា​នវីរៈគុល​ ក្នុងពិធីចុះ​ហត្ថលេខា​​ត​លើ​កិច្ច​ព្រមព្រៀងសន្តិភាព​កាលថ្ងៃទី​២៦ខែតុលា​ឆ្នាំ​២០២៥។

​ភ្លាមៗ​ក្រោយ​ថ្ងៃ​​​​ចុះ​ហត្ថលេខា​លើ​​បទ​ឈប់បាញ់​​​​លើក​ទី២​កាលថ្ងៃទី​២៧ខែ​ធ្នូ​ឆ្នាំ​២០២៥ ​គណៈកម្មការ​ព្រំដែន​​រួម​​​ (JBC)  ភាគី​កម្ពុជា បាន​បញ្ជូនលិខិត​​​​​ស្នើ​បើក​កិច្ច​ប្រជុំ​​លើ​បញ្ហា​បច្ចេកទេស​​កំណត់បង្គោលសីមា ប៉ុន្តែ​ភាគី​ថៃ​​បាន​យកលេស​​​រដ្ឋាភិបាលរបស់ខ្លួន​មិនទាន់រៀបរយ ក្នុងចេតនា​​​ពន្យា​​​ពេល​នៃកិច្ចចរចា​​រកដំណោះស្រាយ ប៉ុន្តែ​​​ក្រុមយោធា​របស់​ពួកគេ​ បាន​ធ្វើសកម្មភាព​ស្ថាបនា​ផ្លូវ​​ ជីកប្រឡាយ សាងសង់សំណង់​ផ្សេងៗ​នៅ​លើ​តំបន់​ដែលពួកគេ​ឈ្លានពាន។

តាមរ៉យទ័រ សម្តេច ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ ដូណាល់ ត្រាំ ក្នុងសប្តាហ៍នេះ ​ដោយ​​​​សង្ឃឹមថា ស្ថាប័នថ្មីនេះអាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែន​នៃ​ប្រទេសទាំង​​ពីរ ដោយសម្តេច​ ​​​​ពណ៌នា​ថា​ ស្ថានការ​ណ៍​នៅព្រំដែន​នៅតែ​«​ផុយស្រួយ»​នៅឡើយ​៕

រ៉ាន់ រើយ​​

The post ​​​​​​​​​​​​សម្តេច​ ហ៊ុន ម៉ាណែត៖ ទ័ពថៃ​កាន់​កាប់ចូល​ជ្រៅ​​​ក្នុង​ទឹកដី​​កម្ពុជា​​ បញ្ហា​​ព្រំដែន​នៅតែ​«ផុយស្រួយ»​ appeared first on Kampuchea Thmey Daily.

​​កិច្ច​ប្រជុំត្រី​ភាគី​​​ អាមេរិក-រុស្ស៊ី-អ៊ុយក្រែន​​ ផ្តោតលើ​សន្តិសុខ​​​​លើក​ដំបូង​នៅ​អារ៉ាប់រួម ​​(UAE)
សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន នឹង​បើកកិច្ច​ប្រជុំ​​ពិភាក្សា​​​លើក​ដំបូង​​ នៅ​​ប្រទេសអារ៉ាប៊ីរួម​​(UAE) នៅ​ថ្ងៃ​សុក្រនេះ​ បន្ទាប់ពី​​បេសក​ជន​អាមេរិក​​ បាន​ជួបប្រជុំជាមួយលោកពូទីន​នៅ​ទីក្រុងមូស្គូ ខណៈពេលដែល​ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្តូរជំហរ​​​ការទូត​ ដោយ​​រិះគន់​សម្ព័ន្ធមិត្តអឺរ៉ុប​​​ថា «គ្មានឆន្ទៈ​»​ នៅក្នុងការ​ថ្លែង​នៅឯវេទិកា​សេដ្ឋកិច្ច​សកល​​នៅប្រទេសស្វី​ស។​

ឧត្តមសេនីយ៍ Igor Kostyukov នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា GRU របស់រុស្ស៊ី។ TASS

​យោង​ការ​ផ្សាយ​របស់​ AFP ​មន្ត្រីវិមានក្រឹមឡាំងបាននិយាយថា មន្ត្រីអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងធ្វើកិច្ចពិភាក្សាសន្តិសុខនៅ UAE នៅថ្ងៃសុក្រ បន្ទាប់ពីអ្នកចរចាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងមូស្គូ ស្តីពីផែនការដែលអាមេរិកបានព្រាងឡើង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

​ទំនាក់​ទំនង​​ការទូត​រវាង​ភាគី​ជម្លោះ​​អ៊ុយក្រែន​និង​រុស្ស៊ី​បានកើនឡើង ប៉ុន្តែការបែកបាក់យ៉ាងជ្រៅនៅតែបន្តកើតមានលើ​ការ​ចរចា​អំពី​​​ទឹកដី​ដែល​រុស្ស៊ី​កាន់​​កាប់​​។

កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់ជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២​បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ទោះបីជាទីក្រុងមូស្គូ និងទីក្រុងកៀវ នៅតែមានជម្លោះលើបញ្ហាសំខាន់នៃទឹកដីនៅក្នុងការដោះស្រាយក្រោយសង្គ្រាមក៏ដោយ។

យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង អ្នកចរចាអាមេរិក ដែលដឹកនាំដោយបេសកជន Steve Witkoff បាននិយាយជាមួយមេដឹកនាំរុស្ស៊ីនៅទីក្រុងមូស្គូ រហូតដល់ព្រឹកព្រលឹមថ្ងៃសុក្រ មុន​ពួក​គេ​ចាក​ចេញ​ទៅកាន់​​​ទីក្រុង Abu Dhabi​ ជាទីដែល​​កិច្ច​ប្រជុំ​ត្រីភាគី​​ត្រូវ​ចាប់ផ្តើម​ ដែល​គេ​ជឿថា ​ដំណើរការ​ចរចាសន្តិភាព​​នឹង​រីកចម្រើន​ទៅមុខ​។

យោង​តាមការ​ដកស្រង់​របស់​ទីភ្នាក់ងារ​ព័ត៌មានបារាំង​​ AFP ទីប្រឹក្សាការទូតរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានប្រាប់អ្នកយកព័ត៌មានថា ការពិភាក្សារបស់ពួកគេ «មានប្រយោជន៍គ្រប់ទិដ្ឋភាព»។

លោក Witkoff និងក្រុមអាមេរិកនឹងហោះហើរបន្ទាប់ទៅកាន់ទីក្រុង Abu Dhabi ជាកន្លែងដែលការចរចាត្រូវបានគេរំពឹងថានឹងបន្ត។

គណៈប្រតិភូរុស្ស៊ីមួយក្រុម ដែលដឹកនាំដោយឧត្តមសេនីយ៍ Igor Kostyukov នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា GRU របស់រុស្ស៊ី ក៏នឹងធ្វើដំណើរទៅកាន់ទីនោះ «ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ» នេះបើយោងតាមលោក Ushakov។

លោក Ushakov បានបន្ថែមថា «វាត្រូវបានព្រមព្រៀងគ្នាថា កិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារត្រីភាគីស្តីពីបញ្ហាសន្តិសុខនឹងប្រព្រឹត្តទៅនៅថ្ងៃនេះនៅទីក្រុង Abu Dhabi»។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី​ អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្លែងថា៖«នេះនឹងជាកិច្ចប្រជុំត្រីភាគីលើកដំបូងនៅក្នុងប្រទេសអេមីរ៉ាត នៅថ្ងៃស្អែក និងថ្ងៃខានស្អែក [សុក្រនិង​សៅរ៍]»។ យោង​ការ​ស្រង់សម្តីរបស់ yenisafak។

ខណៈពេលដែលសម្តែងក្តីសង្ឃឹមថា រុស្ស៊ីនឹងត្រៀមខ្លួនសម្រាប់ការសម្របសម្រួល លោក ហ្សេលេនស្គី បានទទួលស្គាល់ថា «ប្រហែលជាកិច្ចប្រជុំនេះនឹងមិនកើតឡើងភ្លាមៗទេ ប្រហែលជាយើងនឹងត្រូវរង់ចាំ។ ប៉ុន្តែ… នេះល្អជាងការខ្វះការសន្ទនាទាំងស្រុង«។ លោកក៏បានចង្អុលបង្ហាញផងដែរថា ឯកសារស្តីពីការបញ្ចប់សង្គ្រាមជិតត្រូវបានបញ្ចប់ហើយ៕

លោក ត្រាំ ចាប់ដៃ​លោកហ្សេលេនស្គីក្នុងការពិភាក្សាទ្វេភាគីនៅដាវ៉ូស។ Reuters

The post ​​កិច្ច​ប្រជុំត្រី​ភាគី​​​ អាមេរិក-រុស្ស៊ី-អ៊ុយក្រែន​​ ផ្តោតលើ​សន្តិសុខ​​​​លើក​ដំបូង​នៅ​អារ៉ាប់រួម ​​(UAE) appeared first on Kampuchea Thmey Daily.

តើ​​អ្វីខ្លះ​កើត​ឡើង​នៅអ៊ឺរ៉ង់​​​​អស់​រយៈពេល​​២០ថ្ងៃ​ដល់ថ្ងៃទី​១៧ខែ​មករា​​នេះ​​
ស្ថានការណ៍​​​ប្រទេស​អ៊ីរ៉ង់នៅ​តែ​បន្ត​ក្តៅ​គគុគ​នៅឡើយ ទាំង​ក្នុង​​ប្រទេស​និង​នៅសមរភូមិ​ការទូត​​​​នៅកម្រិត​អង្គការ​សហ​ប្រជាជាតិ។ ខាង​ក្រោម​នេះ​គឺ​ជា​សង្ខេប​ហេតុការណ៍ខ្លះ​ដែលបាន​កើត​ឡើង​នៅប្រទេសអ៊ីរ៉ង់​រហូតដល់​ថ្ងៃទី​​​១៧ខែមករា​២០២៦​។ ​ការ​តវ៉ា​​របស់​ប្រជាជន​អ៊ីរ៉ង់​មិនត្រឹមតែក្នុងប្រទេសទេ ប៉ុន្តែ​នៅជុំវិញ​ពិភពលោក​។

រូប​ភាព​​ផ្គុំគ្នា​រវា​ង​ការ​តវ៉ា​នៅអ៊ីរ៉ង់និង​នៅពិភពលោក​។ ​​

​​​បាតុកម្ម​ប្រឆាំង​​រដ្ឋាភិបាល​​​​​នៅទូទាំង​ប្រទេសអ៊ីរ៉ង​​​​ឈានដល់​ថ្ងៃទី​​២០នៅថ្ងៃ​គិត​ចាប់ពីថ្ងៃទី​​២៨ខែ​ធ្នូ​ឆ្នាំ​២០២៥​

​មូលហេតុនៃ​ការ​ចេញ​តវ៉ាដំបូង​​​​ប្រឆាំង​​រដ្ឋាភិបាល​​ដោយសារ​ ការ​ធ្លាក់​ចុះ​​សេដ្ឋកិច្ច​នៃ​ប្រទេសនេះ តម្លៃ​រូបិយប័ណ្ណ​ធ្លាក់ចុះ អតិផរណា​កើនខ្ពស់​

​​​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​កាត់ផ្តាច់​អ៊ីនធឺណិត​​​​នៅទូទាំងប្រទេសអ៊ីរ៉ង់​មាន​រយៈពេល​​៨ថ្ងៃគិត​ត្រឹមថ្ងៃសុក្រ​​​ទី​១៦​​។  ​ដោយ​យោង​តាម​ការ​ចេ​ញ​ផ្សាយ​របស់  NetBlocks ​ដែល​ជា​​​អ្នកតាមដាន​មើល​​ប្រតិបត្តិការ​អនឡាញ​។

​​​អាជ្ញាធរ​អ៊ីរ៉ង់​​បង្ក្រាប​យ៉ាងចាស់​ដៃ​​ ក្រោយ​ការ​កាត់ផ្តាច់​អ៊ីនធឺណិត​ ដែលមាន​សេចក្តីខ្លះ ដូចជា Al Jazeera ផ្សាយ​នៅថ្ងៃទី​១៦​ខែមករា​ថា អ្នកស្លាប់​ជា​​ង​១០០០នាក់ ​និង​សេចក្តីរាយការណ៍​របស់​រ៉យទ័រ​ផ្សាយ​តាំង​ពី​ថ្ងៃ​ទី​១៤ខែ​មករា​នេះ ថា  មាន​អ្នកស្លាប់​រហូត​ដល់​ជាង​២០០០នាក់។

​​រហូត​មក​ដល់​ពេល​នេះ​ កងកម្លាំងសន្តិសុខ​ប្រមាណ​ជាង​១០០​នាក់​បាន​ស្លាប់​​ក្នុងការ​​​ប៉ះទង្គិច​គ្នាជាមួយ​ក្រុម​អ្នកតវ៉ា​ប្រកប​ដោយ​ហិង្សា

​មានសេចក្តីរាយការណ៍​ខ្លះ​ថា ការ​ចាប់ខ្លួន​​​អ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​​អ៊ីរ៉ង់​បច្ចុប្បន្ន​ឡើង​ដល់​ជាង​​៣០០០នាក់​

មេដឹកនាំ​អ៊ីរ៉ង់​​បានពណ៌នា​​​​​ក្រុម​អ្នកតវ៉ា​​​ជា​ក្រុម​កុបករ​ និង​បាន​ចោទ​ប្រកាន់​​​បរទេស​​​ជាពិសេស​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​នៅ​ពីក្រោយ​​ក្រុមកុបករ​ និង​រុញ​​បញ្ឆេះ​​​​ឲ្យ​មាន​​អំពើ​​ចលាចល​នៅអ៊ីរ៉ង់​

​ការ​តវ៉ា​​នៅ​​​អ៊ីរ៉ង់​បាន​​​រីករាល​ដាល​យ៉ាង​ឆាប់រហ័​ស​នៅក្នុង​សប្តាហ៍​​នេះ​​ នៅពេលដែលប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​គម្រាម​​​​ម្តងហើយ​ម្តងទៀតថា នឹង​បញ្ជា​​ឲ្យ​ធ្វើសកម្មភាព​យោធា​​​ប្រឆាំ​ង​របប​ដឹកនាំ​អ៊ីរ៉ង់ បើសិន​របបនេះ​​​បង្ក្រាប​និង​សម្លាប់​អ្នកតវ៉ា​​។​

ប៉ុន្តែ​ក្រោយ​មក​ត្រាំ បាន​​​បន្ថយ​វោហាស័ព្ទវិញ​ ក្រោយ​​​​មេដឹកនាំ​អ៊ីរ៉ង់​​លុប​ចោល​ការ​ប្រហារ​ជីវិត​មនុស្ស​ជាង​៨០០នាក់​

​​បេសក​ជន​​​របស់​ប្រធានាធិបតី​ ត្រាំ ប្រចាំ​​តំបន់មជ្ឈឹមបូព៌ា លោក  Steve Witkoff ក៏បាន​លើក​ឡើង​ពីលទ្ធភាព​ដែល​​​អាចរកដំណោះស្រាយ​«ការ​ទូត» ដើម្បី​បញ្ចប់​​ភាព​តានតឹង​រវាង​​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​

​​​​ជម្លោះ​ក្នុងវិស័យ​ការ​ទូត​​​កំពុង​ក្តៅ​គគុកខ្លាំង​ណាស់​នៅ​ឯ​អង្គការ​សហប្រជាជាតិ ជាពិសេស​ក្នុងកិច្ច​ប្រជុំ​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​តែម្តង​

រ៉ាន់ រើយ​

​កិច្ចប្រជុំនៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិស្តីពី​ស្ថានការណ៍​នៅអ៊ីរ៉ង់

The post តើ​​អ្វីខ្លះ​កើត​ឡើង​នៅអ៊ឺរ៉ង់​​​​អស់​រយៈពេល​​២០ថ្ងៃ​ដល់ថ្ងៃទី​១៧ខែ​មករា​​នេះ​​ appeared first on Kampuchea Thmey Daily.

​អាមេរិក​ប្រាប់​​ពលរដ្ឋខ្លួន​ចាកចេញ​ពី​វ៉េណេស៊ុយអេឡា​បន្ទាន់ ពេល​ផ្លូវអាកាស​បើកវិញ​​
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងសន្តិសុខថ្មីមួយនៅថ្ងៃសៅរ៍ (ត្រូវ​ព្រឹកថ្ងៃ​អាទិត្យ​ម៉ោង​នៅកម្ពុជា) ដោយ​ជំរុញ​​ឲ្យ​ប្រជាជនជាតិអាមេរិកនៅវ៉េណេស៊ុយអេឡាឱ្យចាកចេញពីប្រទេស​​នេះជាបន្ទាន់ ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខ និងអសមត្ថភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់។​ នេះបើយោងតាមស្ថានទូតអាមេរិកនៅទីក្រុងការ៉ាកាស។

ទង់ជាតិវ៉េណេស៊ុយអេឡា ត្រូវបាតុករ​ប្រើប្រាស់​កន្លងមក។ CNN

ស្ថានទូតបាននិយាយនៅក្នុងសេចក្តីជូនដំណឹងសន្តិសុខនៅថ្ងៃទី១០ខែមករាថា «ពលរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡាគួរតែចាកចេញពីប្រទេស​នេះ​​ជាបន្ទាន់»​។ នេះ​បើ​​យោង​ការ​ចេញ​ផ្សាយ​របស់ FOX NEWS ដែល​មានមូលដ្ឋាន​នៅសហរដ្ឋអមេរិក

ការព្រមាននេះបានលើកឡើងពីរបាយការណ៍របស់ក្រុមប្រដាប់អាវុធដែលកំពុងប្រតិបត្តិការនៅលើដងផ្លូវវ៉េណេស៊ុយអេឡា។

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងការ៉ាកាសបាននិយាយថា «មានរបាយការណ៍អំពីក្រុមកងជីវពលប្រដាប់អាវុធ ដែលគេស្គាល់ថាជា «colectivos» កំពុងរៀបចំរបាំងផ្លូវ និង​ត្រួតពិនិត្យ​យានយន្តសម្រាប់ភស្តុតាងនៃសញ្ជាតិអាមេរិក ឬការគាំទ្រដល់សហរដ្ឋអាមេរិក»​។

ការជូនដំណឹងនេះកើតឡើងនៅពេលដែលជម្រើសធ្វើដំណើរអន្តរជាតិបានបើកឡើងវិញ។

ស្ថានទូតសហរដ្ឋអាមេរិក​ បាននិយាយថា «នៅពេលដែលជើងហោះហើរអន្តរជាតិបានចាប់ផ្តើម​បើក​ឡើងវិញ ពលរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡាគួរតែចាកចេញពីប្រទេស​នេះ​​ជាបន្ទាន់ដូចគ្នាដែរ​»។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបន្តដាក់​ប្រទេសវ៉េណេស៊ុយអេឡានៅកម្រិតព្រមានធ្វើដំណើរខ្ពស់បំផុតរបស់ខ្លួន។

ក្រសួងការបរទេស​បាន​និយាយ​ថា «ប្រទេស​វ៉េណេស៊ុយអេឡា​មាន​កម្រិត​ណែនាំ​អំពី​ការធ្វើដំណើរ​ខ្ពស់បំផុត – កម្រិត ៤៖ កុំធ្វើដំណើរ – ដោយសារតែ​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ជនជាតិ​អាមេរិក»។

​​ភាព​តាន​តឺង​​រវាង​សហរដ្ឋអាមេរិក​​បាន​កើត​ឡើង​យ៉ាងខ្លាំង បន្ទាប់ពី​ប្រធានាធិបតី​​​អាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជា​ឲ្យ​បើក​ប្រតិបត្តិការ​យោធា​ចូល​ប្រទេស​វ៉េណេស៊ុយអេឡា​កាល​ថ្ងៃទី​​៣ខែ​មករា​២០២៦ ដោយ​ចាប់​បាន​ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ និង ភរិយា​គាត់​ នាំយក​ទៅកាន់​​​ទីក្រុងញ៉ូវយ៉ក​សម្រាប់​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​ជូញដូរគ្រឿងញៀន​ចូលសហរដ្ឋអាមេរិក បង្ក​អំពើភេរវកម្ម និង ការ​កាន់​កាប់​អាវុធ​​។

​​លោក ត្រាំ សង្ឃឹមថា អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez នឹងសហការ​ជាមួយ​​​អាជ្ញាធរសហរដ្ឋអាមេរិក​ក្នុងការស្តារ​ស្ថិរភាព​​វ៉េណេស៊ុយអេឡា​ឡើងវិញ ប៉ុន្តែ​លោកស្រី​អនុប្រធានាធិបតី​​ដែលស្បថ​ចូលកាន់តំណែង​​ប្រធានាធិបតីបណ្តោះអាសន្ន បាន​​​ចោទ​ប្រកាន់​​អាមេរិកធ្វើប្រតិបត្តិការ​ដោយខុស​ច្បាប់ ស្របពេលដែល​បណ្តា​ប្រទេសនានា​ក៏ថ្កោលទោស​អាមេរិក​ដូចគ្នា។

ការណ៍​បាន​ធ្វើឲ្យស្ថានភាព​នៅ​​វ៉េណេស៊ុយអេឡាញ ​​ពើបប្រទះ​​នឹង​ហានិភ័យ​ឆ្ពោះទៅរក​អំពើហិង្សាកាន់តែ​ខ្លាំង​ បើប្រជាជន​វ៉េណេស៊ុយអេឡាងើបតតាំង​ជាមួយ​វត្តមានរបស់​សហរដ្ឋអាមេរិក​នៅវ៉េណេស៊ុយអេឡានោះ៕

​រ៉ាន់ រើយ​

The post ​អាមេរិក​ប្រាប់​​ពលរដ្ឋខ្លួន​ចាកចេញ​ពី​វ៉េណេស៊ុយអេឡា​បន្ទាន់ ពេល​ផ្លូវអាកាស​បើកវិញ​​ appeared first on Kampuchea Thmey Daily.