លោកតា ស៊ុច Archives - Kampuchea Thmey Daily

សម្ដេច ហ៊ុន ម៉ាណែត សង្ឃឹមថាលោកតា ស៊ុច នឹងជួយអប់រំពលរដ្ឋខ្មែរតាមផ្លូវព្រះធម៌នៃព្រះពុទ្ធសាសនា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សង្ឃឹមថាលោកតា ស៊ុច នឹងជួយដល់ប្រជាជនកម្ពុជា​ លេីវិថីនៃការអប់រំតាមព្រះធម៌នៃមាគាព្រះពុទ្ធសាសនា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ក្ដីសង្ឃឹមថាបែបនេះ បន្ទាប់ពីបានជួបលោកតា ស៊ុច នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បន្ទាប់ពីលោកតា​ ស៊ុច និមន្តមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា។

ដើមឡើយលោកតា ស៊ុច ប្រើប្រាស់ឯកសារ និងលិខិតឆ្លងដែនរបស់ប្រទេសថៃ។ នៅពាក់កណ្ដាលខែមិថុនា លោកតា ស៊ុច មានថេរដីកាថា ព្រះអង្គមិនអាចនិមន្តចូលទៅក្នុងប្រទេសថៃបានឡើយ  និងបានបិណ្ឌបាត្រស្នើសុំរដ្ឋាភិបាលកម្ពុជាជួយសម្របសម្រួល ដើម្បីបាននិមន្តចូលប្រទេសកម្ពុជា និងកុំចាប់បញ្ជូនព្រះអង្គទៅឱ្យសមត្ថកិច្ចថៃ។

ជាការឆ្លើយតបទៅនឹងការបិណ្ឌបាតរបស់លោកតា ស៊ុច នៅយប់ថ្ងៃទី១៩ ខែមិថុនា សម្ដេចធិ​បតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសស្វាគមន៍លោកតា ស៊ុច  សម្រាប់និមន្តចូលមកក្នុងប្រទេសកម្ពុជាគ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកតាស៊ុច មួយអង្គទេ ក្នុងករណីព្រះតេជគុណ ព្រះថេរានុថេរៈអង្គផ្សេងទៀត ឬប្រជាពលរដ្ឋខ្មែរ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកា ឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសនិមន្តនិងអញ្ជើញព្រះតេជគុណ និងប្រជាពលរដ្ឋរស់នៅនៅប្រទេសកម្ពុជាវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណគ្រប់ព្រះអង្គ និងប្រជាគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរបញ្ជូនទៅប្រទេសណាផ្សេងនោះឡើយ។

នៅរសៀលថ្ងៃទី២០ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន អបអរសាទរជាមួយចំពោះលោកតា ស៊ុច ដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន អរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកតា ស៊ុច និងសង្ឃឹមថា សម្ដេចនាយករដ្ឋមន្ត្រី នឹងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ។

ប៉ុន្តែទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន ដាក់ក្ដីសង្ឃឹមថា រឿងលោកតាស៊ុច នឹងមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកតាស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះឡើយ។

យ៉ាងណានៅព្រឹកថ្ងៃទី០២ ខែកក្កដា លោកតា ស៊ុច បាននិមន្តមកដល់កម្ពុជា ដូចទៅនឹងការនិមន្តរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ នៅពេលនិមន្តមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ លោកតា ស៊ុច មានថេរដីការអរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ក្ដីមេត្តាដល់ព្រះអង្គឱ្យបាននិមន្តចូលមកគង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្វាគមន៍ និងអរគុណពុទ្ធបរិស័ទខ្មែរដែលបានទៅទទួលដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post សម្ដេច ហ៊ុន ម៉ាណែត សង្ឃឹមថាលោកតា ស៊ុច នឹងជួយអប់រំពលរដ្ឋខ្មែរតាមផ្លូវព្រះធម៌នៃព្រះពុទ្ធសាសនា appeared first on Kampuchea Thmey Daily.

លោកតា ស៊ុច មកដល់កម្ពុជា ជាមួយការស្វាគមន៍​ពីអាជ្ញាធរ ព្រះសង្ឃ តាជី យាយជីរាប់រយនាក់នៅព្រលានយន្តហោះភ្នំពេញ
លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ​ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងព្រះគ្រូនាគសត្ថា សុខុមោ នី សុវណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន នាព្រឹកថ្ងៃទី០២ កក្កដានេះ បាននិមន្ត និងជូនដំណើរព្រះតេជគុណលោកតា ស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់វត្តនាគវន្តក្នុងខណ្ឌទួលគោកប្រកបដោយសុវត្ថិភាព។

ព្រះតេជគុណតា ស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំ ព្រះរាជាណាចក្រថៃ បានសំរេចព្រះទ័យចូលមកកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត។ ការនិមន្តមកប្រទេសកម្ពុជាពីសំណាក់លោកតា ស៊ុច គឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជាងនេះទៅទៀត ខណៈព្រះអង្គនិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០២ កក្កដានេះ គេបានឃើញមានព្រះសង្ឃ និងតាជី យាយជី រាប់រយនាក់បាននិមន្ត និងអញ្ជើញមកទទួលលោកតាស៊ុចយ៉ាងកក់ក្ដៅបំផុត។

លោកតា ស៊ុច ជាព្រះសង្ឃមួយអង្គដែលតែងតែមានសង្ឃដីកាពិត និងសម្ដែងធម៌ទេសនាអ្វីដែលជាសច្ចភាពបច្ចុប្បន្ន និងអនាគត ចែកជូនដល់ពុទ្ធបរិស័ទ្ធជានិច្ច ហើយអ្វីដែលលោកតាមានសង្ឃដីកាចុងក្រោយនេះ ក៏ជាពាក្យពិត ដែលធ្វើឱ្យថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនថៃខ្លាចការពិត ខ្លាចសច្ចធម៍ មិនហ៊ានប្រឈមមុខនឹងច្បាប់អន្តរជាតិ។

ព្រះអង្គមានព្រះទ័យ សប្បាយរីករាយដោយព្រះអង្គតូចទាប មិនមានបុណ្យស័ក្តអ្វីទេ តែត្រូវបានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យព្រះអង្គនិមន្តមកប្រទេសកម្ពុជាដោយការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ចំពោះផែនការមកកម្ពុជា ថាតើ នឹងត្រូវនិមន្តបន្តទៅណានោះ ព្រះអង្គមានសង្ឃដីកាថា មិនទាន់មានគម្រោងទៅណានូវឡើយទេ ដោយចាំប្រឹក្សាជាមួយលេខាសិន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរសំណេរក្នុងហ្វេសបុករបស់សម្តេចហើយថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកតាស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកាឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន សម្ដេច សូមនិមន្តនិងអញ្ជើញព្រះតេជគុណ និងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ៕

អត្ថបទ៖ ស្រីរ័ត្ន

The post លោកតា ស៊ុច មកដល់កម្ពុជា ជាមួយការស្វាគមន៍​ពីអាជ្ញាធរ ព្រះសង្ឃ តាជី យាយជីរាប់រយនាក់នៅព្រលានយន្តហោះភ្នំពេញ appeared first on Kampuchea Thmey Daily.