លោកយាយ Baba Vanga Archives - Kampuchea Thmey Daily

ទំនាយរបស់ Baba Vanga៖ ពិភពលោកនឹងមានការផ្លាស់ប្ដូរដ៏ធំនៅឆ្នាំ២០២៦
លោកយាយ Baba Vanga គឺជាគ្រូទាយជនជាតិប៊ុលហ្គារីពិការភ្នែកដ៏ល្បីឈ្មោះ និងតែងតែទស្សន៍ទាយពីព្រឹត្តិការណ៍នាពេលអនាគនិងមានអត្រាត្រូវកម្រិតខ្ពស់។ ទោះបីជាលោកយាយបានទទួលមរណភាពកាលពីឆ្នាំ ១៩៩៦ ក្នុងអាយុ៨៤ឆ្នាំក៏ដោយ ក៏ការទស្សន៍ទាយរបស់លោកយាយត្រូវបានគេលើកយកនិយាយជារៀងរាល់ឆ្នាំដែរ ខណៈឆ្នាំ២០២៦ ខាងមុខពិភពលោកនឹងមានការផ្លាស់ប្ដូរដ៏ធំបើតាមទំនាយលោកយាយ។ តើទំនាយរបស់លោកយាយនៅឆ្នាំ២០២៦មានអ្វីខ្លះ?

លោកយាយ  ​​Baba Vanga (រូបភាព៖ Getty)

ខាង​ក្រោម​នេះ​ជា​រឿង​សំខាន់ៗ​ដែល​លោកយាយ ​​Baba Vanga ទស្សន៍ទាយ​សម្រាប់​ឆ្នាំ​២០២៦៖

ទំនាក់ទំនងមនុស្សក្រៅភព៖ ការទស្សន៍ទាយដែលគេនិយាយច្រើនជាងគេបំផុតរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២៦ គឺ មនុស្សអាចជួបនឹងភាវៈមានជីវិតមកពីពិភពមួយផ្សេងទៀត។ អ្នកខ្លះជឿថាយានអវកាសដ៏ធំមួយអាចចូលមកជិតផែនដីក្នុងខែវិច្ឆិកា ឆ្នាំ ២០២៦ដែលនាំឱ្យមានការចាប់អារម្មណ៍ និងការភ័យខ្លាចជាសកល។

គ្រោះធម្មជាតិ៖ លោកយាយបានព្រមានអំពីគ្រោះរញ្ជួយដីធំៗ បន្ទុះភ្នំភ្លើង និងបញ្ហាអាកាសធាតុខ្លាំងដែលអាចប៉ះពាល់ដល់ផ្ទៃដីប្រហែល ៧ទៅ៨% នៃផែនដី។ ជាមួយនឹងគ្រោះមហន្តរាយថ្មីៗដែលបន្តកើនឡើងនៅជុំវិញពិភពលោក មនុស្សជាច្រើនជឿថាការព្យាករនេះអាចក្លាយជាការពិត។

សង្គ្រាមនិងជម្លោះជាសកលកើនឡើង៖ មានការព្រួយបារម្ភបំផុតលើការទស្សន៍ទាយរបស់លោកយាយគឺការអះអាងថាសង្រ្គាមលោកលើកទី ៣ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ដែលបណ្តាលមកពីភាពតានតឹងកើនឡើងរវាងប្រទេសមហាអំណាចជាពិសេសរវាងប្រទេសនៅភាគខាងកើត និងលោកខាងលិច។

ឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិត (AI)៖ លោកយាយបានទាយថា AI នឹងមានថាមពលកាន់តែខ្លាំងនៅឆ្នាំ ២០២៦ ដោយបានកាន់កាប់ការងារជាច្រើន និងបង្កើតក្តីព្រួយបារម្ភអំពីសីលធម៌ និងសុវត្ថិភាពសម្រាប់មនុស្ស។

ការរីកចម្រើនខាងវិទ្យាសាស្រ្ត៖ អ្នកវិទ្យាសាស្ត្រអាចនឹងបោះជំហានធំឆ្ពោះទៅរកការបង្កើតសរីរាង្គសំយោគ (ដូចជាបេះដូង ឬថ្លើម) ជួយឱ្យខិតទៅជិតការទស្សន៍ទាយរបស់លោកយាថាការបង្កើតសរីរាង្គបែបនេះនឹងក្លាយជារឿងធម្មតានៅឆ្នាំ២០៤៦។

របកគំហើញផ្នែកវេជ្ជសាស្ត្រ៖ ការធ្វើតេស្តឈាមថ្មីអាចនឹងមាននៅឆ្នាំ ២០២៦ ដែលអាចរកឃើញប្រភេទផ្សេងៗនៃជំងឺមហារីកនៅដំណាក់កាលដំបូង។ នេះមានន័យថា គ្រូពេទ្យអាចរកឃើញជំងឺមហារីកបានឆាប់ ព្យាបាលវាលឿនជាងមុន និងជួយសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើន។

បញ្ហាសេដ្ឋកិច្ច៖ ពិភពលោកក៏អាចប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុនៅឆ្នាំ២០២៦ ដោយសារសង្គ្រាម គ្រោះមហន្តរាយធម្មជាតិនិងបញ្ហានយោបាយ។

គួរបញ្ជាក់ថាទោះបីជាមិនមានភស្តុតាងច្បាស់លាស់ថាលោកយាយ Baba Vanga ពិតជាបានធ្វើការទស្សន៍ទាយទាំងនេះក៏ដោយ អ្នកមានជំនឿលើលោកយាយជឿថាឆ្នាំ ២០២៦ អាចជាឆ្នាំដែលពោរពេញទៅដោយព្រឹត្តិការណ៍ថ្មីៗ និងការផ្លាស់ប្តូរធំៗសម្រាប់ពិភពលោក៕

អត្ថបទ៖ ប៊ុន សុភាព

The post ទំនាយរបស់ Baba Vanga៖ ពិភពលោកនឹងមានការផ្លាស់ប្ដូរដ៏ធំនៅឆ្នាំ២០២៦ appeared first on Kampuchea Thmey Daily.

ទំនាយឆ្នាំ២០២៥របស់លោកយាយ Baba Vanga ក្លាយជាការពិតមួយហើយ
គ្រូទាយពិការភ្នែកសញ្ជាតិប៊ុលហ្គារីដែលល្បីល្បាញពេញពិភពលោកលោកយាយ Baba Vanga បានបន្សល់ទុកទំនាយចំនួន៥សម្រាប់ឆ្នាំនេះ ដោយត្រឹមតែដើមឆ្នាំប៉ុណ្ណោះ មានទំនាយមួយបានក្លាយជាការពិតបាត់ទៅហើយ។

Baba Vanga (រូបថត៖ Newsx)

ក្នុងសេចក្តីរាយការណ៍របស់ Daily Mail, សម្រាប់ឆ្នាំ២០២៥ លោកយាយបានទាយអំពីព្រឹត្តិការណ៍ចំនួន៥ដូចជា៖ ការផ្លាស់ប្តូរនៅក្នុងមហាអំណាចពិភពលោក, របកគំហើញវិទ្យាសាស្ត្រដែលមនុស្សអាចនឹងទាក់ទងជាមួយពួក Alien បាន, គ្រោះមហន្តរាយអាកាសធាតុដ៏បំផ្លិចបំផ្លាញ, ការអភិវឌ្ឍបច្ចេកវិទ្យា និងការដួលរលំឬវិបត្តិសេដ្ឋកិច្ច។

រឿងដែលលោកយាយទាយត្រូវនោះគឺគ្រោះមហន្តរាយធម្មជាតិ! ជាក់ស្តែងកាលពីថ្ងៃសុក្រទី២៨ខែមីនា ប្រទេសមីយ៉ាន់ម៉ា បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ដោយបង្កការបំផ្លិចបំផ្លាញធំធេង និងសម្លាប់មនុស្សជិត៤ពាន់នាក់ គិតត្រឹមថ្ងៃពុធទី២ខែមេសា។

រញ្ជួយដីនៅមីយ៉ាន់ម៉ា (រូបថត៖ Reuters)

មិនមែនតែមីយ៉ាន់ម៉ាឡើយ រញ្ជួយដីនេះក៏ជះឥទ្ធិពលដល់ប្រទេសថៃដែលស្ថិតនៅក្បែរខាងផងដែរ ដោយប៉ះពាល់ខ្លាំងដល់រាជធានីបាងកក បណ្តាលឲ្យបាក់អគារដែលកំពុងសាងសង់មួយផងដែរ។

តួលេខមនុស្សស្លាប់នៅប្រទេសថៃ គិតត្រឹមថ្ងៃពុធគឺមានចំនួន២៦នាក់ ភាគច្រើនជាកម្មករសំណង់ ដែលបាត់បង់ជីវិតក្នុងការបាក់អគារសវនកម្មរដ្ឋនៅខណ្ឌចតុចក្រ ខណៈ៣៣នាក់រងរបួស។

រញ្ជួយដីនៅថៃ (រូបថត៖ Reuters)

សូមជម្រាបជាថ្មីថា Baba Vanga ដែលមានឈ្មោះពិត Vangelia Gushterova មានអត្រាទាយត្រូវរហូតដល់ទៅ៨៦%ឯណោះ។ គាត់ពិការភ្នែកនៅអាយុ១២ឆ្នាំហើយអះអាងនាពេលនោះថា គាត់ទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត ប៉ុន្តែគាត់បានទទួលមរណភាពទៅហើយនៅឆ្នាំ១៩៩៦ ក្នុងអាយុ៨៤ឆ្នាំ។

ហេតុការណ៍ធំៗជាច្រើន ដែលគាត់ទាយត្រូវមានដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារភេរវកម្មថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana, គ្រោះមហន្តរាយ Chernobyl, រលកយក្សស៊ូណាមិ រញ្ជួយដី និងដំណោះស្រាយចំពោះជំងឺមហារីកជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ

The post ទំនាយឆ្នាំ២០២៥របស់លោកយាយ Baba Vanga ក្លាយជាការពិតមួយហើយ appeared first on Kampuchea Thmey Daily.

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
ត្បិតតែរលាយរូបកាយពីភពផែនដីនេះទៅហើយក្តី ប៉ុន្តែគ្រូទាយពីររូប បានបន្សល់ទុកទំនាយជាច្រើន នៅតាមឆ្នាំនីមួយៗ ដោយទំនាយខ្លះក៏ល្អ ចំណែកទំនាយខ្លះទៀតក៏ធ្វើឲ្យមនុស្សលើពិភពលោកមិនចង់ឲ្យកើតឡើងនោះទេ។

Baba Vanga (រូបថត៖ Wiki)

លោកយាយពិការភ្នែក Baba Vanga ជនជាតិប៊ុលហ្គារី ត្រូវមនុស្សភាគច្រើនស្គាល់ថាជាគ្រូទាយឆុតមួយរូប​ ពោលគឺថាគាត់ទាយត្រូវសឹងតែ៩០%ទៅហើយ អំពីរឿងរ៉ាវដែលនឹងកើតឡើងនាពេលអនាគត។ ជាពិសេស គាត់ទាយត្រូវអំពីការរំលាយសហភាពសូវៀត, អំពើភេរវកម្មថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana, គ្រោះមហន្តរាយ Chernobyl, រលកយក្សស៊ូណាមិ រញ្ជួយដី និងដំណោះស្រាយចំពោះជំងឺមហារីកជាដើម។

ចំណែកគ្រូទាយបារាំង Nostradamus ក៏បានទាយទុករឿងរ៉ាវជាច្រើននៅក្នុងសៀវភៅ Prophecies ហើយគាត់ក៏ទាយត្រូវអំពីហេតុការណ៍នានាដែរដូចជា ការងើបបះបោររបស់ Adolf Hitler, ការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក John F. Kennedy និង ការវាយប្រហារភេរវកម្មនៅអាមេរិកជាដើម។

សម្រាប់ឆ្នាំ២០២៥ខាងមុខ គ្រូទាយទាំងពីរ សុទ្ធតែទស្សន៍ទាយអំពីរឿងហេតុដែលគ្មានអ្នកណាចង់ឲ្យកើតឡើងឡើយនោះគឺ សង្គ្រាមដ៏ឃោរឃៅពាក់ព័ន្ធជាមួយបណ្តោប្រទេសនៅទ្វីបអឺរ៉ុបនឹងផ្ទុះឡើង ហើយពិភពលោកនឹងកើតគ្រោះធម្មជាតិកាន់តែកាចសាហាវ នាំឲ្យមនុស្សពិបាករស់នៅជាទីបំផុត។

Nostradamus (រូបថត៖ Getty)

ក្នុងទំនាយ លោកយាយ Baba Vanga ទាយថា ជម្លោះនៅអឺរ៉ុបដីគោកនឹងកាន់តែខ្លាំងក្នុងឆ្នាំ២០២៥ ដែលនឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ហើយព្រឹត្តិការណ៍​ទាំង​នេះ​អាច​ជំរុញឲ្យមាន​ការ​បំផ្លិចបំផ្លាញ​ពិភពលោកទាំងមូលតែម្តង។

ចំណែក Nostradamus វិញ គាត់បានព្រមានអំពីសង្រ្គាមដ៏ឃោរឃៅ ដែលជាប់ពាក់ព័ន្ធនឹង អ្នកមកពីទឹកដីនៃទ្វីបអឺរ៉ុប។ លោកបន្ថែមថា «គ្រោះកាចពីបុរាណនឹងអាក្រក់ជាងសត្រូវទៅទៀត»។ ក្នុងន័យនេះ ត្រូវបានគេជឿថា គាត់ចង់សំដៅទៅការគំរាមកំហែងធ្ងន់ធ្ងរ ទាក់​ទង​នឹង​ភាព​តាន​តឹង​ភូមិសាស្ត្រ​នយោបាយ​របស់​អឺរ៉ុប ដែល​អាច​រួម​បញ្ចូល​ទាំង​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​កំពុង​កើត​ឡើង ឬ​ភាព​ចលាចល​នៅ​អឺរ៉ុប​កាន់តែធំផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាទំនាយប៉ុណ្ណោះ ហើយការជឿឬមិនជឿគឺអាស្រ័យលើអ្នក៕

អត្ថបទ៖ សុខ សុវណ្ណ

ប្រភព៖ BI

ចុចអាន៖ ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ

The post គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
មនុស្សមួយចំនួនប្រហែលជាស្គាល់ឈ្មោះ Baba Vanga ហើយ! គាត់ជាលោកយាយពិការភ្នែកម្នាក់ ដែលមានសមត្ថភាពទស្សន៍ទាយអំពីហេតុការណ៍អនាគត ជាមួយអត្រាត្រឹមត្រូវ រហូតដល់ទៅ៨៥ភាគរយឯណោះ។

Baba Vanga (រូបថត៖ X)

ជនជាតិប៊ុលហ្គារីរូបនេះ មានឈ្មោះពិត Vangelia Gushterova ត្រូវពិការភ្នែកនៅអាយុ១២ឆ្នាំហើយអះអាងនាពេលនោះថា គាត់ទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត ប៉ុន្តែគាត់បានទទួលមរណភាពទៅហើយនៅឆ្នាំ១៩៩៦ ក្នុងអាយុ៨៤ឆ្នាំ។

ហេតុការណ៍ធំៗជាច្រើន ដែលគាត់ទាយត្រូវមានដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារភេរវកម្មថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana, គ្រោះមហន្តរាយ Chernobyl, រលកយក្សស៊ូណាមិ រញ្ជួយដី និងដំណោះស្រាយចំពោះជំងឺមហារីកជាដើម។

(រូបថត៖ Canva)

នៅឆ្នាំ២០២៥ខាងមុខ លោកយាយក៏បានបន្សល់ទុកទំនាយផងដែរ ហើយទំនាយនោះទៀតសោត ត្រូវបានគេចាត់ទុកថាជាទំនាយដ៏ព្រឺព្រួចជាងពេលណាណាទាំងអស់។

ក្នុងទំនាយ, អវសានពិភពលោក គឺចាប់ផ្តើមពីឆ្នាំ២០២៥ទៅ ត្បិតមនុស្សលោកនឹងមិនទាន់ផុតរលត់ទាំងស្រុងរហូតដល់ឆ្នាំ៥០៧៩ក៏ដោយ។ មិនត្រឹមប៉ុណ្ណឹង លោកយាយទាយទៀតថា ជម្លោះនៅអឺរ៉ុបនឹងធ្វើឲ្យអន្តរាយដល់ប្រជាជនទ្វីបនេះតែម្តង។

ទំនាយនេះ ធ្វើឲ្យគេបារម្ភខ្លាំងព្រោះថា បច្ចុប្បន្នទ្វីបអឺរ៉ុប កំពុងមានជម្លោះនិងភាពតានតឹងភូមិសាស្ត្រនយោបាយ រួចទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាទំនាយប៉ុណ្ណោះ!

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោកយាយ Baba Vanga ទាយត្រូវមួយរឿងទៀតហើយ សម្រាប់ឆ្នាំនេះ

The post ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ appeared first on Kampuchea Thmey Daily.

លោកយាយ Baba Vanga ទាយត្រូវមួយរឿងទៀតហើយ សម្រាប់ឆ្នាំនេះ
បន្ទាប់ពីប្រទេសជប៉ុនជួបគ្រោះរញ្ជួយដី ពិតដូចទំនាយរបស់លោកយាយ Baba Vanga មែននោះ ពេលនេះគេដឹងថា ទំនាយរបស់លោកយាយពិការភ្នែកសញ្ជាតិប៊ុលហ្គារី សម្រាប់ឆ្នាំ២០២៤ បានក្លាយជាការពិតមួយទៀតហើយ។

លោកយាយ Baba Vanga (រូបថត៖ WIKI)

នោះគឺជាទំនាយអំពីដំណោះស្រាយចំពោះជំងឺមហារីក ពោលគឺកាលពីពេលថ្មីៗ ប្រទេសឥណ្ឌា បានប្រកាសពីភាគជោគជ័យផលិតបានថ្នាំព្យាបាលជំងឺមហារីកក្នុងតម្លៃថោក មួយគ្រាប់ត្រឹម១ដុល្លារប៉ុណ្ណោះ ហើយថ្នាំនេះទៀតសោត នឹងដាក់លក់លើទីផ្សារក្នុងរង្វង់ខែកក្កដា ឬមិថុនាខាងមុខ ប្រសិនបើទទួលបានការអនុញ្ញាតពេញសិទ្ធិ។

វិទ្យាស្ថាន TATA នៅទីក្រុង បុមបៃ បានខិតខំស្រាវជ្រាវអស់រយៈពេលមួយទសវត្សរ៍ ទើបផលិតបានថ្នាំគ្រាប់ឈ្មោះ R+Cu បាន។ ថ្នាំនេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា រ៉េសវេរ៉ាត្រុលនិងទង់ដែង ដែលអាចបង្កើត “រ៉ាឌីកាល់អុកស៊ីសែន” ប្រឆាំងមហារីក។

(រូបថត៖ Mdanderson)

លើសពីនេះ ថ្នាំ R+Cu មានសមត្ថភាពការពារកោសិកាងាប់ក្នុងខ្លួនមនុស្ស មិនឲ្យប្រែក្លាយមនុស្សមានសុខភាពល្អ ទៅជាអ្នកកើតមហារីក ហើយរារាំងចលនានៃកោសិកាមហារីក មិនឲ្យរាលដាលពីផ្នែកមួយទៅផ្នែកមួយទៀតនៃរាងកាយ ដែលគេស្គាល់ថា “Metastasis”។

ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ថ្នាំនេះអាចមានប្រសិទ្ធភាពក្នុងការព្យាបាលមហារីកលំពែង សួត និងមាត់ ហើយវាកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរសុវត្ថិភាពចំណីអាហារ និងស្តង់ដារឥណ្ឌា (FSSAI) មុនដាក់លក់លើទីផ្សារ។

(រូបថត៖ India Today)

សូមបញ្ជាក់ជាថ្មី លោកយាយ Baba Vanga បានបន្សល់ទុកទំនាយចំនួន៦ចំណុច សម្រាប់ឆ្នាំ២០២៤នេះ ដូចជាការអភិវឌ្ឍកំព្យូទ័រកង់ទិច វិបត្តិសេដ្ឋកិច្ច លោកដូណាល់ត្រាំឆ្លងជំងឺអាថ៌កំបាំង ដំណោះស្រាយចំពោះជំងឺមហារីក គ្រោះធម្មជាតិនៅតំបន់ប៉ាស៊ីហ្វិក និងយុគសម័យប្រេងឈានដល់ទីបញ្ចប់។

លោកយាយដែលមានឈ្មោះពិត Vangelia Gushterova បានបង្កភាពល្បីល្បាញដោយទាយត្រូវក្នុងអត្រាជាង៨០% ជាពិសេសគាត់ទាយឆុតអំពីការវាយប្រហារភេរវកម្មថ្ងៃ១១ខែកញ្ញានៅសហរដ្ឋអាមេរិក, ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប, ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana និងតំណែងជាប្រធានាធិបតីរបស់លោក Barack Obama៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទំនាយលោកយាយ Baba Vanga ជិតក្លាយជាការពិតមួយទៀតហើយ

The post លោកយាយ Baba Vanga ទាយត្រូវមួយរឿងទៀតហើយ សម្រាប់ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ទំនាយលោកយាយ Baba Vanga ជិតក្លាយជាការពិតមួយទៀតហើយ
លោកយាយ Baba Vanga បានបន្សល់ទុកទំនាយចំនួន៦ចំណុច សម្រាប់ឆ្នាំ២០២៤នេះ ដូចជាការអភិវឌ្ឍកំព្យូទ័រកង់ទិច វិបត្តិសេដ្ឋកិច្ច លោកដូណាល់ត្រាំឆ្លងជំងឺអាថ៌កំបាំង ដំណោះស្រាយចំពោះជំងឺមហារីក គ្រោះធម្មជាតិនៅតំបន់ប៉ាស៊ីហ្វិក និងយុគសម័យប្រេងឈានដល់ទីបញ្ចប់ ហើយក្នុងនោះមានព្រឹត្តិការណ៍មួយបានកើតឡើងដូចទំនាយរួចទៅហើយគឺរញ្ជួយដីនៅប្រទេសជប៉ុន ចំណែកឯរឿងមួយទៀតក៏ជិតកើតឡើងដូចទំនាយដែរ នោះគឺ ដំណោះស្រាយចំពោះជំងឺមហារីក។

លោកយាយ Baba Vanga (រូបថត៖ WIKI)

វ៉ាក់សាំងព្យាបាលជំងឺមហារីកដែលរកឃើញដោយ ក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solution របស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមការពិសោធន៍ដំណាក់កាលទី៣ និងជាលើកចុងក្រោយ នៅឆ្នាំ២០២៤នេះ ជាមួយក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ។

លោកវេជ្ជបណ្ឌិត Thomas Wagner ស្ថាបនិកក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solutions និងជាអ្នកស្រាវជ្រាវជំងឺមហារីក បានបង្កើតវ៉ាក់សាំងខាងលើនេះឡើង ដោយអះអាងថា វាជាប្រភេទវ៉ាក់សាំងថ្មីមួយក្នុងការព្យាបាលជំងឺមហារីក ខុសពីវិធីព្យាបាលដោយគីមីសាស្ត្រដែលលោកចាត់ទុកថា ជាវិធីព្យាបាលបែបប្រពៃណី។

(រូបថត៖​ WLOS)

លោក Wagner ប្រាប់សារព័ត៌មាន ABC News ថា សោកនាដកម្មសម្រាប់អ្នកជំងឺមហារីក មិនមែនដោយសារតែរោគវិនិច្ឆ័យជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានចំណែកនៃការព្យាបាលផងដែរ។ លោកពន្យល់ថា គីមីសាស្ត្រដែលគេប្រើព្យាបាលជំងឺមហារីកនោះ វាមិនត្រឹមតែសម្លាប់កោសិកាមហារីកប៉ុណ្ណោះទេ តែវាក៏សម្លាប់កោសិការផ្សេងៗរបស់មនុស្សផងដែរ ដូច្នេះហើយគេសង្កេតឃើញថា វានាំឲ្យអ្នកជំងឺរងនូវផលប៉ះពាល់ដូចជាជ្រុះសក់ ក្អួតចង្អោរ និងភាពស៊ាំចុះខ្សោយ។

ប្រភពដដែលបន្តថា វ៉ាក់សាំង ព្យាបាលជំងឺមហារីកដែលរកឃើញដោយ Orbis Health Solution គឺមានផលប៉ះពាល់តិចបំផុតដល់អ្នកជំងឺ ព្រោះវាប្រើកោសិកាមហារីកផ្ទាល់ខ្លួនរបស់មនុស្ស ដើម្បីកំណត់ដុំសាច់ក្នុងរាងកាយ និងជំរុញឲ្យប្រព័ន្ធការពាររាងកាយទទួលស្គាល់កោសិកាមហារីក ដូច្នេះទើបវាអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។

(រូបថត៖​ WLOS)

សូមជម្រាបថា លោកយាយពិការភ្នែក Baba Vanga បានទាយត្រូវក្នុងអត្រាជាង៨០% ជាពិសេសគាត់ទាយឆុតអំពីការវាយប្រហារភេរវកម្មថ្ងៃ១១ខែកញ្ញានៅសហរដ្ឋអាមេរិក, ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប, ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana និងតំណែងជាប្រធានាធិបតីរបស់លោក Barack Obama។

ដោយមានឈ្មោះពិត Vangelia Gushterova, លោកយាយត្រូវពិការភ្នែកនៅអាយុ១២ឆ្នាំ ហើយពេលនោះ គាត់អះអាងថា បានទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត ប៉ុន្តែគាត់បានចែកឋានបាត់ទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទំនាយឆ្នាំ២០២៤ របស់លោកយាយ Baba Vanga ក្លាយជាការពិត មួយហើយ

The post ទំនាយលោកយាយ Baba Vanga ជិតក្លាយជាការពិតមួយទៀតហើយ appeared first on Kampuchea Thmey Daily.

ទំនាយឆ្នាំ២០២៤ របស់លោកយាយ Baba Vanga ក្លាយជាការពិត មួយហើយ
មនុស្សជាច្រើនប្រហែលស្គាល់ឈ្មោះ Baba Vanga ហើយ ដោយលោកយាយពិការភ្នែករូបនេះគឺជាគ្រូទាយដ៏ល្បីល្បាញម្នាក់ ដែលទំនាយរបស់គាត់មានអត្រាត្រឹមត្រូវរហូតដល់ទៅជាង៨០%ឯណោះ។

លោកយាយ Baba Vanga (រូបថត៖ WIKI)

លោកយាយសញ្ជាតិប៊ុលហ្គារីរូបនេះ បានទាយត្រូវអំពីការវាយប្រហារភេរវកម្មថ្ងៃ១១ខែកញ្ញានៅសហរដ្ឋអាមេរិក, ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប, ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana និងតំណែងជាប្រធានាធិបតីរបស់លោក Barack Obama ព្រមទាំងព្រឹត្តិការណ៍មួយចំនួនទៀត ហើយសម្រាប់ឆ្នាំ២០២៤នេះ លោកយាយ បានទាយទុកអំពីរឿងហេតុចំនួន៦ដែលមានដូចជាការអភិវឌ្ឍកំព្យូទ័រកង់ទិច វិបត្តិសេដ្ឋកិច្ច លោកដូណាល់ត្រាំឆ្លងជំងឺអាថ៌កំបាំង ដំណោះស្រាយចំពោះជំងឺមហារីក គ្រោះធម្មជាតិ និងយុគសម័យប្រេងឈានដល់ទីបញ្ចប់។

ត្បិតឆ្នាំ២០២៤ ទើបតែឈានចូលបានប៉ុន្មានថ្ងៃក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍មួយបានកើតឡើងដូចទំនាយរបស់គាត់គ្មានខុស។

រញ្ជួយដីនៅជប៉ុន (រូបថត៖ Getty)

ក្នុងទំនាយនោះ លោកយាយទាយថា ឆ្នាំ២០២៤ នឹងនាំមកនូវគ្រោះ​មហន្តរាយ​ធម្មជាតិ​ជាបន្តបន្ទាប់ ភាគច្រើនទាក់ទងនឹងការឡើងកម្តៅ​ផែនដី ហើយគ្រោះ​មហន្តរាយ​ដូចជាទឹ​កជំនន់ រញ្ជួយដី និងអគ្គិភ័យ នឹងកើតឡើងកាន់តែញឹកញាប់ក្នុងឆ្នាំនេះ ដែល​​បណ្ដាល​ឲ្យ​បាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន ជាពិសេស លោកយាយ បានគូសបញ្ជាក់ពីការរញ្ជួយដីដ៏ធំ ក្នុង​តំបន់ប៉ាស៊ីហ្វិក។

ជាក់ស្តែង គ្រាន់តែថ្ងៃដំបូងនៃឆ្នាំ២០២៤ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៦រ៉ិចទ័របានវាយប្រហារប្រទេសជប៉ុនតែម្តង ដោយសម្លាប់មនុស្សជិត១០០នាក់។

រញ្ជួយដីនៅជប៉ុន (រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែចាំមើលថាតើ ទំនាយរបស់លោកយាយសម្រាប់ឆ្នាំ២០២៤នេះណាខ្លះទៀត ដែលអាចក្លាយជាការពិត។

សូមបញ្ជាក់ថា លោកយាយ Baba Vanga មានឈ្មោះពិត Vangelia Gushterova ត្រូវពិការភ្នែកនៅអាយុ១២ឆ្នាំ ហើយពេលនោះ គាត់អះអាងថា គាត់បានទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត៕

អត្ថបទ៖ Vann Vann

ចុចអាន៖ ព្យុះព្រះអាទិត្យដែលវាយប្រហារភពផែនដី កើតឡើងពិត ដូចទំនាយលោកយាយ Baba Vanga

The post ទំនាយឆ្នាំ២០២៤ របស់លោកយាយ Baba Vanga ក្លាយជាការពិត មួយហើយ appeared first on Kampuchea Thmey Daily.

សង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន ក៏លោកយាយពិការភ្នែក Baba Vanga ធ្លាប់ទស្សន៍ទាយដែរ
បន្ទាប់ពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុម​​ហាម៉ាស់ប៉ាឡេស្ទីននាពេលថ្មីៗនេះ ធ្វើឲ្យគេនឹកឃើញដល់ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga ដែលពេលនោះលោកយាយបានទស្សន៍ទាយថា “ជនជាតិមូស្លីមនឹងលុកលុយអឺរ៉ុប ហើយនឹងបញ្ចប់ទៅដោយការបង្កើតរដ្ឋឥស្លាមនៅឆ្នាំ ២០៤៣” ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនបានសម្រុកឆ្លងកាត់ព្រំដែនចូលមកទឹកដីអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ដែលបង្កជាព្រឹត្តិការណ៍សាហាវឃោឃៅទ្រង់ទ្រាយធំមិនធ្លាប់មានទាល់តែសោះ ។

មែនទែនទៅជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កើតឡើងតាំងពីឆ្នាំ ២០០៧ មកម្ល៉េះក៏ដោយ ប៉ុន្តែការវាយប្រហារលើកនេះត្រូវបានចាត់ទុកជាសកម្មភាពខ្នាតធំបំផុត ដូច្នេះពាក្យទស្សន៍ទាយរបស់លោកស្រី Baba Vanga ត្រូវបានមហាជនចាប់អារម្មណ៍ម្ដងទៀត ។

ទន្ទឹមនោះ ទោះបីជាលោកស្រីដែលមានឈ្មោះពិតថា Vangelia Pandeva Gushterova ទទួលមរណភាពតាំងតែពីឆ្នាំ ១៩៩៦ ក៏ដោយ ប៉ុន្តែការព្យាករណ៍របស់គាត់ជាច្រើនបានក្លាយជាការពិត ។

សូម្បីតែព្រឹត្តិការណ៍ “ការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្ម” នៅសហរដ្ឋអាមេរិកក៏លោកយាយធ្លាប់ទស្សន៍ទាយដែរ ។ នៅពេលនេះ លោកស្រី Baba Vanga បាននិយាយថា “រន្ធត់ណាស់ៗ! បងប្អូនជនជាតិអាមេរិកនឹងស្លាប់ បន្ទាប់ពីត្រូវបានវាយប្រហារដោយបក្សីដែក ។ ចចកនឹងស្រែកទ្រហោយំក្នុងព្រៃ ហើយឈាមមនុស្សស្លូតត្រង់នឹងហៀរចេញមកផងដែរ” ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailystar

ចុចអាន៖ បុរសអ៊ីស្រាអែលម្នាក់សុខចិត្តធ្វើចំណាប់ខ្មាំងជំនួសឲ្យតែក្រុមហាម៉ាស់ដោះលែងប្រពន្ធកូនមកវិញ (មានវីដេអូ)

The post សង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន ក៏លោកយាយពិការភ្នែក Baba Vanga ធ្លាប់ទស្សន៍ទាយដែរ appeared first on Kampuchea Thmey Daily.