លោកស្រីបណ្ឌិត ជា សិរី Archives - Kampuchea Thmey Daily

ស្វែងយល់ពីចំណុចគន្លឹះនៃការចេញផ្សាយរបាយការណ៍ស្ថានភាពធនាគារឆ្នាំ២០២៥ និងកម្ចីមិនដំណើរការនៅកម្ពុជា
ជាទូទៅ របាយការណ៍ត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជាប្រចាំឆ្នាំណាមួយ តែងតែត្រូវបានចេញផ្សាយ នៅរៀងរាល់ខែមីនានៃឆ្នាំបន្ទាប់ ដោយត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងច្បាស់លាស់ ដូចជានីតិវិធីសវនកម្មឯករាជ្យជាដើម។

ក្នុងន័យនេះ របាយការណ៍ត្រួតពិនិត្យប្រព័ន្ធធនាគារប្រចាំឆ្នាំ២០២៥ នឹងអាចចេញផ្សាយក្នុងខែមីនា ឆ្នាំ២០២៦នេះ។

សាធារណជនហាក់មានចំណាប់អារម្មណ៍លើវិស័យធនាគារក្នុងឆ្នាំ២០២៥ ដោយសារមានការ ដាក់ឱ្យគ្រឹះស្ថានធនាគារជម្រះបញ្ជីតាមច្បាប់ ការកើនឡើងកម្ចីមិនដំណើរការ និងការលើកឡើងពីកង្វះអនុលោមភាពជាដើម។

ការកើនឡើងនៃកម្ចីមិនដំណើរការគ្រាន់តែជាសញ្ញាក្រើនរំឭកពីការធ្លាក់ចុះសមត្ថភាពសងត្រលប់របស់អ្នកទទួលកម្ចីប៉ុណ្ណោះ  ដែលមិនមែនជាភស្តុតាងក្នុងការសន្និដ្ឋានថាគ្រឹះស្ថានណាមួយបានប្រព្រឹត្តបទល្មើសនោះឡើយ។

គ្រឹះស្ថានធនាគារមួយត្រូវបានដាក់ឱ្យជម្រះបញ្ជីតាមច្បាប់។ អតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារនោះនៅតែអាចដកប្រាក់បានធម្មតា។ ទន្ទឹមនេះ អតិថិជនដែលខ្ចីប្រាក់ពីធនាគារនោះក៏ត្រូវបន្តបំពេញកាតព្វ​កិច្ចដែលមានជាប្រក្រតី។

ក្នុងករណីដែលមិនទាន់ត្រូវបានដាក់ឱ្យជម្រះបញ្ជី ហើយគ្រឹះស្ថានធនាគារនោះនៅតែអាចដំណើរការបានជាធម្មតា គឺដោយសារតែពេលមុនជម្រះបញ្ជី គ្រឹះស្ថានដដែលនេះមិនទាន់បានប្រព្រឹត្តល្មើសនៅឡើយ ឬមិនទាន់មានព័ត៌មានសង្ស័យដែលតម្រូវឱ្យមានការស៊ើបអង្កេត។

ការច្បិចយកទិន្នន័យបច្ចេកទេសតែមួយផ្នែកមកបកស្រាយដោយមិនមានមូលដ្ឋានច្បាប់ និងជំនាញច្បាស់លាស់អាចនាំឱ្យសាធារណជនយល់ច្រឡំ ឬវាយតម្លៃខុសលើស្ថានភាពជាក់ស្តែងនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។

ការសន្និដ្ឋានទៅលើនិរន្តរភាពរបស់ធនាគារមួយ ដោយផ្អែកតែទៅលើឥណទានមិនដំណើរការ មិនត្រឹមត្រូវទេ។​ ការសន្និដ្ឋានដែលអាចទទួលយកបានត្រូវផ្អែកលើការវាយតម្លៃដោយហ្មត់ចត់លើកត្តាសំខាន់ៗជាច្រើនដូចជាភាពគ្រប់គ្រាន់នៃដើមទុនរបស់ធនាគារដែលអាចស្រូបយកហានិភ័យពីការខាតបង់ សំវិធានធនលើឥណទានមិនដំណើរការ និងសន្ទនីយភាព ជាដើម។ ជាក់ស្តែង គិតត្រឹមដំណាច់ ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ ម.ក មានភាពគ្រប់គ្រាប់នៃដើមទុន  ២១,២៣% (ខ្ពស់ជាងបទប្បញ្ញត្តិប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជាដែលមានអប្បមរមា ១៥% និងខ្ពស់ជាងស្តង់ដារក្រុងបាសែល ដែលជាស្តង់ដារអនុវត្តជាទូទៅលំដាប់អន្តរជាតិ ដែលតម្រូវអប្បរមា ៨%​) ដែលបង្ហាញពីលទ្ធភាពស្រូបយកការខាតបង់យ៉ាងច្រើនបន្ថែមទៀត។

គិតត្រឹមឆ្នាំ២០២៤ ធនាគារមានអនុបាតសន្ទនីយភាព  ២៤៤,១៤% (កម្រិតអប្បបរមារ ១០០%)​ ដែលធានាបាននូវការទូទាត់បំណុលផ្សេងៗបាន រួមទាំង ការទូទាត់សងប្រាក់បញ្ញើផងដែរ។ ឥណទានរបស់ធនាគារ ៩៨,៩០% ជាឥណទានដែលមានការធានា ដោយអគារ ឬអចលនទ្រព្យ ដែលទោះក្នុងករណីណាក៏ដោយ ឥណទាននឹងមិនអាចបាត់បង់១០០% នោះទេ។

ក្រោមស្តង់ដារគណនេយ្យ និងបទប្បញ្ញត្តិប្រុងប្រយ័ត្ន ឥណទានដំណាក់កាលទី២ (ឥណទានឃ្លាំមើល) មិនមែនជាការខាតបង់ឥណទានជាក់ស្តែងទេ ដោយសារឥណទានទាំងនោះនៅតែជាឥណទានដំណើរការ បន្តទទួលបានការទូទាត់សងប្រាក់ដើមនិង/ឬការប្រាក់ និងអាចដំឡើងទៅថ្នាក់ល្អវិញផងដែរ។ ឥណទានដំណាក់កាលទី៣ (ឥណទានមិនដំណើរការ) ជាឥណទានរងការខាតបង់ ប៉ុន្តែអាចស្តារឡើងវិញតាមវិធានការគ្រប់គ្រងឥណទានដោយប្រុងប្រយ័ត្ន។ ដូច្នេះ ការសន្និដ្ឋានថា ការបូកចូលគ្នានៃប្រភេទឥណទានមិនដំណើរការ និងជិតលែងដំណើរការរបស់ធនាគារ ព្រីនស៍ ម.ក ធ្វើឱ្យធនាគារនេះដួលរលំ គឺមិនស្របលក្ខណៈបច្ចេកទេសនៃការវាយតម្លៃសុខភាពរបស់ធនាគារឡើយ។

ការវាយតម្លៃដែលមិនមានជំនាញជាក់លាក់ និងគ្រប់ជ្រុងជ្រោយ ផ្តល់នូវព័ត៌មានដែលមិនត្រឹមត្រូវនិងអាចនាំឱ្យសាធារណជនមានការមន្ទិលសង្ស័យលើសមត្ថភាព និងអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុទាំងមូល។

The post ស្វែងយល់ពីចំណុចគន្លឹះនៃការចេញផ្សាយរបាយការណ៍ស្ថានភាពធនាគារឆ្នាំ២០២៥ និងកម្ចីមិនដំណើរការនៅកម្ពុជា appeared first on Kampuchea Thmey Daily.

NBC៖ ​កម្ពុជាជាប្រទេសរងគ្រោះមួយពីបញ្ហាឆបោកតាមអនឡាញ
រយៈពេលប្រមាណ៣០ម៉ោង នៅទីក្រុងគូឡាឡាំពួ ក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដ៏មមាញឹក ទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី ​ បានឱ្យដឹងថា ខ្លួនបញ្ជាក់ប្រាប់អន្តរជាតិថា បញ្ហាការឆោកតាមអនឡាញនៅកម្ពុជា មិនអាក្រក់ដូចការចុះផ្សាយតាមបណ្ដាសារព័ត៌មានពេកនោះទេ។  លោកស្រី បញ្ជាក់អំពីការពិតនៅកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមបច្ចេកវិទ្យាដូច្នេះ នៅកិច្ចពិភាក្សាចំនួន ២ គឺកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច Bloomberg អាស៊ាន។

ទេសភិបាលធនាគារជាតិកម្ពុជា ជា សិរី សរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៧ ខែតុលា នេះ ឱ្យដឹងអំពីការការពារមុខមាត់កម្ពុជាលើឆាកអន្តរជាតិដូច្នេះ« ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានអំពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា គឺជាព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ និងបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ប៉ុន្តែ ព័ត៌មានទាំងនេះមិនបានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពរបស់កម្ពុជានោះទេ។ យើងមានបរិយាកាសវិនិយោគល្អ ដោយមានការលើកលែងពន្ធនានាសម្រាប់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងមានអគ្គិសនីផ្តល់ពីប្រភពថាមពលស្អាត និងមានអាកាសយានដ្ឋានអន្តរជាតិលំដាប់អន្តរជាតិទើបសម្ពោធដាក់ឱ្យណើរការ ដែលជាការវិនិយោគដោយវិនិយោគិនកម្ពុជាសុទ្ធសាធ និងគ្រប់គ្រងដោយកម្ពុជា (មិនដូចការចេញផ្សាយនៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះទេ)។ »។

លោកស្រី ឱ្យដឹងថា ក្នុងវេទិកាទាំងពីរនោះ​លោកស្រី ក៏បានសង្កត់ធ្ងន់ថា បញ្ហាឆបោកតាមអនឡាញ គឺជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយ ហើយប្រតិបត្តិការរបស់ក្រុមល្មើសអនឡាញទាំងនេះបានបង្កើតជាបណ្ដាញប្រទាក់ក្រឡាយ៉ាងស្មុគស្មាញទូទាំងសកលលោក។ បណ្ដាញឆបោកនេះមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ តែគឺនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយជនរងគ្រោះក៏នៅគ្រប់ទិសទីផងដែរ។

ដើម្បីដោះស្រាយបញ្ហាលើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោកស្រី ជា សិរី បានផ្ដល់ជាយោបល់តាមរយៈវេទិកា កិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច Bloomberg អាស៊ានថា៖«យើងត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយមិនត្រូវចង្អុលដាក់គ្នានោះទេ។ ក្នុងន័យនេះ ប្រទេសកម្ពុជាប្តេជ្ញាក្លាយជាសមាជិកដែលគួរឱ្យទុកចិត្ត និងមានតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ហើយបានរឹតបន្តឹងវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ហើយយើងនឹងត្រៀមខ្លួនតាមការចាំបាច់ដើម្បីសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ។ បើគិតឱ្យស៊ីជម្រៅជាងនេះ បណ្ដាញឆបោកក៏បង្ហាញពីបញ្ហាជាមូលដ្ឋានជាច្រើនទៀតដូចជា អក្ខរកម្មឌីជីថល នៅក្នុងស្ថានភាពដែលភាពខុសគ្នារវាង AI និងការពិត កាន់តែពិបាកបែងចែក។»។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសប្រព័ន្ធផ្សាយមានមូលដ្ឋាននៅក្នុងប្រទេសក្បែរកម្ពុជា ​បានផ្សព្វផ្សាយព័ត៌មានដែលលើសពីការពិតទាំងស្រុងពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញក្នុងប្រទេសកម្ពុជា។ គេសម្គាល់ឃើញថា សារព័ត៌មានទាំងនោះ បានយកប្រធានរឿង«និស្សិតជនជាតិកូរ៉េម្នាក់ស្លាប់នៅខេត្តកំពត ដែលធ្វើដំណើរមកកម្ពុជាព្រោះចាញ់បោកការអូសទាញរបស់ជាតិកូរ៉េគ្នាឯង» ទៅបង្កើតជាសាច់រឿង បំផ្លើសបំភ្លៃ ទម្លាក់កំហុសមកលើកម្ពុជាផ្ទុយពីការពិត និងកិច្ចខិតខំប្រឹងប្រែងលើការបង្រ្កាបបទល្មើសឆបោកអនឡាញដែលជាបទល្មើសសកល ក្នុងចេតនាបង្ខូចកេរ្ដិ៍ឈ្មោះកម្ពុជា។

អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ លោកស្រី គីម ជីណា កាលពីពាក់កណ្ដាលខែតុលា បានលើកឡើងថា  ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួន ពុំបានចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបអនឡាញនៅកម្ពុជាឱ្យបានពេញលេញឡើយ ទោះបីកន្លងមកនគរបាលកម្ពុជា-កូរ៉េ បានសហការគ្នាជាច្រើនលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយទទួលបានលទ្ធផលល្អក៏ដោយ  ដែលប្រការនេះបង្កឱ្យមានការយល់ច្រឡំពាក់ព័ន្ធនឹងកិច្ចសហការបង្ក្រាបលើបទល្មើសដ៏ស្មុគស្មាញនេះ។

ដោយហេតុថាការចុះផ្សាយព័ត៌មានផ្ទុយពីការពិត អំពីការខិតខំរបស់កម្ពុជាលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចប៉ះពាល់ដល់កិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសរវាងកម្ពុជា និងកូរ៉េ អគ្គស្នងការនគរបាលជាតិកម្ពុជា និងកូរ៉េ ទប់ស្កាត់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីអនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត មានឆន្ទៈពិតប្រាកដ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រ័ពន្ធបច្ចេកវិទ្យា ដែលជាបទល្មើសរីកសាយភាយរហ័ស តាមរយៈការបង្កើតគណៈកម្មាធិការដែលដឹកនាំផ្ទាល់ដោយនាយករដ្ឋមន្ត្រី និងការដាក់ចេញបទបញ្ជាបន្ទាន់លើការបង្ក្រាប និងផ្ដល់ការសហការជាមួយសមត្ថកិច្ចអន្តរជាតិ។

កន្លងមកកម្ពុជា បានផ្ដល់កិច្ចសហប្រតិបត្តិការជាច្រើនក្នុងការបង្ក្រាបជាមួយអន្តរជាតិ ហើយនៅក្នុងអំឡុង ខែវិច្ឆិកា នេះ ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នឹងត្រូវបង្កើតឡើង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រីកម្ូជា និងប្រធានាធិបតីកូរ៉េ ក៏បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវពត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post NBC៖ ​កម្ពុជាជាប្រទេសរងគ្រោះមួយពីបញ្ហាឆបោកតាមអនឡាញ appeared first on Kampuchea Thmey Daily.

ធនាគារជាតិកំពុងស្វែងរកដំណោះស្រាយនានាដើម្បីសម្រួលបន្ទុកពលរដ្ឋដែលរងផលប៉ះពាល់នៃជម្លោះខ្មែរ-ថៃ
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាបានកំពុងដាក់ចេញនូវផែនការដើម្បីរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង​ស្វែងរកយន្តការដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ធនាគារជាតិបានធ្វើសន្និបាតបូកសរយបលទ្ធផលការងារប្រចាំឆ្នាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ដែលក្នុងនោះក៏មានការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផងដែរ។

លោកស្រីបណ្ដិតបានសរសេរនៅលើបណ្តាញសង្គមផ្លូវការនៅល្ងាចថ្ងៃទី២៩ថា៖«ក្នុងពេលដែលយោធិនជួរមុខកំពុងប្រយុទ្ធការពារបូរណៈភាពទឹកដី យើងខ្ញុំជួរក្រោយខិតខំតាមលទ្ធភាព ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគាររួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច»។

«ក្នុងន័យនេះអាទិភាពទី១ របស់សន្និបាតបូកសរុបនេះគឺដើម្បី ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងឆមាសទី១ និង ដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ក្នុងស្ថានភាពមិនប្រាកដប្រជានេះ។ អាទិភាពទី២ គឺស្វែងរកយន្តការដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ»។ នេះបើយោងតាមលោកស្រីបណ្ឌិត ជា សិរី៕

The post ធនាគារជាតិកំពុងស្វែងរកដំណោះស្រាយនានាដើម្បីសម្រួលបន្ទុកពលរដ្ឋដែលរងផលប៉ះពាល់នៃជម្លោះខ្មែរ-ថៃ appeared first on Kampuchea Thmey Daily.

ធនាគារធំរបស់ជប៉ុនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា
ធនាគារ Sumitomo Mitsui Banking Corporation (SMBC) បានលើកឡើងថា ខ្លួនបានដាក់ផែនការក្នុងការពង្រីកប្រតិប​ត្តការបន្ថែមដើម្បីចូលរួមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ស្របពេលដែលប្រទេសទាំងពីរទើបតែដាក់ដំណើការនៃ​ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូត ។

ការលើកឡើងរបស់ធនាគារលំដាប់កំពូលរបស់ជប៉ុនមួយនេះធ្វើឡើង ក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) បានអនុញ្ញាតឱ្យលោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC) និងសហការី  ពិភាក្សាការងារ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

លោក Katsufumi ក៏បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ធនាគារ SMBC នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងបានលើកឡើងពីការបន្តចូលរួមអភិវឌ្ឍវិស័យនេះបន្ថែមទៀតផងដែរ។

លោកស្រីបណ្ឌិត ជា សិរី បានសាទរចំពោះការរីកចំរើនរបស់ធនាគារ SMBC ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្នុងគ្រឹះស្ថានធនាគារក្នុងស្រុកមួយចំនួន និងគាំទ្រដល់ការចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

លោកស្រីបណ្ឌិត​បានលើកទឹកចិត្តឱ្យមានការពង្រីកប្រតិបត្តិការនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

ជាមួយគ្នានោះដែរភាគីទាំងពីរបានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោក ក៏ដូចជាគោលនយោបាយពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។

កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងព្រឹត្តការណ៍ពិព័ណពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេសជប៉ុន  ធនាគារជាតិនៃកម្ពុជា (NBC) និង ប្រទេសជប៉ុនបានដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១ ក្នុងការសម្រួលដល់ការទូទាត់សម្រាប់ភ្ញៀវទេចរ ធុរជនិងវិនិយោគិនរវាងប្រទេសទាំងពីរ។

លោកស្រីបណ្ឌិត ជា សិរី  បានសរសេរនៅលើបណ្តាញផ្លូវការណ៍របស់ខ្លួនថា ការដាក់ឱ្យដំណើការនេះគឺជាពេលវេលាដ៏រំភើបមួយសម្រាប់ការទូទាត់ប្រាក់ KHQR របស់កម្ពុជាជាលើកដំបូងដើម្បីភ្ជាប់ជាមួយនឹងប្រព័ន្ធ QR របស់ប្រទេសជប៉ុន JPQR ​សម្រាប់ប្រតិបត្តិការឆ្លងព្រំដែន។

លោកស្រីបណ្ឌិតថា៖«ដំណាក់កាលទី ១ នេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី Bakong, Acleda និង Sathapana app ស្កេន JPQR នៅប្រទេសជប៉ុន។ ដំណាក់កាលទី ២ សម្រាប់ JPQR ដើម្បីស្កេន KHQR នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ នេះ​គឺ​ជា​ការ​សហការ​គ្នាមិនមែនត្រឹមតែជាជោគជ័យនៃការភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យានៃប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាបម្រើជាស្ពានភ្ជាប់វប្បធម៌​ សេដ្ឋកិច្ច​ និងប្រជាជនរបស់យើង។ វាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងចំពោះបច្ចេកវិទ្យាប្រើប្រាស់សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងរួមបញ្ចូល និងដើម្បីធានាថាប្រជាជនកម្ពុជាត្រូវបានបំពាក់យ៉ាងពេញលេញក្នុងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលសកល»។

​យោងតាម NBC ការទូទាត់តាមប្រព័ន្ធបាគង បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០មក ដែលក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់សរុបមានចំនួន ៦០៧,៥លានប្រតិបត្តិការ ដោយក្នុងនោះទំហំទឹកប្រាក់នៃ​ប្រតិបត្តិការជាលុយរៀលមានចំនួន ១៨៣,៣ទ្រីលានរៀល និងជាដុល្លារអាមេរិកមានចំនួន ១០៤,៨ប៊ីលានដុល្លារ ហើយមានចំនួនគណនីប្រើប្រាស់ចំនួន​ ៣០លានគណនី ដែលអាចទូទាត់បានជាមួយនឹងពាណិជ្ជករក្នុងស្រុកចំនួន ៤,៥លានកន្លែង និងក្រៅស្រុកច្រើនជាង ២៤០លានកន្លែង ដូចជានៅប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងចិន  និងអនុញ្ញាតឱ្យ ភ្ញៀវទេសចរពីប្រទេសទាំងនោះអាចមកទូទាត់នៅតាម KHQR នៅកម្ពុជាបានយ៉ាងងាយស្រួល៕

The post ធនាគារធំរបស់ជប៉ុនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា appeared first on Kampuchea Thmey Daily.

NBC នឹងសហការជាមួយក្រសួងទេសចរណ៍ដើម្បីទាក់ទាញទេសចរណ៍អន្តរជាតិតាមរយៈ​ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសនានា
ធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងទេសចរណ៍នឹងធ្វើការរួមគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិពីបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោកតាមរយៈ ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើន ការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ និងការដាក់ឱ្យដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។

ការប្តេជ្ញាររបស់ស្ថាប័នទាំងពីរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC និង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងវិស័យឯកជនកាលពីថ្ងៃទី១៦ម្សិលមិញ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ និងបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមព្រមទាំងក្រុមការងារ មកកាន់សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

​លោកស្រីបណ្ឌិត ជា សិរីបានមានប្រសាសន៍ពីការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានាពេលកន្លងមក តាមរយៈនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើន ការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ និងការដាក់ឱ្យដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងដំណើរការសារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង និងខេត្តកំពត នាពេលខាងមុខជាដើម។

​លោកស្រីបណ្ឌិតក៏បានលើកឡើងពីសារៈសំខាន់នៃការប្រមូលនិងចងក្រងស្ថិតិទេសចរ ព្រមទាំងបញ្ជាក់ពីឆន្ទៈចូលរួមសហការនិងគាំទ្រក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពទិន្នន័យទេសចរប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ លោកហ៊ួត​ ហាក់បានលើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃវិស័យទេសចរណ៍នាពេលកន្លងមកក្រោមដំបូលសុខសន្តិភាពនិងស្ថិរភាពនយោបាយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិនិងទេសចរក្នុងស្រុក។

លោកថាក៏បានលើកសរសើរពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍នាពេលកន្លងមក តាមរយៈការដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុថ្មីៗ ដែលជួយសម្រួលដល់ការទូទាត់របស់ទេសចរ និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជា។

បើយោងតាមលោក ហួត ហាក់ ​ បើទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ សភាពការណ៍ប្រែប្រួលមិនច្បាស់លាស់នៃពិភពលោក និងតំបន់, សង្គ្រាមនិងវិបត្តិ នៅមជ្ឈិមបូព៌ា ការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការរបស់សហរដ្ឋអាមេរិកយ៉ាងណា។ ប៉ុន្តែចំនួនអ្នកទេសចរដែលមកកម្សាន្តនៅតំបន់អាស៊ាន ក៏ដូចជាកម្ពុជាគេឃើញថា មានចំនួនកើនឡើង ដែលនេះវាពិតជាបានឆ្លុះបញ្ចាំងអំពីភាពធន់នៃវិស័យទេសចរណ៍របស់អាស៊ាន និយាយជារួម និងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និយាយដោយឡែកទៅនឹងវិបត្តិខាងលើទាំងនេះ តាមរយៈ ការបន្តទទួលបាននូវកំណើនភ្ញៀវទេសចរជាវិជ្ជមានគួរកត់សម្គាល់។

លោករដ្ឋមន្ត្រី បានបង្ហាញថា យោងរបាយការណ៍ស្ថិតិឆ្នាំ២០២៤ អាស៊ានបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១២៣លាននាក់ កើន ៣០.៦% ធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២៣។ ចំពោះកម្ពុជា នៅឆ្នាំ២០២៤ ទទួលទេសចរ អន្តរជាតិ ៦,៧លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២លាននាក់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាន ៣៦ម៉ឺននាក់ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ហើយភ្ញៀវទេសចរជាតិមានប្រមាណ ១៤លាន ៥៧ម៉ឺននាក់ កើនឡើង ៥០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤៕

The post NBC នឹងសហការជាមួយក្រសួងទេសចរណ៍ដើម្បីទាក់ទាញទេសចរណ៍អន្តរជាតិតាមរយៈ​ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសនានា appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ចរបស់​តំបន់អាស៊ាន+៣ កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ក្នុងឆ្នាំ​២០២៥នេះ
បណ្តាប្រទេសនៃតំបន់អាស៊ាន+៣ បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ដែលជាចម្បងបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម ទាមទារឱ្យប្រទេសជាសមាជិកត្រូវបង្ហាញជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ការតភ្ជាប់ប្រព័ន្ធទូទាត់ ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា (NBC) ។

តំបន់អាស៊ាន+៣ ដែលរួមមានអាស៊ានទាំង១០ (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) អាស៊ានបូកចិន ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានព្យាករថានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៤,៣% នៅឆ្នាំ២០២៥ ទាបជាង ៤,៤% ក្នុងឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទ។

ការលើកឡើងរបស់ NBC ស្របពេលដែលលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

ក្រោមការដឹកនាំរបស់សហប្រធានប្តូរវេនចិន និងម៉ាឡេស៊ី អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន+៣ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ដោយមានការចូលរួមពីប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អគ្គលេខារងអាស៊ាន និង នាយករងគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ។ នេះបើតាម NBC។

NBC ថា៖«អង្គប្រជុំបានឯកភាពលើកកម្ពស់ការអនុវត្តយន្តការពហុភាគី និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ បើកចំហ បរិយាបន្ន តម្លាភាព និងសមភាព»។

លោកស្រីបណ្ឌិត ជា សិរី បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា៖«ខ្ញុំបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវៀងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងទេសាភិបាលធនាគារកណ្តាល ASEAN+3 (ចិន កូរ៉េខាងត្បូង ជប៉ុន) នៅ ទីក្រុង មីឡង់ ប្រទេសអ៊ីតាលី។ កិច្ចប្រជុំឆ្នាំនេះមានសារៈសំខាន់ជាងឆ្នាំមុន ដោយថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុ នៃតំបន់នេះត្រូវពិភាក្សា និងពន្លឿន សមាហរណ៍កម្មវិស័យហិរញ្ញវត្ថុ និងពង្រឹងសំណាញ់សុវត្តិភាពវិស័យនះក្នុងស្ថានភាពមួយដែលមានភាពមិនច្បាស់លាស់ខ្លាំង»។

បើយោងតាម NBC រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុ នាពេលកន្លងមក និងបានដាក់ចេញទិសដៅអាទិភាពសំខាន់ៗ ដើម្បីជួយគាំទ្រភាពរឹងមាំនៃសេដ្ឋកិច្ចតំបន់ ជាពិសេសទៅលើ ការបន្តពង្រឹងយន្តការ CMIM ដែលជាបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់;ការបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាព AMRO ក្នុងការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់អាស៊ាន+៣; ការជំរុញការចេញផ្សាយសញ្ញាបណ្ណជារូបិយប័ណ្ណក្នុងស្រុកសម្រាប់តំបន់; ការពង្រឹងការធានារ៉ាប់រងលើគ្រោះមហន្តរាយធម្មជាតិ តាមរយៈការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានធានារ៉ាប់រង; និង ការដាក់ចេញនូវកម្មវិធីប្រឹក្សាគោលនយោបាយ ដោយភ្ជាប់ជាមួយការផ្តល់ជំនួយបច្ចេកទេស ជាដើម។

ជាមួយគ្នានោះដែរ លោកស្រីបណ្ឌិត ជា សិរីក៏បានជួបពិភាក្សាការងារជាមួយ លោក Kenji Okamura នាយករងគ្រប់គ្រង IMF បានផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជា។  ដោយលោក Kenji Okamura បានបញ្ជាក់ពីកិច្ចគាំទ្ររបស់ IMF ចំពោះកម្ពុជា និងជម្រាបជូនពីការពង្រឹងតួនាទីរបស់ IMF ក្នុងការជួយប្រទេសជាសមាជិក ដើម្បីពង្រឹងភាពធននៃសេដ្ឋកិច្ច។

លោកស្រីបណ្ឌិតបានលើកឡើងអំពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា ទស្សនវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រកំណើន និងការប្រឈមនឹងភាពមិនច្បាស់លាស់នៃភាពតានតឹងពាណិជ្ជកម្ម៕

The post សេដ្ឋកិច្ចរបស់​តំបន់អាស៊ាន+៣ កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ក្នុងឆ្នាំ​២០២៥នេះ appeared first on Kampuchea Thmey Daily.

​សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងនាខែធ្នូខាងមុខនេះ
ធនាគារជាតិនៃកម្ពុជា (NBC) នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” នាខែធ្នូខាងមុខនេះ ដែលព្រឹត្តិការណ៍នេះនឹងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដើម្បីកសាងនូវគោលនយោបាយអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូចនិងមធ្យម (SMEs)ឱ្យកាន់តែដើរតួនាទីសំខាន់ដល់ការជ្រោងកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមសេចក្តីជូនដំណឹងរបស់ NBC កាលពីថ្ងៃទី៣០ខែមេសា៖« សហគ្រាសធុនតូចនិងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់អង្គភាពគ្រួសារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ឱ្យមានការរីកចម្រើនដល់តំបន់ជនបទ»។

NBC ថា ទោះបីជា SMEs នៅកម្ពុជាមានការរីកចម្រើនជាលំដាប់ក៏ដោយ ប៉ុន្តែ SMEs នៅមានបញ្ហា ប្រឈមមួយចំនួនដូចជា ការខ្វះទុនវិនិយោគ លទ្ធភាពទាបក្នុងការទទួលបានហិរញ្ញប្បទាន អភិបាលកិច្ច នៅមានកម្រិត ការខ្វះខាតក្នុងការបណ្តុះបណ្តាលបុគ្គលិក ការយល់ដឹងពីបច្ចេកវិទ្យាទំនើបនៅមាន កម្រិត លទ្ធភាពចូលទៅកាន់ទីផ្សារធំៗមានកម្រិតទាបដោយសារការខ្វះបទពិសោធ និងវិធីសាស្ត្រ ផ្សព្វផ្សាយ ជាដើម។

«ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ និងគោលនយោបាយគាំទ្រ ដូចជា នីតិវិធីសម្រួលការចុះបញ្ជីអាជីវកម្ម ការបង្កើតមជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី ការផ្តល់កម្ចីជាមួយអត្រាការប្រាក់ទាបតាមរយៈធនាគាររដ្ឋ (ធនាគារសហគ្រាសធុនតូចនិង មធ្យម) ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម»។ នេះបើតាម NBC។

យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានរួមចំណែកប្រមាណ ៥៨% នៃផ.ស.ស. ដែលឆ្លុះបញ្ចាំង ពីតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពប្រជា- ពលរដ្ឋ។ គួររំលេចថា SMEs នៅកម្ពុជាគ្របដណ្តប់ស្ទើរគ្រប់វិស័យ ដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងវិស័យកម្មន្តសាល ជាដើម។

NBC ​ថា​យោងតាមសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍ SMEs និងដើម្បីគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១២ ក្រោមប្រធានបទគោល ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវន្ត) សេដ្ឋកិច្ចកម្ពុជា” ដែលមានគោលបំណង ប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំគោលនយោបាយលើកទឹកចិត្ត ជាផ្លូវការស្វែងយល់ពីកត្តាប្រឈមរបស់ SMEs ក្នុងការចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកលសិក្សាពីកាលានុវត្តភាពសម្រាប់ SMEs ដើម្បីទទួលបានហិរញ្ញប្បទានក៏ដូចជាទុនអាជីវកម្ម បន្ថែម និងជំរុញការចូលរួមរបស់ក្រុមហ៊ុន-សហគ្រាសក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជានឹងចាប់ផ្តើមទទួលយកអត្ថបទស្រាវជ្រាវដែលពាក់ព័ន្ធនឹងប្រធានបទគោល នៃសន្និសីទនេះ ហើយអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍនឹងត្រូវជ្រើសរើសឱ្យចូលរួមធ្វើបទបង្ហាញ នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២។ អ្នកស្រាវជ្រាវដែលបានធ្វើបទបង្ហាញនឹងទទួលបាន នូវរង្វាន់លើកទឹកចិត្ត ហើយអត្ថបទស្រាវជ្រាវនឹងត្រូវបានបោះផ្សាយជាកាលិកបត្រស្រាវជ្រាវរបស់ ធនាគារជាតិនៃកម្ពុជា។ ​សម្រាប់ការផុតកំណត់នៃការទទួលសំណើស្រាវជ្រាវ (១-៣ទំព័រ)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ហើយការជូនដំណឹងស្តីពីសំណើស្រាវជ្រាវដែលត្រូវបានជ្រើសរើស៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៕

The post ​សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងនាខែធ្នូខាងមុខនេះ appeared first on Kampuchea Thmey Daily.

កម្ពុជា-ហុងកុង នឹងចាប់ដៃគ្នាពង្រឹងការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុន​បម្រុង​អន្តរជាតិ
ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុហុងកុងគ្រោងធ្វើការចុះអនុស្សរណៈយោគយល់ (MoU)  ក្នុងគោលបំណងផ្តល់នូវយន្តការសមស្របឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរធ្វើការពិភាក្សាលើការងារពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។

ផែនការនៃការចុះ​MoU នេះធ្វើឡើងក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) បានជួបពិភាក្សាការងារជាមួយតំណាងអាជ្ញាធររូបិយវត្ថុហុងកុង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង ។

យោងតាម NBC គោលបំណងនៃកិច្ចពិភាក្សានេះធ្វើឡើងដោយផ្តោតលើចំណុចស្នូលចំនួន៣រួមមាន   ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់រាយ; ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់តម្លៃធំ; និង កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការប្តូរប្រាក់ និងទុនបម្រុងអន្តរជាតិ។

NBC ថា ៖«ភាគីទាំងពីរបានជំរុញឱ្យមានការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងអាជ្ញាធររូបិយវត្ថុហុងកុង ក្នុងគោលបំណងផ្តល់នូវយន្តការសមស្របឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរធ្វើការពិភាក្សាលើការងារពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ»។

សម្រាប់ការរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់នេះ ក៏បានផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និង រឹងមាំថែមទៀត។ ជាមួយគ្នានោះដែរ ភាគីទាំងពីរក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ជាពិសេសរូបិយប័ណ្ណឌីជីថលអឺរ៉ូ ម៉ូដែលនៃការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការៀបចំឱ្យមានកិច្ចសហការផ្លូវការផងដែរ។

​កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ (C​D​C) ​និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ (​H​KS​AR​) ​​​ នៃប្រទេសចិន​និង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ (​H​K​T​D​C) ​​​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (​M​oU) ​ចំនួន​ពីរ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ​អភិវឌ្ឍ​វិ​ស័យ​ឯកជន​ ​និង​លើក​ក​ម្ពស់​និរន្តរភាព​ ​ដើម្បី​ផលប្រយោជន៍​រួម​។​​កិច្ចព្រមព្រៀង​ទាំងពីរ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ ​ក្រោមអធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​លោក​ Jo​h​n ​F​C ​Lee​ ​នាយក​ប្រតិបត្តិ​នៃ​ ​H​KS​AR​ ​។​

យោង​តាម​​​ C​D​C ​​​ ​M​oU ​ទីមួយ​រវាង​វិនិ​យោគិន​ហុងកុង​របស់​ ​H​KS​AR​ ​បាន​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ ​ខណៈ​ដែល​ ​M​oU ​ទីពីរ​ត្រូវ​បាន​ធ្វើឡើង​ជាមួយ​ ​H​K​T​D​C ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ ​និង​អន្តរ​កម្ម​ពាណិជ្ជកម្ម​សម្រាប់​ពាណិជ្ជករ​ទាំងសងខាង​៕

The post កម្ពុជា-ហុងកុង នឹងចាប់ដៃគ្នាពង្រឹងការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុន​បម្រុង​អន្តរជាតិ appeared first on Kampuchea Thmey Daily.