លោកស្រី ជា​ សិរី Archives - Kampuchea Thmey Daily

​លោកស្រី ​ជា សិរី៖ ​ប្រសិនបើ​អតិថិជន​សម្រុក​ដកប្រាក់​ នឹង​ធ្វើ​ឱ្យ​ធនាគារ​បង្វិល​សង​មិនទាន់​
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ​នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ បាន​អំពាវ​នាវ​កុំឱ្យ​អតិថិជនដែលបានដាក់ប្រាក់​បញ្ញើ​នៅ​ក្នុងគ្រឹះ​ស្ថានធនា​គារ​​​នាំគ្នាសម្រុកទៅដកប្រាក់ទាំងអស់ចេញពីធនាគារ​ក្នុងពេលតែមួយ នឹង​ធ្វើ​​ឱ្យ​ធនា​គារខ្វះសាច់ប្រាក់សងត្រឡប់។

​ការ​អំពាវនាវ​របស់​លោកស្រី ជា សិរី ​កើតមានឡើង​បន្ទាប់​ពីអតិថិជនរបស់​ធនាគារ ​អេភីឌី ​រាប់សិប​នាក់​បានសម្រុក​ទៅ​ដកប្រាក់​ចេញពីធនាគារ ​ដោយសារបារម្ភពាក្យចចាមអារ៉ាមមួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​លាងលុយ និងការដកអាជ្ញាបណ្ណ។​

​លោកស្រី ជា សិរី ​ពន្យល់ថា ​តួនាទីរបស់ធនាគារ​គឺអន្តរការីយកម្ម​ បានន័យថា ​គាត់ទទួលប្រាក់​បញ្ញើ​ពីអ្នកដែលមាន​លុយលើសមិនទាន់មានតម្រូវការ ហើយគាត់ផ្ដល់លុយ​នោះទៅឱ្យអ្នកដែល​មានតម្រូវការចាំបាច់ប្រើប្រាស់ ដើម្បីវិនិ​យោគ​នៅក្នុងវិស័យសេដ្ឋកិច្ច ដូចជាទិញផ្ទះ សាងសង់​សណ្ឋាគារ និងសាងសង់រោងចក្រជាដើម។​

​លោកស្រី ជា សិរី ​បានប្រាប់ឱ្យដឹងថា ​ជាទូទៅ​ប្រតិបត្តិការធនាគារ​ ទទួលប្រាក់បញ្ញើមក ​គឺគាត់ទុកមួយ​ផ្នែកតូច ​ដើម្បីបម្រើតម្រូវការ​របស់អតិថិជនដាក់ប្រាក់បញ្ញើ​ អ្នកដាក់ប្រាក់​បញ្ញើមួយចំនួន​មិនទាន់​ត្រូវការប្រើប្រាស់លុយគាត់ ​គាត់អាច​យកទៅដាក់ជាប្រាក់បញ្ញើ​មានកាលកំណត់ ​ឬក៏រយៈពេល​ណា​មួយ​ ដែលមានរយៈពេល ៣ ខែ ៦ ខែ ៩ ខែ ឬក៏មួយឆ្នាំ។ ​ប៉ុន្តែគាត់ក៏ត្រូវការ​លុយមួយចំនួន​ដើម្បី​ចាយ​វាយប្រចាំថ្ងៃ ដូចជាបង់ថ្លៃផ្ទះ ទិញទំនិញជាដើម។ ​ធនាគារដឹងច្បាស់ ថា ​ត្រូវមានសាច់ប្រាក់ប៉ុន្មានដើម្បី​បើកឱ្យអតិថិជន​នោះ។ ​

​លោកស្រី ជា សិរី បានពន្យល់ថា ប្រាក់បញ្ញើអតិថិជន គឺធនាគារយកទៅផ្ដល់កម្ចីដល់អតិថិជនដែលមានតម្រូវការ ហើយអតិថិជន​ទាំងនោះ មានតម្រូវការរយៈពេលវែង បើអ្នកទិញផ្ទះ គាត់ខ្ចីអាចរហូដល់ ២០ ឆ្នាំ។ ចំណែកអ្នកខ្ចី​ទៅពង្រីករោងចក្រអាច ៥ ឆ្នាំ ឬយូរជាងនេះ។

​ទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះ ​បន្ថែមថា ​ធនាគារ​ត្រូវធ្វើយ៉ាងម៉េច​ឱ្យពេលវេលា​នៃកាលកំណត់ការប្រាក់បញ្ញើ ​និងការខ្ចីឱ្យស្របគ្នា។

លោកស្រី ជា សិរីបញ្ជាក់ថា៖ «លោក សុខ ​គាត់ដាក់មួយឆ្នាំ ​អញ្ចឹងធនាគារឱ្យទៅលោក សៅរ៍ ខ្ចី លុះ​ដល់ពេលវេលារបស់លោកសុខត្រូវដកលុយ ​គាត់​យកលុយរបស់លោក ចន្ទ ដែលដាក់មោ មួយឆ្នាំក្រោយ​មក ឱ្យទៅលោកសុខ»។

​លោកស្រី ជា សិរី ​ប្រាប់ថា ​ក្នុងរយៈពេលវែង ​ធនាគារតែងតែមានសាច់ប្រាក់​គ្រប់គ្រាន់​ក្នុងការបើក​ឱ្យអតិថិជនដាក់ប្រាក់បញ្ញើ ​ក៏ប៉ុន្តែ​ក្នុងពេលដែលអតិថិជន​សម្រុកដកលុយ​ពីគ្រឹះស្ថាន​ធនា​គារទាំង​អស់ក្នុងពេលតែមួយនឹងធ្វើឱ្យធនាគារខ្វះសាច់ប្រាក់បង្វិលសង ​ដោយសារ​លុយ​ទាំងអស់​នោះគាត់​បានយកទៅផ្ដល់កម្ចីដែលមានរយៈពេលវែង។​

លោកស្រី ជា សិរីថា៖ «លុយគាត់បង្វិលអត់ទាន់ ​មិនមែនគាត់អត់មានលុយសងទេ ​ក៏ប៉ុន្តែគាត់បង្វិលអត់ទាន់ ​ដោយ​សារលុយទាំងអស់នោះ ​គាត់បានផ្ដល់ទៅឱ្យ​អ្នកដែលខ្ចី​ ហើយអ្នកដែលខ្ចីនោះ ​គាត់ខ្ចីរយៈពេលវែង​ ដូច្នេះហើយប្រសិនបើទាំងអស់គ្នា​មកទារប្រាក់ទាំងអស់​ក្នុងពេលតែមួយ​ ធនាគារ​គាត់ក៏ត្រូវតែទារ​ពីអ្នកដែល​គាត់ឱ្យខ្ចីនោះទាំងអស់​ក្នុងពេលតែមួយ​ ហើយ​យើងដឹងហើយ ​អ្នកធ្វើអាជីវកម្ម ​គឺគាត់​គ្មានលទ្ធភាពសងត្រឡប់ទាំងអស់​ក្នុងពេល​តែមួយ​នោះ​ទេ»។​

​លោកស្រី ជា សិរី ​បញ្ជាក់ថា បញ្ជាក់ថា៖ «ប្រសិនជា​អ្នកដាក់ប្រាក់បញ្ញើទាំងអស់​មកដកប្រាក់ខ្លួន​ឯងទាំងអស់​ក្នុងពេលតែមួយ​វាជារឿងធម្មតាទេ​ដែលធនាគារ​មិនមានសាច់ប្រាក់​ ផ្ដល់ទៅឱ្យអតិ​ថិជន​ដាក់ប្រាក់បញ្ញើ»។​

​បើតាមទេសាភិបាលធនាគារជាតិ ប្រព័ន្ធធនាគារ​កម្ពុជា ​នៅបន្តរឹងមាំដែលអតិថិជន​នៅបន្តប្រតិបត្តិការ​បាន​ជា​ធម្មតា ដោយអំពាវនាវឱ្យអតិថិជនទុកពេលវេលាឱ្យធនាគារ​ជាតិបន្តធ្វើការជាមួយធនាគារដែល​ពាក់ព័ន្ធ និងរកវិធីដោះស្រាយប្រាក់បញ្ញើអតិថិជនទាំងអស់៕

អត្ថបទ៖ ឡេង ដេត

The post ​លោកស្រី ​ជា សិរី៖ ​ប្រសិនបើ​អតិថិជន​សម្រុក​ដកប្រាក់​ នឹង​ធ្វើ​ឱ្យ​ធនាគារ​បង្វិល​សង​មិនទាន់​ appeared first on Kampuchea Thmey Daily.

លោកស្រី ជា សិរី អះអាងថា ស្ត្រីជាដៃគូអភិវឌ្ឍសេដ្ឋកិច្ច សង្គម
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃសុក្រទី ០៦ ខែមីនា ឆ្នាំ ២០២៦ បានលើកទឹកចិត្តឱ្យស្ត្រី និងបុរស​មាន​សិទ្ធិ​​ និង​ឱកាស​ស្មើគ្នាក្នុង​ការ​ទទួល​បាននូវការអប់រំ ​ចំណេះ​ដឹង ​ជំនាញវិជ្ជាជីវៈ និងការ​ចូលរួ​ម​​គ្រប់វិស័យ។

លោកស្រីទេសាភិបាលបានលើកឡើង នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦។

លោកស្រី ជា សិរី ​បានបន្តថា ស្ត្រីមិនត្រឹមតែជាកម្លាំងសំខាន់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជា​ដៃ​គូ​ដ៏​មា​ន​ត​ម្លៃ​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងស្ថាប័នផងដែរ ដោយសារ​ស្ត្រី​មាន​ភាពអត់ធ្មត់ ប្រា​ជ្ញា​ស្មារតីទទួលខុសត្រូវខ្ពស់ ដែ​ល​ជា​គុ​ណ​​ត​ម្លៃ​ដ៏​សំ​ខា​ន់​ក្នុងការថែរក្សា​សុខ​ស​ន្តិ​ភា​ព​ក្នុ​ង​គ្រួ​សា​រ សហគមន៍ និងសង្គមជាតិទាំងមូល។

ធនាគារជាតិ តែងតែ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​លើ​កា​រ​លើ​ក​ក​ម្ព​ស់ស្ត្រី និងសមភាពយេនឌ័រ ទាំងក្នុង​ក្របខ័ណ្ឌស្ថាប័ន និង​ក្នុ​ង​កា​​រ​គាំទ្រ​កា​រ​អ​ភិ​វ​ឌ្ឍ​ស​ង្គ​មជា​តិ។

ធនាគារ​ជាតិ​នៃកម្ពុជា តែង​តែសហ​ការ​​ជា​មួ​យ​ក្រ​សួ​ងស្ថាប័នពាក់ព័ន្ធក្នុង​ការគាំទ្រ និង​បង្កើតកម្មវិធីនានាសម្រាប់លើកកម្ពស់ស្រ្តី និ​ង​កា​រ​ព​ង្រឹង​ឱ​កា​ស​ឱ្យ​ស្ត្រីអា​ច​ទទួ​ល​បាន និងប្រើ​ប្រា​ស់​សេវា​ហិ​រ​ញ្ញ​វ​ត្ថុ​ប្រកបដោយសុវត្ថិភាព និ​ង​ប្រ​សិ​ទ្ធ​ភា​ព​ ព្រមទាំង​រួមចំ​ណែក​ជំរុញ​បរិយាបន្ន​ហិរ​ញ្ញវត្ថុ​នៅកម្ពុជា។ ការងារនេះ មិ​ន​ត្រឹ​ម​តែ​ជួ​យ​ព​ង្រឹ​ង​សេ​ដ្ឋ​កិច្ច​គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់ស្ថិរភាព និ​ង​ភា​ព​ធ​ន់​រ​ប​ស់​ស​ង្គ​ម​ផ​ង​ដែរ។

ទន្ទឹមនេះយុទ្ធសាស្រ្ត​ជាតិ​ស្ដីពី​បរិយាបន្ន​ហិរញ្ញវ​ត្ថុ​ ឆ្នាំ២០១៩-២០២៥ ត្រូវបាន​ដា​ក់​ចេញ ដោយផ្តោតលើ​ការលើក​កម្ពស់​ស្រ្តី​ក្នុ​ង​ភាពជា​អ្នក​ដឹក​នាំ ការ​បញ្ចូលអក្ខរកម្ម​ហិរញ្ញ​វត្ថុ​ទៅក្នុងកម្មវិធីសិក្សាទូទៅ និង​ការលើក​ទឹ​ក​ចិត្ត​ឱ្យប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​​ជាដើម។

គិត​ត្រឹម​​ខែមករា ឆ្នាំ២០២៦ ចំនួន​អ្នក​ខ្ចី​ពី​គ្រឹះស្ថានធនាគារ មា​ន​ប្រ​មាណ ៥៣.៧% ជាស្រ្តី និ​ង​ចំ​នួ​ន​អ្ន​ក​ខ្ចីពី​គ្រឹះ​ស្ថា​ន​មី​ក្រូ​ហិរញ្ញវត្ថុមាន​​ប្រមាណ ៥៨.៦% ជាស្រ្តី ខណៈចំនួន​អ្នកដាក់​ប្រាក់​បញ្ញើ​ក្នុង​គ្រឹះស្ថាន​ធនាគារមានប្រមាណ ៥១.២% ជាស្រ្តី និង​ចំនួនអ្នកដាក់ប្រាក់​បញ្ញើក្នុ​ងគ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រ​ញ្ញ​វ​ត្ថុ​មានចំនួន ៦៣.៩% ជាស្រ្តី។ ទាំ​ង​នេះ បង្ហាញពីសមា​មាត្រ​ដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់​សេវាហិរញ្ញ​វត្ថុ​ប្រហាក់​ប្រ​ហែល​​នឹង​បុរស។

​ទន្ទឹម​នេះ ធនាគារ​ជា​​​តិនៃកម្ពុជាបាននិងកំពុងរៀបចំបង្កើតទារកដ្ឋាននៅអគារ​សែន​សុខ និងអគារស្នា​ក់​ការ​កណ្តាលដែលយើងកំពុងសាងសង់ក្នុងគោលបំណងលើកទឹកចិត្ត ជួយ​សម្រាលបន្ទុក និង​លើកកម្ពស់តុល្យភាពរវាងជីវិតការងារ និងជីវិត​គ្រួសារ​ដល់មន្ត្រី​ជាស្ត្រី​ព្រ​ម​ទាំ​ង​អា​ចឱ្យ​ស្ត្រី​មា​ន​លទ្ធភាពធ្វើការងារប្រកបដោយប្រសិទ្ធភាព និង​មា​ន​ពេ​ល​វេ​លា​ថែ​ទាំ​ទា​រ​ក​ប្រក​ប​ដោ​យ​សុវត្ថិភាព​ គុ​ណភាព និងស្ដង់ដារ។​

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏បានស្នើសុំឱ្យមន្ត្រីជំនាញធ្វើ​កា​រ​សិ​ក្សា​អំ​ពី​ល​ទ្ធ​ភាពក្នុងការតម្រូវឱ្យគ្រឹះស្ថានក្រោមឱវាទ មាន​ស​មា​ជិ​កក្រុ​ម​ប្រឹ​ក្សាភិ​បា​ល​ជា​ស្ត្រី​យ៉ា​ង​តិ​ច​ម្នាក់ ក្នុង​គោ​ល​ដៅ​ច​ម្ប​ង​ចូ​ល​រួ​ម​ចំ​ណែក​លើ​ក​ក​ម្ព​ស់​ស​ម​ភា​ព​យេ​ន​ឌ័​រ​នៅ​ក្នុ​ង​វិ​ស័​យ​ហិ​រ​ញ្ញវត្ថុ ដោយបង្កើនតួនាទីស្ត្រីក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ។

ការ​ចូល​រួម​របស់ស្ត្រីក្នុងការដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាកត្តាមួយក្នុងការ​រួ​ម​ចំ​ណែ​ក​ប​ង្កើ​ន​ប្រសិទ្ធភាព វឌ្ឍនភាព និងនវានុវត្តភាព​ក្នុ​ង​វិ​ស័​យហិរញ្ញវត្ថុផងដែរ។

រដ្ឋាភិបាលកំពុង​បន្ត​បំពេញ​កិច្ចការ​ក្នុងការ​ការ​ពារ​​សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និង​ប្រជាជន ដែលជាធាតុផ្សំមិនអាចខ្វះបានក្នុងការបន្ត​គោលនយោបាយ និងយុទ្ធ​សាស្ត្រ​ ផ្ដោត​យ៉ា​ង​ជាក់​លាក់​ទៅ​លើ​ការលើកកម្ពស់ សមភាពយេនឌ័រ ការបង្កើ​ន​ភាព​អង់អាចរបស់ស្រ្តី និង​ក្មេងស្រី សំដៅធានាបាននូវគុណតម្លៃរបស់ស្រ្តីក្នុងសង្គម ប្រកបដោយសីលធម៌ សមធម៌ បរិយាបន្ន និងការអភិវឌ្ឍជាតិ៕

អត្ថបទ៖ សំអឿន

The post លោកស្រី ជា សិរី អះអាងថា ស្ត្រីជាដៃគូអភិវឌ្ឍសេដ្ឋកិច្ច សង្គម appeared first on Kampuchea Thmey Daily.

ធនាគារជាតិ ព្យាករថា ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៥%
យោងតាមរបាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ព្យាករថា ​ក្នុង​ឆ្នាំ២០២៦ សេដ្ឋកិច្ច​កម្ពុជាអាចនឹង​សម្រេច​បាន​ក្នុង រង្វង់ ៥% និង​អត្រា​អតិនរណា ២,៣% ទោះបីជាកម្ពុជា និងបណ្តាប្រទេសនានានៅតែបន្តប្រឈមនឹងបញ្ហានៃការអូសបន្លាយពេលនៃកត្តភូមិសាស្រ្តនយោបាយ និងសង្រ្គាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចនៅលើពិភពលោកក្តី។

លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទស្សនវិស័យនៅឆ្នាំ២០២៦ កម្ពុជា​នឹងត្រូវ​ខិតខំ​ប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងទាញយកអត្ថប្រយោជន៍ពីឱកាសថ្មីៗ។ ពហុភាគី​កម្ម​សេដ្ឋកិច្ច ការ​វិនិយោគ​បន្តបន្ទាប់​លើហេដ្ឋាចេនាសម្ព័ន្ធ និងការជ្រៀតចូលកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និង​សេដ្ឋកិច្ច​ពិភព​លោក បាន​ផ្តល់​ជាមូលដ្ឋានរឹងមាំសម្រាប់កំណើនរយៈពេលមធ្យម។

ស្រម​តាម​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់​ផលិត​ភាព ការ​ពង្រឹង​ធនធាន​មនុស្ស​ ការ​កែ​លម្អ​បរិយាកាស​អាជីវកម្ម និង​វិនិយោគ និង​ការ​ធ្វើ​ទំនើប​កម្មស្ថាប័ន​សេដ្ឋកិច្ច និង​ជួយ​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​ដែល​មាន​តម្លៃ​​បន្ថែម​ និង​កំណើន​ដែល​មាន​ភាព​ធន់​កាន់​តែ​ខ្លាំង​។

«ជាក់ស្តែង នៅ​ឆ្នាំ​២០២៦ នេះ ធនាគារ​នៃ​កម្ពុជា​ បាន​ព្យាករ​ថា ​សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុង រង្វង់ ៥% និងអត្រាអតិនរណា ២,៣%។ នយោបាយរូប័យវត្ថុនឹងត្រូវបន្តអនុវត្តប្រកបដោយ ភាពប្រុងប្រយ័ត្ន ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់ ដែលនឹងគាំទ្រដល់ការអាក្សាស្តីការ រាំត្រសេដ្ឋកិច្ច»។ លោក​ស្រី ជា​ សិរី បន្ថែម​បែប​នេះ​។

ជា​មួយ​គ្នា​នេះ ធនគារ​ជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ដាក់​ចេញ​នូវ​គោល​នយោបាយ​ និង​វិធាន​ការ​បុរេសកម្ម​ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៥-២០៣០ សំដៅ​រួម​ចំណែក​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០។ ក្នុង​ទិស​ដៅ​នេះ ការ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការ​ពង្រឹង​ភាព​រឹងមាំ​ប្រព័ន្ធ​ធនគារ​ និង​ប្រសិទ្ធភាព​ប្រព័ន្ធ​ទូទាត់ ការ​លើក​កម្ពស់​បរិយាបន្ន និង​នវានវត្តន៍​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​ហិរញ្ញប្បទាន​បៃ​តង​នឹង​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។

លោក​ស្រី​ ជា សិរី បាន​បន្ត​ថា ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងភាពធន់ប្រព័ន្ធធនាគារ តាមរយៈការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យផ្អែកលើហានីភ័យ និងទស្សនៈអនាគត ដើម្បីបន្តការពារស្ថិរភាពហិរញ្ញវត្ថុ។ លើសពីនេះ ប្រព័ន្ធទូទាត់នឹងត្រូវបានធ្វើទំនើបកម្មជាលំដាប់ សំទៅរួមកំណែក លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏នឹងបន្តពង្រឹងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ ព្រម​ទាំងបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងការផ្សព្វផ្សាយ និងបណ្តុះបណ្តាល ក្នុងគោលដៅ​ពង្រឹង​ការ​យល់​ដឹង ជំរុញការចូលរួម​ទប់ស្កាត់​និង​បង្ការ​ ក៏ដូចជា​បង្កើនប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្បទានភេវកម្ម។

លោក​ស្រី​ទេសាភិបាល ជឿជាក់​ថា គ្រប់​ភាគីពាក់ព័ន្ធនានា និង​បន្តគាំទ្រ និង​រួមចំណែក​សម្រេច​បាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រព័ន្ធធនាគារ ដែល​នឹង​បម្រើជា​ប្រយោជន៍​រួម​សម្រាប់​ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

គួរ​គូស​បញ្ជាក់​ថា ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ឆ្នាំ​២០២៥ នៅ​តែ​ស្ថិត​ក្រោម​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់ ដោយ​សារ​តែ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ដែល​បន្ត​មាន​ភាព​តានតឹង លក្ខខណ្ឌ​ហិរញ្ញ​វត្ថុ​សកល​ដែល​តឹង​រឹង និង​អត្រា​កំណើន​សេដ្ឋ​កិច្ច​សម្រេច​ក្នុង​ល្បឿន​ទិសដៅ​ផ្សេង​គ្នា​។

បញ្ហា​ប្រឈម​ទាំង​នេះ ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ​២០២៥​ ត្រូវ​បាន​ព្យាករ​ថា​ មាន​កម្រិត​ ៣,២% (៣,៣% នា​ឆ្នាំ​២០២៨) ក្នុង​នោះ​សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍​មាន​កំណើន ១,៦% និង​ប្រទេស​កំពុង​លូតលាស់ និង​កំពុង​អភិវឌ្ឍ ៤,២% ។

រី​ឯ​ក្នុង​តំបន់​សេដ្ឋកិច្ច​អាស៊ាន​បាន​ថមថយ​បន្តិច​មក​ត្រឹម ៨,៣%។ អត្រា​អតិផរណា​ពិភព​លោក​បាន​ថមថយ​មក​​ត្រឹម​៤,២% ដែល​បាន​អនុញ្ញាត​ឱ្យ​​ធនាគារ​កណ្តាល​នៃ​ប្រទេស​ចម្បង​ៗ​បន្ទាប​អត្រា​ការ​ប្រាក់​គោល ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។​ ទន្ទឹម​នេះ ការ​ពន្លឿន​ការ​បញ្ជា​ទិញ​មុន​សុពលភាព​នៃ​ពន្ធ​គយ​បដិការ បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ជាតិ​មាន​កំណើន ៣,៦%៕​

The post ធនាគារជាតិ ព្យាករថា ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៥% appeared first on Kampuchea Thmey Daily.

គិតត្រឹមឆ្នាំ២០២៥ ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើន ១,២ ដង ដល់ ១.៣២៥,៦៥ លាន
​​​ធនាគារ​ជាតិ​នៃ​កម្ពុជាបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ប្រតិបត្តិការ​តាមរយៈ​ប្រព័ន្ធ​បាគង​បាន​កើនឡើង ១,២ ដង ដល់ ១.៣២៥,៦៥ លាន​ប្រតិបត្តិការ ដែល​ក្នុង​នោះ ៧៧១,២ លាន​ប្រតិបត្តិ​ការ​ជា​ប្រាក់​រៀល និង ៥៥៤,៥ លាន​ប្រតិបត្តិ​ការ ជា​ប្រាក់ដុល្លារ​អាមេរិក ខណៈ​ដែល​ចំនួន​គណនី​កាបូប​អេឡិចត្រូនិក មាន​ប្រមាណ ១៨,៩ លាន​គណនី​។

លោក​ស្រី ជា សិរី ទេសា​ភិបាល​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បរិយាបន្ន​ហិរញ្ញវត្ថុ​ត្រូវ​បាន​បន្តលើក​កម្ពស់ និងមានវឌ្ឍនភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំង តាមរយៈ​កំណើន​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ។ ជាក់ស្តែង ចំនួនអ្នកដាក់ប្រាក់បញ្ញើបានកើនដល់ ១៨,៦ លាននាក់ និង​ចំនួនអ្នក​ប្រើប្រាស់​សេវា​ឥណទាន​កើនដល់ ៤,៣ លាននាក់។ លើសពីនេះ ចំនួនស្ត្រី​ដែល​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ក្នុង​វិស័យ​ធនាគារ​មាន​ប្រមាណ ៥៣% សម្រាប់ សេវាឥណទាន និង ៥១% សម្រាប់សេវាប្រាក់បញ្ញើ។

លោក​ស្រី ជា សិរី បាន​បន្ថែម​ថា «ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើនឡើង ១,២ ដង ដល់ ១.៣២៥,៦៥ លានប្រតិបត្តិការ នៅ​ក្នុង​ឆ្នាំ​២០២៥ ដែលក្នុងនោះ ៧៧១,២ លានប្រតិបត្តិការជាប្រាក់រៀល និង ៥៥៤,៥ លានប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ខណៈដែលចំនួនគណនីកាបូបអេឡិចត្រូនិក មាន​ប្រមាណ ១៨,៩ លានគណនី»។

ជាមួយគ្នានេះ លោក​ស្រី​ទេសា​ភិបាល បាន​បន្ត​ថា យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុកំពុងត្រូវបាន​ធ្វើ​បច្ចុប្បន្នកម្ម​សម្រាប់​ឆ្នាំ២០២៦-២០៣០ ដើម្បីបន្តធានាបានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកប​ដោយ​បរិយាបន្ន និងចីរភាព។

ដោយ​ឡែក ​ចំពោះ​កិច្ច​ការពារ​អតិថិជន ធនាគារជាតិនៃកម្ពុជាបានទទួល ឮបណ្តឹង​អតិថិជន​តាមរយៈ​ប្រព័ន្ធ​ហតឡាញ​ចំនួន ៧២១ ករណី ក្នុងនោះ ៦៨៣ ករណី ត្រូវបានដោះស្រាយរួចរាល់ ១២ ករណី កំពុងត្រូវបានដោះស្រាយ និង ២៦ ករណី ស្ថិតក្នុងនីតិវិធីតុលាការ។

លោក​ស្រី ជា សិរី បន្តថា កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ត្រូវបានបន្តពង្រឹង និងពង្រីក តាមរយៈការចុះ អនុស្សរណៈនៃការយោគយល់ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធ និងការអនុវត្តគម្រោងជំនួយ បច្ចេកទេស។

លោក​ តូច ចៅ​ចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ប្រៃសណីយ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា របាយ​ការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​ជា​មធ្យម​របស់​ឧស្សាហកម្ម​ (industry) ហើយ​ធនាគារ​​ប្រៃសណីយ៍​ដែល​ធ្វើ​​ប្រតិបត្តិការ​ក៏​ប្រហាក់​ប្រហែល​ទៅ​នឹង​របាយការណ៍​ពី​ឧស្សាហកម្ម​នេះ​ដូច​គ្នា​ដែរ​។

លោក តូច ចៅចេក ក៏​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៦ នេះ ធនាគារ​ប្រៃសណីយ៍​ក៏​មាន​នូវ​ផែន​ការ​បង្កើន​នូវ​កំណែ​សេវា​ធនាគារ​របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល រលូន និង​សុវត្ថិភាព​ជាង​មុន​ផងដែរ។

ធនាគារជាតិនៃកម្ពុជា​ បានបន្តចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន និងអាស៊ាន+៣ ព្រម​ទាំង​ចុះអនុស្សរណៈយោគយល់ និងសហការជាមួយស្ថាប័នអន្តរជាតិនិងដៃគូ អភិវឌ្ឍន៍នានា ដើម្បី​ជំរុញ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ទាំងក្នុង និងក្រៅតំបន់ ហិរញ្ញប្បទានឌីជីថលបៃតង និងការគ្រប់គ្រងវិបត្តិ ជាដើម។

កិច្ចសហប្រតិបត្តិការទាំងនេះក៏បានលើកកម្ពស់សមត្ថភាពមន្ត្រី ជំនាញស្រប​តាម​ការវិវត្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ជា​សកល និង​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ ជា​ពិសេស​ពង្រឹង​សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ​ទាំង​ក្នុងស្រុក និងតំបន់៕​

The post គិតត្រឹមឆ្នាំ២០២៥ ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើន ១,២ ដង ដល់ ១.៣២៥,៦៥ លាន appeared first on Kampuchea Thmey Daily.

កម្ពុជា-ឡាវ ដាក់ឱ្យដំណើការប្រព័ន្ធទូទាត់ឆ្លងដែនដំណាក់កាលទី២
នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ ធនាគារ អេស៊ីលីដា និង​ ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត នៅក្នុងប្រទេសកម្ពុជា (ដំណាក់កាលទី២៖ ឡាវ​ស្កេន ខេអេចឃ្យូអរកូត) ក្នុងគោល​បំណង​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពីការពង្រីកវិសាលភាព និង​ការ​ជំរុញ​ការ​ទូទាត់​ជា​ឌីជីថល​សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ព្រមទាំងរួម​ចំណែក​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៃប្រទេសទាំងពីរ ជាពិសេសសម្រេចបាននូវទស្សនៈវិស័យរបស់អាស៊ាន ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រព័ន្ធ​ទូទាត់ឌីជីថល​នៅ​ក្នុង​សហគមន៍។

កិច្ចសហប្រតិបត្តិការនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក​ស្រី​ ជា សិរី ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា និង លោកស្រី Bounkham Vorachit ទេសាភិបាលធនាគារកណ្តាលឡាវ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់​ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល និងឡាវគីប) ដោយត្រូវបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ។

គួររំលឹកផង​ដែរ​ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា បានប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅ​ក្នុងប្រទេសឡាវ ដំណាក់កាលទី១៖ កម្ពុជាស្កេនឡាវ QR Code ប្រកប​ដោយ​ភាពជោគជ័យ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់​ការទូទាត់​នៅ​ក្នុង​តំបន់​អាស៊ាន និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងកម្ពុជា (KHQR) និងឡាវ (Lao QR) គឺសរបញ្ជាក់ពីការអភិវឌ្ឍរបស់ធនាគារ អេស៊ីលីដា ដែលទទួល​នូវភាពជោគជ័យ​ជា​បន្តបន្ទាប់​ជា​មួយ​នឹងការដាក់​ឱ្យដំណើរការ​ទូទាត់​ឃ្យូអរ​ឆ្លងដែន​រវាង​ប្រទេសកម្ពុជា ជា​មួយនឹង​បណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាននាពេលកន្លងមកនេះ។

ការដាក់ឱ្យដំណើរការជាផ្លូវការ​នូវ​ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដំណាក់កាលទី២៖ ឡាវ​ស្កេន​ខេអេចឃ្យូអរកូត នឹងពង្រីក​លទ្ធភាព​ឱ្យប្រជាជនឡាវ​ដែលធ្វើ​ដំណើរ​មក​ប្រទេសកម្ពុជា​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ និង​/ឬ​សេវាកម្ម ដោយ​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​របស់​គ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ប្រទេសឡាវ ដើម្បី​ស្កេន​ខេអេចឃ្យូអរកូតរបស់ពាណិជ្ជករនៅទូទាំងប្រទេសកម្ពុជា។

ការទូទាត់ឆ្លងដែនតាមរយៈ QR Code អនុញ្ញាតឱ្យអតិថិជន និងសាធារណជនដែលជាប្រជាជនឡាវ អាច​ទិញ​ទំនិញ និង​ធ្វើការ​ទូទាត់ថ្លៃ​ទំនិញ​នៅ​ពេលធ្វើ​ដំណើរ​មកកាន់ប្រទេសកម្ពុជាដោយគ្រាន់តែស្កេន ខេអេចឃ្យូអរកូត បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះ នឹងធ្វើ​ឱ្យការទូទាត់​កាន់តែ​ប្រសើរ​ឡើង សម្រាប់​ភ្ញៀវទេសចរ និង​ក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧១លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៣៨លាននាក់៕

The post កម្ពុជា-ឡាវ ដាក់ឱ្យដំណើការប្រព័ន្ធទូទាត់ឆ្លងដែនដំណាក់កាលទី២ appeared first on Kampuchea Thmey Daily.

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០២៥-២០៣០ ផ្ដោតលើអាទិភាពចម្បងៗ ៦
បើ​តាម​លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​២០២៥-២០៣០ ត្រូវ​បាន​ដាក់​ចេញ​ដោយ​​ផ្ដោត​លើអាទិភាពចម្បងៗ​ចំនួន​ ៦ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ លោក​ស្រី ជា​ សិរី បាន​លើក​ឡើង​ថា ស្ថានភាព​ជុំវិញពិភពលោកមានការផ្លាស់ប្ដូរលឿន ជាមួយ​នឹង​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្តល់នូវកាលានុវត្តភាពដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែក៏នាំ​មកនូវភាព​ងាយ​រង​គ្រោះថ្មីៗផងដែរ។

វិបត្តិជំងឺកូវីដ-១៩ និងផលប៉ះពាល់ដែលបន្សល់ទុក បានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល កំណើន​សេដ្ឋកិច្ច និងនាំឱ្យប្រជាពលរដ្ឋមួយចំនួនធ្លាក់ទៅក្នុងភាពក្រីក្រ។ ការកើន​ឡើងនៃ​ភាពតានតឹងភូមិសាស្ត្រនយោ​​បាយ សង្គ្រាម​ពាណិជ្ជកម្ម និង​ជម្លោះ​ប្រដាប់​អាវុធ​បានបង្កផលរំខានបន្ថែមដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពាណិជ្ជកម្ម​អន្តរជាតិ ទំនុក​ចិត្តវិនិយោគិន និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោ​ក កាន់តែមានភាពមិនច្បាស់លាស់។

លោក​ស្រី បាន​បន្ត​ថា ជាមួយនឹងចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា​ឱ្យទៅជា​ប្រទេសមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ត្រូវ​តែ​មាន​សមត្ថភាព និង​ថាមវន្ត​ដើម្បី​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ដែល​មាន​លក្ខណៈ​ប្រទាក់ក្រឡា​ជាង​មុន ការ​ធ្វើ​សមាហរណ​កម្ម​ កាន់​តែ​ស៊ីជម្រៅ និងផលិតភាពខ្ពស់ជាងមុនផងដែរ។

ក្នុងទិសដៅនេះ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ នឹងឆ្លើ​យ​ត​បទៅនឹងការវិវត្តទាំងនេះ តាមរយៈ​ការផ្តល់​ជា​ផែនទី​មគ្គុទេសក៍ ដែល​មានចក្ខុវិស័យវែងឆ្ងា​យ​ និងគ្រប់ជ្រុងជ្រោយ។ យុទ្ធសាស្ត្រនេះ ផ្ដោត​លើអាទិភាព​ចម្បង​ៗ​ចំនួន ៦ រួមមាន ១-ការពង្រឹងស្ថិរភា​ពហិរញ្ញវត្ថុ ដើម្បីការពារទំនុកចិត្ត និងភាពធន់, ២-ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ជាពិសេស សម្រាប់ស្ត្រី យុវជន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគមជនបទ។

៣-ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ សំដៅធ្វើពិពិធកម្មប្រភពទុនរយៈពេលវែង, ៤-ការលើក​កម្ពស់​បរិវត្តកម្ម​ឌីជីថល និងសន្តិសុខសាយប័រ ដើម្បីធានានូវសុវត្ថិភាព និងភាពទុកចិត្តនៃនវានុវត្តន៍បច្ចេកវិទ្យា,៥ -ការគាំទ្រនិងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលគាំទ្រ​ដល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ និង ៦-ការពង្រឹងអភិបាលកិច្ច និងកិច្ចសហការរវាងស្ថាប័នទាំងអស់នៅក្នុងវិស័យហិរញ្ញវត្ថុ។

លោក​ស្រី ជា សិរី បាន​បន្ថែម​ថា វិស័យហិរញ្ញ​វត្ថុដែលរឹងមាំ មិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​។ លោក​ស្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនេះ នឹងបន្ត​ពង្រឹង​ការ​ផ្តល់​កាលានុវត្តភាព និង​លើក​កម្ពស់​សហគ្រិនភាព ដែលជំរុ​​ញសកម្មភាពអាជីវកម្ម បង្កើន​ការ​សន្សំឋ​និង​វិនិយោគ​សម្រាប់​អនាគត និង​គាំទ្រ​ដល់​កំណើ​នប្រកប​ដោយ​ចីរភាព​សម្រាប់​មនុស្ស​ជំនាន់ក្រោយ។

ការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០២៣០ នាថ្ងៃនេះ ពិតជា​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទាំង​មូល ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុមួយ​ដែល​មាន​ភាពធន់ ប្រកួត​ប្រជែង បរិយាបន្ន និងមានចក្ខុវិស័យវែងឆ្ងាយ៕

The post យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០២៥-២០៣០ ផ្ដោតលើអាទិភាពចម្បងៗ ៦ appeared first on Kampuchea Thmey Daily.

ធនាគារកណ្តាលកម្ពុជា-ចិន គ្រោងនឹងពង្រីកកិច្ចសហការបន្ថែមពាក់ព័ន្ធការចែករំលែកព័ត៌មានឥណទាន​
លោក​ Chen Jinxiang ប្រធានធនាគារកណ្តាលចិន បាន​គូស​បញ្ជាក់​ពី​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​ពង្រីក​កិច្ច​សហការ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ចែករំលែក​ព័ត៌មាន​ឥណទាន​នៅ​កម្ពុជា។

ការលើកឡើងរបស់លោក Chen ធ្វើឡើងក្នុងជំនួបជាមួយ​​​លោក​ស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៥ ​ដោយលោកស្រីបណ្ឌិត បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ធនាគារ​កណ្តាល​ចិន សាខា​តំបន់​ស្វយ័ត​ក្វាងស៊ី ដឹកនាំ​ដោយ​លោក​ប្រធាន Chen Jinxiang ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ​ដើម្បី​លើក​កម្ពស់កិច្ចសហការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត និងពង្រឹង​ភាព​ជាដៃគូ​យូរ​អង្វែង​រវាងធនាគារកណ្ដាលទាំងពីរ។

កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន នវានុវត្តន៍ហិរញ្ញវត្ថុ និងការស្វែងរកកិច្ចសហការថ្មីៗថែមទៀត។

ក្នុងជំនួបនេះ លោកប្រធាន Chen Jinxiang បានលើកសសើរពីការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយាន្ដដ្ឋានអន្តរជាតិតេជោ និង​បាន​វាយតម្លៃខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ល្អជា​មួយ​ធនាគារជាតិ​នៃកម្ពុជា នាពេលកន្លងមក។

ទន្ទឹម​នេះ លោក​ប្រធាន ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ពីគោល​បំណង​ពង្រីក​កិច្ចសហការ​ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ចែក​រំលែក​ព័ត៌មានឥណទាន​នៅកម្ពុជា​។

ជាការឆ្លើយតប លោក​ស្រី ជា សិរី ទេសាភិបាល បានស្វាគមន៍​ចំពោះគម្រោងពង្រីកកិច្ចសហការនេះ និង​បាន​មាន​ប្រសាសន៍​ពីវឌ្ឍនភាពនៃកិច្ចសហការពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាន ដែលកម្ពុជា​សម្រេច​បាន​ជា​មួយ​ប្រទេសជាដៃគូសក្តានុពល។

លោក​ស្រី​ បាន​អរគុណដល់ធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្វាងស៊ី ដែលបានគាំទ្រ​ដល់​ការ​ដាក់​បញ្ចូល​ប្រាក់​រៀល​ក្នុង​តារាង​ជួញដូរ​រូបិយប័ណ្ណ​នៅ​តំបន់​ស្វយ័តក្វាងស៊ី ការជំរុញ​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​រៀង​ខ្លួន​ក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។

លោក​ស្រី ជា សិរី បាន​លើក​ឡើង​បន្ថែម​ថា ភាគី​ទាំង​ពីរ​បាន ពិភាក្សា​ពី​កិច្ចសហការ​រវៀង​ធនាគារ​កណ្តាល​នៃ​ប្រទេសទាំង​ពីរ​ ជាពិសេសក្នុងប្រព័ន្ធទូទាត់ និងបានស្វែង​យល់​ពី​សេដ្ឋកិច្ច​របស់​គ្នា​ទៅវិញ​ទៅមក ជា​ពិសេស​ក្នុង​គោលដៅ​ជំរុញ​ការ​វិនិយោគ​របស់​វិនិយោគិន នៅ​ខេត្តគ័នស៊ី​ មក​កម្ពុជា និង​ការ​ទូទាត់​ទំនិញ​រវៀង​ប្រទេសទាំងពីរ​ ជាប្រាក់យ៉ន់ចិន និងប្រាក់រៀលខ្មែរ។ កន្លង​ធនាគា​កណ្តាល​ចិន​ខេត្ត​គ័នស៊ី​តែងតែ​គាំទ្រ​យន្តការនេះតាមរយៈការដាក់​ឱ្យ​មានអត្រាប្តូរប្រាក់ផ្ទាល់ផ្លូវការពី ប្រាក់​យ៉ន់ចិន មកប្រាក់រៀល ដើម្បីសម្រួលដល់អ្នកជួញដូរ៕

The post ធនាគារកណ្តាលកម្ពុជា-ចិន គ្រោងនឹងពង្រីកកិច្ចសហការបន្ថែមពាក់ព័ន្ធការចែករំលែកព័ត៌មានឥណទាន​ appeared first on Kampuchea Thmey Daily.

អាមេរិក គ្រោងពង្រីកប្រតិបត្តិការវិស័យហិរញ្ញវត្ថុនៅកម្ពុជា
សហរដ្ឋអាមេរិកមានបំណងពង្រីក​ប្រតិបត្តិ​ការ​ក្នុងវិស័យហិរញ្ញវត្ថុបន្ថែមទៀតនៅកម្ពុជា សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យបានកាន់តែរឹងមាំ។

លោក​ស្រី​ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បាន​ទទួល​ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយ លោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC ដើម្បីស្វែង​យល់​ពី​វឌ្ឍនភាព​សេដ្ឋកិច្ច និង​សក្តានុពល​វិនិយោគ​ក្នុង​វិស័យហិរញ្ញវត្ថុ​កម្ពុជា សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យបានកាន់តែរឹងមាំថែមទៀត។

កិច្ចពិភាក្សាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាពក្នុងវិស័យធុរកិច្ច និងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើតបរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញ​​គម្រោង​​វិនិយោគសហរដ្ឋអាមេរិកនៅកម្ពុជាឱ្យបានកាន់តែច្រើន។

ក្នុងជំនួបនេះ លោក​ Ted Osius បានលើកឡើងពីកត្តា​អំណោយផល​នៃ​គោល​នយោបាយ​គាំទ្រ​ធុរកិច្ច​របស់​រាជរដ្ឋា ភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល​កម្ពុជា​ និងបញ្ជាក់​ពីការ​ទទួល​បាន​ការស្វាគមន៍​យ៉ាងកក់ក្តៅ​ពីសម្តេចធិបតី និងការលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ។

បន្ថែមលើនេះ សមាជិកគណៈប្រតិភូ US-ABC ដែលជាតំណាង​ក្រុមហ៊ុនអាមេរិក​ធំៗ​កំពុង​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការនៅកម្ពុជា និង​បញ្ជាក់​ពី​គម្រោង​ពង្រីក​ប្រតិបត្តិការ​ថែមទៀត​​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ព្រម​ទាំង​បាន​ថ្លែង​អំណរ​គុណ​ធនាគារជាតិនៃកម្ពុជា ដែលតែង​ផ្ដល់​កិច្ចសហការ និង​ការ​គាំទ្រ​នាពេលកន្លងមក។

ជាការឆ្លើយតប លោក​ស្រី​ ទេសាភិបាល បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ទស្សនកិច្ច​ធុរកិច្ចរបស់​គណៈ​ប្រតិភូ US-ABC មកកាន់កម្ពុជា និងបានជម្រាបជូនពីប្រវត្តិសេដ្ឋកិច្ចកម្ពុជា និងវឌ្ឍន​ភាព​សេដ្ឋកិច្ចនា​ពេលបច្ចុប្បន្ន។

លោកស្រី​បានមានប្រសាសន៍ពីសារៈសំខាន់នៃការសន្ទនាដោយបើកចំហជាមួយគ្រប់ដៃគូសហការ រួម​ទាំង​វិនិយោគិន​សហរដ្ឋអាមេរិក និង​បានលើកឡើងពី​បទពិសោធជោគជ័យ​នៃការអភិវឌ្ឍប្រព័ន្ធ​ទូទាត់​បាគង​របស់​កម្ពុជា ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដែលជា​ឧទាហរណ៍គំរូ​សម្រាប់​បង្ហាញ​វិនិយោគិន​សហរដ្ឋ​អាមេរិក​ពីសក្តានុពលវិនិយោគនៅ​កម្ពុជាក៏ដូចជាឱកាស​ក្នុងការបង្កើន​កិច្ចសហការ​ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍៕

The post អាមេរិក គ្រោងពង្រីកប្រតិបត្តិការវិស័យហិរញ្ញវត្ថុនៅកម្ពុជា appeared first on Kampuchea Thmey Daily.