លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ Archives - Kampuchea Thmey Daily

ផែថងថាន លាលែង​ពី​ប្រធានបក្ស​ភឿថៃ បើកផ្លូវ​ឲ្យ​បក្ស​នេះ​កែទម្រង់មុន​បោះឆ្នោត​​
បន្ទាប់​ពី​​​អស់​អំណាច​​​ពី​តំណែងនាយករដ្ឋមន្ត្រី​ថៃ​ជិត​​២ខែ​ លោក​ស្រី​ ផែ​ថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ​ បានប្រកាសលាងលែង​ពី​ប្រធាន​គណបក្ស​ដ៏ធំ​​មួយ​នេះ ដើម្បី​បើ​ក​ផ្លូវ​ឲ្យ​មាន​ការ​​រៀប​ចំ​​រចនាសម្ព័ូន្ធ​ថ្មី​សម្រាប់ការ​បោះឆ្នោត​​​​សកល​​នៅដើម​ឆ្នាំ​២០២៦​។

លោកស្រី ផែថងថាន ថ្លែងទៅកាន់សមាជិក​បក្ស​ក្នុងពេលកន្លងមក។ Pheuthai

​នៅ​ក្នុង​លិខិត​លាលែង​ពី​ប្រធាន​គណបក្ស​ភឿថៃ លោក​​ស្រី ផែថងថាន ស៊ីណាវ៉ាត្រ​ ដែល​អស់​អំណាច​តាម​អំណាច​សាលក្រម​តុលាការ​ធម្មនុញ្ញ​កាល​ថ្ងៃទី​​២៩ខែ​សីហានោះ បាន​​ចេញលិខិតសាធារណៈមួយ ជូនដំណឹងដល់សមាជិកបក្ស និងសាធារណជនថា លោកស្រីបានលាលែងពីមុខតំណែងជាប្រធានគណបក្សហើយ។

​នៅ​ក្នុងលិខិត​ដែល​សារ​ព័ត៌មានថៃ​​​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅថ្ងៃទី​​២២​ខែ​តុលានេះ លោកស្រី ផែថងថាន បាន​សរសេរថា៖«​ខ្ញុំបានសម្រេចចិត្តលាលែងពីដំណែងជាប្រធានគណបក្សភឿថៃ ដោយមានបំណងថា នេះជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគណបក្សភឿថៃ […] នេះជាចក្ខុវិស័យថ្មី សេចក្តី​ក្លាហានក្នុងការផ្លាស់ប្តូរ ដើម្បីប្រជាជនក្នុង​សតិ​​ស្មារតី​​ពិត​បំផុត»។

​​លិខិតដដែល​នោះ បានបន្តថា៖​«​បច្ចុប្បន្ននេះ យើងស្ថិតក្នុងយុគសម័យដែលសង្គមពិភពលោកមានភាពផុយស្រួយ ស្មុគស្មាញ រសើប និងពិបាកទាយទុកជាមុន។ ប្រទេសថៃស្ថិតក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់បំផុតជាមួយនឹងការបោះឆ្នោតនាពេលខាងមុខ។ ដូច្នេះហើយ គណបក្សភឿថៃ ដែលជាគណបក្សនយោបាយសំខាន់របស់ប្រទេស ចាំបាច់ត្រូវរុះរើ ផ្លាស់ប្តូរ ផ្លាស់ប្តូររចនាសម្ព័ន្ធ ដំណើរការ និងរបៀបគិតគូរទាំងស្រុង ដើម្បីឲ្យគណបក្សអាចឈ្នះការបោះឆ្នោត រួចបន្តរុះរើ និងស្តារប្រទេសថៃឡើងវិញ»​។

​​ទោះបី​​ជា​ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ​ មានឈ្មោះ​ជា​ប្រធានគណបក្ស​ភឿថៃ ដែល​ឈ្នះឆ្នោត​លំដាប់​លេខរៀង​ទី២​ កាល​ពី​កា​របោះឆ្នោតសកល​​កាល​ពីខែ​ឧសភា​​២០២៣ ប៉ុន្តែ​​ការ​ដឹកនាំ​គណបក្ស​ពិត​ប្រាកដ​ត្រូវគេជឿថា ​ស្ថិតក្រោម​ការ​ចង្អុល​​បង្ហាញ និង​ការរៀបចំ​​ពី​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែល​ជាឪពុក​របស់​លោកស្រី។ បច្ចុប្បន្ននេះ លោកថាក់ស៊ីន ត្រូវ​ជាប់ពន្ធនាគារ​​​រយៈពេល​១ឆ្នាំ ក្រោយ​តុលាការ​ព្រហ្មទណ្ឌ​​សម្រេច​ឲ្យ​អនុវត្តទោស​ ក្រោយ​ពី​ការលើក​លែង​របស់​មហាក្សត្រ​ថៃ។

​​នៅ​ក្នុង​លិខិតលាលែង​​របស់​លោក​លោកស្រី ផែថងថាន ​ក៏មិនបាន​បញ្ជាក់​ពីអ្នក​ដឹកនាំ​​បន្ត​​ពីលោកស្រី​នៅឡើយ​ ដោយ​លោកស្រី​លើក​ឡើងថា ការផ្លាស់ប្តូរសម្រាប់គណបក្សភឿថៃត្រូវតែចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយ​ការ​លាលែងពីដំណែងជាប្រធានគណបក្ស គឺ​​ដើម្បីឲ្យគណបក្សមានសេរីភាពក្នុងការធ្វើការផ្លាស់ប្តូរនេះ និងកសាងគណបក្សថ្មីមួយដ៏ល្អឥតខ្ចោះ៕​

រ៉ាន់ រើយ​

The post ផែថងថាន លាលែង​ពី​ប្រធានបក្ស​ភឿថៃ បើកផ្លូវ​ឲ្យ​បក្ស​នេះ​កែទម្រង់មុន​បោះឆ្នោត​​ appeared first on Kampuchea Thmey Daily.

ផែថងថាន ប្រកាស​ថា ត្រកូល​ស៊ីណាវ៉ាត្រ នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​ទេ
កាល​ពី​រសៀល​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៥ មេដឹកនាំគណបក្សភឿថៃ លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ បានប្រកាសថា គណបក្សបានជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ​រួច​រាល់​ហើយ ប៉ុន្តែ​បេក្ខជន​នោះ​​មិនមែន​ជា​អ្នក​មក​ពី​ត្រកូលស៊ីណាវ៉ាត្រ​ឡើយ។

លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ (រូបថត៖ Reuters)

ការ​សម្រេច​ចិត្ត​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​មាន​​អស្ថិរភាព​នយោបាយ​​ដ៏​​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​​ការ​បាត់​បង់​ការ​គាំទ្រ​ជា​សាធារណៈ​សម្រាប់​គណបក្ស​ភឿ​ថៃ​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុម​គ្រួសារ​ស៊ីណាវ៉ាត្រ​​អស់​រយៈពេល​ពីរ​ទសវត្សរ៍កន្លង​មក​នេះ។ មួយ​វិញ​ទៀត យុទ្ធសាស្ត្រថ្មីនេះ ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ជាការប៉ុនប៉ងដើម្បីដោះស្រាយជម្លោះផ្ទៃក្នុងបក្ស ជា​ពិសេស​បន្ទាប់ពីការបណ្តេញលោកស្រី​ ផែថងថាន ចេញពីតំណែងជានាយករដ្ឋមន្ត្រី​កាល​ពី​ខែសីហាឆ្នាំ​២០២៥ ជុំវិញការ​បែកធ្លាយ​កិច្ច​សន្ទនាតាមទូរសព្ទជាមួយសម្ដេច​តេជា ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា។

យ៉ាង​ណា​មិញ លោកស្រី​ ផែថងថាន មិន​ទាន់​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​​របស់​គណបក្ស​​លោកស្រី​ឡើយ។

សូម​ជម្រាប​ថា នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Anutin Charnvirakul នៃគណបក្ស Bhumjaithai បាន​ដឹកនាំរដ្ឋាភិបាលភាគតិច មុន​ការបោះឆ្នោតថ្មីត្រូវបានប្រារព្ធឡើង។ លោក​ត្រូវបានគេរំពឹងថានឹងរំលាយសភានៅដើមឆ្នាំ​២០២៦ ដោយការបោះឆ្នោតទំនងជានឹងប្រព្រឹត្តទៅនៅខែមីនា ឬខែមេសាឆ្នាំក្រោយ៕

ដោយ៖ ឈាង

The post ផែថងថាន ប្រកាស​ថា ត្រកូល​ស៊ីណាវ៉ាត្រ នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​ទេ appeared first on Kampuchea Thmey Daily.

ផែថងថាន នឹងបន្តធ្វើជាប្រធានគណបក្សភឿថៃ
លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ នឹងនៅតែជាមេដឹកនាំគណបក្សភឿថៃ បើទោះជាត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃកាល​ពី​ចុងខែសីហាឆ្នាំ២០២៥​ក៏ដោយ។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់​ Bangkok Post នៅថ្ងៃ​ទី១១​ខែ​កញ្ញា។

លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ (រូបថត៖ Reuters)

បន្ទាប់ពីលោកស្រីត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រី ឥឡូវនេះគណបក្សភឿថៃកំពុងរៀបចំខ្លួន​ក្លាយជាគណបក្សប្រឆាំងក្នុងទិដ្ឋភាពនយោបាយថ្មី។

កាលពី​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០២៥​ តុលាការធម្មនុញ្ញបានបោះឆ្នោត៦ទល់​នឹង​៣​សំឡេង ដកលោកស្រី ផែថងថាន ចេញពីតួនាទីជានាយករដ្ឋមន្ត្រី។ ការ​សម្រេច​នេះ​ទាក់ទង​នឹង​ការ​លេច​ធ្លាយ​​ការ​ហៅ​ទូរសព្ទ​កាលពី​ខែ​មិថុនា ជាមួយ​​​ប្រធាន​ព្រឹទ្ធសភា​​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​បំពាន​ក្រមសីលធម៌។

មន្ត្រីគណបក្សភឿថៃ បានបញ្ជាក់ថា លោកស្រី​ ផែថងថាន នឹងបន្តដឹកនាំទៀត ដោយ​លើក​ឡើង​​ថា លោកស្រី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សមាជិកថ្នាក់​ដឹក​នាំ​​បក្ស​​ឲ្យ​បន្ត​កាន់តំណែង ក្រោយ​សភា​ថៃ​កាលពី​ថ្ងៃទី​៥​ខែកញ្ញា បានជ្រើសរើសលោក Anutin Charnvirakul ដែលជាមេដឹកនាំគណបក្ស Bhumjaithai ជានាយករដ្ឋមន្ត្រីថ្មី។

ជាមួយនឹងរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ភឿថៃបានប្រកាសពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការទទួលតួនាទីជាគណបក្សប្រឆាំងដ៏​ធំ​ជាង​គេ។ លោកស្រី ផែថងថាន បានជំរុញ​ឲ្យ​សមាជិកគណបក្សរបស់ខ្លួន​នៅតែសកម្ម និងចូលរួមក្នុងភារកិច្ចរបស់ពួកគេក្នុងសមាសភាពថ្មីនេះ៕

ដោយ៖ ឈាង

The post ផែថងថាន នឹងបន្តធ្វើជាប្រធានគណបក្សភឿថៃ appeared first on Kampuchea Thmey Daily.

​គណបក្ស​ភឿថៃ​​​​​​ថា នឹ​ងរំលាយ​សភា​​ភ្លាម បើ​​​បក្ស​ប្រជាជន​ងាកមកគាំទ្រ​ខ្លួនវិញ​​
​សារព័ត៌មានថៃ​​ដែលចេញ​ផ្សាយនៅមុន​នេះ​បន្តិច បាន​អះ​​អាងថា ​​គណបក្ស​ភឿថៃ​​ដែល​ពីមុន​ចរចា​បរាជ័យ​ជាមួយគណបក្ស​ប្រជាជន​ និង​បាន​​​ដាក់សំណើ​ទៅកាន់​ស្ថាប័ន​ព្រះមហាក្សត្រ​ដើម្បីរំលាយសភា​​បរាជ័យដែរនោះ ពេលនេះ​​​​បាន​​ប្រកាស​ថា ខ្លួន​នឹង​​ប្រកាសរំលាយ​សភា​ភ្លាមៗ​តែម្តង ពេលដែលបក្ស​ប្រជាជន​គាំទ្រ​បេក្ខភាព​​​​​នាយករដ្ឋមន្ត្រី លោក Chaikasem Nitisiri​ សម្រាប់​ការ​បោះឆ្នោ​តនាយករដ្ឋមន្ត្រី​ថ្ងៃ​​សុក្រស្អែក​នេះ​។

លោក Sorawong Thienthong អគ្គលេខាធិការគណបក្សភឿថៃ។ Khaosod

សារ​ព័ត៌មាន Khaosod លោក Sorawong Thienthong អគ្គលេខាធិការគណបក្សភឿថៃ បាននិយាយថា គណបក្សភឿថៃដែលកំពុងកាន់អំណាចកំពុងផ្តល់ជូនចុងក្រោយ​ដល់​គណបក្សប្រជាជន​​ដើម្បី​បោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោក Chaikasem Nitisiri ហើយ លោក Chaikasem នឹងរំលាយសភាភ្លាមៗបន្ទាប់ពីសេចក្តីថ្លែងការណ៍គោលនយោបាយទៅកាន់សភា។

សារព័ត៌មានថៃ Thai Enquirer បាន​ផ្សាយថា​គណបក្ស​ភឿថៃ​​បានផ្តល់សំណើ​​ថ្មី​ដល់​គណបក្ស​​​ប្រជាជន​​នៅមុន​ការ​បោះឆ្នោត​​​​ឲ្យ​បេក្ខភាព​នាយករដ្ឋមន្ត្រីថ្មី​នៅថ្ងៃស្អែក។ ​

​ក្នុងសំណើ​នោះ​ បាន​លើក​ឡើង​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​បោះឆ្នោត​ឲ្យ​បេក្ខជន​បក្សភឿថៃ លោក Chaikasem Nitisiri ជំនួស​ឲ្យ​​ការ​បោះឆ្នោ​ត​ឲ្យ​មេដឹកនាំ Anutin Charnvirakul ប្រធាន​គណបក្ស Bhumjaithai នោះ Chaikasem នឹង​រំលាយ​សភា​ភ្លាមៗ​បន្ទាប់ពី​បាន​ប្រកាស​ពី​គោលនយោបាយ​គ្រប់គ្រង​របស់​លោក​នៅក្នុង​សភា៕

រ៉ាន់ រើយ​

បេក្ខភាព​នាយករដ្ឋមន្ត្រីថៃ​​ទី៣២​​។

The post ​គណបក្ស​ភឿថៃ​​​​​​ថា នឹ​ងរំលាយ​សភា​​ភ្លាម បើ​​​បក្ស​ប្រជាជន​ងាកមកគាំទ្រ​ខ្លួនវិញ​​ appeared first on Kampuchea Thmey Daily.

​នាយករដ្ឋមន្ត្រីស្តីទីថៃ​បញ្ជាក់​ពី​ការ​ដាក់សំណើ «​រំលាយសភា»​
​នៅ​ពេលដែលបរាជ័យ​ក្នុងការ​បញ្ចុះ​បញ្ចូល​​គណបក្ស​ប្រជាជន​ (People’s Party) ដែល​ជា​បក្ស​​នយោបាយ​ធំបំផុត​នៅក្រៅរដ្ឋាភិបាល​ចម្រុះ ​ឲ្យ​គាំទ្រ​បេក្ខភាព​​នាយ​ករដ្ឋមន្ត្រី​របស់​ខ្លួន ​គណបក្ស​ភឿថៃ​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ និង​មាន​ត្រឹម​​នាយករដ្ឋមន្ត្រីស្តីទី បាន​​អះអាង​ពី​ការ​ដាក់សំណើ​​រំលាយសភា​​ទៅកាន់​ព្រះមហាក្សត្រ​ បើទោះ​បី​មានការលើក​ឡើង​កន្ងងមកថា លោក​ពុំមានសិទ្ធិពេញលេញ​ក្នុងការ​ដាក់សំណើរ​រំលាយសភា​ក៏ដោយ​។

​​សារព័ត៌មានថៃ​ជាច្រើន បាន​ផ្សាយ​នៅល្ងាច​ថ្ងៃ​អង្គារ​បង្ហាញ​ពីការ​ដាក់សំណើរ​​រំលាយ​សភា​​ទៅកាន់​ព្រះមហាក្សត្រ ដោយ​​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក Phumtham Wechayachai ​ប៉ុន្តែភ្លាម​នោះ​មានការ​ចេញ​ផ្សាយ​វិញ​ថា ​លោក​មិន​ទាន់បានសម្រេចដាក់​សំណើរ​ថ្វាយ​ព្រះមហាក្សត្រ​នៅឡើយ​ទេ នៅពេលដែល​​​គណបក្ស​​​ប្រជាជន​បាន​បដិសេធ​ដូចគ្នា​ថា គណបក្ស​នោះ​មិនទាន់​បង្ហាញ​ជំហរ​ជាក់ស្តែ​ង​ក្នុងការ​គាំទ្រ​គណបក្ស​ណាមួយនៅឡើយ​។

​​នៅ​ព្រឹក​ថ្ងៃពុធ​នេះ នៅពេលដែល​​គណបក្ស​ប្រជាជន​​បាន​​បង្ហាញ​ជំហរ​គាំទ្រ​គណបក្ស​​ភូមិចៃ​ថៃ របស់​ លោក Anutin Charnvirakul ​សម្រាប់​បេក្ខភាព​​នាយករដ្ឋមន្ត្រី​បន្ទាប់ ​បែ​ជានាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក Phumtham Wechayachai ​បាន​បង្ហាញ​ជំហរ​ដូចគ្នា​ថា លោកបាន​ដាក់សំណើរ​រំលាយសភានេះ​ទៅកាន់​ព្រះមហាក្សត្រ​​​ កាល​ពីថ្ងៃ​អង្គារ​មកម្ល៉េះ​។ ​

យោ​ងសារ​ព័ត៌មានខាវសុត​របស់​ថៃ នាយករដ្ឋមន្ត្រី​ស្តីទី Phumtham បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​​នេះ​ថា ​ការ​ដាក់​​​ស្នើ​​ព្រះរាជក្រឹត្យ​ដើម្បីរំលាយ​សភា​​កាល​ពីថ្ងៃអង្គារ​។ ​

​ក្រោយ​ការ​បញ្ចប់​អំណាចនាយករដ្ឋមន្ត្រី​ផែថងថាន លោក ​Pakorm Nilparaphan ​អគ្គលេខាធិការ​ក្រុមប្រឹក្សារដ្ឋ ដែល​ជាស្ថាប័ន​ច្បាប់​​​ផ្តល់​ប្រឹក្សា​ឲ្យរដ្ឋាភិបាល​ថៃ បាន​​អះអាងថា នាយករដ្ឋមន្ត្រី​ស្តីទី​ពុំមានសិទ្ធិគ្រប់គ្រាន់​ក្នុងការ​ដាក់សំណើរ​រំលាយសភា​នោះទេ ព្រោះតែ​​​រដ្ឋ​ធម្មនុញ្ញ​ចង្អុល​បង្ហាញតែ​​ទៅលើ​ នាយករដ្ឋមន្ត្រី​ពេញសិទ្ធិតែម្នាក់​គត់​។ ប៉ុន្តែ​កាលថ្ងៃអង្គការ​ លោក Promin Lertsuridej ​អគ្គលេខាធិការ​​នាយករដ្ឋមន្ត្រី​ បានអះអាងថា នាយករដ្ឋមន្ត្រី​ស្តីទី​ក៏មានសិទ្ធិ​ដែរ​។

​ភាពប្រទាញ​ប្រទង់​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេសថៃ​ កើត​ឡើង​បន្ទាប់​ពីតុលាការ​ធម្មនុញ្ញ​បាន​សម្រេច​បញ្ចប់​មុខ​តំណែង​​នាយករដ្ឋមន្ត្រី​ពីលោកស្រី​ ផែថងថាន​ ស៊ីណាវ៉ាត្រ ដែល​មានកំហុស​​​​រំលោភ​ក្រម​​នីតិ​វិធី​ធម្មនុញ្ញ​ដោយសារ​តែ​ការ​និយាយ​ទូរស័ព្ទ​លក្ខណៈឯកជន​ជាមួយសម្តេ​ចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា​ អំពី​ការ​ចរចា​បើក​ច្រក​ព្រំដែន​ និង ការ​ម៉ាក់​ងាយ​​ដល់​មេទ័ព​ភូមិភាគ​២ លោក Boonsin Padklang៕​

រ៉ាន់ រើយ​

The post ​នាយករដ្ឋមន្ត្រីស្តីទីថៃ​បញ្ជាក់​ពី​ការ​ដាក់សំណើ «​រំលាយសភា»​ appeared first on Kampuchea Thmey Daily.

​បក្សប្រឆាំងធំបំផុត​នៅថៃ ទាមទារដាច់ខាតឲ្យ​«រំលាយសភា និង​ធ្វើប្រជាមតិ​កែរដ្ឋធម្មនុញ្ញ​​» ជាថ្នូរ​គាំទ្រ​បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី​
គណបក្ស​ប្រឆាំង​ធំបំផុត​​របស់​ប្រទេសថៃ គឺគណបក្ស​​ប្រជាជន ​(People’s Party) ​​​កំពុង​ដាក់​ការ​តថ្លៃ​អំណាច​ចុង​ក្រោយ​ជាមួយ​គណបក្ស​ដែល​​​នៅមានសិទ្ធិ​​តែងតាំង​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ដោយ​ដាក់​ការ​ទាមទារ​ដាច់ខាត គឺ​ «ត្រូវ​រំលាយសភា​និ​ង​ធ្វើប្រជាមតិ​​ធ្វើវិសោធនកម្ម​​​រដ្ឋធម្មនុញ្ញ» ជាថ្នូរ​បោះឆ្នោត​គាំទ្រ​​​បេក្ខជន​នាយករដ្ឋមន្ត្រី​ឲ្យ​ឡើង​​កាន់​អំណាច​ ទោះបី​ក្នុងរយៈពេលខ្លី​ក៏ដោយ​។

​​លោក Thanathorn Juangroongruangkit ប្រធាន​គណបក្ស​​​​ប្រជា​ជន​ដែលជាបក្ស​ប្រឆាំងធំបំផុត​។ FB

​​លោក Thanathorn Juangroongruangkit ប្រធាន​គណបក្ស​​​​ប្រជា​ជន​ ដែល​​ត្រូវ​បាន​បង្កើត​ឡើង​​ប្រមូលផ្តុំ​តំណាង​រាស្រ្ត​​នៃ​គណបក្ស​ឆ្ពោះទៅមុខ​ (Move Forward Party) ​ដែលត្រូវ​រំលាយ​ដោយ​តុលាការ​ធម្មនុញ្ញ​កាលខែ​សីហា​ឆ្នាំ​២០២៤។​ គណបក្ស​ឆ្ពោះ​ទៅមុខ​ បាន​ឈ្នះ​ការ​បោះឆ្នោ​​ត​​កាល​ពីខែ​ឧសភា​ឆ្នាំ​២០២៣ ប៉ុន្តែ​​​ប្រធាន​គណបក្ស​​នេះ លោក ភីថា លឹមចារើនរ៉ាត បាន​រងបណ្តឹង​ជាច្រើន និង ត្រូវ​បានរារាំង​មិន​​ឲ្យ​​ឡើង​ជានាយករដ្ឋមន្ត្រី ដោយសារ​​​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ប្រឆាំង​គាត់ ព្រោះ​តែ​ការ​ប៉ុន​ប៉ង​​ធ្វើវិសោធនកម្ម​​រដ្ឋធម្មនុញ្ញ ដើម្បី​បន្ថយអំណា​ច​ក្សត្រ និង ការ​ដក​​​​អំណាច​យោធ​​ពី​​កា​រជាប់​ពាក់​ព័ន្ធ​​នយោបាយ។

​យោង​សារ​ព័ត៌មានថៃ​ ខាវសុត​ លោក Thanathorn Juangroongruangkit ​ប្រធានគណបក្ស​ប្រជាជន បានសារភាពថា លោក​បាន​ជួបជាមួយលោកថាក់ស៊ីនព្រឹកថ្ងៃសៅរ៍​នេះ​។ នៅ​ក្នុងជំនួប​នោះ ​លោក បាន​អះអាងថា លោកថាក់ស៊ីនចង់ពិគ្រោះជាមួយលោកថាតើបក្សប្រជាជននឹងបោះឆ្នោតគាំទ្រលោក Chaikasem Nitisiri ជានាយករដ្ឋមន្ត្រី​មក​ពី​គណបក្ស​ភឿថៃ​​ដែរឬទេ។

តាមការដកស្រង់សម្តី លោក Thanathorn បាននិយាយថា៖«លោកបានប្រាប់លោកថាក់ស៊ីនថា គណបក្សប្រជាជនមានជំហរច្បាស់លាស់លើបញ្ហានេះ ហើយពួកគេបានប្រកាសវាអស់រយៈពេលពីរខែមកហើយ។ លក្ខខណ្ឌ​សម្រាប់​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​ណា​មួយ​គឺ​ត្រូវ​រំលាយ​សភា​ក្នុង​រយៈពេល​បួន​ខែ​និង​ធ្វើ​ប្រជាមតិ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ នេះ​ជា​អ្វី​ដែល​លោក​ប្រាប់​ថាក់ស៊ីន»​។

​ទាំង​គណបក្សភឿថៃ និង​គណបក្ស​ភូមិចៃ​ថៃ​សុទ្ធ​តែ​បញ្ចុះ​បញ្ចូល​​គណបក្ស​​​ប្រជាជន​ ដែល​មាន​សមាជិក​សភា​ដល់​ទៅ​​១៤៣​​ក្នុងសភា​ពេលនេះ​សម្រាប់​ការ​គាំទ្រ​បេក្ខជន​របស់​ខ្លួន​ឲ្យ​ក្លាយ​ជានាយករដ្ឋមន្ត្រី ហើយ គណបក្ស​ទាំងពីរ​បាន​បង្ហាញ​​​​​​​​សញ្ញាវិជ្ជមាន​ពីការគាំទ្រ​របស់​​​គណបក្ស​ប្រឆាំង​​ដ៏ធំមួយនេះ​។​

​គណបក្សរដ្ឋមន្ត្រី​ថ្មី នឹង​ឡើង​មក​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ដើម្បី​ត្រៀម​ខ្លួន​ប្រកាសរំលាយ​​​រដ្ឋសភា ដើម្បី​បើក​ផ្លូ​វ​​ឲ្យ​មានការ​បោះឆ្នោត​សភា​ឡើង​វិញ​ក្នុង​រង្វង់​​ប៉ុន្មានខែ​ខាងមុខ​នេះ​ ពោល​គឺ​​​​​​នៅ​មុន​អាណត្តិ​ជាង​១ឆ្នាំ ដែល​​អាណត្តិ​​​រដ្ឋាភិបាល​​នេះ​​នឹង​ផុតនៅខែ​ឧសភា​ឆ្នាំ​២០២៧​។

​មូល​ហេតុ​ដែលត្រូវ​ការ​បោះឆ្នោត​ជ្រើស​រើស​​​នាយករដ្ឋមន្ត្រីផ្លូវការ​ ដើម្បីរំលាយសភា ដោយសារតែ​នាយករដ្ឋមន្ត្រី​ស្តីទី​គ្មាន​សិទ្ធិអំណាច​ក្នុងការ​ប្រកាសរំលាយសភា​​​នោះទេ​ ហើយ​ អំណាច​នេះ​​ត្រូវ​បាន​ប្រគល់​សិទ្ធិ​ទៅដល់​នាយករដ្ឋមន្ត្រី​ដែលទទួលបាន​ការ​ទុកចិត្តពីសភា​តែមួយ​គាត់៕

រ៉ាន់ រើយ

លោកថាក់ស៊ីន ​រៀបចំខ្លួន​ឲ្យកូនស្រី​ឡើង​កាន់តំណែង​នាយករដ្ឋមន្ត្រី​កាលពីសីហា​ឆ្នាំ​២០២៤។

The post ​បក្សប្រឆាំងធំបំផុត​នៅថៃ ទាមទារដាច់ខាតឲ្យ​«រំលាយសភា និង​ធ្វើប្រជាមតិ​កែរដ្ឋធម្មនុញ្ញ​​» ជាថ្នូរ​គាំទ្រ​បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី​ appeared first on Kampuchea Thmey Daily.

​បក្ស​​ភឿថៃ​និង​​ភូមិចៃ​ថៃ​​កំពុង​ប្រជែង​កៅអី​នាយករដ្ឋមន្ត្រីថៃ​
​ការ​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​​ថៃ​ទី​៣២ បាន​​កើត​ឡើង​ជាថ្មី​​​ក្នុង​នយោបាយ​ថៃ ខណៈពេល​នេះ​ ​គណបក្ស​ភឿថៃ​​កំពុង​​ជជែក​​​ជា​គណបក្ស​​​​ប្រជាជន (People Party) ដែល​​កើត​ចេញ​ពី​អតីត​គណបក្ស​​​​​ Move Forward ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​​រំលាយ​​កាល​​ខែសីហា​ឆ្នាំ​២០២៤ និង​ដាក់​បម្រាម​មិនឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ធ្វើ​នយោបាយ​រយៈពេល​​១០ឆ្នាំ ដោយសារ​តែ​ការ​ប៉ង​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បន្ថយ​អំណាច​ព្រះមហាក្សត្រ​។

​​​​សារព័ត៌មាន Khaosod English ​ដោយ​ការ​ស្រង់សម្តី​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក ​​Phumtham Wechayachai បានផ្សាយ​ថា ​គណបក្ស​​​ភឿថៃ​​មាន​ផែន​ការ​​ជជែក​ជាមួយ​គណបក្ស​​ប្រជាជន​​ដើម្បី​​គាំទ្រ​ដល់​ការ​បង្កើន​​​រដ្ឋាភិបាល​ថ្មី​មួយ។

​​សេចក្តីរាយការណ៍​នោះ ក៏បាន​រំលេច​នូវ​​​​​លទ្ធភាព​​ដែល​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រ ​ដែលត្រូវ​បាន​គេ​ជឿថា ជា​អ្នក​កាច់ចង្កូត​គណបក្ស​ភឿថៃ​ មាន​ផែន​ការ​ជួប​​​​ជជែក​ជាមួយ​ លោក Thanathorn Juangroongruangkit ​មេដឹកនាំ​​គណបក្ស​ប្រឆាំងនៅរសៀលថ្ងៃសៅរ៍​ទី​៣០ខែសីហានេះ​​​។

​ក្នុងករណី​គណបក្ស​ទាំងពីរ​នេះ​រូប​រួម​គ្នា គេ​នឹង​មានអាសន្នសភា​សរុប​ចំនួន ២៨៥ ពីគណបក្ស​​​ភឿថៃ​ចំនួន​​១៤២ នាក់ និង​​គណបក្ស​​​ប្រជាជន​ចំនួន​​១៤៣​។​ ការ​រួម​គ្នា​របស់​ពួក​គេ​​​គ្រប់គ្រាន់​ក្នុង​​​បោះឆ្នោ​តគាំទ្រ​​ដល់​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី។

ជាមួយគ្នា​នេះ ​​តាមការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ The Nation គណបក្សភុមចៃថៃ ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) ​ដែល​បាន​អះអាងថា​​ គណបក្សភូមិចៃថៃបានទទួលការគាំទ្រពីសមាជិកសភាចំនួន ២៧៩ នាក់ ដែល​អាច​មាន​ចំនួន​កូរ៉ុម​គ្រប់​គ្រាន់​គាំទ្រ​ ធ្វើឱ្យលោក អានុទីន ឆានវីរ៉ាកុល ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី​សម្រាប់​ការ​ដឹកនាំរដ្ឋាភិបាលថ្មី។

ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ បេក្ខជនត្រូវទទួលបានសំឡេងគាំទ្រលើសពីពាក់កណ្តាលសមាជិកសភា ស្មើនឹងជាង២៤៧សំឡេង ក្នុងចំណោមសមាជិកសភាតំណាងរាស្ត្រសរុប៤៩២នាក់។

​ប្រទេសថៃ​បាន​ធ្លាក់​ចុះ​ទៅក្នុងវិបត្តិនយោបាយ​​​បាត់បង់​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​ថៃ​​ដែលមានសមាជិក​​៩រូប បាន​​​បោះឆ្នោត​​លើ​ការ​សម្រេច​បណ្តេញ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ​ ចេញពីតំណែង ដោយ​ចោទប្រកាន់​ពី​ការ​រំលោភក្រមរដ្ឋធម្មនុញ្ញ ដោយសារ​តែ​អតីត​នាយករដ្ឋមន្ត្រី​ផែថងថាន បាន​និយាយទូរស័ព្ទ​ជាលក្ខណៈឯកជន​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និយាយពីបញ្ហាជាតិ និង​ បាន​ទម្លាក់​​កំហុស​​ទៅលើ​​មេបញ្ជាការ​ភូមិថៃ​លោក ប៊ុនស៊ីន ផាតក្លាង​។

បច្ចុប្បន្ននេះ​​មាន​បេក្ខភាព​៥​រូប​ដែលអាច​ក្លាយ​ជានាយករដ្ឋមន្ត្រី​ថៃ រួម​មាន​ លោក ឆៃកាសែម នីទីស៊ីរី (Chaikasem Nitisiri) ជាបេក្ខជនមក​ពី​បក្សភឿថៃ​។ ទី២ គឺ​ លោក អានុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) នៃ​គណបក្ស​​ភូមិចៃថៃ​។ បេក្ខជន ៣នាក់ទៀត មាន លោក ពីរ៉ាផាន់ សាលីរ៉ាថាវីបាហ្គា (Pirapan Salirathavibhaga) រដ្ឋមន្ត្រីក្រសួងថាមពលបច្ចុប្បន្ន ជាមេដឹកនាំបក្សជាតិថៃរួបរួម និង លោក ប្រាយុធ ចាន់អូចា (Prayuth Chan-ocha) ​មកពីគណបក្ស​ថៃ​រួបរួម​ដូចគ្នា។ លោក ប្រាយុធ អតីតនាយករដ្ឋមន្ត្រីដែលបានដឹកនាំរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីឆ្នាំ២០១៤ និង​បច្ចុប្បន្ន​ជាសមាជិក​នៃ​ក្រុមប្រឹក្សា​រាជបល្ល័ង្ក​របស់​ស្តេច​ថៃ​។ បេក្ខជន​ចុងក្រោយ​គឺ​ លោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit)ជាបេក្ខជនរបស់បក្សប្រជាធិបតេយ្យ។

រ៉ាន់ រើយ​

The post ​បក្ស​​ភឿថៃ​និង​​ភូមិចៃ​ថៃ​​កំពុង​ប្រជែង​កៅអី​នាយករដ្ឋមន្ត្រីថៃ​ appeared first on Kampuchea Thmey Daily.

ខ្សែ​ស៊ីណាវ៉ាត្ររបស់​លោក ថាក់ស៊ីន ត្រូវ​គេ​ដក​ចេញ​ពី​រដ្ឋាភិបាល​ថៃ​ចំនួន​៥លើក
បើ​រាប់​​ទាំងអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ព្រម​ទាំង​សមាជិកនៃគ្រួសារស៊ីណាវ៉ាត្រ ឬគណបក្សសម្ព័ន្ធមិត្តជិតស្និទ្ធ ខ្សែ​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​នៅ​ប្រទេស​ថៃ​មួយ​នេះ ត្រូវបានដកចេញពីថ្នាក់ដឹកនាំរដ្ឋាភិបាលសរុបចំនួន ៥​ដងចាប់តាំងពីឆ្នាំ​២០០៦។ ការដកតំណែងទាំងនេះពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាចំនួន២​លើក និងការកាត់ក្តីចំនួន៣​លើក​ពីតុលាការធម្មនុញ្ញ។

លោកស្រី ផែថងថាន, លោក ថាក់ស៊ីន និង​លោកស្រី យីងឡាក់ (រូបថត៖ Reuters)

ការដកគ្រួសារថាក់ស៊ីនចេញពីរដ្ឋាភិបាលថៃ មាន​ដូចជា៖

ថាក់ស៊ីន ស៊ីណាវ៉ាត្រ (២០០៦)៖ លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយរដ្ឋប្រហារយោធាត្រឹមតែ​៦​ខែក្នុងអាណត្តិទីពីររបស់គាត់ ខណៈដែលគាត់នៅក្រៅប្រទេស។ គណបក្សរបស់គាត់គឺ Thai Rak Thai ក្រោយមកត្រូវបានរំលាយ ហើយគាត់ត្រូវបានរារាំងមិន​ឲ្យ​ធ្វើនយោបាយ និង​ត្រូវបានកាត់ទោសកំបាំងមុខពីបទពុករលួយ។

Somchai Wongsawat (២០០៨)៖ ប្អូនថ្លៃរបស់លោក ថាក់ស៊ីន គឺលោក Somchai បានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ​២០០៨ ជាមួយនឹងគណបក្សអំណាចប្រជាជន (PPP) ដែលគាំទ្រលោក ថាក់ស៊ីន។ លោកត្រូវបានដកចេញពីតំណែងប៉ុន្មានខែក្រោយមក ដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានរំលាយគណបក្ស PPP ផងដែរសម្រាប់ការលួចបន្លំការបោះឆ្នោត។

យីងឡាក់ ស៊ីណាវ៉ាត្រ (២០១៤)៖ ប្អូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយតុលាការធម្មនុញ្ញពីបទរំលោភអំណាច។ សេចក្តីសម្រេចនេះ បានកើតឡើងប៉ុន្មានសប្តាហ៍មុនរដ្ឋប្រហារយោធាមួយផ្សេងទៀត ដែលបានផ្តួលរំលំរដ្ឋាភិបាលទាំងមូលរបស់គាត់។

Srettha Thavisin (២០២៤)៖ ដ្បិត​មិនមែនជាសមាជិកគ្រួសារស៊ីណាវ៉ាត្រ លោក Srettha គឺជានាយករដ្ឋមន្ត្រីរបស់​គណបក្សភឿថៃ ដែលគាំទ្រដោយថាក់ស៊ីន។ គាត់​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ដក​ចេញ​នៅ​ខែ​សីហា​ឆ្នាំ​២០២៤ ដោយ​បើក​ផ្លូវ​​​ឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។

ផែថងថាន ស៊ីណាវ៉ាត្រ (២០២៥)៖ កូនស្រីរបស់លោកថាក់ស៊ីន​រូប​នេះ ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយតុលាការធម្មនុញ្ញ។ តុលាការ​បាន​សម្រេច​ថា​លោកស្រី​បាន​បំពាន​លើ​ច្បាប់​ក្រមសីលធម៌​ ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​​សារ​សំឡេង​​​​តាម​​​ទូរសព្ទ​​​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា៕

ដោយ៖ ឈាង

The post ខ្សែ​ស៊ីណាវ៉ាត្ររបស់​លោក ថាក់ស៊ីន ត្រូវ​គេ​ដក​ចេញ​ពី​រដ្ឋាភិបាល​ថៃ​ចំនួន​៥លើក appeared first on Kampuchea Thmey Daily.