លោកស្រី ​ផែថងថាន ស៊ីណាវ៉ាត្រ Archives - Kampuchea Thmey Daily

​​​ទូតចិន​នៅបាងកក ​បង្ហាញ​ភាព​ល្អូកល្អិន​ជាមួយ​មេដឹកនាំ​ថ្មីនៃ​បក្ស​ភឿថៃ​របស់​លោកថាក់ស៊ីន​​​
​ចិន​​បង្ហាញ​ភាព​ល្អូកល្អិន​ជាមួយ​គណបក្ស​ភឿថៃ​ (Pheu Thai) ដែល​ត្រូវ​គេ​ដឹងថា បង្កើត​ឡើង​​ដោយ​​​អតីត​​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែល​​​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​តែ​​សំណុំ​​រឿង​​​ស៊ូក​ប៉ាន់​​​​ បន្ទាប់ពីគណបក្ស​នេះ​​​បាន​​ជ្រើស​រើស​​មេដឹកនាំ​ថ្មី​ ​និង​​​បង្ហា​ញ​ពី​​​នយោបាយសេរីនិយម​​​។ ​

​​​ឯកអគ្គរដ្ឋទូត​​​​ចិន លោក Chang Chianwei (ឆ្វេង) បានជួប​​ជាមួយ​មេដឹកនាំថ្មីនៃគណបក្ស​ភឿថៃ លោក Chulphan Amrawiwat។ ស្ថានទូតថៃ​នៅបាងកក​

​ផ្អែក​តាម​​ការ​បង្ហោះសារ​របស់​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​បាង​កក ​​ឯកអគ្គរដ្ឋទូត​​​​ចិន លោក Chang Chianwei បានជួប​​ជាមួយ​មេដឹកនាំថ្មីនៃគណបក្ស​ភឿថៃ រួម​មាន លោក Chulphan Amrawiwat ប្រធានគណបក្ស​ទើប​ជាប់ឆ្នោត លោក Chakrapong Saengmani អនុប្រធានគណបក្ស និងលោក Marit Sengiamphong អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និង​ជាថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ​​។ គណបក្ស​​ភឿថៃ​បាន​​ធ្វើសមាជ​​​គណបក្ស​កាល​ពីចុងខែ​​​តុលា​ ក្រោយ​ការ​លាលែង​តំណែង​ប្រធានបក្ស​​របស់​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលថ្ងៃទី​២០ខែ​​តុលា​។

​​គណបក្ស​​ភឿថៃ​​ជា​គណបក្ស​​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេសថៃ ដោយ​ការ​​ឈ្នះឆ្នោត​ជា​បន្តបន្ទាប់​​​តាំង​ពី​ការ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញក្រោយ​ការ​​គ្រប់គ្រង​ដោយរបបយោធា​​​ជាច្រើនឆ្នាំ។ ក្នុងការ​បោះឆ្នោត​ចុងក្រោយ​កាល​ឆ្នាំ​២០២៣ គណបក្ស​ភឿថៃ ក៏​បាន​ឈ្នះឆ្នោតលំដាប់លេខ​រៀងទី២​ និង​បានដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​ថៃ​​ ​បន្ទាប់​ពីតុលាការធម្មនុញ្ញ​សម្រេច​​ព្យួរ​​​បេក្ខភាព​​​​​របស់​លោក ភីថា លឹមចារើនរ៉ាត ប្រធាន​គណបក្ស​​​​ឆ្ពៅទៅមុខ​ (Move Forward Party) ​ដែលឈ្នះការ​បោះឆ្នោត​ ហើយ​ក្រោយមក គណបក្ស​​ដ៏​មាន​ឥទ្ធិពលនោះ​​ក៏ត្រូវរំលាយ​ដោយ​​​តុលាការ​ធម្មនុញ្ញ​។

​​ក្នុងជំនួប​​រវាង​ឯកអគ្គរដ្ឋ​​ទូតចិន និង​ប្រធានគណបក្ស​ភឿថៃ​ថ្មី តាមការ​ចេញ​ផ្សាយ​​របស់​ស្ថានទូត​ចិន ​​ឯកអគ្គរដ្ឋទូត​ចិន​បានបញ្ជាក់ជាថ្មីថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយគណបក្សនយោបាយនានាក្នុងប្រទេសថៃ រួមទាំងគណបក្សភឿថៃ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនយោបាយរបស់ប្រជាជនចិន-ថៃ សម្រាប់អនាគតគ្នាទៅវិញទៅមក និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងចិន-ថៃ។

​តាមការចេញផ្សាយ​នោះ ​មេដឹកនាំ​​គណបក្ស​​ភឿ​ថៃ​បាន​លើក​ឡើង​ថា ខ្លួន​តែងតែ​ផ្តល់​អាទិភាព​ដល់​ភាពជា​ដៃគូ​ជាមួយ​គណបក្ស​ប្រជាជនថៃ (People’s Party) ហើយ​ក្រុម​មេដឹកនាំ​ថៃ​ថ្មី​នឹង​ពង្រឹង​ការផ្លាស់ប្តូរ​រវាង​គណបក្ស​ទាំងពីរ។ ​

​គណបក្ស​ប្រជាជន​ថៃ​ដែល​ជា​គណបក្ស​​​​ប្រឆាំង​ធំបំផុត ទើប​​បង្កើតឡើង​ក្រោយ​រំលាយ​គណបក្សឆ្ពោះទៅមុខ ហើយ​គណបក្ស​នេះ​​ក៏បាន​បោះឆ្នោត​គាំទ្រ​ លោក អានុទីន ឆានវីរៈគុល ​​​ឲ្យ​ឡើង​ធ្វើជានាយករដ្ឋមន្ត្រី​​ដឹកនាំ​រដ្ឋាភិបាល​​ក្រោម​កិច្ច​សន្យា​​​រយៈពេល​ត្រឹម​៤ខែ​ប៉ុណ្ណោះ។ ​

តាមការ​គ្រោង​ទុក រដ្ឋាភិបាល​ថៃ​​​បច្ចុប្បន្ន​នឹងមាន​​​អាយុ​ដល់ថ្ងៃទី​​៣១ខែមករា​ឆ្នាំ​២០២៦ ជា​ពេល​ដែល នាយករដ្ឋមន្ត្រី​អានុទីន ​សន្យា​ប្រកាសរំលាយសភា​ដើម្បី​បើក​ផ្លូវ​ឲ្យ​​​មានការ​បោះឆ្នោត​ឡើង​វិញ៕

រ៉ាន់ រើយ​

The post ​​​ទូតចិន​នៅបាងកក ​បង្ហាញ​ភាព​ល្អូកល្អិន​ជាមួយ​មេដឹកនាំ​ថ្មីនៃ​បក្ស​ភឿថៃ​របស់​លោកថាក់ស៊ីន​​​ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី​ស្តីទីពេល​ផ្ទុះ​អាវុធ​ជាមួយកម្ពុជា​ ពេលនេះ Natthapol Nakpanich កាន់តំណែង​ជារដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​ពេញលេញ​​
​​លោក Natthapol Nakpanich បាន​ចូល​កាន់​តំណែង​ជា​​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ថៃ​ពេញ​លេញ​ ក្រោម​រដ្ឋាភិបាល​​របស់​នាយករដ្ឋមន្ត្រី​ ​លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) ដែល​អាច​កាន់​អំណាច​​ត្រឹម​តែ​រយៈពេល៤ខែ​​ ដើម្បីរំលាយសភា​​បើកផ្លូវឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ។

​​ជារដ្ឋមន្ត្រី​ស្តីទី​ក្នុង​​​អំឡុងពេលផ្ទុះ​អាវុធ​ជាមួយ​កម្ពុជា លោក Natthapol Nakpanich បាន​កាន់តំណែង​​ជា​​​អនុរដ្ឋមន្ត្រីក្រោម​ការ​ដឹកនាំ​របស់​អតីត​​នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន និង ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលជា​​ដឹកនាំ​​នៃ​គណបក្ស​ភឿថៃ ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​​​​ប្រកប​ដោយភាព​ចម្រូង​ចម្រាស​រយៈពេល​​ជាង​២​ឆ្នាំ​។

លោក Natthapol Nakpanich ​រដ្ឋមន្ត្រី​ការពារជាតិថៃ​។ The Standard

​នាយករដ្ឋមន្ត្រី​ថៃ​ លោក អានុទីន ចានវីរៈគុល ដែល​​​ប្រកាស​រំលាយ​សភា​នៅចុង​ខែ​មករា​​ឆ្នាំ​​២០២៦ បាន​ដឹកនាំ​រដ្ឋាភិបាល​សំឡេងភាគតិច​ និង​មិនបាន​ស្វះ​ស្វែ​ងរក​ការ​ចែក​រំលែក​អំណាច​​ទូលំទូលាយ​ជាមួយ​គណបក្ស​​ផ្សេង​ៗ​ក្នុងរដ្ឋាភិបាល​ចម្រុះ​របស់​លោក​នោះទេ ដោយ​​ផ្លាស់ប្តូរ​​រដ្ឋមន្ត្រី​សំខាន់​ៗមួយចំនួន​ប៉ុណ្ណោះ ហើយ​​ថ្នាក់ដឹកនាំ​ក្រសួង​មួយ​ចំនួន​ក៏នៅរក្សា​​ទុកតាម​រដ្ឋាភិបាល​​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​។

​ក្នុងអំឡុង​ពេលដែល​ មហាក្សត្រ​ថៃ​បាន​​ចេញ​​​រាជក្រឹត្យ​តែង​តាំង​ការរុះ​រើ​សមា​​សភាព​គណៈរដ្ឋមន្ត្រី​ថៃ​​​របស់​អតីត​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលថ្ងៃទី​៣០ខែ​មិថុនា​ ដោយ​​​​រដ្ឋមន្ត្រី​ការពារជាតិ លោក​ Phumtham Wechayachai ​ទៅដឹកនាំ​ក្រសួងមហាផ្ទៃ​ ក្រោយ​លោក អានុទី​ន ប្រកាសដកខ្លួន​ចេញ​ពីរដ្ឋាភិបាលចម្រុះ​​ដឹកនាំ​ដោយ​គណបក្សភឿថៃ​ ក្រោយ​បែក​សារសន្ទនា​របស់​លោកស្រី​ ផែថងថាន​ ស៊ីណាវ៉ាត្រ ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ជុំវិញ​ការ​ចរចា​​​​បើក​ព្រំដែន​ដែល​យោធា​ថៃ​ បានសម្រេច​បិទ​ជាឯកតោភាគី​កាល​ពីថ្ងៃទី​៧ខែ​មិថុនា​២០២៥។

ក្រោយ​ការ​ចាកចេញ​របស់ លោក​ Phumtham Wechayachai ​ជា​រដ្ឋមន្ត្រី​ក្រសួងការ​ពារជាតិ តំណែងនេះ​ត្រូវ​នៅទំនេរ ដោយ លោក Natthapol Nakphanit កាន់តំណែង​ជា​​​អនុរដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីស្តីទី​។

ក្នុងអំឡុង​ពេល​​​នោះ​​ជម្លោះ​ព្រំដែន​ថៃ​និង​កម្ពុជា​​ បាន​កើន​ឡើង​នូវភាព​តានតឹង​យ៉ាងខ្លាំង ជា​ពិសេស​ការ​ប្រើ​ពាក្យសម្តី​បង្កហេតុ​​របស់​​មេ​បញ្ជាការ​ភូមិភាគ២ ប៊ុនស៊ីន ផាតក្លាង របស់​ថៃ ដែល​បាន​​បញ្ជា​​ឲ្យ​មានសកម្មភាព​បង្ក​ហេតុ​ជាច្រើន​ ដូចជា​ការ​រាយបន្លាលួស​​នៅ​ប្រាសាទ​តាមាន់ធំ  រហូតដល់​មាន​​ផ្ទុះ​អាវុធ​​​ទ្រង់ទ្រាយធំ​ពីថ្ងៃទី​២៤ដល់ថ្ងៃទី​២៨ខែ​​កក្កដា​​​២០២៥៕

រ៉ាន់ រើយ​

The post រដ្ឋមន្ត្រី​ស្តីទីពេល​ផ្ទុះ​អាវុធ​ជាមួយកម្ពុជា​ ពេលនេះ Natthapol Nakpanich កាន់តំណែង​ជារដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​ពេញលេញ​​ appeared first on Kampuchea Thmey Daily.

​ក្រុមការងារ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ​ ​រើរបស់រប​រ​ចេញ​ពីវិមានរដ្ឋាភិបាល​ថៃ​​
​យោង​សេចក្តីរាយការណ៍​របស់​សារព័ត៌មានថៃ​ ខាវសុត នៅថ្ងៃទី​​៦ខែកញ្ញានេះ ក្រុមការងារ​​របស់​​អតីតនាយករដ្ឋមន្ត្រី​ ផែថងថាន ស៊ីណាវ៉ាត្រ បាន​ចាប់ផ្តើមរើ​របស់​របរ​​ចេញពីវិមាន​រដ្ឋាភិបាល ​១ថ្ងៃ​​បន្ទាប់​ពីសភា​​​​បោះឆ្នោតគាំទ្រ​លោក អានុទីន ចាន​វីរៈគុល​ (Anutin Charnvirakul) ​ឲ្យ​ឡើង​​​ជា​​នាយករដ្ឋមន្ត្រី​ជំនួស​លោកស្រី។​

​បុគ្គលិក​របស់អតីតនាយករដ្ឋមន្ត្រី ផែថងថាន បានរើ​​រូប​ថត​ចេញ​ពីវិមានរដ្ឋាភិបាល​។ Khaosod

​​​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ បានធ្លាក់ពីអំណាច​​នាយករដ្ឋមន្ត្រីថៃ​ ដោយ​អំណាច​សាល​ក្រម​តុលាការ​​ធម្មនុញ្ញ​កាល​ថ្ងៃទី​​២៩ខែសីហា​ ដោយ​ចៅក្រម​​ ៦​រូប​​​ក្នុងចំណោម​៩រូប​ បាន​បោះឆ្នោតដកលោកស្រី​ ផែថងថាន ​ពីអំណាច​ជុំ​ការ​ចោទ​ប្រកាន់​ពីសមាជិក​ព្រឹទ្ធសភា​​​ដែល​ប្តឹង​លោកស្រីពី​បទ​ប្រព្រឹត្ត​ប្រាសចា​ក​​ក្រម​រដ្ឋធម្មនុញ្ញ​ ដោយសារ​តែ​ការ​និយាយទូរស័ព្ទ​ជា​លក្ខណៈឯកជន​ជាមួយសម្តេច​ តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​។

​​សេចក្តីរាយការណ៍​របស់​ខាងសុត បាន​ឲ្យដឹងថា សមាជិកនៃអតីត​រដ្ឋាភិបាល​ចម្រុះ​ របស់លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) បានបញ្ជូនកម្មករឱ្យរើរបស់របរចេញពីវិមានរដ្ឋាភិបាលកាលពីថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីសភាតំណាងបានបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២​​កាលថ្ងៃទី​៥ខែកញ្ញា​។ ទន្ទឹមនឹងនេះ បុគ្គលិកបានមកសម្អាត និងជំនួសម៉ាស៊ីនត្រជាក់ AC ទាំងនៅក្នុងអគារវិមានរដ្ឋាភិបាល​ថៃ Thai Khu Fah និងអគារ​ផ្សេងៗ​ទៀត​។

​ទោះជាបែបណា លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២​​ នឹង​កាន់​អំណាច​ត្រឹមតែ​​៤ខែ​ប៉ុណ្ណោះ មុន​ការ​រំលាយសភា​ដើម្បី​បើក​ផ្លូវ​ឲ្យ​មានការ​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ តាមលក្ខខណ្ឌ​យល់​ព្រម​ជាមួយ​​គណបក្ស​ប្រជាជន​​ដែល​ជាបក្ស​ប្រឆាំង​​ដែល​​បោះឆ្នោត​ក្នុងសភា​​គាំទ្រ​ខ្លួន​នោះ​៕​

​រថយន្ត​​​​របស់​កម្មករ​លោកស្រីផែថងថាន ដឹក​​សម្ភារៈចេញ​ពីវិមានរដ្ឋាភិបាល។ Khaosod

The post ​ក្រុមការងារ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ​ ​រើរបស់រប​រ​ចេញ​ពីវិមានរដ្ឋាភិបាល​ថៃ​​ appeared first on Kampuchea Thmey Daily.

​លោក ថាក់ស៊ីន ជួប​​ជុំ​​បក្ស​​​នយោបាយ​ក្នុងរដ្ឋាភិបាល​​​ចម្រុះ​ល្ងាច​នេះ ស្រប​​ពេលនយោបាយ​​ថៃ​កាន់តែ​តាន​តឹងខ្លាំង​
​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ ​​​ដែល​ជា​​ឱពុក​របស់នាយករដ្ឋមន្ត្រី​ព្យួរតំណែង​ ផែថងថាន​ ស៊ីណាវ៉ាត្រ បន្ត​បង្ហាញ​​​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ក្នុង​ប្រទេស​ថៃ ដោយ​ត្រូ​វ​ចូល​រួម​​​​ពិសារ​អាហារ​​ពេលល្ងាចរួម​គ្នា​​នៅល្ងាច​នេះ​ជាមួយ​បណ្តា​​​​មន្ត្រី​នៃ​​គណបក្ស​​នយោបាយ​ក្នុងរដ្ឋាភិបាល​ចម្រុះ​ដែល​ហាក់​​មានភាព​រង្គោះរង្គើ​យ៉ាង​ខ្លាំង​។​

​លោក​ថាក់ស៊ីន និង កូនស្រី ផែថងថាន ​ក្នុងពេលបង្ហាញ​ខ្លួន​ជាសាធារណៈលើក​ដំបូង ក្រោយ​ការ​ព្យូរអំណាច​ផែថងថាន។ FB

​ការ​បង្ហាញ​ខ្លួន​ជាញឹកញាប់​​ជាសាធារណៈ​​របស់​លោក​ថាក់ស៊ីននាពេលនេះ ​គឺ​ស្របគ្នា​នឹង​​​​នយោបាយ​របស់​ប្រទេសថៃ​កាន់​តែ​មានភាព​មិនច្បាស់​លាស់​​​ក្រោម​ការ​ដឹកនាំ​របស់​ លោកស្រី ផែថងថាន ​ស៊ីណាវ៉ាត្រ ដែល​ជា​កូនស្រី​ពៅ​របស់​​លោក និង​​​ស្របពេលដែល​រូប​លោក​​ ថាក់​ស៊ីន ស៊ីណាវ៉ាត្រ​ ផ្ទាល់​​ប្រឈម​កា​រកាត់​ក្តី​​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រមាថស្តេច​ និង សំណុំរឿង​ព្រហ្មទណ្ឌ​​​កុហក​​តុលា​ការ​ដោយសារ​តែ​សម្រាក​ព្យាបាល​​នៅ​​មន្ទីរ​ពេទ្យ​ប៉ូលិស​ដើម្បី​គេ​ចវេះ​ពី​ការ​ជាប់ពន្ធ​នាគារ ដោយសារ​​ក្នុង​សំណុំរឿង​ពុក​រលួយ​ដែលត្រូវ​បាន​ផ្តន្ទាទោស​ក្រោយ​លោក​ត្រឡប់​ចូលប្រទេសវិញ​នោះ។

​តាម​​ការ​ចេញផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្តិ៍ ​លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីដែល​ប្រឈម​ផ្លូវ​ច្បាប់​ដ៏​ក្រាស់ខ្មឹកនោះ នឹងចូលរួម​ពិសាអាហារពេលល្ងាចជាមួយគណបក្សចម្រុះ ដែលគ្រោងធ្វើនៅ​ល្ងាច​​ថ្ងៃអង្គារ​នេះ​។

​​សារ​ព័ត៌មាន​ថៃនេះ បាន​ដកស្រង់សម្តី លោក Wisut Chainaroon ​ដែល​ជា​មន្ត្រី​នៃ​គណបក្សភឿថៃ​​ បានបញ្ជាក់​ពី​វត្តមាន​របស់​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ និង​​បាន​ច្រានចោល​ការ​ព្រួយ​បារម្ភ​ថា វត្តមាន​របស់​លោក ថាក់ស៊ីន អាច​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ​ជា​ការ​ប៉ុនប៉ង​ដើម្បី​គ្រប់គ្រង​លើ​គណបក្ស ឬ​រដ្ឋាភិបាល​របស់​លោក។

​ក្នុងការ​ចេញ​មុខ​ចេញ​មាត់​ជាសាធារណៈ​​ចុងក្រោយ​នេះ លោក ថាក់​ស៊ីន បាន​បង្ហាញ​​ពី​ផែនការ​​​ដោះស្រាយវិបត្តិនយោបាយថៃ និង ការ​ដោះស្រាយ​​បញ្ហា​សង្គម​ថៃ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​ប្រេះ​ឆា​យ៉ាងខ្លាំង ដែល​អាច​នាំ​ទៅដល់​វិបត្តិធ្ងន់ធ្ងរ​នាំ​ទៅអន្តរាយសេដ្ឋកិច្ច និង​វិបត្តិសង្គមធ្ងន់ធ្ងរ បណ្តាលមក​ពី​​អស្ថេរភាព​នយោបាយ​នាពេលនេះ។

ឆ្លើយតបនឹងការរិះគន់ថា វត្តមានរបស់លោកថាក់ស៊ីន អាចត្រូវបានគេមើលឃើញថាមានឥទ្ធិពល ឬគ្របដណ្ដប់លើគណបក្ស និងរដ្ឋាភិបាល លោក Wisut បានបញ្ជាក់យ៉ាងច្បាស់ថា ការចែករំលែកអាហារ និងការសន្ទនាគ្នា មិនមែនមានន័យថា ការគ្រប់គ្រងនោះទេ។

តាមការ​ដកស្រង់​របស់​​បាងកកប៉ុស្តិ៍ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ភុមថាំ វិច្ឆាយ៉ាឆៃ (Phumtham Wechayachai) ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី​ស្តីទី​ បាននិយាយថា អាហារពេល​ល្ងាច​របស់សម្ព័ន្ធ​គណបក្សគឺជាផ្នែកមួយនៃដំណើរការធម្មតាដែលអនុញ្ញាតឱ្យសមាជិកសភាមកពីគណបក្សចម្រុះជួបប្រជុំ បង្កើតទំនាក់ទំនង ជំរុញទំនាក់ទំនង និងផ្លាស់ប្តូរទស្សនៈ និងគំនិត៕​

​រ៉ាន់ រើយ​

លោកថាក់ស៊ីន ស្តាប់​កូនស្រី ពន្យល់​។

The post ​លោក ថាក់ស៊ីន ជួប​​ជុំ​​បក្ស​​​នយោបាយ​ក្នុងរដ្ឋាភិបាល​​​ចម្រុះ​ល្ងាច​នេះ ស្រប​​ពេលនយោបាយ​​ថៃ​កាន់តែ​តាន​តឹងខ្លាំង​ appeared first on Kampuchea Thmey Daily.

​​​​​នៅ​មុន​ដាក់​ការឆ្លើយ​បំភ្លឺ​​​ទៅតុលាការធម្មនុញ្ញ​ ​ផែថងថាន ប្រឈម​សម្ពាធ​​ឲ្យ​ចុះ​ចេញ​ពីអំណាច​
​មុន​ដល់​ថ្ងៃ​​​ឱសានវាទ​ដែល​​​​នាយករដ្ឋមន្ត្រី​​ ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវ​​ដាក់​ការឆ្លើយ​បំភ្លឺ​ទៅកាន់​តុលាការ​ធម្មនុញ្ញនៅថ្ងៃទី​​១៥ខែ​កក្កដា ​លទ្ធ​​ផល​​ស្ទង់មតិ​​​​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ជាបន្តបន្ទាប់ បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រជាប្រិយភាព​​របស់​​នាយករដ្ឋមន្ត្រី​ បាន​ធ្លាក់​ចុះ​យ៉ាងគំហុក និង​ទាមទារ​​ឲ្យ​ចុះ​ចេញ​ពី​អំណាច​។

លោកស្រី ផែថងថាន ថ្វាយកម្រងផ្កា​ដល់​មហាក្សត្រថៃ​។ FB

តុលាការ​ធម្មនុញ្ញ​បានសម្រេច​ព្យួរតួនាទី​​​របស់​​​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ​​កាល​ថ្ងៃទី​១ខែកក្កដា​ ដោយ​​លទ្ធផល​បោះឆ្នោត៧​​ទល់​២ ​តបតាមបណ្តឹង​​​របស់​​សមាជិក​​ព្រឹទ្ធសភា​​៣៦​រូប ដែល​ប្តឹង​លោកស្រី​​នាយករដ្ឋមន្ត្រី​​​​​ដោយ​ចោទប្រកាន់​​រំលោភ​​​រដ្ឋធម្មនុញ្ញ ជុំវិញ​​​​ការ​និយាយ​​តាមទូរស័ព្ទ​​ជាមួយ​​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា។

​លទ្ធ​ផល​ស្ទង់​មតិ ដែល​ធ្វើ​ឡើង​ដោយ វិទ្យាស្ថាន​ជាតិ​​គ្រប់គ្រង​​​អភិវឌ្ឍន៍ (National Institute of Development Administration)​ បាន​ស្ទង់​មតិ​មនុស្ស​១៣១០​នាក់ ​ចន្លោះថ្ងៃ​ទី​៤ដល់ថ្ងៃទី​៧ខែ​កក្កដា ​ដោយ​​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាជនថៃ ៤៣,៣៧% យល់ថា នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) គួរ​ចុះចេញពីតំណែងហើយរើសនាយករដ្ឋមន្ត្រីថ្មី ខណៈ​​ ៣៩,៩២% យល់ថានាយករដ្ឋមន្ត្រីត្រូវរំលាយសភាហើយចាត់ចែងបោះឆ្នោតសារជាថ្មី។

ក្នុងករណីរើសនាយករដ្ឋមន្ត្រីថ្មី មតិភាគច្រើន​រហូត​ដល់​ទៅ ៣២,៨២% គាំទ្រ​បេក្ខភាព​អតីត​នាយករដ្ឋមន្ត្រី លោក ប្រាយុធ​ ចាន់អូចា ខណៈ​​​អ្នក​ឆ្លើយ​​ចំនួន​ ២៧.៩៤% មិន​គាំទ្របេក្ខជនដែលមាន​ស្រាប់​​ក្នុងការបោះឆ្នោត​កាលឆ្នាំ​២០២៣ ហើយ​អាចឈរឈ្មោះបានតាមច្បាប់រដ្ឋធម្មនុញ្ញ។

កាសែតបាងកកប៉ុស្តិ៍ បាន​ផ្សាយ​ថា​ ​ប្រធានគណបក្ស Bhumjaithai លោក Anutin Charnvirakul ទទួល​​បាន​អត្រា​​អ្នកគាំទ្រ​ ១១,៥៣​ភាគ​រយ ហើយ ១០​​,៩២ ​ភាគរយ​ ពេញចិត្តចំពោះ លោក Chaikasem Nitisiri ដែលជាបេក្ខជននាយករដ្ឋមន្ត្រីចុងក្រោយនៃគណបក្សភឿថៃដែលកំពុងដឹកនាំ​​រដ្ឋាភិបាល​ចម្រុះ​។

ការស្ទង់មតិ​របស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍នៅដើមខែនេះបានរកឃើញថាជាង៨០ភាគរយ​ នៃអ្នកឆ្លើយសំណួរចង់​ឱ្យនាយករដ្ឋមន្ត្រីផែថងថាន ស៊ីណាវ៉ាត្រ​ ព្យួរតំណែង ឬរំលាយសភា។

​​​​សម្ពាធលើ​​​នាយករដ្ឋមន្ត្រី​ ផែថងថាន ស៊ីណាវ៉ាត្រ បានកើន​ឡើង​យ៉ាង​ខ្លាំង​ ក្រោយ​ការ​បែកធ្លាយ​សំឡេង​ចរចា​ជាមួយ​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា កាល​ថ្ងៃទី​១៧ខែ​​មិថុនា ដែលធ្វើឲ្យ​នយោបាយ​ថៃ​ងាក​​ទៅរក​ភាព​ច្របូកច្របល់​​ផ្ទៃក្នុងក្រោយ​ពួកគេ​ព្យាយាម​បង្វែរ​ការ​ប្រឈមនយោបាយ​ផ្ទៃក្នុង​មក​កាន់​​ព្រំដែន​កម្ពុជា៕

រ៉ាន់ រើយ​

The post ​​​​​នៅ​មុន​ដាក់​ការឆ្លើយ​បំភ្លឺ​​​ទៅតុលាការធម្មនុញ្ញ​ ​ផែថងថាន ប្រឈម​សម្ពាធ​​ឲ្យ​ចុះ​ចេញ​ពីអំណាច​ appeared first on Kampuchea Thmey Daily.

[វិចារណកថា​] តើ​កត្តាអ្វីខ្លះ​នឹងរារាំង​ ផែថងថាន ស៊ីណាវ៉ាត្រ ​ទទួល​បាន​​អំណាចវិញ​​?​
តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានព្យួរតំណែងនាយករដ្ឋមន្ត្រី ​ផែថងថាន​ ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ពីតួនាទីរបស់លោកស្រីដោយរង់ចាំការសម្រេចថាតើលោកស្រីបានរំលោភលើបទដ្ឋានសីលធម៌ក្នុងការរំលោភរដ្ឋធម្មនុញ្ញដែរឬទេ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាសជាមួយ សម្តេច​​តេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​កម្ពុជា​។​ ​

នាយករដ្ឋមន្ត្រី​ ផែថងថាន ចុះ​ទៅ​យក​ចិត្ត​មេយោធាភូមិភាគ​២ Boonsin Phaklang ក្រោយ​បែកសារសំឡេង​។​ FB

​​ការ​​​ព្យួរ​តំណែង​​​​​​​​នាយករដ្ឋមន្ត្រី​ថៃនាពេល​នេះ គឺ​ជា​របត់​នយោបាយ​​ថ្មី​មួយទៀត​ បន្ទាប់​ពី​មាន​​រឿង​​រ៉ាវ​​ជា​ហូរហែរ​​​ក្នុងការដឹកនាំ​របស់​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រក្នុងរយៈពេល​ត្រឹម​១០ខែ ហើយ​រលក​នៃ​​​​​​​នយោបាយ​ថៃ ទំនង​ជា​មិន​អាច​ឲ្យ​លោកស្រី​ ផែថង​ថាន វិល​ទៅ​កាន់​អំណាច​​​ដឹកនាំ​រដ្ឋាភិបាល​ជាថ្មីម្តង​ទៀត​ទេ​ក្នុងអាណត្តិ​នេះ​​។

​តើ​កត្តាអ្វីខ្លះដែលធ្វើឲ្យលោកស្រី ផែថងថាន មិនអាចវិលមកកាន់តួនាទីជានាយករដ្ឋមន្ត្រីវិញ?​

​មក​ដល់​ពេលនេះ សំណុំរឿង​​​​នាយករដ្ឋមន្ត្រី​ថៃ ផែថង​​ថាន ស៊ីណាវ៉ាត្រ ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​​នៃ​តុលាការ​ធម្មនុញ្ញ​​​​​ដែលត្រូវ​ការ​ពេលវេលា​​១៥ថ្ងៃ​ ដើម្បី​ត្រួតពិនិត្យ​ពាក្យបណ្តឹង​របស់​ក្រុមសមាជិក​ព្រឹទ្ធសភា​​៣៦​រូប​ បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​​ បាន​សម្រេច​ទទួលយក​​ និង​ផ្អាកតួនាទី​នាយករដ្ឋមន្ត្រី បណ្តោះអាសន្ន​ មុនការ​សម្រេច​សាលក្រម​​ជាផ្លូវ​ការ​នៅ​ពាក់​ខែកក្កដា​នេះ​។ ​​

​សាល​ដីកា​តុលា​ការ​ធម្មនុញ្ញដែល​គេ​រំពឹង​ថា នឹង​មិនអាច​​​ប្រគល់​តូនាទី​ដល់​លោកស្រី​ ផែថងថាន ឲ្យ​វិល​ត្រឡប់ទៅកាន់​អំណាច​​វិញ​នោះទេ​ ដោយ​សំអាង​លើ​កត្តាមួយចំនួន​​ដែល​លេច​ធ្លោ​រ​ក្នុងនយោបាយ​ថៃ​ដែលនាំ​ទៅដល់​ភាព​វឹកវរ​​​​។

​ការ​លេច​ធ្លាយ​សំឡេងសន្ទនា

​សម្រាប់​អ្នក​នយោបាយ​ថៃ និង​មជ្ឈដ្ឋាន​ប្រជាជន​ថៃ វា​ជា​ករណី​ដ៏ធ្ងន់ធ្ងរ​​បំផុត ​ដែលនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​មានសេដ្ឋកិច្ច​​រីកលួត​លាស់​លំដាប់​លេខ២​ក្នុងអាស៊ាន​ ទៅចរចា​ជាសម្ងាត់​​ជា​មួយមេដឹកនាំ​នៃ​ប្រទេស​មួយទៀត ដែលតូច​ជាងខ្លួន ក្នុងលក្ខណៈ​ចាញ់​ប្រៀប ដែល​នាំ​ទៅដល់​ការ​បាក់​មុខ​បាក់​មាត់​​​ក្នុងឆាក​អន្តរជាតិ។​ ប៉ុន្តែ​ផ្អែក​តាម​ការ​ពិតជាក់ស្តែង នាយករដ្ឋមន្ត្រី​ ដែល​មិន​មាន​អំណាច​គ្រប់​គ្រាន់​ ក្តោបអំណាច​​​ពេញលេញ​ក្នុងដៃ មិនអាចបញ្ជា​​​ទាហាន​របស់ខ្លួន គឺ​តែ​ងតែ​​​​ប្រើ​របៀប​ចរចា​​សម្ងាត់ដើម្បីឲ្យភាគី​ម្ខាងទៀត​យោគយល់​ល់ខ្លួន ដើម្បី​ធ្វើឲ្យ​យ៉ាង​ឲ្យ​​ជីវិតនយោបាយ​របស់​ខ្លួន​បន្ត​រស់​​​។

​ការដាក់សម្ពាធ​ពី​គណបក្ស​នយោបាយ​ប្រឆាំង

​គណបក្ស​នយោបាយ​​ក្នុងរដ្ឋាភិបាលចម្រុះ​ Bhumjaithai បានប្រកាសដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល ដោយ​ដាក់​ការ​ទាមទារ​ឲ្យ​នយោបាយ​រដ្ឋមន្ត្រី​ចុះ​ចេញ​ពីអំណាច គឺ​ជា​​ទម្ងន់​នយោបាយ​​មួយ​ដ៏ធ្ងន់​ និង​ជាបន្ទុក​​ដែល​ពិបាក​ដោះខ្លួន​របស់​លោកស្រី​ ផែថងថាន​ ដោយសារតែ​​​​គណបក្ស​​ដក​ខ្លួន​ចេញនេះ ជាគណបក្ស​ដ៏ធំ​​​ទី២​ក្នុងរដ្ឋាភិបាលចម្រុះ​។ ​ក្រៅ​​ពីគណបក្ស​នេះ ​គណបក្ស​​ United Thai Nation ដែល​ជា​គណបក្ស​ធំ​លេខ​​៣​ក្នុងរដ្ឋាភិបាល​ចម្រុះ​​ក៏បាន​ទាមទារ​ដាច់​ខាត​ឲ្យ​ លោកស្រី ផែថងថាន ចុះចេញពីអំណាច បើទោះបីជាខ្លួនបង្ហាញ​ជំហរ​​​​បន្ត​រួមរស់​ជាមួយរដ្ឋាភិបាលចម្រុះ​។ ក្នុងបុព្វហេតុនេះ ធ្វើឲ្យ​រដ្ឋាភិបាល​ចម្រុះ​ប្រឈម​​​ការដួលរ​​លំ​ដោយសារ​តំណាង​រាស្រ្ត​​ក្នុងរដ្ឋាភិបាល​ចម្រុះ​តិចជា​ង​​ក្រៅរដ្ឋាភិបាល​។

កា​រដាក់​សម្ពាធ​ពី​ក្រុមអ្នកតវ៉ា​​​​ប្រឆាំងរដ្ឋាភិបាល​​

​ក្រុមអ្នក​តវ៉ា​បាន​ប្រកាសរួច​ជាស្រេច​​​​ទៅហើយ​ក្នុងថ្ងៃ​តវ៉ាលើកដំបូង​កាលថ្ងៃ​​ទី​២៨​ខែមិថុនា ពី​ការ​ទាមទារ​ដាច់​ខាត​ឲ្យ​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ ចុះ​ចេញ​ពីអំណាច​​ដាច់ខាត ហើយ​កា​រតវ៉ារបស់​ពួកគេ​គឺ​ជា​ផ្នែក​មួយនៃ​ការ​ដាក់សម្ពាធ​​លើ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ។ ក្នុង​ពេល​តវ៉ានោះ ពួក​គេ​បាន​​បេ្តជ្ញា​ថា «​ការតវ៉ា​​របស់ពួក​គេ​នឹង​កាន់តែ​ធំ នៅ​ពេលដែល​នាយករដ្ឋមន្ត្រី​បដិសេធ​ចុះ​ចេញពីអំណាច»។ ​​បន្ទាប់​ពី​ការ​តវ៉ា​​នោះ តុលាការ​ធម្មនុញ្ញ បាន​ព្យួរ​​តំណែង​នាយករដ្ឋមន្ត្រី​ ផែថងថាន ដូច​ការ​រំពឹងទុក ហើយ​ លោកស្រី ផែថងថាន ក៏​មិនបានរឹងទទឺង​បដិសេធ​​ការសម្រេចនោះដែ​រ ដែលជាការ​បង្ហាញថា លោកស្រី​ ផែថងថាន ដឹងខ្លួនរួច​ជាស្រេច​​​​អំពីអំណាច​ដ៏ទន់ខ្សោយរបស់ខ្លួន​។

​​​​​អំណាច​ព្រឹទ្ធសភា

​បណ្តឹងរបស់​ព្រឹទ្ធសមាជិក​ថៃ​​​​​​ទៅកាន់​​តុលាការ​ធម្មនុញ្ញមិនមែនជាលើក​ទី​១ទេ សម្រាប់ការ​បញ្ឈរ​ជើ​ង​នាយករដ្ឋមន្ត្រី​នោះ។ កាល​ឆ្នាំមុន ​អតីតនាយករដ្ឋមន្ត្រីថៃ​ លោក សេដ្ឋា ថាវីស៊ីន មក​ពី​គណបក្ស​ភឿថៃ​ដូចគ្នា បាន​រងបណ្តឹង​​រំលោ​ភ​រដ្ឋធម្មនុញ្ញនេះ ដោយសារ​តែ​ការ​តែងតាំង​​អតីត​​មេធាវី​ដែលស្និទ្ធ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ឲ្យ​ចូលបម្រើ​ការ​ក្នុងគណៈរដ្ឋមន្ត្រី​របស់​លោក។ ពេលនោះ តុលាការ​ធម្មនុញ្ញ បានសម្រេច​ព្យួរ​​តំណែងនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន និង​ឈានទៅ​​​បណ្តេញចេញជាផ្លូវការ​កាលខែ​សីហា​ឆ្នាំ​២០២៤​ ដោយចោទ​ប្រកាន់​ពីការខ្វះសុចរិភាព​​។​ ក្នុងន័យ​នេះ កំហុស​របស់​លោក សេដ្ឋា ថាវីស៊ីន​ ហាក់​តូចតាចណាស់​ធៀប​នឹង​អ្វី​ដែលកើត​មានចំពោះ​លោស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ​នៅពេលនេះ​។

​ជម្លោះ​​ជាមួយក្រុមយោធា

នៅ​ក្នុង​ប្រទេសថៃ គេ​ដឹងយ៉ាងទូលំទូលាយថា ​ក្រុម​មេដឹកនាំយោធា​​មានទំនាក់ទំនង​​ជិតស្និទ្ធ​នឹងព្រះរាជវាំង​ថៃ ដែល​មិនអាច​អនុញ្ញត​​ឲ្យ​បុគ្គល ឬ​គណបក្ស​ណាមួយ​​​ប្រឆាំងបានឡើយ។​​​ ក្នុង​សារសំឡេងបែកធ្លាយ​ ច្បាស់​ណាស់ថា លោកស្រី ផែថងថាន បាន​​ទម្លាក់​កំហុស​​​ទៅលើ​មេដឹកនាំ​យោធា​​ថៃ ដែល​បង្ក​​ភាពល្អក់កករ​ បង្ក​អរិភាព​​​នៅតាមព្រំដែនថៃ​និង​កម្ពុជា ដែល​នាំទៅដល់​ជម្លោះបង្ហូរឈាម​​ផ្ទុះ​ឡើង និង​រាលដាល​ដល់​​ជម្លោះ​​​ពាណិជ្ជកម្ម​ឆ្លងដែន​ និង​ជម្លោះ​​ផ្សេងៗ​​ផ្ទុះ​ឡើងជាបន្តបន្ទាប់។ នៅក្នុងស្ថាប័ន ព្រឹទ្ធសភា និង​ចៅក្រម​តុលាការ​ធម្មនុញ្ញ សុទ្ធតែ​មានឥទ្ធិពល​យ៉ាងខ្លាំង​ពី​ក្រុមយោធា ព្រោះថាមេយោធា​សំខាន់​ៗ​ដែលចូលនិវត្តន៍ គឺ​​បាន​តួនាទី​ជា​​សមាជិក​ព្រឹទ្ធសភា​។​

រ៉ាន់ រើយ​

The post [វិចារណកថា​] តើ​កត្តាអ្វីខ្លះ​នឹងរារាំង​ ផែថងថាន ស៊ីណាវ៉ាត្រ ​ទទួល​បាន​​អំណាចវិញ​​?​ appeared first on Kampuchea Thmey Daily.

​​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី៣​នៃ​បក្សភឿថៃ បាន​ត្រៀម​ខ្លួន​​​រួច​រាល់ ចំពេលវិបត្តិនយោបាយ​​​
​យោង​សេចក្តីរាយការណ៍​​របស់​សារ​ព័ត៌មាន​ថៃ Khaosod នៅ​ព្រឹកថ្ងៃ​សុក្រនេះ បេក្ខជននាយករដ្ឋមន្ត្រីទីបីរបស់គណ​បក្ស​ភឿថៃ លោក ឆៃ​ក្សេម នីតិសិរិ​ (Chaikasem Nitisiri) បានប្រាប់កម្មវិធីទូរទស្សន៍ក្នុងស្រុកផ្សាយ​នៅ​ព្រឹកថ្ងៃ​សុក្រ​នេះ​​ថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ប្រសិនបើវាចាំបាច់សម្រាប់ប្រទេស​ថៃ​​ដែល​ធ្លាក់​ចូល​ក្នុងវិបត្តិ​នយោបាយ​ដ៏​​ធ្ងន់ធ្ងរ​​។

​​​ការ​លើក​ឡើង​នេះ ​​​ចំពេលមាន​​​សម្ពាធ​កើន​ឡើង​ចំពោះ​​នាយករដ្ឋមន្ត្រី​ថៃ​ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ​ឲ្យ​ចុះ​ចេញ​ពី​​​​អំណាច​ បន្ទាប់​ពី​មាន​រឿង​​​អាស្រូវ​​​លេច​ធ្លាយ​ការ​សន្ទនា​ជាមួយ​​​​ប្រធានព្រឹទ្ធសភា​កម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ការ​ដាក់សម្ពាធ​​ពី​បក្ស​ប្រឆាំង និង​ស្ថាប័ន​​​​ជាតិ​សំខាន់​ៗ​របស់​ប្រទេ​ស​ថៃ​​។

ប្រវត្តិខ្លីៗរបស់​ លោក Chaikasem Nitisiri ដែល​​ទំនង​​​ក្លាយ​ជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ?

លោក Chaikasem Nitisiri កើតនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩៤៨ មានអាយុ ៧៧​ឆ្នាំ។ គាត់គឺជាអតីតទីប្រឹក្សារបស់​អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) និង​ ប្រធានគណៈកម្មាធិការដឹកនាំយុទ្ធសាស្ត្រ និង​តម្រង់​ទិស​​នយោបាយ។

លោក ​Chaikasem Nitisiri ​ធ្លាប់​កាន់តំណែង​ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុង​រដ្ឋបាល​របស់​​ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ដែល​បាន​កាន់​អំណាច​​ចន្លោះ​ឆ្នាំ​២០​១១ ដល់​២០១៤ ​ជាពេលដែល​​ក្រុមយោធា​​ដឹកនាំ​ដោយ​ ឧត្តមសេនីយ៍ ​ប្រាយុធ ចាន់​អូចា បាន​ធ្វើរដ្ឋប្រហារ​ទម្លាក់​​​ ហើយ​ប្រកាស​ដាក់​ប្រទេស​ក្នុងគ្រាអាសន្ន​។​

លោក ​Chaikasem Nitisiri​ ធ្លាប់​ជា​ទីប្រឹក្សាមជ្ឈមណ្ឌលសម្រាប់ដំណោះស្រាយស្ថានការណ៍គ្រាអាសន្នក្រោមការគ្រប់គ្រងរបស់ ​អតី​ត​នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ។ គាត់ក៏ជាអតីតសមាជិកសភា អតីតអគ្គមេធាវី និងជាអតីតព្រះរាជអាជ្ញាជាន់ខ្ពស់ (ទីប្រឹក្សាអគ្គមេធាវី) នៅការិយាល័យអគ្គមេធាវី៕​

The post ​​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី៣​នៃ​បក្សភឿថៃ បាន​ត្រៀម​ខ្លួន​​​រួច​រាល់ ចំពេលវិបត្តិនយោបាយ​​​ appeared first on Kampuchea Thmey Daily.

ផែថងថាន ​រងការស៊ើបអង្កេត​លើ​ក្រមសីលធម៌ អាច​​ឈាន​​ទៅដកដំណែង​​ ដូច​​​​លោក ថាវីស៊ីន ដែរ
គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ​បាន​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​​លើ​​ករណីបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ​របស់ នាយក្រដ្ឋមន្ត្រី លោកស្រី​ ផែថង​ថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ជុំវិញការលេចធ្លាយ​សារចរចា​តាម​ទូរស័ព្ទជាមួយ​សម្តេច​តេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​កម្ពុជា​។ ការស៊ើបអង្កេត​បឋម​នឹង​​ត្រូវ​រយៈពេល​១០​​ថ្ងៃ។ ក្នុងករណី​​រក​ឃើញ​កំហុស​​​​ដែលមានចែង លោកស្រី​ ប្រឈម​ការដក​ហូត​ដំណែង​ ដូច​អតី​ត​នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មក​ពីគណបក្ស​ភឿថៃ​ដែរ​។​

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និង​ លោក សេដ្ឋា ថាវីស៊ីន ក្នុងអំឡុង​ពេលឃោសនា​​បោះឆ្នោត។ឆ្នាំ​២០២៣​។ Bangkok Post

នៅថ្ងៃទី​២០​ខែមិថុនាឆ្នាំ២០២៥​ ​ព្រឹទ្ធ​សមាជិ​ក​​​​​​នៃ​​ប្រទេស​ថៃ​​បានស្នើសុំជាផ្លូវការឱ្យទាំង NACC និងតុលាការធម្មនុញ្ញពិនិត្យមើលថាតើការប្រព្រឹត្តរបស់នាយករដ្ឋមន្ត្រីគឺស្មើនឹង ការប្រព្រឹត្តខុសក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ»។ ​​ការ​ស៊ើបអង្កេត​នេះ​កើត​ឡើង​ ចំ​ពេល​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ បន្ទាប់​ពី​បែក​ធ្លាយ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម្តេច ហ៊ុន សែន ដែល​បង្ក​ជា​ព្យុះ​នយោបាយ​សម្រាប់​​ការ​បន្ត​តំណែង​របស់​នាយករដ្ឋមន្ត្រី​ ផែថងថាន ក៏ដូចជា​អនាគត​មិនច្បាស់លាស់​នៃ​ការ​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​របស់​គណបក្ស​ភឿថៃ​របស់​លោកស្រី​។

តាម​សេចក្តីរាយការណ៍​របស់​សារ​ព័ត៌មាន The Nation គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) នៅថ្ងៃចន្ទ បានឯកភាពជាឯកច្ឆ័ន្ទក្នុងការចាប់ផ្តើមការស៊ើបអង្កេត​បឋមលើវីដេអូឃ្លីបដែលលេចធ្លាយនៃការសន្ទនារវាង នាយក្រដ្ឋមន្ត្រី លោកស្រី​ ផែថង​ថាន ស៊ីណាវ៉ាត្រ និង​ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

គណៈកម្មាការជឿជាក់ថា ខ្លឹមសារអាចបង្កើតជាការបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានសីលធម៌ ជាពិសេសទាក់ទងនឹងការកត់​សម្គាល់ដែលទាក់ទងនឹងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។

តាមសេចក្តីរាយការណ៍​នោះ NACC បានកំណត់ពេលវេលា ១០ថ្ងៃដើម្បីបញ្ចប់ការស៊ើបអង្កេតបឋម។ ដំណើរការនេះនឹងរួមបញ្ចូលការចម្លង និងការបកប្រែយ៉ាងត្រឹមត្រូវនូវសំឡេងពីខ្មែរទៅជាភាសាថៃ ការសាកសួរសាក្សីដែលពាក់ព័ន្ធ និង​ពិនិត្យមើលច្បាប់ជាធរមាន។

ការត្រួតពិនិត្យនេះក៏នឹងយោងទៅលើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញពីមុន ដែលនាំទៅដល់ការដកសិទ្ធិរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន​ ជុំវិញការតែងតាំង លោក Phichit Chuenban ជារដ្ឋមន្ត្រី​​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដ៏ចម្រូងចម្រាស។

លើសពីនេះ គណៈកម្មការនឹងពិនិត្យថាតើតុលាការធម្មនុញ្ញបានទទួលយកញត្តិពាក់ព័ន្ធទាក់ទងនឹងស្ថានភាពរបស់លោកស្រី​ ផែថ​ងថាន រួចហើយឬនៅ។ ប្រសិនបើការស៊ើបអង្កេតបឋមរកឃើញហេតុផលគ្រប់គ្រាន់ សំណុំរឿងនឹងបន្តទៅការស៊ើបអង្កេតជាផ្លូវការដោយក្រុមប្រឹក្សា NACC ហើយប្រសិនបើចាំបាច់ ការស៊ើបអង្កេតពេញលេញអាចនឹងត្រូវចាប់ផ្តើម។

បណ្ដឹង​សីលធម៌​ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​ព្រឹទ្ធ​សភា​ជា​ច្រើន​រូប រួម​ទាំង​ប្រធាន​ព្រឹទ្ធសភា​លោក Mongkol Surasajja ហើយ​ត្រូវ​បាន​ដាក់​ទៅ NACC រួច​ហើយ។ ពាក្យបណ្តឹងដូចគ្នានេះក៏ត្រូវបានបញ្ជូនទៅតុលាការធម្មនុញ្ញផងដែរ ដើម្បីពិចារណាថាតើតំណែងនាយករដ្ឋមន្ត្រីរបស់​ផែថងថាន គួរតែត្រូវបានបញ្ចប់ ដោយ​ផ្អែកលើសកម្មភាពរបស់នាងនៅក្នុងការសន្ទនាដែលលេចធ្លាយ​នោះដែរទេ៕​

រ៉ាន់ រើយ​

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និង លោក សេដ្ឋា​ ថាវីស៊ីន ថតជុំគ្នា​ជាមួយតំណាងរាស្ត្រ បក្ស​ភឿថៃ​។

The post ផែថងថាន ​រងការស៊ើបអង្កេត​លើ​ក្រមសីលធម៌ អាច​​ឈាន​​ទៅដកដំណែង​​ ដូច​​​​លោក ថាវីស៊ីន ដែរ appeared first on Kampuchea Thmey Daily.