លោកស្រី Kamala Harris Archives - Kampuchea Thmey Daily

ហារីស​ ធ្វើ​ជាអធិបតី​ភាព​ក្នុងការ​បញ្ជាក់​លទ្ធផលឆ្នោត​​ដែលខ្លួនចាញ់​​​លោក ត្រាំ​
សមាជិក​សភា​​​​សហរដ្ឋអាមេរិក​​​​ទាំង​​​​​សមាជិក​សភា​តំណាង​រាស្ត្រ ឬ​ហៅ​ថា «សភា​​ជាន់​ទាប» និង​ព្រឹទ្ធសភា​ នៃ​គណបក្ស​សាធារណៈរដ្ឋ និង​គណបក្ស​​ប្រជាធិបតេយ្យ ​នឹង​ជួប​ប្រជុំរួ​ម​​គ្នា​​​​នៅ​ថ្ងៃ​ចន្ទ​​ទី​៦​ខែមករា​​ ដើម្បី​​​អនុម័ត​​​យល់​ព្រម​លើ​​លទ្ធ​ផល​នៃការ​បោះឆ្នោត​​​កាល​ពីថ្ងៃ​ថ្ងៃទី​៥ខែ​វិច្ឆិកា ២០២៤ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា គណបក្ស​ប្រជាធិបតេយ្យ​របស់​ បេក្ខ​​នា​រី​ប្រធានា​ធិបតី កាម៉ឡា ហារីស (Kamala Harris) ​​ចាញ់​ឆ្នោតយ៉ាងធ្ងន់​ធ្ងរ​​ជា​​ពិសេស​ការ​ចាញ់​ឆ្នោត​ទាំងអស់​នៅ​​រដ្ឋ​ប្រទាញ​ប្រទង់​គ្នា​​​​​​ទាំង​៧​។

លោកស្រី កាម៉ាឡា ហារីស អនុប្រធាធិបតីឈរ​​រង់​ចាំ​​តំណាងរាស្រ្តថ្មីៗ​ដែលស្បថចូលកាន់​តំណែង​។ Reuter

​​កា​រប្រជុំរួម​គ្នា​រវាង​សមាជិក​​​រដ្ឋសភា​​និង​​ព្រឹទ្ធសភា​​​ក្រោម​​អធិបតី​ភាព លោកស្រី កាម៉ឡា ហារីស ​គឺ​ជា​​ដំណើរការ​រ​បញ្ជាក់​​​ចុង​ក្រោយ​​​លើ​លទ្ធផល​នៃការ​បោះឆ្នោត​ដែល​លោក ដូណាល់​ ត្រាំ ​បាន​ឈ្នះ​បណ្តោះ​អាសន្ន​​​​ ក្លាយ​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ និង​ត្រៀម​ស្បថ​ចូល​កាន់​ដំណែង​នៅ​ថ្ងៃទី​២០ខែ​​​មករា​ឆ្នាំ​២០២៥​នេះ សម្រាប់​ការ​ដឹកនាំ​​​​​​សហរដ្ឋ​អាមេរិក​រយៈពេល​៤​ឆ្នាំ បន្ទាប់​ពី​​ប្រធានាធិបតី​​ទី​​៤៦ គឺ​លោក ចូ បៃ​ដិន។

កាលពីថ្ងៃសុក្រ​ទី​​​៣​មករា សភា​​តំណាង​រាស្ត្រ​សហរដ្ឋអាមេរិក​បាន​​ជួបប្រជុំ​គ្នា​ ដោយ​​​បោះឆ្នោត​គាំទ្រ​​​ ​លោក Mike Johnson ​ជា​ប្រធានសភា​​តំណាង​រាស្ត្រ។ ​​​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​​ទី​​​៥​ខែ​វិច្ឆិកា​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​​ពី​ការ​​​​កាន់​កាប់​អំណាច​​របស់​ផ្តាច់​មុខ​​របស់​​​គណបក្ស​សាធារណៈរដ្ឋ ដោយសារ​តែ​គណបក្ស​​សាធារណៈរដ្ឋ​​​មានសមាជិក​​សភា​​២២០ ទល់​នឹង​​២១៥​នៃ​គណបក្ស​ប្រជាធិបតេយ្យ​។ ​​ជាមួយ​គ្នា​នេះ​គណបក្ស​​សាធារណៈរដ្ឋ​របស់​លោក ដូ​ណាល់​ ត្រាំ មាន​សមាជិក​ព្រឹទ្ធសភា​​៥៣ ​ទល់​នឹង​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​៤៧​នៃ​គណបក្ស​ប្រជាធិបតេយ្យ​។ ​

លោក Mike Johnson ​ជាប់ឆ្នោត​ជា​ប្រធានរដ្ឋសភា​​។ Reuter

មាន​ការ​កត់សម្គាល់​ឃើញ​ថា លោក​ ចូ បៃ​ដិន ​ប្រធានាធិបតី​​​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋអាមេរិក បាន​បង្កើន​​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​​ដែល​​លោក​ ចូ បៃ​ដិន តែ​ង​ផ្តល់​ការគាំទ្រ​ឥតងាករេចាប់​តាំងពីសង្គ្រាម​បានផ្ទុះ​ឡើង​កាល​ថ្ងៃទី​២៤​​ខែកុម្ភៈឆ្នាំ​​២០២២។​​

មិនត្រឹមតែ​​ផ្តល់​ជំនួយ​ប៉ុណ្ណោះទេ ​លោក​ ចូ បៃ​ដិន ក៏​អនុញ្ញាតឲ្យ​អ៊ុយក្រែ​ន​ប្រើប្រាស់​អាវុធ​រយៈចម្ងាយឆ្ងាយ​​​បាញ់​ចូល​ទឹកដី​រុស្ស៊ី ដែលធ្វើ​ឲ្យសង្គ្រាម​​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​កាន់តែ​​ផ្ទុះ​ខ្លាំងឡើង ​ហើយ​ការ​ប្រឈម​នៃ​អាវុធ​មហាប្រល័យ​ក៏​កាន់តែខ្លាំងដូចគ្នា។

​ទោះជាបែបណាក្តី ​ប្រធានាធិបតី​​ជាប់ឆ្នោត​​ លោក ដូណាល់ ត្រាំ ហាក់​បាន​បង្ហាញ​ជំហរ​ផ្ទុះ​​ពី​លោក ចូ បៃដិន ក្នុងសង្គ្រាម​នៅអ៊ុយក្រែន ជាពិសេស លោក​ក៏ធ្លាប់​បានរិះគន់​លោក ចូ បៃ​ដិន រឿងផ្តល់​ជំនួយ​ដ៏ច្រើន​ដល់​​​​អ៊ុយក្រែន​​ និង​ការ​អនុញ្ញាត​ឲ្យ​អ៊ុយក្រែ​ន​ប្រើប្រាស់​អាវុធ​ចម្ងាយឆ្ងាយ​​។

​​យ៉ាងណា​ក៏ដោយ ការ​វិល​ទៅកាន់​អំណាច​​របស់​លោក ដូណាល់ ត្រាំ ក៏ជា​ការទន្ទឹង​រង់​ចាំ​​​​ដែរ ដោយសារ​តែ​ការ​សន្យា​របស់​លោក​នៅ​មុន​ការ​បោះឆ្នោតថា លោក​នឹង​បញ្ចប់សង្គ្រាម​រុស្ស៊ី​​-អ៊ុយក្រែន​ឱ្យបានឆាប់៕

​ដោយ រ៉ាន់ រើយ​

The post ហារីស​ ធ្វើ​ជាអធិបតី​ភាព​ក្នុងការ​បញ្ជាក់​លទ្ធផលឆ្នោត​​ដែលខ្លួនចាញ់​​​លោក ត្រាំ​ appeared first on Kampuchea Thmey Daily.

ក្រោយ​បាត់​បង់​ទាំងសភា និងសេតវិមាន លោកស្រី កាម៉ាឡា ហារីស ទំនងដាក់​ខ្លួន​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នយោបាយ
លោកស្រី​ កាម៉ាឡា ហារីស បានថ្លែងជំរុញឱ្យអ្នកដែលខកចិត្តចំពោះការបរាជ័យរបស់លោកស្រីនៅក្នុងការបោះឆ្នោតកាលពីខែមុន «រក្សាការប្រយុទ្ធ» ដែលការ​ថ្លែង​នេះទំនងជាដាក់​ខ្លួន​លោកស្រីជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នយោបាយ ខណៈដែលលោក ដូណាល់ ត្រាំ ត្រៀមឡើងកាន់តំណែង។

(រូបភាព៖ AP)

សារព័ត៌មាន AP ​បាន​ដកស្រង់​​ការ​ថ្លែង​របស់អនុប្រធានប្រធាធិបតី លោកស្រី កាម៉ាឡា ហារីស ចំពោះសិស្សនៅក្នុងកម្មវិធី Maryland Corps ដោ​យ​មិន​បាន​បង្ហាញ​ពី​គម្រោង​ផ្ទាល់​ខ្លួន​របស់​លោកស្រី​សម្រាប់​បន្ទាប់​ពី​បញ្ចប់​អាណត្តិ​នោះ​ទេ ប៉ុន្តែ​លោកស្រី​បាន​និយាយ​អំពី «ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​លោកស្រីចំពោះ​ការងារ​ខាង​មុខ»។

សុន្ទរកថា​នេះ​ជា​ការ​ពិភាក្សា​ដ៏​ល្អ​មួយ​នៅ​ពេល​ដែល​លោក ត្រាំ ត្រឡប់​មក​កាន់​កៅអី​​សេតវិមាន​វិញ ហើយ​គណបក្ស​សាធារណរដ្ឋ​បាន​គ្រប់​គ្រង​ពេញ​លេញ​ពី​សភា ដែល​ជា​លទ្ធផល​ដ៏​អាក្រក់​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។

លោកស្រី ហារីស បាននិយាយថា៖​«មនុស្សជាច្រើនបានមករកខ្ញុំ ដោយប្រាប់ខ្ញុំថា ពួកគេមានអារម្មណ៍ហត់នឿយ ពួកគេមិនប្រាកដថា តើពួកគេមានកម្លាំង ដើម្បីបន្តប្រយុទ្ធនោះទេ»។ លោកស្រីថា«គ្មាននរណាម្នាក់អាចដើរចេញបានទេ យើង​ត្រូវ​តែ​នៅ​ក្នុង​ការ​ប្រយុទ្ធ»។ លោកស្រីបានបន្ថែមថា​៖ «​ការ​សាកល្បង​ពិត​នៃ​ចរិត​របស់​យើង​គឺ​ថា​តើ​យើង​មាន​ភាព​ធន់​និង​ការ​តស៊ូ​ប៉ុណ្ណា​ដើម្បី​បន្ត​ទៅ​អនាគត​ដែល​យើង​ទាំងអស់​គ្នា​អាច​មើល​ឃើញ​»​។

(រូបភាព៖ AP)

លោកស្រីហារីស មិន​បាន​លើក​ឡើង​ពី លោកត្រាំ ក្នុង​សុន្ទរកថា​របស់​លោកស្រីទេ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​អាច​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​ដាក់​ខ្លួន​លោកស្រី​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នយោបាយ។ មានការរំពឹងទុកផងដែរថាលោកអាចឈរឈ្មោះជាអភិបាលរដ្ឋក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលជាស្រុកកំណើតរបស់លោកស្រីដែលការបោះឆ្នោតបន្ទាប់គឺនៅឆ្នាំ ២០២៦ ខណៈគណបក្សប្រជាធិបតេយ្យនៅតែព្យាយាមរកវិធីល្អបំផុតឆ្ពោះទៅមុខសម្រាប់គណបក្សរបស់ពួកគេទោះបីជាចាញ់ឆ្នោតក៏ដោយ។

គួរបញ្ជាក់ថាពេលកំពុងបម្រើនៅក្រោមប្រធានាធិបតី ចូ បៃដិន លោក ហារីស បានទស្សនាបរិវេណមហាវិទ្យាល័យ ហើយផ្តោតលើបញ្ហាដែលទាក់ទងនឹងសិស្ស ដូចជាអំពើហិង្សាដោយកាំភ្លើង និងការប្រែប្រួលអាកាសធាតុ។ លោកស្រីក៏បានធ្វើឱ្យប្រាកដថានឹងបានជួបជាមួយយុវជននៅបរទេសនៅទ្វីបអាហ្រ្វិក និងអាស៊ី នៅពេលដែលលោកស្រីធ្វើការលើកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ក្រោយ​បាត់​បង់​ទាំងសភា និងសេតវិមាន លោកស្រី កាម៉ាឡា ហារីស ទំនងដាក់​ខ្លួន​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នយោបាយ appeared first on Kampuchea Thmey Daily.

ហារីស​​ជំរុញ​អ្នក​​គាំទ្រ​ទទួលយកលទ្ធផល​បោះ​ឆ្នោត​​និង​លើក​ទឹក​ចិត្ត​ឱ្យ​បន្តការតស៊ូ​​ទៅមុខ​
ប្រឈមមុខនឹងការបដិសេធយ៉ាងខ្លាំងពីសំណាក់អ្នកបោះឆ្នោតអាមេរិក អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​​ លោកស្រី កាំម៉ាឡា ហារីស បានទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីដែលលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតកាលពីថ្ងៃពុធ ហើយបានលើកទឹកចិត្តអ្នកគាំទ្រឱ្យបន្តការតស៊ូដើម្បីចក្ខុវិស័យរបស់ប្រទេស។

(រូបភាព៖​ AP)

លោកស្រីបាននិយាយនៅឯសាកលវិទ្យាល័យ Howard ជាកន្លែងលោកស្រីធ្លាប់ទទួលបានការសិក្សាអប់រំដែលនាងសង្ឃឹមថានឹងធ្វើសុន្ទរកថាជ័យជំនះបន្ទាប់ពីការបោះឆ្នោតថា «ពេលខ្លះការប្រយុទ្ធត្រូវចំណាយពេលបន្តិច ហើយនោះមិនមានន័យថា យើងនឹងមិនឈ្នះទេ»។

អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ បានបន្ថែមថា ការ​ប្រយុទ្ធ​​នឹង​បន្ត​ «​នៅ​​ក្នុង​​កន្លែង​​បោះ​ឆ្នោត​នៅ​តុលាការ​ និង​នៅ​តាម​ទី​សាធារណៈ​»។

ការបរាជ័យ​ដាច់ឆ្ងាយ​របស់ លោកស្រី ហារីស បានបំបែកក្តីសង្ឃឹមដែលថា លោកស្រីអាចជួយសង្គ្រោះឱកាសរបស់គណបក្សប្រជាធិបតេយ្យ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង​ក្នុងការ​ប្រជែង​​ការ​បោះឆ្នោតឡើងវិញរបស់ប្រធានាធិបតី ចូ បៃដិន បាន​ធ្លាក់​ប្រជាប្រិយ​ ហើយ​ដាក់​​ជំនួស​ដោយ​​បេក្ខភាព​របស់​លោកស្រី​។ លោកស្រីបាន​ចេញ​ទៅ​ចូលរួម​នៅ​គ្រប់​រដ្ឋ​ដែល​ប្រទាញ​ប្រទង់​ខ្លាំង​ជាមួយ​លោក​ដូណាល់ត្រាំដែលជាគណបក្សសាធារណរដ្ឋដែលលោកស្រីបានពិពណ៌នាថា ជា«គ្រោះថ្នាក់ដល់ស្ថាប័នគ្រឹះរបស់ប្រទេស»។

ទស្សនិកជនមួយចំនួនបានសម្តែងការខកចិត្តដែល Harris មិនអាចបង្កើតប្រវត្តិសាស្ត្រជាប្រធានាធិបតីស្ត្រីស្បែកខ្មៅដំបូងគេរបស់ប្រទេសនេះ។ លោកស្រីហារីស ក៏នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលមានដើមកំណើតអាស៊ីខាងត្បូងផងដែរប្រសិនបើឈ្នះឆ្នោត។ ទោះយ៉ាងណាលោកស្រី បាន​ប្រាប់​អ្នក​គាំទ្រ​ ខណៈ​ដែល​ពួកគេ​ខ្លះ​ជូត​ទឹកភ្នែក​ថា «វា​មិន​អី​ទេ​ដែលពួកយើងមានអារម្មណ៍​សោកសៅ និង​ខកចិត្ត ប៉ុន្តែ​សូម​ដឹង​ថា​វា​នឹង​មិន​អី​ទេ»។

ជាមួយគ្នានេះលោក បៃដិន បានចេញសេចក្តីថ្លែងការណ៍សរសើរ ហារីស បន្ទាប់ពីសុន្ទរកថារបស់លោកស្រីដោយនិយាយថា «លោកស្រីនឹងបន្តការប្រយុទ្ធដោយគោលបំណង ការតាំងចិត្ត និងសេចក្តីរីករាយ លោកស្រីនឹងបន្តក្លាយជាជើងឯកសម្រាប់ជនជាតិអាមេរិកទាំងអស់។ លើស​ពី​នេះ​ទៅ​ទៀត លោកស្រីនឹង​បន្ត​ធ្វើ​ជា​អ្នក​ដឹក​នាំ​ដែល​កូនៗ​របស់​យើង​នឹង​សម្លឹង​មើល​ទៅ​កាន់​មនុស្ស​ជំនាន់​ក្រោយ ខណៈ​ដែលលោកស្រី​ដាក់​ត្រា​លើ​អនាគត​របស់​អាមេរិក»។

(រូបភាព៖​ AP)

មុនពេលសុន្ទរកថារបស់លោកស្រីហារីស គាត់បានទូរស័ព្ទទៅលោកត្រាំ ដើម្បីអបអរសាទរត្រាំចំពោះជ័យជំនះរបស់គាត់។ លោកស្រីបានប្រាប់ហ្វូងមនុស្សថា «យើងនឹងចូលរួមក្នុងការផ្ទេរអំណាចដោយសន្តិវិធី»។ លោក បៃដិន គ្រោង​នឹង​និយាយ​អំពី​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ខណៈសេតវិមានបាននឹងអញ្ជើញប្រធានាធិបតីជាប់ឆ្នោតឱ្យជួបជាមួយក្នុងពេលឆាប់ៗនេះ។

ទោះបីជាយ៉ាងណាឥឡូវនេះក្រុមអ្នកប្រជាធិបតេយ្យប្រឈមមុខនឹងការរំពឹងទុកនៃការរើសយកតំណែងពេលលោក ត្រាំ កាន់តំណែងជាប្រធានាធិបតីជាលើកទីពីរ ហើយវាមិនច្បាស់ថាតើតួនាទីអ្វីដែលលោកស្រីហារីស នឹងដើរតួក្នុងអនាគតគណបក្សរបស់លោកស្រី៕

(រូបភាព៖​ AP)

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ហារីស​​ជំរុញ​អ្នក​​គាំទ្រ​ទទួលយកលទ្ធផល​បោះ​ឆ្នោត​​និង​លើក​ទឹក​ចិត្ត​ឱ្យ​បន្តការតស៊ូ​​ទៅមុខ​ appeared first on Kampuchea Thmey Daily.

អ្នកគាំទ្រលោកស្រី​ ហារីស បង្ហាញពីអារម្មណ៍ខកចិត្តនិងស្រក់ទឹកភ្នែក
ក្រោយ​ដឹងលទ្ធផល​ចាញ់ឆ្នោត អ្នកគាំទ្រលោកស្រី​ហារីសជាច្រើនបាន​បង្ហាញពីអារម្មណ៍ខកចិត្តនិងស្រក់ទឹកភ្នែកនៅក្នុងពេលលោកស្រីថ្លែងសុន្ទរកថា នៅក្នុងសកលវិទ្យាល័យ Howard ​ជាទីដែលលោកស្រី​​​រៀន​​កាល​នៅមហាវិទ្យាល័យ​​​​​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP​នៅថ្ងៃទី​៧​ខែវិច្ឆិកានេះ។

(រូបភាព៖​ AP)

អ្នកគាំទ្រដែលភាគច្រើនជាស្ត្រីពណ៌សម្បុរ បានស្រក់ទឹកភ្នែក ហើយលើកដៃឡើងក្នុងសាមគ្គីភាព ខណៈដែលអនុប្រធានាធិបតី លោកស្រី កាំម៉ាឡា ហារីសថ្លែងសុន្ទរកថារបស់លោកស្រីសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ កាលពីថ្ងៃពុធនៅបរិវេណសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោន។

មនុស្ស​ជា​ច្រើន​បាន​កាន់​ទូរស័ព្ទ​ដៃ ហើយ​ហាក់​ដូច​ជា​កំពុង​ថតទុកជា​ប្រវតិ្ត​សាស្រ្ត ខណៈ​ដែល ហារីស បាន​ប្រាប់​ពួក​គេ​ថា​លោកស្រី​បាន​ចាញ់​ការ​ប្រណាំងប្រជែង​របស់​លោកស្រីជាមួយត្រាំ។ នៅពេលដែលលោកស្រី ហារីស ឡើងឆាកលោកស្រីបាន​និយាយ​ថា​៖ «​មនុស្ស​គ្រាប់គ្នាកំពុងជួប​ប្រទះ​នូវ​អារម្មណ៍​មួយ​ចំនួន​នា​ពេល​នេះ ខ្ញុំ​យល់​​»​។

ទស្សនិកជន​បាន​ស្រែក​ហ៊ោ​បន្ទាប់​ពីលោកស្រី​បាន​និយាយ​ថាលោកស្រី​បាន​អបអរសាទរ​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូ ណាល់ត្រាំ ចំពោះ​ជ័យជម្នះ​របស់​គាត់ ខណៈបុរស​ខ្លះ​ក្នុង​ហ្វូង​មនុស្ស​មើល​ទៅ​ស្រងាកចិត្ត​ពេល​ស្តាប់ ខណៈ​ស្ត្រី​មួយ​ក្រុម​ញញឹម​គាំទ្រ។

(រូបភាព៖​ AP)

គួរបញ្ជាក់ថាការបរាជ័យយ៉ាងដាច់អហង្ការរបស់លោកស្រី ហារីស បានបំបែកក្តីសង្ឃឹមដែលថាលោកស្រីអាចជួយសង្គ្រោះឱកាសរបស់គណបក្សប្រជាធិបតេយ្យ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតី ចូ បៃដិន បានជាប់គាំង ហើយលោកស្រីបានជំនួស។ លោកស្រីបានដើរតាមគ្រប់រដ្ឋនៃសមរភូមិជាមួយ ត្រាំដែលជាគណបក្សសាធារណរដ្ឋដែលលោកស្រីបានពិពណ៌នាថាជាគ្រោះថ្នាក់ដល់ស្ថាប័នគ្រឹះរបស់ប្រទេស។

ទោះយ៉ាងណាមុនពេលសុន្ទរកថារបស់លោកស្រីហារីស បានទូរស័ព្ទទៅលោកត្រាំ ដើម្បីអបអរសាទរត្រាំចំពោះជ័យជំនះរបស់គាត់។ លោកស្រីបានប្រាប់ហ្វូងមនុស្សថា «យើងនឹងចូលរួមក្នុងការផ្ទេរអំណាចដោយសន្តិវិធី»។ ជាមួយគ្នានេះលោក បៃដិន គ្រោង​នឹង​និយាយ​អំពី​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ខណៈសេតវិមានបាននឹងអញ្ជើញប្រធានាធិបតីជាប់ឆ្នោតឱ្យជួបជាមួយក្នុងពេលឆាប់ៗនេះ៕

(រូបភាព៖​ AP)

(រូបភាព៖​ AP)

(រូបភាព៖​ AP)

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

The post អ្នកគាំទ្រលោកស្រី​ ហារីស បង្ហាញពីអារម្មណ៍ខកចិត្តនិងស្រក់ទឹកភ្នែក appeared first on Kampuchea Thmey Daily.

កូនលោកត្រាំ ចោទប្រកាន់តារាដែលបោះឆ្នោតឲ្យលោកស្រីហារីសថា សុទ្ធតែពាក់ព័ន្ធនឹងរឿងក្ដី Diddy
លោក ដូណាល់ ​ត្រាំ ជេ អ (Donald Trump Jr.) ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមួយចំនួនប្រឆាំងនឹងអ្នកគាំទ្រអនុប្រធានាធិបតីកាម៉ាឡា ហារីស  ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារដោយអះអាងថា តារាល្បីៗដែលគាំទ្រហារីសគឺស្ថិតនៅក្នុងបញ្ជី Epstein ឬបញ្ជី Diddy ទាំងអស់។

Sean “Diddy” Combs ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ការជួញដូរផ្លូវភេទ និងការដឹកជញ្ជូនដើម្បីចូលរួមក្នុងអំពើពេស្យាចារនៅឯពិធីជប់លៀង Freak Off ដ៏ល្បីល្បាញរបស់គាត់ ទោះបីជាគាត់បដិសេធមិនធ្វើខុសក៏ដោយ។ ប៉ុន្តែតារារ៉េបប្រុសស្បែកខ្មៅរូបនេះ បានប្រឈមមុខនឹងការចោទប្រកាន់ពីមនុស្សជាង ១២០ នាក់ឯណោះ។

ទន្ទឹមគ្នានោះថែមទៀត តារាហូលីវូដល្បីៗជាច្រើន បានងាកមកគាំទ្របេក្ខភាពគណបក្សប្រជាធិបតេយ្យ រួមមាន Bruce Springsteen, Taylor Swift, Jennifer Aniston, Harrison Ford, Bad Bunny និងជាច្រើនទៀត។ កត្តាទាំងនេះបានធ្វើឲ្យលោក​ត្រាំ ជេ អ បានបន្តជាមួយនឹងការទាមទារដោយនិយាយថា Diddy ត្រូវបានគេចាប់ខ្លួនតែប៉ុណ្ណោះ ដូច្នេះហារីសអាចបង្ខូចកេរ្តិ៍ឈ្មោះតារាដែលបានទៅចូលរួមពិធីជប់លៀងរបស់គាត់ ដើម្បីងាកមកគាំទ្រដល់រូបនាង។

កូនប្រុសទី៣របស់លោកដូណាល់ត្រាំបានបញ្ចាក់បន្ដែមទៀតថា «ហេតុអ្វីបានជាគ្រប់គ្នា សូម្បីតែតារាសេរីនិយមគាំទ្រ កាម៉ាឡា ហារីស? មែនហើយ ហេតុផលមួយគឺដោយសារតែយើងឃើញចំនួនប្រាក់កម្រៃដែលមិនធ្លាប់មានពីមុនមកសម្រាប់ពួកគេ។​ យើងដឹងថាតារាល្បីៗដែលមិនទទួលបានប្រាក់កម្រៃ ប្រហែលជាទទួលបានប្រាក់ខែតាមវិធីផ្សេង ព្រោះពួកគេស្ថិតក្នុងបញ្ជី Epstein ឬបញ្ជី Diddy ឬទាំងពីរតែម្ដង។ យើងទាំងអស់គ្នាបានឃើញពីរបៀបដែល Diddy ត្រូវបានចាប់ខ្លួន ហើយភ្លាមៗនោះ មនុស្សគ្រប់គ្នាបែរងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យទៅវិញ? តើវាចេញពីកន្លែងណា»?

លោក​ត្រាំ ជេ អ​. ហាក់មានភាពច្បាស់លាស់លើជំនឿរបស់គាត់លើបញ្ហានេះ ដោយស្វែងរកចម្លើយថា ហេតុអ្វីបានជាមនុស្សជាច្រើនគាំទ្រគណបក្សប្រជាធិបតេយ្យជំនួសឲ្យគណបក្សសាធារណរដ្ឋ ទោះបីជាគាត់មិនបានបង្ហាញភស្តុតាងជាក់ស្តែងណាមួយ លើសេចក្តីថ្លែងការណ៍របស់គាត់ក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្អែកបោះឆ្នោតអាមេរិក តារាប្រុស-ស្រី បង្ហាញជំហគាំទ្រលោកស្រីហារីស ខណៈផ្សេងទៀតគាំទ្រលោកត្រាំ

The post កូនលោកត្រាំ ចោទប្រកាន់តារាដែលបោះឆ្នោតឲ្យលោកស្រីហារីសថា សុទ្ធតែពាក់ព័ន្ធនឹងរឿងក្ដី Diddy appeared first on Kampuchea Thmey Daily.

ស្អែកបោះឆ្នោតអាមេរិក តារាប្រុស-ស្រី បង្ហាញជំហគាំទ្រលោកស្រីហារីស ខណៈផ្សេងទៀតគាំទ្រលោកត្រាំ
នៅថ្ងៃទី ០៥ ខែវិច្ឆិកាស្អែកនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធាបតីទី៤៧របស់សហរដ្ឋអាមេរិក ហើយបេក្ខជនទាំងពីររូបដែលរួមមានអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) និងអតីតប្រធានាធិបតី  ដូណាល់ ត្រាំ (Donald Trump) កំពុងតែទាក់ទាញសន្លឹកឆ្នោត តាមរយៈការឃោសនានិងបង្ហាញពីគោលនយោបាយផ្សេងៗគ្នា។

យ៉ាងណាក៏ដោយ នៅក្នុងពិភពតារាហូលីវូដដោយយោងតាមបញ្ជីឈ្មោះតារាជួរមុខសំខាន់ៗ និងអ្នកផ្សេងទៀតបានបង្ហាញជំហរៀងៗខ្លួនក្នុងការគាំទ្របេក្ខជន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​​ បើទោះជាមានការប្រទាញ​ប្រទង់​គ្នា​​នៅយុទ្ធ​នាការ​​​​ឃោសនា​ចុង​ក្រោយ​យ៉ាងណាក្ដី។

តារា​ល្បីៗ​ដែល​គាំទ្រលោកស្រី កាម៉ាឡា ហារីស មានដូចជា៖ Taylor Swift, Beyoncé, រាជនី​ប៉ុប Madonna, តារារ៉េប Eminem, Julia Roberts, Jennifer Lopez, Jennifer Aniston, Bon Jovi, Khalid, Maggie Rogers, Gracie Abrams, Billie Eilish, Samuel L Jackson, និង Spike Lee  ក៏ស្ថិតក្នុងចំណោមតារាដែលបានគាំទ្រលោកស្រីហារីស យ៉ាងពេញទំហឹងផងដែរ។

ដោយឡែក ងាកមកកាន់អ្នកដែលគាំទ្រលោក ដូណាល់ ត្រាំ ថ្វីដ្បិតតែថាមិនមានតារាល្បីៗដូចលោកស្រី ហារីស ក៏ពិតមែន ប៉ុន្តែគាត់ទទួលបានការអំពាវនាវយ៉ាងខ្លាំងក្លា ដែលរួមមានតារាហូលីវូដនិងឥស្សរជនល្បីៗដូចជា៖​ លោក Elon Musk, ដុកទ័រ Phil McGraw, កីឡាករចំបាប់ Hulk Hogan, YouTuber និងជាអ្នកប្រដាល់អាជីព Jake Paul, តារាសម្ដែង Mel Gibson, Jon Voight, Amber Rose, Zachary Levi, Caitlyn Jenner, Kid Rock, Chris Janson​ និងកីឡាករប្រណាំងរថយន្ត Danica Patrick។

មិនត្រឹមប៉ុណ្ណឹងទេ យោងតាមការស្ទង់មតិរបស់ YouGov នាពេលថ្មីៗនេះ ជនជាតិអាមេរិកម្នាក់ក្នុងចំណោម ១០នាក់ (១១%) និយាយថា តារាល្បីធ្លាប់ធ្វើឲ្យពួកគេពិចារណាឡើងវិញ អំពីជំហរផ្ទាល់ខ្លូនលើបញ្ហានយោបាយ ខណៈដែល ៧% និយាយថា ពួកគេបានគាំទ្របេក្ខជននយោបាយដោយសារតែការយល់ព្រមពីតារាល្បីៗ៕

រូបភាព៖Getty Images

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​លោកស្រី ហារីស និង ដូណាល់ ត្រាំ ​ឃោសនា​នៅ​​ថ្ងៃចុងក្រោយ​នៅ​រដ្ឋ​ប្រទាញ​ប្រទង់​ North Carolina​ ដូច​គ្នា​​

The post ស្អែកបោះឆ្នោតអាមេរិក តារាប្រុស-ស្រី បង្ហាញជំហគាំទ្រលោកស្រីហារីស ខណៈផ្សេងទៀតគាំទ្រលោកត្រាំ appeared first on Kampuchea Thmey Daily.

លោកស្រី ហារីស ថាការអត្ថាធិប្បាយរបស់លោក ត្រាំ លើស្ត្រី «ជាការប្រមាថដល់មនុស្សគ្រប់គ្នា»
លោកស្រី កាំម៉ាឡា ហារីស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអត្ថាធិប្បាយរបស់ លោក ដូណាល់ ត្រាំ ថា លោកនឹងការពារស្ត្រី ដោយចោទ​សួរ​ថាតើពួកគេ «ចូលចិត្តវាឬអត់»នោះ បង្ហាញថា បេក្ខភាពប្រធានគណបក្សសាធារណរដ្ឋមិនយល់ពីសិទ្ធិរបស់ស្ត្រីនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី១ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

លោកស្រី បាននិយាយមុនពេលលោកស្រីចេញទៅធ្វើយុទ្ធនាការពេញមួយថ្ងៃនៅក្នុងសមរភូមិភាគខាងលិចនៃរដ្ឋ Arizona និង Nevada ថា«ខ្ញុំគិតថាវាជាការប្រមាថដល់មនុស្សគ្រប់គ្នា»។ លោកស្រីបានធ្វើការកត់សម្គាល់ទាំងនោះនៅ​ឯការ​ជួប​ជុំនៅទីក្រុង Phoenix ថា៖​«គាត់មិនគោរពសេរីភាពរបស់ស្ត្រី ឬភាពឆ្លាតវៃរបស់ស្ត្រីក្នុងការដឹងពីអ្វីដែលជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេទេ»។

ការ​អត្ថាធិប្បាយ​របស់​លោកត្រាំបាន​កើត​ឡើង​ ខណៈ​ដែល​លោក​បាន​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​បោះឆ្នោត​ជា​ស្ត្រី និង ​ខណៈ​ពេល​លោកស្រី ហារីស​ ផ្តោត​លើ​សេរីភាពរបស់ស្រ្តី។ លោកស្រី​កំពុង​បង្កើត​ទីលាន​ដែល​ស្ត្រី​គួរ​មាន​សេរីភាព​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​រូប​រាង​កាយ​របស់​ពួកគេ ហើយ​ថា​ប្រសិន​បើ​លោក ត្រាំ ត្រូវ​បាន​ជាប់​ឆ្នោត នោះ​ការ​រឹត​បន្តឹង​កាន់​តែ​ច្រើន​នឹង​កើត​ឡើង។

គួររម្លឹកថា​ ត្រាំ បានតែងតាំងចៅក្រមបីនាក់​នៅ​តុលាការកំពូលរបស់សហរដ្ឋអាមេរិកដែលបានបដិសេធសិទ្ធិរំលូតកូនរបស់សហព័ន្ធ។ នៅពេលដែលការធ្លាក់ចុះពីការសម្រេចចិត្តឆ្នាំ២០២២ រីករាលដាល​ដែល​ថា លោកត្រាំ​​ បានឈានទៅដល់ការអះអាងនៅឯព្រឹត្តិការណ៍សាធារណៈ និងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថាគាត់នឹង «ការពារស្ត្រី» និង​ធានាថា​ពួកគេនឹងមិន «គិតអំពីការរំលូតកូន» នោះទេ។ ជាមួយគ្នានេះ លោក ត្រាំ បាន​និយាយ​អំឡុង​ពេលបាតុកម្មនៅ Green Bay រដ្ឋ Wisconsin ថា៖​«ខ្ញុំនឹងការពារពួកគេពីជនចំណាកស្រុកដែលចូលមក។ ខ្ញុំនឹងការពារពួកគេពីបរទេសដែលចង់វាយប្រហារយើងដោយមីស៊ីល និងរបស់ជាច្រើនទៀត»។

លោកស្រី បានភ្ជាប់ការអត្ថាធិប្បាយរបស់លោក ត្រាំ​ទៅនឹងវិធីសាស្រ្តរបស់គាត់ចំពោះសិទ្ធិបន្តពូជ ខណៈជាទូទៅ ត្រាំ និយាយច្រើនផ្ដោតលើការការពារស្ត្រីពីឧក្រិដ្ឋជន ភេរវករ និងបច្ចាមិត្តបរទេស ជាជាងការការពារច្បាប់រំលូតកូន។

វា​មិន​មែន​មាន​តែ​ស្ត្រី​ប៉ុណ្ណោះ​ទេ​ដែល​ពណ៌នា​ការ​ថ្លែង​របស់​លោក​ត្រាំ​ថា​ជា«​ការ​ប្រមាថ»។ នៅឯការប្រមូលផ្តុំគ្នារបស់លោកស្រីហារីស ក្នុងទីក្រុង Phoenix លោក Edison Kinlichenie អាយុ៥០ឆ្នាំ បាននិយាយថាគាត់មើលឃើញថា ត្រាំ និយាយគំរាមកំហែងជាជាងការពារដោយកត់សម្គាល់ថាអតីតប្រធានាធិបតីធ្លាប់មានកំណត់ត្រាចាប់រំលោភលើស្ត្រី។

លោក ត្រាំ ធ្លាប់បានផ្តល់ចម្លើយអំពីជំហររបស់គាត់លើការរំលូតកូន ដែលគាត់បាននិយាយថាស្ត្រីគួរតែត្រូវបានផ្តន្ទាទោសចំពោះការរំលូតកូន។ ប៉ុន្តែ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ លោក​បាន​សន្យា​វេតូ​លើ​បម្រាម​ការ​រំលូត​កូន​ថ្នាក់ជាតិ បន្ទាប់ពី​បដិសេធ​ម្តងហើយ​ម្តងទៀត​ក្នុង​ការ​សន្យា​បែបនេះ។ គាត់បាននិយាយថារដ្ឋគួរតែគ្រប់គ្រងការថែទាំហើយបាននិយាយថាច្បាប់មួយចំនួន«តឹងតែងពេក»។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២មក ការអនុវត្តច្បាប់របស់រដ្ឋស្តីពីការរំលូតកូន បានបង្កើតការថែទាំសុខភាពមិនស្មើគ្នា ដោយស្ត្រីខ្លះបានស្លាប់។ អ្នកផ្សេងទៀតបានហូរឈាមក្នុងចំណតរថយន្តក្នុងបន្ទប់សង្គ្រោះបន្ទាន់ ឬធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺ sepsis ខណៈដែលគ្រូពេទ្យក្នុងរដ្ឋមួយចំនួនមានបម្រាមរំលូតកូនយ៉ាងតឹងរឹង ក្នុង​នោះ​រួម​មាន​ស្ត្រី​ដែល​មិន​ដែល​មាន​បំណង​មាន​ផ្ទៃពោះ ខណៈទាំងមរណភាពទារក និងមាតាបានកើនឡើង។ ស្របពេលនេះលោកស្រី ហារីសសង្ឃឹមថា ការរំលូតកូននឹងជាការលើកទឹកចិត្តដ៏ខ្លាំងមួយសម្រាប់ស្ត្រីនៅក្នុងប្រអប់សន្លឹកឆ្នោត។

យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ TargetSmart បានឱ្យដឹងថា នៅក្នុងការបោះឆ្នោតដំបូង រហូតមកដល់ពេលនេះ ស្ត្រី ១.២ លាននាក់ច្រើនជាងបុរសបានបោះឆ្នោតនៅទូទាំងរដ្ឋសមរភូមិទាំងប្រាំពីរ។ ជាមួយគ្នានេះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ស្ត្រី ៥៥% បានគាំទ្រគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន និង លោកស្រីហារីស នេះបើយោងតាម ​​AP VoteCast ដែលជាការស្ទង់មតិរបស់អ្នកបោះឆ្នោតជាង ១១០០០០នាក់៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post លោកស្រី ហារីស ថាការអត្ថាធិប្បាយរបស់លោក ត្រាំ លើស្ត្រី «ជាការប្រមាថដល់មនុស្សគ្រប់គ្នា» appeared first on Kampuchea Thmey Daily.

ហារីសសន្យាថានឹងតំណាងឱ្យជនជាតិអាមេរិកទាំងអស់បន្ទាប់ពីបៃដិនថាអ្នកគាំទ្រត្រាំជាសំរាម
លោកស្រី កាំម៉ាឡាហារីសបានអំពាវនាវឲ្យជនជាតិអាមេរិកបញ្ឈប់ការប្រឈមមុខគ្នាទៅវិញទៅមក ជុំវិញការជជែកដេញដោលបន្ទាប់បីលោកបៃដិនហៅអ្នកគាំទ្រលោកត្រាំថាជាសំរាមអណ្ដែតទឹក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣១​ខែតុលានេះ។

(រូបភាព៖ AP)

គួររម្លឹកថា ភាពចម្រូងចម្រាសបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅពេលដែល លោក បៃដិន បានចូលរួមក្នុងការអំពាវនាវយុទ្ធនាការមួយដែលរៀបចំដោយក្រុមតស៊ូមតិជនជាតិអេស្ប៉ាញ Voto Latino ។

លោក បៃដិន បានប្រើឱកាសដើម្បីរិះគន់ការប្រមូលផ្តុំគ្នានៅ Madison Square Garden កាលពីថ្ងៃអាទិត្យ ដែលតារាកំប្លែងម្នាក់(លោកត្រាំ)បានពណ៌នាព័រតូរីកូថាជា «កោះសម្រាមអណ្តែតទឹក»។ លោកថា «សំរាមតែមួយគត់ដែលខ្ញុំឃើញអណ្តែតនៅទីនោះ គឺអ្នកគាំទ្ររបស់គាត់»។ ពាក្យសម្ដីទាំងអស់នេះហើយបានធ្វើឲ្យមានភាពចម្រូងសម្រាសជាបន្តបន្ទាប់។

ជុំវិញបញ្ហានេះលោកស្រីហារីសបានប្រាប់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះ Air Force Two សម្រាប់ការហោះហើរទៅកាន់ Raleigh ថាលោកស្រីមិនយល់ស្រប «ជាមួយនឹងការរិះគន់ណាមួយដោយផ្អែកលើអ្វីដែលអ្នកគាំទ្របោះឆ្នោតឱ្យនោះទេ»។ លោកស្រីថា «ខ្ញុំនឹងតំណាងឱ្យជនជាតិអាមេរិកទាំងអស់ រួមទាំងអ្នកដែលមិនបោះឆ្នោតឱ្យខ្ញុំ» ។ ពាក្យសម្ដីរបស់លោកស្រីគឺជាការប៉ុនប៉ងដើម្បីបំភ្លៃភាពចម្រូងចម្រាសជុំវិញការអត្ថាធិប្បាយរបស់ លោក និងដាក់ចម្ងាយខ្លះរវាងខ្លួនលោកស្រី និងលោកប្រធានាធិបតី បៃដិន។

លោកស្រីហារីស បានប្រារព្ធការប្រមូលផ្តុំនៅក្នុងរដ្ឋសមរភូមិ​ឃោសនា​រក​ការ​គាំទ្រ​​ចំនួនបីដែលជាផ្នែកមួយនៃការប៉ះ​ទង្គិច​ដោយ​ពាក្យសម្តី​ដាក់​គ្នានៅក្នុងសប្តាហ៍បិទនៃការបោះឆ្នោតនៅ Raleigh រដ្ឋ North Carolina, Harrisburg រដ្ឋ Pennsylvania; និង Madison រដ្ឋ Wisconsin។

លោកស្រីបានសង្កត់ធ្ងន់លើការរួបរួម និងមូលដ្ឋានរួម ដោយពង្រីកលើសុន្ទរកថារបស់លោកស្រីកាលពីថ្ងៃអង្គារនៅទីក្រុងវ៉ាស៊ីនតោន និងបានដាក់ចេញនូវយុទ្ធនាការ«ការបញ្ចប់ជម្លោះ»។

លោកស្រីថា «យើងដឹងថាយើងមានឱកាសនៅក្នុងការបោះឆ្នោតនេះដើម្បីបង្វែរទំព័រមួយទសវត្សរ៍របស់ ដូណាល់ ត្រាំ ដែលបានព្យាយាមធ្វើឱ្យពួកយើងបែកគ្នា និងខ្លាចគ្នាទៅវិញទៅមក»។ ហើយលោកស្រីថាថា «ខ្ញុំមិនស្វែងរកពិន្ទុនយោបាយទេ ខ្ញុំកំពុងស្វែងរកការរីកចំរើន»។

(រូបភាព៖ AP)

ទន្ទឹមនឹងនេះ សេតវិមានបានប្រញាប់ប្រញាល់ពន្យល់ថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីចូបៃដិនអំពី «សំរាម»គឺជាការយោងទៅលើវោហាសាស្ត្រពីសម្ព័ន្ធមិត្ត ត្រាំ មិនមែនអ្នកគាំទ្រ ត្រាំ ខ្លួនឯងនោះទេ។ លេខាធិការសារព័ត៌មាន Karine Jean-Pierre បាននិយាយថា លោក​​​ បៃដិន «មិនចាត់ទុកអ្នកគាំទ្រ ត្រាំ ឬនរណាម្នាក់ដែលគាំទ្រ ត្រាំជាសំរាមនោះទេ»។

ចំណែកលោកត្រាំ បាននិយាយនៅឯការប្រមូលផ្តុំរបស់គាត់នៅ Rocky Mount រដ្ឋ North Carolina កាលពីថ្ងៃពុធថាព្រោះមើលទៅរបៀបដែលពួកគេបានប្រព្រឹត្តចំពោះខ្ញុំ​«ពួកគេបានចាត់ទុកអ្នកគាំទ្រខ្ញុំដូចជាសំរាម ការពិតគឺពួកគេបានចាត់ទុកប្រទេសរបស់យើងទាំងមូលដូចជាសំរាម»។

បន្ទាប់ពីបានចុះចតនៅ Green Bay រដ្ឋ Wisconsin សម្រាប់ការជួបជុំមួយផ្សេងទៀតនៅថ្ងៃបន្ទាប់ លោក ត្រាំបានថតរូបពេលពាក់អាវកាក់ពណ៌ទឹកក្រូច និងលឿង ហើយអង្គុយនៅកៅអីអ្នកដំណើរនៃឡានដឹកសំរាមដែលមានទង់ជាតិអាមេរិក និងស្លាកសញ្ញាយុទ្ធនាការ។ លោកត្រាំបាននិយាយទៅកាន់អ្នកសារព័ត៌មានថា​៖​«តើអ្នកចូលចិត្តឡានសំរាមរបស់ខ្ញុំដោយរបៀបណា?» និងបានបន្ថែមថា «ចូ​ បៃដិន គួរតែខ្មាសខ្លួនឯង ប្រសិនបើគាត់ដឹងពីអ្វីដែលគាត់កំពុងធ្វើ»។

គួរបញ្ជាក់ថាការបោះឆ្នោតជ្រើរើសប្រធានាធិបតីអាមេរិកនៅសល់តែ ៥ ថ្ងៃទៀតប៉ុណ្ណោះ ខណៈបេក្ខភាពទាំងពីររវាងលោកស្រី ហារីស និងលោកត្រាំ កាន់តែស្វិតស្វាញក្នុងឃោសនាស្វែងការទាក់ទាញប្រជាប្រិយភាពរៀងៗខ្លួនឲ្យប្រជាជនតាមរដ្ឋនីមួយៗបោះឆ្នោតឲ្យខ្លួន៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ហារីសសន្យាថានឹងតំណាងឱ្យជនជាតិអាមេរិកទាំងអស់បន្ទាប់ពីបៃដិនថាអ្នកគាំទ្រត្រាំជាសំរាម appeared first on Kampuchea Thmey Daily.