លោក គីម រិទ្ធី Archives - Kampuchea Thmey Daily

ផ្លូវ​ចូល​រមណីយដ្ឋាន​ទឹកធ្លាក់​សុភមិត្រ ចាប់ផ្តើម​សាងសង់​ស្រប​គម្រោង​ស្ពាន​ឆ្លង​ទន្លេ​ទៅ​ឡាវ
បើ​តាម​ការ​បញ្ជាក់​ពី​អភិបាល​ខេត្ត​ព្រះវិហារ​ ការ​សាងសង់​ផ្លូវ​ចូល​រមណីយដ្ឋាន​ទឹកធ្លាក់​សុភមិត្រ​អាច​នឹង​ធ្វើ​ឡើង​ស្រប​នឹង​​គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ទៅ​ប្រទេស​ឡាវ។

លោក គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​បាន​ឆ្លើយ​សំនួរ​របស់​កម្ពុជា​ថ្មី​ក្នុង​សន្និសីទ​ជោគជ័យ​រយៈ​ពេល ៥ ឆ្នាំ របស់​រដ្ឋបាល​ខេត្តព្រះវិហារ​កាល​ពី​សប្តាហ៍​មុន​ថា ការ​​ស្ថាបនា​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​សុភមិត្រ អាច​ធ្វើ​ភ្ជាប់​ជាមួយ​គម្រោង​សាងសង់​ស្ពាន​តែ​ម្តង។

»ថ្មីៗ​នេះ​ខ្ញុំ​ក៏​បាន​ធ្វើ​ណើរ​ទៅ​ទីនោះ​ម្តង​ដែរ ឃើញ​ថា​បច្ចុប្បន្ន​​នៅ​ជា​ផ្លូវ​ដី​នៅឡើយ​»។ គម្រោង​អាច​ចាក់ជា​កៅស៊ូ​យ៉ាងណា ​អាច​នឹង​ធ្វើ​ឡើង​ស្រប​​គ្នា​ជាមួយ​​គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ទៅ​ខេត្ត​ចំប៉ាសាក់​ប្រទេស​ឡាវ​»។

ទាក់ទងការ​​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ភ្ជាប់​ពី​កំពង់ស្រឡៅ​ទៅ​ខេត្ត​ចំប៉ាសាក់​ប្រទេស​ឡាវ នឹង​ចាប់ផ្តើម​នៅពេលណា? លោកអភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​គោលការណ៍រួចហើយ​ក្នុង​កម្រិត​បច្ចេកទេស តែ​មិន​ទាន់​សម្រេច ១០០% នោះទេ។​

បន្ថែម​ពីនេះ បើ​តាម​លោក​អភិបាល​ខេត្ត​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​​បាន​ចុះ​អនុស្សារណៈ​លើការ​ចរចា​កំណត់​ព្រំដែនរវាង​ប្រទេស​ទាំងពីរ និង​ជំរុញ​ឲ្យមាន​ការ​​បើក​ច្រកទ្វារព្រំដែន​​ឲ្យ​បាន​ច្រើនថែម​ទៀតលើខ្សែបន្ទាត់ព្រំដែន​ជាង ១៤០ គីឡូម៉ែត្រ។

ទឹកធ្លាក់សុភមិត្ត ឬទឹកជ្រោះព្រះនិមិត្ត ស្ថិត​នៅ​ជាប់​ខេត្ត​ចំនួន​ពីរ​របស់​កម្ពុជា និងខេត្តចំប៉ាសាក់​របស់ឡាវ។ ​មានទីតាំង​នៅ​​តាម​បណ្តោយ​ដងទន្លេមេគង្គក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឬឃុំកំពង់ស្រឡៅ ​២ ស្រុកឆែប ខេត្តព្រះវិហារ ព្រំប្រទល់ជាប់គ្នា​រវាង​ខេត្ត​ស្ទឹងត្រែង និងព្រះវិហារ និង​ជាមួយខេត្តចំប៉ាសាក់ប្រទេសឡាវ។

សម្រាប់ផ្លូវឆ្ពោះទៅកាន់ទឹកធ្លាក់ព្រះនិម្មិត អ្នកទេសចរ​អាចធ្វើដំណើរពីខេត្តព្រះវិហារតាមផ្លូវជាតិលេខ ៩ ទៅកើតដល់​ហួស​សាលាស្រុកឆែប ក្នុងឃុំឆែប ២ រួចបត់ទៅជើងផ្លូវខេត្ត (ក្រាលគ្រួស) ពុះទ្រូងព្រៃព្រះរកាទៅជើងដល់ឃុំកំពង់ស្រឡៅ ១ បត់ទៅកើតនិងអគ្នេយ៍វិញចម្ងាយ ៨០គម ពីសាលាស្រុកឆែប និងពីខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ ៩ នេះដែរ ទៅលិចដល់ភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់រួចបត់ទៅជើងតាមផ្លូវខេត្តក្រាលគ្រួសចម្ងាយ ៣៧ គម នឹង​ទៅ​ដល់​រមណីយដ្ឋាន​​ដ៏​ស្រស់​ត្រកាលក្បែរ​បន្ទាត់​ព្រំដែន​កម្ពុជា-ឡាវ។

នៅទីនោះ​ក្រៅ​មាន​ការ​បម្រើ​សេវាពី​​បងប្អូនក្នុងសហគមន៍ ក៏​មានការ​វិនិយោគដោយក្រុមហ៊ុនបរទេសមួយបើក​ជា​រីសតសម្រាប់​ភ្ញៀវស្នាក់នៅ​និង​កម្សាន្ត​ផង​ដែរ​៕

The post ផ្លូវ​ចូល​រមណីយដ្ឋាន​ទឹកធ្លាក់​សុភមិត្រ ចាប់ផ្តើម​សាងសង់​ស្រប​គម្រោង​ស្ពាន​ឆ្លង​ទន្លេ​ទៅ​ឡាវ appeared first on Kampuchea Thmey Daily.

ខេត្តព្រះវិហារជាប់លេខ ២ សម្បូរប្រាង្គប្រាសាទ​បុរាណនាសម័យអង្គរ បន្ទាប់ពីខេត្តសៀមរាប
ខេត្តព្រះវិហារ មានសក្តានុពលនៅក្នុង​វិស័យទេសចរណ៍ ហើយ​ជា​ខេត្តស្ថិត​នៅ​ក្នុងលំដាប់ថ្នាក់ទី២ សម្បូរដោយ​ប្រាង្គប្រាសាទបុរាណនាសម័យអង្គរ បន្ទាប់ពីខេត្តសៀមរាប។

លោក គីម រិទ្ធី​ អភិបាល​នៃ​គណៈខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា​ សម្បត្តិ​វប្បធម៌​ជាគោលដៅ​សម្រាប់​ទាក់ទាញ​អ្នក​ទេសចរ។ ខេត្តព្រះវិហារឈរ​នៅ​ក្នុង​លំដាប់ថ្នាក់ទី ២ ដែល​សម្បូរទៅដោយប្រាង្គប្រាសាទបុរាណនាសម័យអង្គរបន្ទាប់ពីខេត្តសៀមរាប​។

ក្រៅ​ពីសំបូរ​ដោយ​​ប្រាង្គ​ប្រាសាទ​បុរាណ​​អាយុកាល​​រាប់រយ​ឆ្នាំ លោក​អភិបា​លខេត្ត​បញ្ជាក់​ថា ខេត្ត​ក៏​មាន​គោលដៅទេសចរណ៍​សំខាន់ៗចំនួន ២៧ កន្លែង ក្នុងនោះមាន​រមណីយដ្ឋានប្រវត្តិសាស្ត្រ ធម្មជាតិ វត្តបុរាណ និងទីតាំង​ទេសចរណ៍ផ្សេងៗទៀត។

លោក នៅ ចាន់គង់ ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ព្រះវិហារ​បាន​ប្រាប់​កម្ពុជា​ថ្មី​ដឹង​ថា ខេត្ត​ព្រះវិហារ​មាន​សំណង់​ប្រាសាទ​បុរាណ​​ចំនួន ២៤៨ ទីតាំង រាយប៉ាយ​គ្រប់​ស្រុក​។ ក្នុង​ចំណោម​ប្រាសាទ​ទាំង ២៤៨ នៅ​​រូបរាង​មាន​ជាង ៧០ ភាគរយ។

ប្រាសាទ​ព្រះវិហារ និង​ក្រុម​ប្រាសាទ​កោះ​កេរ ទទួល​ការ​ចាប់​អារម្មណ៍ច្រើន​​ពី​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ។ ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​កាល​ពី​ឆ្នាំ ២០០៨។ ចំណែក​ក្រុម​​ប្រាសាទ​​កោះ​កេរ រដ្ឋាភិបាល​ក៏កំពុងជំរុញ​ដើម្បី​ចុះបញ្ជី​របស់​អង្គការ​យូនេស្កូនៅពេល​ឆាប់ៗ​ខាងមុខ​ផងដែរ។

លោក នៅ ចាន់គង់ បាន​ឲ្យ​ដឹងបន្ត​​ថា ខេត្តព្រះវិហារ​មាន​ស្រុក​ចំនួន​ពីរ​បន្សល់ទុក​​ប្រាសាទ​បុរាណ​ច្រើន​ជាង​គេ​គឺ​ស្រុក​គូលែន និង​ស្រុក​ជាំ​ក្សាន្ត។ ស្រុក​គូលែន​ដែល​រួម​បញ្ចូល​ទាំង​តំបន់​ប្រាសាទ​កោះ​កេរ្តិ៍​មាន​ជាង ១០០ ប្រាសាទ ស្រុក​ជាំ​កម្សាន្ត​មាន​ជាង ៨០ ប្រាសាទ។ ចំណែក​បណ្ដា​ស្រុក​ផ្សេង​ទៀត​ក៏​មាន​ច្រើន​ដែរ ដូចជា​ស្រុក​ឆែប​មាន​ជាង ១០ ប្រាសាទ ស្រុក​ជ័យសែន​ជាង ១០ ប្រាសាទ ស្រុក​ត្បែង​មានជ័យ​ជិត ១០ ប្រាសាទ ស្រុក​សង្គម​ថ្មី​ជាង ៤០ ប្រាសាទ៕

The post ខេត្តព្រះវិហារជាប់លេខ ២ សម្បូរប្រាង្គប្រាសាទ​បុរាណនាសម័យអង្គរ បន្ទាប់ពីខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

ខេត្តព្រះវិហារ​ ជាប់​ជា​ខេត្ត​ផលិត​កសិផល​សរីរាង្គ​ច្រើន​ជាង​គេ​នៅ​កម្ពុជា
ខេត្តព្រះវិហារមានវិសាលភាពផ្ទៃដីធំទូលាយ ហើយជា​​ដែនដីប្រកបដោយជីវជាតិអំណោយ​ផល​សម្រាប់ការ​ធ្វើ​កសិកម្ម។

លោក គីម រិទ្ធី អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះវិហារ​បាន​បញ្ជាក់ថា ខេត្តព្រះវិហារដែល​ស្ថិត​នៅ​នៅ​ទិស​ឧត្តរមានសក្កានុពលលើការ​ធ្វើកសិកម្មសរីរាង្គ។

លោក​អះអាង​ថា ខេត្ត​ព្រះវិហារ​ជាប្រភពផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេ ដែល​ផ្ទៃដីដាំដុះ​ផ្តោត​លើ​គុណភាព ដើម្បី​នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន ៤៣ សហគមន៍ ដែល​ត្រូវបានចុះបញ្ជីទទួលស្គាល់​ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ មុខរបរសំខាន់ៗរបស់​សហគមន៍​កសិកម្មផ្ដោតលើផលិតផលសរីរាង្គដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ និងគ្រាប់ស្វាយចន្ទីសរីរាង្គ។

លោក​អភិបាល​ខេត្ត​បាន​បញ្ជាក់ថា វិស័យកសិកម្មជាឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋប្រមាណជាង ៨០%។ ​រដ្ឋបាល​ខេត្ត​ក៏​នៅ​តែ​​បន្តពង្រឹងការអនុវត្តកសិកម្មសរីរាង្គ និងជំរុញឲ្យ​ប្រជាកសិករខិតខំបង្កបង្កើនផល ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​ជា​ខេត្តកសិកម្មសរីរាង្គនាំមុខ​ក្នុង​ប្រទេស។

តាម​របាយការណ៍​របស់មន្ទីរកសិកម្ម​ខេត្ត​ព្រះវិហារ នៅ​ឆ្នាំ២០២២ ការដាំដុះដំណាំ​ស្រូវរដូវវស្សាក្នុង​ខេត្ត​អនុវត្តបានចំនួន ៩៩,១២០ ហិកតា លើផែនការ ៩១,២០០ហិកតា ដែលផ្ទៃដីប្រមូលផលបាន ៩៤,០៦៣ហិកតា ស្មើនឹង ១០០% ទទួលបានបរិមាណផលចំនួន ២៨៣,៧៤៣តោន និងទិន្នផលមធ្យម ៣.០១៧តោន/ហិកតា។

ដោយឡែកចំពោះការបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែសរុបចំនួន ៦៣,៤៣៤​ហិកតា ស្មើនឹង ៩០.៨៧% នៃផែនការ ៦៩,៨០៥ហិកតា ក្នុងនោះដំណាំរួមផ្សំនិងសាកវប្បកម្ម អនុវត្តបាន ៧៩០ហិកតា ស្មើនឹង ៣៥.៣២% ដំណាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែងអនុវត្តបាន ៧,២០១ហិកតា ស្មើនឹង ៧២.៥៤%៕

The post ខេត្តព្រះវិហារ​ ជាប់​ជា​ខេត្ត​ផលិត​កសិផល​សរីរាង្គ​ច្រើន​ជាង​គេ​នៅ​កម្ពុជា appeared first on Kampuchea Thmey Daily.

លោក គន់ គីម មានកូន៣នាក់ជាមន្រ្តីជាន់ខ្ពស់ និង៣នាក់ទៀត ជាអ្នកជំនួញ
លោក​ គន់ គីម កំពុងកាន់តំណែងជា​ទេសរដ្ឋមន្ដ្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ហើយកាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ លោក​ត្រូវ​បាន​តែងតាំង​តួនាទីបន្ថែមជា​អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្ត​រាយ ជំនួសលោក ញឹម វណ្ណដា។ ក្រៅពីនេះ លោក គន់ គីម ក៏ជាសមាជិក​គណៈ​អចិន្រ្តៃយ៍​គណៈកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ​។ ​

បើក្រឡេកមកមើលក្រុមគ្រួសាររបស់លោក គន់ គីម គឺកូនៗរបស់លោកកំពុងបម្រើការជាមន្ត្រីរដ្ឋបាលសារធារណៈ ជាមន្ត្រីយោធានៃក្របខណ្ឌកងយោធពលខេមរភូមិន្ទ និងមួយចំនួនជាអ្នកជំនួញ។ តើកូនរបស់លោក គន់ គីម រូបណាខ្លះកំពុងបម្រើការជាមន្ត្រីរាជការ ហើយកាន់តួនាទីអ្វីខ្លះ?

១/ លោក គីម រិទ្ធី

លោក គីម រិទ្ធី ជាកូនប្រុសច្បងរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលកំពុងមានមុខតំណែងជាអភិបាលខេត្តព្រះវិហារ។ មុនពេលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ធ្លាប់បាន់កាន់តំណែងជាច្រើន ដូចជា អភិបាលរងខេត្តកណ្ដាល អគ្គនាយករងរដ្ឋបាលនៃក្រសួងមហាផ្ទៃ ស្នងការរងនគរបាលខេត្តកណ្ដាល និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយទោ។ លោក គីម រិទ្ធី បានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកព្រហ្មទណ្ឌ នៅសហរដ្ឋអាមេរិក និងអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ នៅសាលាគោលនយោបាយ លី ក្វាន់យូ ប្រទេសសិង្ហបុរី។

២/ លោក គីម សុផារុន

លោក គីម សុផារុន ជាមន្ត្រីយោធា ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយទោ ហើយមានតួនាទីជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ បន្ថែមពីនេះ លោក គីម សុផារុន ក៏មានតួនាទីជាទីប្រឹក្សាគណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្ត​រាយ ដែលទទួលបន្ទុកជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករក និងសង្គ្រោះពេលមានគ្រោះមហន្តរាយ។ តាមរយៈតួនាទីនេះ លោក គីម សុផារុន តែងតែអមដំណើរបេសកកម្មការងារចុះផ្ទាល់ជាមួយឪពុករបស់លោក នៅពេលដែលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយនានានៅទូទាំងប្រទេស។

៣/ លោក គីម វីរៈ

លោក គីម វីរៈ ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវបានតែងតាំងកាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២២។ មុនក្លាយជាអគ្គលេខាធិការ លោក បានកាន់មុខតំណែងជាទីប្រឹក្សា និងជានាយកគម្រោងកម្មវិធីជាតិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជាមួយគ្នានេះ លោក គីម វីរៈ ក៏ជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយទោ ដែលមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។

ពាក់ព័ន្ធនឹងការសិក្សា លោក គីម វីរៈ បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ដោយលោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង និងភាពជាអ្នកដឹកនាំ នៅសាកលវិទ្យាល័យ webster។

ដោយឡែក កូនប្រុសស្រីរបស់លោក គន់ គីម មួយចំនួនទៀត គឺជាអ្នកជំនួញដែលកំពុងគ្រប់គ្រងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស ដូចជា លោក គីម ផារ៉ា លោកស្រី គីម សុផារី និងលោក គីម រតនៈ៕

ដោយ៖ ធឿន វ៉ាន់សុង

The post លោក គន់ គីម មានកូន៣នាក់ជាមន្រ្តីជាន់ខ្ពស់ និង៣នាក់ទៀត ជាអ្នកជំនួញ appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តព្រះវិហារ ជំរុញកសិករផលិត​ស្រូវសរីរាង្គ​សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី បានជំរុញលើកទឹកចិត្ត ដល់កសិករទាំងអស់ បន្ដខិតខំប្រឹងប្រែងផលិត​ស្រូវសរីរាង្គឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងប្រទេស និងសម្រាប់នាំចេញទៅ​ទីផ្សារក្រៅប្រទេស ខណៈដែលទាំងទីផ្សារអឺរ៉ុប អាមេរិក និង បណ្ដាប្រទេសជាច្រើនទៀត បានឱ្យតម្លៃទៅ​លើអង្ករដែលមិនប្រើជីគីមី ពិសេសគឺអង្ករសរីរាង្គ ដែលផលិតបាននៅក្នុងខេត្តព្រះវិហារ។

លោកអភិបាលខេត្តលើកឡើងបែបនេះ នៅក្នុងដំណើរចុះពិនិត្យពីសកម្មភាពទូទៅនៃការទិញ-លក់ស្រូវសរីរាង្គ របស់សហគមន៍ កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

លោក គីម រិទ្ធី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កសិករ សហគមន៍ ដែលបាននិងកំពុងមានសកម្មភាព​យ៉ាងមមាញឹក ក្នុងការប្រមូលផលស្រូវសរីរាង្គ សម្រាប់ធ្វើការផ្គត់ផ្គង់ដល់ក្រុមហ៊ុននាំចេញ តាមរយៈការ​អនុវត្តកសិកម្មតាមកិច្ចសន្យា។ ក្នុងនោះដែរ លោកបានកត់សម្គាល់ឃើញថា ប្រាក់ចំណូលរបស់ប្រជាកសិករ សហគមន៍មានភាពល្អប្រសើរច្រើន ដោយសារតម្លៃទីផ្សារកសិផលតាមរយៈការ ចុះកិច្ចសន្យាគឺមានភាពជាក់លាក់ និងមានតម្លៃខ្ពស់ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែង និងសម្រេចឱ្យបាននូវគោល​នយោបាយកាត់បន្ថយភាពក្រីក្រ តាមរយៈការជំរុញលើវិស័យកសិកម្ម។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា ទីផ្សារស្រូវ​សរីរាង្គរយៈ​ពេល៦-៧ឆ្នាំកន្លងមកនេះ បានដំណើរការទៅយ៉ាងល្អប្រសើរ ក្រោមការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងសហគមន៍កសិកម្មនៅមូលដ្ឋាន។ ជាក់ស្តែងអង្កររីរាង្គ ដែលផលិតបា​ននៅ​ខេត្តព្រះវិហារ បាននិងកំពុងទទួលស្គាល់ និងមានការពេញនិយមច្រើនសម្រាប់អតិថិជននៅក្រៅប្រទេស។ ជាមួយនេះ លោកថា សម្រាប់ការប្រមូលផលស្រូវរដូវវស្សារបស់កសិករក្នុងខេត្តព្រះវិហារ នៅក្នុងឆ្នាំនេះ គឺទទួលបានផលល្អ បើធៀបទៅនឹងឆ្នាំកន្លងទៅ។

ក្នុងឆ្នាំ២០២២នេះ សហគមន៍កសិកម្មលើកកម្ពស់កសិករ បានចុះកុងត្រាផ្គត់ផ្គង់ស្រូវ សរីរាង្គទៅអោយក្រុមហ៊ុន​អឹមរុរ៉ាយស៍ ចំនួនជាង ២,៥៩០តោន ដែលមានសមាជិកផលិតសរុប ៤៥៣គ្រួសារ នៅលើផ្ទៃដីជិត ២ពាន់ហិកតា។ នេះជាការបញ្ជាក់របស់លោក ឌៀប ចម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម លើកកម្ពស់កសិករ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករ និងជាអគ្គនាយកក្រុមហ៊ុនអឹមរុរ៉ាយស៍ បានលើកឡើងថា រយៈពេល ៤ ថ្ងៃ ក្រុមហ៊ុន បានទិញស្រូវតាមកិច្ចសន្យាជាង ២៥០០ តោន ប្រហែល ១០% នៃផែនការ ។ លោកឧកញ៉ា ក៏បានអគុណលោក កៅ ថាច់ ប្រតិភូររាជរដ្ឋាភិបាល ទទួលបន្ទុកធនាគអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលផ្តល់​នូវថវិកាពង្រឹងឡរសម្ងួត និងទិញស្រូវ។ លើសពីនេះទៀត លោកឧកញ៉ា សុង សារ៉ន បានកោតសរសើ អភិបាល​ខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ជំរុញគាំទ្រ ជួយដល់ប្រជាកសិករ ក្នុងខេត្តព្រះវិហារ ដោយចុះជួប​កសិករ​តាំងពីថ្ងៃច្រូតកាត់ទី១ (ថ្ងៃទី១៣ វិច្ឆការ) ក្រោមការជួយគាំទ្រពី លោកប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរពា​ណិជ្ជកម្ម អាជ្ញាធរ​តំបន់ សហគមន៍កសិកម្ម សហពភាព និងអង្គការដៃគូរទាំងអស់។

គិតត្រឹមឆ្នាំ២០២២នេះ ផ្ទៃដីដាំដុះស្រូវរដូវ វស្សានៅទូទាំងខេត្តព្រះវិហារ មានប្រមាណជាង ១០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលផលិតស្រូវ សរីរាង្គមានប្រមាណជា ២ម៉ឺនហិកតា មានកសិករផលិតប្រមាណ ៥ពាន់គ្រួសារ ដែលបានចុះកិច្ចសន្យាសម្រាប់លក់ទៅអោយ ក្រុមហ៊ុនចំនួន៤ លើបរិមាណជាង២៥,០០០តោន៕

The post រដ្ឋបាលខេត្តព្រះវិហារ ជំរុញកសិករផលិត​ស្រូវសរីរាង្គ​សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ appeared first on Kampuchea Thmey Daily.

អភិបាលខេត្តព្រះវិហារបញ្ជាអាជ្ញាធរបង្រ្កាបបទល្មើសអាជីវកម្មជីករ៉ែ បែបអនាធិបតេយ្យ
លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានបញ្ជាឱ្យអាជ្ញាធរចុះបង្រ្កាបបទល្មើសអាជីវកម្មជីករករ៉ែ បែបអានាធិបតេយ្យ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ ជាបន្ទាន់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកឆែប នៅថ្ងៃទី១៥ ខែកញ្ញានេះ លោក គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ បានណែនាំដល់កងកម្លាំង ប្រធានមន្ទីរ និងមន្ត្រីជំនាញ ត្រូវចុះបង្រ្កាបបទល្មើសអាជីវកម្មជីករករ៉ែ បែបអានាធិបតេយ្យ (អត់ច្បាប់) ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ និងណែនាំឱ្យសហគមន៍ ឬក្រុមហ៊ុនទៅធ្វើអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធ បង់ពន្ធជូនរដ្ឋ ដើម្បីបានចំណូលអភិវឌ្ឍន៍មូលដ្ឋានរបស់យើង។

លោកអភិបាលខេត្តបានបន្តថា៖ “សូមឱ្យបញ្ចប់នូវវប្បធម៌អន្ដរាគមន៍ និងសូមបញ្ចប់ទៅនូវអំពើអនាធិបតេយ្យក្នុងដែនដីខេត្តព្រះវិហារ នឹងសូមលើកទឹកចិត្តឱ្យធ្វើអាជីវកម្មបែបស្របច្បាប់ បើមិនស្របច្បាប់ ខេត្តមិនទុកឱ្យលើសពី ២៤ ម៉ោងនោះទេ”។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ត្រូវ​បើក​យុទ្ធនាការ​ចុះធ្វើប្លង់ដីជូន​ប្រជាពលរដ្ឋ ​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលខេត្តបាន​បន្ថែមថា៖ “​ដីមានតែ ២ ទេ គឺដីរដ្ឋ​ និងដីរបស់រាស្ដ្រ ​បើដីប្រជាពលរដ្ឋ​ សូម​ធ្វើ​ប្លង់ឱ្យ​ពួកគាត់​ទៅ​កុំទុកអូសបន្លាយតទៅទៀត។ ​ក្នុងន័យនេះ​ក៏​យើងដឹងដែរថា ​ដីក្នុងដែន​បរិស្ថាន​មាន​ដីតំបន់​អភិរក្ស​ស្នូល​ អភិរក្សរបស់សហគមន៍​ និង​មានច្បាប់បរិស្ថានផងដែរ។ ​ការ​ធ្វើប្លង់ដី​ជូន​ប្រជាពលរដ្ឋ ​ក៏មិនចេះតែធ្វើតាមការនឹកឃើញនោះទេ ​ត្រូវ​គិត​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ”។

ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ បានតែងតាំង លោក ឡង់ សុបិន អតីតអភិបាលរងស្រុកត្បែងមានជ័យ ជាអភិបាលស្រុកឆែប ជំនួសលោក សុខ សាន្តតារ៉ា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះវិហារ។

លោក គីម រិទ្ធី បានណែនាំដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុក ជាពិសេស​លោកអភិបាលស្រុកដែលទើបបានចូលកាន់​មុខតំណែង​ថ្មីនេះ ព្រមទាំងមន្រ្តីរាជការ កងកម្លាំង​ប្រដាប់​អាវុធ និងអាជ្ញាធរមាន​សមត្ថកិច្ចគ្រប់​លំដាប់​ថ្នាក់ត្រូវរក្សាឱ្យ​បាននូវសាមគ្គីភាព​ផ្ទៃក្នុងឱ្យបានល្អប្រសើរ៕

អត្ថបទ៖ សំអឿន

The post អភិបាលខេត្តព្រះវិហារបញ្ជាអាជ្ញាធរបង្រ្កាបបទល្មើសអាជីវកម្មជីករ៉ែ បែបអនាធិបតេយ្យ appeared first on Kampuchea Thmey Daily.

លោក គីម រិទ្ធី ណែនាំអភិបាលក្រុង-ស្រុក ត្រូវជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់
លោក គីម រិទ្ធី អភិបាលថ្មី នៃគណៈអភិបាលខេត្តព្រះវិហារ បាន​ណែនាំដល់អភិបាលក្រុង-ស្រុកចំ​ណុះ​ឲ្យរដ្ឋបាលខេត្តព្រះវិហារ ត្រូវជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ និងគម្របព្រៃ ឈើ ក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ។

ក្នុងលិខិតជម្រាបជូនអភិបាលក្រុង-ស្រុក ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ លោក គីម​ រិទ្ធី បានលើកឡើងថា ដើម្បីជំរុញក្នុងការទប់ស្កាត់ ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ នៅក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ និងការកាត់ឆ្វៀលដីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំហើយ លើទីតាំងដីដែលស្ថិតក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឲ្យទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការណែនាំដល់លោកអភិបាលក្រុង-ស្រុក ដូចខាងក្រោម៖

The post លោក គីម រិទ្ធី ណែនាំអភិបាលក្រុង-ស្រុក ត្រូវជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់ appeared first on Kampuchea Thmey Daily.

លោក គីម រិទ្ធី ប្ដេជ្ញាបម្រើប្រជាជនក្នុងមូលដ្ឋានរបស់លោក ប្រកបដោយយុត្តិធម៌ និងគុណធម៌បំផុត
លោក គីម រិទ្ធី អភិបាលថ្មី នៃគណៈអភិបាលខេត្តព្រះវិហារ បានប្ដេជ្ញាបម្រើប្រជាជនក្នុងមូលដ្ឋានរបស់លោក ប្រកបដោយយុត្តិធម៌ និងគុណធម៌បំផុត។ លោក គីម រិទ្ធី កូនរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសលោក គីម រិទ្ធី ចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារនេះ បានធ្វើឡើងក្រោមអធិ​បតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២នេះ។

បន្ទាប់ពីការប្រកាសចូលកាន់តំណែង ជាអភិបាលខេត្តព្រះវិហារភ្លាម លោក គីម រិទ្ធី បានទៅជួបសំ​ណេះសំណាល ជាមួយកងកម្លាំងការពារព្រំដែនតំបន់ប្រាសាទព្រះវិហារ នាថ្ងៃសៅរ៍ទី ៦ ខែសីហា នេះ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី​ ៨ ខែសីហា អភិបាលខេត្តព្រះវិហារថ្មី បានបង្ហាញក្តីរំភើបរីករាយ ដែលបានជួបយុទ្ធមិត្តចាស់ ហើយបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់លោក។

លោក គីម រិទ្ធី ​បានរំលឹកថា លោកបានមកដល់តំបន់ប្រាសាទព្រះវិហារនាចុងឆ្នាំ ២០០៨ អំទ្បុងពេលដែលថៃឈ្លាន ពានមកលើតំបន់ប្រាសាទ ក្នុងនាមលោកជាអតីតនាយទាហានជាន់ខ្ពស់យោធា និងជាក្រុមចលនាយុវជនសមរភូមិក្រោយ នៃសមាគមយុវជនកម្ពុជា ដែលបច្ចុប្បន្ន សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។

​នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាលខេត្តព្រះវិហារថ្មី បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារបូរណភាពដែនដី និងការពារសុខសន្តិភាពជូនកម្ពុជា។

ជាមួយគ្នានេះលោក រិទ្ធី ក៏បានគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ស្វែងរកសន្តិភាព បណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់សេចក្តីទុកចិត្តដល់លោកជាយុវជនជំនាន់ក្រោយ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ លោក គីម រិទ្ធី បានប្ដេជ្ញាយ៉ាងដូច្នេះថា «ខ្ញុំបាទសូមប្តេជ្ញា “ប្រឹងធ្វើការអោយបានល្អ កុំអោយខូចតម្លៃនៃការតែងតាំង” និង “បំរើប្រជាជនប្រកបដោយយុត្តិធម៌” និងគុណធម៌បំផុត»។

សូមជម្រាបថា លោក គីម រិទ្ធី ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២។ មុនចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ គឺលោក គីម រិទ្ធី ធ្លាប់មានតួនាទីជាអគ្គនាយករង នៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ, អភិបាលរងខេត្តកណ្ដាល, ហើយបច្ចុប្បន្នលោក ក៏មានតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post លោក គីម រិទ្ធី ប្ដេជ្ញាបម្រើប្រជាជនក្នុងមូលដ្ឋានរបស់លោក ប្រកបដោយយុត្តិធម៌ និងគុណធម៌បំផុត appeared first on Kampuchea Thmey Daily.