លោក ចាយ បូរិន Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រី​ធម្មការ​និង​សាសនា ចុះ​ពិនិត្យ​ការ​ដាំ​បន្លែ​នៅ​វត្ត​តាភេម និង​ស្នើ​ដល់​វត្ត​ផ្សេង​ទៀត​អនុវត្ត​តាម
ភ្នំពេញ៖ ​សម្ដេច​ព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន និង​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​លោក ចាយ បូរិន ​បាន​និមន្ត និង​អញ្ជើញ​ទៅ​ពិនិត្យ​ពិនិត្យ​មើល​ការ​ដាំដំណាំ បន្លែបង្ការ នៅវត្តធម្មវិបស្សនារាម (ហៅវត្តតាភេម) ដែលមានព្រះវិន័យសំវរ រិន សុផុន ជា​ព្រះចៅ​អធិការ វត្ត ស្ថិតនៅភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកទ្រទ្រង់ជីវភាពរបស់ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល ដោយមានការនិមន្តនិងអញ្ជើញចូលរួម ពីសំណាក់ព្រះមន្រ្តីសង្ឃ ថា្នក់ដឹកនាំ​ក្រសួង​ មន្ត្រីរាជការ និងលោកប្រធានមន្ទីរធម្មការនិងសាសនា ព្រមទាំងអាជ្ញាធរ មូលដ្ឋានផងដែរ។

ជាកិច្ចស្វាមគមន៍ ព្រះវិន័យសំវរ រិន សុផុន ព្រះចៅអធិការវត្ត បានថ្លែងអំណរព្រះគុណនិងអរគុណដល់សម្តេច លោករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញមកពិនិត្យមើលការដាំដំណាំ និងបន្លែបង្ការនៅក្នុងវត្ត។ ព្រះវិន័យសំវរមានព្រះសង្ឃដីការប្រគេននិងបញ្ជាក់ជូនអំពីស្ថានភាពទូទៅរបស់វត្តថា វត្តធម្មវិបស្សនារាម (ហៅវត្តតាភេម) បានកសាងឡើងតាំងពីឆ្នាំ១៨៣០(អាយុកាល១៩៦ឆ្នាំ) លើផ្ទៃដីទំហំ ៥ហិកតា ៣២អារ ៦៩ម៉ែត្រក្រឡា។ បច្ចុប្បន្នវត្តមានព្រះសង្ឃសរុបចំនួន ៦៥ព្រះអង្គ តាជី យាយជីសរុបចំនួន៤០នាក់ និងក្មេងវត្តសរុបចំនួន៥នាក់។ កន្លងមក អាស្រ័យដោយមានសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនទើបធ្វើឱ្យការកសាងសមិទ្ធផលនានានៅក្នុងវត្តមានការរីកចម្រើនជាលំដាប់។

ក្រៅពីសមិទ្ធផលដែលជាសំណង់ហើយនោះ ផ្ទៃដីវត្តមួយចំនួនបានប្រើប្រាស់ទៅលើការរធ្វើកសិកម្មដាំបន្លែ បង្ការ និងដើមឈើហូបផ្លែ។ ព្រះតេជគុណបានបញ្ជាក់ថា ការផ្តួចផ្តើមគំនិតឱ្យព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តដាំដុះបន្លែ បង្ការ នេះ ដើម្បីផ្គត់ផ្គង់ជាចង្ហាន់ប្រចាំថ្ងៃដល់ព្រះសង្ឃ តាជី យាជី និងកូនសិស្ស ដែលគង់និងស្នាក់នៅសិក្សារៀនសូត្រ ប្រតិបត្តិធម៌នៅក្នុងវត្ត បានឆាន់និងទទួលទាន។ ម្យ៉ាងទៀតក៏ទទួលបាននូវបន្លែផ្លែឈើធម្មជាតិ ដែលមានគុណភាពខ្ពស់ គ្មានជាតិគីមី ជាគុណប្រយោជន៍ចំពោះព្រះសុខភាពនិងសុខភាព។ ចំណែកបន្លែ ផ្លែឈើមួយចំនួនទៀត ក៏ត្រូវបានផ្ដល់ជាទានសម្រាប់បរិស័ទចំណុះជើងវត្ត ផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា កន្លងមកក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ បានធ្វើការណែនាំដល់ព្រះមន្ត្រីសង្ឃមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត ជាពិសេសព្រះចៅអធិការគ្រប់វត្តនៅទូទាំងប្រទេស គប្បីយកព្រះទ័យនិងយកចិត្តទុកដាក់ខ្ពស់ក្នុ ងការរៀបចំ វត្តអារាមនីមួយៗ ឱ្យមានការដាំដំណាំនិងបន្លែបង្ការលើផ្ទៃដីវត្ត តាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងនោះមានដូចជា ស្ពៃគ្រប់មុខ ខាត់ណា សាលាដ ត្រសក់ ត្រកួន ត្រឡាច ល្ពៅ និងដំណាំជីគ្រប់ប្រភេទ ដើម្បីធានាដល់ការប្រើប្រាស់ សម្រាប់បំពេញតម្រូវការជីវភាពប្រចាំថ្ងៃ និងដើម្បីសម្រាលដល់ការទ្រទ្រង់ចង្ហាន់ប្រចាំថ្ងៃរបស់ព្រះសង្ឃ  និងពុទ្ធបរិស័ទចំណុះជើងវត្ត ទទួលបានបន្លែបង្ការធម្មជាតិ ដែលមានគុណប្រយោជន៍ដល់សុខភាព និងពង្រឹងសាមគ្គីភាព ព្រមទាំងការទំនុកបម្រុងរវាងព្រះសង្ឃនិងពុទ្ធបរិស័ទ ទៅវិញទៅមក។

សម្តេចព្រះពុទ្ធជ័យមុនី និងលោករដ្ឋមន្ត្រី បានកោតសរសើរចំពោះព្រះវិន័យសំវរ រិន សុផុន ព្រះចៅអធិការវត្តធម្មវិបស្សនារាម (វត្តតាភេម)ដែលបានយកព្រះទ័យទុកដាក់ចាត់ឱ្យអាចារ្យ គណៈកម្មការ ក្មេងវត្ត ជួយរៀបចំឈូសឆាយដីនិងធ្វើរងសម្រាប់ដាំដំណាំនិងបន្លែបង្ការបន្ទាប់បន្សំ ដើម្បីផ្គត់ផ្គង់ជាចង្ហាន់ដល់ព្រះសង្ឃ មិនតែប៉ុណ្ណោះ ព្រះអង្គថែមទាំងបំផុសឱ្យពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមនូវសកម្មភាពដាំបន្លែនៅតាមគេហដ្ឋានដែលមានដីទំនេររៀងៗខ្លួនផងដែរ។ សកម្មភាពទាំងនេះ ពិតជាឆ្លើយតបបានយ៉ាងសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិជាសាកល ហើយក៏ស្របទៅនឹងទ្រឹស្តី មត្តញ្ញុតាធម៌ (ការរស់នៅដោយភាពស្គាល់ប្រមាណ) របស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ដែលទ្រង់សម្តែងឱ្យពុទ្ធបរិស័ទញ៉ាំងជីវិតប្រព្រឹត្តិទៅក្នុងភាពស្គាល់ប្រមាណនិងស្គាល់ភាពគ្រប់គ្រាន់។ ចំណែកបច្ចេកទេសដាំដុះបន្លែបង្ការ គណៈសង្ឃរាជធានី-ខេត្ត មន្ទីរធម្មការនិងសាសនា ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ ជាពិសេស ជំនាញផ្នែកកសិកម្ម ដើម្បីជួយផ្នែកបច្ចេកទេស ដាំដុះ ការប្រើប្រាស់ពូជ និងជីធម្មជាតិជាដើម សំដៅធានាបាននូវបច្ចេកទេសត្រឹមត្រូវក្នុងដំណើរការដាំដំណាំនិងបន្លែបង្ការឱ្យមានភាពល្អប្រសើរនិងវឌ្ឍនភាពទៅមុខជានិច្ច។

សម្តេចព្រះសង្ឃនាយករងទី៣ និងលោករដ្ឋមន្រ្តី បានជំរុញលើកទឹកព្រះទ័យ ទឹកចិត្តឱ្យព្រះគ្រូចៅអធិការ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ យកព្រះទ័យ និងយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបន្តនិរន្តភាពនៃការដាំដុះនេះឱ្យកាន់តែផលផុស ដើម្បីអភិវឌ្ឍវត្តឱ្យប្រែក្លាយទៅជារមណីយដ្ឋានបៃតង ជាវត្តគំរូសម្រាប់ឱ្យវត្តដទៃៗទៀតនៅទូទាំងប្រទេសបានយកតម្រាបតាម និងដើម្បី រក្សាបានសុខមាលភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ស្របតាមព្រះពុទ្ធដីការ ទ្រង់សម្តែងទុកថា អរោគ្យាបរមា លាភា ភាពមិនមានរោគ ជាលាភដ៏ប្រសើរ។ លើសពីនេះ សម្តេចព្រះសង្ឃនាយករងទី៣ និងលោករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់វត្តអារាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនា រួមជាគណៈសង្ឃនាយក ស្តីពីការដាំបន្លែ បង្ការ និងដើមឈើហូបផ្លែ លើផ្ទៃដីវត្តដែលទំនេរ ហើយចូលរួមបង្កើនបរិស្ថានស្អាត ស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនាដែលបានដាក់ឱ្យអនុវត្តសម្រាប់វត្តអារាមនៅទូទាំងប្រទេស។

លើសពីនេះ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត និងលោករដ្ឋមន្រ្តី បានចម្រើនពរនិងអញ្ជើញពុទ្ធបរិស័ទទាំងទីជិតទីឆ្ងាយព្រមទាំងយុវជនយុវនារីឱ្យចូលមកធ្វើបុណ្យសុន្ទរទាននៅក្នុងវត្តធម្មវិបស្សនារាម (ហៅវត្តតាភេម) ព្រមទាំងទស្សនាសួនបន្លែសរីរាង្គដែលតាជីយាយជី និងក្មេងវត្ត ព្រមទាំងព្រះសង្ឃបានដាំ ក្រោមព្រះគំនិតផ្តួចផ្តើមរបស់ព្រះវិន័យសំវរ រិន សុផុនព្រះចៅអធិការ ស្របតាមសេចក្តីណែនាំរបស់គណៈសង្ឃនាយកទាំងពីរគណៈ និងក្រសួងធម្មការនិងសាសនា។

នាឱកាសនោះដែរ លោករដ្ឋមន្រ្តីក៏បានប្រគេនទេយ្យវត្ថុ បច្ច័យ គ្រឿងបរិក្ខារមួយចំនួន និង ជីសរីរាង្គបូកាឈីរ៉ា (BOKACHIRA) ដែលជាផលិតផលខ្មែរ ផលិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដល់ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ  ព្រមទាំងអាចារ្យ គណៈកម្មការវត្ត លោកតា លោកយាយ ព្រមទាំងបានប្រគេនពរ ជូនពរសូមឱ្យបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕

The post រដ្ឋមន្ត្រី​ធម្មការ​និង​សាសនា ចុះ​ពិនិត្យ​ការ​ដាំ​បន្លែ​នៅ​វត្ត​តាភេម និង​ស្នើ​ដល់​វត្ត​ផ្សេង​ទៀត​អនុវត្ត​តាម  appeared first on Kampuchea Thmey Daily.

លោក ចាយ ​បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយ​ពី​សម្ដេច​ធិបតីជូនលោក កង ណែម នៅ​គេហដ្ឋាន
ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោក ចាយ បូរិន ​ប្រធានផ្នែកឃោសនាអប់រំ​នៃយុវជន​គណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរ​សុខ​ទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ា​ណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់ លោក ​ កង ណែម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អតីតរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល នៅគេហដ្ឋាន ស្ថិតនៅភូមិពោធិ៍ស្រុក  ឃុំកោងកាង  ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ​ លោក ប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់​លោក  កង ណែម ព្រមទាំងក្រុមគ្រួសារ ដែល​ជានិច្ចកាលសម្ដេចតេជោ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់​ដឹកនាំ​គ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះប្រទេសជាតិមាតុភូមិ។ ​

លោក  កង ណែម​ បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ​សូមសម្ដែងកតញ្ញុតាធម៌ និងសេចក្ដីសោមនស្សចិត្តយ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចតេជោ ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ សម្តេចមហាបវរធិបតី ​និងលោកជំទាវបណ្ឌិត ​ ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកផ្ដល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយសនិងក្ដីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្ត​ប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់​ ពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា»។​

លោក ក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព​ប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី តាមរយៈការចរចារដោយសន្តិវិធី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ សម្តេចមហាបវរធិបតី ​និងលោកជំទាវបណ្ឌិត និងសម្ដេច ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បី​ដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាពជានិរន្តរ៍។

ទន្ទឹមនេះ លោក ​ បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលលោក ធ្លាប់បានឆ្លងកាត់ បម្រើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការស្តារ ការកសាង និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធចែកជូនដល់យុវជន មានដូចជា៖

ក.ការងារគណបក្ស លោក បានក្លាយជាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ក្នុងមហាសន្និបាតលើកទី២ នាថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៨៩។

ខ.សិក្សាវគ្គអប់រំនយោបាយ រួមមាន៖ ១)ឆ្នាំ១៩៧៨ វគ្គអប់រំទ្រឹស្ដីគ្រប់គ្រង ចាត់តាំង និងសេដ្ឋកិច្ច ចំនួន៤វគ្គ រយៈពេល២ខែ នៅទីក្រុងហូជីមិញ ២)ឆ្នាំ១៩៨០រៀនវគ្គអប់រំទ្រឹស្ដី ទស្សនវិជ្ជា គ្រប់គ្រង ចាត់តាំង យុវជន កុមារ និងសេដ្ឋកិច្ច រយៈពេល៦ខែ នៅសាលាយុវជនជាន់ខ្ពស់ វីលហែមពិច ប្រទេសអាល្លឺម៉ង់  ៣)ឆ្នាំ១៩៨២  វគ្គអប់រំទ្រឹស្ដី ទស្សនៈវិជ្ជា គ្រប់គ្រង ចាត់តាំង ដឹកនាំ និងសេដ្ឋកិច្ច រយៈពេល៦ខែ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។

គ.ប្រវត្តិការងារ រួមមាន៖ ១)ឆ្នាំ១៩៧៩ ចូលរួមរណសិរ្យរួបរួមជាតិកម្ពុជា ២)ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៨៥ ជាអនុប្រធានយុវជនសង្គ្រោះជាតិកម្ពុជា ៣)ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៩ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម ៤)ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៩០ អនុប្រធានគណៈចាត់តាំងថ្នាក់កណ្ដាល ៥)ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩២ អនុប្រធានទូរលេខសម្ងាត់ក្រសួងមហាផ្ទៃ ៦)ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៣ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៧)ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៤ ទីប្រឹក្សាក្រសួងមហាផ្ទៃ ៨)ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ទីប្រឹក្សាក្រសួងមហាផ្ទៃ ៩)ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៩៨ ទីប្រឹក្សាសម្ដេច ហ៊ុន សែន  ១០)ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៤ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១១)ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១២)ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ជាទីប្រឹក្សារាជរដ្ឋាភិបាល។

ជាងនេះទៅទៀត លោកបានចែករំលែកបទពិសោធន៍ និងផ្ដល់អនុសាសន៍មួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖

1. ​​​យុវជនត្រូវរួមសាមគ្គីគ្នាជាធ្លុងតែមួយ គ្រប់កាលៈទេសៈក្រោមការដឹកនាំរបស់គណបក្ស។

2. យុវជនត្រូវចេះស្រលាញ់ រាប់អានគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីជាកម្លាំងរឹងមាំការពារប្រទេសជាតិ។

3. យុវជនត្រូវរួមចំណែកកាតព្វកិច្ចការពារជាតិ ការពារសន្តិភាព សន្តិសុខសង្គម។

4. យុវជនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន (ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ​)។

5. វប្បធម៌នៃការសួរសុខទុក្ខ ជាប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង សំណូមពរឱ្យបន្តបំផុសសកម្មភាពនេះ បានទូលំទូលាយដល់ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងរាជធានីខេត្ត។

លោកប្រធានប្រតិភូ បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ​ ការខិតខំប្រឹងប្រែង របស់លោក ​ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ​ជូនចំពោះលោក កង ណែម និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រា​ក្យ​សា​ទេវី តាមជួយបីបាច់ថែរក្សាដល់​លោក ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕

The post លោក ចាយ ​បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយ​ពី​សម្ដេច​ធិបតីជូនលោក កង ណែម នៅ​គេហដ្ឋាន  appeared first on Kampuchea Thmey Daily.

លោក ចាយ ​បូរិន ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​អតីត​អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​លោក សួស កាណាល់ នៅ​គេហដ្ឋាន
នៅថ្ងៃទី៤ ខែ​មេសា ឆ្នាំ២០២៦ លោក ចាយ បូរិន ​ប្រធាន​ផ្នែកឃោសនាអប់រំ​នៃយុវជន​គណបក្ស​ថ្នាក់​កណ្តាល​ បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរ​សុខ​ទុក្ខ និងនាំ​យក​អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធាន​យុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់​កណ្ដាល​ និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ា​ណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់ លោក​ សួស កាណាន​ អតីតតំណាង​រាស្រ្ត​មណ្ឌលខេត្តព្រះសីហនុ បច្ចុប្បន្នជាទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋសភា​ នៅគេហដ្ឋាន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោកប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធានយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រម​ទាំង​ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់​លោក សួស កាណាន​ ព្រមទាំងក្រុមគ្រួសារ ដែល​ជានិច្ចកាលសម្ដេច និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់​ដឹកនាំ​គ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែងគ្រប់ពេលវេលា។ ​

លោក សួស កាណាន​ បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ សូម​សម្ដែង​កតញ្ញុតាធម៌ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចាត់ប្រតិភូជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះមកសួរសុខទុក្ខខ្ញុំបាទ និងក្រុមគ្រួសារ​ដល់​គេហដ្ឋាន​ផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយសនិងការរំភើបរីករាយក្រៃលែង ចំពោះ​សកម្មភាព​ចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្ត​ប្រតិបត្តិ​តាម​ប្រពៃណី​ដ៏​ល្អផូរផង់​ ពី​សម្តេច​តេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាព​កក់ក្តៅ និងក្តី​សង្ឃឹម​ដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ»។

លោកក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិ​ទី៧​នៃ​រដ្ឋសភា​ក្រោម​ការដឹកនាំប្រកបដោយភាព​ប្រាកដនិយម និង​ការប្តេជ្ញាចិត្ត​យ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ សម្តេចមហាបវរធិបតី ​និងលោកជំទាវបណ្ឌិត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បី​ដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាពជានិរន្តរ៍។

ទន្ទឹមនេះ លោក​ បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់ បម្រើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធចែកជូនដល់យុវជន។

លោក បានសិក្សានៅមហាវិទ្យាល័យគរុកោសល្យខាងជើងនៅទីក្រុងភ្នំពេញ នាឆ្នាំ១៩៦៥-១៩៦៦ និងបានធ្វើជាគ្រូបង្រៀននៅឆ្នាំ១៩៦៦-១៩៦៧ នៅឃុំត្រពាំងរូង ខេត្តកោះកុង ហើយផ្លាស់ទៅខេត្តស្វាយរៀង នៅឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧២ បានផ្លាស់ចូលភ្នំពេញបង្រៀននៅសាលាទួលស្វាយព្រៃវិញ រហូតដល់ថ្ងៃ ១៧ មេសា ១៩៧៥។

នៅខែធ្នូ ឆ្នាំ១៩៧៧ លោកបានលាប្រពន្ធនិងកូនខ្ចីទើបឆ្លងទន្លេបានមួយថ្ងៃមួយយប់ប៉ុណ្ណោះ ទៅរស់នៅក្នុងជុំរំប្រមូលផ្ដុំ ស្រុកឡុងយ៉ាវ ប្រទេសវៀតណាម ក្រោមការដឹកនាំអប់រំនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងបានចូលបម្រើកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ ដែលប្រកាសឡើងនៅថ្ងៃទី២ ធ្នូ ១៩៧៨។ លោក បានបំពេញការងារនៅរវសេនាតូចលេខ១២ ដែលមានលោក ប៉េង ប៉ាត់ ជាប្រធានវរៈ និងបានចូលរួមចំណែករំដោះប្រទេសនៅថ្ងៃ ៧ មករា ១៩៧៩។ លុះដល់ខែឧសភា ឆ្នាំ១៩៨១ លោកត្រូវមានគណៈអភិបាលកិច្ចការបក្សក្រុងកំពង់សោម ចាត់ឱ្យទៅបំពេញការងារជាប្រធានមន្ទីរបក្ស និងចាត់ឱ្យធ្វើជាប្រធានគណៈចាត់តាំង និងជាប្រធានគណៈហិរញ្ញវត្ថុផង។

ឆ្លងកាត់ការខិតខំប្រឹងប្រែងតស៊ូធ្វើការងារ ​លោកត្រូវបានថ្នាក់ដឹកនាំដំឡើងមុខងារឋានៈនាទី ជាបន្តបន្ទាប់ មានជាអាទិ៍ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ ១៩៩៩ ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកំពង់សោម ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៥ ជាប្រធានគណៈកម្មាធិការបក្សក្រុងកំពង់សោមនិងបានជាប់ជាសមាជិករដ្ឋសភា ជាតំណាងរាស្រ្តប្រចាំមណ្ឌលក្រុងកំពង់សោមចំនួន៣អាណត្តិជាប់គ្នាគឺ អាណត្តិទី២:ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៣, អាណត្តិទី៣: ពីឆ្នាំ ២០០៣ ដល់ ២០០៨ និង អាណត្តិទី៤: ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ និងបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា។ ជាងនេះទៅទៀត លោកក៏បានខិតខំសិក្សារៀនសូត្របន្ថែមទៀតដូចជាបានសិក្សាជំនាញគ្រប់គ្រងនៅសហរដ្ឋអាម៉េរិករយៈពេលខ្លី នាឆ្នាំ១៩៩៧ តាមការចាត់តាំងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនាសម័យនោះ។

នៅឆ្នាំ១៩៨៤-១៩៨៥ បានចូលរៀនវគ្គអប់រំនយោបាយនិងចាត់តាំងនៅសាធារណរដ្ឋសង្គមនិយមវៀតណាមជាបន្តបន្ទាប់ ព្រមទាំងបានចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា រហូតទទួលបានគោរមងារផ្នែកព្រះពុទ្ធសាសនា ជា “សីលាភិរ័ក្ខសិរីមុនី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍” នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ពីសម្ដេចព្រះអគ្គមហា​សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត លោក​​ បានចែករំលែកបទពិសោធ និងផ្ដល់អនុសាសន៍មួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖

១. ​យុវជនជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេន សូមខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដកស្រង់យកបទពិសោធ ចំណុចល្អៗពីថ្នាក់ដឹកនាំ និងឥស្សរជនជំនាន់មុនដើម្បីបន្ដដឹកនាំប្រទេសជាតិ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ធ្លាប់បានលើកឡើងថា “ក្មេងមានកម្លាំង ស្គាល់ផ្លូវ ​ឯចាស់មានបទពិសោធ“។

២. យុវជនគប្បីពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការខិតខំសិក្សារៀនសូត្រ ស្វះស្វែងរកចំណេះដឹង និងចំណេះជំនាញ ឱ្យបានល្អប្រសើររ ដើម្បីដើរឱ្យទាន់សភាពការណ៍ពិភពលោក និងការអភិវឌ្ឍរីកចម្រើននៃសកលលោក ជាពិសេសផ្ដោតការយកចិត្តទុកដាក់លើផ្នែកបចេ្ចកវិទ្យាសម័យទំនើប។

៣. ​យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវគោលនយោបាយរបស់គណបក្ស បម្រើគណបក្ស ស្មោះត្រង់ជាមួយគណបក្ស និងប្រទេសជាតិ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

៤. ​យុវជនត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពសង្គម និងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។

៥. ត្រូវមាន​ឆន្ទៈ មនសិការស្នេហាជាតិមាតុភូមិ ជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី។

៦. សកម្មភាពចុះសួរសុខទុក្ខដល់ឥស្សរជនដែលមានគុណបំណាច់ចំពោះបក្សនិងរដ្ឋរបស់យុវជនគណបក្សថ្នាក់កណ្ដាល តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល ជាវប្បធម៌ដ៏ល្អមិនអាចកាត់ថ្លៃបាន ដែលបានបន្តមរតកដ៏ថ្លៃថ្លាពី សម្ដេចតេជោ និងសូមឱ្យយុវជនបក្សបន្តមរតកដ៏ថ្លៃថ្លានេះឱ្យបានទូលំទូលាយ។

លោកប្រធានប្រតិភូបានសម្ដែងនូវមនោសញ្ចេតនា និងកោតសរសើរចំពោះស្នាដៃនិងការខិតខំប្រឹងប្រែងរបស់លោក ​ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ​ជូនចំពោះលោក​ សួស កាណាន និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រា​ក្យ​សា​ទេវី តាមជួយបីបាច់ថែរក្សា លោក ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕

The post លោក ចាយ ​បូរិន ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​អតីត​អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​លោក សួស កាណាល់ នៅ​គេហដ្ឋាន appeared first on Kampuchea Thmey Daily.

លោក​រដ្ឋមន្ត្រី ចាយ បូរិន ជំរុញ​ស្ត្រី​គ្រប់​រូប​បន្ត​កសាង​សមត្ថភាព ​ដើម្បី​ភាព​ជោគជ័យ​ក្នុង​គ្រួសារ​ និង​សង្គមជាតិ
​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក​ ចាយ បូរិន បាន​ជំរុញ​ដល់​ស្ត្រី​គ្រប់​រូប​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ ​និង​ពង្រឹង​ការ​កសាង​សមត្ថភាព ចំណេះ​ដឹង​ ចាប់​យក​ឱកាស​ការងារ​​ទទួល​ចំណូល​កាន់​តែ​ខ្ពស់​ដើម្បី​កសាង​គ្រួសារ​របស់​ខ្លួន​ឱ្យ​រឹង​មាំ​ ប្រកប​ដោយ​សុភមង្គល។

ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​ទី​១១៥ ទិវា​អន្តរជាតិ​នារី ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ទីស្ដីការ​ក្រសួង​ធម្មការ លោក​រដ្ឋមន្ត្រី ចាយ បូរិន មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​របស់​ស្ត្រី​ក្នុង​ការងារ​មិន​ត្រឹមតែ​ផ្ដល់​នូវ​ការ​រីក​ចម្រើន​ដល់​ស្ត្រី​ខ្លួន​ឯង​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​ស្ថាប័ន និង​ធ្វើ​ឱ្យ​គ្រួសារ​រីកចម្រើន និង​មាន​សុភមង្គល​ផង​ដែរ។ លោក​បាន​​ជំរុញ​ដល់​ស្ត្រី​ទាំង​អស់​បន្ត​កសាង​សមត្ថភាព​របស់​ខ្លួន​ ទាំង​ចំណេះ​ ជំនាញ វិជ្ជាជីវៈ​ផ្សេង​បន្ថែម​ទៀត។

លោក​បាន​រម្លឹក​ប្រសាសន៍​របស់​ជំទាវ​ទី១​កម្ពុជា​លោកស្រី ពេជ ចន្ទ​មុន្នី​ហ៊ុនម៉ាណែត ដែល​ថា៖ «នៅ​ក្នុង​ផ្ទះ បើ​មិន​មាន​ភរិយា​ខ្លាំង មិន​មាន​ម្ដាយ​ល្អ នោះ​ស្វាមី និង​ឪពុក​ក៏​ពិបាក​នឹង​មាន​ឱកាស​គ្រប់គ្រាន់​ធ្វើ​រឿង​ជោគ​ជ័យ​នៅ​ខាង​ក្រៅ​ដែរ​»​។

ជា​មួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ដល់​បុរស​ ដែល​ជា​ស្វាមី ឪពុក មិត្ត​រួម​ការងារ​ជាមួយ​ស្ត្រី​ទាំង​អស់​ត្រូវ​ធ្វើ​ជា​បង្អែក​ដ៏​រឹងមាំ និង​ជា​ដៃ​គូ​សន្តិភាព​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផ្ដល់​តម្លៃ និង​ការពារ​សន្ដិសុខ​សម្រាប់​ស្ត្រី​ក្នុង​គ្រួសារ អង្គភាព និង​សង្គម​ជាតិ​។ លោក​ក៏​អំពាវ​នាវ​ឱ្យ​មាន​ការ​បង្កើន​ការ​យល់​ដឹង និង​ទប់​ស្កាត់​ការ​បៀតបៀន​ស្ត្រី​តាម​ប្រព័ន្ធ​អន​ឡាញ​​ផង​ដែរ​ដើម្បី​ធានា​ថា​ ស្ត្រី​និង​ក្មេង​ស្រី អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍ​ខ្លួន​ដោយ​គ្មាន​ការ​គំរាម​កំហែង​។

រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ​បាន​កំណត់​យក​ «មនុស្ស» ជា​អាទិភាព​ចម្បង​ ក្នុង​នោះ បញ្ចកោណ​ទី១ ផ្តោត​សំខាន់​ទៅ​លើ​ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលគិតគូរ​ទៅលើការលើក​កម្ពស់​សុខភាព និង​សុខុមាលភាព ប្រជាជន និងការពង្រឹងប្រព័ន្ធគាំពារសង្គម។ បញ្ចកោណ​មុំទី៤.១ ស្តីពី «ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន» បានផ្តោត​សំខាន់​លើការ​លើក​កម្ពស់​សមភាពយេនឌ័រ និងបានទប់ស្កាត់ គ្រប់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការបង្កើនការ វិនិយោគលើយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យ បង្កលក្ខណៈ​អំណោយផលដល់ស្ត្រី ក្នុងការអនុវត្តសិទ្ធិ ភាពជាអ្នកដឹកនាំ ដើម្បីកាត់បន្ថយ​អំពើ​ហិង្សា ទាក់ទងនឹងយេនឌ័រ ការរៀបអាពាហ៍ ពិពាហ៍នៅវ័យក្មេង ការមានផ្ទៃពោះវ័យជំទង់ ព្រមទាំងលើកកម្ពស់ សុខភាពសាធារណៈ ដូចជាបញ្ហាកង្វះអាហារូបត្ថម្ភនារីនិងកុមារ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post លោក​រដ្ឋមន្ត្រី ចាយ បូរិន ជំរុញ​ស្ត្រី​គ្រប់​រូប​បន្ត​កសាង​សមត្ថភាព ​ដើម្បី​ភាព​ជោគជ័យ​ក្នុង​គ្រួសារ​ និង​សង្គមជាតិ appeared first on Kampuchea Thmey Daily.

លោករដ្ឋមន្ត្រី ចាយ បូរិន ណែនាំឱ្យពង្រឹងការត្រួតពិនិត្យលើសកម្មភាពយកសាសនាទៅបោកប្រាស់ពលរដ្ឋ
​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា ​លោក ចាយ​ បូរិន បាន​ណែនាំទៅស្ថាប័ន​ក្រោម​ឱវាទ​ឱ្យ​ពង្រឹង​ការ​តាម​ដាន និង​គ្រប់​គ្រង​រាល់​សកម្មភាព​សាសនា​ទាំង​អស់​ដែល​ខុស​ច្បាប់​ ឬ​ធ្វើ​សកម្មភាព​ប្រើប្រាស់​ជំនឿ​ដើម្បី​បោក​ប្រាស់​ប្រជាពលរដ្ឋ​។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ ចាយ​ បូរិន ធ្វើ​ឡើង​ក្នុង​ពេល​ក្រសួង​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ នៅ​សាលសន្និសីទ​ចតុម្មុខ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ដោយ​ជំរុញ​ឱ្យ​មានការ​ពង្រឹង​លើ​តួនាទី​សាសនា​ដែល​មាន​នាទី​ផ្សព្វផ្សាយ​នូវ​សាសនូវាទ ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា មាន​បញ្ញាស្មារតីប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ កាត់​បន្ថយ​អំពើ​អនាចារ អបាយមុខ អំពើ​ហិង្សា អសីលធម៌ និង​ចូលរួម​ជួយ​ឱ្យ​សង្គម​ជាតិ​មាន​សុខដុមរមនា និង​ពង្រឹង​សាមគ្គីធម៌។

លោក​ក៏​បាន​ណែនាំទៅ​អគ្គនាយកដ្ឋាន​កិច្ច​ការ​សាសនា​​នៃ​ក្រសួង​ធម្មការ​ ពង្រឹង​ការតាម​ដាន និង​គ្រប់គ្រង​រាល់​សកម្មភាព​សាសនា​ដែល​ខុសច្បាប់ ឬ​សកម្មភាព​ដែល​ឆ្លៀត​ឱកាស​ប្រើប្រាស់​ជំនឿ​ដើម្បី​បោក​ប្រាស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៥ ធ្លាប់​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដោយ​បាន​ណែ​នាំ​ទៅ​ក្រសួង​ធម្មការ​ និង​សាសនា​ គ្រប់គ្រង​អ្នក​ដែល​អះអាង​ថា​មាន​បារមី​ឱ្យ​បាន​ត្រឹមត្រូវ​បន្ទាប់​ពី​ឃើញ​មាន​និន្នាការ​កើន​ឡើង​កាន់​តែ​ច្រើន។ សម្ដេច​បាន​បញ្ជាក់​ថា​ជំនឿ​សាសនា​គឺ​ជា​សិទ្ធិ​បុគ្គល​ម្នាក់​មិន​ខុស​ច្បាប់​ទេ តែ​ក្នុង​ករណី​ដែល​យក​សាសនា​ដើម្បី​ធ្វើ​អាជីវកម្ម ឬ​ឆបោក​​នោះ​គឺ​ជា​បទ​ល្មើស​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post លោករដ្ឋមន្ត្រី ចាយ បូរិន ណែនាំឱ្យពង្រឹងការត្រួតពិនិត្យលើសកម្មភាពយកសាសនាទៅបោកប្រាស់ពលរដ្ឋ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ជំរុញ​ការ​ប្រែ​ក្លាយ​គ្រប់​វត្ត​អារាម​ទៅ​​ជា​កន្លែង​ទេសចរណ៍​សាសនា
រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា លោក ចាយ បូរិន បាន​ជំរុញ​ដល់​អគ្គនាយក​កិច្ច​ការ​សាសនា​ជំរុញ​ និង​បំផុស​គ្រប់​អារាម​សាសនា​ទាំង​អស់​អនុវត្ត​ឱ្យ​បាន​នូវ​អភិក្រម​ ស៣ ដើម្បី​ប្រែ​ក្លាយ​គ្រប់​អារាម​សាសនា​ទាំង​អស់​ក្លាយ​ជា​ទី​កន្លែង​ទេសចរណ៍​សាសនា។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ឆ្នាំ​២០២៥ នៅ​សាល​សន្និសីទ​ចតុម្មុខ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក​រដ្ឋមន្ត្រី ចាយ បូរិន មាន​ប្រសាសន៍​ថា អភិក្រម ស៣ ដែល​ដាក់​ចេញ​ដោយ​ក្រសួង​ធម្មការ​មាន ស្អាត ស្វាង និង​ស្ងប់ ដែល​ជា​​អភិក្រម​ក្នុង​ការ​ការ​កែ​ប្រែ​​គ្រប់​អារាម​សាសនា​ទាំង​អស់​ទៅ​ជា​កន្លែង​ទេសចរណ៍​សាសនា​​​​។ លោក​ក៏​ជំរុញ​ឱ្យ​មាន​ការ​ដាំ​ដើម​ឈើ និង​បន្លែ​នៅ​តាម​វត្ត​អារាម​នានា​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជា​ទៅ​អគ្គនាយកដ្ឋាន​កិច្ចការ​សាសនា​ឱ្យ​ពង្រឹង​លើ​ការងារ​នេះ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ដើម្បី​ជំរុញ​លើក​កម្ពស់​ទេសចរណ៍​សាសនា​នៅ​កម្ពុជា ក្រសួង​ធម្មការ និង​សាសនា ទើប​តែ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រសួង​ទេសចរណ៍​កាល​ពី​ចុង​ខែ​មករា កន្លង​ទៅ​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​ផ្ទៃ​ក្នុង និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​

The post រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ជំរុញ​ការ​ប្រែ​ក្លាយ​គ្រប់​វត្ត​អារាម​ទៅ​​ជា​កន្លែង​ទេសចរណ៍​សាសនា appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ណែ​នាំ​ឱ្យ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំលើ​កម្មវិធី​អប់រំ​សីលធម៌​ដល់​យុវជន
រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ​លោក ចាយ បូរិន បាន​ណែ​នាំ​ឱ្យ​ក្រសួង​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំ​ក្នុង​ការ​បញ្ចូល​កម្មវិធី​អប់រំ​សីលធម៌ គុណធម៌ ដល់​យុវជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា និង​សហគមន៍ ដើម្បី​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​បញ្ញា​ស្មារតី​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ កាត់​បន្ថយ​អំពើ​អនាចារ អបាយមុខ អំពើ​ហិង្សា អសីលធម៌ និង​ចូលរួម​ជួយ​ឱ្យ​សង្គម​ជាតិ​មាន​សុខដុម​រមនា និង​ពង្រឹង​សាមគ្គីធម៌។

​​​​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​ធម្មការ និង​សាសនា​ នៅ​សាល​សន្និសីទ​ចតុម្មុខ រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក​រដ្ឋមន្ត្រី​ ចាយ បូរិន មាន​ប្រសាសន៍​ថា​ ក្នុង​ស្ថានភាព និង​ការ​ប្រែប្រួល​ក្នុង​​សង្គម​បច្ចុប្បន្ន​នេះ​ វិស័យ​សាសនា​កាន់​តែ​ដើរតួ​សំខាន់​ក្នុង​ការ​ចូលរួម​ថែ​រក្សា​ស្ថិរភាព​នយោបាយ សណ្ដាប់​ធ្នាប់​សង្គម សន្តិសុខ និង​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​។ លោក​បន្ថែម​ដោយ​ជំរុញ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​វិស័យ​ឯក​ជន​ បន្ត​សហការ​ជាមួយ​ក្រសួង​ធម្មការ​និង​សាសនា ដើម្បី​លើក​កម្ពស់​សាសនា និង​សីលធម៌​សង្គម​ និង​ណែនាំ​ដល់​ស្ថាប័ន​ក្រោម​ឱវាទ​ក្រសួង​ស្វែង​រក​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ​ដើម្បី​បញ្ចូល​កម្មវិធី​អប់រំ​សីលធម៌​ គុណធម៌ ដល់​យុវជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា និង​សហគមន៍​ផង​ដែរ​។

រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹក​នាំ​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​​មូលធន​មនុស្ស​ទៅ​ក្នុង​គោល​នយោបាយ​បញ្ចកោណ​ដើម្បី​ជំរុញ​ដល់​ពលរដ្ឋ​ឱ្យ​​មាន​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ និង​សីលធម៌​ក្នុង​ការ​រស់​នៅ​ជា​សំខាន់​។ សម្ដេច​ធិបតី​ក៏​បាន​បញ្ជា​ឱ្យ​មាន​វិធាន​ការ​ជា​បន្តបន្ទាប់​បង្ក្រាប​រាល់​សកម្មភាព​ក្មេង​ទំនើង អប់រំ​ណែនាំ​​ធ្វើ​សម្បទា​ដើម្បី​ធ្វើ​ឱ្យ​សង្គម​មាន​សណ្ដាប់ធ្នាប់ និង​រក្សា​តម្លៃ​សីលធម៌​ក្នុង​សង្គម​ខ្មែរ​ផង​ដែរ​។

តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ​ក្នុង​ឆ្នាំ​២០២៥ នគរបាល​ជាតិ​បាន​បង្ក្រាប​ក្មេង​ទំនើង​បាន​៩៩១​ករណី ឃាត់​ខ្លួន​បាន​៣ ៦០៧នាក់ និង​បញ្ជូន​ទៅ​តុលាការ​ចំនួន ២ ៣៥៥នាក់៕ ​

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ណែ​នាំ​ឱ្យ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំលើ​កម្មវិធី​អប់រំ​សីលធម៌​ដល់​យុវជន appeared first on Kampuchea Thmey Daily.

អភិវឌ្ឍ​ទន្លេស្ងួត​ខេត្តត្បូង​ឃ្មុំ​ជា​សួន​ឧទ្យានកម្សាន្ត​បែបធម្មជាតិ​ទាក់ទាញ​​អ្នក​ទេសចរ
ទន្លេស្ងួតនឹង​ត្រូវ​អភិវឌ្ឍ​ជា​សួនឧទ្យាន ជា​កន្លែង​កម្សាន្ត​បែបធម្មជាតិ​​​​ដែលជាសមិទ្ធផលថ្មីមួយ​ទៀត​ឆ្ពោះទៅតំបន់​សហគមន៍​ទេសចរណ៍​ធម្មជាតិអព្យាក្រឹតកាបូន។

កាលពីថ្ងៃ​ទី ២០ ខែ​មករា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានបើកការដ្ឋានរៀបចំសួនឧទ្យានទន្លេស្ងួតនៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ​ក៏​មាន​ការ​ចូលរួម​ពី​លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។

តំបន់ទន្លេស្ងួតមានផ្ទៃដី ១៤ ហិកតា ក្នុងនោះឧទ្យានទន្លេស្ងួតគ្រោងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាដំណាក់កាលៗដូចជា កន្លែងជិះទោងកម្សាន្តលើផ្ទៃដីទំហំប្រមាណ ៨៧៥០ ម៉ែត្រការ៉េ ដែលគ្រោងនឹង​សាងសង់​រួចរាល់នៅមុនរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

តំបន់ទេសចរណ៍ធម្មជាតិនេះ មានកន្លែងលេងកីឡា (បាល់ទះ និងបាល់ទាត់) កន្លែងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។

បើតាមលោក អ៊ាង សុផល្លែត ការរៀបចំតំបន់ទន្លេស្ងួតឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ នឹងជួយពង្រីកជីវភាព​សហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូននិងក្លាយជាអាងទឹកសម្រាប់ការស្រោចស្រពស្រែចំការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លើសពីនេះការអភិវឌ្ឍតំបន់ទន្លេស្ងួត ក៏បានបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធនិងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។

តំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះធាតុបាស្រី មានប្រាសាទបុរាណ ព្រះវិហារ ទីសក្ការៈបូជា ទីទួលបុរាណ និងទន្លេស្ងួតនេះ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ទីតាំងនេះត្រូវក៏ជាទីគោរពសក្ការៈរបស់ព្រះមហាក្សត្រ ជាច្រើនព្រះអង្គ​នាសម័យបុរាណ ក្នុងនោះរួមមានស្ដេចកន ដែលជាអតីតក្សត្រខ្មែរមួយព្រះអង្គសោយរាជ្យនៅព្រះរាជាណាចកម្ពុជា ក៏បានមកបន់ស្រន់សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។ ចាប់ពីពេលនោះមក វត្តព្រះធាតុបាស្រី និងតំបន់ទន្លេស្ងួត បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក។

គួរ​បញ្ជាក់ថា ដោយ​ទទួលបាន​ការ​ចាត់តាំង​ជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកបណ្ឌិត អ៊ាង សុផល្លែត កន្លងទៅ​បានចូលរួម​ជួយអភិវឌ្ឍន៍មូលដ្ឋានក្នុង​ខេត្តត្បូងឃ្មុំជាបន្តបន្ទាប់។ លោកបានចូលរួម​រៀបចំដាំផ្កាស្បៃរឿងចំនួន ១ លានដើម ដុះរីកសុះសាយលឿងទុំស្វាគមន៍ទេវតាឆ្នាំថ្មីនិងភ្ញៀវទេសចរមកពីគ្រប់ទិសទីមកទស្សនា និងលម្ហែកម្សាន្តនៅក្នុងឱកាសថ្ងៃឈប់សម្រាកនិងពិធីបុណ្យផ្សេងៗ។ បន្ទាប់មកទៀត លោក​បាន​ចូលរួម​ដាំដើមព្រីងនិងឫស្សីផ្អែម ដើម្បីផ្តល់ជាម្លប់និងបង្កើនភាពបៃតងរយៈពេលវែងផ្តល់ជាផលសម្រាប់ប្រជាជននៅតំបន់អាចដកហូតធ្វើម្ហូបអាហារពិសារ ហើយអាចដកហូតយកទៅធ្វើសម្ភារប្រើប្រាស់ផ្សេងៗនៅ​ពេលខាងមុខ។

លោករដ្ឋមន្រ្តីបានតម្លើងអំពូលសូឡាជាង ១០០ បង្គោល នៅជុំវិញតំបន់ទន្លេស្ងួតបំភ្លឺពេលយប់ផងដែរ៕

The post អភិវឌ្ឍ​ទន្លេស្ងួត​ខេត្តត្បូង​ឃ្មុំ​ជា​សួន​ឧទ្យានកម្សាន្ត​បែបធម្មជាតិ​ទាក់ទាញ​​អ្នក​ទេសចរ appeared first on Kampuchea Thmey Daily.