លោក ចាស្ទីន ឌ្រូដូ​ (Justin Trudeau) Archives - Kampuchea Thmey Daily

កាណាដាសន្យា​ផ្តល់​​ប្រាក់​​បង្កក​ពី​​ទ្រព្យ​រុស្ស៊ី និង​​បញ្ជូនទ័ព​​​រក្សា​សន្តិភាព​អ៊ុយក្រែន
នាយក​រដ្ឋមន្ត្រី​កាណា​ដា​​បានសន្យា​​​​បញ្ជូន​ជំនួយ​​​​តម្លៃ​​​៥​ពាន់​លាន​ដុល្លារ​​​​​​ដែលរឹបអូសបាន​ពី​ការបង្កកទ្រព្យ​របស់រុស្ស៊ី​ទៅ​ឲ្យ​​ប្រទេស​អ៊ុយក្រែន និង​សន្យា​​បញ្ជូន​កង​រក្សា​សន្តិភាព​​ទៅកាន់​ប្រទេ​ស​ដែល​ញាំ​ញី​ដោយសារ​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី​អស់រយៈ​ពេល​៣​ឆ្នាំ នៅ​ពេលណា​មួយ​ដែលបទ​ឈប់បាន​ត្រូវ​បាន​​ព្រមព្រៀង​ដោយ​ការធានា​សន្តិភា​ព​អ៊ុយក្រែន​​​យូរអង្វែង​​​​។

​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ​និង​ប្រធានាធិបតី​​អ៊ុយក្រែន​​។ FB/zelensky

នៅក្នុងដំណើរ​​ទស្សនកិច្ច​​រួម​គ្នា​ជាមួយ​មេដឹកនាំ​​​ស្ថាប័ន​សំខាន់​ៗ​​​​របស់​​អឺរ៉ុប​​ទៅកាន់​​​​ទីក្រុង​កៀវ​​កាល​ថ្ងៃចន្ទ​ ជួប​មេដឹកនាំអ៊ុយក្រែន​ដើម្បី​​​បង្ហាញ​ការ​គាំទ្រ​ដល់​​អ៊ុយក្រែន​​ក្នុង​​​សង្គ្រាម​​​ការ​ពារ​ទឹកដី លោក​​ Justin Trudeau នាយករដ្ឋមន្ត្រី​កាណាដា បាន​និយាយថា ​​​អ្វីៗ​ស្ថិត​​នៅ​លើ​តុ​​រួច​ស្រេច​ទៅ​ហើយ​សម្រាប់​ប្រទេស​កាណាដា ហើយ​កា​របញ្ជូន​កង​ទ័ព​​​​គឺ​ត្រូវ​ប្រាកដ​ថាអនុលោម​ទៅ​តាម​​​បទ​ឈប់បាញ់ជាមួយ​លក្ខខណ្ឌ​​​​សម្រាប់​សន្តិភាព​​​​ជារៀងរហូត​​។

មេដឹកនាំ​ប្រទេសក្នុងតំបន់​អឺរ៉ុប​ខ្លះ និង​ប្រធានស្ថាប័ន​មួយចំនួន​​​ទៅ​គាំទ្រ​អ៊ុយក្រែន​ក្នុងថ្ងៃខួប​​៣ឆ្នាំ​។

​សារ​ព័ត៌មាន​ National Post ​របស់​ប្រទេស​កាណា​ដា បាន​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី Justin Trudeau ដូច​និយាយថា៖«​​​នៅ​ពេលយើង​បង្កើត​​​​​មធ្យោបាយ​​​ដែល​យើង​​នឹង​​រក្សា​​សន្តិភាព​​​យូរអង្វែង​…កាណា​ដា​នឹង​​ចូលរួម ប៉ុន្តែ​យើង​​មិន​ទាន់ទទួលបាន​​​លក្ខខណ្ឌ​បែបនោះ​នៅឡើយ​»។

រដ្ឋាភិបាល​​ទីក្រុង​អូតាវ៉ា​ ក៏បា​សន្យា​ផ្តល់​​ទឹកប្រាក់​​៥ពាន់​លាន​ដុល្លារ​ដែល​ជា​ទឹកប្រាក់​បាន​ពី​ការ​បង្ក​​ទ្រព្យសម្បត្តិ​​​ ដែល​ជា​ផ្នែក​នៃ​ការ​​​​​ដាក់​ទណ្ឌកម្ម​ប្រឆាំង​​​ប្រទេស​រុស្ស៊ី​​ ក្រោយ​​ការ​លើក​ទ័ព​ចូល​​​​លុកលុយ​ប្រទេស​អ៊ុយក្រែន​​​កាល​ពី៣ឆ្នាំ​មុន​។

​​តាមសារ​​​អរគុណ​របស់​ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ប្រទេសកាណាណា​ បាន​​ជួយ​គាំទ្រ​អ៊ុយក្រែន​​ក្នុង​ច្រើន​ផ្នែក​​ក្នុង​​វិស័យ​​​​ការ​ពារ​ជាតិ ដូចជា​ ការ​បង្វឹក​កង​ទ័ព​ ​​ការ​ផ្តល់​បច្ចេកវិទ្យា​​​​សម្រាប់​​​​​ឧស្សាហកម្ម​​ផលិ​ត​យន្តហោះ​គ្មាន​មនុស្ស​បើក​​​​នៅ​ក្នុង​សមរភូមិជាដើម​​។ ​

នាយក​រដ្ឋមន្ត្រី​កាណា​ដា Justin Trudeau​​ ដែល​នៅជាប់អាមេរិក​​​​និង​​កំពុង​​​ប្រឈម​​រដ្ឋបាល​ដូណាល់​ត្រាំ​ស្រាប់​នោះ បានចេញមុខ​​​ការពារ​អ៊ុយក្រែន​ក្នុង​ការ​ប្រយុទ្ធ​​ជាមួយ​​រុស្ស៊ី​ដែល​ដឹកនាំ​ដោយ​​ប្រធាធិបតី​​​​​ វ្ល៉ាឌីមៀ​រ ពូទីន​ ក្រោយ​​ប្រធានាធិបតីសហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ បាន​ចេញ​សារ​វាយ​ប្រហារ​​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky ដោយ​​ហៅថា​«ជាជន​ផ្តាច់ការ» ​ជា​​អ្នក​​ធ្វើ​ឲ្យសង្គ្រាម​កើត​ឡើង៕​​

ដោយ រ៉ាន់ រើយ​

The post កាណាដាសន្យា​ផ្តល់​​ប្រាក់​​បង្កក​ពី​​ទ្រព្យ​រុស្ស៊ី និង​​បញ្ជូនទ័ព​​​រក្សា​សន្តិភាព​អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

​​​​អាមេរិក​រាំង​​ខ្ទប់​​សេចក្តី​ថ្លែងការណ៍រួម​​​របស់​មេដឹក​នាំ​ G7 ដែលតែងថ្កោលទោស​រុស្ស៊ី​​ក្នុង​ខួប​សង្គ្រាម​
មេ​ដឹកនាំ​​​នៃ​ក្រុម​ប្រទេស​​រីកចម្រើន​ឧស្សាហកម្ម​​​​​ទាំងប្រាំពីរ ​ហៅ​កាន់ថា​ G7 មិនទាន់បានចេញសេចក្តីថ្លែងការណ៍ថ្មី​រួម​ថ្មី​មួយទាក់ទងនឹងជម្លោះអ៊ុយក្រែន​​ក្នុងខួប​៣​ឆ្នាំ​នេះថ្ងៃទី​​​២៤​ខែ​​​កុម្ភៈ​នេះ ដែល​ជាធម្មតា​ពួក​គេ​តែងតែ​ធ្វើ​ក្នុង​ខួប​​​​ប្រចាំឆ្នាំ​ ឬ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​​របស់​ពួកគេ​​​​ក្នុង​​ឆ្នាំ​កន្លង​មក។​

ដង់​ជាតិតំណាង​ប្រទេស​ក្នុង​ក្រុម​​​​ G7។ អនឡាញ​​

​ក្រុម​ប្រទេស​​​ G7 មាន​ប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប។ ក្រុម​ប្រទេស​​​ G7 តែ​ងតែ​ផ្តល់​ការ​គាំទ្រ​ដល់​​អ៊ុយក្រែន​​ដោយ​ឥតលក្ខខណ្ឌ​​ក្នុង​​ជម្លោះ​ជាមួយ​អ៊ុយក្រែន។

​​​ពេល​វេលា​ និង​ខ្លឹមសារ​នៃ​​សេចក្តី​​ថ្លៃ​ង​ការណ៍​​របស់​​ក្រុម​ប្រទេស G7 ស្ថិត​​នៅ​ក្នុង​ភាព​មិនច្បាស់​លាស់​ជា​ខ្លាំង​ក្នុងខួប​​៣ឆ្នាំ​នៃ​​សង្គ្រាម​​អ៊ុយក្រែន​ដែលត្រូ​វបាន​គេ​ចោទ​កន្លង​មក​ថា «រុស្ស៊ី​ជា​អ្នក​ឈ្លានពាន» បន្ទាប់​ពី​សហរដ្ឋអាមេរិក​បានបើក​ការចរចា​​ទ្វេភាគី​ជាមួយរុស្ស៊ី​​​​នៅ​មុន​​ខួប​៣ឆ្នាំ​នេះ​មក​ដល់ ហើយ​តាមសេចក្តី​រាយការណ៍​របស់​សារព័ត៌មាន Financial Times  កាល​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​សហរដ្ឋអាមេរិក​បានជំទាស់នឹងសេចក្តីព្រាង​សេចក្តី​ថ្លែងការណ៍ដែល​ប្រើ​ឃ្លា «ការឈ្លានពានរបស់រុស្ស៊ី»។

ការ​ជំទាស់​​​ការ​ប្រើប្រាស់​ឃ្លា​«ការឈ្លានពានរបស់រុស្ស៊ី» របស់​សហរដ្ឋអាមេរិក បាន​កើត​មាន​នៅ​ក្នុង​​​មន្ត្រី​​​នៃ​ប្រទេស​​​​​​​​ G7 ក្រោយ​ជម្លោះ​ពាក្យ​សម្តី​រវា​ង​​​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង​ ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr  Zelensky  ដោយ​​ប្រធានាធិបតី​អ៊ុយក្រែន​បាន​បង្ហាញ​ការ​ជំទាស់​​​​​មិនទទួលស្គាល់​​​​​​​កិច្ច​ព្រម​ព្រៀង​សន្តិភាពអ៊ុយក្រែន ដោយគ្មាន​វត្តមាន​​អ៊ុយក្រែន​ចូលរួម​ចរចា​ដោយ​ផ្ទាល់​នោះ។

ជា​ការឆ្លើយ​តប​​នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក ​លោក ដូណាល់ ត្រាំ បានហៅ​លោក ហ្សេលេនស្គី ថា​«ជន​ផ្តាច់ការ» និង​ជា​អ្នក​ប​ណ្តាល​​ឲ្យ​​សង្គ្រាម​កើតឡើង។

កិច្ចប្រជុំ​តាមតាមអនឡាញ​​នៃ​មេដឹកនាំ​​​ G7 គ្រោងធ្វើឡើងនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីស្ថានភាពនេះ ស្របពេលនឹងខួប៣ឆ្នាំ​នៃការលុកលុយពេញលេញរបស់រុស្ស៊ីលើ​ប្រទេស​អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បង្ហាញពីការខ្វែងគំនិតផ្ទៃក្នុងក្នុងចំណោមប្រទេសជាសមាជិក​ G7 ជាពិសេសទាក់ទងនឹងភាសាដែលប្រើដើម្បីពិពណ៌នាអំពីតួនាទីរបស់រុស្ស៊ីនៅក្នុងជម្លោះ។

​នៅ​ក្នុង​សេចក្តី​​ការណ៍​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​​ដែល​បានជួបប្រជុំគ្នានៅលើគែមនៃសន្និសីទស្តីពី​សន្តិសុខទីក្រុង Munich ជាលើកដំបូងក្រោម​​​​​ភាព​ជា​ប្រធាន​របស់​ប្រទេស​កាណាដាឆ្នាំនៅឆ្នាំ​២០២៥​នេះ សមាជិក​នៃ​ក្រុម​ប្រទេស​G7 បាន​ហៅ​សង្គ្រាម​​នោះ​ថា​«ជា​ភាព​សាហាវរបស់រុស្ស៊ីនៅអ៊ុយក្រែន»​។ ពួកគេបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើការរួមគ្នាដើម្បីជួយឱ្យសម្រេចបាននូវសន្តិភាពយូរអង្វែង និងអ៊ុយក្រែនដ៏រឹងមាំ និងវិបុលភាព ហើយបានបញ្ជាក់សារជាថ្មីអំពីតម្រូវការក្នុងការអភិវឌ្ឍការធានាសន្តិសុខដ៏រឹងមាំ ដើម្បីធានាថាសង្រ្គាមនឹងមិនចាប់ផ្តើមម្តងទៀតទេ៕​

ដោយ រ៉ាន់ រើយ​

The post ​​​​អាមេរិក​រាំង​​ខ្ទប់​​សេចក្តី​ថ្លែងការណ៍រួម​​​របស់​មេដឹក​នាំ​ G7 ដែលតែងថ្កោលទោស​រុស្ស៊ី​​ក្នុង​ខួប​សង្គ្រាម​ appeared first on Kampuchea Thmey Daily.

​នាយករដ្ឋមន្ត្រី​កាណា​​ដា​ចាប់ដៃ​ជាមួយអឺរ៉ុប​​​បន្តគាំទ្រ​អ៊ុយក្រែន ក្រោយ​ ​ត្រាំ​ វាយប្រហារ​ហ្សេលេនស្គី​​
ក្រោយ​​ប្រធានាធិបតីសហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ បាន​ចេញ​សារ​វាយ​ប្រហារ​​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky ដោយ​​ហៅថា​«ជាជន​ផ្តាច់ការ»​ ជា​តារាកំប្លែង​ និង​​ជា​ជន​ជួញ​សង្គ្រាម​ផងនោះ នាយក​រដ្ឋមន្ត្រី​កាណា​ដា Justin Trudeau​​ ដែល​នៅជាប់អាមេរិក​​ស្រាប់​និង​​កំពុង​​​ប្រឈម​​រដ្ឋបាល​ដូណាល់​ត្រាំ​ស្រាប់​នោះ បានចេញមុខ​​​ការពារ​អ៊ុយក្រែន​ក្នុង​ការ​ប្រយុទ្ធ​​ជាមួយ​​រុស្ស៊ី​ដែល​ដឹកនាំ​ដោយ​​ប្រធាធិបតី​​​​​ វ្ល៉ាឌីមៀ​រ ពូទីន​។

នាយក​រដ្ឋមន្ត្រី​កាណា​ដា Justin Trudeau​​។​ Reuters

​​​ដោយ​មិនបាន​និយាយ​ចំៗ​ប្រឆាំង​នឹង​​​​ប្រធានាធិបតី ដូណាល់ ត្រាំ ​ដែល​បា​ន​វាយ​ប្រហារ​ប្រធានាធិបតីអ៊ុយក្រែន​យ៉ាង​ចាស់​ដៃ​មិនធ្លាប់មាន បន្ទាប់​​ពី​ប្រធានាធិបតីអ៊ុយក្រែន​បាន​​​ចេញសារជាបន្តបន្ទាប់​ច្រាន​ចោល​ការ​ចរចា​​រវាង​​​រុស្ស៊ី​និង​អាមេរិក​ស្តីពីសន្តិភាព​​នៅអ៊ុយក្រែន ដោយ​គ្មានវត្តមាន​អ៊ុយក្រែននោះ នៅ​ក្នុងសារ​វីដេអូ​​រយៈពេល​​១​នាទី​​​១០​វិនាទី​​ដែល​ចេញ​ផ្សាយ​​នៅ​លើ​បណ្តា​សង្គម​ ​នាយករដ្ឋមន្ត្រី​កាណាដា​​ ​បានបង្ហាញ​ការ​គាំទ្រ​ដល់​​អ៊ុយក្រែន ហើយ​ថា លោក​នឹង​​ជួប​សន្ទនា​ជាមួយអឺរ៉ុប​ដើម្បី​ផ្តល់​ការគាំទ្រ​នេះ។

នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា៖«​ប្រជាជនអ៊ុយក្រែនបានប្រយុទ្ធ​និងស្លាប់មិនត្រឹមតែដើម្បីការពារអធិបតេយ្យភាពរបស់ពួកគេប៉ុណ្ណោះទេ…ពួកគេក៏កំពុងប្រយុទ្ធដើម្បីការពារសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ដែលរក្សាសុវត្ថិភាពយើងទាំងអស់គ្នានៅជុំវិញពិភពលោក ហើយមាន​រយៈពេលត​ជិត៨០​ឆ្នាំមកដល់​ពេល​នេះ​​»​។

«រយៈពេល​នៃ​​សម័យកាល​សន្តិភាព ស្ថិរភាព វិបុលភាពសម្រាប់ពិភពលោកនេះ កើតឡើងដោយសារតែយើងមានច្បាប់ជុំវិញព្រំដែន ជុំវិញការមិនឈ្លានពានប្រទេសជិតខាង ដែលរុស្ស៊ីជ្រើសរើសដោយចេតនាបំពានកាលពីប៉ុន្មានឆ្នាំមុន។ នោះហើយជាមូលហេតុដែលប្រទេសកាណាដា និងសម្ព័ន្ធមិត្តរបស់យើងមានភាពច្បាស់លាស់ក្នុងការក្រោកឈរឡើងប្រឆាំងនឹងការបំពានខុសច្បាប់ អសីលធម៌ និងអយុត្តិធម៌របស់វ្ល៉ាឌីមៀរ ពូទីន លើ​សណ្តាប់ធ្នាប់អន្តរជាតិ ​​និង​ជា​មូល​ហេតុ​ដែល​ខ្ញុំ​សម្លឹង​ទៅ​រក​ការ​សន្ទនា​ជាមួយដៃគូអឺរ៉ុបរបស់ខ្ញុំក្នុងរយៈពេលពីរបីម៉ោងដើម្បីនិយាយអំពីរបៀបដែលយើងនឹងបន្តឈរយ៉ាងច្បាស់លាស់ក្នុងការការពារប្រទេសអ៊ុយក្រែន ប៉ុន្តែក៏នៅក្នុងការការពារច្បាប់ដែលរក្សាសុវត្ថិភាពយើងទាំងអស់គ្នា»​។

​​រដ្ឋបាល​ថ្មី​សហរដ្ឋអាមេរិក​ដឹក​នាំ​ដោយ​​​លោក​ដូណាល់ ត្រាំ ​បានធ្លាក់​ចូល​ជម្លោះ​ជាមួយកាណាដា​ដែល​នៅក្បែរ​ខាង​ បន្ទាប់​ពីប្រធានាធិ​បតីដូណាល់ ត្រាំ ​បាន​បង្ហាញ​បំណង​​យក​​កាណា​ដា​ចំណុះ​ឲ្យសហរដ្ឋអាមេរិក​​ជា​រដ្ឋ​ទី​៥១ ហើយ​ភ្លាមៗ​ក្រោយ​ឡើង​កាន់​អំណាច​ លោក ត្រាំ បាន​ចេញ​​​បទបញ្ជាប្រតិបត្តិ​​​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ពីកាណាដា​រហូតដល់​២៥%​​៕

ដោយ រ៉ាន់ រើយ​

​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។​ REUTERS

The post ​នាយករដ្ឋមន្ត្រី​កាណា​​ដា​ចាប់ដៃ​ជាមួយអឺរ៉ុប​​​បន្តគាំទ្រ​អ៊ុយក្រែន ក្រោយ​ ​ត្រាំ​ វាយប្រហារ​ហ្សេលេនស្គី​​ appeared first on Kampuchea Thmey Daily.

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះឡើង ជុំវិញ​​វិធានការពន្ធ​របស់​ ត្រាំ
សង្រ្គាម​ពាណិជ្ជកម្ម​នៅអាមេរិកខាង​ជើង​បាន​ផ្ទុះឡើង ក្រោយកាណាដាប្រកាស ​ហើយ​ម៉ិកស៊ិកប្ដេជ្ញា ចាត់វិធានការសងសឹង​ជាមួយ​នឹង​ការដាក់ពន្ធលើទំនិញ​នាំចូល​ពី​សហរដ្ឋអាមេរិក​ ដើម្បី​ជាការ​ឆ្លើយ​តប​ទៅនឹងចំណាត់ការ​ពន្ធ​របស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ លើ​ទំនិញ​នាំចូល​ពី​ប្រទេសទាំង​២​។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​ AP។ ​​

កាណាដា​បាន​ប្រកាស​ដាក់​ពន្ធ ២៥ ភាគរយ​ លើ​​ទំនិញ​នាំ​ចូល​ពី​អាមេរិក​កាលពីថ្ងៃសៅរ៍ ​ដោយ​គ្រប​ដណ្ដប់​លើ​​ភេសជ្ជៈ គ្រឿងសម្អាង និង​ផលិតផល​ក្រដាស​ ដែល​មាន​តម្លៃ ​ ២០ ប៊ីលាន​ដុល្លារអាមេរិក​។ ក្រៅ​ពី​នេះ​ កាណាដា​ក៏ត្រៀមចេញ​បញ្ជីមុខទំនិញ​អាមេរិក​ជាប់ពន្ធ​ផ្សេង​ទៀត ដែល​គ្រប់ដណ្ដប់​លើ​រថយន្តដឹកអ្នកដំណើរ ឡានដឹកទំនិញ ផលិតផលដែក និងអាលុយមីញ៉ូម ផ្លែឈើ និងបន្លែមួយចំនួន សាច់គោ សាច់ជ្រូក ផលិតផលទឹកដោះគោ ផលិតផលអាកាស និង​ទំនិញ​ជាច្រើនមុខទៀត ដែល​សរុប​ជាតម្លៃប្រហែល​ ៨៥ ប៊ីលាន​ដុល្លារ។ ​

រដ្ឋាភិបាល​កាណាដា​និយាយ​ថា វិធានការ​សងសឹកដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃអង្គារ​នេះ​ ​​នឹង​​អនុវត្តរហូត ទាល់​តែសហរដ្ឋ​អាមេរិក​លុប​ចោល​វិធានការ​ពន្ធរបស់​ខ្លួន​។ ខណៈព្រមាន​ពីផលប៉ះពាល់ទាំងសងខាង ​​នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ​  (Justin Trudeau) បាន​ថ្លែង​ថា​៖ ​«យើងពិតជាមិន​រក​កំណើន​នៃភាព​តាន​តឹង​នោះទេ ប៉ុន្តែយើងនឹងក្រោកឈរឡើង​ដើម្បី​កាណាដា»។

ចំណែក​ឯ​ម៉ិកស៊ិកវិញ​ បាន​ប្ដេជ្ញា​ថា​នឹង​សងសឹង​លើ​អាមេរិក​ដូចគ្នា ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចេញ​អត្រាពន្ធគយ ឬ​បញ្ជីមុខទំនិញ​នៅ​ឡើយ​ទេ​។

ទាំង​កាណាដា និងម៉ិកស៊ិក សុទ្ធសឹង​តែជាដៃគូពាណិជ្ជកម្មកំពូលៗ​​របស់​សហរដ្ឋ​អាមេរិក​​។ ការផ្ទុះឡើងនៃសង្រ្គាម​ពាណិជ្ជកម្ម​យ៉ាងដូច្នេះ កំពុង​បង្កការព្រួយបារម្ភ​សេដ្ឋកិច្ច​ពី​ប្រទេស​ពាក់ព័ន្ធទាំង​សងខាង​ ​រួមទាំង​ផល​ប៉ះពាល់​លើ​អ្នកប្រើ​ប្រាស់ ​និង​អាជីវកម្មផ្សេង​ៗ ​ក៏ដូចជា​លទ្ធភាព​នៃ​ការបាត់បង់ការងារ​រាប់​លាន​។

តាមការប្រកាស​របស់​រដ្ឋបាល​ ត្រាំ សហរដ្ឋ​អាមេរិក​នឹង​ដាក់ពន្ធ​ ២៥ ភាគ​រយ​លើ​គ្រប់ទំនិញ​ពី​កាណាដា លើក​លែងតែ​ប្រេង​កាត​ដែល​ជាប់​ពន្ធត្រឹម ១០ ភាគរយ​, ២៥ ភាគរយ​ លើ​គ្រប់​ទំនិញ​ពី​ម៉ិកស៊ិក និង ១០ ភាគរយ​ លើ​ទំនិញ​ពី​ចិន។ វិធានការនេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពីថ្ងៃអង្គារ​តទៅ ដោយ​រដ្ឋបាល​អាមេរិក​នៅតែសំអាង​លើ​បញ្ហា​លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ​និង​ថ្នាំញៀនហ្វេនតានីល ក៏ដូចជា​ឱនភាព​ពាណិញជ្ជកម្ម​របស់​អាមេរិក​ទៅប្រទេស​ទាំង​៣​។

អ្នកវិភាគ​ខ្លះ​លើក​ឡើង​ថា​ ​ពន្ធ​របស់​រដ្ឋបាល​ត្រាំ អាច​ជា​វិធានការ​បណ្ដោះ​អាសន្នដោយ​សារ​តែ​ផលវិបាក​លើ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​វា​នៅ​តែស្រពិចស្រពិល​។ ​ខណៈ​ភាព​ចលាចល​នៃជម្លោះ​​ពាណិជ្ជកម្ម​កើនឡើង លោក ត្រាំ បាន​និយាយ​កាលពីថ្ងៃអាទិត្យថា​ ​ពលរដ្ឋ​អាមេរិកអាចទទួល​រង​ផលប៉ះពាល់ «ខ្លះៗ» ពីសង្គ្រាមពាណិជ្ជកម្មដែលកំពុង​ផ្ទុះ​ឡើង​​ ប៉ុន្តែថា លោក​គ្រោង​នឹង​និយាយ​ជាមួយ​កាណាដា និងម៉ិកស៊ិក នៅថ្ងៃចន្ទនេះ​។

ទោះជាយ៉ាង​ណាក៏ដោយ​ ប្រធានាធិបតីដដែល​ បាន​និយាយ​​ជុំវិញ​ការឆ្លើយតប​របស់​កាណាដា ថា​៖ «​ប្រសិនបើ​ពួកគេ​ចង់​លេង​​ ខ្ញុំមិន​ប្រកាន់​ទេ។ យើង​អាច​លេង​​​តាម​អ្វី​ដែល​ពួកគេ​ចង់​បាន»។ ​ទន្ទឹម​នឹង​នោះ​ លោក​ក៏​គំរាម​ជាថ្មី​ អំពី​វិធានការពន្ធ​ចំពោះ​សហភាព​អឺរ៉ុប និងចក្រភព​អង់គ្លេសផងដែរ។

ងាកទៅមើលកាណាដា និងម៉ិកស៊ិកវិញ បានប្រកាស​ពី​ការ​​ព្រមព្រៀងគ្នា​ «ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ» រវាងប្រទេស​ទាំង​២​ ក្រោយ​ ឌ្រូដូ និងប្រធានាធិបតីម៉ិកស៊ិក លោក​ស្រី ខ្លូតឌីយ៉ា ស្ហេនប៊ម (Claudia Sheinbaum) បានពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពីថ្ងៃសៅរ៍័ ​ក្រោយ​ពន្ធ​របស់​ ត្រាំ ត្រូវ​បាន​ប្រកាស​ឡើង​។

​ក្រៅពី​ការសងសឹករបស់​កាណាដា​ លោក ឌ្រូដូ ក៏​បាន​អំពាវនាវ​ផងដែរ ឱ្យ​ពលរដ្ឋ​កាណា​ដាប្រើ​ប្រាស់​ផលិតប្រទេស​របស់​ខ្លួន​។ លោកនិយាយលើបណ្ដាញសង្គម X របស់​លោកកាលពីថ្ងៃអាទិត្យ​ យ៉ាងដូច្នេះថា​៖ «ពេល​នេះ ជាពេលវេលាដែល​ត្រូវ​ប្រើ​ផលិតផល​ដែល​ផលិតក្នុងស្រុកកាណាដា​។ ​សូម​ពិនិត្យមើលពិនិត្យស្លាកសញ្ញា​។ ​ចូរ​យើងធ្វើ​ផ្នែកយើង​។ សូមជ្រើសរើសផលិតផលកាណាដា នៅកន្លែង​ណា​ដែល​យើងអាច​ធ្វើ​បាន​»៕

The post សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះឡើង ជុំវិញ​​វិធានការពន្ធ​របស់​ ត្រាំ appeared first on Kampuchea Thmey Daily.