លោក ចូ បៃដិន Archives - Kampuchea Thmey Daily

លោក ចូ បៃដិន ទទួល​ការ​ព្យាបាល​​វិទ្យុសកម្ម​សម្រាប់​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត
អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងទទួលការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយអរម៉ូន ដែលជាផ្នែកមួយនៃការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។

លោក ចូ បៃដិន​ (រូបថត៖ Reuters)

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៍មាន CNBC កាល​ពី​ថ្ងៃ​ទី​១១​ខែ​តុលា​ឆ្នាំ​​២០២៥ អ្នកនាំពាក្យ​របស់​លោក ចូ បៃដិន បាននិយាយថា «នេះ​ជាផ្នែកមួយនៃផែនការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតរបស់គាត់ ដោយ​លោក ចូ បៃដិន កំពុងទទួលការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយអរម៉ូន»។

ការិយាល័យរបស់លោក បៃដិន បានបង្ហាញជាលើកដំបូងនៅក្នុងខែឧសភា​កន្លង​ទៅ​ថា អតីតប្រធានាធិបតី​ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាត ដែលបានរាលដាលដល់ឆ្អឹងរបស់គាត់ បន្ទាប់ពីគ្រូពេទ្យបានរកឃើញដុំសាច់អំឡុងពេលធ្វើតេស្តរកបញ្ហាទឹកនោម។

បញ្ហា​សុខភាពរបស់អតីត​មេ​ដឹក​នាំ​វ័យ​៨២​ឆ្នាំ​រូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ចាប់តាំងពីការបោះពុម្ពសៀវភៅដែលរៀបរាប់លម្អិតអំពីការតស៊ូរបស់គាត់ ក្នុងអំឡុងពេលយុទ្ធនាការដែលគាត់បរាជ័យសម្រាប់អាណត្តិប្រធានាធិបតីទីពីរកាលពីឆ្នាំមុន។

នៅខែកក្កដា​ឆ្នាំ​២០២៤ លោក បៃដិន បានប្រកាសដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតី ហើយបានគាំទ្រអនុប្រធានាធិបតីលោកស្រី Kamala Harris បន្ទាប់ពីការជជែកដេញដោលធ្វើ​មិន​បាន​ល្អតទល់​នឹង​លោក ដូណាល់ ត្រាំ។ យ៉ាង​ណា​មិញ​ ក្រោយមកលោកស្រី​ Harris ក៏​នៅ​តែ​​ចាញ់ការបោះឆ្នោត។

យោងតាមសមាគមជំងឺមហារីកអាមេរិក ជំងឺមហារីកក្រពេញប្រូស្តាត គឺជាជំងឺមហារីកទូទៅបំផុតក្នុងចំណោមបុរស និងជាមូលហេតុចម្បងទីពីរនៃការស្លាប់ទាក់ទងនឹងជំងឺមហារីក។ ជំងឺមហារីកប្រភេទនេះ គឺជារឿងធម្មតាជាពិសេសចំពោះបុរសវ័យចំណាស់ ដោយប្រហែល ៨០% នៃបុរសដែលមានអាយុលើសពី ៨០ឆ្នាំមានកោសិកាមហារីកនៅក្នុងក្រពេញប្រូស្តាតរបស់ពួកគេ។ ការព្យាបាលដោយអរម៉ូន គឺជាការព្យាបាលទូទៅ ដែលអាចបង្រួមដុំសាច់ និងពន្យឺតការលូតលាស់នៃជំងឺមហារីក ប៉ុន្តែមិនអាចព្យាបាលវាបានឡើយ៕

ដោយ៖ ឈាង

The post លោក ចូ បៃដិន ទទួល​ការ​ព្យាបាល​​វិទ្យុសកម្ម​សម្រាប់​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត appeared first on Kampuchea Thmey Daily.

លោក បៃដិន​ បង្ហាញខ្លួនជាសាធារណៈលើកដំបូង តាំងពីប្រកាសកើតមហារីក ធ្ងន់ធ្ងរ
អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីសេចក្តីប្រកាសថា លោកកើតជំងឺមហារីកក្រពេញប្រូស្តាត ដំណាក់កាលទី៤។

(រូបថត៖ បណ្តាញសង្គម)

លោក បៃដិន ត្រូវគេឃើញចូលរួមពិធីទទួលសញ្ញាប័ត្ររបស់ចៅប្រុសក្នុងរដ្ឋ Connecticut កាលពីថ្ងៃសុក្រទី២៣ខែឧសភាឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក) អមដំណើរដោយអតីតជំទាវទី១ Jill Biden។

ជាមួយនឹងកម្លាំងហាក់មិនចុះខ្សោយខ្លាំងណាស់ណាទេនោះ លោកបៃដិន និយាយទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ Bradley ថា «ខ្ញុំមានអារម្មណ៍ល្អ មិនអីនោះទេ»។

កាលពីថ្ងៃចន្ទសប្តាហ៍មុន លោក បៃដិន បានប្រកាសកើតជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរក្នុងអំឡុងការពិនិត្យសុខភាពជាប្រចាំ ហើយវាជាប្រភេទធ្ងន់ធ្ងរដែលកំណត់មាត្រដ្ឋានដោយពិន្ទុ Gleason ៩ លើ ១០ និងបានរាលដាលដល់ឆ្អឹងបាត់ទៅហើយ។

លោក ចូ បៃដិន (រូបថត៖ Reuters)

ពាក់ព័ន្ធបញ្ហានេះ មានការចោទប្រកាន់ដល់បុគ្គលិក​របស់​លោក បៃដិន ថា បានលាក់បាំងរោគ ក្នុង​អំឡុង​ពេល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី។

កន្លងមក លោកបៃដិនបានទទួលការព្យាបាលជំងឺមហារីកស្បែកដោយជោគជ័យ ម្តងរួចមកហើយ។ កាលពីឆ្នាំ២០២៣ពោលគឺពេលកាន់តំណែងជាប្រមុខសេតវិមាន គាត់មានចេញដំបៅនៅលើទ្រូង ក្នុងអំឡុងពេលពិនិត្យរាងកាយប្រចាំឆ្នាំ។

មហារីកក្រពេញប្រូស្តាត គឺជាមហារីកទូទៅបំផុតទីពីរ ដែលកើតលើបុរស បន្ទាប់ពីមហារីកស្បែក។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC), បុរស១៣នាក់ក្នុងចំណោម១០០នាក់ នឹងវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតនៅពេលណាមួយក្នុងជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ

The post លោក បៃដិន​ បង្ហាញខ្លួនជាសាធារណៈលើកដំបូង តាំងពីប្រកាសកើតមហារីក ធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

និយាយទូរស័ព្ទជាមួយពូទីនចប់ភ្លាម, ត្រាំ បន្ទោស បៃដិន ថា មិនគួរលូកដៃចូលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សោះ
គ្រាន់តែនិយាយទូរស័ព្ទជាមួយមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ចប់ភ្លាម ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន ដោយក្នុងនោះលោកបានចោទប្រកាន់ចំៗទៅអតីតរដ្ឋបាលរបស់លោក ចូ បៃដិន ថា ទីក្រុងវ៉ាស៊ីនតោន មិនគួរលូកដៃចូលធ្វើអន្តរាគមន៍ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទេ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

លោកត្រាំ បញ្ជាក់យ៉ាងច្បាស់ថា «នេះមិនមែនជាសង្រ្គាមរបស់យើងទេ។ នេះមិនមែនជាសង្រ្គាមរបស់ខ្ញុំឡើយ! ខ្ញុំចង់និយាយថា យើងបានជាប់ពាក់ព័ន្ធក្នុងអ្វី ដែលយើងមិនគួរចូលរួមទាល់តែសោះ»។

លោកត្រាំបានសម្តែងការមិនសប្បាយចិត្ត ចំពោះរឿងដែលលោកបៃដិន យកលុយអាមេរិកយ៉ាងសន្ធឹកទៅជះក្នុងជម្លោះនៅបរទេស ទាំងដែលមិនមែនជាសង្គ្រាមរបស់ខ្លួន។ អាមេរិកបានចំណាយលើជំនួយយោធានិងហិរញ្ញវត្ថុឲ្យទីក្រុងកៀវ ច្រើនជាងសហភាពអឺរ៉ុបនិងប្រទេសជាសមាជិកអង្គការណាតូផ្សេងៗទៅទៀត។ នេះគឺជាស្ថានភាពអឺរ៉ុប ដែលគួរតែទុកឲ្យអឺរ៉ុបដោះស្រាយដោយខ្លួនឯងទៅ។ រដ្ឋបាលថ្មីនេះ ខំប្រឹងខ្លាំងណាស់ដើម្បីពន្លត់ភ្លើងសង្គ្រាម តាមរយៈវិធីសាស្រ្តការទូត។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការបំបែកភាពទាល់ច្រកនៃជម្លោះនេះ លោកត្រាំជឿថា លោកពូទីននិងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី សុទ្ធតែចង់បានសន្តិភាព ប៉ុន្តែត្រូវរង់ចាំពេលវេលាសមប្រកបសិន។

លោក ចូ បៃដិន (រូបថត៖ Reuters)

សូមជម្រាបថា នេះមិនមែនទើបលើកដំបូងឡើយដែល ប្រមុខសេតវិមានស្តីឲ្យអតីតរដ្ឋបាល បៃដិន ជុំវិញការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ពោលគឺគ្រាន់តែចូលកាន់តំណែងភ្លាម ត្រាំ បានបន្ទោសខ្លាំងៗទៅរដ្ឋបាលអាមេរិកចាស់ ជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ព្រោះតែការសន្យាឲ្យទីក្រុងកៀវ ចូលអង្គការណាតូ។

កាលនោះ លោក ត្រាំ និយាយថា៖ «នៅក្នុងជំហររបស់រុស្ស៊ី ប្រទេសមួយនេះមិនអាចអនុញ្ញាតឲ្យចូលណាតូបានឡើយ ហើយរឿងនោះក៏មិនត្រូវកើតឡើងដែរ។ យូរមកហើយ លោកពូទីន តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់។ លោក បៃដិន ចេញមុខនិយាយថា ពួកគេអាចចូលណាតូបាន ហើយខ្ញុំជឿថា នោះជាហេតុផលដែលសង្គ្រាមផ្ទុះឡើង»។

យ៉ាងណា ត្រាំ តែងតែអួតអាងម្តងហើយម្តងថា បើក្រោមការដឹកនាំរបស់គាត់ សង្គ្រាមនេះនឹងមិនអាចផ្ទុះឡើងបានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រោយ​ជជែក​ជាមួយពូទីន លោក ត្រាំ ប្រកាសថា រុស្ស៊ី-អ៊ុយក្រែន​នឹង​ចាប់​ផ្ដើម​កិច្ចចរចា​បទ​ឈប់បាញ់​ភ្លាមៗ

The post និយាយទូរស័ព្ទជាមួយពូទីនចប់ភ្លាម, ត្រាំ បន្ទោស បៃដិន ថា មិនគួរលូកដៃចូលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សោះ appeared first on Kampuchea Thmey Daily.

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»
ក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងចាប់តាំងពីចុះចេញពីអំណាច អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន បានពន្លះទៅប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោក ដូណាល់ ត្រាំ ដោយមិនសំចៃមាត់ ហើយថែមទាំងបន្ទោសទៅអ្នកគាំទ្រមេដឹកនាំសេតវិមានរូបនេះថាជា «មនុស្សគ្មានបេះដូង» ទៀតផង។

លោក ចូ បៃដិន (រូបថត៖ Reuters)

ក្នុងសុន្ទរកថាទៅកាន់អង្គការតស៊ូមតិ ទីប្រឹក្សានិងអ្នកតំណាងសម្រាប់ជនពិការនៅទីក្រុង Chicago កាលពីថ្ងៃពុធទី១៦ខែមេសាឆ្នាំ២០២៥ និងយកមកចុះផ្សាយដោយសារព័ត៌មាន RT, លោក បៃដិន និយាយថា សហរដ្ឋអាមេរិក មិនដែលបែកបាក់គ្នាដូចពេលនេះឡើយ។ ត្រាំ មានអ្នកគាំទ្រដែលគ្មានបេះដូង ហើយត្រាំ បានបំផ្លាញកម្មវិធីសហព័ន្ធអស់ជាច្រើន ដោយសារតែការកាត់ផ្តាច់មូលនិធិទ្រង់ទ្រាយធំ។

លោក បៃដិន លើកឡើងថា «ពួកគេបានបំផ្លាញផ្នែកសន្តិសុខសង្គម ដោយបណ្តេញបុគ្គលិកបន្ថែមចំនួន៧ ០០០នាក់ចេញពីការងារ រួមទាំងមន្រ្តីអាជីពដែលមានបទពិសោធន៍រាប់ឆ្នាំ។ ឥឡូវ ពួកគេកំពុងត្រៀមបណ្តេញមនុស្សច្រើននាក់ទៀតចេញពីការងារ។ អ្នកគាំទ្រលោក ត្រាំ មួយចំនួន គឺជាមនុស្សដែលគ្មានបេះដូង»។

លោក ចូ បៃដិន (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ពាក្យរិះគន់របស់លោកបៃដិន ក៏ទទួលប្រតិកម្មភ្លាមៗពីសំណាក់អ្នកសាធារណរដ្ឋផងដែរ ដោយមន្ត្រីខ្លះអះអាងថា​ កាលសម័យលោក បៃដិន ទៅវិញទេដែលសហរដ្ឋអាមេរិក បែកបាក់គ្នាខ្លាំងនោះ។

សូមជម្រាបថា លោក បៃដិន បានកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ ដោយអាណត្តិរបស់គាត់ចាប់ផ្តើមនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ បន្ទាប់ពីផ្តួលលោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២០។

យ៉ាងណា នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៤ លោកបានដកខ្លួនពីការឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី ដោយសារតែបញ្ហាសុខភាព ហើយគាំទ្រអនុប្រធានាធិបតី កាម៉ាឡា ហារីស ជាអ្នកឈរឈ្មោះបន្ត ប៉ុន្តែនៅទីបំផុតអ្នកស្រី ក៏ចាញ់ឆ្នោតលោក ត្រាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ បន្ទោសថា បើ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមក៏មិនផ្ទុះឡើងដែរ

The post ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង» appeared first on Kampuchea Thmey Daily.

ត្រាំ បន្ទោសថា បើ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមក៏មិនផ្ទុះឡើងដែរ
ជាថ្មីម្តងទៀត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានស្តីបន្ទោសខ្លាំងៗទៅរដ្ឋបាលអាមេរិកចាស់ ជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ដោយរិះគន់ចំៗថា បើលោក ចូ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលអង្គការណាតូ នោះរុស្ស៊ីក៏មិនបើកការវាយលុកដែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)

លោក ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈឆ្នាំ២០២៥ថា «នៅក្នុងជំហររបស់រុស្ស៊ី ប្រទេសមួយនេះមិនអាចអនុញ្ញាតឲ្យចូលណាតូបានឡើយ ហើយរឿងនោះក៏មិនត្រូវកើតឡើងដែរ។ យូរមកហើយ លោកវ្ល៉ាឌីមៀរ ពូទីន តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់។ លោក បៃដិន ចេញមុខនិយាយថា ពួកគេអាចចូលណាតូបាន ហើយខ្ញុំជឿថា នោះជាហេតុផលដែលសង្គ្រាមផ្ទុះឡើង»។

ស្របពេលជាមួយគ្នានោះ លោក ត្រាំ នៅតែអះអាងដដែលថា បើក្រោមការដឹកនាំរបស់គាត់ សង្គ្រាមនេះនឹងមិនអាចផ្ទុះឡើងបានឡើយ។

យ៉ាងណា នេះមិនមែនទើបលើកដំបូងទេដែលលោកត្រាំ ស្តីបន្ទោសបៃដិន ថាជាអ្នកផ្តើមជម្លោះនៅអ៊ុយក្រែន។ ជាក់ស្តែងកាលពីខែមុន ប្រធានាធិបតីអាមេរិករូបនេះ ក៏អះអាងដែរថា បើទីក្រុងវ៉ាស៊ីនតោនមិនចេញមុខធានាឲ្យទីក្រុងកៀវ ចូលរួមណាតូទេនោះ ម្ល៉េះសង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ។

លោក បៃដិន (ឆ្វេង) និងលោក ហ្សេលេនស្គី (រូបថត៖ Getty)

លោក ត្រាំ អះអាងថា ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញអ៊ុយក្រែនចូលណាតូ ទាំងដែលដឹងថា វាជាក្តីកង្វល់និងជារឿងដែលរុស្ស៊ីជំទាស់ ហើយនោះជាដើមហេតុបង្កឲ្យមានសង្គ្រាម។ មិនត្រឹមប៉ុណ្ណឹង លោក បៃដិន ជាបុគ្គលដែលបំផ្លាញកិច្ចព្រមព្រៀងដែលអាមេរិកមានជាមួយរុស្ស៊ី ធ្វើឲ្យលទ្ធភាពនៃការពង្រីកឥទ្ធិពលសម្ព័ន្ធភាពយោធាដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ទៅលែងរួច។ តាំងតែមុនពេលលោក ពូទីន ឡើងកាន់តំណែងមកម្ល៉េះ, រុស្ស៊ីតែងបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនចង់ឃើញអ៊ុយក្រែនចូលណាតូទេ ប៉ុន្តែហេតុអ្វីបានជាលោក បៃដិន នៅតែមិនដឹងអី ហើយទទូចថា ទីក្រុងកៀវ គួរតែចូលរួមជាមួយណាតូទៀត!

សូមជម្រាបថា តាមពិតទៅ អ៊ុយក្រែន​ប្រាថ្នា​ក្លាយ​ជា​សមាជិក​ណាតូ​ពេញសិទ្ធិ​ជា​យូរ​មក​ហើយ ហើយថែមទាំង​បាន​ដាក់​ពាក្យ​ចូល​ជា​ផ្លូវ​ការ​កាលពី​​ឆ្នាំ២០២២ទៀតផង បន្ទាប់​ពី​អតីត​តំបន់​ចំនួន ៤ របស់​ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី។

យ៉ាងណា រឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយរុស្ស៊ី តែងប្រឆាំងយ៉ាងដាច់អហង្ការ ដោយអះអាងថា វានឹងបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រោយ ត្រាំ-ពូទីន ជជែក​គ្នា ប្រទេស​ធំៗ​នៅ​អឺរ៉ុបចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​អ៊ុយក្រែន​ទ្វេ​ដង

The post ត្រាំ បន្ទោសថា បើ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមក៏មិនផ្ទុះឡើងដែរ appeared first on Kampuchea Thmey Daily.

លោក ដូណាល់ ត្រាំ ផ្តាច់របប​ទទួលបាន​ព័ត៌មាន​សន្តិសុខ​ជាតិ​​របស់​អតីត​មន្ត្រី​កំពូលៗ​
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពពីសេតវិមាន បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​បញ្ចប់​ការ​ទទួលបាន​ព័ត៌មាន​សន្តិសុខ​​ សម្រាប់​មន្ត្រី​កំពូល​​របស់​រដ្ឋបាល​​អតីត​ប្រធានាធិបតី ចូ បៃ​ដិន ដែលលោក​ ត្រាំ ​អះអាងថា ជា​«ការសង​សឹក​» ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​។ Reuters

​ការ​បញ្ចប់​ការ​ទទួលបាន​ការ​សង្ខេប​​​ព័ត៌មាន​​សន្តិសុខ​ជាតិ សម្រាប់​​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី ចូ បៃដិន រួម​មាន លោក Antony Blinken អតីតរដ្ឋមន្ត្រីការបរទេស និងលោក Jake Sullivan ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិ។

តាមសេចក្តីរាយការណ៍​នោះ លោក Lisa Monaco អគ្គមេធាវីរងរបស់អតី​​ត​ប្រធានាធិបី​​ ចូ បៃដិន និង​ដែលបានជួយសម្របសម្រួលការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ចំពោះការវាយប្រហារកាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ មកលើវិមានរដ្ឋសភា​​ ឬ​ហៅថា​វិមាន​ Capitol របស់សហរដ្ឋអាមេរិក។

​លោ Letitia James អគ្គមេធាវី​​​ក្រុង​ ញូវយ៉ក និង Alvin Bragg ​មេធាវី​​ប្រចាំ​តំបន់ Manhattan ដែល​អ្នក​ទាំងពីរ​ជាអ្នក​ចេញ​មុខ​​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លោកដូណាល់ ត្រាំ ក្នុងហេតុការណ៍​​ហិង្សា​កាល​ថ្ងៃទី​៦ខែមករា​នោះ ក៏ត្រូវ​លោក ដូណាល់ ត្រាំ ផ្តាច់ចោល​របប​ក្នុងការទទួលបាន​ព័ត៌មាន​សន្តិសុខដែរ។​

ការផ្លាស់បូរចុង​ក្រោយនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី លោក ដូណាល់ ត្រាំ​ បាន​​លុប​ចោល​​របប​ទទួល​​បាន​ព័ត៌មានសន្តិសុខ​​របស់​អតីត​ប្រធានាធិបតី​ចូបៃ​ដិន ដែល​ជាផ្នែក​នៃការសងសឹក​ចំពោះ​លោក ចូ បៃ​ដិន ដែលបានផ្តាច់របប​លោក ដូណាល់ ត្រាំ​ ក្រោយ​ឡើង​កាន់អំណាច​ដូចគ្នា។

​លោក ចូ បៃដិន បាន​ផ្តាច់​របប​ទទួលបានសង្ខេប​​ស្តីពីព័ត៌មានសន្តិសុខ​ ដោយសារ​តែ​យោង​ទៅ​លើ​ហេតុការណ៍​ដែល​លោក ត្រាំ ត្រូវ​បាន​ចោទ​ថា បានញុះ​ញុង​បង្ក​ហិង្សា​នៅ​​វិមាន​រដ្ឋសភា​ក្នុងថ្ងៃ​ដែល​សមាជិកសភា និង ព្រឹទ្ធសភា​អង្គុយ​ប្រជុំរួម​គ្នា​ដើម្បី​បញ្ជាក់​ថា លោក ​ចូ បៃ​ដិន ឈ្នះឆ្នោត​កាល​ពីខែ​វិច្ឆិកា​ឆ្នាំ​២០២០។

​ទោះបី​ផ្តាច់របប​នោះ លោក ដូណាល់ ត្រាំ ត្រូវ​បាន​រកឃើញ​ថា ទទួលបាន​ព័ត៌មាន​សន្តិសុខ​ក្នុង​​គេហដ្ឋាន​របស់​លោក ហើយ បង្ក​ទៅជាក្តីក្តាំ​នៅពេលក្រោយមកទៀត។

​មាន​ការ​ព្រួយបារម្ភថា ការសងសឹកគ្នា​របស់​​​មេដឹកនាំ​អាមេរិក បានធ្វើឲ្យបាត់បង់​ប្រពៃ​ណី​ដែលអតីត​ប្រធានាធិបតីនិង​មន្ត្រី​កំពូលៗ ត្រូវទទួលបាន​ការសង្ខេបពីព័ត៌មានសន្តិសុខ​ជាតិ ​និង​ផ្តល់យោបល់​ដល់​ប្រធានាធិបតី​ដែលកំពុង​កាន់តំណែង​៕

ដោយ រ៉ាន់ រើយ

The post លោក ដូណាល់ ត្រាំ ផ្តាច់របប​ទទួលបាន​ព័ត៌មាន​សន្តិសុខ​ជាតិ​​របស់​អតីត​មន្ត្រី​កំពូលៗ​ appeared first on Kampuchea Thmey Daily.

សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក
ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ចូ បៃដិន (Joe Biden) ជាប្រធានាធិបតីអាមេរិក (២០២១-២០២៥) មានជម្លោះ និងសកម្មភាពយោធាគួរឲ្យកត់សម្គាល់ជាច្រើន បើទោះបីជាសហរដ្ឋអាមេរិកមិនបានចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំថ្មីណាមួយក៏ដោយ។

លោក ចូ បៃដិន (រូបភាព៖ Getty)

នេះ​ជា​ជម្លោះ​សំខាន់ៗ និង​ការ​ចូល​រួម​ផ្នែក​យោធា​អំឡុង​ពេល​លោក​ បៃដិន កាន់​តំណែង​ជា​ប្រធានាធិបតី៖

សង្រ្គាមអាហ្វហ្គានីស្ថាន និងការដក​កង​កម្លាំង​​អាមេរិក (ឆ្នាំ​២០២១)

ប្រវត្តិ៖ សហរដ្ឋអាមេរិកបាន​លូក​ដៃ​ចូល​​ក្នុង​កិច្ច​ការ​ប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេលជិត ២០​ឆ្នាំមកហើយ ដោយចាប់ផ្តើមបន្ទាប់ពីការវាយប្រហារថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០០១ នៅពេលដែលអាមេរិកបានបើក​ប្រតិបត្តិការ «Operation Enduring Freedom» ដើម្បីរុះរើក្រុមអាល់កៃដា និងដកពួកតាលីបង់ចេញពីអំណាច។

ការដកខ្លួនរបស់​អាមេរិក៖ សកម្មភាពដ៏សំខាន់បំផុតមួយរបស់លោក បៃដិន ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់គាត់ គឺការត្រួតពិនិត្យការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។ នៅខែមេសាឆ្នាំ​២០២១ លោកបានប្រកាសផែនការដកកងកម្លាំងអាមេរិកទាំងស្រុងនៅខែកញ្ញាឆ្នាំ២០២១ ដែលជាការកត់សម្គាល់ការបញ្ចប់នៃការចូលរួមរបស់យោធាអាមេរិកនៅក្នុងសង្គ្រាម។

ការដួលរលំនៃទីក្រុងកាប៊ុល និងការកាន់កាប់របស់តាលីបង់៖ នៅពេលដែលកងកម្លាំងអាមេរិកបានដកខ្លួន ពួកតាលីបង់បានកាន់កាប់ប្រទេសយ៉ាងឆាប់រហ័ស ដោយឈានដល់ការដួលរលំនៃរដ្ឋធានី​កាប៊ុលក្នុងខែសីហា​ឆ្នាំ​២០២១។ នេះបាននាំឲ្យមានការជម្លៀសពលរដ្ឋអាមេរិក សម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន និងអ្នកផ្សេងទៀតចេញពីរដ្ឋធានី។ ការដកខ្លួននេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះ​ប្រតិបត្តិការ​ដែលមិនមាន​​ការ​រៀបចំ​បាន​ល្អ ប៉ុន្តែលោក បៃដិន បានអះអាងថា ការបញ្ចប់សង្រ្គាមគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសង្កត់ធ្ងន់ថា វាដល់ពេលហើយសម្រាប់អាមេរិកដែលត្រូវចាកចេញ បន្ទាប់ពីមានការពាក់ព័ន្ធជិតពីរទសវត្សរ៍។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន (ឆ្នាំ​២០២២)

ប្រវត្តិ៖ នៅថ្ងៃទី២៤​ខែកុម្ភៈ​ឆ្នាំ២០២២ រុស្ស៊ីបានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំ​​ទៅ​លើ​អ៊ុយក្រែន ដែលបង្ហាញពីការកើនឡើងដ៏ធំនៃជម្លោះដែលបានចាប់ផ្តើមតាំង​តែ​ពី​​​ឆ្នាំ​២០១៤ ជាមួយនឹងការបញ្ចូល​ទឹក​ដី​ឧបទ្វីបគ្រីមៀរបស់រុស្ស៊ី និងការគាំទ្រដល់ក្រុមបំបែកខ្លួននៅភាគខាងកើតអ៊ុយក្រែន។

ការចូលរួមរបស់សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់លោក បៃដិន បានឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីជាមួយនឹងការគាំទ្រដ៏រឹងមាំសម្រាប់អ៊ុយក្រែន ដោយផ្តល់ជំនួយយោធាសំខាន់ៗ រួមទាំងអាវុធទំនើប ជំនួយហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌។ អាមេរិកក៏បានដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ដោយផ្តោតលើវិស័យសំខាន់ៗដូចជា ធនាគារ ថាមពល និងវិស័យការពារជាតិ។

អង្គការ​ណាតូ និងការឆ្លើយតបជាសកល៖ លោក បៃដិន បានធ្វើការប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់ណាតូ និងប្រទេសដទៃទៀត ដើម្បីគាំទ្រអ៊ុយក្រែន ពង្រឹងសម្ព័ន្ធភាព និងធានាឲ្យមានការឆ្លើយតបរួមចំពោះការឈ្លានពានរបស់រុស្ស៊ី។ ទោះជាយ៉ាងនេះក្តី យោធាអាមេរិកមិនបានចូលរួមដោយផ្ទាល់នៅក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែបានផ្តល់ជំនួយផ្នែកភស្តុភារ ចារកម្ម និងហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អ៊ុយក្រែន។

ជម្លោះដែលកំពុងបន្ត៖ គិតត្រឹមឆ្នាំ​២០២៥ ជម្លោះនៅតែបន្ត ជាមួយនឹងការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនៅភាគខាងកើត និងភាគខាងត្បូង​ប្រទេស​អ៊ុយក្រែន។ អាមេរិកនៅតែជាអ្នកគាំទ្រអ៊ុយក្រែនយ៉ាងសំខាន់ ហើយរដ្ឋបាលរបស់លោក បៃដិន បានសន្យាម្តងហើយម្តងទៀតនូវការគាំទ្រជាបន្តបន្ទាប់។

ប្រតិបត្តិការយោធាអាមេរិកប្រឆាំងនឹង ISIS និងក្រុមភេរវករផ្សេងទៀត

ប្រតិបត្តិការប្រឆាំងភេរវកម្មដែលកំពុងបន្ត៖ ទោះបីជាអាមេរិកបានដកខ្លួនជាផ្លូវការពីអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានក៏ដោយ ខ្លួនបានបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមភេរវករនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ជាពិសេសក្រុម ISIS និងក្រុមអាល់កៃដា។ រដ្ឋបាល​របស់​លោក បៃដិន បាន​រក្សា​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រឆាំង​ភេរវកម្ម ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​សូម៉ាលី។

ការវាយប្រហារតាមអាកាស និងប្រតិបត្តិការពិសេស៖ អាមេរិកបានអនុវត្តការវាយប្រហារតាមអាកាស ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងប្រតិបត្តិការពិសេសប្រឆាំងនឹងមេដឹកនាំ ISIS និងបក្ខពួកនៅក្នុងប្រទេសស៊ីរី និងតំបន់ផ្សេងទៀត ក្នុងគោលបំណងធ្វើឲ្យគ្នីគ្នា​ដែលនៅសេសសល់នៃក្រុមទាំងនេះចុះខ្សោយបន្ទាប់ពីការបរាជ័យនៃ​របប​កាលីហ្វត (caliphate) ក្នុងឆ្នាំ​២០១៩។

ជម្លោះនៅអេត្យូពី (ឆ្នាំ​២០២០-បច្ចុប្បន្ន)

ជម្លោះ​ Tigray៖ ខណៈពេលដែលជម្លោះនៅក្នុងប្រទេសអេត្យូពីបានចាប់ផ្តើមនៅចុងឆ្នាំ​២០២០ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Abiy Ahmed រដ្ឋបាលលោក បៃដិន បានចូលរួមកាន់តែច្រើននៅឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ នៅពេលដែលសង្រ្គាមរវាងរដ្ឋាភិបាលអេត្យូពី និងរណសិរ្សរំដោះប្រជាជន Tigray (TPLF) កាន់តែកើនឡើង។ ជម្លោះ​បាន​ឈាន​ដល់​វិបត្តិ​មនុស្សធម៌ និង​អំពើ​ឃោរឃៅ​យ៉ាង​ខ្លាំង ដោយ​ភាគី​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ការឆ្លើយតបរបស់សហរដ្ឋអាមេរិក៖ រដ្ឋបាលលោក បៃដិន បានអំពាវនាវឲ្យមានបទឈប់បាញ់ ការទទួលបាន​ជំនួយ​មនុស្សធម៌ និងការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម។ អាមេរិក​បានដាក់ទណ្ឌកម្មលើមន្ត្រីអេត្យូពី និងអេរីត្រេ ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងបានធ្វើការទូតដើម្បីជំរុញឲ្យមានការចរចាសន្តិភាព។

ភាពតានតឹងជាមួយប្រទេសចិន និងច្រកសមុទ្រតៃវ៉ាន់

ប្រវត្តិ៖ ទោះ​មិនមែនជាសង្រ្គាម តែ​ភាពតានតឹងរវាងអាមេរិក និងចិនបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក បៃដិន ជាពិសេសទាក់ទងនឹងបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងការដាក់ពង្រាយយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ឥរិយាបថយោធា៖ អាមេរិកបានបន្តពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយធ្វើប្រតិបត្តិការនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូង និងផ្តល់ការគាំទ្រផ្នែកយោធាដល់តៃវ៉ាន់ បើទោះបីជាមិនមានការទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់តៃវ៉ាន់ក៏ដោយ។

ការប្តេជ្ញាចិត្តលើវិស័យការពារជាតិ៖ រដ្ឋបាលរបស់លោក បៃដិន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការការពារកោះតៃវ៉ាន់ ប្រសិនបើប្រទេសចិនចង់​វាយប្រហារ ដែលនាំឲ្យមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងរវាងមហាអំណាចទាំងពីរ។

ជម្លោះដែលកំពុងបន្ត និងការចូលរួមផ្នែកយោធានៅមជ្ឈិមបូព៌ា

សង្គ្រាមស៊ីវិលយេម៉ែន៖ អាមេរិកបានបន្តផ្តល់ការគាំទ្រដល់សម្ព័ន្ធភាពរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងជម្លោះយេម៉ែន ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៥ ទោះបីជាលោក បៃដិន បានសន្យាកាត់បន្ថយការគាំទ្ររបស់អាមេរិកសម្រាប់ប្រតិបត្តិការវាយលុកក៏ដោយ។ សហរដ្ឋអាមេរិកបានផ្តោតលើជំនួយមនុស្សធម៌ និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម ជាពិសេសផ្តោតលើក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់។

ស៊ីរី និងអ៊ីរ៉ាក់៖ យោធាអាមេរិកនៅតែចូលរួមក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដោយផ្តោតជាចម្បងលើប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងនឹង ISIS និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត។ លោក បៃដិន បានបន្តការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុម ISIS ដែលនៅសេសសល់នៅក្នុងប្រទេសទាំងនេះ និងបានគាំទ្រកងកម្លាំងក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

សូម​បញ្ជាក់​ថា ខណៈពេលដែលលោក ចូ បៃដិន មិនទាន់បានចាប់ផ្តើមសង្រ្គាមថ្មីធំណាមួយទេ អាណត្តិដំបូងរបស់គាត់ត្រូវបានសម្គាល់ដោយការចូលរួមផ្នែកយោធាសំខាន់ៗ ជាពិសេសនៅក្នុងបរិបទនៃការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន សង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន និងប្រតិបត្តិការប្រឆាំងភេរវកម្មដែលកំពុងបន្តនៅទូទាំងពិភពលោក។ រដ្ឋបាលរបស់លោក បៃដិន ក៏បានផ្តោតលើការពង្រឹងសម្ព័ន្ធភាព (ឧទាហរណ៍ ណាតូ) និងដោះស្រាយភាពតានតឹងដែលកំពុងកើនឡើងជាមួយចិន ជាពិសេសជុំវិញកោះតៃវ៉ាន់។ លើសពីនេះទៀត អាមេរិកបានផ្តល់ជំនួយយោធា និងជំនួយមនុស្សធម៌ក្នុងជម្លោះ ដូចជា​នៅ​ប្រទេសអេត្យូពី ហើយបានចូលរួមក្នុងប្រតិបត្តិការយោធាដែលកំពុងបន្តប្រឆាំងនឹងអង្គការភេរវករ៕

ដោយ៖ ឈាង

The post សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក appeared first on Kampuchea Thmey Daily.

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​
ទីបំផុត​​សហរដ្ឋអាមេរិក​​រក​ឃើញ​​​​អនាគត​ប្រធានាធិបតីថ្មី​ក្នុង​សម័យ​កាល​នៃ​សង្គ្រាម​​ធំបំផុត​​ដែល​ពិភពលោក​ចោទប្រកាន់​ថា សហរដ្ឋអាមេរិក​ជាឈ្មួញសង្គ្រាម​​ ប៉ុន្តែ​ អនាគត​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ដែលធ្លាប់​ញុះ​ឲ្យ​​អ្នកគាំទ្រ​​​​ខ្លួន​ប្រើហិង្សា​នៅរដ្ឋសភា​កាល​ជាង៤ឆ្នាំមុននោះ បានសន្យា​នាំសន្តិភាព​​ដល់​ពិភពលោក​ដែល​ហែកហួរនេះ។​

​លោក ចូ បៃ​ដិន (Joe Biden) ​បាន​​ឡើង​កាន់​អំណាច​​ប្រកបដោយ​ភាព​ចម្រូងចម្រាស​ ដោយសារ​តែ​ការ​​តតាំង​​របស់​លោក​ ដូណាល់ ត្រាំ​ លើលទ្ធផល​នៃការឆ្នោត​​កាល​ថ្ងៃ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ និង​​នាំ​ទៅដល់​អំពើហិង្សា​នៅវិមានរដ្ឋសភា​​​​​នៅ​​ថ្ងៃទី​៦ខែ​មករាឆ្នាំ​២០២០ ពេលដែល​សភា​​ជាន់ទាប​និង​ព្រឹទ្ធសភា​ផ្តល់​​ការ​បញ្ជាក់​ចុងក្រោយ​ដល់​លោក​ ចូ បៃដិន​ឈ្នះឆ្នោត។ ពេលនោះ​ជា​ពេលវេលា​​​​ហិង្សា​ដំបូងគេ​ក្នុងប្រវត្តិសាស្រ្តអាមេរិកដែល​សភា​ត្រូវ​បាន​វាយប្រហារ​ដោយ​អ្នកគាំទ្រ​បេក្ខភាពប្រធានាធិបតី។

លោក ដូណាល់ ត្រាំ ចាប់​ដៃជាមួយ លោក ចូ បៃដិន ក្នុងថ្ងៃ​​ផ្ទេរអំណាច​នៅថ្ងៃថ្ងៃទី​២០ខែ​មករា​ឆ្នាំ​២០២៥។ Reuter

​៤ឆ្នាំ​ក្រោយមក លោក​ ចូ បៃ​ដិន បា​ន​ប្រគល់​អំណាច​​​ដោយ​សន្តិភាព បន្ទាប់​ពី​លោក​​មិនបន្តឈរឈ្មោះ​​ប្រជែង​តំណែងប្រធានាធិបតីសម្រាប់អាណត្តិទី២របស់​លោក ដោយ​បាន​ប្រកាស​បោះបង់​កាល​ពីចុងខែ​កក្កដាឆ្នាំ​២០២៤ ដោយ​ប្រគល់​តួនាទីប្រកួតប្រជែង​​សម្រាប់​បក្ស​ប្រជាធិបតេយ្យ​ទៅ​អនុប្រធានាធិបតី​របស់​លោក គឺ​ លោកស្រី កាម៉ាឡា ហារីស សម្រាប់​ប្រកួត​ជាមួយ​លោក​ដូណាល់ ត្រាំ លើ​សង្វៀន​​ប្រជាធិបតេយ្យ​ដ៏ធំបំផុត​​នៅ​លើ​សកលលោក។

លោក ដូណាល់ ត្រាំ បាន​កើន​ប្រជាប្រជាប្រិយភាព​​និងឈ្នះឆ្នោត​សារជាថ្មី​សម្រាប់​កៅអី​នៅសេតវិមាន នឹង​ត្រូវ​ប្រើប្រាស់​ពេលវេលា​៤ឆ្នាំ​ចុងក្រោយ​​សម្រាប់​បម្រើ​ផល​ប្រយោជន៍អាមេរិក ដែល​នយោបាយ​របស់​លោក គឺ «Make America Great Once Again!» ​និង​ការ​ដោះស្រាយ​បញ្ហា​ពិភពលោក​ដែលកំពុង​​ញាំញី​ដោយសង្គ្រាម និង​ការ​ប្រេះ​ឆា​ផ្នែក​នយោបាយការទូត​​។​

លោក ចូ បៃ​ដិន បានបញ្ចប់​អាណត្តិរបស់​លោក ដោយ​បន្សល់​​ទុក​នៅ​​រឿងលំបាក​ស្មុគស្មាញ​ជាច្រើន​ ជាពិសេស​គឺ​សង្គ្រាមនៅអ៊ុយក្រែន និង ជម្លោះនៅមជ្ឈិមបូព៌ា។ ទោះបីយ៉ាងណា លោក ចូ បៃ​ដិន ត្រូវ​បាន​គេ​មើល​ឃើញថា បាន​ប្រឹងប្រែង​​​​​ក្នុង​ដាក់ឥទ្ធិពល​អាមេរិក​នៅគ្រប់​ទិដ្ឋភាពជាពិសេស​គឺ​ផ្នែក​បរិស្ថាន ដែល​លោក ដូណាល់ ត្រាំ តែងតែជំទាស់​ដ៏ខ្លាំងក្លា។

លោក ដូណាល់ ត្រាំ ត្រូវ​គេ​ដឹងថា កំពុង​បង្កើត​នយោបាយ​វាទី​ដ៏ធំ​​តាមរយៈការ​សម្លឹង​ទៅរក​ការក្តោបក្តាប់សេដ្ឋកិច្ច ​ដូចជាការបង្ហើបពីការ​ប៉ងកាន់​កាប់​​ព្រែក​ជីក​ប៉ាណាម៉ា និង ការ​ដំឡើងពន្ធ​​​ទំនិញពីប្រទេស​ដែលមានអរីភាព​ជាមួយខ្លួន មានចិន​ និង​ប្រទេសជាសមាជិករបស់​ប្លុក BRICS  ទាំងសមាជិកចាស់​និង​សមាជិកថ្មីជាដើម។

ក្នុងការ​វាទី​ទឹកដី​វិញ លោក​ ដូណាល់ ត្រាំ បាន​​​បង្ហាញ​​​បំណង​ទិញ​យក​កោះ Greenland ដែល​មាន​​ទំហំ​ជាង​២លានគីឡូម៉ែត្រការ៉េ និង​កំពុង​គ្រប់គ្រង​ដោយ​​ដាណឺម៉ាក។ លើសពីនេះ​ លោក​ក៏បង្ហាញ​​​បំណងចង់​ឃើញកាណាដា​ជាដែនដីមួយរបស់សហរដ្ឋអាមេរិកដែរ៕​

ដោយ រ៉ាន់ រើយ

The post ​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​ appeared first on Kampuchea Thmey Daily.