លោក តុង ក្លឹង Archives - Kampuchea Thmey Daily

អ្នកផលិត៖ ការប្រមូលផលអំបិល​មានកំណើនល្អ តែជួបឧបសគ្គខ្លះ​ដោយសារមេឃភ្លៀង
អ្នកផលិតអំបិលនៅខេត្តកំពត បានលើកឡើងថា ការប្រមូលផលអំបិលជាង១ខែមកនេះ មានភាពល្អប្រសើរ ដោយសារអាកាសធាតុក្តៅខ្លាំង។ ប៉ុន្តែក៏មានភាពរអាក់អួលខ្លះដែរ ដោយសារមេឃភ្លៀង។

លោក តុង ក្លឹង អ្នកផលិតអំបិលនៅខេត្តកំពត បានប៉ាន់ស្មានថា ការប្រមូលផលអំបិលរយៈពេលជាង១ខែមកនេះ បានបរិមាណប្រហែល ៤ម៉ឺនតោនហើយ។ លោកបញ្ជាក់ថា តម្រូវការនៅក្នុងស្រុក ក្នុងមួយឆ្នាំៗ មានប្រមាណ ១០ម៉ឺនតោន។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការផលិតអំបិលនេះ លោក តុង ក្លឹង សន្និដ្ឋានបានថា នៅក្នុងឆ្នាំនេះ កសិករផលិតអំបិលអាចបានប្រហែល ៧ម៉ឺនតោនប៉ុណ្ណោះ គិតត្រឹមខែ មីនា រហូតដល់ចុងខែ ឧសភា។

ទោះយ៉ាងណាលោកបញ្ជាក់ថា ការប្រមូលផលអាចនៅសល់រយៈពេលជាង ១ខែទៀត បើមិនមានភ្លៀងធ្លាក់ទេនោះ ទិន្នផលនឹងល្អប្រសើរ។

អ្នកផលិតអំបិលរូបនេះ បានគូសបញ្ជាក់ថា លោកមានផ្ទៃដីផលិតអំបិល ៤០ ហិកតា បើអាកាសធាតុធម្មតា មេឃមិនមានភ្លៀង អាចប្រមូលផលអំបិលបានចំនួន ២ពាន់តោន ស្មើនឹង ៤ម៉ឺនបាវ(១បាវ ៥០គីឡូ)។​ សម្រាប់តម្លៃ លោក តុង ក្លឹង បានឱ្យដឹងថា អំបិលលេខ១ មានតម្លៃ ១៨០០០រៀល ក្នុងមួយបាវ(៥០គីឡូ), លេខ២ តម្លៃ ១៦០០០រៀល និងលេខ៣ តម្លៃ ១៤០០០០រៀល។​​

ចំណែកលោក ប៊ុន ណារិន អ្នកផលិតអំបិលនៅខេត្តកំពតមួយរូបទៀត បានឱ្យដឹងថា កាលពីឆ្នាំ ២០២២ កម្ពុជា ផលិតអំបិលបាន​ប្រមាណតែ ៣ម៉ឺនតោនប៉ុណ្ណោះ ដែលតម្រូវឱ្យមានការនាំចូលពីក្រៅប្រទេស ប្រមាណ ១០ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។

បើតាមលោក ប៊ុន ណារិន ផ្ទៃដីផលិតអំបិលផ្លូវការ ដែលរដ្ឋទទួលស្គាល់នៅខេត្តកំពត មានចំនួនជាង ៣៧០០ហិកតា និងមានអ្នកផលិតចំនួន ២០០ក្រុម។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកផលិតអំបិលនៅសល់តែ ១៣៩ក្រុមប៉ុណ្ណោះ ដោយសារតែ​បញ្ហាអាកាសធាតុ បានធ្វើឱ្យអ្នកផលិតមួយចំនួនខាតប្រាក់ច្រើន ក៏បោះបង់មុខរបរនេះ ដោយងាកទៅប្រកប​ការងារផ្សេង​ជំនួសវិញ។

ទន្ទឹមនឹងនេះ លោក តុង ក្លឹង បញ្ជាក់ថា ការផ្គត់ផ្គង់អំបិលនៅក្នុងស្រុក នាឆ្នាំនេះ អាចនឹងខ្វះខាតដូចឆ្នាំមុន ព្រោះដោយសារភាពយឺតយ៉ាវនៃការប្រមូលផល និងបញ្ហាអាកាសធាតុ នាំឱ្យទិន្នផលផលិតអំបិលធ្លាក់ចុះ៕

The post អ្នកផលិត៖ ការប្រមូលផលអំបិល​មានកំណើនល្អ តែជួបឧបសគ្គខ្លះ​ដោយសារមេឃភ្លៀង appeared first on Kampuchea Thmey Daily.