លោក ទៀ សីហា Archives - Kampuchea Thmey Daily

ប្រមុខការពារជាតិ៖ តាំងពីមានការរៀបចំច្បាប់កាតព្វកិច្ចយោធាថ្មី យុវជនជាង១ម៉ឺននាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ច
ចាប់តាំងពីការរៀបចំច្បាប់កាតព្វកិច្ចយោធាថ្មីឡើងវិញ មាន យុវជនជាង១ម៉ឺននាក់ មកពីគ្រប់ស្រទាប់វណ្ណៈ បានដាក់ពាក្យដើម្បីចូលបំពេញកាតព្វកិច្ច។ នេះបើតាមការថ្លែងរបស់ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នាព្រឹកថ្ងៃទី៣០ ខែឧសភា ក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ នៅខេត្តកោះកុង។ បើតាមរដ្ឋមន្ត្រីការពារជាតិ ទឹកចិត្តរបស់យុវជនស្នេហាជាតិ ទឹកដី ចង់ចូលបំពេញកាតព្វកិច្ចយោធា គឺកើតចេញពីភាពឈឺចាប់ ព្រោះតែសង្គ្រាមឃ្លានពានក្នុងខែកក្កដា នៅខែធ្នូ ឆ្នាំ២០២៥។

ប្រមុខការពារជាតិកម្ពុជាសង្កត់ធ្ងន់ដូច្នេះ ៖”ពេលដែលចាប់ផ្ដើម ប្រិតប្រៀងច្បាប់កាតព្វកិច្ចយោធាថ្មីនេះ មានយុវជនជាង១ម៉ឺននាក់ហើយ បានដាក់ឈ្មោះ [ចូលបំពេញកាតព្វកិច្ចយោធា] ហើយមកពីគ្រប់ស្រទាប់វណ្ណៈ មិនមែនថាមានតែកូនអ្នកធំ អ្នកមាន អ្នកក្រ កូនកសិករ គឺមានសិទ្ធិចូល[បំពេញកាតព្វកិច្ចយោធា]ទាំងអស់គ្នា ហើយបច្ចុប្បន្ននេះអ្នកដែលដាក់ពាក្យ[ចូលបំពេញកាតព្វកិច្ចយោធា] គឺជាកូនថ្នាក់ដឹកនាំ“។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានរំលឹកឡើងវិញថា ចៅៗរបស់សម្ដេចតេជោ  ក៏ត្រូវសម្ដេចតេជោ ហ៊ុន សែន បញ្ជូនទៅបំពេញកាតព្វកិច្ចយោធាដូចគ្នាដែរ។

នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ជាថ្មីម្ដងទៀតទៅកាន់យុវជនថា៖” មិនមែនថាចប់កាតព្វកិច្ចយោធាហើយយកយុវជនទាំងអស់នេះទៅច្បាំងនោះទេ។ បានបញ្ជាក់ហើយថា ជាយោធិនបម្រុង។ យោធិនបម្រុងមានន័យថាពេលដែលចប់កាតព្វកិច្ចនេះហើយ យុវជនទាំងអស់នេះអាចត្រឡប់ទៅសិក្សារៀនសូត្រ ទៅបំពេញការងាររបស់ខ្លួន ទាំងមន្ត្រីរាជការគឺចូលទៅបម្រើការនៅកន្លែងធ្វើការរបស់ខ្លួនវិញដូចដើម ហើយមានរក្សាទាំងការសិក្សា តួនាទីភារកិច្ចជូន ហើយមានកំណត់ក្នុងអនុក្រឹត្យ“។

ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា សម្រាប់យោធិនបម្រុង នៅពេលដែលប្រទេសជាតិមានបញ្ហា នឹងត្រូវកោះហៅមកហ្វឹកហាត់បន្ថែម ឬចូលទៅតស៊ូនៅជួរមុខ ប្រសិនបើស្ថានការណ៍តានតឹងខ្លាំង។

ក្នុងពិធីដដែលនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងទទួលស្គាល់ថា ក្នុងពេលមានសន្តិភាព កម្ពុជាមិនបានពង្រឹងខ្លាំងលើវិស័យការពារជាតិទេ ព្រោះគ្រប់យ៉ាងត្រូវផ្ដល់អាទិភាពលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការអភិវឌ្ឍជាតិជាមុនសិន ហេតុដូច្នេះហើយទើបពេលមានសង្គ្រាមកងទ័ពមានការខ្វះខាត៕

ដោយ/ង៉ិល ណារ៉ាត់

The post ប្រមុខការពារជាតិ៖ តាំងពីមានការរៀបចំច្បាប់កាតព្វកិច្ចយោធាថ្មី យុវជនជាង១ម៉ឺននាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ច appeared first on Kampuchea Thmey Daily.

លោក ទៀ សីហា ជំរុញក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ខិតខំបំពេញភារកិច្ច ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបទាំងអស់ បន្តយកចិត្តទុកដាក់ និង ខិតខំបំពេញភារកិច្ចកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) កុំឲ្យកើតមានឡើងក្នុងខេត្ដសៀមរាប។

ការជំរុញនេះ ក្នុងឱកាស លោកនាយឧត្តមសេនីយ៍ ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណបក្សខេត្ដសៀមរាប ដោយមានវត្ដមានចូលរួមពីសំណាក់ លោក ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ដ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិការ នៃគណបក្សប្រជាជនជាច្រើនរូប កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ លោក ទៀ សីហា បានបន្តថា សាមគ្គីភាព គឺជាកម្លាំងមហាសាល ហើយក្នុងនាមជាក្រុមការងារ ត្រូវចៀសវាងដាច់ខាតនូវការបែងចែកបក្សពួក ឬ ការរុញរែកការទទួលខុសត្រូវ មន្ត្រីចាស់ត្រូវផ្ដល់បទពិសោធ មន្ត្រីបន្តវេន ត្រូវខិតខំរៀនសូត្រ និង មានភាពច្នៃប្រឌិត។ ត្រូវធ្វើការជាធ្លុងមួយ ដើម្បីបុព្វហេតុគណបក្ស និង សេចក្តីសុខរបស់ប្រជាជន។ ត្រូវស្គាល់សុខទុក្ខពលរដ្ឋ ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ ជាពិសេសការដោះស្រាយបញ្ហាឲ្យទាន់ពេលរាល់កង្វល់នៅមូលដ្ឋាន ដោយត្រូវដោះស្រាយដោយតម្លាភាព និង យុត្តិធម៌ ដើម្បីបង្កើនជំនឿចិត្តពីមហាជន។

លោក ទៀ សីហា បានណែនាំដល់អាជ្ញាធរ និង ក្រុមការងារ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន ឆាប់រហ័ស និង មានប្រសិទ្ធភាព។ លុបបំបាត់បាតុភូតអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្ស និង ត្រូវបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និង គណបក្ស ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។ពង្រឹងសមាជិកបក្សដែលមានស្រាប់ និង ពង្រីកសមាជិកថ្មី ជាពិសេសស្រទាប់យុវជន។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលឆ្នាំ ២០២៥ ដែលក្រុមការងារសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ជាពិសេសការបម្រើសេវាសាធារណៈ ការចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង ការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។ បន្ថែមនេះ លោកក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និង ធនធាន ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាពេលកន្លងមក ហើយលទ្ធផលសម្រេចបាននេះ មិនមែនដោយចៃដន្យទេ ប៉ុន្តែបានមកពីការរួបរួមកម្លាំងសាមគ្គីភាព និង ការលះបង់របស់ក្រុមការងារគ្រប់ជាន់ថ្នាក់។

ដោយឡែក លោក ប្រាក់ សោភ័ណ បានលើកឡើងពីសមិទ្ធផលនានាដូចជា ផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន វត្តអារាម បាននិងកំពុងស្ថាបនាស្ដារពង្រីកបន្ថែមជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាមួយគ្នានេះ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងឆ្នាំ ២០២៥ លើការអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប មានសរុបចំនួន ១២១ គម្រោង ទាំងថ្នាក់ខេត្ត ក្រុង ស្រុក និង ឃុំ សង្កាត់ ក្នុងនោះ រួមមាន គម្រោងសាងសង់ផ្លូវកៅស៊ូ ផ្លូវបេតុងអាមេ ផ្លូវ គ្រួសក្រហម ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងការអភិវឌ្ឍប្រព័ន្ធធាសាស្ត្រសម្រាប់ស្រោចស្រពកសិផលរបស់ប្រជាជនផងដែរ។

លោកបន្ដថា ក្រៅពីនេះ ខេត្តសៀមរាប បានអភិវឌ្ឍន៍វិស័យជាច្រើនទៀត រួមមាន អភិវឌ្ឍន៍ជនបទ ធនធានទឹក ពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែថាមពល ទេសចរណ៍ បរិស្ថាន សង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សាសនា និង វិស័យដទៃទៀត ក៏បាននិងកំពុងធ្វើសកម្មភាព និង ទទួលបានលទ្ធផលជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង កាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។

លោកបន្តទៀតថា ជាមួយនឹងលទ្ធផលសម្រេចបាននេះ ពិតជាបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈកម្មាធិការកណ្តាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច បានដាក់ចេញនូវគោលការណ៍ វិធានការជាក់ស្ដែងគ្រប់ស្ថានភាពក្នុងការដោះស្រាយបញ្ហានានា បានទាន់ពេលវេលា និង ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព រក្សាបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង ជីវភាពរស់នៅរបស់ប្រជាជនមានប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស៕
អត្ថបទ ៖ គឿនវេត

The post លោក ទៀ សីហា ជំរុញក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ខិតខំបំពេញភារកិច្ច ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ appeared first on Kampuchea Thmey Daily.

ការវិលមកទីតាំងដើមនៃ«ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ» រដ្ឋមន្ត្រីការពារជាតិ មានជំនឿថា នឹងនាំមកនូវសេចក្ដីសុខក្សេមក្សាន្តដល់កម្ពុជា
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការអបអរសាទរចំពោះការយាងវិលត្រឡប់របស់«ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ» មកដល់ទីតាំងដើមដែលទ្រង់ធ្លាប់គង់ ហើយលោកមានជំនឿថា ការវិលនៃរូបសំណាក់មកលើទឹកដីអង្គរនេះ នឹងនាំមកនូវសេចក្ដីសុខក្សេមក្សាន្តដល់កម្ពុជា​ និងជាដួងព្រលឹងតំណាងឱ្យខឿនការពារជាតិដ៏រឹងមាំ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានពណ៌នាតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក​កាលពីថ្ងៃទី៥ ខែឧសភាយ៉ាងដូច្នេះថា «ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ គឺជាព្រះបដិមាដ៏មានឫទ្ធានុភាព ជាដួង​ព្រលឹង​​ដែលនាំ​មកនូវសេចក្តីសុខសន្តិភាព ភាពត្រជាក់ត្រជុំ ការពារទឹកដីកម្ពុជា និងបងប្អូនប្រជាពលរដ្ឋមិនថាខេត្តសៀមរាប ឬខេត្តឧត្តរមានជ័យ គឺប្រជារាស្ត្រខ្មែរទូទាំងប្រទេស»។

លោករដ្ឋមន្ត្រីការពារជាតិ បានបួងសួងសូមឱ្យបារមីនៃព្រះបដិមាដ៏មានឫទ្ធានុភាពនេះ សណ្ឋិតនៅលើទឹកដីកម្ពុជា តាមថែរក្សា ឃុំគ្រង និងការពារបូរណភាពទឹកដីជាតិខ្មែរឱ្យរឹងមាំគង់វង្សជានិច្ចនិរន្ត៍។

រូបសំណាក់ព្រះវិស្ណុផ្លែងសរ គង់លើស្ដេចគ្រុឌ ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប រៀបចំពិធីសុំយាងពីខេត្តឧត្តរមានជ័យ មកកន្លែងដើមវិញ ស្ថិតនៅចំណុចរង្វង់មូលគ្រុឌ ផ្លូវបំបែកទៅព្រលានយន្តហោះចាស់ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។​ ព្រះវិស្ណុផ្លេងសរ គង់លើស្ដេចគ្រុឌនេះ ជារូបសំណាក់ដែលមានអត្តសញ្ញាណជាតិ និងទាក់ទងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍របស់ខេត្តសៀមរាប។ការយាងត្រឡប់មកខេត្តសៀមរាបវិញ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងសំខាន់ក្នុងការរក្សាភាពត្រឹមត្រូវនៃទីតាំងប្រវត្តិសាស្ត្រ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ការវិលមកទីតាំងដើមនៃ«ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ» រដ្ឋមន្ត្រីការពារជាតិ មានជំនឿថា នឹងនាំមកនូវសេចក្ដីសុខក្សេមក្សាន្តដល់កម្ពុជា appeared first on Kampuchea Thmey Daily.

ចិនសន្យាបន្តជួយធ្វើទំនើបកម្មសមត្ថភាពយោធាកម្ពុជា ដើម្បីពង្រឹងខឿនការពារជាតិទាំងដែនទឹក ដែនគោក ដែនអាកាស
មហាអំណាចចិនបានសន្យាបន្តគាំទ្រលើការធ្វើទំនើបកម្មសមត្ថភាពវិស័យយោធាកម្ពុជា ដើម្បីពង្រឹងខឿនការពារជាតិទាំងដែនទឹក ដែនគោក ដែនអាកាស។ ប្រមុខការពារជាតិកម្ពុជានាយឧត្ដមសេនីយ៍ ទៀ សីហា លើកឡើងដូច្នេះតាមរយៈបណ្ដាញសង្គម បន្ទាប់ពីកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” ជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក បានបញ្ចប់ទៅកាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

នាយឧត្ដមសេនីយ៍ ទៀ សីហា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២៣ ខែមេសា ដូច្នេះថា៖«ក្នុងកិច្ចប្រជុំស្ដីពីកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២”ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។»។

តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” នេះ ប្រមុខការពារជាតិកម្ពុជា បង្ហាញជំនឿយ៉ាងមុតមាំថាវត្តមានរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិប្រជាមានិតចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ប្រមុខការពារជាតិកម្ពុជា អះអាងថា៖«កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ។ »។

កម្ពុជា និង​ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែទំនាក់​ទំន​ង​​រវាងប្រទេសទាំងពីរមានតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត ចិនបានជួយអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សង្គមសេដ្ឋកិច្ចជាតិ  កសាងសមត្ថភាពយុវជនបន្តវេន និងការធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា។

សម្រាប់ការធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា កន្លងទៅចិនបានជួយកសាងសមត្ថភាពការពារជាតិទាំងដែនទឹក ដែនគោក និងដែនអាកាស តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នា«សមយុទ្ធនាគមាស» ការផ្ដល់យុទ្ធោករណ៍ និងការបណ្ដុះបណ្ដាល។ ចំពោះការកសាងសមត្ថភាពការពារជាតិលើដែនទឹក ចិនបានជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដែលជាទីបញ្ជាការកងទ័ពជើងទឹកការពារជាតិកម្ពុជាត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសាឆ្នាំ២០២៥ ការបណ្ដុះបណ្ដាលនាវិក ជាពិសេសចិនបានជួយផលិតនាវាចម្បាំងប្រភេទ០៥៦ ចំនួន ២គ្រឿងឱ្យកម្ពុជា ហើយថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា ចិនបានប្រគល់នាវាគ្រឿងទី១ មកឱ្យកម្ពុជាកាលពីដើមខែមេសា ឆ្នាំ២០២៥។

ចំពោះការកសាងសមត្ថភាពការពារជាតិលើដែនគោក ចិនបានធ្វើសមយុទ្ធ«នាគមាស»ជាមួយកម្ពុជា ផ្ដល់ជំនួយជាយុទ្ធោបករណ៍ ពិសេសប្រព័ន្ធបាញ់គ្រាប់រ៉ុកែតរយៈចម្ងាយឆ្ងាយ PHL-03  មានសមត្ថភាពបាញ់រយៈចម្ងាយចន្លោះពី៧០គីឡូម៉ែត្រដល់ទៅ១៣០គីឡូម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។ រីឯ ការកសាងសមត្ថភាពការពារជាតិលើដែនអាកាស ចិនបានផ្ដល់ប្រព័ន្ធការពារដែនអាកាស KS-1C ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង និងការបណ្ដុះបណ្ដាលយុវជនកម្ពុជាលើការបើកយន្តហោះចម្បាំងជាដើម៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ចិនសន្យាបន្តជួយធ្វើទំនើបកម្មសមត្ថភាពយោធាកម្ពុជា ដើម្បីពង្រឹងខឿនការពារជាតិទាំងដែនទឹក ដែនគោក ដែនអាកាស appeared first on Kampuchea Thmey Daily.

មន្ត្រីយោធាវៀតណាមសុំការគាំទ្របន្ថែមពីរដ្ឋមន្រ្តី ទៀ សីហា ក្នុងការរុករកអដ្ឋិធាតុកងទ័ពខ្លួនពលីនៅកម្ពុជា
មន្ត្រីយោធារបស់វៀតណាម បានស្នើសុំការគាំទ្របន្ថែមពីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងការបន្តរុករកអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ក្នុងសម័យសង្គ្រាម។ ការស្នើសុំរបស់ភាគីវៀតណាមនេះ បានធ្វើឡើងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងជំនួបនៅទីស្ដីការក្រសួង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

បើតាមខ្លឹមសារចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា ក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ទោ ចិន វិញង៉ុក ប្រធាននយោបាយយោធភូមិភាគទី៧ នៃកងទ័ពវៀតណាម បានរាយការណ៍ជូននាយឧត្តមសេនីយ៍ ទៀ សីហា ពីលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដោយក្នុងឆ្នាំ២០២៥ ក្រុមការងាររបស់យោធភូមិភាគទី៧ ដោយមានការសហការជួយឧបត្ថម្ភរបស់ភាគីកម្ពុជា គឺបានស្រាវជ្រាវ រុករក និងប្រមូលបានអដ្ឋិធាតុកងទ័ពវៀតណាមចំនួន ៥៩៥អដ្ឋិធាតុ។

សម្រាប់ក្នុងជំហានទី១ ឆ្នាំ២០២៦នេះ លោកឱ្យដឹងថា យោធភូមិភាគទី៧ ក៏បានសម្រេចលទ្ធផលរុករកឃើញ២១០អដ្ឋិធាតុថែមទៀត ជាអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ជំនាញការវៀតណាម ដែលពលីជីវិតនៅកម្ពុជានៅសម័យសង្គ្រាមហើយត្រូវបានរៀបចំធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ទោ ចិន វិញង៉ុក ក៏ស្នើសុំការបន្តការគាំទ្រចំពោះសកម្មភាពមនុស្សធម៌នេះសម្រាប់ពេលខាងមុខបន្ថែមទៀត។

ឧត្តមសេនីយ៍យោធាវៀតណាមរូបនេះ ក៏បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អក្នុងពេលបច្ចុប្បន្ន ដែលបញ្ជាការដ្ឋានយោធភូមិភាគទី៧របស់វៀតណាម កំពុងបន្តថែរក្សា និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដោយមានការចងសម្ព័ន្ធមេត្រីភាពជាមួយកងយោធពលខេមរភូមិន្ទចំនួន៨៧អង្គភាព។ ខណៈឆ្នាំកន្លងទៅ យោធភូមិភាគទី៧ ក៏បានទទួលស្វាគមន៍ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូបទពិសោធគ្នាផងដែរ។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរបស់កងទ័ពទាំងពីរ កម្ពុជា-វៀតណាម តាមរយ:ការសម្របសម្រួលដ៏ល្អលើកិច្ចការជាច្រើនពីការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា។ ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ ក៏បានឆ្លៀតអរគុណដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិវៀតណាម ដែលបានចូលរួមគាំទ្រចំពោះយន្តការអ្នកសង្កេតការណ៍អាស៊ាន AOT នៅកម្ពុជាផងដែរក្នុងការតាមដានស្ថានភាពនៃបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ៕

The post មន្ត្រីយោធាវៀតណាមសុំការគាំទ្របន្ថែមពីរដ្ឋមន្រ្តី ទៀ សីហា ក្នុងការរុករកអដ្ឋិធាតុកងទ័ពខ្លួនពលីនៅកម្ពុជា appeared first on Kampuchea Thmey Daily.

ប្រកាសចូលកាន់តំណែងរបស់ឧត្តមសេនីយ៍យោធា៥រូប រដ្ឋមន្ត្រីការពារជាតិ ថា ជាកំណែទម្រង់កងយោធពលខេមរភូមិន្ទ
ឧត្តមសេនីយ៍យោធាចំនួន៥រូប ដែលទទួលបានការតែងតាំងនាពេលថ្មីៗនេះ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ក្នុងនោះមានទាំងតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងនាយកនាយកដ្ឋាន នៃក្រសួងការពារជាតិ។ ការតែងតាំងមុខតំណែងដល់ឧត្តមសេនីយ៍យោធាទាំង៥រូប ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា គឺជាការកំណែទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីប្រសិទ្ធភាពការងារលើខឿនការពារជាតិ។

យោងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសតែងតាំងមុខតំណែងដល់នាយទាហានជាន់ខ្ពស់ចំនួន៥រូប ដែលក្នុងនោះនាយឧត្តមសេនីយ៍ មាស សំអុល ជារដ្ឋលេខាធិការ ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ និងឧត្តមសេនីយ៍ទោ ដួង ច័ន្ទ ជាអនុរដ្ឋលេខាធិការ។ ចំណែកនាយឧត្តមសេនីយ៍ ម៉ក់ សារុន ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ខណៈឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយកនាយកដ្ឋានបុគ្គលិក នៃក្រសួងការពារជាតិ។

គួរឱ្យដឹងថា មុនតែងតាំងជារដ្ឋលេខាធិការនៃក្រសួងការពារជាតិ លោក មាស សំអុល អតីតជាអគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា និងជានាយកនាយកដ្ឋានបុគ្គលិក លោក ចៅ ភិរិទ្ធ អតីតអគ្គនាយកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងលោក ដួង ច័ន្ទ អតីតមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩។ ចំពោះការតែងតាំងតំណែងលោក ម៉ក់ សារុន ជាអគ្គនាយកសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ជាការមកជំនួសតំណែងលោក ចៅ ភិរិទ្ធ ហើយលោកជាអតីតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ខណៈលោក ជឹម សុខ ជាអតីតនាយកទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ឧត្តមសេនីយ៍យោធាខាងលើ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្ដែងនូវការអបអរសាទរចំពោះនាយទាហានជាន់ខ្ពស់ទាំង៥រូប ដែលត្រូវបានប្រកាសតែងតាំងពេលនេះ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងពីគុណសម្បត្តិ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ឧត្តមសេនីយ៍យោធាទាំង៥រូបចំពោះតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម នាពេលកន្លងមកប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ ដែលសម្រេចបាននូវសមិទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់។

ជុំវិញការតែងតាំង និងផ្លាស់ប្ដូរមុខតំណែងនេះដែរ លោករដ្ឋមន្រ្តីការពារជាតិ បានបញ្ជាក់ថា ជាការឆ្លើយតបនឹងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងផែនការនៃកំណែទម្រង់កងយោធពលខេមរភូមិន្ទ ស្របតាមបរិបទសភាពការណ៍ចំពោះមុខ ក្នុងកិច្ចការការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា។

ដើម្បីថែរក្សាសុខសន្តិភាពឱ្យបានយូរ គឺត្រូវមានការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាកត្តាសំខាន់សម្រាប់ប្រទេសជាតិ ប៉ុន្តែចូលដល់ដំណាក់កាលបច្ចុបន្ននេះ លោក ទៀ សីហា ថា ការថែរក្សាសុខសន្តិភាពឱ្យបានយូរ ការអភិវឌ្ឍនិងកសាងសេដ្ឋកិច្ច គឺត្រូវការផ្នែកយោធា និងការពង្រឹងលើវិស័យការពារជាតិ។ លោក បានសង្កត់ធ្ងន់ថា «ការពារជាតិខ្លាំង ទើបយើងពង្រឹងសន្តិភាពបានយូរអង្វែង»៕

ដោយ៖ ធឿន វ៉ាន់សុង

The post ប្រកាសចូលកាន់តំណែងរបស់ឧត្តមសេនីយ៍យោធា៥រូប រដ្ឋមន្ត្រីការពារជាតិ ថា ជាកំណែទម្រង់កងយោធពលខេមរភូមិន្ទ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការពារជាតិ បញ្ជាឲ្យអាជ្ញាធរខេត្តកោះកុង តាមដានក្រុមជនបរទេសដែលកំពុងប្ដូររូបភាព​ឈប់ជួលអគារធំៗ មកជួលផ្ទះពលរដ្ឋធ្វើអាជីវកម្ម​អនឡាញ
លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានបញ្ជាដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តតាមដានឱ្យបានដិតដល់ចំពោះសកម្មភាពក្រុមជនបរទេសទាំងឡាយដែលកំពុងប្ដូររូបភាពលែងជួលអគារធំៗ និងសណ្ឋាគារ ផ្ទះសំណាក់ បង្វែរមកជួលផ្ទះពលរដ្ឋ ដើម្បីធ្វើអាជីវកម្មអនឡាញ។

ការបញ្ជាបែបនេះរបស់លោក ទៀ សីហា បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។

លោក ទៀ សីហា មើលឃើញថា រាល់សកម្មភាពប្រមូលផ្តុំរបស់ជនបរទេសនៅខេត្តកោះកុង ហាក់រាយប៉ាយច្រើនមិនដូចមុនទេ ខណៈរាជរដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់លើការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ពង្រឹងការតាមដាន និងទប់ស្កាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ ដូច្នេះអគារធំៗ សណ្ឋាគារ និងផ្ទះសំណាក់ លែងមានមនុស្សជួលរស់នៅធ្វើការច្រើន ដោយពួកគេបែរទិសដៅទៅជួលផ្ទះពលរដ្ឋដើម្បីរស់នៅ និងធ្វើអាជីវកម្មអនឡាញ។ ក្រៅពីនេះលោក ទៀ សីហា ក៏ជំរុញការអភិវឌ្ឍខេត្តកោះកុង លើវិធានការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ស្របពេលស្ថានភាពព្រំដែនធូរស្រាល ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចចំណូលជីវភាពជូនពលរដ្ឋ។

លោកស្រី ឈី វ៉ា អភិបាលនៃគណអភិបាលខេត្តកោះកុង បានឲ្យដឹងថា ខេត្តកោះកុងបានអនុវត្តនូវបទបញ្ជាជាច្រើនលើវិធានការទប់ស្កាត់ និងបង្រ្កាបទីតាំងប្រមូលផ្តុំខុសច្បាប់ ស្រង់ស្ថិតិអគារសំណង់ សណ្ឋាគារផ្ទះសំណាក់ ដែលជាមុខសញ្ញាលួចលាក់ធ្វើអាជីវកម្មល្បែងអនឡាញដែលមានមូលដ្ឋាននៅស្រុកមណ្ឌលសីមា និងស្រុកគិរីសាគរ ព្រមទាំងក្រុងស្រុកគោលដៅផ្សេងទៀត៕

អត្ថបទ៖ សិរីវឌ្ឍនៈ

The post រដ្ឋមន្ត្រីការពារជាតិ បញ្ជាឲ្យអាជ្ញាធរខេត្តកោះកុង តាមដានក្រុមជនបរទេសដែលកំពុងប្ដូររូបភាព​ឈប់ជួលអគារធំៗ មកជួលផ្ទះពលរដ្ឋធ្វើអាជីវកម្ម​អនឡាញ appeared first on Kampuchea Thmey Daily.

ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក កម្ពុជាបន្តបញ្ជូនទ័ពមួកខៀវ៣កងបន្ថែមទៀតទៅបំពេញបេសកកម្មក្រោមឆ័ត្រUN
កម្ពុជានៅតែបន្តបញ្ជូនកងទ័ពមួកខៀវ៣កងបន្ថែមទៀតឱ្យទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅឆ័ត្រក្រោមអង្គការសហប្រជាជាតិ បើទោះបីជាកន្លងមកជួបនូវបញ្ហាប្រឈមជាច្រើន។ កងទ័ពមួកខៀវដែលកម្ពុជាបញ្ជូនទៅបំពេញបេសកកម្មនាលើកនេះ គឺមកកងរាជអាវុធហត្ថលេខ៨៧៤ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៦៨៣ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី៤ ដោយត្រូវទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល។

ពិធីជូនដំណើរកងទ័ពមួកខៀវទាំង៣កង ធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិកាលពីថ្ងៃទី៨ ខែកុម្ភៈ ក្រោមវត្តមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ  ទៀ សីហា ដែលជាប្រធានគណៈកម្មាធិការជាតិ,  លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំប្រទេសកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

នាយឧត្តមសេនីយ៍ទៀ សីហា គូសបញ្ជាក់ជាថ្មីថា កម្ពុជានៅតែបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិបន្តទៀត ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក បើទោះបីជាដឹងថាកន្លែងដែលត្រូវទៅនោះមានភាពប្រឈមដល់សន្តិសុខ និងសុខភាពនៃការរស់នៅយ៉ាងណាក៏ដោយនោះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រម្លឹកថា អស់រយៈពេល ២០ ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវជាង១ម៉ឺននាក់ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមនានា ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្រ្គាមឧទ្ទាមវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាព របស់កម្ពុជា ដោយបណ្តាលឱ្យបាត់បង់ជីវិត និងពលីជាច្រើននាក់។ តែទោះជាយ៉ាងណាក៏ដោយកម្ពុជា ពុំបានកែប្រែនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពនេះឡើយ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្កត់ធ្ងន់ថា ÷« ជាក់ស្តែងថ្ងៃនេះ កម្ពុជាបន្តបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន០៣កងទៅបំពេញបេសកកម្ម នៅសាធារណៈរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល ទោះបីជាបេសកកម្មនេះ អាចជួបប្រទះអំពើហិង្សានានា ប្រឈមនឹងអស្ថិរភាពដែលបង្កដោយក្រុមជ្រុលនិយម ក្រុមជម្លោះប្រដាប់អាវុធ ឬក៏ក្រុមឧទ្ទាមជាដើម និងអាចជួបហានិភ័យនៃគ្រោះធម្មជាតិ ជំងឺឆ្លងផ្សេងៗ ដែលគំរាមកំហែងដល់សន្តិសុខ សុខភាព ការរស់នៅ និងការបំពេញការងារប្រចាំថ្ងៃរបស់កម្លាំងយើងក៏ដោយ ប៉ុន្តែកងកម្លាំងយើងមិនរាថយឡើយ ដោយហេតុថានេះជាបុព្វហេតុរួមដ៏ថ្លៃថ្លាបំផុត ដើម្បីសន្តិភាព និងមនុស្សធម៌ក្នុងលោក»។

គួររម្លឹកថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៦នេះ កម្ពុជាបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនបានចំនួន ១០ ៤៤៥នាក់ ក្នុងនោះមាននារីចំនួន៩៩០នាក់ទៅកាន់១២បេសកកម្ម នៅប្រទេសចំនួន១០ ដែលបច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ៦២៩នាក់ ក្នុងនោះនារី១៣៥នាក់ កំពុងបំបេញបេសកម្មប្រទេសចំនួន៤ និង៥ បេសកកម្ម។

បើតាមនាយឧត្តមសេនីយ៍ទៀ សីហា កងកម្លាំងរបស់កម្ពុជាបានការពារជនស៊ីវិល បោសសម្អាតមីន និងគាំទ្រដល់ការកសាងឡើងវិញនូវសហគមន៍ដែលរងគ្រោះដោយសារសង្រ្គាម៕

The post ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក  កម្ពុជាបន្តបញ្ជូនទ័ពមួកខៀវ៣កងបន្ថែមទៀតទៅបំពេញបេសកកម្មក្រោមឆ័ត្រUN appeared first on Kampuchea Thmey Daily.