លោក ធួន ស៊ីណាន Archives - Kampuchea Thmey Daily

ប្រធានសមាគមន៍​ទេសចរណ៍​ PATA អះអាង សង្គ្រាមមជ្ឈិមបូព៌ា នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា និងតំបន់អាស៊ាន
លោក ធួន ស៊ីណាន ប្រធានសមាគមន៍​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) ​មាន​ប្រសាន៍​ថា សង្គ្រាម​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​រវាង​អាមេរិក អ៊ីស្រាអែល និង​អ៊ីរ៉ង់ ​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​ នៅកម្ពុជា និង​តំបន់​អាស៊ាន។

ប្រាប់​«កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២៦ លោក​ ធួន ស៊ីណាន មាន​ប្រសាសន៍ថា នៅ​តំបន់​មជ្ឈិម​បូព៌ា​ ​មាន​ជើង​ហោះហើរ​ចំនួន​​ ៣ ដែល​បានតភ្ជាប់ជើង​ហោះហើរ​ត្រង់នាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​តំបន់​អាស៊ាន ​ក្នុងមាន Qatar Airways-QR (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងដូហា), Emirates Airlines-EK (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងឌូបៃ) និង Etihad Airways-EY (តារយៈ Hub-មជ្ឈមណ្ឌល​ទីក្រុង​អាប៊ូដាប៊ី) ដែល​ហោះ​ហើរ​ត្រង់​មក​កាន់​តំបន់អាស៊ាន​ ហើយ​ធ្វើ​ការ​​ចែក​ចាយ​ភ្ញៀវ​ទេសចរ​មក​កាន់​ ​កម្ពុជា ថៃ វៀតណាម និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ​នៅ​ក្នុង​តំបន់​អាស៊ាន។

«ដូច្នេះ​ មាន​ន័យ​ថា ផល​ប៉ះពាល់​ពី​សង្គ្រាម​ឈ្លាន​ពាន​នៅ​តំបន់​មជ្ឈិម​បូព៌ា​នេះ​មិន​ត្រឹម​តែ​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​វិស័យ​សេដ្ឋកិច្ច​សកល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិស័យ​ទេសចរណ៍​សកល​ក៏​ត្រូវ​តែ​ប៉ះ​ទង្កិច​ធ្ងន់ធ្ងរ​ដូច​គ្នា​ដែរ​។ ព្រោះ​អាកាសយានដ្ឋាន​ដែល​ជា​បណ្តុំ​នៃ​ការ​តភ្ជាប់​ជើង​ហោះហើរ​ធំ​ៗ​មិន​អាច​​ធ្វើ​ដំណើរ​បាន​នោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​រាំង​ស្ទះ​ជាក់​ជា​ពុំ​ខាន​ ដែល​វា​នឹង​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​វិស័យ​សេដ្ឋកិច្ច ទេសចរណ៍ និង​បញ្ហា​ផ្សេង​ៗ​ទៀត ហើយនា​ពេល​បន្តិច​ទៀត​វា​ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដូច​គ្នា​ទៅ​លើ​តម្លៃ​ប្រេង​ដែរ»។ លោក ធួន ស៊ីណាន បន្ថែមបែបនេះ។

លោក​ ធួន ស៊ីណាន ក៏​បាន​បន្ត​ថា៖ «កម្ពុជា​នៅ​មាន​ច្រក​តភ្ជាប់​ចូល​មក​ច្រើន​តាម​រយៈ​​​ចិន ជាក់ស្តែង​មាន​យន្ត​ហោះ​ចិន​ជា​ច្រើន​ដែល​បាន​តភ្ជាប់​ជើងហោះហើរចូល​មក​កាន់​ប្រទេស​កម្ពុជា និង​បាន​នាំ​មក​នូវ​​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ ជា​ពិសេស​ភ្ញៀវ​មក​ពី​តំបន់​អ៊ឺរ៉ុប​ ទាំង​អស់​នេះ​ជា​ផលមួយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​ខ្លាំង​ពេក​»​។

ជុំ​វិញ​ការ​លើក​ឡើង​ថា​ តើ​ប្រទេស​ផ្សេង​ៗ​ ​មិន​មាន​ច្រក​ផ្សេង​តភ្ជាប់​ដូច​ជា​ប្រទេស​កម្ពុជា​? លោក ធួន ស៊ីណាន បាន​ពន្យល់​ថា ប្រទេស​ផ្សេង​ៗ​ក៏​មាន​ច្រក​តភ្ជាប់​ដូច​គ្នាដែរ​ ប៉ុន្តែ​ត្រង់​បញ្ហាលោក​ចង់​បាន​ន័យ​ថា ​កម្ពុជា​មាន​ចំនួន​តិច ប៉ុន្តែ​ប្រទេស​ផ្សេង​ៗ​មាន​ចំនួន​ច្រើន​ជាង​កម្ពុជា​។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បាន​ឱ្យ​ដឹង​ថា ការប៉ះ​ទង្គិចគ្នា​នៅមជ្ឈិមបូព៌ា (តំបន់ឈូងសមុទ្រ) រយៈ​ពេល​ ៤ ថ្ងៃ (គិតចាប់ពីថ្ងៃ ២៨ កុម្ភៈ ដល់ត្រឹមថ្ងៃ ៣ មិនា ២០២៦) បានធ្វើឱ្យ​មានការលុបជើងហោះ​ហើរពាក់ព័ន្ធ​ប្រមាណជាង ៩,៥០០ ជើងដែល​ឆ្លងកាត់នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា៕

ដោយ៖ ឌិន ថារី

The post ប្រធានសមាគមន៍​ទេសចរណ៍​ PATA អះអាង សង្គ្រាមមជ្ឈិមបូព៌ា នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា និងតំបន់អាស៊ាន appeared first on Kampuchea Thmey Daily.

​រដ្ឋាភិបាល​ បន្ត​លើក​លែង​ពន្ធ​ សម្រាប់​សហគ្រាស​​ទេសចរណ៍ ​នៅខេត្ត​សៀមរាប​
រាជរដ្ឋាភិបាលកម្ពុជា​បានប្រកាសបន្ត​លើកលែង​ការបង់ពន្ធ​ ​ដល់​សហគ្រាស​ក្នុង​វិស័យទេសចរណ៍​ រួមមាន ​សណ្ឋាគារ ​ផ្ទះសំណាក់ ​ភោជនីយដ្ឋាន ​និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ​ស្ថិត​នៅ​ខេត្ត​សៀមរាប ​ចាប់​ពី​ខែមករា ​រហូត​ដល់ដំណាច់​ខែធ្នូ ​ឆ្នាំ ២០២៦ ​ដើម្បី​​ស្ដារ​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។ ​

​យោងតាមសេចក្ដី​ប្រកាស ដែលចុះហត្ថលេខាដោយ​ឧបនាយករដ្ឋមន្ត្រី ​អូន ព័ន្ធមុន្នីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទ ​បញ្ជាក់ថា ​សហគ្រាស​នឹងត្រូវ​បានលើក​លែង​ពីពន្ធ​ប្រចាំខែគ្រប់ប្រភេទ ​លើក​លែងតែពន្ធលើតម្លៃបន្ថែម ​និងអាករលើការស្នាក់នៅចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ២០២៦។​

ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២៦ ក៏នឹងត្រូវបាន​លើក​លែង​ ហើយ​ពន្ធលើប្រាក់ចំណូលណាមួយដែលបាន​បង់រួចហើយសម្រាប់ឆ្នាំ​នោះអាច​ត្រូវ​បាន​យកទៅ​អនុវត្ត​ជាឥណទានពន្ធសម្រាប់ការកាត់បន្ថយពន្ធលើប្រាក់ចំណូលនៅឆ្នាំ​២០២៧ ហើយ​សហគ្រាស​ទេសចរណ៍​នឹង​មិនត្រូវទទួលរងនូវការធ្វើសវនកម្ម​ពន្ធសម្រាប់​ឆ្នាំ​២០២៦ឡើយ។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) យល់ឃើញថា ក្រោមវិធានការរបស់រដ្ឋាភិបាលគឺជាការចូលរួមជួយគាំទ្រដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍បន្ថែមទៀត។

លោកស៊ីណាន ចង់ឱ្យរដ្ឋាភិបាលពង្រីកការលើកទឹកចិត្តផ្នែកពន្ធឱ្យបានលើសហ្នឹង ដោយសារការប៉ះពាល់មិនមែនមានតែនៅខេត្តសៀមរាបនោះទេ។

ប្រធានសមាគមទេសចររូបនេះ បន្ថែមថា សង្គ្រាមកម្ពុជា-ថៃ និងបញ្ហាភូមិសាស្ត្រនយោបាយនៅលើពិភពលោកបានធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ប៉ុន្តែស្ថាន​ភាព​ភ្ញៀវទេសចរណ៍មិនអាក្រក់ពេកទេ មានការលុបចោល និងការកក់ជាបន្តបន្ទាប់ ទោះបីមិនមានច្រើនទៅតាមអ្វីដែលយើងចង់បាន។

ភ្ញៀវ​ទេសចរ​​មក​លេង​ខេត្ត​សៀម​រាប ​ផ្តើម​មាន​ការ​ធ្លាក់​ចុះ ក្នុង​នោះ​ការ​កក់​ថ្មី​ៗ ក៏​លែង​មាន ហើយ​ការ​កក់​ចាស់​ៗ​ ក៏​ចាប់​ផ្តើម​លុប​ជា​បណ្តើរ​ៗ ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​សារ​ជា​ថ្មីកាលពីឆ្នាំមុន។​

​យោងតាមគ្រឹះស្ថានអង្គរ នៅក្នុងខែមករា ​ឆ្នាំ ២០២៦ ​ភ្ញៀវ​ទេសចរអន្តរជាតិ​ចំនួន ​៩៣ ៤៩១ ​នាក់ ​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ ​ដែល​នាំ​ឱ្យ​កម្ពុជា​រកចំណូល​បាន ​៤,៥ ​លានដុល្លារ ​ធ្លាក់ចុះ ​៣៤,៤៨% ធៀបនឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន។

​នៅ​ក្នុង​ឆ្នាំ ​២០២៥ ​មានភ្ញៀវទេសចរអន្តរជាតិជាង ​៩៥ ​ម៉ឺននាក់ ​បាន​ទិញ​សំបុត្រចូល​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ ​កើន ៦,៧០% ​ធៀបនឹងឆ្នាំ ២០២៤ ​ដែលនាំឱ្យកម្ពុជា​រកចំណូលបានជិត ៤៥ លាន​ដុល្លារ ​ធ្លាក់​ចុះ​ ៦,៥១% ​ធៀប​នឹងឆ្នាំ​ ២០២៤។​

​យោង​តាមក្រសួងទេសចរណ៍ ​នៅក្នុងឆ្នាំ ​២០២៥ ​កម្ពុជា​ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន​ ៥,៥៧ លាននាក់ ​ធ្លាក់ចុះ ​១៦,៩% ​ធៀបនឹងឆ្នាំ ២០២៤ ​និងទេសចរជាតិប្រមាណ ​២៥ លាននាក់​ ខណៈ​ចំណូលទេសចរ​ណ៍សម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារ កើន ៣%៕​

​អត្ថបទ៖ ឡេង ដេត​

The post ​រដ្ឋាភិបាល​ បន្ត​លើក​លែង​ពន្ធ​ សម្រាប់​សហគ្រាស​​ទេសចរណ៍ ​នៅខេត្ត​សៀមរាប​ appeared first on Kampuchea Thmey Daily.

តំណាងវិស័យឯកជនជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងអស់ពិចារណាហោះហើរត្រង់មកកាន់កម្ពុជា
លោក ធួន ស៊ីណាន ប្រធាន​សមាគមន៍​ទេសចរណ៍​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២៥ នេះ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ធំ​ៗ​ទាំង​អស់​ពិចារណ​ក្នុង​ការ​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា ចៀសវៀង​ហោះហើរ​ឆ្លង​កាត់​អាកាសយានដ្ឋាន​ថៃ​ ដែល​ថៃ​តែង​តែ​បង្ក​ការ​លំបាក​ដល់​អ្នក​ដំណើរ​ទាំង​នោះ​។

ពាក់ព័ន្ធ​នឹង​វិស័យ​អាកាស​ចរណ៍ លោក ធួន ស៊ីណាន មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​បាន​ស្នើរ​សុំ​យ៉ាង​ទទូច​ទៅ​ឱ្យ​មេ​ដឹក​នាំ​ក៏​ដូច​ជា​ប្រជាជន​នៅ​ក្នុង​ពិភព​លោក​ថ្កោល​ទោស​ទៅ​កាន់​សកម្មភាព​ដ៏​​កម្រោល​របស់​យោធាថៃ​ដែល​ឈ្លាន និង​បំផ្លាញ​សុខ​សន្តិភាព​ដែល​មាន​នៅ​កម្ពុជា​។

លោក​ថា ប្រទេស​កម្ពុជា​កសាង​សុខសន្តិភាព​យ៉ាង​លំបាក​ណាស់​ ទាំង​សេដ្ឋកិច្ច​ ជា​ពិសេស​ទេសចរណ៍​កម្ពុជា​បាន​និង​កំពុង​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ​ដោយ​សារ​តែ​មហិច្ចតា​ដ៏​ស្មោកគ្រោក​របស់​ថៃ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្ត​ទាំង ៧ ជាប់​ព្រំដែន​ទទួល​រង​ការ​បំផ្លាញ​យ៉ាង​ខ្ទេចខ្ទាំ​ ប្រជាជន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព ធ្វើ​​ឱ្យ​បាត់បង់​សន្តិភាព​។

ជុំ​វិញ​បញ្ហា​នេះ​ លោក ធួន ស៊ីណាន ស្នើរ​សុំ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​ទាំង​អស់​ពិចារណា​ក្នុង​ការ​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា​។ លោក​បាន​សង្កត់​ធ្ងន់​ថា «សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ កម្ពុជា​នៅ​តែ​ជា​គោលដៅ​ដែល​មាន​សុវត្ថិភាព​ ជា​ពិសេស​ខេត្ត​សៀមរាប​នៅ​តែ​អាច​ទទួល​ភ្ញៀវ​ទេសចរ​បាន​ ហើយ​កម្ពុជា​ក៏​នៅ​តំបន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ពី​ព្រោះ​កម្ពុជា​មាន​ ២៥ ខេត្ត​-ក្រុង​ តំបន់​ដែល​មាន​សុខ​សន្តិភាព​នៅ​មាន​ច្រើន»​។

លោក ធួន ស៊ីណាន បញ្ជាក់​ថា សង្គ្រាម​ដែល​ថៃ​បង្ករ​ឡើង​ជាមួយ​កម្ពុជា​ គឺ​កើត​ឡើង​នៅ​ជាប់​ខេត្ត​ព្រំដែន​ទាំង ​៧ ជាប់​ថៃ​ប៉ុណ្ណោះ ដូច្នេះ​សូម​ប្រជាជន​ទាំង​អស់​នៅ​ជុំ​វិញ​ពិភព​លោក​ដែល​ចង់​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​នោះ​អាច​ធ្វើ​ដំណើរ​ដោយ​ហោះហើរ​មក​ត្រង់​មក​កាន់​កម្ពុជា ឬ​អាច​ភ្ជាប់​ជើង​ហោះហើរ​តាមរយៈ​ សិង្ហបុរី ម៉ាឡេស៊ី ហុង​កុង ចិន​ ជប៉ុន កូរ៉េ ឬ​ក៏​វៀតណាម​ដែល​អាច​ហោះហើរ​បាន​យ៉ាង​រីករាយ​មក​កាន់​ប្រទេស​កម្ពុជា ហើយ​ភ្ញៀវ​ទេសចរ​បរទេស​នានា​គួរ​ចៀសវៀង​ការ​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​តាម​ប្រទេស​ថៃ ព្រោះ​ថៃ​តែងតែ​បង្ក​ការ​លំបាក​ជា​ច្រើន​សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រលាន​យន្ត​ហោះ​របស់​ខ្លួន​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក ធួន ស៊ីណាន​ នេះ គឺ​ស្រប​ពេល​ដែល ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេសបារាំង បាន​ចេញ​សេចក្តី​ជូន​ដំណឹងដល់អ្នកដំណើរ ជា​ពិសេស​ អ្នកដំណើរ​អឺរ៉ុប​មួយចំនួន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា បាន​ជួប​ប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅ​អាកាស​យានដ្ឋាន​ទីក្រុង​បាងកក (ប្រទេសថៃ) ដូចជា៖ ការ​សួរសំណួររាប់សិបម៉ោង, ការទាមទារ​ហួសហេតុ​ឱ្យ​បង្ហាញ​ឯកសារ​បញ្ជាក់​ធនធាន​ហិរញ្ញវត្ថុ, ការត្រួតពិនិត្យ​ឯកសារ​កក់​សណ្ឋាគារ​នៅកម្ពុជា, បរិយាកាសថប់បារម្ភ និង​រង​ការ​សង្ស័យ​ដោយ​មិនសម​ហេតុផល។ នៅ​ក្នុង​ករណី​ខ្លះ អ្នកដំណើរ​បាន​បាត់​វ៉ាលី​ថែម​ទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។

ដើម្បី​ជាការ​ប្រុងប្រយ័ត្ន អ្នក​ដំណើរ​ជៀសវាង​ការ​ធ្វើដំណើរឆ្លងកាត់ ប្រទេសថៃ និងការ​ប្រើប្រាស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ នៅ​អំឡុង​ពេលធ្វើដំណើរទៅកម្ពុជា។ មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរ​អន្តរជាតិ​ផ្សេង​ទៀត ដែល​ផ្តល់​សេវាកម្មល្អ ប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និង​គោរព​ដល់​អ្នកដំណើរ។

បញ្ហា​ទាំង​នេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ។ កម្ពុជា​នៅ​តែ​ជា​ប្រទេស​មាន​សុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕

The post តំណាងវិស័យឯកជនជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងអស់ពិចារណាហោះហើរត្រង់មកកាន់កម្ពុជា appeared first on Kampuchea Thmey Daily.

អ្នកជំនាញថា Turkish Airline មិនត្រឹមនាំមកនូវភ្ញៀវតួកគីទេ តែថែមទាំងជាច្រកនាំភ្ញៀវអន្តរជាតិមកកម្ពុជា
ប្រធាន​សមាគមន៍​ទេសចរណ៍​កម្ពុជា លោក ធួន ស៊ីណាន បាន​ឱ្យ​«កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះថា Turkish Airline មិន​ត្រឹម​តែ​នាំ​មកនូវ​ភ្ញៀវ​ទេសចរ​តួកគី​មក​កាន់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​គឺ​ជា​ច្រក​នៃ​ការ​នាំ​ភ្ញៀវ​អន្តរជាតិ​មក​កាន់​កម្ពុជាបន្ថែមទៀត​។

លោក​បាន​គូស​បញ្ជាក់​ថា មាន​គោលដៅ ៣ – ៤ ក្រៅ​តែ​ពី​ប្រទេស​ថៃ គឺ​កម្ពុជា​មាន Turkish, ​Doha, Abu Dhabi ​​ស្ថិត​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​បាន​នាំ​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​ ប៉ុន្តែ​នេះ​គឺ​មិន​និយាយ​ពី​តំបន់​អាស៊ាន​នោះ​ទេ ដូច្នេះ​មាន​ន័យ​ថា នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា គឺ​ក្រុមហ៊ុន​អាកាសចរណ៍​ Turkish នេះ​ហើយ​ដែល​បាន​នាំ​ភ្ញៀវ​ទេសចរអន្តរជាតិ​មក​កម្ពុជា​។

«ដូច្នេះ​ បាន​ន័យ​ថា កម្ពុជា​មិន​មែន​ទទួល​បាន​ត្រឹម​តែ​ភ្ញៀវ​ទេសចរ​តួកគី​មក​កាន់​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​គឺ​ជា​ច្រក ជា​ការ​តភ្ជាប់​ទីផ្សារ​អន្តរជាតិ​មក​កាន់​កម្ពុជា​តាម​រយៈ​តួកគី»។ លោក ធួន ស៊ីណាន បន្ថែម​បែប​នេះ។

គួរ​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍តួកគី Turkish Airline នឹង​តភ្ជាប់ជើង​ហោះហើរ​ត្រង់ពីទីក្រុង អ៊ីស្តង់ប៊ូល (Istanbul) ​មក​កាន់​រាជ​ធានីភ្នំពេញ ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច និងវិនិយោគ។

បើ​តាមលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍​ស៊ីវិល មានប្រសាស​ន៍​ថា ការតភ្ជាប់ជើងហោះហើរថ្មីនេះ នឹងជួយ​លើ​កកម្ពស់វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗ​ សម្រាប់ការ​ផ្លាស់​ប្តូរ​វប្បធម៌ និងសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃ​កម្ពុជា​ឱ្យ​កាន់​តែទូលាយ ពង្រឹង​នូវ​ចំណង​ការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា ​និងតួគី៕

The post អ្នកជំនាញថា Turkish Airline មិនត្រឹមនាំមកនូវភ្ញៀវតួកគីទេ តែថែមទាំងជាច្រកនាំភ្ញៀវអន្តរជាតិមកកម្ពុជា appeared first on Kampuchea Thmey Daily.

​អ្នកជំនាញថា ​វិស័យទេសចរណ៍​កាន់តែ​រីកចម្រើន​ ក្រោយ​តភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា-ឥណ្ឌា​
លោក ធួន ស៊ីណាន ប្រធាន​សមាគមន៍​ទេសចរណ៍​កម្ពុជា បាន​ឱ្យដឹង​ថា​ នេះគឺ​ជា​លើក​ទី​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ សម្រាប់​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​កុលកាតា​ ប្រទេស​ឥណ្ឌា មក​កាន់​ខេត្ត​សៀមរាប ដែល​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខ្សែទស្សនកិច្ច​, ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​​ការ​វិនិយោគ​រវាង​កម្ពុជា-ឥណ្ឌា។

ថ្លែង​ប្រាប់ «កម្ពុជា​ថ្មី​» លោក ធួន ស៊ីណាន បាន​លើក​ឡើង​ថា​​ ​នេះ​គឺ​ជា​ខ្សែ​ទី​២ ហើយ ដែល​ឥណ្ឌា​បានត​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា ដោយ​ខ្សែទី​១ ហោះហើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ និង​ខ្សែទី២ ហោះហើរ​មក​កាន់​ខេត្ត​សៀម​រាប​។

លោក​ថា ប្រសិន​បើ​យើង​ធៀប​ជា​មួយ​ប្រទេស​វៀត​ណាម​វិញ ជា​រៀង​រាល់​ថ្ងៃ គឺ​មាន​ការ​ហោះហើរ​ត្រង់​មក​កាន់​ទីក្រុង​របស់​គេ ​៣ ទៅ ៤ ទីក្រុង ដោយ​ឡែក​សម្រាប់​កម្ពុជា​យើង​ទើប​តែ​មាន ២ ខ្សែ​ប៉ុណ្ណោះ មក​កាន់​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​នេះ​។

«បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ខ្សែហោះហើរ​ត្រង់​ច្រើនជើង​ក៏​ដោយ ប៉ុន្តែ​នេះ គឺ​ជា​សមិទ្ធផល​ថ្មី​ដែល​យើង​ត្រូវ​តែ​រីករាយ​អបអរ​សាទរ​ ជួយ​គាំទ្រ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ហោះហើរ​នេះ​នឹង​ពង្រីក​ការ​បន្ថែម​បន្ត​បន្ទាប់​ទៀត​»។ លោក ធួន ស៊ីណាន​ បន្ថែម​យ៉ាង​ដូច្នេះ​។

ទន្ទឹម​នេះ លោក ខៀវ ធី​ ប្រធាន​សមាគមន៍​មគ្គុទេសករ​ខេត្ត​សៀម​រាបក៏​បាន​ឱ្យ​«កម្ពុជា​ថ្មី​» ដឹង​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Indigo មក​កាន់​ខេត្ត​សៀម​រាប​នេះ គឺ​ជា​កត្តា​មួយ​ដែល​​ល្អ​ខ្លាំង ហើយ​ក៏​ជា​ជោគជ័យ​ផ្នែក​នយោបាយ​ទេសចរណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ព្រោះ​យើង​អាច​ឱ្យ​អន្តរជាតិ​ហោះត្រង់​មក​កាន់​ប្រទេស​កម្ពុជា ជា​ពិសេស​ឱ្យ​មក​ឃើញ​ប្រសាទ​សាសនាព្រាហ្មណ៍របស់​ខ្មែរ​យើង​នៅ​សម័យ​អង្គរ​​ ព្រោះ​ថា​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ គឺ​មាន​មោទនភាព​ណាស់​ដែល​មាន​ប្រសាទ​សាសនា​ហិណ្ឌូ​នៅ​ក្រៅ​ប្រទេស​។

ម្យ៉ាងទៀត ភ្ញៀវ​ទេសចរ​ឥណ្ឌា​ក៏​ចូល​ចិត្ត​ទៅ​លេង​នៅ​ភ្នំ​គូលែន​ ស្ទឹង​លិង្គ ១០០០ ដែល​​ជា​និមិត្ត​រូប​នៃ​សាសនាព្រាហ្មណ៍ ដែល​នេះ​គឺ​ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន។ មួយ​វិញ​ទៀត មិន​ត្រឹម​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ទេសចរ​ដទៃ​ទៀត​ដូច​ជា អឺរ៉ុប អាមេរិក​ អូស្ត្រាលី ​កាណាដា ជា​ដើម​នោះ ក៏​អាច​តជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កាន់​កម្ពុជា​ផង​ដែរ។

លោក ខៀវ​ ធី​ បន្ថែមដែរ​ថា យើង​បានដឹង​​ហើយ​ថា កាល​ណា​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ប្រទេស​យើង​កាន់​តែ​ច្រើន​ ដូច្នេះ​វិស័យ​សេដ្ឋកិច្ច​ ក៏​ដូច​ជា​កសិកម្ម​នឹង​រីក​ចម្រើន​ដូច​គ្នា​ដែរ ព្រោះ​កសិករ​កម្ពុជា ៨០% ប្រកប​របរ​ដាំ​ដំណាំ​ស្រូវ បន្លែ​ ផ្លែ​ ឈើ​ផ្សេង​ៗ ហើយ​ភ្ញៀវ​ទេសចរ​ត្រូវ​ការ​អាហារ​បរិភោគ​ ដូច្នេះតាម​រយៈ​នេះ​នឹង​ជួយ​រុញ​ច្រាន​ជីវភាព​ប្រជាជន​ឱ្យ​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់។

លោក​បាន​សង្កត់​ធ្ងន់​ថា ទេសចរណ៍​ជា​វិស័យ​បៃតង ដូច្នេះ​ទេសចរណ៍​រីក​ចម្រើន​ វា​នឹង​ទៅ​ជួយ​ទាញ​វិស័យ​ផ្សេង​ៗ​ទៀត​ឱ្យ​មាន​ការ​រីក​ចម្រើន​ទៅ​ព្រម​ៗ​គ្នា។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines របស់ឥណ្ឌា ទើប​តែ​បាន​តភ្ជាប់ជើងហោះហើរត្រង់​លើក​ដំបូង​​របស់ខ្លួន​ពីទីក្រុង Kolkata មកខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ​ ដែល​ធ្វើការ​ហោះ​ហើរចំនួន ៣ ជើង​ក្នុងមួយសប្តាហ៍។

ការ​ហោះហើរ​ត្រង់​មក​កម្ពុជា​ដំណើរ​ការ​ដោយ​យន្តហោះ Airbus A320neo ដែលនឹងចូលរួម ពង្រឹងវិស័យទេសចរណ៍ និង​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា៕

The post ​អ្នកជំនាញថា ​វិស័យទេសចរណ៍​កាន់តែ​រីកចម្រើន​ ក្រោយ​តភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា-ឥណ្ឌា​ appeared first on Kampuchea Thmey Daily.

អ្នកតាមដានសង្គម និងប្រតិបត្តិករទេសចរណ៍ ជំរុញរដ្ឋាភិបាលចាត់វិធានការតឹងរឹងថែមទៀតលើបទល្មើសអនឡាញ
ក្រោយការស្លាប់យុវជនកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានចាប់ជំរិតក្នុងបទល្មើសអនឡាញប្រព្រឹត្តដោយឧក្រិដ្ឋជនបរទេស ក្នុងខេត្តកំពត បានក្លាយជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកជាច្រើននៅលើបណ្ដាញសង្គម។ ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញការប្រតិកម្ម និងស្នើចាត់វិធានការឆ្លើយតបទៅនឹងបញ្ហានេះបន្ទាន់។ សម្រាប់អ្នកតាមដានសង្គមនិងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ក៏ជំរុញរដ្ឋាភិបាលកម្ពុជាខិតខំចាត់វិធានការឱ្យបានតឹងរឹងបន្ថែមទៀតលើករណីឧក្រិដ្ឋកម្មអនឡាញនេះ។

អ្នកតាមដានសង្គមកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា បទល្មើសអនឡាញ គឺជាបញ្ហាសកលដែលកំពុងកើតមានឡើងក្នុងសម័យទំនើបនេះ ហើយកំពុងរីកសាយភាយស្ទើរពាសពេញពិភពលោក រួមទាំងកម្ពុជាក៏ជាប្រទេសរងគ្រោះពីបទល្មើសអនឡាញនេះដែរ។

ជុំវិញការប្រតិកម្មពីរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជានេះ លោកបណ្ឌិត ថា បទល្មើសអនឡាញកំពុងរាលដាលពីប្រទេសមួយទៅប្រទេសមួយ រាប់ទាំងប្រទេសកូរ៉េខាងត្បូងដែលមានប្រជាជនរងគ្រោះនោះ ក៏មានប្រជាជនកូរ៉េជាបណ្ដាញក្នុងការប្រព្រឹត្តនេះដែរ នៅក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្កើនសមត្ថភាព និងការពួតដៃសហការជាសកល ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះ ដែលកំពុងផ្ទុះខ្លាំងក្លាយជាក្ដីបារម្ភសម្រាប់ពិភពលោកទាំងមូល។

បណ្ឌិត ឈត ប៊ុនថង ក៏បានគូសរំលេចពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាដែលបានបង្ក្រាបបទល្មើសអនឡាញជាបន្តបន្ទាប់ ទាំងក្របខណ្ឌផ្ទៃក្នុងប្រទេស ជាទ្វេភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជំនួសឱ្យការរុញបញ្ហាដោយដាក់បន្ទុកតែទៅលើប្រទេសណាមួយនោះ ត្រូវបានបណ្ឌិតរូបនេះ និយាយថា៖ «ការរួមគ្នាដើម្បីតាមប្រមាញ់ ដើម្បីពង្រឹងសហប្រតិបត្តិការបង្ក្រាប Scam online គឺជារឿងដែលគួរធ្វើ ជាជាងការស្ដីបន្ទោសដាក់គ្នា»។

ពាក់ព័ន្ធទៅនឹងកិច្ចការបង្ក្រាបបទល្មើសអនឡាញនេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក (PATA) ក៏បានបង្ហាញទស្សនៈស្រដៀងគ្នានឹងអ្នកតាមដានសង្គមខាងលើ ដោយលោក បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចសហការជាមួយបណ្ដាប្រទេសជាមិត្ត ក្នុងការចាត់វិធានការបង្ក្រាបបទល្មើសអនឡាញនៅកម្ពុជាឱ្យទាន់ពេលវេលា ដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាពិសេសរក្សាបាននូវស្ថិរភាពក្នុងវិស័យទេសចរណ៍។

លោក ធួន ស៊ីណាន បានលើកឡើងតាមរយៈកម្ពុជាថ្មី នៅថ្ងៃទី១៥ ខែតុលានេះ ថា បទល្មើសអនឡាញដែលបាននិងកំពុងកើតមានឡើងនៅកម្ពុជាពេលនេះ គឺវាបានបង្ហាញនូវភាពមិនល្អជាច្រើន រាប់ទាំងការជះឥទ្ធិពលមួយចំនួនធំទៅលើវិស័យទេសចរណ៍ ជាពិសេសនោះគឺភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជាតែម្ដង។ ខណៈក្រសួងទេសចរណ៍ ដែលជាសេនាធិការរបស់រដ្ឋាភិបាល សហការជាមួយវិស័យឯកជន កំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការកៀរគរទេសចរឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត តាមរយៈការផ្សព្វផ្សាយពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា។

ក្នុងន័យនេះ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលមានកាតព្វកិច្ចចាំបាច់ក្នុងការបង្ក្រាបឱ្យខានតែបាននូវពួកឧក្រិដ្ឋជនអនឡាញ ពីព្រោះវាបានប៉ះពាល់ទាំងសេដ្ឋកិច្ចជាតិ និងថែមទាំងប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើវេទិកាអន្តរជាតិ។ ប៉ុន្តែយ៉ាងណាក្ដី លោកក៏បានទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាដែលបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនៅទូទាំងប្រទេស ដោយឃាត់ខ្លួននូវជនល្មើសរាប់សិបនាក់ ដែលភាគច្រើនជាជនបរទេស។

សម្រាប់ករណីដែលជនជាតិកូរ៉េខាងត្បូងបានស្លាប់នៅកម្ពុជា ដោយសារពាក់ព័ន្ធនឹង Scamming ក៏ដូចជាការចាប់ជំរិត នាពេលថ្មីៗនេះ លោក ធួន ស៊ីណាន ថា ជាការពិតមិនអាចបដិសេធបាន ដែលទង្វើឧក្រិដ្ឋកម្មនេះកើតឡើងនៅលើទឹកដីកម្ពុជា។

ក៏ប៉ុន្តែ លោកទាញការចាប់អារម្មណ៍ពាក់ព័ន្ធនឹងបទសល្មើសអនឡាញដែលកំពុងកើតមានឡើងពេលនេះ ថា អាចមានក្រុមទី៣ ក្នុងការព្យាយាមផ្សព្វផ្សាយមិនល្អពីកម្ពុជា ដោយបំផ្លើសហួសពីការពិត ក្រោមរូបភាពចោទប្រកាន់ដោយដាក់បន្ទុកតែលើកម្ពុជា ក្នុងចេតនាសម្អុយឈ្មោះកម្ពុជាប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោក ថា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។ ខណៈបើនិយាយពីចំនួនប្រជាជនខ្មែរស្លាប់នៅកូរ៉េ ដោយសារជនជាតិកូរ៉េធ្វើបាប ឬសម្លាប់នៅក្នុងប្រទេសកូរ៉េនោះ វាច្រើនជាងចំនួនជនជាតិកូរ៉េដែលរងគ្រោះនៅកម្ពុជាទៅទៀត៕

The post អ្នកតាមដានសង្គម និងប្រតិបត្តិករទេសចរណ៍ ជំរុញរដ្ឋាភិបាលចាត់វិធានការតឹងរឹងថែមទៀតលើបទល្មើសអនឡាញ appeared first on Kampuchea Thmey Daily.

PATA៖ ការបិទព្រំដែនគោក កម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ដល់ទេសចរប្រទេសទាំងពីរស្ទើរ ១០០%
លោក ធួន ស៊ីណាត ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA Cambodia Chapter) បាន​លើក​ឡើង​ថា ការបិទ​ព្រំដែន​គោក​ កម្ពុជា​-ថៃ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទេសចរតាមផ្លូវគោក​នៃ​ប្រទេស​ទាំង​ពីរ​ស្ទើរ​តែ ១០០% ទេសចរខ្មែរ​ក៏​លែង​ទៅ​លេងនៅប្រទេសថៃ ហើយទេសចរ​ថៃ​ក៏​លែង​មក​លេង​នៅ​ស្រុក​ខ្មែរវិញដូចគ្នា​។

ថ្លែង​មក​កាន់ «​កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា នេះ លោក ធួន ស៊ីណាន អះអាង​ថា កម្ពុជា និង​ថៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា កន្លង​ទៅ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​រួច​មក​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បាន​ធ្វើ​ឱ្យ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ​រងផលប៉ះពាល់​ស្ទើរ​តែ ១០០​% ទៅ​ហើយ​ មាន​ន័យ​ថា ថៃ​ក៏​មិន​លេង​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​ទៅ​លេង​ប្រទេស​ថៃ​វិញ​ដូច​គ្នា​ដែរ។ «ក្នុង​នោះ​ កញ្ចប់​ទេសចរណ៍​ផ្សេង​ៗ​ ត្រូវ​បាន​លុប​ចោល​ដូច​គ្នា​ជា​បន្តបន្ទាប់​ មាន​ន័យ​ថា​វា​បាន​ប៉ះពាល់​រួច​ទៅ​ហើយ ដោយ​យើង​មិន​អាច​និយាយ​ជា​ភាគរយ​បាន​នោះ​ទេ»។

ជា​មួយ​គ្នា​នោះ​ដែរ លោក ធួន ស៊ីណាន បាន​បន្ត​ថា៖« សម្រាប់​កម្ពុជា​ដែល​ទៅ​ថៃ​ គឺ​ទៅ​តែ​អ្នក​ដែល​មាន​កិច្ច​ការ​សំខាន់ ឬ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ ​តែ​ប៉ុណ្ណោះ ហើយ​ថៃ​ចូល​មក​កម្ពុជា​ ក៏​ដូច​គ្នា​ដែរ ដូច្នេះ​មានន័យ​ថា ទេសចរណ៍​តាម​ផ្លូវ​គោក​ គឺ​យើង​ប៉ះពាល់​​ស្ទើរ​តែ ១០០% »។

ពាក់ព័ន្ធ​ប្រជាជាតិ​ទាំង​ពីរ​ប្រសិន​បើបញ្ហា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​អូស​បន្លាយ​បែប​នេះ​តទៅ​ទៀត​ លោក ធួន ស៊ីណាន ​​មើល​ឃើញថា ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បញ្ហា​ប្រទេស​ទាំង​ពីរ​កាន់​តែ​ធ្ងន់​ទៅ​ៗ នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​​​ប៉ះពាល់​ដែល​វា​នឹង​បង្ក​រីក​រាល​ដាល​ពី​វិស័យ​មួយ​ទៅ​វិស័យ​មួយ​ទៀត​ បន្ត​ពី​ទេសចរណ៍ ទៅ​ដល់​បន្លែ ផ្លែ​ឈើ សាំង ប្រេងឥន្ធនៈ និង​អ្វី​ផ្សេង​ៗ​ទៀត វា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​។

ជុំ​វិញ​បញ្ហា​នេះ លោក ធួន ស៊ីណាន បាន​គូស​បញ្ជាក់​ថា ផលប៉ះពាល់ទេសចរទៅមកនេះ គឺ​ប៉ះពាល់​តែ​ទេសចរណ៍​ដែលធ្វើដំណើរតាមផ្លូវ​គោក​តែ​ប៉ុណ្ណោះ ដោយ​ឡែកសម្រាប់កញ្ចប់ទេសចរណ៍តាម​ផ្លូវ​អាកាស គឺ​នៅ​មិន​ទាន់​មាន​ការ​ប៉ះពាល់​នោះ​ទេ មានន័យថា ជើង​ហោះហើរ​ផ្សេង​ៗ គឺ​នៅមាន​ដំណើរ​ការ​ជា​ធម្មតា មិន​មាន​ការ​លុប​ចោល ឬ​ប្តូរ​ជើង​ហោះហើរ​នោះ​ទេ។

ទន្ទឹម​នេះ លោក​ ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ជុំ​វិញ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​ អាកាសចរណ៍ស៊ីវិលគឺ​បាន​តាម​ដាន​សភាព​ការ​យ៉ាង​យក​ចិត្ត​ទុកដាក់ ក្នុង​នោះ​ចំពោះ​បញ្ហា​នៅ​តាម​ផ្លូវ​អាកាសរហូតមកដល់ពេលបច្ចុប្បន្ន ​គឺនៅ​មិន​ទាន់​មាន​បញ្ហា​ ឬ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ជា​ធំដុំ​នោះ​ទេ​។

ក្នុង​នោះ ចំពោះ​ជើង​ហោះហើរ​នៅ​ចន្លោះ​ថ្ងៃ​ទី​១ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា នេះ​ ចំនួន​ជើង​ហោះហើរ​ដូច​ជា​មិន​មាន​ការ​ថមថយ​នោះ​ទេ ប៉ុន្តែ​ចំនួន​ភ្ញៀវ​អាច​ថយ​ចុះ​មួយ​ចំនួន​តូច ដោយ​សារ​តែ​ទី​១ បញ្ហា​វិបត្តិ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ទី​២ ដោយ​សារ​នេះ​ជា​រដូវ​កាល​បៃតង​នេះ​ផង ដូច្នេះ​ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​ពិបាក​នៅ​ក្នុង​ការ​សន្និដ្ឋាន​បាន​ថា មូល​ហេតុ​អ្វី​បាន​ជា​ធ្វើ​ឱ្យ​ភ្ញៀវ​មានការ​ថម​ថយ។

សូម​ជម្រាប​ថា កម្ពុជាទទួល​បានភ្ញៀវទេសចរអន្តរជាតិជាតិជាង ២,៤ លាននាក់ នៅក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៥ (មករា-មេសា) កើនឡើង ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុង​នោះ​ដែរ​ ចំណោម​ភ្ញៀវ​ទេសចរ​ជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរ​ឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

ដោយ៖ ឌិន ថារី

The post PATA៖ ការបិទព្រំដែនគោក កម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ដល់ទេសចរប្រទេសទាំងពីរស្ទើរ ១០០% appeared first on Kampuchea Thmey Daily.

ការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ បង្កផលប៉ះដល់លំហូភ្ញៀវក្នុងវិស័យទេសចរណ៍
អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍បាន​​លើកឡើងថា ប៉ុន្មានថ្ងៃបន្ទាប់ពី​មានការ​ប៉ះ​ទង្គិច​គ្នា​​រវាងប្រទេសជិតខាងទាំងពីរ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែឧសភាកន្លងទៅនេះ​បានកំពុងជះផលអវិជ្ជមាននៃវិស័យទេសចរណ៍ ខណៈ​កញ្ចប់​គម្រោង​ទស្សនកិច្ច​ពី​ខាង​ប្រទេស​ថៃ​ចូល​មក​កាន់​កម្ពុជា​ត្រូវ​បាន​លុប​ចោល​ស្ទើរ​តែ​ទាំង​អស់ ហើយ​សម្រាប់​កញ្ចប់​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​វិញ​ក៏​ត្រូវ​បាន​លុប​ចោល​វិញ​ដូច​គ្នា​ដែរ​។

ជុំ​វិញ​បញ្ហា​ជម្លោះ​ព្រំដែន រវាង​កម្ពុជា​-ថៃ​នេះ លោក ធួន ស៊ីណាន ប្រធានសមាគម​ទេសចរណ៍​អាស៊ី ប៉ាស៊ីហ្វិក​កម្ពុជា ​បាន​លើក​ឡើង​ថា បញ្ហា​ដែល​កំពុង​តែ​ប៉ះ​ទង្កិច​រវាង​ប្រទេស​ទាំង​ពីរ​នេះ វា​បាន​បង្ក​ផល​ប៉ះ​ដល់​ដូច​គ្នា​ទៅ​ដល់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ។ លោកថា៖«សូម្បី​តែ​សំបុត្រ​យន្ត​ហោះ​ក៏​ត្រូវ​បាន​លុប​ចោល ​ព្រោះ​ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ប្រទេស​ថៃ គឺ​ជា​គោលដៅ​ដ៏​ពេញ​និយម​មួយ​របស់​កម្ពុជា​ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​បញ្ហា​មក​ ប្រជាជន​ថៃ និង​ប្រជាជន​កម្ពុជា​​ បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ លើកលែង​តែ​អ្នក​ដែល​ត្រូវ​ពិនិត្យ​ជំងឺ និង​អ្នក​ដែល​មាន​ការងារ​សំខាន់​ៗ​ដែល​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​សុខភាព និង​ពាណិជ្ជកម្ម​របស់​ខ្លួន​ប៉ុណ្ណោះ»​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​ ខៀវ​ ធី ប្រធាន​សមាគមមគ្គុទេសក៍​ទេសចរអង្គរ បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ប្រសាទ​ព្រះវិហារ​បាន​ចូល​ជា​សម្បត្តិ បេតិកភណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨ មក​ ទេសចរ​ថៃ​ ដែល​ចូល​មក​ទស្សនា​ប្រសាទ​អង្ករ​វត្ត​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ បើ​ទោះ​បី​ជា​មាន​ក៏​ក្នុង​រង្វង់​តិច​តួច​ប៉ុណ្ណោះ​។

ដោយសារតែភ្ញៀវទេសចរថៃថយចុះជាបន្តបន្ទាប់ ក្នុងនោះមគ្គុទ្ទេសក៍​ទេសចរ​ភាសា​ថៃ ក៏​ងាក​មក​ចាប់​ផ្តើម​រៀន​ភាសា​ផ្សេង​ៗ​មួយ​ចំនួន​វិញផងដែរ។

ប៉ុន្តែ​ប្រសិន​បើ​និយាយ​ពី​កាស៊ីណូ នៅ​តាម​បណ្តោយ​ព្រំ​ដែន​វិញ លោក ខៀវ ធី បាន​មាន​ប្រសាសន៍​ថា «តាមកាស៊ីណូ​គឺ​នៅ​តែ​មាន​ជនជាតិ​ថៃ​ឆ្លង​ដែន​ចូល​មក​លេង​ខ្លះ​ៗ​ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ដើរ​កម្សាន្ត​នៅ​ប្រសាទ​អង្គរ​វត្ត និង​ចូល​ជ្រៅមក​កាន់​កម្ពុជា គឺ​មិន​មាន​នោះ​ទេ»។

លោក ខៀវ ធី បាន​លើក​ឡើង​ថា «​ខ្ញុំយល់ថា ដោយសារជន​ជាតិ​ថៃ​ ជា​ជនជាតិ​ ជាតិ​និយម​ ដូច្នេះនៅ​ពេល​ដែល​មាន ​អរិភាព​ជា​មួយ​ប្រទេស​ណាហើយ ​តែងតែ​មានចិត្ត​ឆេវ​ឆាវ ហើយការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ នេះទៀតសោទ ពិតណាស់ថា​ជនជាតិ​នេះ​នឹងមិន​ចូល​មក​ទស្សនា​កម្ពុជា​ច្រើនដូច​នៅ​មុន​ឆ្នាំ​២០០៨ កន្លងមកអញ្ចឹង​»។

«ដោយ​ឡែក​ចំពោះ​ស្ថានភាព​ភ្ញៀវ​ទេសចរ​ទូទៅ​វិញ ដូច​ជា​ភ្ញៀវ​ទេសចរ​អឺរ៉ុប អូស្ត្រាលី អាមេរិក កាណាដា ជប៉ុន និង​ទេសចរ​មួយ​ចំនួន​ គឺ​នៅ​តែ​ចូល​មក​ទស្សនា​​ប្រទេស​​កម្ពុជា​ដដែល​ មិន​មានអ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភនោះ​ទេ​។ ក្នុង​នោះ​ចំពោះ​ភ្ញៀវ​ទេសចរ​ថៃ​ យើង​មិន​បារម្ភនោះទេ​ថា ពួកគេមក​ឬ​មិន​មក​ទស្សនា​នៅ​កម្ពុជា​ ព្រោះ​យើង​ផ្តោត​សំខាន់​ទៅ​លើ​ភ្ញៀវ​ជន​ជាតិ​អឺរ៉ុប​តែ​ប៉ុណ្ណោះ»។ លោក ខៀវ ធី បន្ថែមបែបនេះ។

លោក​បាន​អះអាងថា «ភ្ញៀវ​ទេសចរ​អឺរ៉ុប ចូល​ចិត្ត​វប្បធម៌ ប្រពៃ​ណី ទំនៀម​ទម្លាប់​ខ្មែរ និង​អង្គរ​វត្ត​របស់​ខ្មែរ​ ដូច្នេះ​ច្បាស់​ណាស់​ថា​គេ​នឹង​នៅ​តែ​មក​លេង​កម្ពុជា​។ មួយ​វិញ​ទៀត ទេសចរ​ចិន តាម​រយៈការ​ធ្វើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ លោក​សង្ឃឹម​ថា ភ្ញៀវ​ទេសចរ​ចិន​នឹង​ចូល​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន តាម​រយៈ​ការ​ដោះ​ដូរ​ប្រជាជន និង​ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ​»​។

ជា​មួយ​គ្នា​នេះ លោក រនតា នរិន្ទ អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​ ភីត​អេលីត ប៊ូទិក ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ទាក់ទង​ទៅ​និង​ការ​កក់​បន្ទប់​សណ្ឋាគារ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​នៅ​មាន​ចំនួន​ថេរ​នៅ​ឡើយ​មិន​ទាន់​មាន​ការ​ថយ​ចុះ​នោះ​ទេ​ ដែល​ភាគ​ច្រើន​ជា​ជន​ខ្មែរ ​និង​ជន​បរទេស​ជា​ដើម គឺ​មិន​មាន​ភ្ញៀវ​ជា​ជន​ជាតិ​ថៃ​នោះ​ទេ។

ក្នុងនោះ នៅ​ក្នុង​ខែ​ឧសភា កន្លង​ទៅ​នេះ មាន​ភ្ញៀវ​ប្រមាណ​ជាង ៦០០​នាក់ ដែល​បាន​ចូល​មក​កក់​សណ្ឋាគារ​នៅ ក្នុង​ខេត្ត​សៀម​រាប​ផ្ទាល់។

ដោយឡែក ផ្ទះ​សំណាក់​ព្រះសំណាក់មរត​ព្រះវិហារ នា​ខេត្ត​ព្រះវិហារ​ឯណោះ​វិញ​ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ការ​ចូល​ស្នាក់​គឺ​មិន​សូវ​ជា​មាន​ចំនួន​ច្រើន​នោះ​ទេ​​ ក្នុង​នោះ​មាន​ភ្ញៀវ​មាន​ប្រមាណ ២០% ដែល​ធ្វើ​ការ​កក់​ចូល​ស្នាក់​នៅ និង​ភ្ញៀវ​ប្រមាណ ៨០% ទៀត ចូល​មក​ស្នាក់​នៅ​ផ្ទាល់​ៗ ទាំង​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ស្រុក និង​ជនជាតិ​បរទេស​ជាដើម។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ២,៤ លាននាក់ នៅ​ក្នុង​រយៈ​ពេល ៤ ខែ ដើមឆ្នាំ ២០២៥ (មករា-មេសា) កើន​ឡើង ១៣,៦% ធៀប​នឹងរយៈ​ពេល​ដូចគ្នា​កាល​ពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ២,១៤ លាននាក់ កើនជិត ១៨%៕

The post ការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ បង្កផលប៉ះដល់លំហូភ្ញៀវក្នុងវិស័យទេសចរណ៍ appeared first on Kampuchea Thmey Daily.