លោក នូ សុវណ្ណ Archives - Kampuchea Thmey Daily

អង្គការសម្អាតទន្លេសមុទ្រ ប្ដេជ្ញាសម្អាតសំរាមចេញពីទន្លេ​នៅរាជធានីភ្នំពេញ ឲ្យអស់ ត្រឹមឆ្នាំ ២០២៨
លោក នូ សុវណ្ណ នាយក​ប្រតិបត្តិ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ បាន​មាន​ប្រសាសន៍​ថា អង្គការ នឹង​សហការ​ជាមួយ​ក្រុមការងារ​ស្ម័គ្រចិត្ត​ធ្វើការ​សម្អាត​សំរាម​ចេញពី​ទន្លេ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​អស់ នៅ​ត្រឹម​ឆ្នាំ ២០២៨ ខាងមុខ។

ថ្លែង​ក្នុង​ទិវា​សម្អាត​បរិស្ថាន​ពិភពលោក​លើក​ទី ៦ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាល​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ (​ស្រា​បៀរ​អង្គរ​) ក្រោម​ប្រធានបទ «​ទន្លេ​គ្មាន​សំរាម​» នៅ​តាម​ច្រាំង​ទន្លេសាប​ត្រើយម្ខាង​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៦ កញ្ញា លោក​បាន​បន្ត​ថា អង្គការ​កំពុង​នាំចូល​ទូក​ប្រមូល​សំរាម​នៅ​តាម​ទន្លេ​មួយ​គ្រឿង​ទៀត ដែល​មាន​សមត្ថភាព​ប្រមូល​សំរាម​បន្ថែម ខណៈ​បច្ចុប្បន្ន​អង្គការ​មាន​ទូក​ចំនួន ១ គ្រឿង កំពុង​ដំណើរការ​ហើយ​ស្រាប់ ហើយ​ក៏​មាន​ក្រុមការងារ​ស្ម័គ្រចិត្ត​ចំនួន ១០០ នាក់ បន្ថែម​ទៀត ដើម្បី​ប្រមូល​សំរាម​តាម​ច្រាំងទន្លេ​ជា​រៀងរាល់​ថ្ងៃ។

លោក ហួត ហៃ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​ការ​រីកចម្រើន​កាន់តែ​ឈានឡើង ដូច្នេះ​ធ្វើ​ឲ្យ​ចំនួន​ប្រជាពលរដ្ឋ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ​ចំនួន​សំរាម​ចេញពី​ការ​ប្រើប្រាស់​ក៏​មាន​ការ​កើនឡើង​ផង​ដែរ ក្នុង​រង្វង់ ៣៧០០ តោន ក្នុង​មួយថ្ងៃ។

លោក​បាន​បន្ត​ថា ការ​រៀបចំ​ទិវា​សម្អាត​បរិស្ថាន​ពិភពលោក​នេះ ក៏​ជា​ឱកាស​មួយ​ក្នុងការ​ផ្សព្វផ្សាយ និង​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ការពារ​បរិស្ថាន ក៏ដូចជា​បញ្ជ្រាប​ការ​យល់ដឹង​ជា​សាធារណៈ​ជូន​ពួកគាត់​ឲ្យ​ចេះ​គ្រប់គ្រង​សំរាម។

លោក Vladimir Vava អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ (​ស្រា​បៀរ​អង្គរ​) បាន​សម្ដែង​នូវ​ក្ដី​រីក​រាយ និង​សាទរ​ជា​ខ្លាំង ដែល​ក្រុមហ៊ុន​បាន​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ចលនា​នេះ។ លោក​បន្ត​ថា «សកម្មភាព​នៅ​ថ្ងៃនេះ គឺជា​ផ្នែក​មួយ នៃ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ ក្នុង​ការ​ចូល​រួម​ការពារ​បរិស្ថាន និង​សង្គម ស្របតាម​គោលដៅ​ចីរភាព​របស់​ក្រុមហ៊ុន ‘​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​ប្រសើរ​ទាំង​ថ្ងៃនេះ &​ថ្ងៃស្អែក​’។ ចលនា​នេះ នឹង​កាន់តែ​សំខាន់ៗ ទៅ ព្រោះ​ជា​ការ​ផ្តល់​សារ​ស្ដែង​ចេញ​ជា​សកម្មភាព​បំផុស​ស្មារតី​អំពី​ការគ្រប់គ្រង​កាកសំណល់​ប្រចាំថ្ងៃ ក៏ដូចជា​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នូវ​ទម្លាប់​ទុកដាក់​សំរាម ហើយក៏​ឆ្លុះបញ្ចាំង​ពី​ចក្ខុវិស័យ​រួមគ្នា​របស់​រាជរដ្ឋាភិបាល ឯកជន អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»។ លោក​ជឿ​ជាក់​ថា ការចូលរួម​របស់​យើងទាំងអស់គ្នា នឹង​នាំមក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន និង​បង្កើត​អនាគត​រួម​គ្នា​ដ៏​ប្រសើរ​សម្រាប់​យើង​ទាំងអស់គ្នា។

ចំណែក​លោក អាំង សុវណ្ណ​រ័ត្ន អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​កាន់តែ​ច្រើន កាន់តែ​សកម្ម​ក្នុង​យុទ្ធនាការ «​កម្ពុជា​ស្អាត កម្ពុជា​បៃតង​» របស់​ក្រសួង​ទេសចរណ៍ ដែល​ជា​សកម្មភាព​ដ៏​សំខាន់​មួយ ក្នុង​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ទីក្រុង​ស្អាត ដើម្បី​លើក​ស្ទួយ​មុខមាត់​ប្រទេស​កម្ពុជា ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ទិវា​សម្អាត​ពិភពលោក​លើក​ទី ៦ នេះ ក៏​មាន​ការ​ដាំ​ដើមឈើ​នៅ​សាលា​បឋម​សិក្សា​ជ្រោយចង្វារ ចំនួន ១០០ ដើម និង​ទិវា​អំពើ​ល្អ ដោយ​មាន​ការ​ចែក​សម្ភារៈ​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត ក៏ដូចជា​សកម្មភាព​នានា ដើម្បី​បង្កើន​ការ​ចូលរួម​ពី​យុវជន ប្រជាពលរដ្ឋ កាន់តែ​ច្រើន៕

អត្ថបទ ៖ សំអឿន

The post អង្គការសម្អាតទន្លេសមុទ្រ ប្ដេជ្ញាសម្អាតសំរាមចេញពីទន្លេ​នៅរាជធានីភ្នំពេញ ឲ្យអស់ ត្រឹមឆ្នាំ ២០២៨ appeared first on Kampuchea Thmey Daily.