លោក នេត្រ ភក្ដ្រា Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ថ្លែងថា ការបង្កើត ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបង្កើតព័ត៌មានបំភ្លៃ ការបំភ្លើសខុសពីការពិត  មិនមែនជាសេរីភាពសារព័ត៌មាន មិនមែនជាសេរីភាពបោះពុម្ពផ្សាយឡើយ ប៉ុន្តែរំលោភបំពានទៅលើច្បាប់ ហើយទង្វើបែបនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន  លោក នេត្រ ភក្ត្រា ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» រៀបចំឡើងនៅទីស្ដីក្រសួង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ។

លោករដ្ឋម​ន្ត្រីក្រសួងព័ត៌មាន ថ្លែងសង្កត់ធ្ងន់ដូច្នេះ៖«ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត ដែលយើងនិយាយជារួម​គឺព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃនិងព័ត៌មាន បំភ្លើសនេះ គឺមិនមែនជាសេរីភាពសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយទេ នោះគឺជាការរំលោភបំពានទៅលើច្បាប់… ហើយការបំពានច្បាប់នេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។»។

ស្របពេលជាមួយក្រសួងព័ត៌មាន ដាក់ចេញ«យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» លោករដ្ឋមន្ត្រីព័ត៌មាន អះអាងថា ការដាក់ចេញយុទ្ធនាការនេះមិនមែនជាការគាបសង្កត់សេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែជាការផ្ដល់សុវត្ថិភាព ជាការការពារសិទ្ធិរបស់ពលរដ្ឋដែលត្រូវទទួលបានព័ត៌មានពិត និងព័ត៌មានដែលមានសុវត្ថិភាពសម្រាប់ប្រជាជនរាប់លាននាក់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ឱ្យដឹងថាក្នុងឆ្នាំ២០២៣  ក្រសួងព័ត៌មានរកឃើញថាមានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយចំនួន៣២០៨ព័ត៌មាន ហើយនៅឆ្នាំ២០២៤ មានការផ្សាយព័ត៌មានក្លែងក្លាយចំនួន៣៦៥១ ព័ត៌មាន។ ផ្អែកលើការកត់សម្គាល់លោក នេត្រ ភក្ត្រា អះអាងថា ក្រុមប្រឆាំងនៅក្រៅប្រទេស បាននិងកំពុងបង្កើតព័ត៌មានក្លែងក្លាយមួយចំនួនធំពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ បញ្ហាទឹកដី ជំនឿទុកចិត្តរបស់ពលរដ្ឋលើការដឹកនាំរបស់រដ្ឋាភិបាល ដើម្បីបញ្ឆេះកំហឹងពលរដ្ឋឱ្យអស់ជំនឿ និងស្អប់រដ្ឋាភិបាល ហើយឈានដល់ផ្ទុះបដិវដ្ដន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងរម្លឹកដោយចំៗថា កាលពីឆ្នាំពី២០២៤ កន្លងទៅ ក្រុមប្រឆាំងជ្រុលនិយមបានបង្កើតព័ត៌មានក្លែងបន្លំ និងបំភ្លៃ មានចរិតបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ញុះញង់ឱ្យបះបោរឱ្យតវ៉ា ដូចជាករណីបំភ្លៃ និងក្លែងបន្លំព័ត៌មានលើ CLV-DTA ដែលកាលណោះក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានថា រដ្ឋាភិបាលកម្ពុជា កាត់ដី៤ខេត្ត ក្នុងកិច្ចសហប្រតិបត្តិការ​ CLV-DTA ទៅឱ្យប្រទេសជិតខាង ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ មកលើរដ្ឋាភិបាល រៀបចំធ្វើបដិវត្តន៍ពណ៌ក្រោមរូបភាពបាតុកម្មជាដើម។

លោក នេត្រ ភក្ត្រា លើកឡើងថា ជាមួយនិន្នាការនៃការប្រើប្រាស់បណ្ដាញកាន់តែកើនឡើង ការបង្កើតព័ត៌មានក្លែងក្លាយឡើង គឺកាន់តែមានភាពពិសពុល បង្កប់គំនិចទុច្ចរិត ដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន តាមរយៈការបំភ្លៃការពិតពីប្រទេសកម្ពុជា ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដើម្បីធ្វើឱ្យពលរដ្ឋយល់ច្រឡំ គិតខុសលើរដ្ឋាភិបាលចំពោះរដ្ឋាភិបាលកម្ពុជា។

លោក នេត្រ ភក្ត្រា អះអាងថា​ ដោយមើលឃើញពីភាពកាចសាហាវនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមជ្រុលនិយម  ទើបក្រសួងព័ត៌មានសម្រេចរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយឡើង ដើម្បីកាត់បន្ថយចំនួនព័ត៌មានក្លែងក្លាយឱ្យបានតិចបំផុត ហើយឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហរព័ត៌មាននៅក្នុងសង្គមព័ត៌មានកម្ពុជាឱ្យអស់  ដើម្បីធានាឱ្យសន្តិសុខព័ត៌មានតាមរយៈការធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងគុណភាពព័ត៌មានដែលបញ្ជូនទៅប្រជាពលរដ្ឋ និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់។

ពីសន្និសីទសារព័ត៌មានដដែល លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃថា ស្របពេលបច្ចេកវិទ្យាទំនើប កានតែរីកចម្រើន  អ្នកសារព័ត៌មានមួយចំនួន ដែលផ្សាយផ្ទាល់ (​Live)រាល់ដំណឹង​ ឬព័ត៌មានភ្លាមៗ មិនបានគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ឡើយ ពោលគឺផ្សាយព័ត៌មានដោយផ្អែកទៅលើប្រភពតែម្ខាង គ្មានព័ត៌មានគ្រប់ជ្រុងជ្រោយ ប្រភពខ្លះផ្ដល់ព័ត៌មានមិនពិត មិនបានផ្ទៀងផ្ទាត់ ឬសួរប្រភពទាំងសងខាងឱ្យមានតុល្យភាពព័ត៌មានឡើយ ហើយការផ្សាយបែបនេះ បណ្ដាលឱ្យមានការយល់ច្រឡំ​។

ត្រង់ចំណុចនេះ លោក នេត្រ ភក្ត្រា អំពាវនាវឱ្យអ្នកសារព័ត៌មានកុំប្រញាប់ចេញផ្សាយពេក ត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន រក្សាតុល្យភាពព័ត៌មាន សួរប្រភពទាំងសងខាងទាំងអ្នកដែលចោទប្រកាន់គេ និងអ្នកដែលត្រូវគេចោទ ដើម្បីជៀសវាងប្រភពបោកប្រាស់ បណ្ដាលឱ្យអ្នកសារព័ត៌មានផ្សាយព័ត៌មានលក្ខណៈបរិហារកេរ្តិ៍។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានថា ការផ្សាយព័ត៌មានក្លែងក្លាយពុំមែនជាការផ្សាយព័ត៌មានទេ ការផ្សាយ ឬការគំរាមផ្សព្វផ្សាយព័ត៌មាន ដើម្បីធ្វើឱ្យស្អុយកេរ្តិ៍ឈ្មោះបុុគ្គលណាម្នាក់ ដោយភ្ជាប់លក្ខខណ្ឌជំរិតទារប្រាក់ បើមិនប្រាក់តាមកំណត់ នឹងផ្សាយព័ត៌មាន មិនមែនការផ្សាយព័ត៌មានដែរ ប៉ុន្តែជាអំពើខុសច្បាប់កម្ពុជា។

លោក នេត្រ ភក្រ្តា ប្រាប់បន្តថា អ្នកសារព័ត៌មានគ្មានអភ័យឯកសិទ្ធ ឬសិទ្ធិពិសេសណាមួយជួយឱ្យរួចខ្លួនពេលខ្លួនធ្វើខុសច្បាប់ឡើយ  ពោលបើធ្វើខុសត្រូវច្បាប់ទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែអ្នកសារព័ត៌មានមានតែអាវក្រោះជួយការពារខ្លួននៅពេលផ្សាយព័ត៌មានពិតត្រឹមត្រូវ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ស្ដីរបបសារព័ត៌មាន និងជាពិសេសអនុវត្តតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន៕

ដោយ៖ ង៉ិល ណារ៉ាត់

The post រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី ជំរុញឱ្យមន្ទីរព័ត៌មានខេត្តបាត់ដំបងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ
ស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងឧបករណ៍អេឡិចត្រូនិច បានទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាស្ទើរគ្រប់វ័យ។ជាមួយនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់ មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវចុះផលិតព័ត៌មាននានា នៅតាមមូលដ្ឋានឱ្យបានច្រើន ដើម្បីបង្ហាញពីភាពទាក់ទាញនៅក្នុងមូលដ្ឋាន សំដៅជួយលើកកម្ពស់ការប្រកបរបរ និងជីវភាពរបស់ប្រជាជននៅនឹងកន្លែង។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តបាត់ដំបង នាថ្ងៃទី៣១ ខែមករា លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផលិតព័ត៌មាននៅក្នុងមូលដ្ឋាន គឺប្រធានបទដែលសាមញ្ញ ប៉ុន្តែ ព័ត៌មានទាំងអស់នោះ អាចមិនទាន់ត្រូវបានផ្សព្វផ្សាយ ឬសាធារណជនមិនទាន់បានដឹងទូលំទូលាយ។ សមិទ្ធផលក្នុងមូលដ្ឋាន ទីកន្លែងគួរឱ្យចាប់អារម្មណ៍ ការរស់នៅរបស់ប្រជាជន និងចំណីអាហារក្នុងតំបន់ សុទ្ធសឹងជាប្រធានបទ ដែលងាយស្រួលក្នុងការផលិត និងងាយទទួលបានការចាប់អារម្មណ៍ពីសាធារណជន ក្រៅពីប្រជាជនក្នុងមូលដ្ឋាន។

ជាមួយនេះ លោករដ្ឋមន្ត្រី បានបន្ថែមថា ការផលិតមាតិកាជារូបភាព និងអត្ថបទខ្លីៗ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព នៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ន ដែលវាមានភាពងាយស្រួល និងផ្សព្វផ្សាយបានលឿនរហ័ស ខណៈសាធារណជនបានចាប់យកបណ្ដាញសង្គមជាផ្នែកមួយដ៏សំខាន់នៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជាក់ស្ដែងខេត្តបាត់ដំបង មានភាពសំបូរបែបនៃសក្តានុពលទេសចរណ៍ដែលមានភាពទាក់ទាញ ដែលទាមទារឱ្យមានការផ្សព្វផ្សាយកាន់តែច្រើន ដែលនេះជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងខេត្ត ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយពីព័ត៌មាននៅក្នុងមូលដ្ឋានបានកាន់តែច្រើន វាបានផ្ដល់ព័ត៌មានដល់សាធារណជន ដែលចេញពីប្រភពច្បាស់លាស់ និងជួយដល់ការពិចារណាលើព័ត៌មានមិនពិត ព្រមទាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើង ដើម្បីប្រយោជន៍បុគ្គល និងជាការបំពុលសង្គម។

លោករដ្ឋមន្ត្រី ក៏បានជំរុញដល់មន្ត្រី នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាពិសេសក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ត្រូវក្ដាប់ស្ថានការណ៍នៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនឱ្យបានជាប្រចាំ ទាំងព័ត៌មានល្អ និងព័ត៌មានប្រឈម រសើប សម្រាប់ជាមូលដ្ឋាន រៀបចំផែនការឆ្លើយតបស្របទៅនឹងអភិក្រម បុរសកម្ម សកម្ម អន្តរសកម្ម និងសាកសមជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការចូលរួមទប់ស្កាត់ និងបន្សាបសមរភូមិព័ត៌មានក្លែងក្លាយ ដែលជាបញ្ហាប្រឈមខ្លាំងទាំងនៅលើសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ៕

The post រដ្ឋមន្ត្រី ជំរុញឱ្យមន្ទីរព័ត៌មានខេត្តបាត់ដំបងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំមន្ត្រី១០០នាក់ ទៅកម្សាន្តនៅឧទ្យានកែប ដើម្បីជួយជីវភាពប្រជាសហគមន៍ និងអភិរក្សធម្មជាតិ
ទេសចរណ៍ផ្សារភ្ជាប់ទឹកដី បានដើរកម្សាន្តហើយ បានស្គាល់ប្រទេសជាតិខ្លួន និងជួយដល់កំណើនជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋាន និងបានចូលរួមចំណែកកាន់តែប្រសើរក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។ នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសដឹកនាំ មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជាង ១០០នាក់ អញ្ជើញមកទស្សនាដើរកំសាន្តនៅ ឧទ្យានជាតិកែប ខេត្តកែប នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនេះដែរ លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា រួមជាមួយមន្ត្រីឧទ្យានជាតិ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកែប ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញដាំដើមក្ងោក នៅតាមដងផ្លូវក្នុង ឧទ្យានជាតិកែប ដើម្បីឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត និងជាទីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរមកទស្សនាលេងកំសាន្ត។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ជម្រាបជូនថា ឧទ្យានជាតិកែបជាឧទ្យានជាតិតែមួយគត់នៅកម្ពុជា ដែលមានទីតាំងនៅកណ្តាលក្រុង,សម្រស់ឧទ្យានជាតិកែប គ្របដណ្ដប់ដោយភាពបៃតងគ្រប់រដូវកាល ហើយបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរថ្មើរជើង ដើរកម្សាន្តអាចគយគន់ទេសភាពព្រៃព្រឹក្សា និងសត្វព្រៃផ្សេងៗ។

ខេត្តកែប គឺជាទីក្រុងឆ្នេរសមុទ្រមួយ ដ៏ទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា ព្រោះមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឧទ្យានជាតិខៀវស្រងាត់ ព្រមទាំងមានបរិយាកាសស្ងប់ស្ងាត់ ដែលធ្វើឱ្យវាក្លាយជាគោលដៅល្អសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងអ្នកស្វែងរកភាពស្ងប់ស្ងាត់។

ជាមួយប៉មមើលទេសភាពដែលសាងសង់ឡើងដោយក្រសួងបរិស្ថាន សម្រាប់ខេត្តកែប បានផ្តល់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិនូវឱកាសមើលទេសភាពខេត្តកែប ពីលើកំពូលភ្នំដែលពោរពេញដោយទេសភាពដ៏ល្អប្រណីតគឺលំហសមុទ្រនិងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប។

បើតាមការបញ្ជាក់របស់ លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានឱ្យដឹងថា ប៉មមើលទេសភាពកម្ពស់ ១២ ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូន ស្ថិតក្នុងក្របខណ្ឌនៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។

ប៉មមើលទេស ភាពនេះគឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។ក្នុងឧទ្យានជាតិកែប ក៏មានកន្លែងជិះខ្សែរ៉កកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ។

តាមរយៈនេះ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែប ពីលើប៉មមើលទេសភាព។

រដ្ឋបាលខេត្តកែប បាន និងកំពុងអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងទៀត រួមជាមួយនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ចូលទៅកាន់តំបន់នោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទៅលេងកម្សាន្តកាន់តែច្រើន។

គួររំលឹកដែរថា ផ្លូវបេតុងប្រវែង ៦,០០០ម៉ែត្រ ជុំវិញឧទ្យានជាតិកែប ដែលប្រសិទ្ធនាមថា ” រុក្ខវិថី បុប្ផា ប្រសិទ្ធ ” ស្ថិតក្នុងក្រុងកែប ខេត្តកែប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ។ ផ្លូវបេតុងដ៏រឹងមាំនេះ ក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសចរស្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ផ្លូវនេះភ្ញៀវទេសចរអាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើននៅក្នុងព្រៃឧទ្យានជាតិដោយក្តីសប្បាយរីករាយ ។

ឧទ្យានជាតិកែប នឹងប្រែក្លាយទៅជាបំណែកមួយ ជាមួយនឹងការធ្វើសមាហរណកម្មវិស័យទេសចរណ៍ សេដ្ឋកិច្ចខេត្ត និងបំណែកមួយទៀតជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕

The post រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំមន្ត្រី១០០នាក់ ទៅកម្សាន្តនៅឧទ្យានកែប ដើម្បីជួយជីវភាពប្រជាសហគមន៍ និងអភិរក្សធម្មជាតិ appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​៖ ស្ថាប័ន​ព័ត៌មាន​ខ្លះ​តម្រូវ​បុគ្គលិកម្នាក់​​សរសេរ​ព័ត៌មាន​ចម្រុះ ខ្វះជំនាញជាក់លាក់
កាលពីថ្ងៃរសៀលទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់អ្នកសារព័ត៌មាន ស្ដីពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា។

ពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ ដល់អ្នកសារព័ត៌មានទទួលបានការអញ្ជើញចូលរួមជាអធិបតីពី​លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក​ ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃនិយ័តករធានារ៉ាប់រង​កម្ពុជា លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ ១ នៃ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា, លោក Raymond SIA ប្រធាន​សមាគមធនាគារ​នៅកម្ពុជា, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល​នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និង​តំណាងគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និង​និពន្ធនាយក ការីនិពន្ធ អ្នកសារព័ត៌មានប្រមាណជាង ១២០នាក់។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​គូស​បញ្ជាក់​ពី​សារសំខាន់​នៃ​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ហិរញ្ញវត្ថុ​ដល់​ក្រុម​អ្នក​ព័ត៌មាន​ ដែល​នឹង​ជួយ​ពង្រឹង​សមត្ថភាព​ដល់​ក្រុម​អ្នក​ព័ត៌មាន​លើ​ការ​បង្កើត​អត្ថបទ​ដែល​គ្រប់ជ្រុងជ្រោយ​ មាន​ភាព​ច្បាស់លាស់​និង​ប្រកប​ដោយ​វិជ្ជាជីវៈ។

លោក​បាន​ស្នើ​ឲ្យ​​ផ្នែក​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត​ធ្វើការ​រួមគ្នា ខណៈ​វិស័យ​ហិរញ្ញវត្ថុ​ដើរ​តួនាទី​យ៉ាងសំខាន់​សម្រាប់​រួម​ចំណែក​​អភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ​ជុំវិញ​វិស័យ​សារព័ត៌មាន​​លោក​រដ្ឋមន្រ្តី​មើលឃើញ​ថា ធនធានមនុស្ស​ជំនាញ​នៅ​ក្នុងវិស័យ​ព័ត៌មាន​​នៅតែ​ជា​បញ្ហា។​

លោករដ្ឋមន្រ្តី​បាន​លើកករណី​ស្ថាប័ន​ព័ត៌មាន​​ខ្លះ​ ដោយសារ​ខ្វះ​ធនធាន​មនុស្ស​តម្រូវ​ឲ្យ​បុគ្គលិក​ម្នាក់​ត្រូវ​​​រ៉ាប់រ៉ង​លើ​ការ​សរសេរ​ព័ត៌មាន​ប្រចាំថ្ងៃ​​ចម្រុះ​​បែប​មិន​ថា​​នយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន ដែល​ធ្វើ​ឲ្យ​ការ​សរសេរ​មាន​ភាព​ចន្លោះ​ប្រហោង​ខ្វះ​​ភាពជាក់លាក់។

លោក​បន្ត​ថា ក្នុង​តួនាទី​របស់​លោក​បច្ចុប្បន្ន​និងបទពិសោធន៍​ជាច្រើនឆ្នាំ​លើ​វិស័យ​ព័ត៌មាន លោក​ក៏​អាច​ចូលខ្លួន​ក្នុងការ​ចូលរួម​បណ្តុះបណ្តាល​ដល់​មន្រ្តី​ព័ត៌មាន​ដើម្បី​បង្កើន​សមត្ថភាព​​ការ​ផលិត​ព័ត៌មាន​​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ មាន​គុណភាព​ និង​ប្រកប​ដោយ​វិជ្ជាជីវៈ។

លោក​អះអាង​ថា ការ​ផលិត​ព័ត៌មាន​ដែលមានគុណភាព​គឺព័ត៌មាន​ដែល​​គោរព​វិជ្ជាជីវៈ និង​​ដែល​ផុ្តល់​ប្រយោជន៍​ដល់​អ្នក​អាន។

លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃសមាគមមី​ក្រូហិរញ្ញវត្ថុកម្ពុជាបាន​លើក​ឡើង​ថា ​សារព័ត៌មាន​ពិតជាមាន​តួនាទីយ៉ាងសំខាន់​ក្នុងដំណើរជីវិតរស់​នៅប្រចាំថ្ងៃ​មិនអាចខ្វះ​បាន ក្នុងការ​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាទាំង Online និង Offline។

ទន្ទឹមនឹងនេះ តួនាទីនៃសារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុ រឹតតែមាន​សារៈសំខាន់​មិនអាច​កាត់ផ្តាច់​បាន​ព្រោះ​សារព័ត៌មាន​គឺជាយន្តការ និងជាច្រក​ដ៏សំខាន់​សម្រាប់វិស័យហិរញ្ញវត្ថុ ក្នុង​ការ​បញ្ជូនសារ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​ការ​យល់ដឹង​លើវិស័យ​ហិរញ្ញវត្ថុឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាជន​កម្ពុជា​នៅទូទាំង​ប្រទេស ក្នុង​គោលដៅ​ធានា​ឱ្យ​បាន​ស្ថិរភាព និង​និរន្តរភាព​របស់​វិស័យ ក៏ដូចជា​ការ​កសាង​ទំនុក​ចិត្តក្នុង​ចំណោម​សាធារណៈ​ជន​ផង​ដែរ។

​វគ្គបណ្តុះបណ្តាលមូលដ្ឋាន​គ្រឹះនៃ​វិស័យធនាគារ​ ហិរញ្ញវត្ថុ​ និង​​ធានារ៉ាប់រ៉ង ​រៀបចំ​ឡើង​ដោយ​សមាគម​ធនាគារ និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ រួម​ទាំង​​ក្លិប​អ្នក​កាសែត​មាន​​រយៈពេល​មួយ​ខែ។

កម្មវិធី​បណ្តុះបណ្តាល​ចែកចេញជា ០២ក្រុម (វគ្គសម្រាប់ការីនិពន្ធ និងអ្នកសារព័ត៌មាន)។ សម្រាប់អ្នកសារព័ត៌មាន វគ្គបណ្តុះបណ្តាលមានរយៈពេល ៦ វគ្គ គ្របដណ្តប់​លើការយល់ដឹង​ជា​មូលដ្ឋានគ្រឹះអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើអ្នកសារព័ត៌មានដែលមានជំនាញ​ក្នុងការសរសេរអត្ថបទសេដ្ឋកិច្ច នយោបាយ សិទ្ធិមនុស្ស និងសង្គម។

ដោយ​ឡែក​វគ្គ​សម្រាប់ការីនិពន្ធ​ផ្ដល់វគ្គបណ្តុះបណ្តាលរយៈពេល ០៤ វគ្គ​ ដោយ​ផ្តោតស៊ី​ជម្រៅលើវិស័យ​ហិរញ្ញវត្ថុ ក៏ដូចជាស្ថានភាពបច្ចុប្បន្ននៃច្បាប់និង​បទប្បញ្ញត្តិ​សម្រាប់វិស័យហិរញ្ញវត្ថុ។

ក្រោយ​បញ្ចប់​វគ្គសិក្សា សិក្ខាកាមទាំង​អស់​ក៏​បាន​​ចុះទៅ​ទស្សនកិច្ចសិក្សា ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ហិរញ្ញត្ថុនៅ​ជនបទ ក្រោម​ការ​រៀបចំ​សម្របសម្រួល​ពី​សមាគម​ធនាគារនៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សមាគម​ធានារ៉ាប់រង​កម្ពុជា និង​ក្លិបអ្នកកាសែតកម្ពុជា។

ដំណើរ​ទស្សនកិច្ច​នេះ​គោល​បំណង​ដើម្បី​​នាំ​អ្នក​ព័ត៌មាន​​ផ្សារ​ភ្ជាប់ទៅ​ប្រភព​​ដែលធ្វើការពាក់ព័ន្ធ​​លើ​វិស័យ​ហិរញ្ញវត្ថុ​ រួមទាំង​មាន​ឱកាស​បាន​ជួប​ជាមួយ​​អ្នក​ប្រើប្រាស់​សេវា​ឥណទាន ដើម្បី​ស្វែងយល់​រូម​គ្នា​ចូលរួមដោះស្រាយបញ្ហាប្រឈមនានា។

The post រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​៖ ស្ថាប័ន​ព័ត៌មាន​ខ្លះ​តម្រូវ​បុគ្គលិកម្នាក់​​សរសេរ​ព័ត៌មាន​ចម្រុះ ខ្វះជំនាញជាក់លាក់ appeared first on Kampuchea Thmey Daily.

លោក នេត្រ ភក្ត្រា៖ ធនធានមនុស្សកម្ពុជារីកចម្រើន ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវពង្រឹងគុណភាពផលិតព័ត៌មាន
«កម្រិត​នៃ​ចំណេះ​ដឹង និង​ធនធាន​មនុស្ស​កម្ពុជា​មាន​ការ​រីកចម្រើន ដូច្នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ចាំ​បាច់​ត្រូវ​ពង្រឹង​ការ​ផលិត​ព័ត៌មាន​ប្រកប​ដោយ​គុណភាព​ ដើម្បី​បម្រើ​ឲ្យ​អ្នក​អាន​របស់​ខ្លួន»។ នេះ​គឺ​ជា​ការ​ថ្លែង​របស់​លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នា​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០២៣ ក្នុង​ឱកាស​ដែល​លោក​ទទួល​ជួប ឧកញ៉ា ជា ចំរើន អគ្គនាយក​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ នៅ​ទីស្ដីការ​ក្រសួងព័ត៌មាន។

ក្នុង​ឱកាស​នោះ លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ស្រប​ដែល​ពេល​ធនធាន​​មនុស្ស​ កាន់​តែ​មាន​ការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច្នេះ​ដើម្បី​ដើរ​ឲ្យ​ទាន់​តម្រូវ​ការ និង​ភាព​ជឿន​លឿន​ គឺ​ចាំ​បាច់​ណាស់​ដែល​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ ចាំ​បាច់​ត្រូវ​ពង្រឹង​ការ​ផលិត​ព័ត៌មាន​ប្រកប​ដោយ​គុណភាព​ ដើម្បី​បម្រើ​ឲ្យ​អ្នក​អាន​របស់​ខ្លួន ព្រម​ទាំង​​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ពង្រឹង​គុណភាព​ធនធាន​មនុស្ស​របស់​កម្ពុជា​ តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​ពិត រហ័ស និង​មាន​គុណភាព។

លោក​រដ្ឋមន្ត្រី​ បាន​គូស​បញ្ជាក់​ថា ខ្លឹម​សារ​ គឺ​ជា​កត្តា​សំខាន់​សម្រាប់​ស្ថាប័ន​ព័ត៌មាន​នី​មួយ​ៗ ក្នុង​ការ​ទាក់ទាញ​អតិថិជន​ អ្នក​អាន និង​អ្នក​ទស្សនា​របស់​ខ្លួន។

ជាក់ស្ដែង កាល​ពី​អតីតកាល ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​អ្នក​កំណត់​ខ្លឹម​សារ​ដល់​អ្នក​ទស្សនា​ និង​អ្នក​ស្ដាប់ ប៉ុន្តែ​ស្រប​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ដើរ​តួនាទី​​សំខាន់ ហើយ​ពលរដ្ឋ​មាន​​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បង្កើត​ខ្លឹមសារ និង​​ស្វែងរក​ខ្លឹមសារ​សម្រាប់​ខ្លួនឯង ដូច្នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ចាំ​បាច់​ត្រូវ​យក​​ចិត្ត​ទុកដាក់​លើ​​ខ្លឹមសារ​ដែល​ឆ្លើយ​តប​នឹង​​តម្រូវ​ការ​របស់​ពលរដ្ឋ។

បន្ថែម​ពី​នេះ លោក នេត្រ​ ភក្ត្រា ក៏​បាន​ស្នើ​ដល់​អគ្គនាយក​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ​ចូលរួម​ផលិត​កម្មវិធី​ព័ត៌មាន និង​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​ដែល​បម្រើ​ផលប្រយោជន៍​នៃ​ការ​យល់​ដឹង និង​កម្សាន្ត​ប្រកប​ដោយ​ក្រមសីលធម៌​ដល់​ប្រជាពលរដ្ឋ៕

The post លោក នេត្រ ភក្ត្រា៖ ធនធានមនុស្សកម្ពុជារីកចម្រើន ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវពង្រឹងគុណភាពផលិតព័ត៌មាន appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីព័ត៌មាន៖ ការយល់ដឹងពីកិច្ចព្រមព្រៀង RCEP នឹងបង្កើនចំណេះដឹងដល់អ្នកសារព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា លើកឡើងថា ការយល់ដឹងពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលហៅថា «RCEP» នឹងរួមចំណែកបង្កើនចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន។

ក្នុងកម្មវិធីបាឋកថាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឧទ្ទេសនាមដោយលោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំបាឋកថាស្តីពីកិច្ចព្រមព្រៀង RCEP ពេលនេះ គឺស្របនឹងកាលៈទេសៈដែលកម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រី បន្តថា តាមរយៈនេះ ក៏ស្របពេលជាមួយនឹងគម្រោងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ។ ទន្ទឹមនេះ កម្មវិធីបាឋកថានាពេលនេះ ក៏ស្របទៅនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ក្នុងការធ្វើទំនើបកម្មស្ថាប័នដោយផ្ដោតសំខាន់លើការកសាងសមត្ថភាពផងដែរ។

បើតាមលោករដ្ឋមន្ត្រី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ «RCEP» ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ដែលសាធារណជនទូទៅ ជាពិសេសពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិ-អន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្តក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏មានតួនាទីសំខាន់ដែរក្នុងការនាំយកនូវដំណឹងទាំងអស់នេះ ដើម្បីផ្សព្វផ្សាយបន្តជូនដល់សាធារណជន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការយល់ច្បាស់ពីគោលបំណងអំពីកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យបណ្ដាវិនិយោគិន និងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា អាចអភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តិនៃសភាពការណ៍នៅលើសកលលោក និងបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន។ លោក នេត្រ ភក្ត្រា មានជំនឿយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់ នឹងជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីកិច្ចព្រមព្រៀង RCEP នេះទៅដល់សាធារណជន ជាពិសេសវិនិយោគិន និងធុរជនបរទេស ដែលមានបំណងចង់ធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងនេះ។

ទស្សនាទាននៃកិច្ចព្រមព្រៀងនេះ ត្រូវបានផ្តួចផ្តើមឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៩ នៅខែ វិច្ឆិកា ឆ្នាំ២០១១ ហើយមួយឆ្នាំបន្ទាប់មក ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ នៅខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំសម្បើមនេះ បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្របពេលដែលកម្ពុជាចាប់ផ្ដើមអាណត្តិជាប្រធានអាស៊ាន លើកទី៣ នាពេលនោះ។ ក្នុងន័យនេះ កិច្ចព្រមព្រៀងនេះ បានចាប់បដិសន្ធិឡើងនៅប្រទេសកម្ពុជា ហើយ១០ឆ្នាំក្រោយមក កិច្ចព្រមព្រៀងនេះ បានចូលជាធរមាននៅលើទឹកដីនៃកម្ពុជា សារជាថ្មីម្តងទៀត៕

The post រដ្ឋមន្ត្រីព័ត៌មាន៖ ការយល់ដឹងពីកិច្ចព្រមព្រៀង RCEP នឹងបង្កើនចំណេះដឹងដល់អ្នកសារព័ត៌មាន appeared first on Kampuchea Thmey Daily.

លោក នេត្រ ភក្ដ្រា ៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយ នៃក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន
លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា ថា ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយ នៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មានអនុវត្ត។

ការអះអាងនេះ បានធ្វើឡើងគ្រាដែលលោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ​លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌនៃវិស័យព័ត៌មាន កាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

ក្នុងជំនួបនេះលោក នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះជំនួបទ្វេភាគីជាមួយភាគីជប៉ុន ដោយបានបញ្ជាក់ថា លោកឯកអគ្គរាជទូតជប៉ុន គឺជាមន្ត្រីការទូតទី ១ ដែលលោកបានជួបពិភាក្សា ក្រោយពេលឡើងកាន់តំណែងជារដ្ឋមន្ត្រី។ លោកបានគូសបញ្ជាក់ពីភាពរឹងមាំ នៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ជាពិសេសនៅឆ្នាំ ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។

ចំណែកលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងពីទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា និងបានលើកបង្ហាញពីសមិទ្ធផលជាច្រើន នៃទំនាក់ទំនងការទូត ដែលជប៉ុនបានជួយដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងការកសាងបន្ទប់ផ្សាយ ព្រមទាំងផ្តល់នូវសម្ភារផ្សព្វ​ផ្សាយកាលពីឆ្នាំ ១៩៩៨ រួមនឹងការផ្តល់នូវកម្មវិធីទូរទស្សន៍ផ្សេងៗទៀត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

លោកឯកអគ្គរាជទូត ក៏បានថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតរ៉ូបូតឆ្នាំ ២០២៣ ប្រកបដោយភាពជោគជ័យនាពេលកន្លងទៅ ដែលលោកមានជំនឿថា តាមរយៈកម្មវិធីនេះនឹងជួយឲ្យយុវជនខ្មែរ មានការសិក្សាកាន់តែច្រើនលើផ្នែកវិទ្យាសាស្ត្រ និងវិស្វករ។ លោកឯកអគ្គរាជទូត ក៏បានលើកឡើងពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយូរអង្វែងទៅមុខ។

ជាការឆ្លើយតប លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អំពីការដាក់ចុះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពមានបេសកកម្មជាប្រវត្តិសាស្ត្រចំនួន ២ គឺថែរក្សា និងថែបំប៉នសន្តិភាព និងទី២ គឺកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ។

ក្នុងក្របខណ្ឌក្រសួងព័ត៌មាន លោករដ្ឋមន្ត្រីបាន គូសបញ្ជាក់ជូនឯកអគ្គរាជទូតជប៉ុនថា ក្រសួងព័ត៌​មាន នឹងធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួន ដោយរៀបចំទីកន្លែងសម្រាប់បំពេញការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងបរិបទសង្គមបច្ចុប្បន្ន។ លោកបានថ្លែងអំណរគុណ ចំពោះជប៉ុនដែលបានគាំទ្រ និងផ្តល់កម្មវិធីផ្សេងសម្រាប់បង្កើតខ្លឹមសារសម្បូណ៌បែបសម្រាប់ពលរដ្ឋខ្មែរ ហើយលោកបានបញ្ជាក់ពីការសន្យាបន្តទំនាក់ទំនងល្អ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្នាក់ដឹនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឲ្យក្រសួងព័ត៌មាន ក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

ទាក់ទងនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា គឺជាបញ្ហារួមដែលបណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាក្នុងការទប់ស្កាត់ព្រោះព័ត៌មានក្លែងក្លាយ ដែលជាគ្រោះថ្នាក់សម្រាប់សង្គម។ លោកបន្ថែមថា ក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់។ ជាងនេះទៅទៀត លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រសួងនឹងរៀបចំឲ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយ នៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មានអនុវត្ត។

ជាមួយនឹងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានជួយប្រទេសកម្ពុជា លោករដ្ឋមន្ត្រីបានស្នើសុំភាគីជប៉ុន ជួយក្រសួងព័ត៌មានកម្ពុជា លើការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់មកលោក នេត្រ ភក្ដ្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសមិត្ធផល និងសម្ភារបច្ចេកទេស នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន៕

The post លោក នេត្រ ភក្ដ្រា ៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយ នៃក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន appeared first on Kampuchea Thmey Daily.

អតីតអ្នកកាសែត ២រូប នឹងឡើងជារដ្ឋមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មី
អតីតអ្នកសារព័ត៌មានដ៏មានបទពិសោធចំនួន២រូប គឺលោក នេត្រ ភក្ត្រា និងលោក ប៉ែន បូណា នឹងក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មីរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់អាណត្តិទី៧នេះ។

អតីតជានាយកគ្រប់គ្រងការីនិពន្ធនៃកាសែតភ្នំពេញប៉ុស្តិ៍ ហើយបច្ចុប្បន្ន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជ្រើសរើសឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំនួសលោក ខៀវ កាញារីទ្ធ។ រីឯ អ្នកកាសែតជើងចាស់ លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ។

លោក នេត្រ ភក្ត្រា គឺជាអ្នកជំនាញសារព័ត៌មាន ប្រកបដោយបទពិសោធ និងចំណេះដឹង ហើយមានភាពប៉ិនប្រសប់លើការបណ្ដុះបណ្ដាលធនធានមនុស្ស។ អតីតអ្នកកាសែតរូបនេះ ធ្លាប់បានបម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ដូចជា បម្រើការនៅទូរទស្សន៍ជាតិកម្ពុជា ជាអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តសៀមរាបឱ្យកាសែតសំណេរថ្មី ជានិពន្ធនាយកកាសែតមេគង្គថែម និងក្រោយមកជានាយកគ្រប់គ្រងការីនិពន្ធផ្នែកភាសាខ្មែរ នៅកាសែតភ្នំពេញប៉ុស្ដិ៍។

លោក នេត្រ ភក្ត្រា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកភាសាបារាំង និងបរិញ្ញាបត្រផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោក ក៏ធ្លាប់បានទៅសិក្សានៅប្រទេសបារាំងថែមទៀតផង។ រដ្ឋមន្ត្រីថ្មីនៃក្រសួងព័ត៌មានរូបនេះ ក៏ធ្លាប់បំពេញការងារជាប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផងដែរ។ តាមរយៈការងារជាអ្នកនាំពាក្យឱ្យសាលាក្ដីខ្មែរក្រហម ក៏ដូចជាការងារនៅក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា តែងតែបានផ្ដល់កិច្ចសហការល្អជាមួយភាគីជាដៃគូ អង្គការជាតិ-អន្តរជាតិ ជាពិសេសអ្នកសារព័ត៌មាន ដើម្បីផ្ដល់នូវសេចក្ដីរាយការណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាលើកិច្ចការដែលលោកទទួលបន្ទុក។

ដោយឡែក អនាគតអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា គឺជាអ្នកកាសែតជើងចាស់ មានបទពិសោធយូរឆ្នាំ ដែលបានប្រឡូកក្នុងវិស័យព័ត៌មាន តាំងពីឆ្នាំ១៩៩០។ អតីតសិស្សសាលាកាសែតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ប៉ែន បូណា ធ្លាប់បានបម្រើការជាអ្នកកាសែតនៅស្ថាប័នល្បីៗជាច្រើន រួមមាន កាសែតបារាំង CAMBODGE SOIR ជា​និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ និង​ជា​​នាយកព័ត៌មានរបស់​ទូរទស្សន៍ P​NN​។

លើសពីនេះ លោក ប៉ែន បូណា ក៏ជាអតីត​ប្រធាន​ក្លិបអ្នកកាសែត ២អាណត្តិជាប់ៗគ្នា ក្នុងចន្លោះឆ្នាំ២០១៥ រហូតដល់ចុងឆ្នាំ២០២២ ទើបលោកបានលាលែងពីប្រធានក្លិបអ្នកកាសែតនេះ ដោយហេតុថា លោក ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

ក្នុងពិធីបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មាន នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី១៤ ខែសីហា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការជ្រើសរើសលោក ប៉ែន បូណា ជាអ្នកនាំពាក្យថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ ជាការសម្រេចចិត្តរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។

នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកសមាសភាពរបស់គណៈរដ្ឋមន្រ្តីថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់អាណត្តិទី៧នេះ សុទ្ធសឹងតែជាក្រុមមនុស្សដែលមានសមត្ថភាពខ្ពស់ សម្រាប់ការឆ្លើយតបរាល់សភាពការណ៍បច្ចុប្បន្នទាំងឡាយនៅកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

The post អតីតអ្នកកាសែត ២រូប នឹងឡើងជារដ្ឋមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មី appeared first on Kampuchea Thmey Daily.