លោក នេត សាវឿន Archives - Kampuchea Thmey Daily

តំណាងនាយករដ្ឋមន្រ្តីជំរុញឱ្យមានការចូលរួមទប់ស្កាត់ការបំពុលបរិស្ថានឱ្យបានកាន់តែប្រសើរឡើងថែមទៀត
លោក  នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានជំរុញឱ្យ មានការចូលរួមថែមទៀតគោរពច្បាប់បរិស្ថាន ដើម្បីចូលរួមទបស្កាត់ការបំពុលការបំពុលទឹក ដី និងខ្យល់។ លោក នេត សាវឿន ជំរុញដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន  បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់ក្រសួងបរិស្ថាន បានទទួលបានពីការដាក់ចេញនូវយុទ្ធនាការ និងផែនការសកម្មភាពនានា ដែលកៀរគរនិងជំរុញឱ្យអ្នកពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ប្រជាពលរដ្ឋ និងវិស័យឯកជន បានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់រួមគ្នា លើការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។

សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថាន ដាក់ចេញនូវផែនការសកម្មភាព ដើម្បីធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល ដើម្បីធានាសុក្រឹតកម្មបរិស្ថានកិច្ច។ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាក្រសួងបរិស្ថានបន្តពង្រឹងការអនុវត្តច្បាប់ លើការងារត្រួតពិនិត្យការបំពុលបរិស្ថាននិងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។ រដ្ឋមន្រ្តីបរិស្ថាន បានមានប្រសាសន៍លើកឡើងពីយកចិត្តទុកដាក់អនុវត្តច្បាប់លើក្រុមហ៊ុន ដែលបង្ហូរទឹកកខ្វក់ ដោយមិន បានធ្វើប្រព្រឹត្តកម្មជាមុន ចូលទៅក្នុងប្រភពទឹកសាធារណៈ និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធាន ការតឹងរ៉ឹង ទៅលើក្រុមហ៊ុនល្មើសទាំងនោះ ឱ្យអនុវត្តច្បាប់ ដើម្បីជាការស្មើភាពគ្នាជាមួយក្រុមហ៊ុន ដទៃទៀត ដែលគោរពច្បាប់។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមាន ការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជាបានជាង២០ លានម៉ែត្រគូប៕

The post តំណាងនាយករដ្ឋមន្រ្តីជំរុញឱ្យមានការចូលរួមទប់ស្កាត់ការបំពុលបរិស្ថានឱ្យបានកាន់តែប្រសើរឡើងថែមទៀត appeared first on Kampuchea Thmey Daily.

ឧប. នេត សាវឿន ឱ្យអាជ្ញាធរការពារធនធានធម្មជាតិ កុំចាំតែពលរដ្ឋបង្ហោះហ្វេសប៊ុក ព្រោះពលរដ្ឋទទួលយកមិនបានទេ ពេលមានបទល្មើសតែអាជ្ញាធរឆ្លើយមិនដឹង
ស្របពេលដែលក្រសួងបរិស្ថាន បានចែកដ្រូន និងផែនទីផ្កាយរណបឱ្យមន្ទីរបរិស្ថាន ដើម្បីជំនួយដល់ ការអនុវត្តច្បាប់, ឧបនាយករដ្ឋមន្ត្រី នេត  សាវឿន បានណែនាំឱ្យមន្ត្រី និង តួអង្គពាក់ព័ន្ធបន្តពង្រឹងការថែរក្សាគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យគង់វង្សប្រកបដោយចីរភាព និងបន្តការជំរុញចលនា ពន្លកបៃតង ដើម្បីបង្កើនភាពបៃតង និងត្រូវចាត់ទុកការងារការពារតំបន់ធម្មជាតិ ជាទិសដៅអាទិភាព ប្រកបស្មារតីទទួលខុសត្រូវខ្ពស់បំផុត កុំចាំតែពលរដ្ឋបង្ហោះលើបណ្ដាញសង្គមទើប បង្ក្រាប ព្រោះពលរដ្ឋមិនអាចទទួលយកបានឡើយ នៅពេលកើតមានបទល្មើសធនធានធម្មជាតិ ប៉ុន្តែមន្ត្រីឆ្លើយថាមិនដឹង។

ថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣០ ខែមករា ឧបនាយករដ្ឋមន្ត្រី នេត សាវឿន សង្កត់ធ្ងន់ដូច្នេះ៖ «ម៉ោងនេះ កុំចាំតែពលរដ្ឋរាយការណ៍កុំចាំតែគេបង្ហោះ! យើងត្រូវទទួលស្គាល់ថា ម៉ោងនេះ ពលរដ្ឋនិងសង្គមទាំងមូល ទទួលយកមិនបានទេ មានបទល្មើសកើតឡើងហើយ អាជ្ញាធរមូលដ្ឋានឆ្លើយថាមិនដឹងនោះ? យើងត្រូវចងចាំថា កិច្ចការពារតំបន់ធនធានធម្មជាតិនេះ គឺជាដង្ហើមធម្មជាតិនៃប្រទេសជាតិរបស់យើង ការបំផ្លិចបំផ្លាញ បំពាន រំលោភលើដី និងតំបន់ ទាំងនោះ គឺជាទោសដ៏ធ្ងន់ធ្ងរមួយ ដែលខ្ញុំសំណូមពរឱ្យក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមទាំងមន្ត្រីអនុវត្តច្បាប់របស់យើង គឺ សូមកុំមានការពាក់ព័ន្ធឱ្យសោះ នឹងត្រូវចាត់ វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។»។

លោក នេត សាវឿន ប្រាប់ទៅកាន់មន្ត្រីពាក់ព័ន្ធថា បន្ថែមពីលើកិច្ចការងារអភិរក្សការពារតំបន់ការពារធនធានធម្មជាតិ ក៏មិនត្រូវភ្លេចពីការងារអភិវឌ្ឍផងដែរ។ ក្នុងន័យនេះ ក្រសួងបរិស្ថានត្រូវគិតគូរការរស់នៅអាស្រ័យផល របស់ប្រជាសហគមន៍មូលដ្ឋាន ដែលរស់នៅក្បែរ ឬក្នុងតំបន់ការពារធម្មជាតិទាំងនោះ សំដៅធ្វើយ៉ាងណាប្រែក្លាយជាតំបន់ លំហែបៃតងធម្មជាតិ ដែលអាចលើកស្ទួយជីវភាពសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពួកគាត់ ប៉ុន្តែរក្សាបាននូវ គុណតម្លៃធម្មជាតិ សង្គមនិងវប្បធម៌ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ដែលលោកបានចុះផ្ទាល់ដល់តំបន់ខ្នងផ្សា នាពេលកន្លងមក។

ក្រៅពីការងារការពារអភិរក្សតំបន់ព្រៃឈើ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ថ្លែងថាប្រាប់មន្ត្រីក្រសួងបរិស្ថានថា មិនត្រូវមើលរំលង ការគ្រប់គ្រង និងអភិរក្សបឹងធម្មជាតិ និងព្រៃលិចទឹកឡើយ។ ក្នុងន័យនេះ លោកស្នើក្រសួង បរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្តោតជាអាទិភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការអភិរក្សបឹងទន្លេសាប ទន្លេមេគង្គ និងព្រៃលិចទឹក ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានកម្ពុជា ទាំងក្នុងតំបន់ និងសកល ជាពិសេសជាប្រភពនៃ សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាសហគមន៍មូលដ្ឋាន។ បឹងទន្លេសាប និងទន្លេមេគង្គ ផ្តល់ផលនេសាទរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ រួមទាំង សេវាកម្មអេកូឡូស៊ីផ្សេងៗទៀត ដែលផល ប្រយោជន៍ទាំងនេះកើតឡើងដោយធម្មជាតិ ដោយមិនចាំបាច់ដាក់ទុនវិនិយោគ។ ក្នុងន័យនេះ ចូរអភិរក្ស និងអភិវឌ្ឍតំបន់បឹងទន្លេសាប ទន្លេសាប និងទន្លេមេគង្គ ឱ្យមានតុល្យភាពគ្នា សំដៅធានាឱ្យបាននូវអរិយភាពនៃអេកូវប្បធម៌នៅតំបន់ទាំងនោះ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យពង្រឹងសេដ្ឋកិច្ចបៃតងរបស់កម្ពុជា តាមរយៈការស្តារព្រៃកោងកាង ស្មៅសមុទ្រ និងថ្មប៉ប្រះទឹក នៅតាមបណ្តាខេត្ត តំបន់ឆ្នេរ និងសមុទ្រ និង ត្រូវពង្រីកបន្ថែមនូវតំបន់ការពារធម្មជាតិសមុទ្រ និងលើកកម្ពស់លំហែបៃតងប្រកបដោយនិរន្តរភាព ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ដោយឈ្លាសវៃ និងមាននិរន្តរភាព សំដៅលើកកម្ពស់ភាពរុងរឿងនៃសេដ្ឋកិច្ចមូលដ្ឋាន៕

ដោយ៖ ង៉ិល ណារ៉ាត់

មន្ត្រី៖ បទល្មើសធនធានធម្មជាតិមានការថយចុះ ក្រោយការប្រើយន្តហោះគ្មានមនុស្សបើកល្បាតព្រៃ

The post ឧប. នេត សាវឿន ឱ្យអាជ្ញាធរការពារធនធានធម្មជាតិ កុំចាំតែពលរដ្ឋបង្ហោះហ្វេសប៊ុក ព្រោះពលរដ្ឋទទួលយកមិនបានទេ ពេលមានបទល្មើសតែអាជ្ញាធរឆ្លើយមិនដឹង appeared first on Kampuchea Thmey Daily.

លោក នេត សាវឿន៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចវែកចកទេ គឺត្រូវប្រើប្រាស់វិធានការ​យកចកចេញពីបឹង
លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍លើកឡើងទៀតថា ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់។ ការលើកឡើងបែបនេះ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមរាជធានី ខេត្តទាំង២៥។ ការបង្កើតឱ្យមានកម្មវិធីនេះឡើង គឺដើម្បីពញ្ញាក់ស្មារតីគ្រប់គ្នា រួមគ្នាទប់ស្កាត់ ការប្រើប្រាស់ និងជួញដូគ្រឿងញៀន។ ដើម្បីលុបបំបាត់គ្រឿងញៀនពីកម្ពុជា សម្រាប់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រើសរើសយកប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ យើងបង្ការ ប្រសើរជាងបង្ក្រាប និងការព្យាបាល។ ដើម្បីឱ្យសង្គមមួយគ្មានគ្រឿងញៀន យើងត្រូវរួមគ្នាប្រឆាំងដាច់ខាតចំពោះគ្រឿងញៀន។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍លើកឡើងទៀតថា ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់។ នៅលើពិភពលោក បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុកស្មាញ ដោះស្រាយមិនទាន់ចេញនៅឡើយទេ។ ក្នុងនោះសម្រាប់កម្ពុជា យើងក៏មិនទាន់លុបបំបាត់គ្រឿងញៀនបាននូវឡើយដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅកម្ពុជា ក្នុង១ឆ្នាំចុងក្រោយនេះឃើញថា បញ្ហាគ្រឿងញៀននេះហាក់មានការថមថយគួរឱ្យកត់សំគាល់។ ជាក់ស្តែង ការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន មានការថយចុះ។ ការកែច្នៃគ្រឿងញៀនក៏ត្រូវបានលុបបំបាត់ស្ទើទាំងស្រុង។នេះជាការបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងដែរថា៖ ក្នុងរយៈពេល៥ខែឆ្នាំ២០២៥នេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានចុះពិនិត្យរដ្ឋបាលនៅតំបន់ស្មុកស្មាញសង្ស័យពាក់ព័ន្ធគ្រឿងជិត៤០០កន្លែង ពិសេសនៅផ្ទះជួល និងខុនដូ។ យើងបានអនុវត្តច្បាប់ជាង៣០០ករណី ឃាត់ខ្លួនជនសង្ស័យបានជាង១៥០០នាក់ ពាក់ព័ន្ធការប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដើម។

បន្ថែមពីនេះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានជួយសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនចំនួនជិត១០០០នាក់ ស្រី៨៦នាក់។ជាងនេះទៀត យើងបានធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការនៅរាជធានីភ្នំពេញចំនួន១៣៩៦៣នាក់ ស្រី៥៧៣៨នាក់។

លោក ហ៊ុន សុរិទ្ធី បានបន្តទៀតថា រាជរដ្ឋាភិបាល អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើបញ្ហាគ្រឿងញៀននេះ ទាំងការទប់ស្កាត់ ការបង្ក្រាប និងការផ្សព្វផ្សាយ អប់រំជាដើម ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចំរើន។ ដោយចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ក្នុងការលុបបំបាត់។

លោក ហ៊ុន សុរិទ្ធី បានបន្តទៀតថា កម្មវិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះធ្វើឡើងដើម្បីដាស់តឿន គ្រើនរំលឹកឱ្យគ្រប់គ្នាបានយល់ដឹងនិងភាពគ្រោះថ្នាក់ពីគ្រឿងញៀន ហើយក៏ជាសារមួយឱ្យជនល្មើសគ្រឿងញៀនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់ខ្លួន ដោយកងកម្លាំងមានសមត្ថកិច្ចរបស់យើងបាននិងកំពុងស្រាវជ្រាវបង្ក្រាបឱ្យដល់ឬសគល់បញ្ហាគ្រឿងញៀននៅកម្ពុជា៕

អត្ថបទ៖ ស្រីរ័ត្ន

The post លោក នេត សាវឿន៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចវែកចកទេ គឺត្រូវប្រើប្រាស់វិធានការ​យកចកចេញពីបឹង appeared first on Kampuchea Thmey Daily.

សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកាជិត ៧០ ម៉ឺនដុល្លារ ពីសប្បុរសជន
សាខាកាកបាទក្រហមខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ នេះ បានប្រារព្ធពិធីអបអរខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបទី ៧០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា សាខា អនុសាខាបានបន្តចូលរួមដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាព មិនទុក​នរណាម្នាក់ចោល មិនមានការរើសអើង ស្របតាមគោលការណ៍គ្រឹះទាំង ៧ របស់ចលនា ដែលរយៈពេល ៥ ឆ្នាំ ក្នុង​អា​ណត្តិ​ទី៥ នេះ សាខា អនុសាខា បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការជាក់ស្តែង នៅតាមសហគមន៍រងគ្រោះ និងប្រជា​ពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន៩១,៣៩៦គ្រួសារ។

លោក អ៊ុន ចាន់ដា បានឲ្យដឹងទៀតថា រយៈពេល ៥ ឆ្នាំ កន្លងទៅ សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការផ្តល់សេវាកម្មមនុស្សធម៌ ផ្តោតលើវិស័យអាទិភាពទាំង ៤ ដោយបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេចបានលទ្ធផល គួរអោយកត់សម្គាល់់រួមមាន៖ វិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ សាខាបានត្រៀមបម្រុងទុកជានិច្ច ដើម្បីត្រៀមឆ្លើយតបគ្រោះមហន្តរាយ ដោយសាខាបានត្រៀមសន្និធិស្ដុកឃ្លាំងចំនួន ១០០ គ្រួសារប្រចាំត្រីមាស សម្រាប់ដោះស្រាយចៃដន្យបានភ្លាមៗ ពេលមានករណីចាំបាច់បានទាន់ពេលវេលា ដែល ៥ឆ្នាំមកនេះ យើងអនុវត្តបានចំនួន ២២លើក។

លោក អ៊ុន ចាន់ដា បានបន្ថែមថា ៥ ឆ្នាំនេះដែរ បានចុះអន្តរាគមន៍ផ្តល់អំណោយមនុស្សធម៌ភ្លាមៗ ជូនជនរងគ្រោះ ដោយមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត រន្ទះបាញ់ បាក់ស្រុតច្រាំងទន្លេ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍បានចំនួន ៤,៥០៤ គ្រួសារ និងបានអន្តរាគមន៍សង្គ្រោះស្រូវដែលរាំងស្ងួតជាង ១,០០០ ហ.ត នៅស្រុកបាធាយ និងជើងព្រៃ ហើយបានអន្តរាគមន៍ផ្ដល់ស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រមាណជាង ៥,០០០គ្រួសារ ដើម្បីស្តារការខូចខាតឡើងវិញ។

ក្រៅពីនេះបានដឹកនាំសហការចុះយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគោលដៅស្តុបនានា ក្នុងខេត្ត ក្នុងឱកាសថ្ងៃបុណ្យជាតិសំខាន់ៗ សរុបចំនួន៥១លើក មានអ្នកទទួលផលដោយផ្ទាល់ ២៤៤,១៣៨ នាក់ផងដែរ។

ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក នេត សាវឿន បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវមានភាពបុរេសកម្ម ក្នុងការជួយអន្តរាគមន៍ សង្គ្រោះឲ្យទាន់ពេលវេលាក្នុងពេល គ្រោះអន្តរាយនានា ដែលជាមួយគ្នានេះដែរ សាខាកាកបាទក្រហមខេត្តរបស់យើង ក៏ត្រូវសហការក្នុងការផ្ដល់ផ្គត់ផ្គង់ គ្រឿងឧបភោគបរិភោគ និងថវិកាចាត់ ចែងនានា ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។

លោក នេត សាវឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលឲ្យគិតគូរដល់បញ្ហាសុខភាពផ្ទាល់ខ្លួន នឹងត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទទួលទានចំណីអាហារ និងការហាត់ប្រាណដើម្បីសុខភាព និងបង្កើនអនាម័យ បរិស្ថានរស់នៅស្អាត ដើម្បីជៀសវាងពីជំងឺរាតត្បាតនានា៕

អត្ថបទ៖​ ឡេក​ ចាន់ពេជ្រ

The post សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកាជិត ៧០ ម៉ឺនដុល្លារ ពីសប្បុរសជន appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញសម្ពោធមណ្ឌលសុខភាពពាមកោះស្នា នៅខេត្តកំពង់ចាម
លោក​សន្តិ​បណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី រួម​ជាមួយ​ប្រតិភូ​អម​ដំណើរ និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មណ្ឌល​សុខភាព​ពាម​កោះ​ស្នា ស្ថិត​ក្នុង​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មីនា ឆ្នាំ ២០២៥ នេះ។

នា​ឱកាស​នោះ លោក​សន្តិ​បណ្ឌិត នេត សាវឿន មាន​ប្រសាសន៍​ថា មណ្ឌល​សុខភាព​ពាម​កោះ​ស្នា ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នា​ពេលនេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​សង្គ្រោះ ព្យាបាល ថែរក្សា​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន​ទាំងមូល។

លោក​សន្តិ​បណ្ឌិត ក៏បាន​ចាត់ទុកថា ការ​សាងសង់​មណ្ឌល​សុខភាព​នៅ​ទីនេះ គឺជា​គំរូ​មួយ ជា​វីរភាព​មួយ សម្រាប់​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​ពង្រឹង​វិស័យ​សុខាភិបាល និង​វិស័យ​សុខុមាលភាព ពីព្រោះ​វិស័យ​សុខាភិបាល និង​សុខុមាលភាព​នេះ គឺជា​វិស័យ​អាទិភាព​នៅ​ក្នុង​នយោបាយ​បញ្ចកោណ នៃ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល។

ជាមួយ​នេះ លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ដែរ​ថា នៅ​ឆ្នាំ ២០២៤ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់ លោកស្រី លាង មួចឆេង ហ៊ុន​ណង ដែល​លោកស្រី មើល​ឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ផ្តល់​សេវា​ ដោយ​អគារ​នោះ​នៅ​តូច និង​គ្មាន​បន្ទប់​គ្រប់គ្រាន់​សម្រាប់​ផ្តល់​សេវា​សុខាភិបាល និង​បុគ្គលិក​សម្រាក​យាម​ប្រចាំការ​ពេលយប់ ហើយ​មាន​បំណង​ចង់​ពង្រីក​សេវា​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត នៅ​ក្នុង​មណ្ឌល​សុខភាព​ពាម​កោះ​ស្នា ដើម្បី​ជា​បង្អែក​របស់​ប្រជាជន​សម្រាប់ ៣ ឃុំ តាម​មាត់ទន្លេ មាន​ឃុំ​ពាម​កោះ​ស្នា ឃុំ​ព្រះ​អណ្តូង ឃុំ​ខ្ពប​តា​ងួន ទើប​លោកស្រី បាន​សម្រេច​ចិត្ត​សាងសង់​អគារ​ថ្មី ១ ខ្នង ដែល​មាន​ទទឹង ១៣ ម៉ែត្រ បណ្ដោយ ១៩ ម៉ែត្រ មាន ៨ បន្ទប់ មាន​វេរ៉ង់ដា​ខាងមុខ​សម្រាប់​រថយន្ត​គិលានសង្គ្រោះ​ដឹក​អ្នកជំងឺ​ឡើង​-​ចុះ ព្រមទាំង​បាន​ចាក់សាប ទំហំ ២,៦០ ម៉ែត្រ គុណ ៤,១០ ម៉ែត្រ សម្រាប់​ដាក់​ខ្ចុះ​ធ្វើ​ពី​ដែក​ប្រក់​ក្បឿង ចំនួន ១ ខ្នង , ឃ្លាំង​ដាក់​សម្ភារៈ ១ ខ្នង ទំហំ ៣,៦០ ម៉ែត្រ គុណ ៤ ម៉ែត្រ , រោង​ដាក់​ឡាន ១ ខ្នង​ទំហំ ៥ ម៉ែត្រ គុណ ៨,២០ ម៉ែត្រ , ធ្វើ​របង​ព័ទ្ធជុំវិញ ព្រមទាំង​ខ្លោងទ្វារ​មាន​បំពាក់​ស្លាក​មណ្ឌល​សុខភាព​រួចជាស្រេច​តែម្ដង សរុប​ថវិកា ១៤៥,៦៧៨.៨៩ ដុល្លារ។

លោក​អភិបាល​ខេត្ត ក៏បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​ឲ្យ​ពង្រឹង​គុណភាព​សេវា​វេជ្ជសាស្ត្រ​អម និង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ពង្រីក​សេវា​បន្ថែម តាមរយៈ​ការ​រៀបចំ​បន្ថែម​បុគ្គលិក​ឲ្យ​បាន​ចំនួន ១២ នាក់ ព្រមទាំង​មាន​វេជ្ជបណ្ឌិត ១ នាក់ ប្រចាំការ​នៅ​មណ្ឌល​សុខភាព​នេះ​ផង​ដែរ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

The post ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញសម្ពោធមណ្ឌលសុខភាពពាមកោះស្នា នៅខេត្តកំពង់ចាម appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្ត្រី ប្រាប់ឱ្យអនុវត្តច្បាប់តឹងរឹងចំពោះក្រុមហ៊ុនទាំងឡាយណាដែលបំពុលបរិស្ថាន
«សូមលើកទឹកចិត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រើប្រាស់វិធានការអប់រំជាគោល ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជំរុញឱ្យពួកគាត់ទាំងអស់ចូលរួមសហការ ប៉ុន្តែជាមួយគ្នានោះក៏ត្រូវមានវិធានការរដ្ឋបាល និងអាចដល់វិធានការច្បាប់ចំពោះបុគ្គល ឬសហគ្រាស ក្រុមហ៊ុនទាំងឡាយណាដែលមិនសហការ និងបង្កឱ្យមានភាពកខ្វក់ប៉ះពាល់ដល់ភាពស្អាតនៃបរិស្ថានរបស់យើង»។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក្នុងពេលអញ្ជើញជាតំណាងរបស់សម្ដេចធិបតី ហ៊ុុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំ ឱ្យប្រើប្រាស់យន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការត្រួតពិនិត្យតាមដានដោះស្រាយ និងឆ្លើយតបបន្ទាន់លើការងារទប់ស្កាត់ការបំពុលបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវជំរុញការអនុវត្តច្បាប់តឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយលើកិច្ចគាំពារបរិស្ថាននៅតាមប្រភពបំពុល ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវចម្រុះ។

លោក ក៏បានណែនាំក្រសួងបរិស្ថាន បន្តរធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងដំឡើងបន្ថែមស្ថានីយតាមដាន គុណភាពទឹកស្វ័យប្រវត្តិនៅតាមប្រភពទឹកសាធារណៈសំខាន់ៗទូទាំងប្រទេស ព្រមទាំងជំរុញមន្ទីរពិសោធន៍ឱ្យក្លាយជាមជ្ឈមណ្ឌលការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានជាតិ ដែលមានសមត្ថភាពធ្វើការវិភាគភស្តុតាងវិទ្យាសាស្ត្រ ដើម្បីឆ្លើយតបនឹងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ។

រូបថតឯកសារ៖ ផ្ទៃទឹកស្ទឹងសង្កែប្រែទៅជាពណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុបំពុល បណ្ដាលឱ្យត្រីមួយចំនួនងាប់ ក្រោយក្រុមហ៊ុនមួយបង្ហូរកាកសំណល់កខ្វក់ចូល។

ចំពោះការជំរុញលើកកម្ពស់ ភាពបៃតង លោកឧបនាយករដ្ឋមន្ត្រី សូមអំពាវនាវក្រសួងបន្តអនុវត្តវិធានការគន្លឹះទាំង៤ចំណុច ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបន្តជំរុញអនុវត្តច្បាប់ ជាធរមាន បង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រក្នុងការផ្តល់ផែនទីផ្កាយរណបជាប្រចាំជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មាន និងអន្តរាគមន៍ទាន់ពេលវេលា អំពីទីតាំងបទល្មើសធនធានធម្មជាតិដែលកើតមានក្នុងតំបន់ការពារធម្មជាតិ។

រូបថតឯកសារ៖ ផ្ទៃទឹកស្ទឹងសង្កែប្រែទៅជាពណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុបំពុល បណ្ដាលឱ្យត្រីមួយចំនួនងាប់ ក្រោយក្រុមហ៊ុនមួយបង្ហូរកាកសំណល់កខ្វក់ចូល។

លើសពីនេះទៀត លោក នេត សាវឿន ក៏បានណែនាំឱ្យក្រសួងបរិស្ថាន ត្រូវបន្តផ្សព្វផ្សាយ អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងកសាងប្រព័ន្ធទិន្នន័យលើការគ្រប់គ្រង ត្រួតពិនិត្យ តាមដាន និងរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ និងការអនុវត្តច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងធ្វើទំនើបកម្មការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទិន្នន័យជីវចម្រុះ និងទិន្នន័យព័ត៌មានភូមិសាស្ត្រតាមតំបន់ការពារធម្មជាតិ។

រូបថតឯកសារ៖ ផ្ទៃទឹកស្ទឹងសង្កែប្រែទៅជាពណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុបំពុល បណ្ដាលឱ្យត្រីមួយចំនួនងាប់ ក្រោយក្រុមហ៊ុនមួយបង្ហូរកាកសំណល់កខ្វក់ចូល។

គួរឱ្យដឹងដែរ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសថា លោកសុខចិត្តបិទរោងចក្រ សហគ្រាស ដែលបំពុលបរិស្ថាន  ដាច់ខាតមិនអនុញ្ញាតឱ្យរោងចក្រដែលផ្ដល់ប្រយោជន៍ឱ្យកម្មករខ្មែរបន្តិចបន្តួចបន្ដបំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតប្រជាជនកម្ពុជាឡើយ៕

រូបថតឯកសារ៖ ផ្ទៃទឹកស្ទឹងសង្កែប្រែទៅជាពណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុបំពុល បណ្ដាលឱ្យត្រីមួយចំនួនងាប់ ក្រោយក្រុមហ៊ុនមួយបង្ហូរកាកសំណល់កខ្វក់ចូល។

The post ឧបនាយករដ្ឋមន្ត្រី ប្រាប់ឱ្យអនុវត្តច្បាប់តឹងរឹងចំពោះក្រុមហ៊ុនទាំងឡាយណាដែលបំពុលបរិស្ថាន appeared first on Kampuchea Thmey Daily.

លោក នេត សាវឿន ណែនាំឱ្យបន្តចាប់ដៃជាមួយអន្តរជាតិបង្រ្កាបគ្រឿងញៀន ដើម្បីបង្ហាញពីឆន្ទៈមុះមុតរបស់រដ្ឋាភិបាល
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន   ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន  ណែនាំឱ្យសមត្ថកិច្ចកម្ពុជា ត្រូវបន្ដសហការជាមួយបណ្ដាប្រទេសជិតខាង អង្គការអន្ដរជាតិ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បណ្ដាស្ថានទូត ដើម្បីធ្វើយ៉ាងណាឲ្យបណ្ដាដៃគូពាក់ព័ន្ធទាំងអស់ យល់ច្បាស់អំពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បន្ថែមពីនេះ ក៏អាចចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក។

លោក នេត សាវឿន ណែនាំដូច្នេះ ក្នុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល១ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានណែនាំឲ្យពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដោយក្នុងនោះ មានទាំងផ្នែកបច្ចេកទេស និងមធ្យោបាយ ដើម្បីឲ្យសមត្ថកិច្ចអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ខ្ពស់បន្ថែមទៀត។ ដោយឡែក ការស្ដារនីតិសម្បទា ត្រូវរៀបចំស្ដង់ដារ SOP ដើម្បីគ្រប់គ្រងដំណើរការមណ្ឌលបន្សាប់ ស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន។

លោក នេត សាវឿន  បានអះអាងជាថ្មី អំពីការផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន បូកជាមួយវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ សំដៅឈានទៅលុបបំបាត់គ្រឿងញៀនពីកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី បានអះអាងថា វិធានការផ្សព្វផ្សាយអប់រំនេះ ត្រូវធ្វើការផ្លាស់ប្ដូរ និងធ្វើបច្ចុប្បន្នភាពទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម ពោលត្រូវធ្វើតាមរបៀបទំនើប ដើម្បីជំរុញឲ្យមានការទាក់ទាញពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីចង់ស្ដាប់ ចង់ទស្សនា សំដៅបញ្ជ្រាបការយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនទៅកាន់មូលដ្ឋានគ្រួសារនីមួយៗ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន  ក៏បានជំរុញឲ្យមានការចូលរួមរបស់វិស័យឯកជន សាសនា ក្នុងការផ្សព្វផ្សាយអប់រំ ដើម្បីកសាងបង្កើតមជ្ឈមណ្ឌលបន្សាប ស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនផងដែរ។

តាមរបាយការណ៍របស់អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០ ០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២៧ ៨១៧នាក់ ក្នុងនោះស្រី២ ១៣០នាក់ ចាប់យកបានគ្រឿងញៀនចំនួន៧តោន ៥១៨គីឡូក្រាម, កញ្ឆាស្រស់ ចំនួន២៦ ២៦៧ដើម, កញ្ឆាស្ងួត ចំនួន៧២គីឡូក្រាម និងរឹបអូសបានសារធាតុគីមីផ្សំចំនួន ១តោន ៩២គីឡូក្រាម៕

The post លោក នេត សាវឿន ណែនាំឱ្យបន្តចាប់ដៃជាមួយអន្តរជាតិបង្រ្កាបគ្រឿងញៀន ដើម្បីបង្ហាញពីឆន្ទៈមុះមុតរបស់រដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

៣ថ្ងៃ ដែលសម្ដេចធិបតីទៅឡាវ លោក នេត សាវឿន ទទួលជានាយករដ្ឋមន្ត្រីស្ដីទី
រយៈពេល៣ថ្ងៃ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅបំពេញបេសកកម្មការងារនៅប្រទេសឡាវ ឥស្សរជនទី២ បន្ទាប់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី។

កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤។

បើយោងតាមមាត្រា១២៥ .- ថ្មី(មួយ) នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងករណីដែលនាយករដ្ឋមន្ត្រីអវត្តមាននៅក្នុងប្រទេសបែបនេះ នាយករដ្ឋមន្ត្រី ត្រូវចាត់តាំងឧបនាយករដ្ឋមន្ត្រីមួយរូប ឱ្យធ្វើជានាយករដ្ឋមន្ត្រីស្ដីទី ដើម្បីទទួលភារកិច្ចដឹកនាំគណៈរដ្ឋមន្ត្រី ជំនួសជាបណ្តោះអាសន្ន។ ភ្ជាប់ជាមួយគ្នានេះ តាមសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចជូនបណ្ដាឧបនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចធិបតី បានសម្រេចបែងចែកមុខងារដល់បណ្ដាឧបនាយករដ្ឋមន្ត្រីទាំងអស់ ដែលក្នុងនោះ ឧបនាយករដ្ឋមន្ត្រីចំនួន២រូប គឺលោក នេត សាវឿន និងលោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី នៅពេលនាយករដ្ឋមន្ត្រីអវត្តមាន។

ដូច្នេះ លោក នេត សាវឿន ជាឧបនាយករដ្ឋមន្ត្រីទី១ ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីចំនួន១១រូបនៃរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី នៅពេលសម្ដេចធិបតី ហ៊ុន ម៉ាណែត អវត្តមាន។ ប៉ុន្តែ បើករណីលោក នេត សាវឿន អវត្តមានដែរនោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទីជំនួស។

ជាការកត់សម្គាល់ លោក នេត សាវឿន ជាឧបនាយករដ្ឋមន្ត្រីដែលត្រូវជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្របខណ្ឌអន្តរក្រសួង តាមរយៈការសម្របសម្រួលដឹកនាំកងកម្លាំងគ្រប់ប្រភេទលើការងារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ និងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្ដមាន។ ទន្ទឹមនេះ លោក នេត សាវឿន ក៏មានភារកិច្ចជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សា ដែលចំណុះឱ្យរាជរដ្ឋាភិបាល តាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រីថែមទៀតផង៕ អត្ថបទ៖ ធឿន វ៉ាន់សុង

The post ៣ថ្ងៃ ដែលសម្ដេចធិបតីទៅឡាវ លោក នេត សាវឿន ទទួលជានាយករដ្ឋមន្ត្រីស្ដីទី appeared first on Kampuchea Thmey Daily.