លោក បេ ចន្រ្តា Archives - Kampuchea Thmey Daily

ធុរកិច្ច​ថ្មី (Startup) ជាង ២០០ កំពុង​មាន​វត្តមាន​នៅ​កម្ពុជា ផ្ដល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា
មន្ត្រី​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) បាន​គូស​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ធុរកិច្ច​ថ្មី (Start Up) ចំនួន ២០០ កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្ដល់​សេវា​និង​ផលិតផល​ពាក់ព័ន្ធ​វិស័យ​បច្ចេកវិទ្យា។

លោក បេ ចន្រ្តា អនុ​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​នវានុវត្ត​ឌីជីថល ​នៃ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បើ​តាម​របាយការណ៍​បង្ហាញ​ថា​មាន Startup ជាង ២០០ កំពុង​មានវត្តមាននៅកម្ពុជា។ យ៉ាងណា ក្នុង​ចំណោម​នោះ​គេ​ប៉ាន់​ស្មានថា មាន​ប្រហែល​ត្រឹមតែ​ជាង ១០០ ប៉ុណ្ណោះ ដែល​កំពុង​មាន​សកម្មភាព​ដំណើរការ​អាជីវកម្ម និង​បង្កើត​បាន​ចំណូល។

លោក​បាន​លើកឡើងពី​វិស័យ Start Up នៅ​កម្ពុជា​ភាគច្រើន​​ពាក់ព័ន្ធ​​ផ្នែកដឹកជញ្ជូន ​ពាណិជ្ជកម្ម​ឌីជីថល (E-commerce) និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ខណៈ​ដែល​រដ្ឋាភិបាលនិងស្ថាប័ន​នានាកំពុង​​ជំរុញបន្ថែ​ម​​ Start Up ដែលផ្តល់​ដំណោះស្រាយ​ដូចជា​ផ្នែក​អប់រំ កសិកម្ម និង​សុខាភិបាល។ ក្រៅពីនេះ ក៏មានផ្នែក​​ទេសចរណ៍​ផង​ដែរ។ លោក បេ ចន្រ្តា បន្ថែម។

ការរីកចម្រើន Startup នៅ​កម្ពុជា​បានមក​ពីការ​ចូលរួម​ជំរុញ​ពីអង្គភាព​ជាច្រើន។ ស្ថាប័ន​រដ្ឋ​សំខាន់ៗ​ដែលពាក់ព័ន្ធ​មាន​ដូចជា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ បន្ថែម​ពីនេះ ក៏​មាន​ការជំរុញបន្ថែម​​ពីស្ថាប័នបណ្ដុះបណ្ដាលទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ក៏ដូចជា​សាកលវិទ្យាល័យ​ផ្សេងៗ ដែល​​បានរៀបចំកម្មវិធីដើម្បីភ្ញាស់ Startup ថ្មីៗ។

លោក បេ ចន្រ្តា​ បាន​បញ្ជាក់ថា សាកលវិទ្យាល័យ​ជាច្រើន បាន​ចាប់ផ្ដើម​ជំរុញឲ្យមាន​សហគមន៍ក្នុងវិស័យបច្ចេកវិទ្យា នៅក្នុង​សាកលវិទ្យាល័យ ដើម្បីបណ្ដុះគំនិត​បង្កើតធុរកិច្ចថ្មីឌីជីថល។ ក្រៅពីការបណ្ដុះគំនិត ក៏​មាន​ការ​រៀបចំ​កម្មវិធី​ពន្លឿន​​អាជីវកម្មដើម្បី​ជួយ Startup ដែល​កំពុង​ដំណើរការអាច​ពង្រីក​ពី​ទីផ្សារ​កម្ពុជា​ទៅកាន់ទីផ្សារតំបន់និង​ពិភពលោក​។

ពាក់ព័ន្ធ​ការជំរុញ​អភិវឌ្ឍវិស័យ Start Up នៅ​កម្ពុជា លោក​បេ ចន្រ្តា បានលើកឡើង​ថា ក្នុង​ឆ្នាំ ២០២៥ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​រៀបចំ​កម្មវិធី​ដឹកនាំ Startup កម្ពុជា​ ទៅកាន់​ឆាក​អន្តរជាតិ​មាន​ទៅ​កាន់ Silicon Valley ទៅ​ឡាវ សិង្ហបុរី កូរ៉េ ម៉ាឡេស៊ី និង​វៀតណាម។

ដោយឡែកនៅ​ក្នុង​កម្មវិធី​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ឆ្នាំ ២០២៥ ដែល​ទើប​បញ្ចប់​កាលពីពេលថ្មីៗនេះ មាន Startup ចំនួន ៣៦ ក៏​បាន​ដាក់​តាំង​បង្ហាញ​ផលិត​ផល និង​សេវាកម្ម​របស់​ពួកគេ ដើម្បី​ស្វែង​រកឱកាស​ជួបអ្នក​វិនិយោគនិង​អតិថិជន។

បើតាម​លោក បេ ចន្រ្តា Start Up របស់​កម្ពុជា​មួយ​ចំនួន​បាន​ពង្រីក​សេវាកម្ម​ទៅកាន់​ឆាក​អន្តរជាតិ​​ដូចជា កម្មវិធី Bookmebus ដែលផ្តល់​សេវាកក់សំបុត្រ​ឡាន​ក្រុង​ ដែល​បាន​ពង្រីកសេវាកម្ម​នៅ​ក្នុង​តំបន់។ កម្មវិធី​សាស្ត្រា (Sastra Film) ដែល​ជា​មាតិកា​កម្សាន្តអនឡាញ ដែល​បាន​ទាក់ទាញ​អ្នកជាវ​មើល​រឿង​ពី​ទូទាំង​ពិភពលោក​ជាង ១០០ ប្រទេស។ មរកត (Morokot) ដែលជាប្រព័ន្ធធនាគារឌីជីថល (FinTech) ក៏មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា​ផងដែរ។

បន្ថែម​ពី​នេះ Startup កម្ពុជា​មួយ​ចំនួន ក៏​​បាន​ចុះឈ្មោះ​អាជីវកម្ម​នៅ​ប្រទេស​សិង្ហបុរី ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ និង​ពង្រីក​សេវាកម្មទៅកាន់តំបន់។

មន្រ្តី​​ជំនាញ​នៅ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​បាន​ពន្យល់​ពី​និយមន័យ​ពាក្យ “Startup” ដែល​នៅ​ក្នុង​ក្រប​ខណ្ឌ​​គោលនយោបាយ​ជា​ភាសាខ្មែរ​ប្រែ​ថា “ធុរកិច្ចថ្មី”។ “Digital Startup” ឬ “Tech Startup” ប្រែថា “ធុរកិច្ចថ្មីបច្ចេកវិទ្យា”។

ធុរកិច្ច​ថ្មី​សំដៅ​លើ​អ្នក​ដែល​ផ្ដល់​សេវា ឬ​ផលិតផល​ណា​ដែល​ផ្តល់​​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា។ ការបើកអាជីវកម្មទូទៅ​ដូចជា​ហាងកាហ្វេ មិនត្រូវ​បានចាត់​ទុក​ជា Startup នោះ​ទេ៕

The post ធុរកិច្ច​ថ្មី (Startup) ជាង ២០០ កំពុង​មាន​វត្តមាន​នៅ​កម្ពុជា ផ្ដល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា appeared first on Kampuchea Thmey Daily.