លោក ប៉ែន សុវិជាតិ Archives - Kampuchea Thmey Daily

ពោត ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ទិញ​ពីកសិករ​ខ្មែរ​មួយឆ្នាំ ១ លាន​តោន​ កែច្នៃ​ផលិតជា​ចំណីសត្វ
ក្នុងឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនផលិតចំណីសត្វក្នុង​ស្រុក​ចំនួន ១០ ដើម្បី​ពង្រីកទីផ្សារកសិផលក្នុងស្រុក តាមរយៈការទិញផលកសិកម្មពីកសិករដើម្បីកែច្នៃផលិតជាចំណីសត្វ។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២៦ លោក លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួលចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនឯកជនចំនួន ១០ ដើម្បីស្រូបទិញផលកសិកម្មពីកសិករខ្មែរ​ដែល​ជាផ្នែកមួយក្នុងការ​ជួយ​ពង្រីក​ទីផ្សារកសិផលក្នុងស្រុក​។

លោកថា តាមរយៈ​ការ​ចុះអនុស្សរណៈ​យោគយល់ជាមួយ​ក្រុមហ៊ុន​ផលិត​ចំណីសត្វចំនួន ១០ មានលទ្ធភាព​អាច​​​​ស្រូបទិញ​ផល​កសិកម្ម​ពីកសិករ​ខ្មែរ​ក្នុង​មួយ​ឆ្នាំ​បាន​ជាង ១ លាន​តោន​ដែលក្នុងនោះរួមមាន ពោតក្រហមស្ងួតចំនួន ៤៩៣,០០០ តោន/ឆ្នាំ ដំឡូងមីស្ងួតចំនួន ២៤៩,០០០ តោន/ឆ្នាំ កញ្ចុង​អង្ករចំនួន ១១៣,០០០ តោន/ឆ្នាំ និងកន្ទក់ ចំនួន ១៤៧,០០០ តោន/ឆ្នាំ។

ជាមួយគ្នានេះ ក្រសួងក៏​បានខិតខំ​ជំរុញការនាំចេញដំឡូងមីស្ងួតទៅទីផ្សារ​ប្រទេសចិនចំនួន ៥០ ម៉ឺនតោនសម្រាប់ឆ្នាំ ២០២៥ និង ២០២៦ ដែលនេះជាបើកច្រកទីផ្សារដំឡូងផ្ទាល់រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ដោយឡែកទីផ្សារប្រទេសវៀតណាម ក្រសួងបានសម្របសម្រួលចុះអនុស្សរណៈរវាងសហព័ន្ធដំឡូងមីកម្ពុជា និងសហព័ន្ធដំឡូងមីវៀតណាម ដើម្បីជំរុញការនាំចេញដំឡូងមីស្រស់ក្នុងបរិមាណប្រមាណ ១០ លានតោនក្នុងមួយឆ្នាំ។

ក្នុងវេទិកានិងពិព័រណ៍កសិកម្ម ២០២៥ លោក វ៉ា រុនសាត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងពីការរៀបចំគោលនយោបាយជាតិ សម្រាប់កសិផលសក្ដានុពល​របស់​​កម្ពុជាដូចជា គោលនយោបាយជាតិស្រូវអង្ករ, គោលនយោបាយស្តីពីស្វាយចន្ទី, ដំឡូងមី, ម្រេច, និងស្វាយជាដើម។

លោកថា ការរៀបចំគោលនយោបាយ គឺដើម្បីជៀសវាងការផលិតលើសតម្រូវការ។ «តាមរយៈការ​រៀបចំ​គោលនយោបាយ​ជាតិ យើងនឹងដឹងថាផលិតផលណាឆ្អែត ផលិតផលណាដែល​ផលិតលើសតម្រូវការទីផ្សារ»។

បើតាម​មន្រ្តីក្រសួងពាណិជ្ជកម្ម ការរៀបចំគោលនយោបាយជាតិ ប្រៀបដូចជាមានផែនទីបង្ហាញផ្លូវ​ដែលអាចដឹងថាផ្លូវណាពិបាក ផ្លូវ​ណាស្រួល​ដើម្បីអាចរកដំណោះស្រាយឬ​រក​ច្រក​ជួយ​កសិករ​បាន​៕

The post ពោត ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ទិញ​ពីកសិករ​ខ្មែរ​មួយឆ្នាំ ១ លាន​តោន​ កែច្នៃ​ផលិតជា​ចំណីសត្វ appeared first on Kampuchea Thmey Daily.

កម្ពុជានឹងចូលរួមកិច្ចប្រជុំលើកទី៤ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីយ៉េ ខាងមុខនេះ
កម្ពុជា តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម នឹង​ដឹក​នាំ​គណៈ​ប្រតិភូ ចូល​រួម​នូវ​កិច្ចប្រជុំលើកទី៤ នៃគណៈ​កម្មការ​សេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែល​នឹង​រៀប​ចំ​ឡើង​នាខែ​វិច្ឆិកា ​ខាង​មុខ​នេះ​។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែល​នឹង​រៀប​ចំ​នាពេល​ខាង​មុខ​នេះ​នៅរដ្ឋធានីអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ គ្រប់ដណ្តប់វិស័យពាក់ព័ន្ធ ១៧ សំខាន់ៗ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នឹង​ដឹកនាំគណៈប្រតិភូ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំលើកទី៤ នេះ ដែល​គ្រោងនឹងរៀបចំឡើងនាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅរដ្ឋធានីអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដោយមានវត្តមាន​ចូលរួមពី​ថ្នាក់​ដឹកនាំ​នៃ​អន្តរ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុរួម នៃ​កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែលគ្រប់ដណ្តប់លើវិស័យពាក់ព័ន្ធ រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ, កិច្ចសហប្រតិបត្តិការគយ, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ប្រៃសណីយ៍, ទូរគមនាគមន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន, ហាឡាល, ស្តង់ដារនីយកម្ម, មាត្រាសាស្រ្ត, សហគ្រាសធុនតូច និងមធ្យម, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនធានទឹក, ជីវចម្រុះ, ការដឹកជញ្ជូន, សុខាភិបាល, ការអប់រំ និងទេសចរណ៍ ជា​​ដើម​៕

The post កម្ពុជានឹងចូលរួមកិច្ចប្រជុំលើកទី៤ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីយ៉េ ខាងមុខនេះ appeared first on Kampuchea Thmey Daily.

កម្ពុជា បន្តពង្រឹងគុណភាពផលិតកម្មក្នុងស្រុក ដើម្បីអាចដណ្តើមបានភាពប្រកួតប្រជែងនាំចេញទៅទីផ្សារបរទេស
លោក ប៉ែន សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​គូស​បញ្ជាក់​ថា ​កម្ពុជា ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម ​បាន​បន្ត​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ប្រព្រឹត្តិកម្ម​ទំនិញ ក៏​ដូច​ជា​ធ្វើ​យ៉ាង​ណា​ឱ្យ​ផលិត​ផល​​ផលិត​នៅ​កម្ពុជា​ អាចដណ្ដើម​បាន​ទីផ្សារ​ក្នុង​ភាព​ប្រកួត​ប្រជែង​មួយ​ ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​កាន់​តែ​ទូលំទូលាយ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​ បាន​លើក​ឡើង​ថា វិនិយោគិន​ដែល​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​សព្វ​ថ្ងៃ​នេះ​ តែង​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​តែង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ឱ្យ​កសាង​នូវ​កេរ្តិ៍ឈ្មោះ​ទៅ​លើ​ការ​រៀប​ចំ​ជា​ Brand name ​ថ្មី​ ជា​ពិសេស​គឺ​ជា​ម៉ាក​សញ្ញា​ដែល​ផលិត​នៅ​កម្ពុជា​ (Made in Cambodia) ឬ​ក៏​ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​ផលិត​ផល​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ត្រូវ​បាន​លក់​ចែកចាយ ឬ​ក៏​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​កាន់​តែ​ទូលំទូលាយ​។

«នៅ​ក្នុង​ចំណុច​នេះ ​យើង​តែង​សង្កេត​ឃើញ​ថា ម៉ាក​ផលិត​ផល​បរទេស​មួយ​ចំនួន​តែង​តែ​ទទួល​បានការ​ពេញ​និយម​នៅ​ក្នុង​ទីផ្សារ​ក្រៅ​ប្រទេស​ ដែល​ម៉ាក​បរទេស​ទាំង​អស់​​ត្រូវ​បាន​គេ​ធ្វើ​ការ​កសាង​ឡើង​នៅ​ក្នុង​រយៈ​ពេល​យូរ​ទាំង​ការ​ឃោសនា ទំាង​ការ​ប្រឹង​ប្រែង​ជំរុញ​គុណភាព និង​ស្រោម​សំបក​វិច​ខ្ចប់​»។ លោក ប៉ែន សុវិជាតិ​ បន្ថែម​បែប​នេះ​។

ទន្ទឹម​នេះ លោក ប៉ែន សុវិជាតិ ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ជាក់​ស្តែង​ប្រទេស​កម្ពុជា​ ជា​ពិសេស​ក្រសួង​ពាណិជ្ជកម្ម​ក៏​មាន​វិធាន​ការ​ជំរុញ​ បង្កើន​គុណភាព​ផលិត​កម្ម​ឱ្យ​មាន​គុណភាព​ផលិត​ផល​ និង​ការ​វិច​ខ្ចប់​ឱ្យ​មាន​សោភណភាព​ដើម្បី​ដណ្តើម​ភាព​ប្រកួត​ប្រជែង​ដែរ ក៏​ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​ជា​លក្ខណៈ​ទីផ្សារ និង​ស្រោម​សំបក​វិច​ខ្ចប់​ដែល​ជា​ការ​រួម​ចំណែក​​អាច​​ធ្វើ​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​នេះ​អាច​អនុវត្ត​ទៅ​បាន​​មាន​ប្រសិទ្ធភាព​៕

ដោយ៖ ឌិន ថារី

The post កម្ពុជា បន្តពង្រឹងគុណភាពផលិតកម្មក្នុងស្រុក ដើម្បីអាចដណ្តើមបានភាពប្រកួតប្រជែងនាំចេញទៅទីផ្សារបរទេស appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ៖ ពន្ធ ១៩% អាចឱ្យកម្ពុជាប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់លើផលិតផលនាំចេញទៅអាមេរិក
លោក ប៉ែន សុវិជាតិ  ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជាបាន​គូស​បញ្ជាក់​ថា អត្រា​ពន្ធ ១៩ % របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ក្នុង​តំបន់​លើ​ផលិតផល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក។

ពាក់ព័ន្ធ​អត្រា​ពន្ធ​ ១៩% លើ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា ទីផ្សារ​សហរដ្ឋ​អាមេរិក​ គឺ​ជា​ទីផ្សារ​ធំ​សម្រាប់​វិស័យ​វាយនភណ្ឌ​​កម្ពុជា ហើយកម្ពុជា​ក៏​គ្រោង​នាំ​ចេញ​ទំនិញ​ផ្សេង​ៗ​ទៀត​តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដូចគ្នាដែរ ដែលទំនាក់​ទំនង​នេះ គឺ​ជា​ទំនាក់​ទំនង​មួយ​ដែល​មាន​សក្ដានុពល​ដោយ​សារ​អាមេរិក​មាន​កម្លាំង​ទិញ​ធំ​ ដូច្នេះ​ចំពោះ​ទីផ្សារ​​មាន​សក្ដានុពល​បែប​នេះ​ កម្ពុជា​ចាំ​បាច់​ត្រូវ​ថែរក្សា​ ហើយ​កម្ពុជា​ចាំ​បាច់​ត្រូវ​ធ្វើយ៉ាង​ណា​ត្រូវ​ប្រឹងប្រែង​រក្សា និង​ពង្រឹង​ទីផ្សារ​នេះ​ឱ្យ​បាន​។

លោក បាន​លើក​ឡើង​ថា កន្លង​មក​អ្នក​បញ្ជា​ទិញ​របស់​កម្ពុជា ក៏ដូចជាក្រុមហ៊ុន​ធំៗ​ដែល​ជា​អ្នក​ទិញ​នៅ​សហរដ្ឋ​អាមេរិក ​មាន​ទំនុក​ចិត្ត​មក​លើ​វិស័យ​កាត់ដេរ សំលៀកបំពាក់ និង​ស្បែក​ជើង កាបូប​ ធ្វើ​ដំណើរ​ និង​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ ដែល​ជា​ឧស្សាហកម្ម​វិនិយោគ​នៅ​ក្នុង​ប្រទេស​នៅ​ពេល​ដែល​អត្រា​ពន្ធ​របស់​លោក ដូណាល់ ត្រាំ ឡើង​ខ្ពស់​ ក៏បានធ្វើ​ឱ្យពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះដែរ​ ក្នុង​ចំណោម​អ្នក​នាំ​ចេញ​របស់​កម្ពុជា​ដែល​ធ្លាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​។

ប៉ុន្តែ ក្រោម​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាត់​តាំង​ក្រុម​ការងារ​ដោះ​ស្រាយ​បញ្ហា​ពន្ធ​លោក​ ត្រាំ​ ដែល​មាន​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល លោក​ស្រី ចម និម្មល និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ធ្វើ​ឱ្យការ​ចរចា​ទៅ​លើ​បញ្ហា​ពន្ធ​នេះ បានធ្លាក់ចុះតាំង​ពី ៤៩% ​មក​នៅ ៣៦%​ ហើយ​ចុង​ក្រោយ​នេះ​ការ​ចរចា​របស់​យើង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់​ គឺ​​អត្រា​ពន្ធ​ធ្លាក់​មក​នៅ​ត្រឹម ១៩%​ ប៉ុណ្ណោះ​។

លោកបានអះអាងថា៖«កត្តា​ពន្ធ​ ១៩% នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​មួយ​ចំនួន​ ដែល​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ សំលៀក​បំពាក់​ ស្បែក​ជើង ផលិត​ផល​ធ្វើ​ដំណើរ និង​កាបូប​ ដូច្នេះ​នៅ​ពេល​ដែល​កម្ពុជា​មាន​លក្ខណៈ​ប្រកួត​ប្រជែង​បែប​នេះ ​គឺ​សញ្ញា​មួយ​ល្អ​ ដែល​អាច​​ឱ្យ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគ​បាន​បន្ថែម​ទៀត តាមរយៈបរិយាកាស​វិនិយោគ​នៅ​កម្ពុជា​មា​ន​លក្ខណៈ​អំណោយ​ផល​ ហើយ​កម្លាំង​ពលកម្ម​ក៏​នៅ​ក្មេង​ ព្រម​ទាំង​​បរិយាកាស​ធុរកិច្ច និង​ការងារ​មាន​លក្ខណៈ​អំណោយ​ផល​ច្រើន​សម្រាប់​ការ​រីក​ចម្រើន»។

លោក​សង្ឃឹម​ថា​ ជា​មួយ​និង​អត្រា​ពន្ធ​ដែល​មាន​លក្ខណៈ​​ប្រហាក់​ប្រហែល​គ្នា​ទៅ​និង​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ដូច​គ្នា កម្ពុជា​អាច​នឹង​មាន​ព្រាប​ខ្លះ​នៅ​ក្នុង​ការ​រក្សា​បាន​នូវ​ការវិនិយោគ​ ព្រម​ទាំង​ការ​ទាក់ទាញ​វិនិយោគ​ថ្មី​ៗ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​នេះ​ឱ្យ​មក​បោះ​ទុន​​វិនិយោគ​នៅ​កម្ពុជា។

លោក ក៏​បាន​បន្ត​ថា បើទោះ​បី​ជា​ជាក់ស្តែង​ ស្ថិត​នៅ​ក្នុង​ការ​ចរចា​ក៏​ដោយ ក៏​យើង​ឃើញ​ថា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​បន្តបន្ទាប់​នៅតែអាច​សម្រេច​បាន​​ទៅ​លើ​គម្រោង​វិនិយោគ​បាន​ច្រើន​ពាន់​លាន​ដុល្លារ​ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​វិនិយោគ​ទៅ​លើ​វិស័យ​កាត់ដេរ​ សំលៀកបំពាក់​ និង​ធ្វើ​ដំណើរ​ផង​ដែរ​។

«ដូច្នេះ កុំ​ព្រួយ​បារម្ភ​យើង​អាច​និយាយ​បាន​ថា​អត្រា​ពន្ធ ១៩% នៅ​តែ​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់ ជា​ពិសេស​ភាព​ប្រកួតប្រជែង​ជា​មួយ​ដៃ​គូរ​ធ្លាប់​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​វិស័យ​ដូច​គ្នា​នៅ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ»។ លោក ប៉ែន សុវិជាតិ បន្ថែម​បែប​នេះ​។

ទន្ទឹម​នេះ លោក ក៏​បាន​អះអាង​ដែរ​ថា ​ទៅ​អនាគត​ យើង​ក៏​រំពឹង​ថា វិស័យ​នេះ​និង​ជួយ​រួម​ចំណែកធ្វើ​ឱ្យ​ប្រទេស​កម្ពុជាអាចកសាង​សេដ្ឋកិច្ច​​ដែល​មាន​លទ្ធភាព​សម្រេច​តាម​ផែន​ការ​ នៅ​ឆ្នាំ​២០២៩ ត្រូវ​ចេញ​ឋានៈ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​តិច​តួច​ទៅ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​នៅ​ក្នុង​ឆ្នាំ​២០៣០ ​ប្រឹង​ប្រែង​ជំរុញ​ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ ​ហេតុ​នេះ​ហើយ ពន្ធ​នេះ កម្ពុជា​នៅ​មាន​សង្ឃឹម​ច្រើន ហើយ​អាច​និង​ជួយ​កម្ពុជា​ឱ្យ​មាន​ការ​កសាង​នូវ​ទំនុក​ចិត្ត​នៅ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ឱ្យ​មក​វិនិយោគ​ និង​​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​បន្ត​ទៀត​៕

ដោយ៖ ឌិន ថារី

The post អ្នកនាំពាក្យ៖ ពន្ធ ១៩% អាចឱ្យកម្ពុជាប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់លើផលិតផលនាំចេញទៅអាមេរិក appeared first on Kampuchea Thmey Daily.

កម្ពុជា បង្វែរទិសនាំចេញទំនិញ ក្រោយថៃបិទព្រំដែនជាមួយកម្ពុជា
អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ែន សុវិជាតិ បានថ្លែងប្រាប់ «កម្ពុជា​ថ្មី​» ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា​ ពាក់ព័ន្ធ​នឹង​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ថៃ ក្រោយ​មាន​ជម្លោះ​ព្រំដែនមក បច្ចុប្បន្ន​កម្ពុជា​បាន​បង្វែរ​ទិស​នាំ​ចេញ​តាម​ប្រទេស​វៀតណាម ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ​

ក្រោយ​ពីមាន​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះ​ដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​ លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា ចំពោះ​​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​ក្តី ទៅ​ប្រទេស​វៀតណាម​ក្តី ទីផ្សារ​ចុង​ក្រោយ នៅ​តែ​ជា​ប្រទេស​ចិន​ ពី​ព្រោះ​ប្រទេស​ទាំង​ពីរ​នេះ​ បាន​ចូល​ទំនិញ​ពី​កម្ពុជា​ទៅ​ដើម្បី​ធ្វើការ​កែច្នៃ​លក់​ទៅ​កាន់​ទីផ្សារ​ចិន​។

លោក​បាន​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ​កិច្ច​ការ​របស់​កម្ពុជា​យើង គឺ​យើង​បង្វែរ​ទិស​អ្វី​ដែល​ធ្លាប់​លក់​ទៅ​ឱ្យ​ថៃ​នោះ​ បង្វែរ​ទិស​​តាម​ផ្លូវ​វៀតណាម​ ​ជំរុញ​ការ​លក់​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន​តាម​រយៈ​ការ​រៀបចំ​ពិធីសារ​ថ្មី​ៗ។

ជាក់ស្តែង កាល​ពី​ពេល​ថ្មី​ៗ​នេះ យើង​បាន​ដឹង​ហើយ​ថា ក្រសួង​កសិកម្ម​ទើប​តែ​ប្រកាស​ពី​ការ​អាច​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ពី​កម្ពុជា នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។

«កន្លង​មក កម្ពុជា​គឺ​មាន​អនុស្សរណៈ​ជា​មួយ​ភាគី​ចិន​ជា​ច្រើន​ពិធីសារ​ទៅ​លើ​ទំនិញ​កសិកម្ម​នាំ​ចេញ​ទៅ​ចិន​ ដូច​ជា ចេក ដំឡូង និង​ទំនិញ​វារីវប្បកម្ម​ មាន​ត្រី ជា​ដើម​នោះ​ ហើយ​និង​ទំនិញ​មួយ​ចំនួន​ទៀត​ដែល​ជា​ផលិតផល​កសិផល​ក៏​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ចិន​រួច​ហើយ ដូច្នេះ​ហើយ​កម្ពុជា​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទៅ​ចិន​បន្ថែម​ទៀត រួម​ទាំង​អង្ករ​កម្ពុជា​ក៏​នាំ​ចេញ​ទៅ​ចិន​ដូច​គ្នា​ដែរ»​។ លោក ប៉ែន សុវិជាតិ បន្ថែម​បែប​នេះ​។

ដោយ​ឡែក​ប្រទេស​វៀតណាម​ក៏​បង្កើន​ការ​ទិញ​របស់​ខ្លួន​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត ដូច​ជា​នាំ​ចូល​ពី​កម្ពុជា​ ហើយ​នៅ​ក្នុង​ករណី​នេះ​ នៅ​ក្នុង​ការ​នាំ​ចេញ​​របស់​វៀតណាម​ប្រហែល​ជា​ត្រូវ​ពឹង​ផ្អែក​វត្ថុធាតុ​ដើម​មួយ​ចំនួន​ធំ​ពី​កម្ពុជា​ក្នុង​ករណី​ផលិត​ផល​កសិកម្ម​។

ទន្ទឹម​នេះ ក្រៅ​តែ​ពី​ការងារ​ដើម្បី​ជំរុញ​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស លោក ប៉ែន សុវិជាតិ បានឱ្យដឹងបន្តថា ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ធ្វើ​ការ​ជំរុញ​ទីផ្សារ​ក្នុង​ស្រុក​ ដោយ​ក្នុង​នោះ​នៅ​តាម​ផ្សារ​ទំនើប​មួយ​ចំនួន​នៅ​កម្ពុជា នៅ​ពេល​ដែល​ពិបាក​នៅ​ក្នុង​ការ​នាំ​បន្លែ​ផ្លែឈើ​ពី​ប្រទេស​ថៃ​មក គឺ​ងាក​មក​ទិញ​ផលិតផល​ក្នុង​ស្រុក​យក​ទៅ​លក់​។

ជាក់ស្តែង ដូច​ជា​ ផ្សារ​ទំនើប​អ៊ីអន​ ផ្សារ​ទំនើប​ជិប​ម៉ុង ផ្សារ​ថៃ​ហួត ផ្សារ​ឡាកគី ផ្សារ​កសិកម្ម​របស់​អ្នក​ឧកញ៉ា​ម៉ុង​រិទ្ធី​ បាន​ស្រូប​យក​នូវ​បរិមាណ​បន្លែ ផ្លែ​ឈើ​មួយ​ចំនួន​ដែល​ធ្លាប់​លក់​ចេញ​ទៅ​ថៃ​យក​មក​លក់​នៅ​ក្នុង​ស្រុក​វិញ​។ ​ក្នុង​ករណី​នេះ បើ​ទោះ​បី​ជា​មាន​កន្លែង​មួយ​ចំនួន​តម្រូវ​ឱ្យ​មាន​គុណ​ភាព​ឆ្លើយ​តប​ក្តី​ ក៏​កសិករ​ខិត​ខំ​ពង្រឹង​ ​រៀប​ចំ​គុណភាព​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ទាំង​អស់​នេះ​។

លោក ប៉ែន សុវិជាតិ ក៏​បាន​បន្ថែម​ដែរ​ថា ជា​បន្តបន្ទាប់​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ហា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ គឺ​វិធាន​ការ​នៃ​ការ​បង្វែរ​ទិស​ និង​វិធាន​ការ​ដែល​យើង​អាច​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ជួយ​ស្រូប​យក​ទំនិញ​កសិផល​ទាំង​អស់​នោះ​របស់​កសិករ៕

ដោយ៖ ឌិន ថារី

The post កម្ពុជា បង្វែរទិសនាំចេញទំនិញ ក្រោយថៃបិទព្រំដែនជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​លើក​ឡើង​ថាពាក់ព័ន្ធនិងការ​បិទ​ព្រំដែន​គោកទាំង​អស់​ជា​មួយ​កម្ពុជា​ ជា​ឯកតោ​ភាគីរបស់ភាគីថៃ​ ​​បច្ចុប្បន្ន​នេះ សភាព​ការ​ពាណិជ្ជកម្ម​ ក៏​ដូច​ជា​ភាគី​ថៃ​ ជា​ពិសេស​អ្នក​រក​ស៊ី ​បាន​បង្វែរ​ទិស​ការ​នាំ​ចូល​ទំនិញ​គ្រឿង​ឧបភោគបរិភោគ​ដទៃ​ទៀត​​មក​កម្ពុជា​ទៅ​តាម​ផ្លូវ​ទឹក​វិញ លើក​លែង​តែ​ប្រភេទ​ទំនិញ​ដែល​កម្ពុជា​បិទ​ការ​នាំ​ចូល​ពី​ថៃប៉ុណ្ណោះ។

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២៥ លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា៖«ជា​ការ​ពិត​ណាស់​ការ​បិទ​ព្រំដែន​រវាង​ប្រទេស​នីមួយ​ៗ ​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក​រវាង​ប្រទេស​ជិត​ខាង​ គឺ​មាន​តម្លៃ​ថោក​ជាង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ ក៏​ប៉ុន្តែ​បន្ទាប់​ពី​ការ​បិទ​ព្រំ​ដែន​នៅ​តាម​ច្រក​ទាំង​ ៧ ព្រំ​ដែន​កម្ពុជា​-ថៃ នេះ​មក សូម​បញ្ជាក់​ថា កម្ពុជា​បិទ​នេះ​មិន​មែន​ជា​ចេតនា​នោះ​ទេ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ភាគី​ថៃ​បិទ​ព្រំដែន​ដោយ​ខ្លួន​ឯង​ជា​ឯកតោ​ភាគី»។

លោក បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ព័ត៌មាន​ដែល​ទទួល​បាន​ ខាង​សមាគម​ពាណិជ្ជកម្ម​ថៃ ក៏​ដូច​ជា​សភា​ពាណិជ្ជកម្ម​ថៃ បាន​ដាក់​ញត្តិ​ស្នើ​ទៅ​កាន់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​យោធា​ថៃ​​ឱ្យ​មក​ចរចា​ជា​មួយ​កម្ពុជា​ម្តងហើយ​ម្តងទៀត ដើម្បី​សុំ​បើក​ច្រក​ព្រំដែន​ទាំង​អស់​ជា​មួយ​កម្ពុជា​ឡើង​វិញ ដើម្បី​ដោះ​ដូរ​សកម្មភាព​ពាណិជ្ជកម្ម​ឡើង​វិញ​។ យ៉ាង​ណា​មិញ​ ជុំ​វិញ​បញ្ហា​នេះ ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ថៃ​បាន​បិទ​ជា​ឯកតោ​ភាគី ​ដូច្នេះ​ថៃ​មាន​កាតព្វកិច្ច​ត្រូវ​បើក​ឡើង​វិញ ហើយ​កម្ពុជា​នឹង​តាម​ក្រោយ​នៅ​រយៈ​ពេល ៥ ម៉ោង​ក្រោយ​ពី​ថៃ​បាន​បើក​ព្រំដែន​ឱ្យ​ដំណើរ​ការ​ទាំង​ដូច​ដើម​វិញ​។

លោក ប៉ែន សុវិជាតិ បាន​បញ្ជាក់​ថា «សូម​ជម្រាប​ថា សភាព​ការ​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ ទាំង​ភាគី​ថៃ​ ជា​ពិសេស​អ្នក​រក​ស៊ី​បាន​បង្វែរ​ការ​នាំ​ចូល​ទៅ​តាម​ផ្លូវ​ទឹក​វិញ​ ពី​ព្រោះ​កម្ពុជា​បិទ​ការ​នាំ​ចូល​ពី​ថៃ​ទាំង​ស្រុង​ទៅ​លើ​​ប្រភេទ​ ប្រេង​ឥន្ធនៈ ឧស្ម័ន​ អគ្គិសនី និង​បន្លែ ផ្លែឈើ​ប៉ុណ្ណោះ​ ហើយ​គ្រឿង​ឧបភោគ​បរិភោគ​ដទៃ​ទៀត នៅ​ដំណើរ​ការ​ជា​ធម្មតា ​គឺ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ឆ្ពោះ​មក​កម្ពុជាតាមកំពង់​ផែ​ក្រុង​ព្រះសីហនុ​»។

អ្នក​ឧកញ៉ា លឹម ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​ឱ្យ​«កម្ពុជា​ថ្មី​»​ ដឹង​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​ទំនិញ​នាំ​ចូល​ពី​ថៃ​ដូច​ជាមិន​ទាន់​មាន​ការ​ឡើង​ថ្លៃ​អ្វី​គួរឱ្យ​កត់​សម្គាល់​នោះ គឺ​អាច​ឡើង​ថ្លៃ​ទៅ​ដោយ​មុខ​ទំនិញ​​មួយ​ចំនួន ហើយកម្ពុជា​យើង​មាន​ការ​ខ្វះខាត​លើ​បញ្ហា​ទឹក​ដោះគោ​ជា​ដើម​។

ក្រៅ​ពី​នេះ ពាក់ព័ន្ធបន្លែ ផ្លែឈើ អ្នកឧកញ៉ា មើលឃើញថា បច្ចុប្បន្នមាន​តែ​ចង់​លើស​តម្រូវ​ការ​នៅ​ក្នុង​ស្រុក​ទៅ​ទៀត ហើយបន្លែ ត្រី​សាច់​បែរ​ជា​មាន​ការ​ចុះ​ថោក​ទៅ​វិញ ហេតុ​ដូច​នេះ​ហើយ​អ្នក​ផលិត​នៅ​ក្នុង​ស្រុក​នៅ​តែ​មិន​ទាន់​មាន​ឱកាស​ផលិត​ ដើម្បី​អាច​ប្រកួត​ប្រជែង​ទៅ​និង​ទីផ្សារ​នាំ​ចូល​ពី​បណ្តា​ប្រទេស​វៀតណាម ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ៗ​ក្នុង​អាស៊ាន​ដូចគ្នា​ដែរ​។

អ្នក​ឧកញ៉ា បាន​បញ្ជាក់​ថា «​បើ​ទោះ​បី​ជា​កម្ពុជា​មិន​មាន​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​ក៏​ពិត​មែន ប៉ុន្តែ​កម្ពុជា​នៅ​មាន​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ដែល​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដូច្នេះ​ហើយ​ប្រសិន​បើ​ថៃ​បង្វែរ​ទិស​ក្នុង​ការ​ដឹក​ជញ្ជូន​មក​កាន់​កម្ពុជា​ ដូច្នេះ​ប្រាកដ​ណាស់​ថា​និង​បង្កើន​ថ្លៃ​ដើម​។

ក្រោយ​យោធា​ថៃ​បិទ​ព្រំ​ដែន​ទាំង​ជា​មួយ​កម្ពុជា​ជា​ឯកតោភាគី​​អស់​រយៈ​ពេល​ជាង ១​ខែ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា កន្លង​ទៅ​ ​អាជីវករ​​និង​ពាណិជ្ជករ​ថៃ​​​​បាន​ចាប់​ផ្តើម​​ប្រមូ​ល​ផ្តុំ​គ្នា​​តវ៉ា​​​ដ៏​​កម្រ​មួយ​នៅ​ច្រក​​​ទ្វារព្រំដែន​អន្តរជាតិ​ក្នុងទឹកដីថៃ ទាមទារ​ឲ្យ​បើក​​ច្រក​​​​ព្រំដែន​ឡើង​វិញ​។

ក្នុងការ​បិទ​ច្រក​​ព្រំ​ដែន​​​នេះ​ យោធា​របស់​ថៃបាន​ចេញ​បញ្ជា​ឲ្យ​បិទ​ច្រក​ព្រំដែន​ជា​ឯក​តោភាគីជាលើ​កដំបូង​កាល​ថ្ងៃទី​៧ខែ​មិថុនា​ ក្រោយ​ពីការ​​ផ្ទុះ​អាវុធ​ដែលបង្ក​ឡើងដោយ​យោធា​ថៃ​នៅតំបន់​មុំបី​​​នៅ​ឯខេត្ត​ព្រះវិហារ ហើយ​ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​​នៃ​ប្រទេសថៃ​និង​កម្ពុជា​ក៏បាន​កើន​ឡើង​ជាបន្តបន្ទាប់ និង​បានរីករាលដាល​​ដល់​វិស័យ​ផ្សេងៗទៀត ដែលភាគី​ថៃ​​មាន​ទំនាស់ផ្ទៃក្នុងនោះ​ចង់បង្វែរ​ស្ថានការ​ផ្ទៃក្នុង​ងាក​មក​​​ទម្លាក់​កំហុសដាក់​កម្ពុជា​។

ជុំ​វិញ​ការ​បិទ​ព្រំដែន​នេះ​ដែរ​សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរមិនចរចាជាមួយភាគីថៃ ពាក់ព័ន្ធនឹងការបិទបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឡើយ ដោយសម្ដេច ប្រាប់ឱ្យថៃបើកច្រកព្រំដែនមុន ហើយកម្ពុជានឹងបើកតាមក្រោយ ព្រោះថៃជាអ្នកបិទជាឯកតោភាគីមុន។ សម្ដេចធិបតី បានគូសបញ្ជាកថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទព្រំដែនជាមួយថៃជាអចិន្រ្តៃយ៍ ប៉ុន្តែកម្ពុជាមិនធ្វើដូច្នោះទេ គឺកម្ពុជាធ្វើសម្បទានឱ្យថៃបើកវិញមុន កម្ពុជាក៏បើកព្រំដែនវិញដែរ៕

ដោយ៖ ឌិន ថារី

The post បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ បច្ចុប្បន្ន កម្ពុជាមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងប្រទេស
លោក ប៉ែន សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​​បញ្ជាក់ថា ​បើ​ទោះ​បី​ជា​កម្ពុជា​បិទ​ការ​នាំ​ចូល​ប្រេង​ទាំង​ស្រុង​ពី​ប្រទេស​ថៃ​ក៏​ដោយ ក៏​បច្ចុប្បន្ន​កម្ពុជា​នៅ​តែ​មាន​ប្រេង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវ​ការ​នៅ​ក្នុង​ប្រទេស​។

ប្រាប់​«កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ លោក ប៉ែន សុវិជាតិ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រសួង​រ៉ែ និង​ថាមពល បាន​ធ្វើ​កិច្ច​ការ​នេះ​រួច​រាល់​មួយ​ចំនួន​ធំ​ហើយ​ជា​មួយ​ក្រុមហ៊ុន​នាំ​ចូល​ប្រេង​។ ជាក់ស្តែង​ មក​​ទល់ពេល​នេះ កម្ពុជា​មិន​មាន​ការ​ខ្វះខាត​ប្រេង​សម្រាប់​លក់​ចែក​ចាយ​នោះ​ទេ ដោយ​ក្រុមហ៊ុន​ប្រេង​​​ក្នុងស្រុក​ទាំង​អស់​ បាន​បង្វែរ​ទិស​នាំចូល​ប្រេង​ពី​ប្រភព​ខាង​ក្រៅ ដូច​ជា​ ពី​សិង្ហបុរី ម៉ាឡេស៊ី និង​​វៀតណាម​ជា​ដើម​។

លោក​បាន​អះអាង​ថា «សព្វថ្ងៃ​ក្រុមហ៊ុន​ក្នុង​ស្រុក​ទាំង​អស់​ គឺ​មាន​ប្រភព​ប្រេង​គ្រប់គ្រាន់​សម្រាប់​លក់​ចែក​ចាយ​ ដោយ​រក្សា​បាន​នូវ​សន្និធិពាណិជ្ជកម្ម ​អាច​​​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​លក់​ចែកចាយ​ បើ​ទោះ​បី​ជា​មិន​មាន​ការ​នាំ​ចូល​ប្រេង​សោះ​រយៈ​ពេល​ ១​ខែ​ក៏​ដោយ​»។

ទន្ទឹម​នេះ លោក ប៉ែន សុវិជាតិ បាន​បន្ថែម​ថា សូម្បី​តែ​ក្រុមហ៊ុន​ដែល​ធ្លាប់​នាំ​ចូល​ពី​ថៃ ក៏​បង្វែរ​ទិស​ធ្វើ​ការ​នាំ​ចូល​ប្រេង​ពី​ប្រភព​ផ្សេង​ដូច​គ្នា​ដែរ​។

«រហូត​មក​ដល់​ពេល​នេះ ដូច​យើង​បាន​សង្កេត​ឃើញ​ហើយ​ថា នៅ​តាម​ស្ថានីយ​ប្រេង​​នៅ​ក្នុង​ស្រុក​មិន​មាន​ការ​ឡើង​ថ្លៃ​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​ខ្វះ​ខាត​ប្រេង​នៅ​ក្នុង​ការ​លក់​ចែក​ចាយ​ដូច​គ្នា​ដែរ​ ដោយ​យើង​បាន​ឃើញ​ហើយ​ថា​តម្លៃ​ប្រេង​អន្តរជាតិ​មាន​ការ​ធ្លាក់​ចុះ​បន្តិច ដូច្នេះ​កាល​ណា​ប្រេង​ឆៅ​មាន​ការ​ធ្លាក់​ចុះ​មក​នៅ​ក្រោម ៧០​ដុល្លារ/បារ៉ែល នោះ​ប្រេង​ដែល​ចម្រាញ់​រួច​​ លក់​នៅ​តាម​ស្ថានីយ​ក៏​ធ្លាក់​ចុះ​ដែរ។ ដូច្នេះ​នៅ​រយៈ​ពេល ១០​ថ្ងៃ​ក្រោយ ប្រសិន​បើ​តម្លៃ​ប្រេង​អន្តរជាតិ​មាន​ការ​ធ្លាក់​ចុះ​បន្ត​ទៀត នោះ​តម្លៃ​ប្រេង​នៅ​តាម​ស្ថានីយ​ក៏​អាច​មាន​ការ​ធ្លាក់​ចុះ​ជាង​នេះ​បន្ត​ទៀត​ដែរ»។ លោក ប៉ែន សុវិជាតិ បន្ថែម​បែប​នេះ​។

សូម​ជម្រាប​ថា កាល​ពី​យប់​ថ្ងៃអាទិត្យ ​ទី​ ២២ ខែ​មិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បាន​ប្រកាស​ថា៖ «ចាប់ពីម៉ោង ១២ យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង»។

លើក​ឡើង​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​ សម្ដេចធិបតី​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​ថា «បណ្ដាក្រុមហ៊ុន​ចែក​ចាយ​ប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា»។

ការបោះជំហានយ៉ាងដូច្នេះរបស់កម្ពុជា ធ្វើឡើងក្នុងបរិបទនៃភាពកាន់តែតានតឹងកម្ពុជា-ថៃជុំវិញបញ្ហាព្រំដែន ក្រោយមានការគំរាមកំហែងពីអ្នកនយោបាយថៃ ដែលស្នើឱ្យរដ្ឋាភិបាលខ្លួន កាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឱ្យកម្ពុជា។ ឆ្លើយតបនឹងបញ្ហានេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​បង្ហោះសារនៅលើបណ្ដាញសង្គម យ៉ាងដូច្នេះថា «យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ»៕

ដោយ៖ ឌិន ថារី

The post អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ បច្ចុប្បន្ន កម្ពុជាមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងប្រទេស appeared first on Kampuchea Thmey Daily.

​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២​ពាន់លាន​ដុល្លារក្នុងរយៈពេល៥ខែឆ្នាំនេះ
​កម្ពុជា​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ១​,​​៩ ​ពាន់លាន​ដុល្លារក្នុងរយៈពេល៥ខែ​ឆ្នាំនេះ​ ​កើនជាង​ ២៣ ​ភាគរយ​ធៀប​នឹង​ ​​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ជាបញ្ហាប្រឈមនានាជាពិសេសការការងើបឡើងវិញនៃសង្រ្គាមពាណិជ្ជកម្មសកល និងប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយក្តី។​

យោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ជាង១,​៨៨លាន​ដុល្លារក្នុងរយៈ៥ខែដូចគ្នាកាលពីឆ្នាំមុន​ថយចុះ ៦,​៧៥% ខណៈដែរពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបានទឹកប្រាក់ជាង២,២ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើងជាង១៨%​​​ ​។​

របាយ​ការណ៍​បាន​បញ្ជាក់​ថា ប្រទេស​អាល្លឺម៉ង់ និង​អេស្បាញ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួនជាង ៣៦៩ លាន​ដុល្លារ និង ​៤១៤ លាន​ដុល្លារ​រៀងៗ​ខ្លួន។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា តួលេខ​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​របស់​សហភាព​អឺរ៉ុប​ជា​ទិសដៅ​នាំចេញ​​សម្រាប់​កម្ពុជា​ ប៉ុន្តែកំណើននាប៉ុន្មានខែដើមឆ្នាំនេះគឺពុំទាន់ស្មើនឹងតម្លៃមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដឡើយ។

​​លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ដែលបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់នៅអឺរ៉ុប ​។

លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើង​នៅ​តែ​ទទួល​បាន​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​កសិកម្ម​ពីអឺរ៉ុប»។

​គួររំលឹកផងដែរនៅ​ឆ្នាំ​២​០​២​០​ ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​B​A​ ​ប្រហែល​ ​២​០​ភាគរយពី​កម្ពុជា។ ការណ៍នេះ​​មានន័យ​ថា​ផលិតផល​នាំចេញ​ចម្បង​របស់​កម្ពុជា​មួយ​ចំនួនមាន​ដូចជា  ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ពេលនេះ​ត្រូវ​​​ជាប់​កាតព្វកិច្ច​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​។​

ភាគច្រើន​កម្ពុជា​នាំចេញ​ ​ផលិតផល​វាយនភណ្ឌ​ ​ស្បែកជើង​ ​កង់​ ​គ្រឿងឧបភោគបរិភោគ​ ​អង្ករ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅកាន់​សហភាព​អឺរ៉ុប​ ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (​E​B​A​)​។​

​ពាណិជ្ជកម្ម​សរុប​កម្ពុជា​-​សហភាព​អឺរ៉ុប​មាន​តម្លៃ​៤​,​៦​១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​ជិត​៥​ភាគរយ​ពី​៤​,​៨​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។​ ​ក្នុង​នោះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​៣​,​៦​៦​ ​ពាន់​លាន​ដុល្លារ​ទៅ​សហភាព​អឺរ៉ុប​ ​ធ្លាក់ចុះ​ ​៩​ ​ភាគរយ​ធៀប​នឹង​ ​៤​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​៕

កាលពីឆ្នាំ២០២៤ ពាណិជ្ជកម្ម​ទ្វេភាគី​រវាងកម្ពុជា-សហភាពអឺរ៉ុបសម្រេចបានទឹកប្រាក់ជាង៥,៣២៩ ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើងជាង១៥​ ​ភាគរយធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ៤​,​៤១ ​ពាន់លាន​ដុល្លារ​ ​កើន​ឡើងជាង២០​​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ២០២៣ ខណៈ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ជិត ៩១៨​លាន​ដុល្លារក្នុង​ឆ្នាំមុនថយចុះជាង៣ភាគរយ៕​

The post ​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២​ពាន់លាន​ដុល្លារក្នុងរយៈពេល៥ខែឆ្នាំនេះ appeared first on Kampuchea Thmey Daily.