លោក មុត ចន្ថា Archives - Kampuchea Thmey Daily

អតីតមន្រ្តីជាន់ខ្ពស់ CNRP ម្នាក់ថា សម រង្ស៉ី កំពុងចងអាឃាតលោក កឹម សុខា
អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) ម្នាក់ គឺលោក មុត ចន្ថា បានអះអាងថា លោក សម រង្ស៉ី បន្តព្យាយាមអនុវត្តនយោបាយទុច្ចរិតរបស់ខ្លួនមកលើលោក កឹម សុខា តាមរយៈការប្រឌិតសាច់រឿង និងការចោទមួលបង្កាច់ ដោយម្តងលោក សម រង្ស៉ី ប្រកាសសុំចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស ម្តងថា ការរំលាយគណបក្សសង្រ្គោះជាតិ បណ្តាលមកពីការចាប់ខ្លួនលោក កឹម សុខា។

បើតាមលោក មុត ចន្ថា បន្ទាប់ពីត្រូវបានបកស្បែកមុខចំពោះអំពើទុច្ចរិតដូចខាងលើរួច លោក សម រង្ស៉ី បន្តបង្កើតរឿងប្រឌិត នូវអ្វីដែលគាត់អះអាងថា ជាសេណារីយោ នៃសវនាការ នាថ្ងៃទី១៩ ខែមករា។

លោក សម រង្ស៉ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយបានប្រឌិតថា “នៅពេលចាប់ផ្តើមការកាត់ទោស តុលាការនឹងស្នើឲ្យលោក កឹម សុខា សារភាពទង្វើឧក្រិដ្ឋ” របស់លោក គឺការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរយៈបដិវត្តន៍ពណ៌ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ជាថ្នូរនៃការសារភាពនេះ លោក កឹម សុខា នឹងត្រូវបានព្រះមហាក្សត្រលើកលែងទោស ដែលជាការចៀសវាង មិនឲ្យលោកជាប់ពន្ធនាគារ ហើយធ្វើឲ្យលោកទទួលបានឡើងវិញ នូវសិទ្ធិនយោបាយរបស់លោក។ ក្នុងសេណារីយ៉ូនេះ លោក កឹម សុខា នឹងអាចប្រើប្រាស់សិទ្ធិនេះ ដើម្បីដឹកនាំគណបក្សនយោបាយណាមួយ ក្នុងគោលបំណងចូលប្រកួតប្រជែង ក្នុងការបោះឆ្នោតថ្នាក់ឃុំ ក្នុងខែមិថុនា ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ ក្នុងខែកក្កដា ២០២៣”។

ការលើកឡើងរបស់លោក សម រង្ស៉ី នេះ ត្រូវបានលោក មុត ចន្ថា អះអាងថា គឺជាការប្រឌិតសុទ្ធសាធ ដែលបង្កប់ដោយចេតនាទុច្ចរិតបង្ខូច និងមួលបង្កាច់លោក កឹម សុខា ជាពិសេស ដើម្បីបង្កើតឱ្យមានការភ័ន្តច្រឡំ អុចអាល ញុះញង់ និងបញ្ឆេះឱ្យមានកំហឹង។ លោកថា កន្លងមក លោក សម រង្ស៉ី បានប្រព្រឹត្តអំពើទុច្ចរិតមកលើលោក កឹម សុខា ជាបន្តបន្ទាប់ដូចជា ១, យកសិរីភាពរបស់លោកកឹម សុខា ដើម្បីធ្វើជាល្បែងភ្នាល់ ២, បង្កើតពាក្យស្លោកដោយអត្តនោម័ត “សម រង្ស៉ី-កឹម សុខា ជាមនុស្សតែមួយ” និង៣, ប៉ុនប៉ងភ្ជាប់លោក កឹម សុខា ជាមួយអំពើខុសច្បាប់របស់ខ្លួន (សម រង្ស៉ី) ជាដើម។

ក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា ធ្លាប់បានចេញសេចក្តីថ្លែងការណ៍បដិសេធជាបន្តបន្ទាប់ ដោយបញ្ជាក់យ៉ាងច្បាស់ថា “ឯកឧត្តម កឹម សុខា មិនដែលបានចូលរួម និងមិនដែលបានគាំទ្រអំពើនិងសកម្មភាពខុសច្បាប់របស់លោក សម រង្ស៉ី និងគូកន ហើយថែមទាំងបានទាមទារឱ្យលោក សម រង្ស៉ី និងក្រុមរបស់គាត់បញ្ឈប់ប្រើប្រាស់ឈ្មោះ និងរូបថតរបស់ ឯកឧត្តម កឹម សុខា” ប៉ុន្តែទាំងលោក សម រង្ស៉ី និងទាំងគូកននៅតែមុខរឹង និងចចេសដោយបំពារបំពាន មិនចេះអៀនខ្មាស់ និងបាត់បង់នូវសេចក្តីថ្លៃថ្នូរជាមនុស្សមានមនសិការ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានសេចក្តីថ្លែងការណ៍ជាសាធារណៈថា

“ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និងសហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ…។ បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍នេះរួច លោក សម រង្ស៉ី បានប្រើកឧបាយកលពុតត្បុតធ្វើជាច្រានចោល ដោយសន្និដ្ឋានប្រឌិតថា សេចក្តីថ្លែងការណ៍ខាងលើ គឺជាលទ្ធផលនៃអំពើគំរាមកំហែង។

ដើម្បីបិទបញ្ចប់នៃឧបាយកលពុតត្បុតប្រឌិតរបស់លោក សម រង្ស៉ី នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ លោក កឹម សុខា បានចេញសេចក្តីបំភ្លឺជាសាធារណៈជាការឆ្លើយតប ដោយលោកបញ្ជាក់ថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេសអ្វីដែលខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ”។

តាមរយៈអ្វីដែលបានលើកឡើងនេះ លោក មុត ចន្ថា យល់ថា លោក សម រង្ស៉ី កំពុងមានចេតនាចងអាឃាតនឹងលោក កឹម សុខា ដូចដែលគាត់ធ្លាប់មានជាមួយនឹង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយក៏ដូចឪពុករបស់គាត់ សម សារី មានអាឃាតនឹងព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដូច្នេះដែរ។

អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) រូបនោះបញ្ជាក់ទៀតថា យើងដឹងយ៉ាងប្រាកដថា លោក កឹម សុខា មិនដែលបានពឹងពាក់ ឬមិនដែលបានចាត់តាំងឱ្យលោក សម រង្ស៉ី ធ្វើជាអ្នកនាំពាក្យឱ្យលោកនោះទេ ចុះហេតុអ្វីបានជាគាត់ (សម រង្ស៉ី) ចេញមុខមកធ្វើការរបកស្រាយក្រឡៃ ប្រឌិត បំភ្លៃ និងបំភ័ន្តអង្គហេតុពិតនៃសវនាការ។ លោក សម រង្ស៉ី គួរប្រកាសផ្លាស់ប្តូរមុខរបរ ឬឋានៈរបស់គាត់ពីអ្នកនយោបាយ ទៅជាអ្នកវិភាគតាមអារម្មណ៍  និងទំនើងចិត្តវិញទើបស័ក្តិសមជាង៕ កោះកែវ

The post អតីតមន្រ្តីជាន់ខ្ពស់ CNRP ម្នាក់ថា សម រង្ស៉ី កំពុងចងអាឃាតលោក កឹម សុខា appeared first on Kampuchea Thmey Daily.

លោក មុត ចន្ថា ៖ នៅ​អាមេរិក​គ្មាន​ទេ សញ្ញាប័ត្រ​ក្រោម​ស្តង់ដារ ឬ​សញ្ញាប័ត្រ​យោគយល់
អតីតមន្ត្រី​ជាន់ខ្ពស់​មួយ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ហើយ​ជាម​នុស្ស​ធ្លាប់បាន​រៀន​នៅ​សាកលវិទ្យាល័យ​មួយ នាទី​ក្រុង​ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក​នោះ បាន​ចេញមក​បញ្ជាក់ថា នៅ​អាមេរិក​គ្មានទេ សញ្ញាប័ត្រ​ក្រោម​ស្តង់ដារ ឬ​សញ្ញាប័ត្រ​យោគយល់ គ្រប់​សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​នៅ​អាមេរិក​សុទ្ធ​តែមាន​បទដ្ឋាន ឬ​ស្តង់ដារ​ច្បាស់លាស់​ទាំងអស់​។

ការចេញមុខ​បញ្ជាក់​របស់លោក មុត ចន្ថា បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​២៨ ខែធ្នូ នេះ និង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​ប្រមាថមើលងាយ​សញ្ញាប័ត្ររ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ដែល​ទទួលបាន​ពី​សាលា​បណ្ឌិតសភាយោធា​អាមេរិក (United States Military Academy ឬ​ហៅ​កាត់​ថា West Point) ថា​ជា​សញ្ញាបត្រ​កម្រិត​២ ដែល​ផ្ដល់ឱ្យ​ជា​កិត្តិ​យ​សម្រាប់​និស្សិត​នាយទាហាន​បរទេស​ដែល​រៀន​ក្រោម​ស្តង់ដារ​។

លោក មុត ចន្ថា បាន​បញ្ជាក់ថា វា​គួរឱ្យ​អាម៉ាស់​បំផុត​សម្រាប់​អ្នកនយោបាយ​សក់ស ដែល​លើកយក​រឿង​គុណភាព​សញ្ញាប័ត្រ​ទៅ​បង្អាប់​អ្នកដទៃ​។ លោក​ថា សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​នៅ​អាមេរិក​សុទ្ធ​តែមាន​បទដ្ឋាន ឬ​ស្តង់ដារ​ច្បាស់លាស់ គ្មានទេ​ពាក្យ​ថា​សញ្ញាប័ត្រ​ក្រោម​ស្តង់ដារ ឬ​សញ្ញាប័ត្រ​យោគយល់​។

លោក មុត ចន្ថា អះអាងថា លោក​ធ្លា​ប់រៀន​នៅ​សាកលវិទ្យាល័យ Columbia University ក្នុង​ទីក្រុង​ញ៉ូ​យ៉​ក​ផងដែរ ហើយ​លោក​មិនដែល​ដឹង ឬឮ​ថា​សាកលវិទ្យាល័យ​នៅ​សហ​អាមេរិក ចេញ​សញ្ញាប័ត្រ​ប្រភេទ​ដែល​លោក សម រ​ង្ស៉ី បាន​លើក​ឡើង​នោះ​ទេ​។ លោក​ថា កូនស្រី​ពៅ​របស់​លោក សម រ​ង្ស៉ី រៀន​នៅ​សាកលវិទ្យាល័យ Harvard ផ្នែក​វិទ្យាសាស្ត្រ​វិ​ជ្ជ​សាស្ត្រ ដូច្នេះ​គាត់​គួរតែ​ខ្មាស់​កូនស្រី​របស់​គាត់ ឬ​កូនស្រី​របស់​គាត់​គួរ​ខ្មាស់​គេប្រសិនជា​នាង​រៀន​នៅ​សាលា​ដែល​ចេញ​សញ្ញាប័ត្រ​ក្រោម​ស្តង់ដារ ឬ​យោគយល់​នោះ​។

​បើតាម​លោក មុត ចន្ថា អ្នកនយោបាយ​ដែល​តាំងខ្លួន​ជា​អ្នកនយោបាយ​ជាន់ខ្ពស់ ឬ​មាន​បទពិសោធ​ចាស់វស្សា តែ​បែរជា​លើកយក​រឿង​មិន​ពិត ឬ​រឿងប្រឌិត​បែប ធ្វើ​ឱ្យគេ​មើលឃើញ​កាន់តែច្បាស់​ពី​ចរិត​នយោបាយ​កូនក្មេង ឬ​អ្នកនយោបាយ​កំប៉ិកកំប៉ុក​អង្ករ​កំប៉ុង មើលឃើញ​ត្រឹម​មេជើង​ខ្លួនឯង​។

គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​កម្ពុជា នាពេល​អនាគត​ផង​នោះ បាន​ឆ្លើយតប​ចំពោះ​ការប្រមាថ​មើលងាយ​របស់លោក សម រង្ស៊ី និង​បាន​បញ្ជាក់​ថា ប្រសិនបើ​នៅតែ​ធ្វើការ​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​តទៅទៀត លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការពារ​កិត្តិយស​នោះទេ ហើយ​កុំ​ចោទថា ក្មេង​មិន​ស្គាល់​ចាស់ទុំ​។

ដោយឡែក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ហៅ​ការឆ្លើយតប​ទៅ សម រង្ស៊ី របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថា “​ក្មេង​ប្រដៅ​ចាស់​ពាល​”​។ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ស្តាប់​ក្មេង​ប្រដៅ​ចាស់​ពាល​ល្អ​ម្យ៉ាងដែរ ប្រៀប​ដូចជា​យក​កូន​ក្របី​ជល់​ជាមួយ​ក្របី​ចាស់​។ បើ​ខឹង​កុំ​លេង​បើ​លេង​កុំ​ខឹង sic ! ផ្ញើ​សារ​ជូន​អ្នកនយោបាយ​ចាស់វស្សា ប៉ុន្តែ​ខ្វះ​ភាព​ហានក្លា​ក្នុង​ការ​ទទួលខុសត្រូវ​”៕

ដោយ ៖ កោះ​កែវ

The post លោក មុត ចន្ថា ៖ នៅ​អាមេរិក​គ្មាន​ទេ សញ្ញាប័ត្រ​ក្រោម​ស្តង់ដារ ឬ​សញ្ញាប័ត្រ​យោគយល់ appeared first on Kampuchea Thmey Daily.